ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនជនសង្ស័យ២នាក់ ចាប់យកម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន១៤កញ្ចប់

ខេត្តព្រះសីហនុ៖ កាលពីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាប ករណីគ្រឿងញៀន នៅចំណុច ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​កោះខ្យង​ ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ... Read More »

បុរសម្នាក់ត្រូវខ្មាន់កាំភ្លើង ជាយោធាបាញ់ចំដើមទ្រូងរបួសធ្ងន់ ខណៈទាស់សំដីពេលផឹកស៊ី

ខេត្តក្រចេះ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្តាលឲ្យរងរបួសយ៉ាងទម្ងន់ ខណៈដែលក្នុងពេលកំពុងផឹកស៊ី ហើយទាស់ពាក្យសម្តីគ្នាទប់កំហឹងមិនបាន ក៏បាញ់ប្រ៉ាវតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ... Read More »

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញដាក់ឲ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( E-passports )

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដាក់ឲ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( ... Read More »

ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវបង្កើនការប្រុងយ័ត្នក្នុងឱកាសបុណ្យចូលឆ្នាំចិន

ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោក កែវ ពៅ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងយ័ត្នខ្ពស់បំផុត ដោយគោរពច្បាប់ចរាចរណ៍ជាកំណត់ នៅពេលធ្វើដំណើរ ក្នុងឱកាសបុណ្យឆ្នាំចិន វៀតណាម ... Read More »

ស្ត្រីកម្មការិនីរោងចក្រម្នាក់ កំពុងធ្វើការ ស្រាប់តែដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ៖​ ស្ត្រីមេម៉ាយជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យ ភ្លាមៗ ខណ:ដែលកំពុងធ្វើការងារ ស្រាប់តែកើតមានអការវិល ងងឹតមុខដួល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ... Read More »

បុរសជនជាតិស៊ី្វស គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងដើរដេកតាមទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ម្នាក់ឈ្មោះ CHRISTOPH WILLY REINART ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិស៊ី្វស ពីកម្លាំងនគរបាលនាយកដ្ឋានព្រហទណ្ឌក្រសួងមហាផ្ទៃ ពីបទ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ... Read More »

រថយន្តធុនធំប្រភេទកង់១០ ចំនួន២០គ្រឿង ដែលមិនអនុញ្ញាតឲ្យបើកចូលរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចជំនាញឃាត់

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុស ជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ... Read More »

បុរសវ័យចំណាស់ម្នាក់ ដើរតាមផ្លូវ ត្រូវរថយន្តបុកស្លាប់ ហើយបើករត់បាត់ស្រមោល

ខេត្តក្រចេះ៖ បុរសវ័យចំណាស់ម្នាក់ កំពុងធ្វើដំណើរ ដោយថ្នើរជើងតាមដងផ្លូវ ស្រាប់តែមានរថយន្ត មកបុកទាំងកម្រោល ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងអ្នកថ្មើរជើងនោះ បានកើតឡើងនៅវេលាម៉ោង២២និង១៣នាទី ថ្ងៃព្រហស្បតិ៍ ១១ ... Read More »

ប្រតិកម្មភាពលម្អៀង របស់អាជ្ញាកណ្តាល ថ្ងៃប្រកួតរវាង នាគអាស៊ី នឹងMohahong All Star

ភ្នំពេញ៖ ក្រុមបាល់ទាត់ Mohahong All Star បានឈ្នះការប្រកួតទៀតហើយ ក្នុងជំនួបប្រកួតជាមួយក្រុម នាគអាស៊ី កាលពីម្សិលមិញនេះ ជាលទ្ធផលរកគ្រាប់បាល់បាន 3-2 ក្នុងការប្រកួតដណ្តើមពាន KMH Champions League ... Read More »

សម្តេចតេជោថា “ដាច់ខាតការពាររបបរាជានិយម ទោះក្នុងតម្លៃណាក៏ដោយ” ក្រោយអាស៊ីសេរី ផ្សាយមួលបង្កាច់

ភ្នំពេញ៖ សេចក្ដីថ្លែងការណ៍របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកាន់ជំហរដាច់ខាតនិងឥតងាករេ ទោះបីក្នុងតម្លៃណាក៏ដោយ “ការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក និង បាវចនា ជាតិ ... Read More »

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីច្រានចោល និងបដិសេធយ៉ាងម៉ឺងម៉ាត់បំផុតនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីច្រានចោល និងបដិសេធយ៉ាងម៉ឺងម៉ាត់បំផុតនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ Read More »

រថយន្តឈ្នួលចតឈប់ចាប់ម៉ូយ យ៉ាងអនាធិបតេយ្យ បើកទ្វារមិនប្រយត្ន័បណ្តាលឲ្យប៉ះម៉ូតូរបួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈ ជិះម៉ូតូ វ៉ាក់អើជាមួយរថយន្ត តាក់ស៊ី កំពុងចតឈប់យ៉ាងអនាធិបតេយ្យ បើកទ្វារចុះ ម៉ូតូបុក កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ... Read More »

