ព័ត៌មានទាន់ហេតុការណ៍៖
'

ភ្លៀងកក់ខែមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់បំផ្លាញផ្ទះ៥ខ្នង នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិនៈ នៅរសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានភ្លៀងកក់ខែមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបោកបក់មកលើភូមិសាស្ត្រឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ... Read More »

ទីបំផុតReal Madridយល់ព្រមទិញខ្សែប្រយុទ្ធ Lewandowski ពីក្រុម Bayern Munich

សារព័ត៌មានអេស្ប៉ាញ Mundo Deportivo បានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowskiបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនទៅលេងឲ្យក្រុមយក្សអេស្ប៉ាញ Real Madrid រយៈពេល២ឆ្នាំនៅចុងរដូវកាលនេះ។ លោក Florentino Perez ប្រធានក្លិប Real ... Read More »

លោក លឹម គានហោ អនុញ្ញាតឱ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨ លោក លឹម គានហោ ... Read More »

គ្រូចិនឲ្យគ្រូវេលធ្វើតាមអតីតគ្រូបិសាចក្រហម Sir Alex Ferguson

លោក Marcello Lippi គ្រូបង្វឹកក្រុមជម្រើសជាតិចិនសង្ឃឹមថា លោក Ryan Giggs នឹងទទួលបានជោគជ័យពេលទៅដឹកនាំក្រុមជម្រើសជាតិវេល ប៉ុន្តែគាត់ផ្តល់ដំបូន្មានឲ្យអតីត កីឡាករក្លិបបិសាចក្រហមនេះយកគំរូតាមការដឹកនាំរបស់លោក Sir Alex Ferguson។ ក្រុមជម្រើសជាតិចិននឹងត្រូវប៉ះក្រុមជម្រើសជាតិវេលនៅថ្ងៃព្រហស្បតិ៍នេះហើយវាក៏ជាការប្រកួតដំបូងដែល Ryan ... Read More »

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖ Read More »

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រលាញ់ដល់កូនក្មួយ កម្មការនីមានផ្ទៃពោះគ្រប់ទីកន្លែង

ភ្នំពេញ៖ នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយក្មួយៗកម្មករ កម្មការនី ចំនួន១៥,៧៦៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៃតំន់រោងចក្រជ្រៃកោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខកូនក្មួយកម្មករជាងមួយម៉ឺននាក់មកពីរោងចក្រតំបន់ជ្រៃកោង ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានប្រជាប្រីយ៍របស់កម្ពុជា ... Read More »

អាជ្ញាធរខណ្ឌសែនសុខ និងសង្កាត់គោកឃ្លាងចុះពិនិត្យ និងកាយដាក់លូរំដោះទឹកជួនពលរដ្ឋ

ភ្នំពេញ៖ ចៅសង្កាត់គោកឃ្លាងលោក ញ៉ាត សាម៉េត បានដឹកនាំមន្ត្រីសាលាសង្កាត់ចុះពិនិត្យ និងកាយគំរបលូដែលស្ទះ និងដាក់លូបន្ថែមដើម្បីរំដោះទឹកស្អុយតាមសំណូមពរប្រជាពលរដ្ឋ និងជាការឆ្លើយតបភ្លាមៗនៅការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែរស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ... Read More »

ចោរមួយក្រុមលួចរថយន្តចំផ្ទះលោកអធិការរងស្រុកបាទី ផ្ទុះអាវុធស្លាប់ចោរម្នាក់ របួសម្នាក់

ខេត្តតាកែវ៖ ក្រុមចោរលួចរថយន្តមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ រថយន្តក្នុងផ្ទះលោកអធិការរងស្រុកបាទី តែចៃដន្យម្ចាស់ដឹងទាន់ ស្រែកឆោឡោ និងរាយការណ៍តាមវិទ្យុទាក់ទងទើបឃាត់ខ្លួន រហូតឈានដល់ផ្ទុះអាវុធ បណ្តាលឲ្យស្លាប់ចោរម្នាក់ និងរបួសម្នាក់។ ហេតុការណ៍បង្ក្រាបនេះបានកើតឡើងនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា ... Read More »

រថយន្តបែកកង់រេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយ មនុស្ស២នាក់រងរបួស

ប៉ោយប៉ែត៖ មនុស្សប្រុសស្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់​ ស្រាល ដោយសារថយន្តបែកកង់កើតឡើងកាលពីថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ឋិតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ... Read More »

