ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះថ្ម កំពុងសាងសង់របស់ឈ្មោះ សារៀម ស្ថិតក្នុងភូមិគោកច្រេស សង្កាត់-ក្រុងសំរោង មានកើត ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សំ រដ្ឋា ... Read More »
មុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន៤ករណី ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ បានមនុស្សប្រុស ស្រីចំនួន៦នាក់
ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោសួស សីលា នាយ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានឲ្យដឹងថាៈ កាលពីពេលថ្មីៗ កន្លងទៅនេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការជាបន្តបន្ទាប់ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៤ករណី ឃាត់ខ្លួនអ្នកបំពានគ្រឿងញៀន ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើល្បិចបោកយកប្រាក់
ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក ប្រើល្បិចបោកយកប្រាក់ចំនួន៣០០ដុល្លារ តែមិនបានសម្រេច កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៤០នាទី នៅចំណុចមុខក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី ... Read More »
នារីម្នាក់បើកបររថយន្តលឿនដល់ផ្លូវកោងជ្រុលចង្កូតទៅបុក ឡើងខឿនសួនច្បារ កល់ជាប់ បើកទៅមុខលែងរួច
ភ្នំពេញ៖ នារីម្នាក់បើកបររថយន្តមួយគ្រឿងយ៉ាងលឿន លុះមកដល់ផ្លូវកោងជ្រុលចង្កូតទៅបុកឡើងខឿនសួនច្បារពុះចែកផ្លូវកល់ជាប់បើកទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវ R3 កែងផ្លូវR11 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
រថយន្ដទំនើបផ្ទុះកង់រេចង្កូតមកឡើងលើខឿន ផ្លូវទៅបុកបង្គោល ផ្លាកសញ្ញា បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ខណៈដែលកំពុងធ្វើដំណើរសុខៗ ស្រាប់តែផ្ទុះកង់ ក៏រេចង្កូចមកឡើងលើខឿនផ្លូវ ទៅបុកនឹងបង្គោលផ្លាកសញ្ញាបណ្ដាលឲ្យបាក់មួយដើម ឯរថយន្តបង្ក កល់ជាប់ទៅមុខលែងរួច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានព្រះមុនីវង្ស ... Read More »
ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានភ្លើងព្រៃរាលឆេះទាំងស្រុង
ខេត្តឧត្តរមានជ័យ៖ មានករណីភ្លើងព្រៃបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង កើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វ៉ា សុវ៉ាន់ភេទស្រី ... Read More »
រថយន្ដធុនធំផ្ទុះកង់មុខ បណ្ដាលឲ្យក្រឡាប់ផ្ងារ ជើងកិនអ្នកបើកបរម៉ូតូម្នាក់ ស្លាប់
ខេត្តកណ្ដាល៖ រថយន្ដធុនធំមួយគ្រឿង ខណៈកំពុងបើកបរបានផ្ទុះកង់មុខ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងកិនបុរសម្នាក់កំពុងជិះម៉ូតូស្របទិសគ្នាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្តុប តាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ១១៥ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ... Read More »
