ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលបង្ក្រាបឡានដឹកឈើក្បែរច្រមុះបរិស្ថានបាន២គ្រឿង

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ក្រាបឡានដឹកឈើខុសច្បាប់ចំនួន២គ្រឿង បន្ទាប់ពីស្រាវជ្រាវដឹងថា ជាការដឹកដោយគ្មានច្បាប់អនុញ្ញាត ។ ក្រោយពីដឹងថា ត្រូវសមត្ថកិចឃាត់តៃកុងឡានបានចុះរត់គេចខ្លួនបាត់ បន្សល់តែវត្ថុតាងឡាន និងឈើនៅនឹងកន្លែងត្រូវបានសមត្ថកិច្ចរៀបចំឯកសារប្រគល់ឲ្យមន្ទីរបរិស្ថានគ្រប់គ្រងតាមនីតិវិធី ។ ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១និង៣៩នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ... Read More »

នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១៧នាក់ទៅតុលាការលើសំណុំរឿង១០ករណីផ្សេងគ្នា

ភ្នំពេញ៖ ព្រឹកនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បាន កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ១៧នាក់ ក្នុងនោះមានស្ត្រី០២នាក់ផងដែរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរ ដោយបញ្ជូនកាលពី ម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០៨ មករា ២០១៩ ។ ... Read More »

ម៉ូតូមួយគ្រឿងបើកជែងប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលត្រូវរថយន្ដមកពីក្រោយកិនស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាលៈ ម៉ូតូមួយគ្រឿងបន្ថែមល្បឿនវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅប៉ះដៃចម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួល ត្រូវរថយន្ដធុនធំបើកមកពីក្រោយឈប់មិនទាន់កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលផ្ទះសំណាក់រស្មីស្រែមាស លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង ... Read More »

ទោះបីអាមេរិកខិតខំក៏មិនអាចប្រជែង ជាមួយរុស្ស៊ីនៅតំបន់សមុទ្រទឹកកកឡើយ

កាលពីដើមឆ្នាំ២០១៨ អាមេរិកបាន​ចាប់ផ្តើមសាកល្បងឆ្ពោះ​ទៅកាន់សមុទ្រ​​​ ទឹកកកដោយមានគម្រោងបង្កើនទីតាំងយោធានៅទីនោះ ។ រុស្ស៊ីក៏មាន​ការ​បារម្ភ ដោយមើលឃើញថា អាម​េរិកកំពុងអភិ វឌ្ឍសមត្ថភាពយោធារបស់ខ្លួនត្រៀម សម្រាប់សង្រ្គាមក្នុងដែនទឹកដ៏ត្រជាក់ជាងគេបំផុតនៅក្នុងពិភពលោក​មួយនេះ។ ជុំវិញផែនការនេះដែរ Washington Times មេបញ្ជាការកងឆ្មាំសមុទ្រអាមេរិក លោក ផូល ... Read More »

រថយន្តLEXUS ពាក់ស្លាកលេខខេមរភូមិន្ទ01 បើកបុកទ្រូងផ្លូវនៅគល់ស្ពានជ្រោយចង្វា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តLEXUS RX400h ពាក់ស្លាកលេខ​ ខេមរភូមិន្ទ01,2-8536 បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់​ ឯរថយន្តបង្កដាច់កាឡែរកង់មុខរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានជ្រោយចង្វា ... Read More »

ឆក់ម្តងមិនបានសម្រេច ទៅម្តងទៀតសន្លប់ស្តូក

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់ មិនបានសម្រេច ហើយត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ ... Read More »

រថយន្តហាយឡែនឌ័របើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ ​។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ​ ... Read More »

ឆក់ទូរស័ព្ទបានសម្រេចរត់មិនរួចពីប្រជាពលរដ្ឋចាប់ជាប់ម្នាក់

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិន ប្រុស ស្រីពីរនាក់ បានសម្រេចហើយ ព្យាយាមជិះម៉ូតូរត់ តែត្រូវបានប្រជាពលរដ្ឋជិះម៉ូតូបុកដួលចាប់បានម្នាក់ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែមករា​ ឆ្នាំ២០១៩​ ... Read More »

ថ្ងៃចម្រើនព្រះជន្មព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ចែកទាននៅជើងភ្នំព្រះរាជ្យទ្រព្យ

