ព័ត៌មានទាន់ហេតុការណ៍៖
'

ទិសចិត្តពេក កម្លាំងប្រជាការពារភូមិចុះបង្រ្កាបបទល្មើសនេសាទជំនួសមន្រ្តីជំនាញជលផល

ខេត្តពោធិ៍សាត់៖ ដោយសារតែទិសចិត្តពេក ទើបកម្លាំងប្រជាការពារភូមិសម្រេចសហការជាមួយមន្រ្តីបរិស្ថាន ចុះបង្រ្កាបបទល្មើសនេសាទប្រើប្រាសឧបករណ៍ប្រភេទទំនើបជំនួសមន្រ្តីជំនាញជលផល និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងនោះព័ទ្ធចាប់បានវត្ថុតាងចំពោះជនប្រព្រឹត្តលោតចូលទឹកគេចខ្លួនបាត់។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង៥៤នាទី រសៀល ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ... Read More »

សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលបង្ហោះ Droneនៅតំបន់ហាមឃាត់

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលបង្ហោះ Droneនៅតំបន់ហាមឃាត់ កាលពីម៉ោង១១រសៀលថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ ។ អាជ្ញាធរខណ្ឌដូនពេញ បញ្ជាក់ថា ជនជាតិវៀតណាមដែលឃាត់ខ្លួនរូបនេះ បានឈរក្នុងវត្តលង្កា ហេីយបង្ហោះ Drone មកលើភូមិគ្រឹះសម្ដេចតេជោ។ ... Read More »

រថយន្ដម៉ាក ISUZU បើកបុកស្រ្ដីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ ស្រ្ដីម្នាក់ត្រូវរថយន្ដបើកកិនស្លាប់ កាលពីវេលាម៉ោង១និង១៧នាទីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ ស្ថិតនៅក្នុងភូមិ អូរតាប្រាក់ ឃុំពួកស្រុកពួក ខេត្តសៀមរាប។ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ដ និងម៉ូតូ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

អាងគ្នាច្រើនមកព្រួតវាយ សន្តិសុខម្នាក់របួសដេរ៥៧ថ្នេរ

ភ្នំពេញ​៖​ បុរសជាសន្តិសុខម្នាក់របួស ធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ដោយសារតែក្រុមអ្នកលេង៥នាក់ ប្រដាប់ដោយដាវមកកាប់ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់បន្ទប់ជួលលេខ ២៦អេស ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។ ... Read More »

កាច់សោម៉ូតូបានសម្រេចជិះគេចមិនរួច ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាច់សោម៉ូតូ សិស្សសាលាបានសម្រេច តែជិះគេចមិនរួច ត្រូវម្ចាស់ម៉ូតូ ស្រែកឲ្យគេជួយ ស្របពេលនោះកម្លាំងនគរបាល ប៉ុស្តិ៍ចុះល្បាតក្នុងមូលដ្ឋានបាន ឮសំឡេង របស់ជនរងគ្រោះ ក៏ចេញអន្តរាគមន៍ចាប់ខ្លួនបានតែម្តង កាលពីថ្ងៃទី០៩ ខែមីនា ... Read More »

ឃាត់ជនសង្ស័យ២នាក់ក្រោយពីដើរលួចសម្ភារសំណង់ជួសជុលតាមផ្លូវ

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ ត្រូវបានមេការសំណង់ឃាត់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់បន្ទាប់ពីជិះម៉ូតូសណ្តោងរ៉ឺម៉ក ដើរធ្វើសកម្មភាពលួចយកដែក សម្ភារការដ្ឋានសំណង់កំពុងធ្វើផ្លូវ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបាន ... Read More »

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ខេត្តកណ្ដាល៖ រថយន្តពុំស្គាល់ម៉ាកមួយគ្រឿងបើកបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម្នាក់ស្លាប់ និង២នាក់ទៀតជាអ្នករួមដំណើររបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ... Read More »

ភ្លើងឆេះចំការប្រេងខ្យល់ និងចន្ទី ចំនួន៤ហិចតា

ខេត្តកំពង់ធំ៖ ភ្លើងឆេះព្រៃរាលដាល ឆេះចំការប្រេងខ្យល់ និងចន្ទី ចំនួន៤ហិចតា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣:៤០នាទី ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

ជិះម៉ូតូលឿនបុកគូទរថយន្ត មិនចាំម៉ាកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ​៖​ បុរសម្នាក់ស្លាប់ភ្លាមៗនៅ កន្លែង ខណៈកំពុងជិះម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្ត មិនចាំម៉ាក មួយគ្រឿងចំពីក្រោយពេញ ទំហឹងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ... Read More »