លោក អាន វិសាល ល្បីឈ្មោះម្ចាស់បទ«ទឹកភ្នែកខ្ទើយ» ត្រូវបានក្រុមក្មេងស្ទាវ មួយក្រុមវាយមួយញញួរ បែកក្បាល
ភ្នំពេញ៖ លោក អាន វិសាល ដែលគេស្គាត់ថាជាតារាចម្រៀង ល្បីឈ្មោះម្ចាស់បទ «ទឹកភ្នែកខ្ទើយ» ត្រូវបានក្រុមក្មេងស្ទាវ មួយក្រុមវាយមួយញញួរចំក្បាល បែកក្បាលត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១៖៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយនៅផ្លូវលេខ113 ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ... Read More »
ចេះរបេះក្បាច់!! កែច្នៃផាវគ្រាប់បែកបោកត្រី ខុសបច្ចេកទេស ផ្ទុះរបួសខ្លួនឯង ពីរនាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ គេសង្កេតឃើញថា ជារឿយៗករណីកែច្នៃគ្រាប់រំសេវធ្វើជាគ្រាប់បែកដើម្បីបោកយកត្រីតែងកើតមានហើយបានបង្កគ្រោះថ្នាក់រហូតអាចបាត់បង់អាយុជីវិតក៏មាន ខណៈមេរៀនមួយនេះនៅតែគ្មានអ្នករៀងចាល ។ ជាក់ស្តែងបុរសពីរនាក់បានរងរបួសធ្ងន់និងស្រាល នៅពេលកែច្នៃផាវគ្រាប់បែកយកទៅបោកឲ្យផ្ទុះយកត្រី បណ្តាលឲ្យខុសបច្ចេកទេសផ្ទុះរបួស ទាំងពីរនាក់ ។ ករណីនេះបានកើតឡើង ភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ ... Read More »
យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀន វង្វេងស្មារតី ទៅយករបស់របរយុវជនប្រុស ស្រីមួយក្រុម ត្រូវគេព្រួតវាយម្នាក់មួយដៃ មួយជើង
ភ្នំពេញ៖ យុវជនម្នាក់ដែលគេស្គាល់ថា ជាមនុស្សប្រើប្រាស់ថ្នាំញៀន វង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង អត់ផ្ទះសំបែង រស់នៅតាមចិញ្ជើមផ្លូវ មិនដឹងមកពីណា ដើររើសនេះ រើសនោះ តាមសួនច្បារសាធារណៈ ហើយដើរទៅយករបស់របរយុវជនប្រុសស្រីមួយក្រុម គេទ្រាំមិនបាន ព្រួតវាយម្នាក់មួយដៃ មួយជើង ... Read More »
ទីតាំងសង្វៀនជល់មាន់ និងលេងអាប៉ោង កំពុងបង្អួតសម្រស់ ដាក់អ្នកភូមិចំរើនផល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ព្រោះគ្មានអ្នកបង្ក្រាប
ភ្នំពេញ៖ បើទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១២ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលរដ្ឋានរហូតដល់ថ្នាំលើក៏មាន ... Read More »
មិនទាន់ទទួលព័ត៌មានសម្រាប់កិច្ចព្រមព្រៀងសាងសង់ស្ពានស្វាយជ្រំក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីកូរ៉េមកកម្ពុជានោះទេ
ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសាធា រណការ និងដឹកជញ្ជូន បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតិកូរ៉េខាងត្បូងមកកាន់កម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនាខាងមុខនេះគឺក្រសួងមិនទាន់ទទួលព័ត៌មាន ឬក៏មានកិច្ចព្រមព្រៀងជាមួយភាគីកូរ៉េក្នុងការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីតំបន់ជ្រោយចង្វាទៅកាន់តំបន់ស្វាយជ្រំនោះទេ ។ លោក វ៉ា ... Read More »
