ព័ត៌មានទាន់ហេតុការណ៍៖
'

ចតរថយន្តគ្មានសញ្ញាសម្គាល់ចរាចរណ៍ម៉ូតូបើកលឿនបុកពីក្រោយបាក់ជើង

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកឡានពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើង ស្ថិតនៅលើផ្លូវជាតិលេខ៥៧A ភូមិអូរច្រារកើត ... Read More »

ធ្វើសកម្មភាពលួចហើយរត់ចេញពីផ្ទះលុះត្រឡប់មកវិញត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ធ្វើសកម្មភាពលួច ហើយរត់គេចខ្លួនអស់ជាច្រើនខែ លុះត្រឡប់មកវិញ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ។ ប្រតិបត្តិការចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងត្បែង ឃុំសំរោង ... Read More »

តុលាការ​កំពូល​កាត់​ទោស​លោក​ស្រី​ ថាក់​ ឡានី​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​ ​ថ្ងៃ​ទី​២៦កុម្ភៈ​

ភ្នំពេញ​៖ រឿង​ក្តីលោក​ស្រី​ ថាក់​ ឡានី​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​ បច្ចុប្បន្ន​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ករណី​ចោទប្រកាន់​ថា​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ជា​អ្នក​សម្លាប់​បណ្ឌិត​កែម​ ឡី​ នឹង​ត្រូវ​​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ... Read More »

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យរដ្ឋបាលខណ្ឌ ទាំង១២ចុះមើលសណ្តាប់ធ្នាប់នៅលើដងផ្លូវទាំង១១ខ្សែ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យរដ្ឋបាលខណ្ឌទាំង១២ និងមន្រ្តីសមត្ថកិច្ចរាជ ធានីភ្នំពេញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ចុះពិនិត្យមើល និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ នៅលើដងផ្លូវទាំង១១ខ្សែ ដែល ក្រុងបានកំណត់ រួចហើយនោះ កុំឲ្យមាន ការ កកស្ទះចរាចរ ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធអំពើហិង្សាដោយចេតនា

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្នុងករណីប្រើហិង្សា វាយទៅលើជនរងគ្រោះជាច្រើនដៃ ចំផ្ទៃមុខបណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោង៥រសៀល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ... Read More »

ឃាតកដែលអារកសម្លាប់ស្រ្តីនៅក្នុងព្រៃគឺជាប្តីរបស់ស្រ្តីរងគ្រោះ

ខេត្តកំពង់ឆ្នាំង ៖ ឃាតកដែលសម្លាប់ស្រ្តីម្នាក់ទុកចោលនៅក្នុងព្រៃ ក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ បន្ទាប់ពីស្រាវជ្រាវទៅបច្ចេកទេស ដែលឃាតកនោះគឺជាប្តីរបស់ស្រ្តីរងគ្រោះនេះតែម្តង ។ ការចាប់ខ្លួននេះ គឺធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារ ១៣រោច ខែមាឃ ... Read More »

មន្រ្តីនគរបាលជំនាញគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ រួមវត្ថុតាង

ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលជំនាញប្រឆាំងគ្រឿងញៀនអធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប បានសហការគ្នាចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់ រួមវត្ថុតាង។ ប្រតិបត្តិការខាងលើធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ... Read More »

ស្ត្រីម្នាក់ដឹកគោទៅចងប្រទះឃើញសពចងករត់បាតជើងសព្រាត

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ភ័យព្រលឹងចុងសក់ពេលដឹកគោទៅចងឲ្យស៊ីស្មៅ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះម្នាក់ដែលធ្វើអត្តឃាតសម្លាប់ខ្លួននៅលើដើមឈើក្បែរភូមិ ។ ក្រោយប្រទះឃើញ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ និងធ្វើកំណត់ហេតុ ។ ករណីប្រទះឃើញសពនេះ កើតឡើង នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ... Read More »

អណ្តូងស្នប់៥គ្រឿងសម្រេចជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ក្រោមការជ្រោមជ្រែងរបស់ឧត្តមសេនីយ៍ទោ ស្នងការនគរបាល