រថយន្ត C.R.V.បុកអ្នកថ្មើរជើងឆ្លងផ្លូវ បណ្តាលឲ្យបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្ត បុក អ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងខូចខាតរថយន្តមួយគ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃអាទិត្យ ទី១០ ខែមីនា ... Read More »

សម្តេចតេជោ ៖ ខ្ញុំសូមសម្រេចមិនចាំបាច់ស្នើ អោយមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញទេ

ភ្នំពេញ៖ សម្តេចតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា ៖ «កាលពីម្សិលមិញ ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ២០១៩ ខ្ញុំបានទៅជួបសួរសុខទុក្ខចៅៗកុមារកំព្រា ដែលទទួលរងគ្រោះដោយការរំលោភបំពានរាងកាយនិងផ្លូវភេទយ៉ាងព្រៃផ្សៃតាមបែបតិរិច្ឆាន ជាពិសេសដែលបានប្រព្រឹត្តិឡើងដោយ ... Read More »

សម្ដេចក្រឡាហោម អំពាវនាវ សូមបងប្អូនកូនក្មួយសហការទទួលស្វាគមន៍ឲ្យបានល្អ ដោយផ្ដល់ព័ត៌មាន ទៅតាមការសាកសួររបស់ក្រុមមន្រ្តីចុះ ធ្វើជំរឿនឆ្នាំ២០១៩នេះ

ភ្នំពេញ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា សូមបងប្អូនកូនក្មួយត្រូវ សហការទទួលស្វាគមន៍ ឲ្យបានល្អ ដោយផ្ដល់ព័ត៌មាន ជាមួយមន្ដ្រីចុះធ្វើជំរឿន ទៅតាមការសាកសួររបស់ក្រុមមន្រ្តីជំរឿន ឆ្នាំ២០១៩នេះ ។ សម្ដេចក្រឡាហោមបានអំពាវ ... Read More »

ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ត្រូវម៉ាស៊ីនកិនដីឥដ្ឋ កិនដាច់ដៃម្ខាង មើលទៅគួឲ្យរន្ធត់

ខេត្តកណ្តាល៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ត្រូវបានម៉ាស៊ីនកិនដីឥដ្ឋកិន បណ្តាលឲ្យដាច់ដៃម្ខាងដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ មើលទៅគួឲ្យរន្ធត់ ។ ករណីនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចសិប្បកម្មឡឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ... Read More »

សកម្មភាពដឹកឈើ កើតមានរាល់ថ្ងៃចេញពីស្រុកភ្នំក្រវាញ ទាំងយប់ ទាំងថ្ងៃ

ខេត្តពោធិ៍សាត់៖ អ្នកភូមិបានរាយការណ៍មកថា៖ សកម្មភាពដឹកឈើ មានរាល់ថ្ងៃចេញពីស្រុកភ្នំក្រវាញ មានទាំងយប់ មានទាំងថ្ងៃ មិនលោះពេល បែបអនាធិបតេយ្យ កាន់តែធ្ងន់ធ្ងរជាងមុន។ ដោយឡែកយុទ្ធនាការបង្ក្រាបពីសមត្ថកិច្ច ជំនាញពាក់ព័ន្ធនៅមានកម្រិត ។ ប្រជាជនបានលម្អិតថា៖ សមត្ថកិច្ចភាគច្រើនប្រមូលតែឈើអត់ច្បាប់ រកម្ចាស់ឈើមិនឃើញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសការកាប់​ដឹកជញ្ជូនឈើ​នៅ​ស្រុក​ភ្នំក្រវាញ​កើនឡើងទ្វេដង

គ្មានសោះការបង្ក្រាបបទល្មើស​នៃការកាប់បំផ្លាញព្រៃឈើ ទាំងក្នុងដែនជម្រក និងក្រៅដែនជម្រក ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ទាំងផ្នែកបរិស្ថាន និងរដ្ឋបាលព្រៃឈើ​ ផ្តេកផ្តួលស្មើគ្នា ដើម្បីតែផលប្រយោជន៍ពីពួកអ្នករកស៊ីបទល្មើស ។ មិនតែប៉ុណ្ណោះ បែរជាមានពពួក​អ្នកចាំខាំត្របាក់ លាបពណ៌ដាក់អ្នកដទៃ​ក្នុងរឿង​នៃការ​កាប់បំផ្លាញ និងដឹកជញ្ជូនឈើ​នោះទៅវិញ ... Read More »