អ្នកយកព័ត៌មាននៅទូរទស្សន៍ហង្សមាសម្នាក់ ត្រូវបាននារីម្នាក់ចាប់ទូរសព្ទបោកចោល ហើយទះ២-៣កំភ្លៀងថែមទៀត

ភ្នំពេញ៖ នារីម្នាក់បានផឹកស្រាស្រវឹង​ បើករថយន្តមកឈប់ដេកកណ្ដាលផ្លូវ ក៏ត្រូវបានសមត្ថកិច្ចចុះទៅមើលនិងមានទាំងអ្នកសារព័ត៌មានចុះទៅថតផ្ដិតយករូបភាពទៀតផង តែពេលនារីរូបនោះដឹងខ្លួន បានចុះមកចាប់យកទូរស័ព្ទបោកចោល បណ្ដាលខូចខាត រួមទាំងទះមុខអ្នកសារព័ត៌មាន២-៣កំភ្លៀង រងរបួសបែកមាត់ ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១០ និង៣៥នាទីយប់​ ថ្ងៃអង្គារ ៤កើត ... Read More »

លិខិតមិត្តអ្នកអាន៖ គួរទុកចៅសង្កាត់កាកាប២មានស្រីតទៅទៀតឬយ៉ាងណា?

ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ រស់នៅសង្កាត់កាកាបទី២ ដែលជាសង្កាត់ទើបបង្កើតថ្មី មានសេចក្តីចាប់អារម្មណ៍ជាខ្លាំង ពេលបានឃើញសារព័ត៌មាននានាចុះផ្សាយករណីលោកចៅសង្កាត់កាកាបទី២នៃយើងខ្ញុំលួចលាក់មានស្រី ហើយប្តឹងសុំលែងភរិយាស្របច្បាប់ដែលមានកូនរហូតដល់ទៅ៣នាក់នោះ ។ ក្នុងនាមប្រជាពលរដ្ឋនៅក្នុង​សង្កាត់កាកាបទី២ ខ្ញុំបាទគិតថា បុគ្គលបែបនេះ មិនមែនជាគំរូសម្រាប់​ប្រជាពលរដ្ឋនោះឡើយ ។ ប៉ុន្តែយ៉ាងណា វានៅតែជាសិទ្ធិនៃការសម្រេចរបស់ថ្នាក់ដឹកនាំខណ្ឌ, រាជធានី, ... Read More »

ខ្សឹបដាក់ត្រចៀក៖ វ៉លពេញខេត្តប៉ៃលិនរឿង​បាត់ឈើ​

ប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ដឹកនាំដោយរដ្ឋបាលព្រៃឈើ​ ក្រោមកិច្ចសហការ​ជាមួយ​កម្លាំងមានសមត្ថកិច្ចបានបង្ក្រាបឈើ​ប្រណីត​សរុបទម្ងន់ជាង៥តោន ហើយប្រគល់ឲ្យលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន ជាអ្នកថែរក្សា ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ពោលគឺមួយយប់ក្រោយមក ឈើទាំងនោះនៅសល់តែជាង១តោនប៉ុណ្ណោះ ។ បន្ទាប់ពីសារព័ត៌មានចុះផ្សាយរឿងនេះ ... Read More »

ស៊ូ ស៊ីរីកាថានៅនឹងអាល័យម្តាយដែលមរណភាព

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា បានបង្ហាញមុខក្នុងកម្មវិធីថតអបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរ របស់ទូរទស្សន៍ CTN ។ ទោះជាយ៉ាងណា នាងនៅតែមានអារម្មណ៍ក្រៀមក្រោះដដែល បើទោះបីជាម្តាយទទួលមរណភាពមួយខែកន្លងមកហើយក្តី ព្រោះតែម្តាយនាងធ្លាប់បានលើកកម្លាំងចិត្តឲ្យនាងប្រឡូកក្នុងសិល្បៈនោះ ។ ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ មកពីតំបន់រោងចក្រ ជ្រៃកោង រាជធានីភ្នំពេញ

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ មកពីតំបន់រោងចក្រ ជ្រៃកោង រាជធានីភ្នំពេញ។ ព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ... Read More »

ទូរស័ព្ទ Desire 12 របស់ក្រុមហ៊ុន HTC គឺស្អាតប៉ុន្តែមិនគួរឲ្យកត់សម្គាល់

ពីរបីសប្តាហ៍បន្ទាប់ពីការបង្ហាញទូរស័ព្ទដៃធំបំផុតរបស់ពិភពលោកក្រុមហ៊ុន HTC បានលេចឡើងដើម្បីប្រាប់យើងអំពីស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ខ្លួន។ ស្មាតហ្វូន HTC Desire 12 និង 12+ មានពីរទំហំ 5,5 អ៊ីញនិង 6 អ៊ីញដែលមានគោលបំណងផ្តោតសំខាន់លើមនុស្សដែលមិនមានការភ័យខ្លាចពេកអំពីការទទួលបានភាពអស្ចារ្យ បំផុត។ ... Read More »

