ព័ត៌មានទាន់ហេតុការណ៍៖
'

តៃកុងរថយន្តដឹកថ្មស្លាកលេខខេមរភូមិន្ទបើកបុក ម៉ូតូសណ្ដោងរ៉ឺម៉ក បណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ កំពុងមានអ្នករត់ការឲ្យនៅក្រៅឃុំ

ខេត្តកណ្តាល៖ ប្រភពច្បាស់ការបានបង្ហើបថា វាសនា តៃកុងរថយន្តដឹកថ្មស្លាកលេខខេមរភូមិន្ទបើកបុក ម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ ប្រហែលអាចរួចពីសំណាញ់ច្បាប់ ខណៈដែលកំពុងមានអ្នករត់ការឲ្យនៅក្រៅឃុំ សាច់ញាតិជនរងគ្រោះកំពុងព្រួយបារម្ភមិនទាន់បានសំណងនៅឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៥ និង៥០នាទី​ ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ២០១៩

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា ៖ «សូមជូនពរ សិរីសួស្តីឆ្នាំថ្មី ២០១៩ ភ្នំពេញ៖ ថ្ងៃទី ៣១ ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨។ នៅយប់នេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ពានរង្វាន់កីឡាវាយកូនគោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ នៅយប់ថ្ងៃ៨រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ព្រហើនមែន…លោកស្នងការផ្កាយ១ កែវ ចិន្តា ដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ត្រៀមចេញទៅវៀតណាមតាមស្រុកស្នួល ខេត្តក្រចេះ

តើលោកផ្កាយ២ ស្នងការនគរបាលខេត្តមណ្ឌលគិរី ឡោ សុខា ហ៊ានចាប់ឈើ លោកស្នងការរង ផ្កាយ១ កែវ ចិន្តា ហៅ(ធូ) ដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ក្នុងបទល្មើសជាក់ស្តែងទេ..??? បើមានគេបាននិយាយពេញៗមាត់ថា៖ ... Read More »

អាជ្ញាធរសង្កាត់ប៉ោយប៉ែតចែកសំលៀកបំពាក់ដល់ប្រជាការពារភូមិ

ប៉ោយប៉ែត៖ ប្រជាការពារភូមិចំនួន១៣ភូមិ ត្រូវអាជ្ញាធរសង្កាត់ប៉ោយប៉ែតចែកសំលៀកបំពាក់ ជាឯកសណ្ឋាន ពណ៌កាហ្វេ នៅព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសាលាសង្កាត់ប៉ោយប៉ែត ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងការចែករំលែកសំលៀកបំពាក់នោះ ... Read More »

ពលរដ្នទម្លាយឈ្មោះអ្នកឃុបឃិតគ្នាដាក់គ្រឿងចក្របំផ្លាញព្រៃលិចទឹក នៅតំបន់៣ ថាជាការធ្វើឯកសារក្លែងក្លាយ រំលោភយកដី ខណៈដីឡើងថ្លៃ

ខេត្តកំពង់ធំ៖ ពលរដ្នធ្វើការរិះគន់ទៅលើមន្រ្ដីគ្រាប់ល្ពៅ ដែលតែងតែយកអំណាចធ្វើអ្វីតាមចិត្តពាក់ព័ន្ធ នឹងការឈូសឆាយដីព្រៃលិចទឹក នៅតំបន់៣ ដែលមានឈ្មោះ ទី១ លោក អ៊ុន បុត អភិបាលស្រុកកំពង់ស្វាយ ទី២ លោក ស្រីណាល់ មេឃុំកំពង់គោ ... Read More »