រថយន្ត២គ្រឿងបុកគ្នាចំពាក់កណ្តាលពេញទំហឹងហូរប្រេងពេញដងផ្លូវ

ភ្នំពេញ៖ រថយន្តប្រភេទដឹកទំនិញ បុកជាមួយរថយន្តប្រភេទបែនដឹកថ្ម ចំពាក់កណ្តាបណ្តាលឲ្យបែកធុងប្រេងហូរពេញដងផ្លូវតែសំណាងណាស់មិនបណ្តាលឲ្យមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្ត ។ កាលពីម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី០១ កុម្ភៈ ២០១៩នៅចំណុចច្រមុះជ្រូកឃ្មួញផ្លូវហាណូយភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ ។ ប្រភពឲ្យដឹងថាមុនកើតហេតុបានឃើញរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាក IZUZU ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-0930 ដោយបើកតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើរថយន្តបែនដឹកថ្មបានបត់ឆ្វេង ស្រាប់តែមានរថយន្តប្រភេទដឹកទំនិញពណ៌ ... Read More »

ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ នៅបឹងក្នុងព្រៃរនាម

ខេត្តពោធិ៍សាត់៖ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានអះអាង បុរសម្នាក់ដែលប្រកបរបរផ្ទុយពីផ្លូវច្បាប់ បានភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធម័ ដោយសារឧបករណ៍កែច្នៃដែលច្បាប់មិនអនុញាតឲ្យប្រើប្រាស់ ។ ប្រភពខាងលើបន្តថា ហេតុការណ៍ប្រទះឃើញបុរសឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោងប្រមាណ១០និង០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច ... Read More »

ប្ដីអប្រិយ៍ស្រវឹងជោក យកដើមសង្កែ វាយក្បាលប្រពន្ធ រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីផឹកស្រាស្រវឹងជោករួចរករឿងប្រពន្ធ និងបានប្រើហិង្សាយកមែកដើមសង្កែ វាយក្បាលបណ្ដាលឲ្យបែកឈាមរងរបួសធ្ងន់ ។ ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិឫស្សីទទឹង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ... Read More »

២ថ្ងៃ សមត្ថកិច្ចចម្រុះ ចាប់រថយន្តដឹកទំនិញចូលរាជធានីភ្នំពេញខុសពេលវេលាជិត៣០គ្រឿងនៅច្បារអំពៅ

ភ្នំពេញ៖ រថយន្តដឹកទំនិញជិត៣០គ្រឿង ដែលបើកបរចូលរាជធានីភ្នំពេញខុស ពីការណែនាំរបស់សាលារាជធានីភ្នំពេញ ត្រូវបានកម្លាំងចម្រុះចាប់ទុកបណ្តោះអាសន្នដើម្បីណែនាំ និងផាកពិន័យដល់ម្ចាស់រថយន្តធុនធំ ដែលបានបើករថយន្តចូលក្នុងក្រុង បំពានលើសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ ហាមមិនឲ្យរថយន្តធុនធំចូលក្នុងក្រុងចាប់ពីម៉ោង៥ព្រឹក រហុតដល់ម៉ោង៩យប់ ។ លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនចរាចរផ្លូវគោក ... Read More »

នាំគ្នាចូលផឹកស៊ី និងច្រៀងខារ៉ាអូខេ​ខ្វះលុយឲ្យគេ លេងល្បិចរករឿងឈ្លោះ ទាញកាំបិតដេញកាប់ម្ចាស់ហាង

ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់​បាននាំគ្នាចូលផឹកស៊ី និងច្រៀងខារ៉ាអូខេ ទំនងជាជ្រុលខ្លួន ខ្វះលុយឲ្យគេ បង្កទៅជារឿងឈ្លោះ​ ទាញកាំបិតផ្គាក់សម្លុតគំរាមចង់សម្លាប់ម្ចាស់ហាងថែមទៀត ទីបំផុត បុរសទាំង៣ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ករណីនេះ​កើតឡើងនាវាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ... Read More »

ខឹង​គេអង្គុយនិយាយដើមខ្លួនស្ទុះទាញពូថៅដេញកាប់​​និងវាយម៉ូតូ​ខូចខាតទាំងស្រុង

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ទំនងជាមានការសង្ស័យ​លើអ្នកដទៃនិយាយដើមខ្លួន ក៏ស្ទុះទៅទាញ​ពូថៅដេញកាប់​ធ្វើឲ្យក្រុម​ជនរងគ្រោះ​នាំគ្នា​រត់បាតជើងសព្រាត ដោយខឹងកាប់មនុស្សមិនបាន ជនសង្ស័យ​បានវាយបំផ្លិចបំផ្លាញម៉ូតូ​ និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះខូចខាត ។ ករណីនេះ​កើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ... Read More »

វិវឌ្ឍនភាពការងារស្តា និងកែលម្អអាងប្រព្រឹត្តិកម្មប្រឡាយពាក់ពន្ធ័ និងលូបង្ហូរទឹកកខ្វក់កុំឲ្យប៉ះពាល់ទឹកសមុទ្រ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ មន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ... Read More »