ខេត្តកណ្តាល៖ ក្នុងឱកាសខួបចម្រើនព្រះជន្មាយុគម្រប់៤០ព្រះវស្សាព្រះព្រហ្មវិជ្ជានី សុវណ្ណមុនីរ៉េត បាននិមន្តទៅកាន់តំបន់ជើងភ្នំព្រះរាជទ្រព្យដើម្បីចែកទានជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនចំពោះប្រជាពលរដ្ឋក្រីក្រប្រមាណជាង១០០គ្រួសារ ។ ការចែកទាននេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០១៩ អមការនិមន្តចែកទានដោយសប្បុរសជន សិល្បករសិល្បការិនីចូលរួមផងដែរ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅចំណុចភូមិស្រះពោធិ៍ ឃុំភ្នំបាត្រ ... Read More »

សត្វស្វា៤ក្បាលដែលព្រានព្រៃ ដាក់មងស្បៃមុង នៅតំបន់ព្រៃឡង់ ត្រូវក្រុមមន្ត្រីបរិស្ថានចាប់បាន និងដោះលែងឲ្យមានសេរីភាពវិញ

ខេត្តស្ទឹងត្រែង៖ សត្វស្វា៤ក្បាលធំៗល្មម ដែលព្រានព្រៃ ដាក់អន្ទាក់ស្បៃមុង បានចំនួន៤ក្បាល សំណាងល្អ បានក្រុមមន្ត្រីឧទ្យានុរក្សបរិស្ថានការពារជំរកសត្វព្រៃ ព្រៃឡង់ បានរំដោះពីក្រញាំព្រានព្រៃ ព្រលែងឲ្យមានសេរីភាពវិញហើយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងចំណុចទូលបេង ភូមិអូរឡង់ ... Read More »

ភ្ញាក់ផ្អើល​ទាំងយប់ ខណៈភ្លើងឆេះកាស៊ីណូឧកញ៉ាកុកអាន​ជាន់ទី១៨

ប៉ោយប៉ែត៖ អគារជាន់ទី១៨​​ នៃកាស៊ីណូរបស់ឧកញ៉ាកុកអាន ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ​កាលពីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ។ នៅពេលភ្លាមៗនេះ គេមិនទាន់ដឹងពីមូលហេតុ ឬរងរបួសមនុស្ស​យ៉ាងណានោះទេ ។ ទីតាំងកាស៊ីណូនេះ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ... Read More »

HP ត្រឡប់ទៅកុំព្យូទ័រយួរដៃ OLED សម្រាប់ Spectre x360 15

នៅពេលដែលយើងបានពិនិត្យកុំព្យូទ័រយួរដៃជាលើកដំបូងជាមួយអេក្រង់ OLED វាមានអារម្មណ៍ដូចជាពេលអនាគត។ ក្រុមហ៊ុន Lenovo និង HP គឺជាអ្នកបង្កើតកុំព្យូទ័រយួរដៃប្រភេទ OLED ដំបូងបង្អស់នៅឆ្នាំ 2016 ប៉ុន្តែការបង្ហាញមិនត្រូវបានគេយកចិត្តទុកដាក់លើកុំព្យូទ័រយួរដៃដែលមានតម្លៃថ្លៃនោះទេ។ HP ដើមឡើយបានដាក់បង្ហាញ OLED ... Read More »

Acer Swift 7 ថ្មីនឹងចេញលក់នៅខែឧសភាក្នុងតម្លៃ $ 1,699

ក្រុមហ៊ុន Acer តែងតែនាំមកនូវកុំព្យូទ័រយួរដៃស្តើងនិងស្រាលជាងគេនៅលើពិភពលោក។ ឥឡូវនេះ Acer Swift 7 មានកម្រាស់ 9,95 មិល្លីម៉ែត្រ (0,39 អ៊ីញ) ជាកុំព្យូទ័រយួរដៃស្តើង និង នាំមកនូវស្នាមម្រាមដៃតូចជាងមុន ... Read More »

ពលរដ្នរិះគន់មន្រ្ដីជំនាញថា អន់មិនហ៊ាន បង្រ្កាបឈ្មញឈើឈ្មោះ ដំ ព្រោះខ្លាចឈ្មួញប្ដឹង