លិខិតមិត្តអ្នកអាន៖ លុបបឹងព្រែកទប់ រួចស្រែករកទឹក

ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ​នៅក្រុងព្រះសីហនុ ចេះតែឆ្ងល់ថ្នាក់ដឹកនាំខេត្ត ស្រែករកទឹកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅគ្រាដែល​គេដឹង​ថា ប្រភពទឹកស្អាតនៅក្នុងទីក្រុងនេះ ត្រូវបានថ្នាក់ដឹកនាំខេត្តឃុបឃិតជាមួយស្ថាប័នជំនាញលក់ឲ្យគេទៅហើយនោះ ។ បឹងព្រែកទប់ ជាប្រភពទឹកស្អាតដ៏សំខាន់មួយសម្រាប់​ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ។ ប៉ុន្តែឥឡូវនេះ ទាំងអ្នកមានអំណាច ទាំងអ្នកមានលុយ អង្កន់បឹងព្រែកទប់ចែកគ្នាអស់ទៅហើយ ។ ... Read More »

ផ្ទះឈើ២ខ្នង និងខ្ទមកម្មករសំណង់មួយកន្លែងនៅសង្កាត់ស្វាយប៉ាក ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង

ភ្នំពេញ៖ មានគ្រោះអគ្គិភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង និងខ្ទមកម្មករសំណង់មួយក្បែរគ្នាអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តារាគមន៍ កាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

ឡិចស៊ីស RX300 បុកជាមួយម៉ូតូហុងដា ឌ្រីម ០៨ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ និងក្មេង ប្រុស ស្រី២ នាក់របួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ និងក្មេងប្រុសស្រី២នាក់ទៀត របួសជាំខ្លួន ក្រោយពីជិះម៉ូតូឌុបគ្នាបុកជាមួយ រថយន្តឡិចស៊ីស RX300 ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ... Read More »

អ៊ឹម ដាលីស ថាត្រឹមកម្មវិធីខួបកំណើត ជាង២ពាន់ដុល្លារមិនត្រូវការ អ្នកជួយទេ

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា អ៊ឹម ដាលីស បានរៀបចំពិធីខួបកំណើត គម្រប់អាយុ២៦ឆ្នាំ របស់នាងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ នៅភោជនីយដ្ឋានវីហ្វ្រេនផ្សារដេប៉ូ ក្រោមការចូលរួមពីសំណាក់សិល្បករ និងភ្ញៀវប្រមាណជាង២០០នាក់ ចូលរួម ។ នាងគ្រោងនឹងចំណាយត្រឹម ... Read More »

រឿង ឯណាខ្មោច? របស់ ចាន់ណា រ៉ូណាន ធ្វើឲ្យអ្នកគាំទ្រអន្ទះសារ

ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់បញ្ចេញស្នាដៃ ផលិតតភាពយន្តអស់មួយរយៈ ពេលរួចមក ផលិតករល្បីឈ្មោះ លោក ចាន់ណា រ៉ូណាន បានបង្ហាញថ្ងៃចាក់បញ្ចាំងច្បាស់លាស់នូវរឿងថ្មីគឺរឿង ឯណាខ្មោច? ។ អ្នកធ្លាប់គាំទ្រស្នាដៃផលិតករវ័យក្មេងរូបនេះ កំពុងអន្ទះសាររង់ចាំថ្ងៃមកដល់ នៃការចាក់បញ្ចាំងភាពយន្តបែបភ័យរន្ធត់នោះ ព្រោះតែពួកគេជឿជាក់លើគុណភាពភាពយន្ត ... Read More »

ក្មេងដុតសំរាមរាលឆេះតូបលក់ចាប់ហួយនិងសម្ភារអស់មួយចំនួន

ខេត្តកំពង់ធំ៖ អគ្គិភ័យឆេះតូប១ខ្នងកាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ... Read More »

មនុស្ស​ ១៥៧ ​នាក់ស្លាប់ ក្រោយធ្លាក់យន្តហោះដឹកអ្នកដំណើរនៅ អេត្យូពី (Ethiopian Airline)

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់​​ស្លាប់មនុស្ស​នៅលើយន្តហោះ​ទាំងអស់១៥៧នាក់ ដែលមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ​។ គេហទំព័រ​ the Peninsula បានផ្សាយថា យន្តហោះ បូអ៊ីង 737-8 MAX របស់ក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋ Ethiopian Airline ... Read More »

