ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ស សុខា អញ្ជើញក្នុងកម្មវិធីទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោកស្រី ដឹកនាំក្រុមការងារ និងក្រុមកីឡាករក្លិបបាល់ទាត់វិសាខា ... Read More »

រថយន្តដឹកឥដ្ឋរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងដាច់កង់ទៅមុខលែងរួច

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនក៏រេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងនិងបង្គោលស្លាកសញ្ញា បណ្តាលឱ្យទ្រេត ហើយរថយន្តបានដាច់កង់មុខទៅមុខលែងរួច ។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៩និង៤០នាទីព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២១នៅមុខវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

ប៉ាគីស្ថានដាច់ភ្លើងទូទាំងប្រទេស ពលរដ្ឋបារម្ភខ្លាចវាយប្រហារភេរវកម្ម​

ពលរដ្ឋប៉ាគីស្ថានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាច រងការវាយប្រហារភេរវកម្មខណៈ ដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ សារព័ត៌មានSputnik បានផ្សាយថា មានករណីដាច់ចរន្តអគ្គិសនី​ជាតិ នៅយប់ថ្ងៃទី ៩ខែមករាឆ្នាំ​២០២១ ​ ធ្វើឲ្យប្រទេសទាំងមូលស្ថិតនៅក្នុងភាពងងឹត។ ហេតុការណ៍ខាងលើធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការរស់នៅ របស់ពលរដ្ឋ។ ការដាច់ចរន្តអគ្គិសនី បង្កក្តីបារម្ភពីការវាយប្រហារភេរវកម្មកើតឡើង។ ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់បានម្នាក់រត់រួចម្នាក់

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ និងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តរតនគិរីចុះធ្វើការឃាត់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង ១០៖១៥នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះដល់ចំណុចការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ... Read More »

ក្រុមក្រសួងការពារជាតិដណ្តើមបានលេខ១ ជើងឯកថ្នាក់ជាតិកីឡាសីដក់

ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ នៅក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់នេះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមមជ្ឈមណ្ឌល ... Read More »

រឿងនិទានខ្មែរ÷រឿង ត្រីមាស

កាលពីព្រេងនាយ មាន​តា​ចាស់​នឹង​យាយ​ចាស់ ពីរ​នាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​ក្រីក្រ​បំផុត​បាន​សង់​ខ្ទម​មួយ​តូច​នៅ​ទៀប​មាត់​សមុទ្រ អស់​កាល​ជា​យូរ​ចំនួន ៣៣ ឆ្នាំ​មក​ហើយ ។ តាចាស់​នោះ​ឯង​តែង​រក​ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ​ត្រី​គឺ​បង់​សំណាញ់​ជា​ប្រក្រតី ។ ឯ​យាយ​ចាស់​ជា​អ្នក​ប្រកប​ការ​កាប់​ព្រាល កាប់​ក្រចៅ យក​មក​លក់ដូរ​ចិញ្ចឹម​ជីវិត​ជានិច្ច​ជា​កាល ។ ថ្ងៃ​មួយ, តា​នេសាទ​ពុន​សំណាញ់​ទៅ​បង់​ត្រី​នៅ​មាត់​សមុទ្រ, លុះ​ទាញ​សំណាញ់​មក​ឃើញ​ជាប់​សុទ្ធ​តែ​ភក់ ។ ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ អាមេរិក ឈានដល់ដំណាក់កាល បំបាក់មុខគ្នា ឬសងសឹក?

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា  អាមេរិក ឈានដល់ដំណាក់កាល បំបាក់មុខគ្នា ឬសងសឹក?។ ... Read More »

ស្ត្រី២នាក់បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូម្ខាងទៀតរបួសធ្ងន់៣នាក់ផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៩ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងត្រង់ចំណុចភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែកខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថាម៉ូតូដែលបង្កហេតុបើកបរដោយឈ្មោះឡុង អាន់ អាយុ៣៦ ឆ្នាំ មុខរបរកសិករនិងអ្នករួមដំណើរជាមួយម្ដាយមានឈ្មោះសាំង អៀ ភេទស្រីអាយុ៥៦ឆ្នាំមុខរបរកសិកររស់នៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ... Read More »

វិមាន ៧មករា៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល(យ.គ.ក.)