រថយន្តក្រឡុកស៊ីម៉ង់ត៍បើកទាក់ខ្សែភ្លើងបាក់បង្គោលភ្លើងមួយដើម និងដើមឈើមួយដើមទៀត

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនTPI មួយគ្រឿងបានបើកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវបណ្តាលឲ្យបាក់បង្គល់ភ្លើងមួយដើម និងដើមខុបមួយដើមទៀតរលើងដោយទាំងឫសតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ... Read More »

រថយន្តធំ២គ្រឿងប៉ះគ្នាបង្កការកកស្ទះចរាចរណ៍ សមត្ថកិច្ចចុះអន្តរាគមន៍

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ភ្លាមៗដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅចំណុច​ឃ្លាំងលើ ​សង្កាត់លេខ១​ ក្រុង​ព្រះសីហនុ​ ក្រោយមានរថយន្តធំ២គ្រឿងប៉ះគ្នា ប៉ុន្តែមិន​បណ្ដាលឲ្យ​មាន​មនុស្ស​រងរបួសនោះទេ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរារណ៍នេះកើតឡើង កាលពី​វេលាម៉ោង​៤រសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ  ឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខកូនក្មួយកម្មករជាង១ម៉ឺននាក់មកពីតំបន់រោងចក្រជ្រៃកោង

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានប្រជាប្រីយ៍របស់កម្ពុជា ... Read More »

ប្រធានាធិបតីប្រតេសចិន ព្រមានដល់កោះតៃវ៉ាន់

ប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅថ្ងៃទី ២០ខែមីនា បានប្រកាសថានឹងការពារច្បាប់«ចិនតែមួយ» ។ ជាមួយគ្នា នោះលោកក៏បានបញ្ជាក់ថា ទីក្រុងប៉េកាំង មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។ លោកស៊ី ជីនពីង បានប្រកាសនៅក្នុងពិធីបិទមហាសន្និបាតប្រជាជន ទូទាំង ប្រទេស ... Read More »

ឧទ្ធម្ភាគចក្រអាមេរិក៣គ្រឿងដឹកមេដឹកនាំក្រុមភេរវកម្ម IS ចេញពីស៊ីរី?

ប្រភពព័ត៌មាន ពីពលរដ្ឋនៅក្នុងតំបន់ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ៣គ្រឿងរបស់ អាមេរិក ត្រូវបានគេសង្ស័យថាបាន ជម្លៀសមេដឹកនាំក្រុមភេរវកម្ម IS ចេញពី តំបន់ភាគខាងជើង ស៊ីរី។ សារព័ត៌មាន SANA របស់ស៊ីរីបាន ផ្សាយថា ... Read More »

Cristiano Ronaldo សួរសំណួរអ្វីខ្លះទៅកាន់គ្រូបង្វឹកនៅចិនពេលទទួល ពានកីឡាករឆ្នើមរបស់ព័រទុយហ្គាល់?

ខ្សែប្រយុទ្ធCristiano Ronaldo បានទទួលពានរង្វាន់ជាកីឡាករឆ្នើមរបស់ ប្រទេសព័រទុយហ្គាល់ប្រចាំឆ្នាំ២០១៧ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គាត់បានសួរនាំច្រើនពីជីវិតនៅក្នុងប្រទេសចិនរបស់គ្រូបង្វឹកLuis Felipe Scolari។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Luis Felipe Scolari ដែលធ្លាប់បានដឹកនាំក្រុម Guangzhou Evergrandeរ ... Read More »

នាយករដ្ឋមន្ត្រីជប៉ុន មានបំណងចង់ពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំប្រទេសកូរ៉េខាងជើង

ក្រោយពេលដែលប្រធានាធិបតីកូរ៉េ ខាងត្បូងលោកមូន ជេអីុន នឹងជួបពិភាក្សា ជាមួយ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅចុងខែមេសា ហើយនិងជំនួបកំពូល រវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹង គីម ជុងអ៊ុន ... Read More »