តុលាការ​សម្រេច​ឃុំខ្លួនជនសង្ស័យ​៤​នាក់ ដែលដេញឡានបង្កគ្រោះថ្នាក់នៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ តុលាការ​សម្រេច​ឃុំខ្លួន ជនសង្ស័យ​០៤​នាក់ ដែល​កម្លាំងស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី​ បាន​ឃាត់ខ្លួន​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ជុំវិញ​ករណី​ដេញ​ឡានដឹកឈើ​បង្កឲ្យមានគ្រោះថ្នាក់​ចរាច​រណ៍ ។ ការឃុំខ្លួននេះ តុលាការបានធ្វើឡើងនៅ​រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨បន្ទាប់ពីសាកសួរ​បំភ្លឺ​ជុំវិញ​ករណី​ដេញ​ឡាន​ដឹកឈើ​ បង្កឲ្យមាន​គ្រោះថ្នាក់​ចរាច​រណ៍ ដែលក្នុងហេតុការណ៍នោះ ... Read More »

ថ្ងៃ​សម្រាក​នេះ​ ,​ សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ វិមាន​ ឈ្នះ​ឈ្នះ​ នឹង​ក្លាយ​ជា​ទីប្រជុំ​ទេសចរណ៍​ ឆាប់​ៗនេះ​

ភ្នំពេញ​៖​ ថ្ងៃ​អាទិត្យ​ឈប់​សម្រាក​នេះ​ ,​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ វិមាន​ ឈ្នះ​ឈ្នះ​ នឹង​ក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី​ខាងមុខ​នេះ​ ។ សម្តេច​មាន​ប្រសាសន៍​ទៀត​ថា​ ជិតឆ្លងឆ្នាំថ្មី២០១៩ហើយ រីឯប្រទេសជាតិក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ “ប្រទេសយើងមានសុខសន្តិភាព ... Read More »

អ្នកបើករថយន្តដឹកដីម្នាក់ដេកស្លាប់លើអង្រឹងដោយសារជំងឺខ្យល់គរ

ខេត្តស្វាយរៀង៖ បុរសដែលគេស្គាល់ថា ជាអ្នកបើករថយន្តដឹកដីម្នាក់ ត្រូវបានម្ចាស់ផ្ទះជួសជុលរថយន្ត ប្រទះឃើញដេកស្លាប់លើអង្រឹង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យភ្លាមៗទំនងខ្យល់គរ ។ ហេតុការណ៍នេះ បានបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ... Read More »

ផ្អើលអ្នកភូមិទាំងល្ងាច ម៉ូតូ២គ្រឿងបុកគ្នា មានស្លាប់ និងមានរបួសធ្ងន់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូប្រើប្រាស់ល្បឿនលឿន បុកម៉ូតូបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី ២៨ ខែធ្នូ ... Read More »

ស្រវឹងថ្នាំញៀន​ទៅបង្ហហិង្សាដាក់ប្រពន្ធ តើឲ្យគេទ្រាំម្តេចនឹងបាន?

ប៉ោយប៉ែត៖ ស្រី្តជាប្រពន្ធម្នាក់ ទាញកូនកាំបិត ចាក់ប្តី បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីប្ដីប្រើប្រាស់ថ្នាំញៀន រួចប្រើហិង្សា ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

ហាងលក់ទូរស័ព្ទមួយកន្លែងត្រូវក្រុមចោរកាត់ដំបូលចូលផ្ទះប្រមូលអស់គ្មានសល់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ទូរស័ព្ទដៃ ប្រមាណ១៣០គ្រឿង ត្រូវបានក្រុមចោរមិនស្គាល់អត្តសញ្ញាណបានចូលកាត់តាមដំបូលតូបប្រមូលយកអស់គ្មានសល់ទាំងកណ្ដាលអធ្រាត្រ ខណៈ ដែលម្ចាសហាងកំពុងដេកលង់លក់ លុះព្រឹកឡើងមានការឆោឡោរភ្ញាក់ផ្អើលរាយការណ៍មកសមត្ថកិច្ចតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺ នៅថ្ងៃ ទី២៩ ខែធ្នូ ... Read More »