អ៊ីរ៉ង់មិនភ្លេចខ្លួនបង្កើនអាវុធការពារជាតិត្រៀមធ្វើសង្គ្រាមមិនឲ្យធ្លាក់ក្នុងគន្លងប្រទេសអុីរ៉ាក់និងលីប៊ី
ក្រោយពេលដែលប្រទេសជាសត្រូវ អាមេរិក បានបោះបង់ចោលអាវុធ ក៏ត្រូវ អាមេរិកនិងសម្ពន្ធមិត្តវាយប្រហារដូចជាប្រទេសអុីរ៉ាក់ ស៊ីរី… ។ នៅពេលនេះអាមេរិកមិនអាចធ្វើអ្វីទៅលើអ៊ីរ៉ង់ដោយបើកចំហនោះឡើយ ដោយឲ្យប្រទេសជាមិត្តគឺអីុស្រាអែលបង្កភាពវឹកវរនៅក្នុងប្រទេសអីុ រ៉ង់និងរកគ្រប់ហេតុផលដើម្បីវាយប្រហារ ។ នៅពេលនេះអាមេរិកបានលូកដៃដោយបើកចំហទៅលើប្រទេសវេណហ្សុ៊យអេឡាដោយប្រកាសគាំទ្រមេបក្សប្រឆាំងជាប្រធានាធិបតីស្របច្បាប់ ហើយក៏បានអំពាវនាវ ដល់អង្គការអន្តរជាតិឲ្យទទួលស្គាល់ផងដែរ។ ការលូកដៃរបស់អាមេរិកបានធ្វើឲ្យ ... Read More »
អាជ្ញាធរស្រុកអណ្តូងមាសចុះផ្អាកការជីកស្រះរបស់ក្រុមហ៊ុនចិនបំពានដីចំណីអូរធម្មជាតិ
ខេត្តរតនគិរី ៖ រដ្ឋបាលស្រុកអណ្តូង មាសកាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៩ បានសម្រេចចុះផ្អាកសកម្មភាពសាងសង់សំណង់និងជីកស្រះរបស់ក្រុមហ៊ុនចិនដែលបំពានដីចំណីអូរធម្មជាតិ ស្ថិតក្នុងភូមិណាយ ឃុំញ៉ាង ... Read More »
គម្រោងច្រៀងនៅអាមេរិករបស់ព្រាប សុវត្ថិ និងកូនប្រុសមិនប្រែប្រួល
ភ្នំពេញ៖ បើទោះបីជាលេចចេញដំណឹង អំពីការប្រកាសពហិការមិនចូល រួមទស្សនាការសម្តែងរបស់លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ នៅសហរដ្ឋអាមេរិកពីសំណាក់ អាណិកជនខ្មែររស់នៅទីនោះមួយចំនួនក្តី ក៏គម្រោងចាកចេញ នេះ មិនមានការប្រែប្រួលឡើយ ។ ក្រៅពីការមិនប្រែប្រួលអ្នកសម្របសម្រួលកម្មវិធីនៅទីនោះ ថែមទាំងរំពឹងថាកម្មវិធីប្រគំតន្ត្រីនេះនឹងធ្វើឲ្យកក្រើកដល់ភ្ញៀវចូល ... Read More »
ខ្សឹបដាក់ត្រចៀក៖ ការដឹកឈើនៅស្រុកភ្នំក្រវាញ ធ្វើឡើងជាចំហរ
គេធ្លាប់ឃើញប្រជាពលរដ្ឋដឹកស្រូវអង្ករជាចំហរ ប៉ុន្តែនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សកម្មភាពដឹកជញ្ជូនឈើគ្រប់ប្រភេទ ក៏គេធ្វើឡើងជាចំហរទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង និយាយរួមទៅ វាហាក់ដូចជាមិនមែនជាទង្វើខុសច្បាប់ ។ ក្រុមអ្នករកស៊ីដឹកឈើ បានអះអាងប្រាប់អ្នកកាសែតជាចំហរថា «បើមិនប្រាប់គេមុន ធ្វើម៉េចចេញរួចពូ!» ។ ... Read More »
តារាល្បីៗលេចមុខថ្ងៃសម្ពោធហាងស៊ុបក្អម
ភ្នំពេញ៖ តារាសម្តែង ប្រុស ស្រី ល្បីឈ្មោះជាច្រើនរូប បានបង្ហាញវត្តមានក្នុងកម្មវិធី ប្រកាសសម្ពោធជាផ្លូវការហាង ស៊ុបក្អម ដែលស្ថិតនៅផ្លូវ៧១ខាងត្បូងវិទ្យាល័យបឹងកេងកង ខណ្ឌចំការមន ។ កម្មវិធីនេះ ត្រូវបានធ្វើឡើង ចំថ្ងៃទិវាសិទ្ធិនារី អន្តរជាតិ ... Read More »
យុវជនម្នាក់គ្រោះថ្នាក់ចរាចរណ៍បង្ដដោយខ្លួនឯង ស្លាប់តាមផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ
ខេត្តកំពង់ធំ៖ វេលាម៉ោង១៨និង២៧នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ មីនា ឆ្នាំ ២០១៩ ថា មានមនុស្សគ្រោះថ្នាក់ចរាចរណ៍ ... Read More »
