ព័ត៌មានទាន់ហេតុការណ៍៖
'

ទៅរាយមង លង់ទឹកស្លាប់ រកមិនឃើញ លុះ២ថ្ងៃក្រោយ ឃើញអណ្ដែតលើដងទន្លេមេគង្គ នៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល៖ បុរសម្នាក់ ចេញទៅរាយមងតាមដងទន្លេងមេគង្គ ស្រាប់ធ្លាក់ពីលើទូកចូលក្នុងទឹកស្រែក ឲ្យអ្នកដែលរាយមងជិតគ្នាឲ្យជួយ ខណៈគេទៅដល់ក៏រកមិនឃើញ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងនាំគ្នារាវរក ក៏នៅតែរកមិនឃើញ លុះបាន២ថ្ងៃក្រោយមក ស្រាប់ប្រទះឃើញអណ្ដែតជិតកំពុងដរព្រះប្រសប់ ក្នុងសភាពស្អុយរលួយ ។ ករណីលង់ទឹកស្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី៣ ... Read More »

មុខសញ្ញារកស៊ីសត្វព្រៃ ជាប់អន្ទាក់សមត្ថកិច្ច ខណៈដឹកស្វា១៣ក្បាលយកទៅលក់

ខេត្តមណ្ឌលគិរី៖ មុខសញ្ញាជួញដូរសត្វស្វាម្នាក់ត្រូវបានសមត្ថកិច្ចស្រុកកែវសីមា ឃាត់ខ្លួនបាន ខណៈធ្វើសកម្មភាពដឹកស្វា១៣ក្បាលយកទៅលក់បន្តក្នុងបទល្មើសជាក់ស្តែង។ ហេតុការណ៍បង្ក្រាបនេះធ្វើនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ត្រង់ចំណុចភូមិឆ្នែង ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ចបានឲ្យដឹងថា៖ កម្លាំងរបស់លេខាធិការដ្ឋានស្រុកកែវសីមា បានស្ទាក់ចាប់បានរថយន្តមួយគ្រឿងដឹកសត្វស្វា ... Read More »

ពិតជាបុរសចិត្តធម៌មែន ពេលដឹងថា ប្រពន្ធរបស់ខ្លួនទៅលួចឡើងឋានសួគ៌ជាមួយមិត្តភក្តិរបស់ខ្លួនសុខចិត្តប្រគល់ប្រពន្ធឲ្យទៅសំឡាញ់

ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់បានដឹកដៃប្រពន្ធរបស់ខ្លួនមកកាន់ប៉ុស្តិ៍៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យលោកម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ជួយផ្តល់យោបល់ដល់រូបគាត់ ដោយនឹកស្មានមិនដល់ថា សំឡាញ់របស់គាត់បានលូកថ្លើមហ៊ានលួងលោមប្រពន្ធរបស់ខ្លួន យកទៅដេករួមរ័ក្សនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្បែរផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ... Read More »

សុំស្រាបៀរគេមួយកំប៉ុងផឹកលុះស្អែកឡើងគេប្រទះឃើញស្លាប់ដោយចងកទៅនឹងដើមស្វាយក្នុងវត្ដទឹកវិល

ខេត្តកណ្ដាល៖ បុរសម្នាក់ ដែលគេដឹងថា ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងផឹកស្រាជាប្រចាំ បានមកសុំស្រាបៀរគេ១កំប៉ុងផឹក លុះព្រឹកឡើងស្រាប់តែគេប្រទះឃើញចងក.ស្លាប់ទៅនឹងដើមស្វាយ ក្នុងវត្ដទឹកវិលហៅវត្ដចុងកោះ បង្កការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ... Read More »

ប្រធានាធិបតីហ្វីលីពីន​​ ផ្តល់អាទិភាពជាពិសេសដល់រុស្ស៊ី លើគ្រប់វិស័យ

នៅក្នុងវេទិការ ក្រុមហ៊ុន រុស្ស៊ី ហ្វីលីពីន ដែលបានធ្វើឡើងនៅថ្ងៃទី​៤ ខែតុលា ក្នុងទីក្រុងមូស្កូប្រទេសរុស្ស៊ី ​ប្រធានាធិបតី ហ្វីលីពីន​លោក​ Rodrigo Duterte ​​បានបញ្ជាក់ថា រុស្ស៊ី​គឺជាទីផ្សារវិនិយោគ​​ និងពាណិជ្ជកម្ម ដ៏ល្អ ... Read More »

