ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រ្តីម្នាក់ផឹកថ្នាំផលិតផលក្រុមហ៊ុនយូ ស៊ី ធី រាករូសខ្លាំង រហូតដល់ស្លាប់

ខេត្តក្រចេះ៖ ក្រុមហ៊ុនយូ ស៊ី ធីត្រូវបានបុរសជាប្តីស្រ្តីរងគ្រោះដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចរកយុត្តិធម៌ថា បានផ្តល់ថ្នាំព្យាបាលកែរោគ មកឲ្យប្រពន្ធខ្លួនផឹករហូតដល់បាត់បងជីវិត ទាំងវ័យក្មេងចោលប្តី និងកូនយ៉ាងអាណោចអាធ័មបំផុតរាករូសខ្លាំងមិនអាចសង្គ្រោះបាន ។ ហេតុការណ៍ស្រ្តីផឹកថ្នាំរាករហូតដល់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រូច ឃុំដំរីផុង ... Read More »

នគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តប៉ៃលិន ដែលបានបង្ករបួសស្នាមទៅលើកងកម្លាំងសមត្ថកិច្ច

ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តប៉ៃលិន ដែលបានបង្ករបួសស្នាមទៅលើកងកម្លាំងនគរបាលខេត្តប៉ៃលិននៅកន្លែងតាំងពិរពណ៌ ដោយជនសង្សយម្នាក់ បានយកកាំបិតកាប់ជនរងគ្រោះជាសមត្ថកិច្ច កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១ និង ៤០នាទីមានករណីមនុស្សស្រវឹងស្រាម្នាក់ និងមានកាំបិតនៅ ... Read More »

អ្នកនាំពាក្យសាលាឧទ្ធរណ៍ ចេញសេចក្តីប្រកាសព័ត៌មាន សំណុំរឿងជនជាប់ចោទ កឹម សុខា

ភ្នំពេញ៖ អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី៩ ខែធ្នូនេះ ចេញសេចក្តីប្រកាសព័ត៌មានមួយ ជុំវិញសំណុំរឿងជនជាប់ចោទ កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថា សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍នេះនៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៩ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ បើកបរដោយជនជាតិចិន មានគ្នា៥នាក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨.១៥៩ ស្ភិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានបញ្ជាក់ថា​រថយន្តម៉ាកហាយឡែនឌ័រ ... Read More »

លេចមុខវិនិយោគវិស័យសំណង់នៅបាវិតភ្លាម ឧកញ៉ា​ម្នាក់បានផ្ដល់​ផ្ទះ​៣០​ល្វែង​ជូន​មន្ត្រី​រាជការ

ភ្នំពេញ៖ ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែលគេស្គាល់ថាធ្លាប់មានប្រវត្តិតស៊ូខ្លាំងក្នុងជីវិតពីអ្នករត់ម៉ូតូឌុបនោះ បាន និង​កំពុង​តែ​បោះ​ទុន​វិនិយោគ​សំណង​ផ្ទះ​​ល្វែង​រាប់​ពាន់​ស្វែង​នៅ​លើ​ទី​ក្រុង​ថ្មី ​ជាប់​​ព្រំប្រទល់​វៀតណាម ។ លោកឧកញ៉ាក៏ បាន​ប្រកាស​​ថា នឹង​​​ផ្ដល់​ផ្ទះ​ចំនួន​៣០​ល្វែង​ជា​ជំហាន​ដំបូង ជូន​មន្ត្រី​រាជការ​ដែល​មិន​ទាន់​មាន​ផ្ទះ​ស្នាក់នៅ ដោយ​មិន​គិត​ប្រាក់​ ។ ... Read More »

ពិធី​អបអរ​សាទរ ទិវាប្រមូលផលដំណាំអំពៅស្ករនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង​៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិត្រពាំងតាអីឃុំព្រៃតាអី ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង មានពិធីអបអរសាទរទិវាប្រមូលផលដំណាំអំពៅស្ករប្រចាំឆ្នាំ ។ លោកកុយ សា​រ៉េ​ន ប្រធាន​ក្រុមហ៊ុន​អំពៅស្ករ​បាន​រាយការណ៍​ថា នៅ​ឆ្នាំ​២០១៨ មាន​ក្រុមហ៊ុន​ជា​ដៃគូ​ចុះ​កិច្ចសន្យា​អនុវត្ត​គម្រោង​មាន​១៦​ក្រុមហ៊ុន ​លើ​ផ្ទៃដី​ជាង​៦​ពាន់​ហិ​កតា ... Read More »

