ព័ត៌មានទាន់ហេតុការណ៍៖
'

បញ្ជូនអ្នកបើកបររថយន្តល្បាត កង​រាជ​អាវុធហត្ថ​ ក្រុងព្រះសីហនុ ដែលបុកមនុស្សស្លាប់បាត់បង់ជីវិតទៅសាលាតំបូងខេត្ត

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា មន្ត្រីអាវុធហត្ថជាអ្នកបើកបររថយន្តល្បាតមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបើកបររថយន្តល្បាតទាំងស្ថានភាពស្រវឹងហើយជ្រុលជ្រួសទៅបុកម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបង្កឲ្យអ្នកបើកបរម៉ូតូត្រូវស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង២១ និង៤០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ រហូតមកដល់វេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៦ ... Read More »

រថយន្តស៊េរីទំនើប បើកបុកបង្គោលភ្លើង និងដើមឈើបាក់អស់មួយដើម រងកាខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ

ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរជាមួយគ្នា៤នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងលឿនដូចហោះរួចរេចង្កូតជ្រុលទៅបុក និងដើមឈើមួយដើមហើយ និងបង្គោលភ្លើងបណ្តាលឲ្យបាក់អស់មួយដើមរងការខូចខាត ខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងទាំងសងខាងបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣៥នាទី រំលងអធាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវR5 ... Read More »

ក្រសួងរៀបចំដែនដី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច

ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ក្រោមអធិបតី ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ ... Read More »

គ្រោះថ្នាក់ចរាចរណ៍១ថ្ងៃ ៣ករណីធ្វើឲ្យអ្នកស្លាប់៤នាក់ និងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៤នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៣ករណី ដោយឡែកពីគ្នា គឺមួយករណីនៅក្រុងសិរីសោភ័ណ និង២ករណីទៀត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ តាមការឲ្យដឹងពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅស្រុកអូរជ្រៅមានគ្រោះថ្នាក់ចរាចរណ៍២ករណី៖ ១ករណី នៅវេលាម៉ោង៥ ... Read More »

ក្រសួងកសិកម្ម ៖ ថេង សាវៀត មិនមែនជាអ្នកតំណាងឲ្យសហគមន៍កសិកម្មក្នុងប្រទេសកម្ពុជា​ទេ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៩ បញ្ជាក់ថា លោក ថេង សាវៀត មិនមែនជាអ្នកតំណាងឲ្យសហគមន៍កសិកម្មក្នុងប្រទេសកម្ពុជា ហើយការអះអាងនៅក្នុងកម្មវិធីវិទ្យុអាស៊ីសរី ... Read More »

ចោរគាស់ផ្ទះប្រជាពលរដ្ឋទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងបែរជារុញពីមួយ ទៅមួយ

ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នករស់នៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានហួសចិត្តនឹងលោកប៉ូលិសរដ្ឋបាលប៉ុស្តិ៍គោកឃ្លាង ខណៈអ្នកភូមិទៅដាក់ពាក្យបណ្តឹង ក្រោយមានចោរចូលទៅគាស់ទ្វារផ្ទះ កាលពីម៉ោង០៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែមន្ត្រីប៉ូលិសប៉ុស្តិ៍ បែរជារុញពីមួយទៅមួយ ដូចជាមិនយកចិត្តទុកដាក់ទាល់តែសោះ ។ ... Read More »

ចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ម្តាយ និងកូនបណ្តាលឲ្យដួលម៉ូតូរងរបួសបែកមុខ មាត់សន្លប់ស្តូកស្តឹង

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម បើកម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ម្តាយ និងកូនកំពុងបើកម៉ូតូបណ្តាលដួលម៉ូតូរងរបួសបែកមុខមាត់សន្លប់ស្តូកស្តឹង ចំណែកជនសង្ស័យបាននាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព​ ខណ:នោះគេសង្កេតឃើញ មិនមានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះមកអន្តរាគមន៍នោះទេ បែរជាមានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាកអន្តរាគមន៍ទៅវិញ ។​ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ... Read More »

សមត្ថកិច្ចចុះឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ នៅហាងផឹកសុី យីហោ បាន់នី បារ បង្កប់សេវាក​ម្មផ្លូវភេទ នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ នាយកដ្ឋាន មន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជន បានសហការជាមួយនគរបាលមូលដ្ឋានចុះបង្ក្រាបទីតាំង ហាងផឹកសុី យីហោ បាន់នី បារ មួយកន្លែងបង្ក់ប់សេវ៉ាក​ម្មផ្លូវភេទឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ ។ ប្រតិបត្តិការបានធ្វើឡើងនៅម៉ោង៨ និង៣០នាទីយប់ ថ្ងៃច័ន្ទ ... Read More »