បើក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បត់​ស្តាំ​បុក​មនុស្ស​ចាស់​រត់​ម៉ូតូ​ឌុប​កិន​ស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង​ 

ខេត្ត​ព្រះសីហនុ៖ ព្រឹកថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច ផ្កាឈូក (វេទិកា៧មករា) ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តក្រឡុកបេតុង១គ្រឿងម៉ាក ... Read More »

សមត្ថកិច្ចប្រកាសរកម្ចាស់រថយន្តឡិចស៊ីសRX330មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញជាច្រេីនថ្ងៃមកហេីយ

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសRX330មួយគ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃេីញជាច្រេីនថ្ងៃមកហេីយនៅភូមិព្រៃទាទី១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  ទេីបព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០១៩​ ហើយរាយការណ៍មកសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣​ ដេីម្បីស្វែងរកម្ចាស់មកទទួល ។ ប្រជាពលរដ្ឋបានឲ្យដឹងថា​ រថយន្តខាងលេីម៉ាកឡិចស៊ីសRX 330 ពណ៌ផ្សែងបារីពាក់ស្លាកលេខភ្នំពេញ2AX 8180 ... Read More »

សមត្ថកិច្ចបញ្ជូនជនជាតិចិន៤នាក់និងគ្រឿងញៀនជិត៤០គីឡូក្រាម មកតុលាការ

ភ្នំពេញ៖ នគរបាលប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៥ ខែតុលា នេះ បានបញ្ជូនបុរសជនជាតិចិន៤នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន៣៩គីឡូក្រាម។ សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង៤ ទី ១.ឈ្មោះ YUN LiANFU ... Read More »

លោកស្រី ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ឆ្នាំង ... Read More »

យុវតី និងយុវជនវ័យក្មេង៨នាក់ នាំគ្នាពពាក់ពពូន និងសេពគ្រឿងញៀន ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានជិះល្បាតក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញយុវតី និងយុវជនវ័យក្មេងចំនួន៨នាក់ បាននាំគ្នាមកពពាក់ពពូន និងលួចសេពគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគេទុកចោលមួយកន្លែង ស្ថិតក្នុងភូមិដេគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យោងតាមមន្ត្រីជំនាញកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ... Read More »

របួសធ្ងន់ម្នាក់ និងស្រាល៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូនៅក្រុងតាខ្មៅ

ខេត្តកណ្ដាលៈ យ៉ាងហោចណាស់មនុស្សម្នាក់រងរបួសធ្ងន់ និងមនុស្ស៥នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ចំណុចខាងមុខសាលាអនុវិទ្យាល័យអនុវត្តន៍តាខ្មៅ លើផ្លូវ២១០ ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ករណីនេះកើតឡើងដោយម៉ូតូម៉ាកHONDA ... Read More »

នគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតកាំភ្លើងខ្លី១ដើម និងថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ រួមនឹងកាំភ្លើងខ្លី១ដើម ព្រមទាំងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខឃាត់ខ្លួន ខណៈដែលកម្លាំងល្បាតកំពុងតែជិះការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នា ដោយមានការសង្ស័យក៏ឃាត់ឆែកឆេររកឃើញវត្ថុតាងជាក់ស្តែង ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ... Read More »

ទោះក្នុងកាលៈទេសៈណាក៏ដោយ (ខ.ភ.ម) ត្រូវគោរពបទបញ្ជា ប្តូរផ្តាច់ ការពារឯករាជ្យ អធិបតេយ្យ បូរណរភាពទឹកដី

ភ្នំពេញៈ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បញ្ជាក់យ៉ាច្បាស់ថា៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ត្រូវគោរពបទបញ្ជាប្តូរផ្តាច់ ការពារឲ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ បូរណរភាពទឹកដី ... Read More »

សមត្ថកិច្ចតាមចាប់ចោរឆក់ខ្សែកស្រ្តីវ័យចំណាស់ម្នាក់ ពីខណ្ឌទួលគោក ដល់ខណ្ឌ៧មករា ចុងក្រោយចាប់ខុសមនុស្ស