សម្តេចតេជោ៖ ថ្ងៃអាទិត្យស្អែកនេះ ខ្ញុំនឹងចុះសួរសុខទុក្ខកូនក្មួយ និងចៅៗកុមារកំព្រានៅ អង្គការអហ្វេស៊ីប (AFESIP)នៅសង្កាត់ព្រៃស
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖ «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ និងក្មួយៗយុវជន។ ជាធម្មតា ក្នុងនាមជា នាយករដ្ឋមន្រ្តី ខ្ញុំត្រូវបន្តពិនិត្យតាមដាន និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីអោយបានដឹងពីសុខទុក្ខដោយផ្ទាល់ ជាពិសេសដើម្បីធានាបានថា ពលរដ្ឋទទួលបាននូវសេវាសង្គមពិតប្រាកដពីរាជរដ្ឋាភិបាល។ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប លេខាធិការអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើភាសារបារាំង
ភ្នំពេញ៖ នៅថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ មុននឹងអញ្ជើញទៅជួបសំណេះសំណាលនិងពិសារបាយថ្ងៃត្រង់ជាមួយបងប្អូនអ្នកធាក់ស៊ីក្លូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »
ផ្ទុះធុងហ្គាស ក្នុងហាងGreen Coffeeលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋដែលកំពុងតែដេកលង់លក់ក្នុងដំណេក ស្រាប់តែភ្ញាក់ព្រឺតរត់ចែកជើងគ្នា ខណៈដែលមានករណីផ្ទុះធុងហ្គាសលាន់ដូចរន្ទះ នៅក្នុងហាងកាហ្វេយីហោGreen Coffee ប៉ុន្តែសំណាងល្អមិនបង្កឲ្យឆាបឆេះនោះទេ ។ ករណីផ្ទុះធុងហ្គាស ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃសុក្រ ៣កើត ខែផល្គុន ... Read More »
រន្ធត់ណាស់លោកអើយ! រថយន្តបែនដឹកដីបុករះរថយន្ត៦គ្រឿង ខណៈកំពុងឈប់ភ្លើងស្តុប
ភ្នំពេញ៖ ស្នូរសំឡេងលាន់លឺដូចរន្ទះ ខណៈដែលរថយន្តដឹកដីមួយគ្រឿង បានបើកបុករះរថយន្តជាច្រើនគ្រឿង ខណៈកំពុងតែឈប់ភ្លើងស្តុបពណ៌ក្រហម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំផ្លូវបំបែកស្តុបបំបែកកប់ស្រូវ ភូមិអន្លងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ... Read More »
បុរសម្នាក់ ក្អួតធ្លាក់ឈាមប្រឡាក់ពេញខ្លួន ខណៈកំពុងឈរធ្វើកូដកម្មនៅខាងមុខរោងចក្រ W&D សុំកិច្ចអន្តរាគមន៍រកដំណោះស្រាយបញ្ហាការងារ ដែលថៅកែបញ្ឈប់
ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ក្អួតធ្លាក់ឈាមប្រឡាក់ពេញខ្លួន ខណៈកំពុងឈរធ្វើកូដកម្មនៅខាងមុខរោងចក្រ W&D ទាំងខ្លួនមានជំងឺប្រចាំកាយ ដើម្បីសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយបញ្ហាការងារ ដែលថៅកែបញ្ឈប់កម្មករ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច ... Read More »
បុរសម្នាក់ ត្រូវនគរបាលស្រុកព្រៃនប់ឃាត់ខ្លួនជាមួយនឹងថ្នាំញៀន២កញ្ចប់
ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅ វេលាម៉ោង២២:៣០ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងជំនាញនៃ អធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើស ... Read More »