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខនិងជួយកុមារីរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ចលាចលលើជើងហោះហើរ របួស៣២នាក់

អ្នកដំណើរក្នុងជើងហោះហើរពីទីក្រុង អ៊ីស្តង់ប៊ុល តួកគី ទៅកាន់ ញូវយ៉ក អាមេរិក ប្រហែ៣២នាក់បានរងរបួស ធ្ងន់ ស្រាល បន្ទាប់ពីហេតុការណ៍ចលាចលមួយកើតឡើង ក្នុងយន្តហោះនេះ ប៉ុន្តែមិនទាន់ដឹងមូលហេតុ ។ មន្ត្រីអាកាសយានដ្ឋានក្រុង ញូវយ៉ក ... Read More »

មនុស្ស១៥នាក់ស្លាប់ និង៧នាក់រងរបួស ករណីបាញ់រះក្នុងក្លិបរាត្រី

ពិតជាសាហាវយង់ឃ្នងណាស់ មិនដឹងថា មានគំនុំអ្វីនោះទេ បានជាក្រុមខ្មាន់កាំភ្លើងជិះរថយន្ត៣គ្រឿង វេលារំលងអធ្រាត្រ សម្រុកចូលបាញ់រះតែម្តងនៅក្នុងក្លិបរាត្រីមួយកន្លង នៅមិចស៊ីកូ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៥នាក់ និង៧នាក់ផ្សេងទៀតរងរបួស ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងទៀបភ្លឺថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ ... Read More »

បុរស២នាក់ផ្ទុះហិង្សាដាក់គ្នា ម្នាក់ដេកពេទ្យ ម្នាក់ទៀតជាប់ខ្នោះ

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកជិតភ្នែក ពេលដែលបុរសរូបនោះ និងជនសង្ស័យបានចូលរួមផឹកស៊ីនៅផ្ទះមេភូមិថ្មលកែងនៅខាងកើតស្ទឹងជិតវត្តចាស់ ពេលកំពុងផឹកស៊ីជុំគ្នាស្រាប់តែជនរងគ្រោះបាននិយាយរឿង៣ខែមុន ធ្វើឲ្យជនសង្ស័យខឹងក៏មានទំនាស់ពាក្យសំដីដាក់គ្នា ក៏បានប្រើអំពើហិង្សា វាយគ្នាទៅវិញទៅមកស្រាប់តែជនសង្ស័យបានប្រើកណ្ដាប់ដៃវាយជិតភ្នែកចំពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះសន្លប់នៅកន្លែងកើតហេតុ ក្រោយមក ត្រូវបាន អ្នកផឹកស៊ីជាមួយដឹកចូលពេលឃុំ ដើម្បីឲ្យគ្រូលាង និងដេរអស់១០ថ្នេរជាង។ លោក រី ... Read More »

ភាពកំសោយរបស់មន្រ្ដីពេទ្យសត្វ និងអាជ្ញាធរស្រុកប្រាសាទបល្ល័ង្គបានធ្វើឲ្យសត្តឃាតដ្ឋានកាប់ជ្រូក គោ ក្របី មួយកន្លែងត្រូវទុកចោលរាប់ឆ្នាំគ្មានអ្នកចូលកាប់

ខេត្តកំពង់ធំ៖ សត្តឃាតដ្ឋានមួយកន្លែងនៅស្រុកប្រាសាទបល្ល័ង្គ ត្រូវបានគេទុកចោល៤ឆ្នាំមកហើយ ដោយគ្មានចំណាត់ការ ពីអាជ្ញាធរ និងមន្រ្ដីជំនាញ ណែនាំអាជីវករទាំងនោះ ចូលមកកាប់សត្វនៅក្នុងសត្តឃាតដ្ឋាន ឲ្យមានប្រសិទ្ធភាពនៅឡើយទេ ខណៈពេលដែលជំងឺប៉ិសជ្រូក កំពុងតែរីករាលដាលនៅប្រទេសចិន និង វៀតណាម ។ ថ្មីៗនេះ ... Read More »

ជនជាតិវៀតណាមម្នាក់ ត្រូវរថយន្ដកូរ៉េបុកស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិ វៀតណាម ត្រូវបានរថយន្ដកូរ៉េមួយគ្រឿងរេចង្កូតមកបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបោកក្បាល នឹងកញ្ចក់ស្លាប់ភ្លាមៗ នៅ នឹងកន្លែង ដោយបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ... Read More »