ដួង ម៉ានិច ប្រាប់ពីមូលហេតុចូលរួមពិធីបុណ្យកតញ្ញូ៣ ឆ្នាំជាប់គ្នា

ភ្នំពេញ៖ ពិធីបុណ្យកតញ្ញូជារៀលរាល់ឆ្នាំ នាវត្តព្រះធាតុនាសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ ត្រូវបានប្រារព្វឡើងដើម្បីរំលឹកដល់គុណូបការៈដល់ដួងព្រលឹងបារមីដូនតាបុព្វបុរសខ្មែរគ្រប់ជំនាន់ ។ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច ក៏ជាសិល្បករម្នាក់ដែលបានស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លាចូលរួមក្នុងពិធីបុណ្យនេះអមដោយការរៀបចំស្លៀកពាក់តុបតែក្នុងឈុតសម័យបុរាណដើម្បីបង្ហាញពីសិល្បៈវប្បធម៌ អរិយធម៌ខ្មែរ ដែលនេះគឺជាឆ្នាំទី៣ហើយដែលនាងចូលរួម ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ល្បីល្បាញកាន់តែខ្លាំង ខាងប្រមូលលុយពីបទល្មើសនេសាទ

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៃស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែបទល្មើសតូចតាចប៉ុណ្ណោះ ។ ប្រភពបានឲ្យដឹងទៀតថា កន្លងមកការដឹកនាំបង្ក្រាបបទល្មើសនេសាទពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច កងទ័ពរំដោះប្រជាជនចិន

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះ បានអនុញ្ញាតឲ្យលោក ឧត្តមសេនីយ៍ទោ ជៀង ហុងជុន អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ... Read More »

រថយន្តបុកម៉ូតូនៅខេត្តព្រះសីហនុស្លាប់២នាក់នៅកន្លែងកើតហេតុ

ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១~១៨២ នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម៉ោង9.30នាទី យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ ... Read More »

ជនជាតិវៀតណាមបើកត្រាក់ទ័រមិនមើលក្រោយ កិនមនុស្សស្លាប់ក្នុងទឹកត្រពាំង នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីបើកត្រាក់ទ័រមិនមើលក្រោយ កិនបុរសម្នាក់ស្លាប់នៅក្នុងទឹកត្រពាំង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ... Read More »

កញ្ញាឯក Miss Grand International 2019 បង្ហាញមុខនៅកម្ពុជា ខណៈផលិតកម្មមហាហង្សបានសិទ្ធិ៤ឆ្នាំផលិតកម្មវិធីក្នុងប្រទេស

ភ្នំពេញ៖ កញ្ញា​ឯក Miss Grand International 2019 កញ្ញា Lourdes Valentina Figuera Morales បានធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជាហើយកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ... Read More »

លោកផ្កាយ២ ភឺន ផល្លា ចេញមុខនាំបក្ខពួក ប្រើរថយន្តស្លាកលេខ(ខម) មានអាវុធគម្រាមកំហែងប្រជាពលរដ្ឋក្នុងករណីរំលោភដីធ្លីនៅខ័ណ្ឌព្រែកព្នៅ រហូតមានកម្លាំងបង្កប់ដល់១០០០នាក់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ នៅតែរក្សាតំណែងដ៏ល្បីល្បាញរឿងជំនាញរត់ការ និងរំលោភដីធ្លី ប្រើប្រាស់កងកម្លាំងយោធា ក្នុងចេតនាបំបាក់ស្មារតីគូភាគី គម្រាមកំហែងប្រជាពលរដ្ឋ ដែលថ្នាក់លើកំពុងដាក់ភាពសង្ស័យតាមដានស្រាវជ្រាវ ខណៈប៉ៈពាល់ដល់អង្គភាពកងទ័ព ដែលមិនចូលធ្វើកិច្ចការរឿងរត់ការបញ្ហាដីធ្លីនេះ។ ថ្មីៗនេះនៅថ្ងៃទី៨ ... Read More »

បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតដល់ថ្នាក់ដុតផ្ទះខ្លួនឯងផ្អើលសមត្ថកិច្ចអន្តរាគមន៍ទាំងយប់

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតបានយកភ្លើងដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងឈ្លោះគ្នានៅក្នុងផ្ទះកើតហេតុមួយសន្ទុះក្រោយមក ... Read More »