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

រថយន្តសាំយ៉ុងដឹកឈើយ៉ាងសកម្មត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើពេញព្រៀបគ្មានច្បាប់អនុញ្ញាតត្រូវបានមន្ត្រីជំនាញដែនជម្រកសត្វព្រៃកែវសីមាសហការជាមួយកម្លាំងកងរាជអាវុធហត្ថថ្នាក់ជាតិការពារដែនជម្រកសត្វព្រៃកែវសីមា និងគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើកែវសីមាស្ទាក់បង្ក្រាបបានយកទៅរក្សាទុកដើម្បីចាត់ការបន្ត។ ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី០៨ខែមករាឆ្នាំ២០២១នៅលើដងផ្លូវជាតិស្ថិតក្នុងទីរួមស្រុកកែវសីមា។    រថយន្តដែលកម្លាំងសមត្ថកិច្ចចម្រុះស្ទាក់បង្ក្រាបបានម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ2AA-4225ពណ៌ស្លែមានដឹកឈើគ្រោងទ្វារនិងសន្លឹកទ្វារដោយមានការុងដាក់គ្របពីលើ។ ដោយសមត្ថកិច្ចមានការសង្ស័យថា រថយន្តនេះមានបង្កប់បាវបន្លំដឹកឈើទើបកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយឃាត់ពិនិត្យឃើញមានឈើទ្វារនិងឈើសន្លឹកនោះមែន។  រថយន្តខាងលើក្រោយបង្ក្រាបបានក៏នាំយកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមាដើម្បីធ្វើការវាស់វែងនិងចាត់ការតាមនិីតិវិធីច្បាប់។ឯម្ចាស់រថយន្តវិញបានដាក់មេប្រូចបាត់ស្រមោលទៅហើយ៕  ដោយ៖​ ជីវ័ន្ត​ Read More »

Update៖រហូតដល់ម៉ោង​ ១២៖៣០នាទីថ្ងៃត្រង់​ ថ្ងៃទី ១០​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ៤នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​ និង​មានជាសះស្បេីយ​៦នាក់ (ប៉ៃលិន​ទាំងអស់)

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១២៖៣០នាទី​ ថ្ងៃត្រង់​ ថ្ងៃទី ១០​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ៤នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​ និង​មានជាសះស្បេីយ​៦នាក់ (ប៉ៃលិន​ទាំងអស់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ... Read More »

ស.ស.យ.ក. សូមអបអរសាទរដល់លោក សាយ ដែលបានបញ្ចប់បេសកកម្មរត់ដើម្បីមនុស្សធម៌របស់ខ្លួនដោយជោគជ័យ

ភ្នំពេញ៖ ស.ស.យ.ក. សូមអបអរសាទរដល់លោក សាយ ដែលបានបញ្ចប់បេសកកម្មរត់ដើម្បីមនុស្សធម៌របស់ខ្លួនដោយជោគជ័យ ដោយបានរត់មកដល់ចំណុចផ្ដើមវិញក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយចំណាយរយៈពេល ៩៧ថ្ងៃ។ សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ... Read More »

បឋមសិក្សាស្វាយជ្រំ នៅក្នុងស្រុកស្វាយជ្រំមានទេសភាពល្អដ៏ត្រកាល ជាទីទាក់ទាញដល់សិស្សានុសិស្សក្នុងការសិក្សា

ខេត្តស្វាយរៀង៖ សាលាគំរូមួយដែលមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ ដោយបានរៀបចំទីធ្លាមានបរិស្ថានល្អ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមដាំបន្លែជាច្រើនប្រភេទ ចិញ្ចឹមត្រី ដាំដើមឈើ ធ្វើឲ្យសាលាមួយនេះពោរពេញទៅដោយទេសភាពល្អដ៏ត្រកាល ជាទីទាក់ទាញដល់សិស្សានុសិស្សក្នុងការសិក្សា មានឈ្មោះថាសាលាបឋមសិក្សាស្វាយជ្រំ ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ បើតាម លោកគ្រូ ... Read More »

ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី៖ សាច់ញាតិសង្ឃឹមថានឹងរកឃើញសាកសពជនរងគ្រោះ

មិនមានការបញ្ជាក់ណាមួយថាអ្នកដំណើរណាម្នាក់មានឱកាសរស់រានមានជីវិតលើជើងហោះហើរដែលដឹកមនុស្សចំនួន៦២នាក់បានបាត់ខ្លួនពេលហោះចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនោះទេ។ កាលពីថ្ងៃទី៩ ខែមករាយន្តហោះប្រភេទប៊ូអុីង៧៣៧ ដែលមានលេខហោះហើរ SJ១៨២ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya បានចាកចេញពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Pontianak ក្នុងខេត្ត West Kalimantan ក៏បាត់នៅលើជើងហោះហើរ(ព្រហ្មលិខិត)មានអ្នកដំណើរ​៥៦នាក់ ក្នុងនោះមានកុមារ​៧នាក់ ... Read More »

អំពី «ព្រះមហាជដាបញ្ចកុដ» (ព្រះមហាមកុដកំពូលប្រាំ)