ខេត្តសៀមរាប៖ មេឈ្មួញដឹកឈើ ឈ្មោះ ដំ ល្បីថាមន្រ្ដីជំនាញខេត្តសៀមរាបមិនហ៊ានបង្ក្រាប ការលេចលឺពាក្យដូច្នោះ ក៏ដោយសារឈ្មួញឈើនេះ អាចដឹកជញ្ជូនឈើយ៉ាងតលូនរាប់ឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចចុះបង្រ្កាបបានម្ដងណាឡើយ ។ បច្ចុប្បន្នគេសង្កេតឃើញឈ្មួញឈើដុះស្លែនេះដឹកជញ្ជូនឈើឈើនៅចំណុចអូរអាកុក និងភូមិត្រពាំងថ្ម ស្រុកស្វាយលើ រួចដឹកជញ្ជូនចូលមកខេត្តសៀមរាប តាមស្រុកសូទ្រនិគម ... Read More »

ចូលផ្សារទិញបន្លែ ចតម៉ូតូក្បែរហាងគុយទាវ ចេញមកវិញចោរលួចបាត់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ក៏ដូចជាក្រុមអាជីវករលក់ដូរ និងម្ចាស់ម៉ូតូស្រែកឲ្យជួយរកបន្ទាប់ពីមានជនសង្ស័យបានកាច់ករម៉ូតូជិះគេចខ្លួនបាត់ស្រមោលភ្លាមៗកាលពីនៅថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ ចន្លោះពីម៉ោង៦ ទៅ៧ ព្រឹក ត្រង់ចំណុចខាងលិចផ្សារវាលយន្ត ស្ថិតនៅភូមិ វាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ... Read More »

ដោះលែងលោក វ៉ន ប៊ុនថៃ ឲ្យមានសេរីភាពវិញ ក្រោយឃាត់មួយដង្ហើមចង្រិត ករណីប្រើហិង្សាលើ នារីបម្រើការងារខារ៉ាអូខេ

ខេត្តកំពង់ចាម ៖ លោក វ័ន ប៊ុនថៃ អតីតឧកញ៉ារកស៊ីឈើដ៏ល្បីនៅតំបន់ភូមិភាគឥឦសាន ដែលរងការចោទ ប្រកាន់ពីនារីបម្រើការងារខារ៉ាអូខេថា បានប្រើហិង្សាបោចសក់ និងខោកពកថ្ងាស់ទាំងកម្រោល និងប្រមាថមាក់ ងាយ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពត្រឡប់ទៅគេហដ្ឋានរបស់លោកវិញហើយ ក្រោមដំណោះ ស្រាយតាមរយៈអញ្ជើញម្ចាស់ផ្ទះសំណាក់វីឡាមកបំភ្លឺ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានសហការបង្រ្កាបករណី ឆបោក ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅលើទីតាំងបីកន្លែង ដោយឡែកពីគ្នា ... Read More »

ទួរគី ចាប់ឃុំខ្លួនទាហានជាង ១០០នាក់​ជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារឆ្នាំ​២០១៦

កម្លាំងទាហានប្រមាណ​១០០នាក់សង្ស័យជាប់ពាក់ព័ន្ធនឹង បណ្តាញយោធាធ្វើរដ្ឋរបស់​របស់ លោក​ Fethullah Gulen ដែលកំពុងភៀសខ្លួន​រស់នៅក្នុងទឹកដីអាមេរិក ។ បណ្តាញផ្សព្វផ្សាយព័ត៌មានទួរគីកាលពីថ្ងៃទី៧ មករា បញ្ជាក់ថា រដ្ឋអាជ្ញានៅក្នុងប្រទេសនេះបានបញ្ជាឲ្យឃុំខ្លួនទាហាន១០០នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបណ្តាញធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦នោះ ។ រដ្ឋអាជ្ញាទួរគីបញ្ជាក់ថា ការឃុំខ្លួនទាហានខាងលើនេះ ... Read More »

ម្ចាស់ឡានចេញមុខលើកដៃសំពះសុំ អីវ៉ាន់គាត់ធ្លាក់ម្សិលមិញមកវិញ ព្រោះគ្មានលុយ

ខេត្តសៀមរាប៖ រថយន្តមួយគ្រឿង ដឹកទំនិញ និងអ៊ីវ៉ាន់ច្រើនមុខ បណ្តាលឲ្យជ្រុះរ៉ាយប៉ាយ ពេញផ្លូវ កាលពី វេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូឆ្នាំ ២០១៩ ម្សិលមិញ ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ ... Read More »

