ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តឡិចស៊ីសពន្លះក្បាលនាគពុះចែកទ្រូវបាក់អស់២កង់ក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់បើកឡិចស៊ីស RX-300 មួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្តូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់ រថយន្តក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់ទុករថយន្តចោលគេចខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងកើតរង្វង់មូលចោមចៅ ប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ... Read More »

រថយន្ត Visto បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងរបួសជនជាតិចិនម្នាក់

ភ្នំពេញ​៖ ​ បុរសជនជាតិចិនម្នាក់ បានរងរបួសបាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើករថយន្តលឿនមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា​ឆ្នាំ២០១៩​ ​ តាម​បណ្ដោយ​ផ្លូវ​មាហាវិថី​ សហព័ន្ធ​រុស្ស៊ី​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ពោធិ៍​ចិន​តុង​ ដែល​ស្ថិត​នៅ​ ... Read More »

ទីតាំងណេត យីហោ PH បង្កប់ល្បែងភ្នាល់កំពុងបើកលេងយ៉ាងគក្រឹកគគ្រេងក្នុងសង្កាត់បឹងត្របែក

ភ្នំពេញ ៖ ទីតាំងណែតបង្កប់ល្បែងភ្នាល់បាល់ និងកន្ទុយលេខ រួមទាំងជល់មាន់ និងបៀបាការ៉ាត់ តាមអនឡាញ ចំនួន ២កន្លែងដែលមានយីហោ PH នៅចំណុចទល់មុខផ្ទះម្លប់ដើមជ្រៃក្រឹម បើកលេងយូរណាស់មកហើយ និងមួយកន្លែងទៀតជ្រកក្រោមស្លាកយីហោ XB 88 ... Read More »

រថយន្ត ម៉ាស្តារ បើកបុកម៉ូតូមួយគ្រឿងពីក្រោយតិចតួច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ចាប់ហ្វ្រាំងដួលអូសចូលក្រោម រថយន្ត

ភ្នំពេញ៖ បុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូច បើករថយន្តម៉ាស្តារមួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង បើកនៅខាងមុខ បណ្តាលឲ្យខូចខាតតិចតូច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះដោយយុវជនម្នាក់ បើកមកពីក្រោយចាប់ហ្វ្រាំងដួលអូសចូលក្រោយរថយន្តខាងក្រោយ ខូចខាតយ៉ាងដំណំ និងម្ចាស់ម៉ូតូរងរបួសតិចតួចរួចទារសំណងពីខាងរថយន្តទៀត ។ ហេតុការណ៍នេះ ... Read More »

លួចគាស់ទូកុងតឺន័របម្រុងលួចយកសម្ភារមានតម្លៃ មិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ រត់ចោលម៉ូតូ២គ្រឿង

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៥នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលគាស់ទូកុងតឺន័រ លួចកង់ឡាន និងសម្ភារផ្សេងៗ ត្រូវម្ចាស់ឃើញទាន់រត់ចែកជើងគ្នាបន្សល់ទុកម៉ូតូ២គ្រឿង ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងលក់គ្រឿងបន្លះរថយន្តមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ... Read More »

ផ្លូវជាតិលេខ៧៦តភ្ជាប់ពីខេត្តរតនគិរីទៅខេត្តមណ្ឌលគិរីកំពុងរងការខូចខ្ទេចជាបណ្ដើរៗដោយសារ ជំនាញនិងក្រុមហ៊ុនលែងរវល់ក្នុងការថែទាំជួសជុល

ខេត្តរតនគិរី៖ សូមរម្លឹកថា៖ ផ្លូវជាតិលេខ៧៦ បានស្ថាបនាសាងសង់ឡើងនៅឆ្នាំ២០១៣ និងបានសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០១៦ តភ្ជាប់ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី។ បច្ចុប្បន្ននេះបានរងការខូចខាតជាបណ្ដើរៗស្ទើគ្រប់ទីកន្លែងក្លាយជាសំបុកមាន់និងថ្លុកទឹកបង្កឲ្យមានការលំបាកដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្តផ្សេងៗ រហូតដល់កើតមានបញ្ហាគ្រោះថ្នាក់ចរាចរជាញឹកញាប់។ ជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៧៦នៅត្រង់ចំណុច ភូមិព្រួក ស្ថិតក្នុងឃុំប៉ាតាង ស្រុកលំផាត់ ... Read More »

ម៉ូតូស្មាស់រេវ៉ូបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកម៉ូតូបោះពួយយ៉ាងលឿនជ្រុល ទៅបុកកង់បីឥណ្ឌាចំពីមុខពេញទំហឹង បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លូនរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយយកទៅមន្ទីរពេទ្យភ្លាមៗ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅត្រុង់ចំណុចមុខហាងនំហាវ៉ៃ តាមបណ្តោយសម្ដេចមុនីរ៉េត ផ្លូវ២១៧ ... Read More »

ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ ស្លាប់ក្រោយជិះម៉ូតូបុកខឿនផ្លូវ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់បានស្លាប់ក្រោយជិះម៉ូតូបុកខឿនផ្លូវ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុចជិតរង្វង់មូលសណ្ឋាគារ ៧ជាន់ចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ... Read More »

បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ស្លាប់ខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបងប្រែភាសាចិនបើករថយន្ត Morning បោះពួយល្បឿនលឿន ជ្រុលគេចមិនទាន់ ទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវ បាក់ខ្ទេច៣កង់ ខ្ទេចទាំងរថយន្ត ស្លាប់ខ្លួនឯង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ... Read More »

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនលក់ដីខ្យល់៣នាក់បញ្ជូនខ្លួនទៅតុលាការ

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន​៣ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោក (លក់​ដីខ្យល់)ត្រូវបានសមត្ថកិច្ច នៃអធិ​ការ​ដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួន នៅនឹងការិយាល័យរបស់ពួកគេ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនមកដាក់ពាក្យបណ្ដឹង។ ការនាំខ្លួនជនសង្ស័យទាំង៣នាក់ មកកាន់អធិការដ្ឋានក្រុងដើម្បីសាកសួរនេះ គឺបាន​ធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ៤កើត ខែពិសាខ ... Read More »

សម្តេចតេជោ ៖ មើលក្នុងវីដេអូនេះ នឹងដឹងពីរបៀបបំបែកផ្លែឪឡឹក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា ៖ «ម្សឹលមុិញខ្ញុំបានបង្ហាញរូបថតដែលខ្ញុំប្រើដៃពុះផ្លែឪឡឹកដែលធ្វើអោយបងប្អូនមួយចំនួនគិតស្មានថាកម្លាំងដៃខ្ញុំខ្លាំងអាចវាយបំបែកផ្លែឪឡឹកអោយភរិយាខ្ញុំទទួលទានបាន ។ ការពិតអ្នកបំបែកផ្លែឪឡឹកគឺភរិយាខ្ញុំទៅវិញទេ ។ សូមមើលក្នុងវីដេអូនេះ នឹងដឹងពីរបៀបបំបែកផ្លែឪឡឹក ដែលភរិយាខ្ញុំ បានធ្វើ ក្រោយពេលខ្ញុំវាយនឹងដៃ មិនបែក» ... Read More »

មេបញ្ជាការ រងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស អញ្ចើញផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្ត និងសភាពការវិវឌ្ឍថ្មីៗ

ខេត្តស្ទឹងត្រែង៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ ការងារ អប់រំនយោបាយ ចិត្តសាស្ត្រ និងសភាពការ វិវឌ្ឍថ្មីៗ ឆមាសទី១ ឆ្នាំ២០១៩ ... Read More »

សមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស ២០១៩ ឆ្លើយតបទៅនឹងគោលបំណង សំណូមពរភារកិច្ចលើការងារ ហ្វឹកហ្វឺនសមយុទ្ធ

ខេត្តកំពត៖ សមយុទ្ធ «ហនុមានមាស ២០១៩» នេះ មិនបានគម្រាមកំហែងដល់បុគ្គលណាមួយឡើយ ផ្ទុយទៅវិញជាការបង្កើនសមត្ថភាពកងទ័ពយើងមានសមត្ថភាព លទ្ធភាព ជំនឿចិត្តក្នុងភារកិច្ចការពាបូរណភាពទឹកដី និងរក្សាបានភាពសុខសានជូនប្រជាពលរដ្ឋ ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ... Read More »

មន្រ្តីកាំកុងត្រូលខេត្ត រកឃើញងៀតបបែល មានសារធាតុគីមី ដាក់លក់នៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ដើម្បីធានាសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង​ សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរស្រុកស្វាយជ្រំ គណៈកម្មការផ្សារនៅតែបន្តចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ នៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ និងរកឃើញងៀតបបែល មានសារធាតុគីមីផងដែរ ... Read More »

លោក រស់ ផារិទ្ធ ៖ ជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះ និងសូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិ​ផ្សេងៗ ដែលកើតឡើងជាយថាហេតុ

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹកស្រុករំដួល បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះ និងសូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិ​ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។ ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ... Read More »

តារាល្បីៗក៏លេចមុខ សាទរខួប១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រ ... Read More »

