ព័ត៌មានទាន់ហេតុការណ៍៖
'

Wayne Rooney បានទៅដល់សហរដ្ឋអាមេរិកដើម្បីពិនិត្យសុខភាពនិងចរចាលើកិច្ចសន្យា

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Wayne Rooney បានធ្វើដំណើរទៅដល់ទឹកដី សហរដ្ឋអាមេរិកទីក្រុងវ៉ាស៊ីនតោន ដែលជាទីតាំងរបស់ក្លិបបាល់ទាត់ DC United ដើម្បីពិនិត្យសុខភាព និងចរចាបន្ថែមលើកិច្ចសន្យា។ អតីតខ្សែប្រយុទ្ធក្លិប Everton និង Manchester United ... Read More »

Napoli តែងតាំងលោក Carlo Ancelotti ជាអ្នកចាត់ការទូទៅថ្មី

ក្លិបNapoli បានប្រកាសតែងតាំងលោក Ancelotti Carlo ជាអ្នកចាត់ការទូទៅថ្មីដើម្បីមកជំនួសតំណែងរបស់លោក Sarri ។ ក្រោយចុងកិច្ចសន្យាដឹកនាំរយៈពេល៣ឆ្នាំលោក Ancelotti Carlo អតីតគ្រូបង្វឹករបស់ក្រុម AC Milan, Real Madrid, ... Read More »

ស្តង់អេតចាយមួយ​កន្លែងត្រូវបានពលរដ្ឋរិះគន់ថា​កំពុងរំលោភ​យកផ្លូវសាធារណៈដាក់ឥវ៉ាន់យ៉ាងអនាធិបតេយ្យ

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើទីតាំង​ស្តង់អេតចាយមួយ​កន្លែង​ថាបាននិងកំពុងរំលោភយកផ្លូវសាធារណៈចតរថយន្ត​ និងដាក់​ឥវ៉ាន់​បែបអនាធិបតេយ្យបង្ករឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សណ្តាប់ធ្នាប់​សាធារណៈ​ និងអ្នកធ្វើដំណើរផងដែរ។ ប្រជាពលរដ្ឋបានលើកថា ស្តង់អេតចាយ​ខាងលើមាន​ទីតាំង​នៅតាមបណ្តោយផ្លូវជាតិលេខ៥៧B ចំណុចខាងលិច​អធិការ​នគរបាល​ស្រុក​រតនៈមណ្ឌល​ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុក​រតនះមណ្ឌល ដោយទីតាំង​ខាងលើ​នេះបានរំលោភយក​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ធ្វើ​ជាចំណត​រថយន្ត និងដាក់​ឥវ៉ាន់ ពាសវាលពាសកាល បែប​អនាធិបតេយ្យ ... Read More »

មេជញ្ជីងថ្លឹងរថយន្តថ្នល់កែង ហេង ផល្លា និងអនុប្រធាន ខុង សារុន កំពុងដើរផ្ទុយនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

ខេត្តកំពង់ចាម ៖ តាមប្រភពបានរាយការណ៍ឲ្យដឹងថា រថយន្តដឹកលើសទម្ងន់ក្នុងមួយយប់ៗមិនក្រោម ១០០គ្រឿងនោះទេ កំពុងត្រូវបាន លោក ហេង ផល្លា ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង លើផ្លូវជាតិលេខ៦ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលទើបរត់ការឡើងជាប្រធានថ្មី និង លោកអនុប្រធាន ... Read More »

រថយន្តយីឌុប​ដឹកឈើពីរគ្រឿង​ឆ្លងស្រឡាង​ខុសបច្ចេកទេស​ក្រឡាប់ចូលទឹកទន្លេមេគង្គ

ខេត្ត​ក្រចេះ៖ រថយន្តយីឌុបដឹកឈើ​ពីរគ្រឿង​បានក្រឡាប់ធ្លាក់ទឹកទន្លេមេគង្គ កាលពីយប់ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ទល់នឹងភូមិ​ឫស្សីចារ ... Read More »

ឃើញនាងង្គុយនិយាយទូរស័ព្ទតែឯង ខ្ទប់មាត់អូសចូលព្រៃចាប់រំលោភនារីម្នាក់ តែមិនបានសម្រច