       ភ្នំពេញ៖ ព្រះមហាជដាបញ្ចកុដ គឺជាគ្រឿងប្រដាប់សម្រាប់ក្សត្រទ្រង់រាជ្យស្តេចទ្រង់គ្រងព្រះសិរ ស្ថិតក្នុងចំណោមគ្រឿងទ្រង់ព្រះសិរសំខាន់ៗដ៏ទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាមាលា និងព្រះមាលាទ្រង់ប្រពាសជាដើម។ មកុដនេះត្រូវបានសាងពីមាសសុទ្ធមានរាងក្រឡូម និងមានកំពូលប្រាំខុសប្លែកពីព្រះមហាមកុដរាជ្យ នៅកំពូលកណ្តាលមានរចនាជាក្បាច់កន្ទុយហង្សលយចេញទៅផ្នែកខាងក្រោយដែលរាប់ជាលក្ខណៈពិសេសនៃមកុដនេះផងដែរ។ ឯតួមកុដគឺប្រដាប់ដោយត្បូងពេជ្រអមលម្អរដោយចនត្រចៀកនៅផ្នែកខាងក្រោមដែលឆ្លាក់ជាទម្រង់កន្ទុយហង្ស។ ព្រះមហាជដាបញ្ចកុដនេះត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រដូចជា ក្នុងពិធីប្រទក្សិណព្រះនគរ ... Read More »

អភិបាលស្រុកវ័យក្មេង រីករាយនិងការដឹកនាំរបស់ខ្លួន អភិវឌ្ឍន៍បានច្រើនក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដ៏វ័យក្មេងមួយរូប ប៉ុន្តែលោកមានឆន្ទៈខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ ដឹកនាំអនុវត្តតាមការណែនាំរបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវ។  នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមអាជីវករ ដែលត្រូវភ្លើងឆេះផ្សារកំពង់ពពិល នាពេលកន្លងមក

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ អមដំណើរដោយលោកអភិបាល ... Read More »

មនុស្សប្រុសស្រី២នាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទចែកចាយនិងរក្សាទុកនៅសារធាតុញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា នៅថ្ងៃ ទី៩ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានចុះបង្រ្កាបករណីគ្រឿងញៀន២ករណីផ្សេងគ្នាគឺ៖ ទី១- ស្ថិតនៅចំណុចកំពង់ផែថ្មី សង្កាត់៣ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United នឹងលក់ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba អាយុ២៧ឆ្នាំនៅរដូវក្តៅបន្ទាប់ពីទទួលយកថាគាត់នឹងមិនចុះកុងត្រាថ្មីទេ។ ... Read More »

ជិះកង់ធ្លាក់ប្រឡាយដួលស្លាប់ សង្ស័យផឹកស្រាស្រវឹង

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ក្នុងទឹកប្រឡាយយ៉ាងសង្វេគ ត្រូវបានគេអះអាងបណ្ដាលមកពីគាត់ជិះកង់ធ្លាក់ ព្រោះគាត់ធ្វើដំណើរទាំងខ្លួនស្រវឹងជោគជាំ ។  ករណីជិះកង់ធ្លាក់ទឹកប្រឡាយបណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៖៤៥នាទី រសៀលថ្ងៃសៅរ៍ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

អេស្ការវទ័រជាន់គ្រាប់មីនតោន ផ្ទុះរបួសធ្ងន់ស្រាល២នាក់ នៅស្រុកវាលវែង

      ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានរងរបួសយ៉ាងដំណំ និង១នាក់ទៀតព្រលឹងចុងសក់ ខណៈគ្រឿងចក្រ(អេស្ការវទ័រ)ជាន់កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(មីនតោន)ផ្ទុះឡើងកក្រើកដី នៅគ្រាដែលកំពុងធ្វើសកម្មភាពកាយដីចម្ការ ។  ហេតុការណ៍ផ្ទុះកាកសំណល់សង្រ្គាមបណ្ដាលឲ្យរងរបួសមនុស្សខាងលើ បានកើតឡើងកាលពីវេលាម៉ោង៣ និង១១នាទី រសៀលថ្ងៃសៅរ៍ ១០រោច ខែបុស្ស ... Read More »

អ្នកលេងហ្គេមគួរតែត្រូវប្រុងប្រយ័ត្នពីភាពចន្លោះប្រហោងរបស់កម្មវិធីសម្រាប់បន្ទះឈីបវីដេអូ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីថ្ងៃព្រហស្បតិ៍មុននេះ Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបវីដេអូ (Graphics Processing Units-GPUs) សម្រាប់កុំព្យូទ័រដ៏ល្បីមួយនោះបានធ្វើការកែសម្រួលកម្មវិធីចំនួន១៦ ដែលអាចឱ្យជនអនាមិកធ្វើការវាយប្រហារប្រភេទ DoS ... Read More »