Vietjet បើកផ្លូវហោះហើរត្រង់២ខែ្ស ពីហូជីមិញ និងហាណូយ ទៅ ញូវដេលី ប្រទេសឥណ្ឌា

អំឡុងកាលពីសប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួន២ខ្សែជាផ្លូវការ ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ទីក្រុងញូវដេលី ។ ជាមួយនឹងផ្លូវហោះហើរទាំង២នេះ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ដ៏ធំបំផុតចំនួន២ របស់វៀតណាម ជាមួយនឹងរដ្ឋធានីដ៏ស្រស់ស្អាត ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្ត បុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់កង់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្ត ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់កង់ ចំណែករថយន្តបែកកង់ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំបណ្តោយឲ្យមន្រ្តីជលផល កសាងបទល្មើសនេសាទតាមអំពើចិត្ត

ម៉្ងៃណោះគេឃើញលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលចុះបង្ក្រាប បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបដោយផ្ទាល់ ព្រោះរំពឹងថា អាចនឹងជំរុញឲ្យ មានទិន្នផលត្រីគ្រាន់បើសម្រាប់រដូវធ្វើប្រហុកផ្អក។ ការរំពឹងទៅលើមន្រ្តីជលផលនៅ ជុំវិញបឹងទន្លេសាប ឲ្យបង្ក្រាបបទល្មើសនោះមិនអាចទៅរួចទេ។ រីឯអាជ្ញាធរខេត្តទាំង​ នោះក៏មិនខ្វល់បញ្ហាបង្ក្រាបបទល្មើសនេសាទនេះដែរ។ ដោយសារបទល្មើសនេសាទ នៅបឹងទន្លេសាបច្រើនហួសហេតុនោះ ... Read More »

កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស​​ឲ្យកម្ពុជា​១គ្រឿងទៀត

ភ្នំពេញ៖ កម្ពុជា​មានការអបអរសាទរ​ចំពោះកីឡាការិនី​ ខាន់ ចេសា ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជា១គ្រឿងទៀត នៅព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «អបអរសាទរ និងកោតសសើរ កីឡាការិនី ... Read More »

ផ្សាយផ្ទាល់(Live): ៖ សុន្ទរកថាដើមទាំងស្រុង​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ... Read More »

ទំនេរពីការងារ រាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ឆ្លៀតពេលទំនេរពីការងារ តរាយខ្សែភ្លើងយកទៅឆក់ត្រីខាងក្រោយផ្ទះ តែភ្លាត់ស្នៀត បែរជាឆ្លងឆក់ខ្លួនឯងរងរបួសធ្ងន់ធ្ងរទៅវិញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅត្រពាំងទឹក ក្រោយផ្ទះក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ... Read More »

ជិះម៉ូតូជ្រុលទៅបុកចំកង់ក្រោយរថយន្តធុនធំរបួសធ្ងន់

ខេត្តព្រះសីហនុ៖ បុរសម្នាក់ឈ្មោះ សាក់ វន្ថា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ​ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូជ្រុលទៅបុកចំកង់ក្រោយរថយន្តធុនធំមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចំណុចបឹងផ្លុង ស្ថិតក្នុងភូមិ វាលមាស ... Read More »

ផឹកស៊ី ទំនាស់​ពាក្យសម្ដី​ លទ្ធផលចុងក្រោយ ជន​បង្ក​ត្រូវ​ចាប់ខ្លួន​ ឯ​អ្នកចាញ់ដេកពេទ្យ

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ស្រុក​ពួក បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស ចាក់​ដោយ​កូនកាំបិត​ចុង​ស្រួច ខណៈ​មានទំនាស់​ពាក្យសម្ដី​ក្នុង​វង់​ផឹកស៊ី។ លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ​ ឆ្នាំ២០១៩​ថា ... Read More »

បើកត្រាក់ទ័រភ្ជួរដីមិនប្រយ័ត្ន ផាលវ័ធត្រូវបុរសម្នាក់ស្លាប់ជាប់ចោទមនុស្សឃាតដោយអចេតនា

ខេត្តក្រចេះ​ ៖ កម្លាំងនគរបាល​ស្រុក​សំបូរបានឃាត់ខ្លួនបុរស​ជាព្រូ​​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ម្នាក់​យកទៅសាកសួរដោយសង្ស័យជាប់​ពាក់​ព័ន្ធ​​ករណី​ឃាតកម្ម បន្ទាប់​ពី​បុរស​ជា​អ្នកបើក​ត្រាក់ទ័រ​ម្នាក់​ត្រូវបាន​ស្លាប់​នៅ​កណ្តាល​ដីចម្ការ​របស់​ក្រុមហ៊ុន​ដែល​កំពុង​ភ្ជួរដោយ​មាន​ស្នាម​ដាច់​រយះ​នៅ​លើ​ដងខ្លួនជាច្រើនកន្លែង ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅព្រឹក ថ្ងៃ សៅរ៍ ១១កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ... Read More »