Keisuke Honda ជាប់ជាជម្រើសជាតិជប៉ុនវិញ ខណៈ​កីឡាករ​ល្បី​ៗ​ច្រើន​នាក់​គ្មាន​ឈ្មោះ

ខ្សែ​បម្រើ​ Keisuke Honda ត្រូវ​បាន​គ្រូ​បង្វឹក​កោះហៅ​ឲ្យ​ចូលក្នុងក្រុម​ជម្រើស​ជាតិជប៉ុន​វិញ​ ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាលី ​និង​ជម្រើស​ជាតិ​អ៊ុយក្រែន​​នាចុង​ខែ​មីនានេះ។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះកំពុង​លេង​ឲ្យ​ក្លិប​ Pachuca របស់​ម៉ិចសុីកូ​ ហើយ​ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​ឲ្យ​ក្រុមជម្រើស​ជាតិ​គឺ​ប្រកួតជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ខែ​តុលា។ ក្រៅពីកីឡាករខ្សែបម្រើ Keisuke Honda ជាប់ជាជម្រើសជាតិជប៉ុនវិញ ក៏មានខ្សែ​បម្រើ​ប្រយុទ្ធ​ ... Read More »

រថយន្តធុនធំបើកលឿនបុកម៉ូតូវ៉េវអាល់ហ្វាបើកបញ្ច្រាសផ្លូវកិនអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តធុនធំបើកលឿនបញ្ច្រាសគ្នាបុកចំពីមុខយ៉ាងពេញទំហឹង ក្រោយកើតហេតុអ្នកបើកបររថយន្តបានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍រថយន្តបុកម៉ូតូបានកើតឡើង កាលពីវេលាម៉ោង០៦និង៣០នាទីព្រលប់ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ... Read More »

អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខអញ្ជើញចុះសួរសុខទុក្ខលោក សុខ​ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លា និងលោកមេភូមិ ដែលមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ៖ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល អភិបាលរងខណ្ឌ និងលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ អធិការររង លោក តាន់ ណាវិន ... Read More »

ភ្លើងឆេះព្រៃរាលដាលឆេះផ្ទះ១ខ្នងខ្ទេចខ្ទីគ្មានសល់

ខេត្តកំពង់ធំ៖ ផ្ទះមួយខ្នងត្រូវបានឆេះរាលដាលពីអ្នកដុតព្រៃ កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងកើតផ្នែកមេព្រៃកំពង់ថ្ម ... Read More »

ស្រី្តវ័យចំណាស់មានសតិមិនគ្រប់ ត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរស្លាប់យ៉ាងរន្ធត់

ខេត្តកំពត: ស្ត្រីវ័យចំណាស់ម្នាក់ដែលគេដឹងថា ជាមនុស្សមានសតិមិនគ្រប់ ត្រូវរថភ្លើងធ្វើដំណើរពីភ្នំពេញ ទៅក្រុងព្រះសីហនុ កិនដាច់ខ្លួនជាពីរកំណាត់ ស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីស្រី្តរូបនេះ ចេញពីផ្ទះ ទៅដេកលើផ្លូវរថភ្លើង ដោយមិនឲ្យគ្រួសារដឹង ។ ឧប្បត្តិហេតុនេះកើតឡើងកាលវេលាម៉ោង ១ រំលងអធ្រាត្រ ... Read More »

លោក ឃួង ស្រេង៖ សម្ដេចនាយករដ្ឋមន្ដ្រីប្រកាស សាងសង់តូបផ្សារច្បារអំពៅជូនអាជីវករឡើងវិញ មិនយកលុយ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បាន ប្រកាសថា៖ សម្ដេចនាយករដ្ឋមន្ដ្រី តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនយកប្រាក់ពីអាជីវករ លើការសាងសង់ផ្សារច្បារអំពៅឡើងវិញឡើយ រួមនឹងការផ្តល់សេវាផ្សេងៗ មិនយកប្រាក់ផងដែរ ។ នេះជាការដូររបស់សម្តេចតេជោហ៊ុន សែន ... Read More »

OnePlus 6 ប្រហែលជាអាចនឹងមានរូបរាងបែបនេះ

ជាមួយនឹង Oppo R15 ដែលបានប្រកាសជាផ្លូវការនៅក្នុងប្រទេសចិននាពេលថ្មីៗនេះដូច្នេះយើងអាចមានគំនិតល្អៗអំពី រូបរាងថ្មីរបស់ទូរស័ព្ទ OnePlus ពីព្រោះថា OnePlus តែងតែយកម៉ូដែលមកពីក្រុមហ៊ុន Oppo ដែលមានភាគហ៊ុនមួយ ចំណែកក្នុងនោះដែរ។ ឧទាហរណ៍ OnePlus 5 ... Read More »