Smart Axiata ចាប់ដៃគូជាមួយ Liger Leadership Academy សាកល្បងលើកីឡាហ្វ្រីសប៊ីនារីលើកដំបូងនៅកម្ពុជា

ភ្នំពេញ ៖Liger Leadership Academy ក្នុងភាពជាដៃគូជាមួយ Smart Axiata  បានបិទបញ្ចប់ការប្រកួតក្របខ័ណ្ឌលីគកីឡាហ្វ្រីសសប៊ី (Frisbee) នារីដំបូងបង្អស់នៅកម្ពុជា ដែលជាកម្មវិធីសាកល្បងមួយដែលមានគោលបំណងលើកទឹកចិត្តនារីឲ្យចូលរួមក្នុងវិស័យកីឡា។កម្មវិធីសាកល្បងរយៈពេល ៣ ខែមួយនេះមានគោលបំណងបង្ហាញពីសមភាពយេនឌ័រក្នុងកីឡាដ៏ពេញនិយមមួយនេះដែលជាទូទៅជាកីឡាសម្រាប់តែបុរសៗ។  ការប្រកួតក្របខ័ណ្ឌលីកកីឡាហ្វ្រីសប៊ី(Frisbee) នេះមានការចូលរួមពីសិស្សានុសិស្សជានារីដែលមកពី ... Read More »

តុលាកាទំនងរមានបំណងចាប់ខ្លួនឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ទើបចោទប្រកាន់ផ្ទួនៗ បែបនេះ

ភ្នំពេញ៖​តុលាការទំនងជាមានបំណងចាប់ខ្លួនឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ដែលលក់ដីឡូតិ៍ តែពេលអតិថិជនបង់រំលស់បញ្ចប់ គ្មានដីប្រគល់ជូនអតិថិជន ទើបសម្រេចចោទប្រកាន់ផ្ទួនៗគ្នា ហើយគូស “ធិធ” ដាក់អោយស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ក្នុងដីកាចោទប្រកាន់ ... Read More »

រថយន្តឡិចស៊ីសRX350 ពាក់ស្លាកលេខនគរបាល បើកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងធ្លាក់ចូលក្នុងប្រឡាយ

ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីសRX350មួយគ្រឿងបានបើកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងបណ្តាលឲ្យធ្លាក់ចូលក្នុងប្រឡាយទឹក អ្នកបើកបររងរបួសស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន(ផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូកង់បីឥណ្ឌា១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1HS-1754 ... Read More »

ភ្លើងប្រចណ្ឌស្រី្តជាប្រពន្ធលើកកាំបិតផ្គាក់កាប់សម្លាប់ប្តីមិនញញើតដៃ

ខេត្តកពង់ស្ពឺ ៖ ដោយសារតែភ្លើង ប្រចណ្ឌ និងដោយសារឃើញប្តីស្រវឹងជោក ផងនោះ បានធ្វើឲ្យស្រី្តជាប្រពន្ធទប់ចិត្តមិនបាន ក៏លើកកាំបិតផ្គាក់និងពូថៅកាប់ប្តីចំ​កញ្ចឹងកខាងឆ្វេងបណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ ហើយអំពើហិង្សាដោយចេតនានេះត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនស្រ្តីជាឃាតកបានភ្លាមៗដែរ ។ អំពើហិង្សាស្រ្តីកាប់សម្លាប់ប្តីមិនញញើតដៃនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទី ល្ងាចថ្ងៃ អាទិត្យ ១០រោច ខែ ... Read More »

ទួលប្រាសាទបុរាណមួយកន្លែង​ ក្នុងស្រុកម៉ាឡៃ អ្នកភូមិក្នុងតំបន់មានជំនឿជឿជាក់ថា មានបារមីស័ក្តិសិទ្ធិ ក្រោយធ្វើពីធីបន់ស្រន់សុំទឹកភ្លៀង ក៏មានភ្លៀងធ្លាក់ ដើម្បីសង្រ្គោះដំណាំស្រូវ ជួបគ្រោះរាំងស្ងួត

ខេត្តបន្ទាយមានជ័យ៖ អ្នកភូមិរស់នៅក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ដំណាំស្រូវពួកគាត់នៅឆ្នាំនេះបានជួបគ្រោះរាំងស្ងួតប្រឈមរងការខូចខាត ដែលមានជំនឿអរូបិយបាននិមន្តព្រះសង្ឃ៤អង្គ ធ្វើពិធីបន់ស្រន់សុំទឹកភ្លៀងដើម្បីជួយសង្រ្គោះដំណាំស្រូវ នៅចំណុចទួលប្រាសាទបុរាណមួយកន្លែងក្បែរភូមិរបស់ពួកគាត់ក្រោយធ្វើពិធីបន់ស្រន់រួចនៅល្ងាចថ្ងៃដដែល ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំនាំឲ្យពួកគាត់សប្បាយរីករាយហើយនាំគ្នារាំលេងសប្បាយទាំងមេឃកំពុងភ្លៀងនោះតែម្តង ។ ពិធីបន់ស្រន់បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានអ្នកភូមិចូលរួមប្រមាណជិត១០០នាក់ ... Read More »