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការរាជធានីភ្នំពេញ បានសហការគ្នាជាមួយកម្លាំងអធិការដ្ឋានខណ្ឌ៧មករា ធ្វើការប្រដេញតាមជសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ខ្សែកស្រ្តីវ័យចំណាស់ម្នាក់កំពុងតែជិះម៉ូតូជាមួយប្តីរបស់គាត់ បានសម្រេចហើយជនសង្ស័យរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ប៉ុន្តែបន្សល់ទុកម៉ូតូមួយគ្រឿងដែលខ្លួនជិះធ្វើសកម្មភាព ។ ដោយក្នុងហេតុការណ៍នោះសមត្ថកិច្ចក៏បានឃាត់ខ្លួនយុវជនម្នាក់ សង្ស័យថាជាចោរយកមកសាកសួរផងដែរ ។ ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង ... Read More »

លោក ឃួង ស្រេង ទទួលទេយ្យទានពីចៅអធិការវត្តវិមានតេជៈ (ហៅវត្ដស្រះចក) ដើម្បីយកទៅជួយសកម្មភាពមនុស្សធម៌ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ភ្នំពេញ៖ ចៅអធិការវត្ដវិមានតេជៈ (ហៅវត្ដស្រះចក) បានផ្ដល់ ទេយ្យទាន មានសម្ភារ និងថវិកា បើគិតជាទឹកប្រាក់ប្រមាណ២៤លានរៀល ផ្ដល់ជូន សាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញ ឲ្យចំគោលដៅ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីវៀតណាម

ប្រទេសវៀតណាមៈ នៅល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយ​ ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្នមន្ត្រី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម

ប្រទេសវៀតណាមៈ នៅល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ួជុង (Nguyen Phu ... Read More »

មន្ត្រីរាជការ​មន្ទីរកសិកម្មខេត្តកំពង់ស្ពឺព្រមានឈរកាន់បដា​តវ៉ារឿងលក់ដី

ខេត្តកំពង់ស្ពឺ៖ បើទោះបីមើលទៅដូចជាស្ងប់ស្ងាត់​រឿង​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ​លក់ដី​រដ្ឋ​ច្រើនកន្លែង​នោះ ប៉ុន្តែការពិត​មន្ត្រី​ដែលបម្រើការជាយូរឆ្នាំ​ជួបគ្នាតាមហាងកាហ្វេ​បានព្រមានថា ពួកគេអាចនឹងមានជម្រើសដូចពលរដ្ឋធម្មតា​ក្នុងការឈរកាន់បដា​តវ៉ា ។ មន្ត្រីរាជការ​និយាយថា ថ្នាក់ដឹកនាំមន្ទីរច្រើនជំនាន់គ្មាននរណាហ៊ានធ្វើយ៉ាងដូច្នេះទេ ទើបតែពេលនេះ​លោក ឈៀង​ តុលាឃុបឃិតជាមួយអនុប្រធានមន្ទីរម្នាក់ទៀត​ឈ្មោះ ពេជ្រ រៀបចំផែនការ​លក់ដីនេះ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋសង្កាត់ព្រៃវែងប្រតិកម្មរឿងលក់ដីរួមបានជាង​១០លាន​អត់ចែកគ្នា

ប្រជាពលរដ្ឋ​រស់នៅភូមិព្រៃវែង​ខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាង១០០គ្រួសារ​កំពុងជ្រួល​នៅគ្រាដែលអាជ្ញាធរសង្កាត់​ និងភូមិ ឃុបឃិតគ្នាជាមួយថ្នាក់លើ​លក់ដីរួម​របស់សហគមន៍ខាងលើទំហំជិត​២០ហិកតា ក្នុងមួយម៉ែត្រការ៉េ​តម្លៃ២០ដុល្លារ បានលុយ​ច្រើនជាង​១០លានដុល្លារ ប៉ុន្តែព្យាយាមបិទបាំង​ហើយចែករំលែក​ឲ្យតែអ្នកជិតស្និទ្ធ និងគ្នីគ្នាពួកគេតែប៉ុណ្ណោះ ។ អ្នកភូមិព្រមានថា នឹងផ្ទុះការតវ៉ាដល់ភូមិគ្រឹះសម្តេចនាយក​រដ្ឋ​មន្ត្រី ប្រសិនបើ​អាជ្ញាធរ​ថ្នាក់ក្រោម​នៅតែស៊ុមគ្រលុំគ្នា​បែបនេះ ... Read More »