ពលរដ្ឋសង្កាត់អូរសា្មច់ កំពុងតែមានការប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ
ខេត្តឧត្តរមានជ័យ ៖ ពលរដ្ឋចំនួន៦ភូមិ នៃសង្កាត់អូរសា្មច់ កំពុងតែមានការប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយពួកគាត់បានទៅសុំការអន្តរាគមន៍បញ្ហាកង្វះទឹកប្រើប្រាស់នេះ ពីអាជ្ញាធរសង្កាត់អូរសា្មច់ផងដែរ តែពុំទាន់មានដំណោះស្រាយជួយដល់ពួកគាត់នៅឡើយ។ សូមបញ្ជាក់ថា ចាប់ពីចំណុចផ្សារថ្មមក គឺពលរដ្ឋពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើយ។ នេះបើតាមការបញ្ជាក់ពីពលរដ្ឋដែលរស់នៅតំបន់អូរសា្មច់នោះ។ លោក អ៊ុន សុភ័ក្រ ... Read More »
សាកសពយុវនារីម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញ សង្ស័យជាករណីឃាតកម្ម
ខេត្តកណ្ដាល៖ សាកសពនារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងប្រឡាយព្រំដីក្នុងព្រៃមួយកន្លែង ដែលសង្ស័យថា ជាករណីឃាតកម្ម ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើង នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ ... Read More »
ប្រជាពលរដ្ឋខ្មែរឥស្លាម១៦គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ នៅកំពង់ចាមទទួលអំណោយ មនុស្សធម៌ពីអ្នកតំណាងរាស្រ្ដពោធិ៍សាត់ និងភ្នំពេញ
ខេត្តកំពង់ចាម៖ លោករ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌល ពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្ដ មណ្ឌលភ្នំពេញ បាន នាំយកអំណោយមនុស្សធម៌ ជាសម្ភារ និងថវិកា មានអង្ករ,មី,ត្រីខ,ទឹកសាអ៊ីវ,ទឹកត្រីមកចែកជូនដល់បងប្អូនពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន១៦ ... Read More »
ពុទ្ធោ ហេតុអីក៏កូនធ្វើបាបអ្នកមានគុណ ផ្តល់កំណើត … ល្បីពេញខេត្តព្រះសីហនុ ! ប្តឹងតុលាការដេញម្តាយបង្កើតអាយុ៨៤ឆ្នាំ ចេញពីផ្ទះ ខណៈលួចធ្វើប្លង់កម្មសិទ្ធិយកដីតម្លៃជិត២លានដុល្លារបានសម្រេច
ខេត្តព្រះសីហនុ៖ ចាត់ទុកថា នេះជាលើកទីមួយហើយ សម្រាប់ខេត្តព្រះសីហនុ ដែលគេឃើញកូនបង្កើត បានប្តឹង តុលាការ ដេញម្តាយ របស់ខ្លួន ឲ្យចាកចេញពីផ្ទះយ៉ាងកម្សត់ ក្រោយពេលលួចធ្វើប្លង់កម្មសិទ្ធិ លើដីម្តាយដែលមានតម្លៃ មិនតិចជាង១លានដុល្លារ បានសម្រេច។ បញ្ហានេះ ... Read More »
ស្ពានជ្រោយចង្វារទី១ បើកដំណើរឡើងវិញ ថ្ងៃទី៣ មេសា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-កម្ពុជា ឬ ស្ពានជ្រោយចង្វារទី១ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ... Read More »
បុរសម្នាក់ បើកបររថយន្តងោកមួយផាំងជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅក្រោមស្ពានអាកាស៧មករា
ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តងោកមួយផាំងជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥៩៨ ខាងក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ ... Read More »