ថៅកែនំខួបកំណើតម្នាក់ស្រវឹងស្រានាំស្រីទៅដេកផ្ទះសំណាក់ គាំងបេះដូងស្លាប់លើបង្គង

ខេត្តសៀមរាប៖ ថៅកែនំខួបកំណើតម្នាក់ ស្រវឹងស្រាជោគ បាននាំស្រី ទៅដេកនៅផ្ទះសំណាក់ យីហោ សែន សុខក្នុងក្រុងសៀមរាប ដើម្បីសម្រួលសសៃ ស្រាប់តែឃើញស្រីស្អាត សាច់សរខ្ចី ស្រើបស្រាលខ្លាំងពេករហូតគាំងបេះដូងស្លាប់លើបង្គងតែម្ដង ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង ២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ... Read More »

ភ្ញៀវបរទេស២នាក់ ជួលម៉ូតូឡាំប្រឺតាPassApp ជិះភ្លេចទូរស័ព្ទបែរជាយកលាក់ទុកមិនឲ្យ ទល់តែប្តឹងសមត្ថកិច្ចទើបប្រគល់ឲ្យវិញ

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឡាំប្រឺតាPassApp ខណៈដែលភ្ញៀវបរទេស២នាក់ ជួលជិះដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ ហើយបានចូលក្នុងម៉ាតមួយកន្លែងនៅម្តុំស្តុបបូកគោ ក្នុងបំណងទិញអីវ៉ាន់ ប៉ុន្តែពេលនោះភ្ញៀវបានភ្លេចទូរស័ព្ទនៅលើម៉ូតូមួយភ្លេតក៏ចេញពីក្នុងម៉ាតវិញ និងសួរនាំទៅអ្នកបើកPassApp បែរជាបដិសេធថាមិនបានយក ចុងក្រោយប្រជាពលរដ្ឋជួយប្តឹងទៅសមត្ថកិច្ច ទើបយកមកប្រគល់ឲ្យជនរងគ្រោះវិញ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ ... Read More »

បុរស​ម្នាក់​គ្មាន​ប្រាក់​សង​ក្រុមហ៊ុន ធ្វើអត្តឃាត​ចង.ក​សម្លាប់ខ្លួនឯង

ខេត្តសៀមរាប៖ បុរស​ម្នាក់​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួនឯង នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពីវេលា​ម៉ោង៩និង១០នាទី​ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ។ សាកសព​ឈ្មោះ ម៉ែន ណា​រ៉ា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ឆក់ត្រី២នាក់ រួមនឹងឧបករណ៍

ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័២នាក់ រួមនឹងឧបករណ៍ឆក់ត្រី ត្រូវបានសមត្ថកិច្ចជលផលសហការ ជាមួយសហគមន៍ នេសាទ អាជ្ញាធរមូលដ្ឋាន បង្ក្រាបបាន ខណៈដែលគេកំពុងធ្វើសកម្មភាព ។ ករណីបង្ក្រាបបានក្រុមអ្នកឆក់ត្រីខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៨ ធ្នូ ២០១៨ ... Read More »

សមត្ថកិច្ចច្រុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប

ខេត្តបត់ដំបងៈ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបាត់ដំបង នៅថ្ងៃសុក្រថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្តបានចូលរួមចុះបង្ក្រាប និងទប់ស្កាត់បទល្មេីសក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមអ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះ អប់រំផ្សព្វផ្សាយ-ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនេសាទខុសច្បាប់នៅចំណុច ១-ពាមព្រែកព្រះដើមឈើ ២-ដៃអូរពាក់កន្ទេល ៣-ចែងឡូត៍២(កន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ២) មធ្យោបាយធ្វើដំណើរកាណូតចំនួន១៥គ្រឿង ... Read More »

ម៉ូតូនិងរថយន្តបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថអោយដឹងថា នៅវេលាម៉ោង១២.០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតក្រុមហ៊ុនទឹកស្អាតអានកូរ ស្ថិតក្នុងក្រុម១៦ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយម៉ូតូ ០១គ្រឿងម៉ាក ... Read More »