ជាងផ្សាដែកម្នាក់កំពុងឈរធ្វើការងារ ដួលដាច់ផ្ងារស្លាប់ភ្លាម

ភ្នំពេញ៖ កម្មករជាងផ្សាដែកម្នាក់ ខណៈដែលកំពុងឈរធ្វើការងារក្នុងក្រុមហ៊ុន ស្រាប់តែងងិតមុខដួលបោកបែកក្បាល បត់កស្លាប់មួយរំពេច តែដោយមិនអស់ចិត្តកម្មករ ខាងក្រុមហ៊ុន បានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន តែគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់បាតទៅហើយទើបអ្នកដឹកនាំយកទៅនោះ លួចហៅរថយន្តដឹកសពឯកជនផ្សេងទៀត ទៅដឹកសាកសព យកទៅវត្តកំបូលវិញ។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈប្រចាំខែសីហា

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុ វត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ... Read More »

បុរសម្នាក់មានជំងឺព្យាបាលមិនជា ចងកលើផ្ទះសម្លាប់ខ្លួនផ្អើលគ្រួសារទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមគ្រួសារ ខណៈដែលប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើផ្ទះ និងស្រែកហៅអ្នកភូមិនាំគ្នាប្រញាប់ប្រញាល ជួយសង្គ្រោះជីវិត ប៉ុន្តែអកុសលបានដាច់ខ្យល់បាត់ទៅហើយ ដោយក្រុមគ្រួសារអះអាងថា មានជំងឺព្យាបាលមិនជា ទើបសម្រេចចិត្តគិតខ្លីបែបនេះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីព្រឹក ... Read More »

អាជ្ញាធរថៃបញ្ជូនពលកររួចផុតទោស មកកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ

ខេត្តឧត្ដរមានជ័យ៖ ពលករខ្មែរឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃចំនួនពីរូប​ រួចផុតទោសត្រូវបានអាជ្ញាធរថៃបានបញ្ជូនមកកម្ពុជាវិញ កាលថ្ងៃទី​២៦ ខែសីហា​ ឆ្នាំ​២០១៩ តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលថៃជូនមកតាមច្រកអន្តរជាតិជាំ ១,ឈ្មោះ ប៊ុន ... Read More »

ប្ដីប្រពន្ធ២នាក់ ចេញសែកគ្មានប្រាក់ចំនួន៦៥ម៉ឺនដុល្លារ ត្រូវតុលាការសម្រេចឃុំខ្លួន

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព. ស២៥៦២ ត្រូវ នឹងថ្ងៃទី២៤ សីហា ឆ្នាំ២០១៩នេះថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក ... Read More »

វាយប្រពន្ធប៉ោងភ្នែក ព្រោះភ្លើងប្រចណ្ឌ

ភ្នំពេញ​៖​ ស្ត្រីម្នាក់រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣​ សុំអោយជួយអន្តរាគមន៍​ កាលពីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីប្តីវាយ ទាត់ធាក់ បែកក្បាលហូរឈាមកក្លាក់ ប៉ោងភ្នែក ដោយសារភ្លើងប្រចណ្ឌ កាលពីយប់ថ្ងៃទី២៥ ខែសីហា នៅផ្ទះជួល ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ស្រ្ដីម្នាក់យកដៃដកឌុយភ្លើងមិនប្រយត្ន័បណ្ដាយអោយឆក់ស្លាប់

ខេត្តឧ​ត្ត​រ​មានជ័យ​៖ ស្រ្ដី ម្នាក់​បាន ​បានឆក់ខ្សែរភ្លើងស្លាប់ កាលវេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៩​ នៅភូមិដូនកែន​ សង្កាត់សំរោងក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ ។​ ​លោក​វរសេនីយ៍ឯក ហម ភិរម្យ ... Read More »

បើកម៉ូតូល្បឿនលឿនរេចង្កូត​បុក​រង្វង់មូលឯករាជ្យ​​ ក្រុងប៉ៃលិន ស្លាប់ និងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរស២នាក់ បានរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ដោយសារបើកម៉ូតូលឿនក្នុងទិសដៅ ពីលិចទៅកើត លើដងផ្លូវលេខ៥៧ ដល់រង្វង់មូលឯករាជ្យ ស្រាប់តែរេចង្កូតទៅបុកតែម្ដង ។ ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង ២២និង៤៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ... Read More »