ផ្ទះ១ខ្នង និងសម្ភារ មួយចំនួនធំ គិតជាទឹកប្រាក់ មានចំនួន៦៥០០ដុល្លារ ត្រូវភ្លើងឆេះអស់ ដោយមិនដឹងមូលហេតុ

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះ១ខ្នង វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែមករា គ.ស ២០១៩ ស្ថិតនៅភូមិទំពេជ ឃុំទ្រា ... Read More »

ចាញ់បោកគេតាមហ្វេសប៊ុកអស់ជិត២០ម៉ឺនដូល្លារ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន តែត្រូវបានអ្នកនេសាទជួយទាន់ពេលវេលា

ភ្នំពេញ៖ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា បានសម្រេច តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា ដោយសារចាញ់បោកគេ តាមហ្វេសប៊ុកអស់ជិត២០ម៉ឺនដុល្លារ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ... Read More »

សង្ស័យស្រវឹងបើករថយន្តលឿន បុករង្វង់មូល នាងកិន្នបែកកង់ទៅមុខលែងរួច

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងជោកជាំ បានបើករថយន្តក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករង្វង់មូល នាងកិន្ន ដែលទើបនឹងសាងសង់ បណ្តាលឲ្យហោះទៅម្ខាងទៀត បែកកង់ទៅមុខលែងរួច ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០​នាទី​យប់ ថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៩​ នៅចំណុចរង្វង់មូលនាងកិន្ន ... Read More »

យុវជម្នាក់ជិះម៉ូតូដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងបង្គោលប៉ាន់ណូស្លាប់មួយរពេច

ភ្នំពេញ៖ យុវជនម្នាក់ បានបោកក្បាលនិងបង្គោលប៉ាន់បែកក្បាលភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូគ្រឿង ដួលអូសជាច្រើនម៉ែត្រ សង្ស័យរថយន្តបើកកៀរ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១១យប់ថ្ងៃទី៣១ខែមករាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខាងត្បូងវត្តសំរោងអណ្តែតប្រមាណជាង១០០ម៉ែត្រ​ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

ស៊ីស៊ី លាក់បាំងរឿងស្នេហ៍ឌីជេ ម៉ៃ

ភ្នំពេញ៖ តារាសម្តែងស្រី និងជាពហុនិការ (នារីបម្រើការងារលើកយន្តហោះ) ស្រស់សោភា កញ្ញាស៊ីស៊ី ស្រាប់តែលេចមុខក្នុងការសម្តែងភាពយន្តរឿង ម៉ាដាមអាប ជាមួយឌីជេម៉ៃ (Dj Mike) ។ ក្រៅពីមានស្នេហាក្នុងសាច់រឿងនេះ នាងត្រូវអ្នកសិល្បៈទម្លាយថា មានស្នេហាក្រៅឆាកជាមួយគ្នាផងដែរ ... Read More »

លោកឃួង ស្រេង៖ ភ្នំពេញជាប់លេខ១រាល់ឆ្នាំរឿងគ្រោះថ្នាក់ ចរាចរណ៍ ដែលអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីកាត់បន្ថយ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃព្រហស្បតិ៏ ១១រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣១មករា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទាញអារម្មណ៏ សមាជិកអង្គប្រជុំមកពីអង្គភាពជំនាញ និងអាជ្ញាធរដែនដីក៏ដូចកំ លាំងមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញថា ភ្នំពេញជាប់លេខ១ ... Read More »

សល់តែ២៦ថ្ងៃទៀតសោះ!! អ្នកទោសម្នាក់ជិតដល់ថ្ងៃចេញពីពន្ធធានាគារ បែរជាលួចរត់ចេញដោយសុវត្ថិភាព

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ​ឆ្នាំ​២០១៩ មានអ្នកទោសម្នាក់ ដែលជាប់នៅមណ្ឌលអប់ រំកែប្រែ ម១ បានរត់គេចខ្លួន ដោយសុវត្ថិភាព ខណៈដែលចេញមកសួនបន្លែ ស្ថិត​នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ... Read More »

សិស្សវិទ្យាល័យទួលអំពិលមួយក្រុម វាយយុវជន២នាក់ បណ្តាលឲ្យបែកក្បាល ម្នាក់ និងរបួសស្រាលម្នាក់

ភ្នំពេញ៖ យុវជនសិស្សវិទ្យាល័យទួលអំពិលមួយក្រុម បានអុកឡុកនិងវាយយុវជន២នាក់ ក្នុងតូបលក់ប្រហិត នៅក្នុងបរិវេណសាលា បណ្ដាលឲ្យម្នាក់របួសបែកក្បាល និងម្នាក់ទៀត របួសស្រាល ដោយបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវ២១៧ ភូមិតាឡី ... Read More »

រថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងបុកជាមួយម៉ូតូចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ជនរងគ្រោះរងរបួសធ្ងន់ពុំទាន់ស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ... Read More »

ផ្ទះមួយខ្នងត្រូវភ្លើងឆេះខូចខាតទាំងស្រុងនៅស្រុកស្អាង

ខេត្តកណ្ដាល៖ ផ្ទះឈើមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ដោយសង្ស័យការឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។ ផ្ទះមួយខ្នងខាងលើនេះ ... Read More »