ប្រជាពលរដ្ឋនៅតែជំនឿលើប្រាសាទបុរាណនិងអំពាវនាវដល់ស្ថាបន័ពាក់ពន្ធជួយថែរក្សា

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋរស់នៅចំណុច៦៧១ ឋិតក្នុងភូមិអូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃ បាននាំគ្នាបោសសំអាត់ប្រាង្គប្រសាទមួយកន្លែង ដែលសល់ពីក្រុមជនទុច្ចរិត គាស់រំល៉ើងយកវត្ថុមានតម្លៃលក់ឲ្យជនបរទេះ ដើម្បីគោរពបូជារាងរាល់រដូវច្រូកាត់រូច និងក៏សួមអំពាវនាវដល់ស្ថាប័នពាក់ពន្ធជួយអក្សភិរក្សនិងឲ្យកូនចៅជម្នានក្រោយបានស្គាល់និងឃើញស្នាដៃរបស់បុព្វបុរសខ្មែរបន្សល់ទុក្ឃគ្រប់ទីកន្លែង ។ ពួកគាត់បញ្ជាក់ថា ប្រសាទដែលពួកគាត់ថែរក្សានេះ មានឈ្មោះ ខ្លះហៅប្រសាទក្រៅ/ខ្លះថាប្រសាទនាគពន្ធ័/ខ្លះទៀតហៅថាប្រសាទមេទ័ពក្នុងសម័យសង្គ្រាមដែលមានទំហំប្រសាទ៤០ម៉ែត៤ជ្រុងទំហំដីចំនួ៥ហិតាមានឃូព័ទ្ធទួលប្រាសាទ៣ជាន់(ប្រែថាប្រឡាយទឹក)ក្នុងនោះមានទួលធំៗចំនួន៣នៅជុំវិញឋិតនៅចំណុចខាងលើ ។ ... Read More »

លោកត្រាំ​បន្ធូរបន្ថយ ដោះដូរពីការសាងសង់ជញ្ជាំងបេតុង ទៅជារបងព្រំដែនវិញ

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានប្រកាសថា លោកមិនបោះបង់គម្រោង​សាងសង់ជញ្ជាំងព្រំដែន​ជាប់ប្រទេសមិចស៊ីកូ​នោះឡើយ ប៉ុន្តែលោកយលព្រមផ្លាសប្តូរពី ជញ្ជាំង បេតុង មកជញ្ជាំង បន្លាលួស វិញ​ដើម្បីកាត់បន្ថយការចំណាយ ។ សកម្មភាពខាងលើ គឺជាការ យោគយល់ របស់លោកត្រាំចំពោះគណបក្សប្រជាធិបតេយ្យ ក្រោយគណបក្សនេះមិនព្រមគាំទ្រដល់ការចំណាយយ៉ាងច្រើនទៅលើជញ្ជាំងព្រំដែន ... Read More »

ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជំនះ ៧ មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅគណបក្ស សង្កាត់ព្រៃអង្គុញ ក្រុងបាវិត

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ លោក លឹម សៀងហេង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រអង្គុញ ក្រុងបាវិត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជំនះ៧មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ... Read More »

រថយន្តដឹកដំឡូងមីបុករបងសាលារៀនផ្អើលសមណ​សិស្ស​បេក្ខជន​ ​ប្រឡង​ធម្ម​វិន័យ ព្រលឹងចុងសក់​

ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​ធំ​ដឹកដំឡូងមីមួយគ្រឿងខណៈកំពុងបើកបរបានដាច់​ហ្វ្រាំង​បុក​ប៉ើង​របងសាលារៀនកាលពីម៉ោង១១និង៥០នាទី​ព្រឹកថ្ងៃអាទិត្យ ១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៦ខែមករា​ឆ្នាំ២០១៩ មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ​ក្នុងភូមិ១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ធ្វើឲ្យសមណ​សិស្ស​បេក្ខជន​-នារី​រាប់ពាន់នាក់ដែល​កំពុង​អង្គុយ​ប្រឡង​ធម្ម​វិន័យ​ព្រលឹងចុងសក់​គ្រប់ៗគ្នា។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ឆក់ទូរស័ព្ទ

ភ្នំពេញ៖ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក iPhone XS-Mas ពីបុរសជនជាតិសឹង្ហបុរីម្នាក់ កំពុងធ្វើដំណើរតាមដងផ្លូវ តែមិនបានសម្រេច ។ បន្ទាប់ពីកើតហេតុបក្ខពួកជនសង្ស័យ២នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ ។ ករណីចោរឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ... Read More »

នារីម្នាក់ ត្រូវចោរឆក់​​កាបូបស្ពាយ អស់លុយជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​ មុខ​​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី

ភ្នំពេញ៖ ស្ត្រី​ម្នាក់​​​ជិះ​ម៉ូតូ​​មួយគ្រឿងម៉ាក​Zoomer-X ចេញពី​កន្លែង​លក់ដូរគោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លុះជិះមកដល់នៅ​មុខ​​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្រាប់តែ​ត្រូវ​​ជនសង្ស័យ​ម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយក្នុងកាបូបនោះមានលុយ​ជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃអាទិត្យ ១កើត ខែបស្ស ... Read More »

ដើមឆ្នាំ​២០១៩ មន្ត្រីក្រសួងការពារជាតិ អាមេរិក​៣រូបលាលែងពីតំណែង​

នៅថ្ងៃទី​១ ខែមករាឆ្នាំ ២០១៩ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក​ James Mattis ត្រូវបានលោកត្រាំដកតំណែង ក្រោយពេលលោកដាក់លិខិត សុំលាលែង​ពីតំណែង នៅចុងខែកុម្ភៈ ឆ្នាំ​២០១៩ ប៉ុន្តែលោកត្រាំ សម្រេច ដកចេញតែម្តងនៅថ្ងៃទី ... Read More »

នៅក្នុងឆ្នាំ​២០១៨ ចិនបាញ់បង្ហោះផ្កាយរណបយានស្រាវជ្រាវដល់ទៅ​៣៩លើក

ចិនជាប្រទេសលេចថ្លោជាងគេបំផុត នៅលើពិភពលោក ក្នុងរយៈពេលចុងក្រោយនេះ ដោយចិន បានក្លាយទៅជាប្រទេសនាំមុខទាំងអាមេរិក​និងរុស្ស៊ី ក្លាយទៅជាប្រទេស បាញ់មីស៊ីល​ អាវកាស ច្រើនជាងគេបំផុត នៅក្នុងឆ្នាំ​២០១៨។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៃសង្គ្រាមត្រជាក់ រាល់ពេល​ដែលកាំជ្រួចមីស៊ីល នាំផ្កាយរណប​ឡើងទៅកាន់តារាវិថីផែនដី គឺមានតែ​អាមេរិក ... Read More »

ស្ត្រីម្នាក់ បើករថយន្តបុករះទូដាក់ទូរស័ព្ទ ជាង១០០គ្រឿង របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ ស្រ្តីអាជីវករលក់មាសម្នាក់ ឡើងបើករថយន្ត ច្រឡំជាន់ហ្គា ហោះឡើងទៅបុកទូ តូបលក់ដូរទូរស័ព្ទបណ្តាលឲ្យបុរសជាអ្នកអនាម័យផ្សារម្នាក់រងរបួសធ្ងន់ បាក់ជើងសងខាង ទូរស័ព្ទមួយទូ ជាង១០០គ្រឿងរងខូចខាត បាក់បែកខ្ទេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមករា ... Read More »

ដឹកសាកសពយកទៅទុកចោលក្នុងវត្តផ្អើលតាអាចារ្យ និងសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ៖ រថយន្តដឹកសព១គ្រឿងដែលជាកម្មសិទ្ធិរបស់ឈ្មោះងួន ប្រាក់ធីហៅឌី ដែលកន្លងមកតែងមានរឿងអាស្រូវខាងដណ្ដើមសាសព ជាមួយរថយន្តក្រុម រថយន្តដឹកសពផ្សេងទៀត មិនចេះចប់មិនចេះ ហើយនោះពេលនេះបានលេងមួយក្បាច់ទៀតបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ដែលទាំងព្រះសង្ឃ តាអាចារ្យ និងនគរបាលស្ទើរដាច់ផ្ងារព្រោះតែរថយន្តរបស់ក្រុមនេះបានដឹកសាកសពបុរសម្នាក់ដែលស្លាប់ដោរសារឧប្បត្តិហេរុគ្រោះថ្នាក់ចរាចរយកទៅទុកទាំងរថយន្តនិងសាកសពចោលនៅក្នុងវត្តចំណែកតៃកុងទៅដេកនៅឯផ្ទះបាត់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងវត្តតាំងកសាងខាងត្បូង ភូមិចំការឪឡឹក ... Read More »

យកកាំបិតភ្ជង់ម្ចាស់វេរលុយប្លន់យកលុយបាន៨លានរៀល សមត្ថកិច្ចតាមចាប់បាន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច និង ពលរដ្ឋ ដេញប្រថាប់ចាប់ប្រភេញ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតភ្ជង់ម្ចាស់វេរលុយ ប្លន់យកលុយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេរលម៉ោង១៨និង១៥នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ... Read More »