ខេត្រពោធិ៍សាត់៖ ដោយមានការផ្តួចផ្តើមពីលោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ័ត្ន ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុឃើញថា ដោយមានការខ្វះខាតប្រភពទឹកនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន ដូច្នេះថ្នាក់ដឹកនាំស្នើសុំគម្រោងជាថវិកាពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ ដើម្បីសុំចំណាយទៅលើការបុកអណ្តូងស្នប់ប្រភេទឥណ្ឌាចំនួន ... Read More »

អតីតនាយករដ្ឋមន្ត្រីថៃ ត្រកូលស៊ីណាវ៉ាត្រា៣រូបជួបគ្នានៅជប៉ុនមានបំណងអ្វី?

តាមសារព័ត Japan times បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ នេះជាលើកទីមួយហើយដែល ... Read More »

ណាហ្គាវើលដ៍ ជម្រើសទីមួយសម្រាប់ប្រារព្ធបុណ្យចូលឆ្នាំចិន!

ភ្នំពេញ ថ្ងៃទី ១៤ កុម្ភៈ ២០១៨ ៖ ណាហ្គាវើលដ៍ មានម្ហូបកំពូលរសជាតិ កម្មវិធីកម្សាន្តគ្មានដែនកំណត់ និងការតុបតែងបែបចិនដ៏ប្រណីតសម្រាប់អ្នកដែលចង់ប្រារព្ធបុណ្យចូលឆ្នាំចិនដែលពោរពេញដោយភាពសប្បាយរីករាយពិតប្រាកដ! មណ្ឌលកម្សាន្តឈ្នះពានរង្វាន់លំដាប់ពិភពលោកនេះ មានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៤ មីនា ។ ... Read More »

មុខងារ Lists ថ្មីរបស់ហ្វេសប៊ុកគឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីបង្ហោះព័ត៌មានថ្មីៗ

ពីព្រោះអ្នកតែងតែចង់ចែករំលែកបញ្ជីការងារត្រូវធ្វើរបស់អ្នកជាមួយមនុស្សគ្រប់គ្នា ហ្វេសប៊ុកបានបង្ហាញពីលក្ខណៈពិសេសថ្មីមួយសម្រាប់ការបង្ហោះព័ត៌មានបច្ចុប្បន្នភាពដែលហៅថា Lists ដូចដែលបាន រាយការណ៍ដោយ TechCrunch ។ លក្ខណៈពិសេសថ្មីដែលចាប់ផ្តើមចេញនៅថ្ងៃនេះគឺជាវិធីមួយផ្សេងទៀតដែលក្រុមហ៊ុនកំពុងព្យាយាមធ្វើឱ្យមនុស្ស ចែករំលែកមាតិកាផ្ទាល់ខ្លួនបន្ថែមទៀតទៅទំព័រផ្ទាល់ខ្លួនរបស់ពួកគេតាមស្ថានភាពដែលមានពណ៌ផ្ទៃខាងក្រោយលក្ខណៈពិសេស តើអ្នកដឹងលក្ខណៈពិសេសនិងគ្រប់វិធីទាំងអស់ដើម្បីបង្កើត នរណាម្នាក់ប្រើរឿងរ៉ាវ។ បញ្ជីហាក់ដូចជាវិធីសម្រាប់អ្នកប្រើក្នុងការបង្កើតបញ្ជីល្អអ្វីដែលពួកគេជ្រើសរើសដូចជាទីកន្លែងដែលពួកគេចង់ធ្វើដំណើរទៅឬការងារដែលត្រូវធ្វើសម្រាប់ថ្ងៃដូចដែលបានបង្ហាញក្នុងឧទាហរណ៍ខាងក្រោម។ បញ្ជីនេះអាចត្រូវបានតុបតែង ជាមួយផ្ទៃខាងក្រោយជម្រាលនិងបានផ្តល់សញ្ញាអារម្មណ៍ដែលបង្ហាញនៅជាប់នឹងចំណងជើងបញ្ជី។ ដូចការកែតម្រូវថ្មីៗបំផុតចំពោះហ្វេសប៊ុកបញ្ជីរាយប៉ាយគឺជាការប៉ុនប៉ងដើម្បីលើកទឹកចិត្តអ្នកប្រើឱ្យចែករំលែកអំពីខ្លួនឯង ... Read More »