រថយន្តព្រូស ពន្លះទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ មានរថយន្តព្រូសមួយគ្រឿង បានបើក​បុក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យរងការខូចខាតផ្នែក ខាងមុខ និងបាក់របាំងថ្មមួយកង់ បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ រាជធានីភ្នំពេញ។ ... Read More »

អធិការខណ្ឌពោធិ៍សែនជ័យ ផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃគ្រឿងញៀននៅក្រុមហ៊ុននំលីលី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ២០១៩ នេះ លោកវរសេនីយឯក យឹម សារ៉ាន់ បានដឹកនាំលោកអធិការង លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃគ្រឿងញៀន ... Read More »

អាជ្ញាធររាជធានីភ្នំពេញ បើកវេទិកាពិគ្រោះយោបល់ ជួនពលរដ្ឋ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ក្នុងការបញ្ចេញបតិរបស់បងប្អូនរាល់សំណើស្នើសុំ អភិវឌ្ឍន៍មូលដ្ឋាន

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកទឹកចិត្ត និងជំរុញឲ្យ ពលរដ្ឋត្រូវចេះក្លាហានហ៊ានបញ្ចេញមតិយោបល់ ដែលេជាកង្វល់របស់បងប្អូនចង់បានឲ្យអាជ្ញាធរចូលទៅអភិវឌ្ឍន៍មូលដ្ឋានខ្លួន ព្រោះថា៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជា ឱកាសមាសសម្រាប់ ផ្ដល់ការ ពង្រឹងលទ្ធិប្រជា ... Read More »

ធ្វេសប្រហែសតែមួយប៉ព្រិចភ្នែក ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះគ្មានសល់

ខេត្តសៀមរាប៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះគ្មានសល់ ខណៈដែលបុរសជាប្ដីបើកប្រើចង្រ្កានហ្គាស មិនប្រយ័ត្ន បង្កឲ្យមានការឆាបឆេះ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១ និង១៩នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ... Read More »

កសិករអំពាវនាវដល់រាជរដ្ឋាភិបាល ជួយរកដំណោះស្រាយ ផលស្រូវចុះថោក គ្មានអ្នកទិញ

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យមួយចំនួន កំពុងតែជួបវិបត្តិទៅនឹងផលស្រូវដែលសេសសល់ពីភាពរាំងស្ងួតមានតម្លៃថោក តែគ្មានអ្នកទិញ បើទោះពួកគាត់នាំគ្នាប្រមូលផលបោកបែនច្រូតកាត់រួចដាក់ហាលសម្ងួតដោយពន្លឺថ្ងៃ សម្រិតសម្រាំងយ៉ាងល្អត្រៀមច្រកបាវការ៉ុងរង់ចាំក្រុមឈ្មួញចុះមកទិញ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺគ្មានក្រុមឈ្មួញចុះមកទិញឡើយ ។ លោក ហេង ប្រជាកសិករ រស់នៅក្នុងភូមិគុត្តសតបញ្ជាក់យ៉ាងក្រៀមក្រំថា កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ ... Read More »

បទល្មើសដឹកជញ្ជួនឈើខុសច្បាប់នៅឃុំខ្វាវស្រុកជីក្រែងចាប់ផ្ដើមកក្រើកសារជាថ្មី ក្រោយពីស្ងប់ស្ងាត់មួយរយះ

ខេត្តសៀមរាប៖ មានសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ន និងអ្នកឃ្លាំងមើលបទល្មើសព្រៃឈើថា បទល្មើសដឹកជញ្ជួនឈើខុសច្បាប់នៅឃុំខ្វាវ ស្រុកជីក្រែង ចាប់ផ្ដើមកក្រើកសារជាថ្មីហើយ ដោយសារបើកដៃពីមន្រ្ដីជំនាញនៅតំបន់នោះ ។ អ្នកឃ្លាំងមើលបទល្មើសព្រៃឈើបានឲ្យដឹងថា បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើតាមរទេះ និងគោយន្ត ឬតាមម៉ូតូសណ្តោងរ៉ឺម៉ក បានកំពុងតែធ្វើសកម្មភាពយ៉ាងគំហុកដូចទឹកបាក់ទំនប់ ដោយពុំខ្លាចញញើតច្បាប់នោះឡើយ ជាហេតុធ្វើឲ្យមេស្នាក់ការបរិស្ថាន ... Read More »