ខេត្តក្រចេះ៖ យុវជនឃ្លានតណ្ហាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពព្យាយាមចាប់រំលោភនារីម្នាក់រំលោភ តែមិនបានសម្រច គ្រាដែលនាងកំពុងអង្គុយនិយាយទូរស័ព្ទ នៅមុខសាលាចិនស្ងាត់តែម្នាក់ឯង ។ ជនសង្ស័យៈឈ្មោះ និត ទ្បូយហៅ ឆ្លូញ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ... Read More »

ពងមាន់ជិន១ម៉ឺនគ្រាប់ត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់បានខណៈឈ្មួញនាំចូលពីប្រទេសថៃ

ខេត្តបាត់ដំបង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនិងស្ទាក់ចាប់បានពងមាន់ជិត១០០០០គ្រាប់ ខណៈដែលឈ្មួញនាំចូលពីប្រទេសថៃតាមច្រកប៉ុស្តិ៍អន្តរជាតិដូង ។ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការស្ទាក់ចាប់យកពងមាន់ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ... Read More »

សាសនិកខ្មែរអ៊ីស្លាម ក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំចំនួន២៥០គ្រួសារទទួលអំណោយស្រាយបួសរ៉ាម៉ាឌន

ភ្នំពេញ៖ លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួង កិច្ចការនារី និង លោកស្រី ម៉ាណ ណាវី ជំនួយការលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន ... Read More »

ក្រសួងសុខាភិបាល នឹងចុះផាកពិន័យអ្នកជក់បារី នៅតាមទីសាធារណៈ តំបន់ហាមឃាត់ ភោជនីយដ្ឋាន និងសណ្ឋាគារ នៅពេលឆាប់ៗនេះ

ភ្នំពេញ ៖ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ «ថ្នាំជក់ និងជំងឺបេះដូង» ដែលប្រព្រឹត្តទៅនាថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ... Read More »

ថេ ឆាលី យកការមើលងាយជំរុញការតស៊ូលើវិថីសិល្បៈ

ភ្នំពេញ៖ តារាសម្តែងតំណែងតួកាច លោក ថេ ឆាលី ចាប់ផ្តើមលេចមុខមាត់ក្នុងភាពយន្តជាច្រើនបន្តបន្ទាប់ក្រោយពីប្រឡូកសិល្បៈជិតមួយទសវត្សរ៍។ ព្រោះតែការមើលងាយពីអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានជំរុញឲ្យលោកកាន់តែមានទឹកចិត្តជន្នះពាក្យនិន្ទាទាំងនោះរហូតទទួលបានការកោតសរសើរពីផលិតករជាច្រើន ។ ក្រោយពីបញ្ចប់ការចូលរួមប្រកួតក្នុងកម្មវិធីប្រុសស្អាតប្រីស្តុនឆ្នាំ២០១០ ថេ ឆាលី បានតស៊ូក្រាញននៀលក្នុងអាជីពជាអ្នកសិល្បៈ បើទោះបីជាការចេញសម្តែងភាពយន្តដំបូងមានការខ្វះខាតបទពិសោធន៍សម្តែង និងរងការមើលងាយពីសំណាក់អ្នកសិល្បៈដូចគ្នាំមួយចំនួនតូចក្តី។ លោកថា ... Read More »

គេហទំព័រដ៏ល្បីល្បាញ TripAdvisor បន្តផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្ត ឋានៈជាសំណង់មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក

ភ្នំពេញ៖ ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។ នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ... Read More »

អាមេរិកប្រកាសលុបជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ បានសម្រេចលុបចោលជំនួបកំពុលជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ កាលពីយប់ថ្ងៃទី២៤ ខែឧសភា សេតវិមានបានប្រកាសលិខិត របស់ប្រធានាធិបតីអាមេរិក ដូណាល់ ... Read More »

ទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង « អាមេរិកចង់បានបែបណាកូរ៉េខាងជើងអាចកំដរបានគ្រប់ពេល»

ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ជំនួបពិភាក្សា ជាន់ខ្ពស់ជាមួយកូរ៉េខាងជើង នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរីអាចនឹងត្រូវ លើកទៅពេលក្រោយនោះកូរ៉េខាងជើង បានប្រកាសថាខ្លួននឹងបំពេញទៅតាមការ ចង់បានរបស់ទីក្រុងវ៉ាស៊ីនតោន ។ ប្រតិកម្មទៅនឹងសកម្មភាពខាងលើ ​ ... Read More »