កីឡាករអន្តរជាតិ៣ប្រទេសប៉ះជាមួយខ្មែរក្នុងព្រឹត្តិការណ៍ KHMER FIGHT របស់TV5

ភ្នំពេញ៖ កម្មវិធីកីឡាប្រដាក់ “KHMER FIGHT” នឹងមានកីឡាករប្រដាល់អន្តរជាតិ៦រូបប៉ះគ្នាយ៉ាងកក្រើកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងនៅសង្វៀន ទីលានពហុកីឡាដ្ឋានជាតិ មរតកតេជោ ហើយការប្រកួតនេះក៏ អបអរសាទរ ពិធីសម្ពោធ វិមានឈ្នះ ឈ្នះ ... Read More »

អង្គុយដោះដូរកង់រថយន្តនៅលើចិញ្ចើមផ្លូវត្រូវរថយន្តមួយទៀត​មកបុក ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរស២នាក់ បានអង្គុយដោះដូរកង់រថយន្តនៅលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកលឿនមិនប្រយ័ត្ន ក៏ជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានរថយន្តកងពលតូចលេខ៧១១ ដឹកទៅមន្ទីរពេទ្យ តែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍​ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៥និង​៥០​នាទី​ព្រលប់ ថ្ងៃ​ទី​២៨ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​​ ... Read More »

ប៊ែលធី ប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ​ប្រា​រព្ធ​​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ​ ជូនដល់សិស្សប៊ែលធី ដែលបាន​ប្រ​ឡង​ជាប់​ថ្នាក់​ជាតិ​ ក្នុងឆ្នាំ​សិក្សា២០១៧​-​២០១៨ ​ជំ​នាន់​ទី​១៣ ​ចំ​នួន​១០៣៤​នាក់​ នៅ​សា​កល​វិ​ទ្យា- ​ល័យ ... Read More »

ស្រីម្នាក់ ចោទអធិការស្រុកសូទ្រនិគមថា នៅពីក្រោយខ្នងឃាតកម្ម លើកូនរបស់គាត់

ខេត្តសៀមរាបៈ លោកវរសេនីយ៍ឯក ណុប សារ៉ាត់ អធិការនគបាលស្រុកសូទ្រនិគម ខេត្តសៀមរាបបាន បកស្រាយបន្ថែមទៀតនាព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៨ថាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោកបានចេញលិខិតបំភ្លឺ និងច្រានចោល ជុំវិញករណីស្រ្តីម្នាក់ ចោទលោកថា ជាអ្នកនៅពីក្រោយរឿងឃាតកម្ម។ ... Read More »

មនុស្ស២នាក់ដែលមន្ត្រីកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញលេចឮ កំពុងតែរត់ការដោះលែង

ភ្នំពេញ ៖ មនុស្ស២នាក់ដែលគេដឹងថា ម្នាក់ជាមន្រ្តីយោធា ហើយជើងខ្លាំងខាងអុក ឡុកនិងគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងរាជធានីភ្នំពេញ រួចត្រូវបានអាវុធ ហត្ថរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាប និង ឃាត់ខ្លួនយោងតាមបណ្តឹងរបស់ប្រជាពល រដ្ឋ ហើយជនទុច្ចរិតទាំងពីរនាក់ត្រូវបាន ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញអនុវត្តទោសទៅតាមផ្លូវច្បាប់ ... Read More »

គួរឲ្យអាសូរណាស់ ចេញពីធ្វើការ ឆ្លៀតពេលរត់ឌុប ត្រូវជនសង្ស័យសម្លាប់ប្លន់យកម៉ូតូ

ភ្នំពេញ៖ សន្តិសុខឯកជនម្នាក់ត្រូវបានគេប្រទះឃើញដេកដួលស្លាប់ក្នុងថ្លុកឈាមគួឲ្យអាសូរ ខណៈរូបគាត់បញ្ចប់ម៉ោងយាមនៅពេលយប់ ហើយបានឆ្លៀតរត់ម៉ូតូឌុបដើម្បីរកប្រាក់បន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព ប៉ុន្តែជាអកុសលត្រូវជនសង្ស័យធ្វើសកម្មភាពអារ.កប្លន់យកហើយជិះគេចខ្លួនដោយសុវត្ថិភាពទុកឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ។ អំពើអារកប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងមុខវត្តក្រាំងធ្នង់ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ... Read More »