អាជ្ញាធរខេត្តតាកែវ​ស្ងៀមឈឹងរឿងជនជាតិវៀតណាមដាក់ដាយយកត្រី​នៅស្រុកបុរីជលសា

ខេត្តតាកែវ ៖ បើទោះបីជាប្រជាពលរដ្ឋ​ក្នុងសងហគមន៍នេសាទកំពង់ក្រសាំង​ស្ថិតក្នុងស្រុកបុរីជលសា​ប្រតិកម្ម​ករណី​អាជ្ញាធរមានសមត្ថកិច្ច​លក់ទន្លេ​ឲ្យអ្នកនេសាទ​ដាក់ដាយ​យកត្រីរាប់សិបតោន​ក្នុងមួយថ្ងៃៗ​យ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តតាកែវ​នៅតែធ្វើមិនដឹងមិនឮ ពីព្រោះថា ម្នាក់ៗ​បានទទួលលាភសក្ការ​ពីឈ្មួញវៀតណាមរួចរាល់ទៅហើយ ។ ដូច្នេះ «ស្តោះហើយ​មិនអាចលេប​បានទេ» នេះគឺជាចរិកកូនប្រុស បើទោះបីជា​ពលរដ្ឋខ្មែរ​ម្ចាស់ស្រុក​យំស្រែក​យ៉ាងណាក៏ដោយ ។ គេមិនដឹងថា លោកអួច ភា ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយផ្នែករដ្ឋបាលជលផល គូ ប៊ុនទឹង អនុញ្ញាតឲ្យមានបទល្មើសដោយសេរី

ល្បីល្បាញពេកហើយ សម្រាប់លោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផលត្រួតត្រា​៥ស្រុក នៃខេត្តកំពង់ធំ ដែលអនុញ្ញាត​ឲ្យឈ្មួញ​ប្រព្រឹត្តបទល្មើស​នេសាទ​ដោយសេរី ។ គ្រាន់តែឈ្មួញឈ្មោះ ហឿន អាចបង្កបទល្មើសនេសាទ​ដោយចំហរ​ គ្មានញញើតសមត្ថកិច្ចដទៃឡើយ ។ ការដែលឈ្មួញ​មិនញញើតសមត្ថកិច្ចដទៃ ក៏ព្រោះតែ​មានមន្ត្រី​ជលផលឈ្មោះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមក្នុងសន្និសីទ កម្ពុជា-វៀតណាម ស្ដីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្ម

នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមនៅក្នុង សន្និសីទកម្ពុជា-វៀតណាម ស្ដីពីការជម្រុញវិនិយោគ ... Read More »

នារីម្នាក់បើករថយន្តស៊េរីទំនើប ជាន់ហ្គាច្រឡំហ្រ្វាំង ជ្រុលទៅបុកទ្វារផ្ទះវីងវេរលុយ

ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើប ជាន់ហ្គាច្រឡំហ្រ្វាំង ជ្រុលទៅបុកទ្វារផ្ទះវីងវេរលុយ មួយកន្លែង រងការខូចខាត តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង១០ និង១០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៣៦ ... Read More »

រថយន្ដបែនដឹកដីមួយគ្រឿងរេចង្កូតឡើងលើសួនផ្លូវទៅបុកបង្គោលភ្លើងបណ្ដាលឲ្យបាក់មួយដើម

ភ្នំពេញ ៖ រថយន្ដបែនមួយគ្រឿង បើកបរដោយបុរសម្នាក់ រេចង្កូតឡើងសួនផ្លូវទៅបុកបង្គោលភ្លើងបណ្ដាលឲ្យបាក់មួយដើម និងរងការខូចខាតសួនយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង៦ និង១០នាទីល្ងាច នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ភូមិបាគូ ... Read More »

រន្ធត់! ចូលជ្រកភ្លៀងក្រោមផ្ទះគ្មានមនុស្សនៅ រន្ទះបាញ់ស្លាប់២នាក់

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន ២នាក់បានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ នៅគ្រាដែលជនរងគ្រោះទាំងពីរនាក់ ចូលជ្រកភ្លៀងនៅក្រោមផ្ទះដែលគ្មានមនុស្សរស់នៅ ។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ... Read More »