ខ្សែប្រយុទ្ធNeymar អាចចូលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិវិញហើយ

តារាបាល់ទាត់របស់ប្រេស៊ីលNeymar បានមកធ្វើតេស្តសុខភាពនិងវិលត្រលប់ចូលហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិវិញហើយដើម្បីត្រៀមចូលរួមប្រកួតWorld Cup។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំនេះបានរងរបួសបាក់ឆ្អឹងប្រអប់ជើងដែលតម្រូវឲ្យមានការវះកាត់ ហើយមិនបានលេងជាមួយនឹងក្រុមParis St-Germainចាប់តាំងពីខែមិនាមកម្លេះ។ ប៉ុន្តែពេលនេះគាត់ហាក់បីដូចជាអាចវិលត្រលប់មកលេងបាល់ទាត់វិញមុនពេលរំពឹងទុកដើម្បីជួយក្រុមជម្រើសជាតិប្រេស៊ីល។ គាត់តែងតែបង្ហាញពត័មានពីការជាសះស្បើយរបស់គាត់ដល់អ្នកគាំទ្រតាមរយះបណ្តាញសង្គមដោយមានបង្ហាញវីឌីអូមួយចំនួនពីការទាត់បាល់របស់គាត់ផងដែរ។ ក្រុមជម្រើសជាតិប្រេស៊ីលត្រូវប្រកួតមិត្តភាពកំដៅសាច់ដុំជាមួយនឹងក្រុម ក្រូអាតិនិងអូទ្រីសមុនពេលចាប់ផ្តើមការប្រកួតWorld Cupដំបូងប៉ះក្រុមស្វីសនៅថ្ងៃទី១៧ខែមិថុនា បន្ទាប់មកប៉ះក្រុមស៊ែប៊ី និងកូស្តារីកានៅក្នុងពូលE។ ខាងក្រោមនេះគឺជាកីឡាករនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល៖ អ្នកចាំទី: ... Read More »

ព្រូដិនសល ផ្ដល់អាហារូបករណ៍ចំនួន១០សម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈតន្ត្រី The Sound Initiative

ភ្នំពេញ៖ បេក្ខជន១០រូបនៅវគ្គផ្តាច់ព្រ័ត្រ នឹងទទួលបានអាហាររូបករណ៍ ដែលឧបត្ថម្ភដោយក្រុមហ៊ុនព្រូដិនសលកម្ពុជាដោយឆ្លងកាត់ការជម្រុះពី បេក្ខជនដែលបានដាក់ពាក្យ ចូលរួម ប្រកួតចំនួនជាង១០០នាក់ នៅក្នុងកម្មវិធីតន្ត្រីដែលមានឈ្មោះថាMusic Academy ដែលធ្វើឡើងជាលើកដំបូងដោយអង្គការក្រៅរដ្ឋាភិបាលផ្នែកសិល្បៈក្នុងស្រុកមួយឈ្មោះថា ឌឺសោន អ៊ីនីឈីទីវ (The Sound Initiative) ... Read More »

ខ្សែប្រយុទ្ធHarry Kaneនិយាយថាអង់គ្លេសអាចឈ្នះWorld Cup

ខ្សែប្រយុទ្ធHarry Kaneរបស់ក្លិបTottenhamដែលទើបតែត្រូវបានជ្រើសរើសជាប្រធានក្រុមតោកំណាចអង់គ្លេសបានថ្លែងថា ក្រុមជម្រើសជាតិអង់គ្លេសអាចឈ្នះពានWorld Cupនៅក្នុងប្រទេសរុស្ស៊ីឆ្នាំ២០១៨នេះ។ កីឡាករវ័យ២៤ឆ្នាំនេះបានលើកឡើងថា “ការលើកពាន World Cup មិនមែនជារឿងមិនអាចទៅរួចទេ។ វាជាព្រឹត្តិការណ៍ដ៏ធំលើលោក។ខ្ញុំជឿថាពួកយើងអាចធ្វើបាន ហើយនរណាក៏អាចធ្វើបានដូចគ្នា។ ខ្ញុំតែងតែមានផ្នត់គំនិតវិជ្ជមានថាអ្វីក៏អាចកើតឡើងបានដែរពិសេសជាមួយនឹងមិត្តរួមក្រុមរបស់ខ្ញុំដែលមានក្តីសុបិន្តដូចគ្នាថាចង់ឈ្នះពាននេះ។” Harry Kaneទាត់បញ្ចូលទី៤១គ្រាប់ឲ្យក្រុមTottenhamក្នុងគ្រប់កម្មវិធីទាំងអស់នៅក្នុងរដូវកាលទើបតែបញ្ចប់ ហើយជួយក្រុមមាន់ខ្នាយមាសឈរលេខរៀងទី៣នៅអង់គ្លេស ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តកែច្នៃចុះចំណោតដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗ

ខេត្តរនគិរី៖ រថយន្តកែច្នៃមួយគ្រឿង បើកបរលើផ្លូវចុះចំណោតដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង១៧នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវចុះចំណោតស្ថិតក្នុងភូមិពាក់ ... Read More »

ការស្វែងរកយន្តហោះ MH370 នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា

ទីបំផុតការខិតខំស្វែងរកយន្តហោះដឹក អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលបានបាត់ខ្លួនជាង៤ឆ្នាំ កន្លងមក ហើយការស្វែងរកក៏មានរយៈ ពេលជាង៤ឆ្នាំដូចគ្នាដោយមិនទទួល បានតម្រុយណាមួយនោះឡើយ។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ម៉ាឡេស៊ី លោក Anthony Loke Siew Fook បានប្រកាសថា ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ... Read More »

ជិះម៉ូតូលឿនបុកសួនពុះចែកទ្រូងផ្លូវស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់ ទំនងជាស្រវឹង បោះពួលម៉ូតូយ៉ាងលឿន ជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវបណ្តាល បោកក្បាលទៅនិងថ្នល់ បាក់ក និងបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២១ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ... Read More »

អាវុធនៅតែបន្តផ្ទុះនៅក្នុងសាលារៀនអាមេរិក សុបិនអាក្រក់នៅតែគ្របដណ្តប់លើអាណាព្យាបាលដដែល

នៅក្នុងមួយសប្តាហ៍កន្លងមកអាមេរិក បន្តជួបនូវរឿងតក់ស្លុត ចំពោះការបាញ់ ប្រហារសម្លាប់មនុស្សនៅក្នុងសាលារៀន មួយក្នុងរដ្ឋតិចសាស់ សហករដ្ឋអាមេរិក បណ្តាលឲ្យសិស្ស៨នាក់ និងគ្រូបង្រៀន២ នាក់ស្លាប់។ កាំភ្លើងនៅតែបន្តផ្ទុះនៅក្នុង សាលារៀនអាមេរិក ហើយចំណុចដែលគួរ ឲ្យភ័យខ្លាចនោះគឺគ្រូបង្រៀននិងសិស្ស មិនដឹងត្រូវធ្វើយ៉ាងណា មានតែបន់ស្រន់កុំ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើអំពើហិង្សាកាប់ជាច្រើនកាំបិតទៅស្រ្តីម្នាក់

ខេត្តរតនគិរី ៖ កម្លាំងអធិការស្រុកបរកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ឋករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់)បញ្ជូនទៅសាលាដំបូងខេត្ត ។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង១៧ព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ... Read More »

តើពេលណាអាមេរិកឈប់ជ្រៀតជ្រែក និងផ្លាស់ប្តូររបបដឹកនាំរបស់ប្រទេសផ្សេង

អាមេរិកនៅតែមិនបោះបង់ចោលនយោ បាយជ្រៀតជ្រែកប្រទេសដទៃ និងផ្លាស់ប្តូររបបដឹកនាំដែលអាមេរិកចាត់ទុកថា ជា របបប្រឆាំងនឹងអាមេរិក ។ ជាក់ស្តែង បច្ចុប្បន្នមាន៣ប្រទេ គឺវេណេហ្សុ៊យអេឡា អីុរ៉ង់ និងកូរ៉េខាងជើង ។ ៣ប្រទេសនេះ ស្ថិតនៅតំបន់ផ្សេងៗគ្នា គឺអាមេរិកឡាទីន ... Read More »