របួស​ធ្ងន់ ៤នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់​៖ យ៉ាងហោច​មនុស្ស​ចំនួន ៤នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២លើក។​ ប្រភព​ពី​មន្ត្រី​ផ្នែក​សណ្ដាប់ធ្នាប់​នៃអធិការដ្ឋាននគរបាលស្រុកបាកានប្រាប់ថា នៅវេលា​ម៉ោង​៨ និង១០នាទី ព្រឹក​ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ... Read More »

លោក សំ សុធារ័ត្ន ប្រធានកាំកុងត្រូលប្រចាំច្រកបឹងត្រកួនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ប៉ោយប៉ែត៖ សេចក្តីរាយការណ៍ ពីបន្ទាត់ព្រំដែនប្រាប់ថា ប្រធាន ស្នាក់ការ កាំកុងត្រូល ច្រកតំបន់បឹងត្រកូន លោក សំ សុធារ័ត្ន បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅកន្លែងកើតហេតុ ។ លោកអធិការស្រុកស្វាយចេក ជា ... Read More »

ខ្សឹបដាក់ត្រចៀក៖បទល្មើសអួនហ៊ុំ ប្រើទូកម៉ាស៊ីន៦កំពុងដំណើរការនៅស្រុកកណ្តៀង

តាំងពីម្សិលមិញ ក៏ដូចជាថ្ងៃនេះ និងនៅថ្ងៃខាងមុខ បទល្មើសនេសាទ​ដោយការប្រើកាណូតម៉ាស៊ីន៦អូស អួនហ៊ុំ នឹងដំណើរការដោយសេរី នៅក្នុងមូលដ្ឋានបឹងទន្លេសាប ខេត្តពោធិ៍សាត់ ជាពិសេសនៅស្រុកកណ្តៀង ក្រោមការត្រួតមើល​របស់នាយផ្នែក ស្វាយ សំអាត ។ គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ប្រកាសហាមដាច់ខាត ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សាហាវមែន! លបបាញ់នឹងផ្លែព្រួញជាប់សៀតផ្កា ពេលជនរងគ្រោះកំពុងដេកលក់លើផ្ទះ

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចុងភូមិស្រែ រំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ មានករណីមនុស្សឃាតដោយឃាតកយកព្រួញផ្លែដែកលបលួចបាញ់ប្រហារ ជនរងគ្រោះខណៈកំពុងដេកលង់លក់ក្នុងដំណេក តាមប្រឡោះរនាបប្ញស្សីចំសៀតផ្កាខាងស្តាំ បណ្តាលឲ្យរង របួសធ្ងន់ ... Read More »

តុលាការ​ខេត្តស្វាយរៀង​ ចុះទៅរុះរើ​ផ្ទះស្ត្រីចំណាស់ម្នាក់ នៅភូមិកំពង់ត្រាច តែត្រូវពលរដ្ឋជាង១០០គ្រួសារ ចេញមករារាំង ព្រោះគាត់ជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ នាំឲ្យតុលាការដកថយវិញ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាម្ចាស់ដីស្របច្បាប់លោកយាយកឹមសារ៉ាត់និងក្រុមគ្រួសារម្ចាស់ដីសរបប្រមាណ១០០នាក់ បានមកជួបជុំគ្នាជួយគាំទ្រ និងលើកដៃសំពះសុំអន្តរាគមន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជូនក្រុមការងារ យកសាលក្រមស្ថាពរ ... Read More »