បញ្ជូនខ្លួនក្រុមចោរប្លន់៣នាក់ យ៉ាងសកម្មនៅខណ្ឌដង្កោទៅតុលាការ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បានបញ្ជូនក្រុមចោរប្លន់៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ យ៉ាងសកម្មនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ បន្ទាប់ពី​កម្លាំង​នគរបាលព្រហ្មទណ្ឌ​ខណ្ឌ ... Read More »

ស្រ្តីម្នាក់ ដេកស្លាប់នៅផ្ទះលក់គ្រឿងក្លែមយីហោ តាម៉ាប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជាប្តីបានស្រែកឲ្យគេឯងជួយប្រពន្ធរបស់ខ្លួន ខណៈកំពុងតែដេកដកចង្កាមាន់រហូតទល់តែស្លាប់ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុផ្ទះលក់គ្រឿងក្លែមយីហោ តាម៉ាប់ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ... Read More »

ស្ត្រីមេម៉ាយតូចចិត្តមានជំងឺប្រចាំកាយរាំរ៉ៃមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ភ្នំពេញ៖​ ស្ត្រីមេម៉ាយម្នាក់តូចចិត្តនិងខ្លួនមានជំងឺ​ប្រចាំកាយរាំរ៉ៃ​ សម្រេចចិត្ត​ មកលោត​ទឹក​ពី​លើស្ពានជ្រោយចង្វាសម្លាប់ខ្លួនចោលកូនស្រីម្នាក់​ ឲ្យនៅកំព្រា ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង​ពីម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩​ នៅលើលើស្ពានជ្រោយចង្វាចាស់​ ស្ថិតក្នុងសង្កាត់ស្រះចក ​ខណ្ឌដូនពេញ​ ។ ... Read More »

ក្នុងអំឡុងទឹកជំនន់នៅខេត្តបន្ទាយមានជ័យ របាយការណ៍បង្ហាញឲ្យដឹងថា មានមនុស្ស៦នាក់ស្លាប់​ ដោយលង់ទឹក ប៉ះពាល់ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ លិចស្រូវជាង២ម៉ឺនហិកតា ដាច់ផ្លូវ១៥៣កន្លែង

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញរបាយការណ៍ឲ្យដឹងថា ក្នុងអំឡុងទឹកជំនន់នៅខេត្តបន្ទាយមានជ័យកើតឡើងរយៈពេល៩ថ្ងៃក្នុងរដូវបុណ្យភ្ជុំបិណ្ឌកាលពីកន្លងទៅថ្មីៗនេះ គ្រោះទឹកជំនន់នោះបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ដោយលង់ទឹក ប៉ះពាល់ប្រជាពលរដ្ឋ ២, ០១៩គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ២៣២គ្រួសារត្រូវបានជម្លៀសទៅរស់នៅលើទីទួលសុវត្ថិភាព ។ ទឹកជំនន់ក៏បានប៉ះពាល់ដំណាំស្រូវ២៤, ៤៦៤ហិកតា ដាច់ផ្លូវ១៥៣កន្លែង ស្មើនិងប្រវែង៥៦, ២១៩ម៉ែត្រ លិចសាលារៀន១០កន្លែង ... Read More »

ស្រ្តីម្នាក់ ត្រូវចោរឆក់កាបូបក្រវាត់ចង្កេះ និងដកសោម៉ូតូគប់ចោលទៀត

ភ្នំពេញ ៖ ក្រុមចោរឆក់វ័យក្មេងចំនួន៣នាក់ បានធ្វើសកម្មភាពឆក់កាបូបក្រវាត់ចង្កេះរបស់ស្រ្តីម្នាក់ ដែលជាអាជីវករលក់ដូរ បានសម្រេចហើយ ពេលនោះជនរងគ្រោះស្រែកឆោឡោក៏ត្រូវបក្ខពួកចោរម្នាក់ទៀតជិះម៉ូតូមកពីក្រោយរួចដកយកសោម៉ូតូស្រ្តីរងគ្រោះគប់ចោល រួចនាំគ្នាជិះគេចឋ្លួនបាត់អស់ ។ ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវសម្តេចជា ... Read More »