រថយន្តព្រូសចាប់ហ្វ្រាំងខ្លាចទាក់ខ្សែភ្លើងត្រូវរថយន្តហាយឡែនឌ័របុកគូទរងការខូចខាត

ភ្នំពេញ៖ នារីម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿង និងមានប្តីរួមដំណើរជាមួយផង ហើយបានចាប់ហ្រាំងបង្ខំ ព្រោះខ្លាចទាក់នឹងខ្សែភ្លើងដែលធ្លាក់កាត់ និងទទឹងផ្លូវ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងទៀត បើកបរពីក្រោយរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ... Read More »

២ថ្ងៃសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២៩នាក់ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការដោយខុសច្បាប់ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ

ភ្នំពេញ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង ... Read More »

មូលហេតុផ្សេងគ្នា៖ គ្មានអ្នកទទួលខុសត្រូវអ្នកស្លាប់ដោយសារការពុលនៅខេត្តក្រចេះ

ភ្នំពេញ ៖ ករណីប្រជាពលរដ្ឋ១៣នាក់ស្លាប់នៅខេត្តក្រចេះពាក់ព័ន្ធនឹងករណីពុលក្លាយជាការបាចទឹកដាក់គ្នារកអ្នកទទួលខុស ត្រូវមិនឃើញ រីឯជនរងគ្រោះបានត្រឹមស្លាប់អសារឥតការ។ មកដល់ពេលនេះស្ថាប័នពាក់ព័ន្ធទាញយកហេតុ ផលទទួលត្រូវរៀងៗខ្លួន ដោយគ្មានអ្នក ណាខុសនោះឡើយ។ កាលពីពេលកន្លងទៅថ្មីៗនេះប្រជា ពលរដ្ឋដែលរស់នៅឃុំកន្ទួត ឃុំចិត្របុរី ខេត្តក្រចេះពុលបណ្តាលឲ្យអ្នកភូមិចំនួន ១៣នាក់ស្លាប់ជាបន្តបន្ទាប់ និងអ្នកភូមិ ... Read More »

ស្រាចូលខ្លួនកូនប្រុសអកតញ្ញូហ៊ានសម្លាប់ឪពុក

ខេត្តក្រចេះ ៖ កូនអកតញ្ញូម្នាក់ព្រោះតែរឿងបន្តិចបន្តួចសោះពេលស្រាចូលខ្លួន ផងនោះបានយកកូនកាំបិតចាក់ឪពុកបង្កើតខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍រន្ធត់នេះបានកើតឡើងកាលពី វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ ... Read More »

មេដឹកនាំសាសនាធំៗនៅខេត្តកោះកុងប្រកាសមិនទទួលស្គាល់លោកស្រី វ៉ា រ៉ាវី ធ្វើជាប្រធានមន្ទីរ

ខេត្តកោះកុង ៖ មេដឹកនាំសាសនាធំៗចំនួន៣ក្នុងខេត្តកោះកុងបានចុះហត្ថលេខា និងបោះត្រាលើលិខិតរួមគ្នាផ្ញើជូនថ្នាក់ដឹកនាំខេត្តកោះកុងមិនទទួលស្គាល់លោកស្រី វ៉ា រ៉ាវី ធ្វើជាប្រធានមន្ទីរប្រសិនបើមានការតែងតាំងនាពេលខាងមុខនេះ ។ មេដឹកនាំសាសនាធំៗចំនួន៣ក្នុងខេត្ត កោះកុងដែលមានព្រះតេជគុណ ហេង សំបូរ មេគណខេត្តកោះកុង, លោក ហួរ ... Read More »

សាច់សត្វព្រៃជាច្រើនប្រភេទដាក់តាំងលក់ក្នុងផ្សារ ក្រុងបានលុងត្រូវសមត្ថកិច្ចបង្ក្រាបម្ចាស់រត់យករួចខ្លួន

ខេត្តរតនគិរី៖ សាច់សត្វព្រៃ ដែលដាក់តាំងលក់យ៉ាងអនាធិបតេយ្យក្នុងផ្សារ ក្រុងបានលុង ត្រូវបានកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ចុះបង្ក្រាប និងដកហូតយកមកដុតកម្ទេចចោល ។ ការចុះបង្ក្រាប់នេះធ្វើឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃពុធ ៩កើត ... Read More »