កម្លាំងចម្រុះ សហការចុះត្រួតពិនិត្យដីព្រៃលិចទឹក នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ មន្រ្ដីជំនាញខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផល សហការកម្លាំងចម្រុះរួមមាន មន្រ្ដីបរិស្ថាន កងកម្លាំងប្រដាប់អាវុធយោធា កម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ក្រុមប្រឹក្សាឃុំអន្សាចំបក់ មេភូមិ និងមន្រ្ដីសហគមន៍នេសាទផងនោះ ដែលដឹកនាំដោយលោក អភិបាលរងនៃគណៈភិបាលស្រុកក្រគរ ចុះត្រួតពិនិត្យដីព្រៃលិចទឹក ករណីរុករានឈូកឆាយ ... Read More »

សម្តេចតេជោ ៖ ថ្ងៃនេះ ខ្ញុំដើរហាត់ប្រាណជាមួយនឹងការមើលផលដំណាំក៏បានជួបភរិយាខ្ញុំដើរហាត់ប្រាណ

ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងថា៖ «ក្នុងចម្រៀងពាមកោះស្នាវាចាប្រុសស្នេហ៍មានឃ្លាមួយសសេរថា (ចំការដីដុះកាលប្រុសពីក្មេងអូនធ្លាប់ចូលលេង ជួយកាច់ពោតបង) ។ ថ្ងៃនេះខ្ញុំដើរហាត់ប្រាណជាមួយនឹងការមើលផលដំណាំក៏បានជួបភរិយាខ្ញុំដើរហាត់ប្រាណនៅចំការពោតទៀត ។ នេះពិតជាគូរព្រេងមិនព្រាត់មែន ។ សុំជូនរូបថតមួយចំនួនដែលទើបថតមុននេះបន្តិចដើម្បីយល់ពីជិវិតនៃគ្រួសារខ្ញុំ» ៕ Read More »

ក្រុមហ៊ុន Royal Group បើកសម្ពោធគម្រោងអភិវឌ្ឍក្នុងតំបន់ទួលគោក ភ្នំពេញ ថ្ងៃទី07 ខែឧសភា ឆ្នាំ2019

នៅថ្ងៃនេះ ក្រុមហ៊ុន Royal Group មានមោទនភាពក្នុងការបង្ហាញគម្រោងអភិវឌ្ឍចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការ អភិវឌ្ឍអចលនទ្រព្យ Hong Lai Huat ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ ជាមួយនឹងទំហំនៃការអភិវឌ្ឍន៍ចំនួន ១០០,000 ម៉ែតការ៉េ ... Read More »

ផ្អាកការសាងសង់ជិតពីខែចំពោះរង្វង់មូលច្រកទ្វារព្រំដែន បន្ទាប់ពីផ្លាស់ប្ដូរមុខតំណែង

ប៉ោយ៉បែត៖ បន្ទាប់ពីមានការផ្លាស់ប្ដូរមុខតំណែងអភិបាលក្រុងប៉ោយប៉ែតថ្មីៗកន្លងមកនេះ រង្វង់មូលច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ដែលជាស្នាដៃរបស់អភិបាលក្រុងចាស់ គឺលោក សាន ស៊ានហូ នោះ តែពេលនេះ ត្រូវផ្អាកការសាងសង់អស់រយៈពេលជិត២ខែ កន្លងមកហើយ ដោយមានការហ៊ុំព័ទ្ធរបងសង្កសីទៀតផង ។ ប្រភពថា រង្វង់មូលដែលជាស្នាដៃអភិបាលក្រុងចាស់លោក ... Read More »

អ៊ីរ៉ង់ធ្វើសកម្មភាពយោធា រដ្ឋមន្ត្រីអាមេរិកទៅកាន់អ៊ីរ៉ាក់បន្ទាន់

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសអ៊ីរ៉ាក់ ដោយគ្មានការ ព្រាងទុក ។ ដំណើរទស្សនកិច្ចនោះ កើតឡើង ក្នុងពេលដែលអ៊ីរ៉ង់កំពុងតែបញ្ជូនកាំជ្រួចមីស៊ីល រយៈចម្ងាយខ្លីទៅកាន់តំបន់ឈូងសមុទ្រ ។ ប្រភពព័ត៌មានបានឲ្យដឹងថាមីស៊ីលដែលអ៊ីរ៉ង់បញ្ជូនទៅកាន់ឈូងសមុទ្រនោះ គឺត្រៀមលក្ខណៈវាយប្រហារទៅលើគោលដៅរបស់អាមេរិក ... Read More »

បាញ់ទៀតហើយ នៅសាលារៀនអាមេរិក ស្លាប់ និងរបួស៩នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់រងរបួស និងស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀន ក្នុងទីក្រុង Denver អាមេរិក ។ ការបាញ់ប្រហារខាងលើ បណ្តាលឲ្យសិស្សវ័យ១៨ឆ្នាំម្នាក់ស្លាប់ នៅនឹងកន្លែង ។ ការបាញ់ប្រហារកើតឡើង នៅសាលាមធ្យមសិក្សា Highlands ... Read More »