សមត្ថកិច្ចដែនជម្រកសត្វព្រៃកែវសីមា ចាប់ខ្លួនជនសង្ស័យម្នាក់ដឹកឈើតាមរថយន្តបញ្ជូនទៅស្នាក់ការ

ខេត្តមណ្ឌលគីរី៖ សមត្ថកិច្ចដែនជម្រកសត្វព្រៃកែវសីមា ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានព្យាយាមប្រើប្រាស់រថយន្តដឹកបទល្មើសព្រៃឈើក្នុងតំបន់ហាមឃាត់ ។ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចបានធ្វើឡើង នៅម៉ោង៩ព្រឹក ថ្ងៃច័ន្ច ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ... Read More »

បុរសម្នាក់បើកបរម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យរបួសធ្ងន់នៅស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ កំហុសរបស់អ្នកធ្វេសប្រហែសមួយពេល អាចធ្វើឲ្យមនុស្សត្រូវរបួស ឬបាត់បង់ជីវិតមួយប៉ព្រិចភ្នែក ។ បុរសម្នាក់បើកបរម៉ូតូមិនប្រយ័ត្នបានបុកពីក្រោយរថយន្ត បណ្តាលឲ្យរបួសធ្ងន់ ក្នុងខណៈរថយន្តចតគ្មានភ្លើងសញ្ញាសម្គាល់ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៥១-១៥២ ស្ថិតក្នុងភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ... Read More »

បើកម៉ូតូរេចង្កូតមកឆ្វេងឆ្វេងជ្រុលទៅបុករថយន្ដបណ្ដាលឲ្យស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំបានរេចង្កូតមកឆ្វេង ជ្រុលទៅបុករថយន្ដមួយគ្រឿង ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ ត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ៥១ ... Read More »

ស្រវឹងស្រានឹកឃើញខឹងប្រពន្ធលេងល្បែង និងមិនសូវនៅផ្ទះដុតផ្ទះខ្លួនឯងចោលខូតខាតទាំងស្រុង

ខេត្តកណ្ដាល៖ បុរសជនជាតិវៀតណាមម្នាក់ ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យខូចខាតទាំងស្រុង ខណៈដែលបុរសរូបនេះ ផឹកស្រាស្រវឹងជោគជាំ នឹកឃើញខឹងប្រពន្ធខ្លួនឯង មិនសូវនៅផ្ទះជួយធ្វើការងារ គិតតែពីលេងល្បែង ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២៥ ខែសីហា ... Read More »

អ៊ីស្រាអែល បង្កើនការវាយប្រហារទៅលើទីតាំងនៅស៊ីរី​ និងកាហ្សា

សារព័ត៌មាន Sputnikនៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ បានផ្សាយ​ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយ​ថា លោកគាំទ្រ ការវាយ​ប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី ព្រោះវាគឺជាសិទ្ធិការពារខ្លួន ... Read More »

ទេសរដ្ឋមន្ដ្រី គន់ គីម ដឹកនាំកម្លាំងជំនាញបន្តវាយកម្ទេចអគារកម្ពស់៦ជាន់ នៅខណ្ឌមានជ័យ ក្រោយពីភ្លើងឆេះខូចខាតសម្ភារជាង ៣លានដុល្លារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរជំនាញដែលដឹកនាំដោយទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាប់ផ្ដើមវាយកម្ទេចអគារកម្ពស់៦ជាន់ ដែលសល់តែគ្រោងឆ្អឹង ... Read More »

ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនរាលដាលជាង ៨ម៉ឺនកន្លែង រដ្ឋាភិបាលប្រេស៊ីលបញ្ជូនយន្តហោះនិងទាហានចូលរួមពន្លត់ភ្លើង

ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនបានរាលដាល់ខ្លាំងឡើង បង្កក្តីបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់​ផែនដី​ដោយសារតែ ព្រៃអាម៉ាហ្ស៊ូតត្រូវបានពិភពលោកចាត់ទុកថាជា សួតនៃផែនដី​ ។ ក្រោយពេលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលប្រេស៊ីល​បានសម្រេចបញ្ជូនទាហាន ៤៣ពាន់នាក់​និងយន្តហោះ ទៅពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូន ។ ព្រៃអាម៉ាហ្សូន ត្រូវបានចាត់ទុកថាជា «សួតបៃតង ... Read More »

ស្រវឹងស្រា បើករថយន្តបត់ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសពីរនាក់រងរបួស

ភ្នំពេញ ៖ បុរសម្នាក់ទនងជាស្រវឹងស្រា បើករថយន្តបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសពីរនាក់រងរបួសរលាត់ដៃជើង ហើយរថយន្ត បម្រុងបើករត់ថយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ កល់រថយន្តជាប់ទៅមុខលែងរួច ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ... Read More »