ខ្សែការពារ De Ligt របស់ក្រុម Juventus បានធ្វើតេស្តិវិជ្ជមានកូវីដ-១៩

ក្រុម Juventus បានចេញសេចក្តីបញ្ជាក់ថា កីឡាករ Matthijs de Ligtបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ កីឡាករ Juventus ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kubo ចូលរួមជាមួយក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករសញ្ជាតិជប៉ុន Takefusa Kubo កំពុងស្វែងរកការចាប់ផ្តើមដ៏លំបាករបស់គេនៅរដូវកាលនេះជាមួយក្រុម Villarreal ដោយត្រូវទៅចូលរួមជាមួយក្រុម Getafe រហូតដល់ចុងបញ្ចប់រដូវកាល២០២០-២០២១ ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករវ័យក្មេងរបស់ក្រុម Real Madrid រូបនេះបានរកឃើញថាបានចូលលេងក្រោមការដឹកនាំរបស់លោក Unai Emery ... Read More »

រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៤នាក់ ជាពលករមកពីប្រទេសថៃនិងមានករណីជាសះស្បើយចំនួន ០៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ប្រកាសជូនព័ត៌មានថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៤នាក់ ជាពលករមកពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន ០៦នាក់  នៅថ្ងៃទី០៩ ខែមករា ... Read More »

សង្ស័យភ្លើងប្រចណ្ឌ!! ប្ដីបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថពាក់ស័ក្តិ៤កន្លះម្នាក់បានបាញ់សម្លាប់ប្រពន្ធធ្វើឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយចោលកូនស្រីម្នាក់ឲ្យរស់នៅកំព្រា។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាប្តីមានឈ្មោះ សេង គឹមសាន្ត ... Read More »

បើករថយន្តលឿនពេកខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវខូចខាតអស់មួយកង់។ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ២៨៩ក្បែរសាលារៀនទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកអញ្ជើញចុះសួរសុខទុក្ខបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃហើយកំពុងធ្វើចត្តាឡីស័ក កំរិត២នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៏ សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃហើយកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកំរិត២ការិយាល័យកសិកម្មស្រុកចំនួន៣៣នាក់ (ស្រី១៣នាក់) ស្ថិតនៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែកនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ ក្នុងឱកាសនោះមានការចូលរួមពីសំណាក់អស់លោកអនុប្រធាន ក្រុមការងារចុះជួយស្រុកនិងតាមបណ្ដាឃុំ លោកប្រធានក្រុមប្រឹក្សាស្រុក លោកស៊ូ ... Read More »

WHO ស្នើដល់ប្រទេសអ្នកមាន មិនត្រូវប្រមូលទិញវ៉ាក់សាំង កូវីដ-១៩ទាំងអស់នោះទេ ទុកឲ្យប្រទេសក្រីក្រផង

កាលពីពេលផ្ទុះកូវីដ-១៩ ដំបូង ពិភពលោកដណ្តើមគ្នាប្រមូលទិញយកម៉ាស់ ហើយស្ទាក់ទិញពាក់កណ្តាលផ្លូវទៅទៀត ធ្វើឲ្យម៉ាស់ឡើងថ្លៃខ្ពស់។ នៅពេលនេះពេលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ប្រើប្រាស់ជាផ្លូវការ ប្រទេសអ្នកមានប្រមូលទិញអស់ ដោយឲ្យក្នុងតម្លៃថ្លៃ ចំណែកប្រទេសក្រីក្រ មកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងចាក់នៅឡើយទេ។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom ... Read More »

Breaking news៖ អេស្ប៉ាញគ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងក្រាស់មិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំកន្លងមក(មានវីដេអូ)

អេស្ប៉ាញគ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងក្រាស់មិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមក ។ ព្រិលធ្លាក់យ៉ាងក្រាស់បង្កឡើងដោយព្យុះ Filomena ធ្វើឲ្យចរាចរណ៍នានាក្នុងប្រទេសនេះត្រូវជាប់គាំងទាំងស្រុង។ ព្យុះព្រិលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយតំបន់ដែលមានព្រិលធ្លាក់ច្រើនជាងគេគឺភាគកណ្តាល ដែលមានរដ្ឋធានីម៉ាឌ្រិីដ ដែលមានព្រិលធ្លាក់ក្រាស់បំផុតមិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមក ។ នៅពេលយប់ អាកាសធាតុចុះត្រជាក់ខ្លាំង ដោយឥទ្ធិពលនៃព្យុះ Filomena ធ្វើឲ្យតំបន់ជាច្រើនក្នុងប្រទេសនេះមានព្រិលយ៉ាងក្រាស់ ... Read More »