សាកសព មិនស្គាល់អត្ដសញ្ញាណម្នាក់ មានសភាពស្អុយរលួយ ត្រូវគេប្រទះឃើញអណ្ដែតទឹកក្នុងទន្លេរមេគង្គ

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ ពុំស្គាល់អត្ដសញ្ញាណដែលមានសភាពស្អុយរលួយ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេមេគង្គ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ... Read More »

ម៉ូតូហុងដាបើកមិនប្រកាន់ស្ដាំ បុកជាមួយម៉ូតូស៊ុយហ្ស៊ូគីនិច ពេញមួយទំហឹង បណ្ដាលឲ្យនារីម្នាក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តកណ្ដាល៖ នារីជាអ្នកបើកបរម៉ូតូហុងដាឌ្រីមម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកបរម៉ូតូមិនប្រកាន់ស្ដាំរេចង្កូត មកឆ្វេងបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយហ្ស៊ូគីនិច ពេញមួយទំហឹង នៅលើកំណាត់ផ្លូវលេខ ៧០A ស្ថិតក្នុងភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល នៅវេលាម៉ោង១៨ និង៥៦នាទី ថ្ងៃទី៧ ... Read More »

ពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ចំនួន៨៣គ្រួសារ ត្រូវបានលើកទឹកចិត្ត ទទួលអំណោយ ពីសាខាកាកបាទក្រហម និងអាជ្ញាធរខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយជាស្បៀងអាហារ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋនៅស្រុកបារាយ បន្ទាប់ពីមានធ្លាក់ភ្លៀងមួយមេ ធ្វើឲ្យពលរដ្ឋរីករាយត្រេកអរ ... Read More »

ភ្លៀងមួយមេធំ មានផ្គររន្ទះ បាញ់​ ស្លាប់កុមារាម្នាក់ ដែលអង្គុយលើម៉ូតូនៅក្រោមផ្ទះ

ខេត្តរតនគិរី៖ កុមារាម្នាក់អង្គុយលើម៉ូតូនៅក្រោមផ្ទះ ខណៈមេឃកំពុងភ្លៀង ស្រាប់តែរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង១៦ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមផ្ទះ ស្ថិតនៅ ភូមិអុល (អុលធំ) ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ... Read More »

លោក សុខ ពេញវុធ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ និងជនគ្មានទីពឹង ចំនួន ៥៣គ្រួសារ

ភ្នំពេញ ៖ នៅរសៀល​ ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវ និង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង​ ... Read More »

សមត្ថកិច្ចព័ទ្ធចាប់ជនជាតិចិន២៨នាក់ ក្នុងវីឡាដ៏ធំមួយកន្លែង ក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ការសហការជាមួយកម្លាំង នាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអំសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន ចំនួន ២៨នាក់ ស្រី០៥នាក់ ក្នុងវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង ... Read More »

រៀបចំខួបកំណើតធំម្តង ហង្ស សុវណ្ណារិទ្ធិ អញ្ជើញសុទ្ធតែតារាស្រីស្រីស្រស់សោភា

ភ្នំពេញ៖ កាលពីរាត្រី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀងហង្ស សុវណ្ណារិទ្ធិ បានរៀបចំកម្មវិធីខួបកំណើតលក្ខណៈធំដុំ បន្ទាប់ពីកេរ្តិ៍ឈ្មោះក្នុងសិល្បៈមានសន្ទុះហក់ឡើង ។ ពិធីរីករាយនេះ បានត្រូវគេឃើញថា មានវត្តមានតារាជាច្រើនចូលរួមពិសេសតារាស្រីៗដ៏ស្រស់សោភាជាច្រើនចូលរួម ។ ក្រោយបង្ហាញស្នាដៃបទចម្រៀងមួយចំនួនទទួលបានការគាំទ្រច្រើនពីទស្សនិកជន ... Read More »

កម្សត់ខ្លាំង សាឡាត់ ស្រីឡាង ទទួលនំខួបពីងួន កែវពេជ្រពិសិដ្ឋ ទាំងមានជំងឺមហារីក

ភ្នំពេញ៖ វីដេអូឃ្លីប ដ៏រំជួលចិត្តអ្នកគាំទ្របង្ហាញពីនាងទទួលបានការជូនពរ និងនំ ពីបងប្រុស និងជាតារាកំប្លែង ងួន ពេជ្រពិសិដ្ឋ ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ។ នាងបានស្រក់ទឹកភ្នែកមិនតិចទេ ព្រោះតែនឹកឃើញអនុស្សាវរីយ៍ និងឱកាសជួបជុំសប្បាយជាមួយបងប្រុសពី ឆ្នាំកន្លងទៅ ដែលធ្លាប់ធ្វើឲ្យនាងរំភើបជារៀងរាល់ ... Read More »