Apple ដេញតាមក្រោយ Samsung

ក្រុមហ៊ុន Apple អាចបង្កើតប្រាក់រាប់ពាន់លានដុល្លារលើការលក់ស្មាតហ្វូនរបស់ខ្លួនជារៀងរាល់ឆ្នាំ ប៉ុន្តែក្រុមហ៊ុន Samsung នៅតែគ្រប់គ្រងលើការលក់។ ក្រុមហ៊ុន Samsung បានបញ្ចប់ឆ្នាំ 2017 ដោយមានចំណែកទីផ្សារ 21,9% នៅក្នុងទីផ្សារស្មាតហ្វូន ទូទាំងពិភពលោកនេះ បើយោងតាមទិន្នន័យថ្មីដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយក្រុមស្រាវជ្រាវ ... Read More »

លោកស្រី លឹមសិរីរ័ត្ន មន្រ្តីនៅសាលខេត្តព្រះសីហនុ និយាយថា លោក ឯម ភាព និង លោកឌឹម វី រួមគ្នាធ្វើបាបលោកស្រី

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលបានលិខិតមួយ ដែលបានចុះហត្ថលេខាដោយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៥ មករា ឆ្នាំ ២០១៨ ស្តីពីកែសំរួលសមាសភាពមន្រ្តីមួយចំនួន ឲ្យទៅបំពេញការងារផ្នែកជួរមុខនៃអង្គភាពច្រកចេញចូលតែមួយ ... Read More »

មានលោកធំចេញមុខអន្តរាគមន៍ដោះលែងរថយន្ដវីហ្គោអត់ពន្ធ ពណ៌ត្រេអីស្លាកលេខខេមរៈភូមិន្ទដឹកឈើពេញប្រៀបរដ្ឋបាលព្រៃឈើចាប់ហើយ

ខេត្តឧត្តរមានជ័យ៖ រថយន្តវីហ្គោ អត់ពន្ធពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរះភូមិន្ទ ២•៥៤២៩ ដែល តែងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសឈើយ៉ាងសកម្ម និងជាអាជីព ត្រូវបាន លោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើ បង្ក្រាបបាន ... Read More »

ឆន្ទា​នុសិទ្ធិ​ ! ៣ខែ​ហើយ​ សំណុំរឿងឧកញ៉ា ថោង សារ៉ាត់មិនទាន់​បញ្ជូន​ទៅចៅក្រមស៊ើបបន្ថែមតាមការសម្រេចចាត់របៀបទេ​

ភ្នំពេញ៖ ​រឿងក្តីឧកញ៉ា ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនៅកម្ពុជាបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី និង ក្រុមអង្គរក្ស ពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ រហូតមកទល់ថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ពោលគឺមាន​រយៈពេល៣ខែហើយមិនទាន់បញ្ជូនសំណុំរឿងទៅ​ឱ្យ​លោកចៅក្រមលី សុខលេងស៊ើបសួរបន្ថែមនៅឡើយទេ​ដែល​រហូតមកទល់ពេលនេះជនជាប់ចោទទាំងអស់បានជាប់ឃុំនៅពន្ធនាគាររយៈពេលជាង៣ឆ្នាំហើយ។ សំណុំរឿងនេះបានត្រូវតុលាការលើកយកមកប្រកាសសាលក្រមនៅល្ងាចថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ​២០១៧​បន្ទាប់ពីបានបើកសវនាការជំនុំជម្រះ២២លើកនិងពន្យារពេលប្រកាសសាលក្រមជាង៦ខែរួចមកហើយ។ ... Read More »

Rolls-Royce ដាក់ឈ្មោះរថយន្តតួខ្ពស់របស់ខ្លួនថាCullinan

កាលពីបីឆ្នាំមុននៅក្នុងទំព័ររបស់កាសែតThe Financial Times ក្រុមហ៊ុនរថយន្តRolls-Royce បានប្រកាសថាខ្លួននឹងបង្កើតនូវរថយន្តតួខ្ពស់ថ្មីសន្លាងមួយដែលបង្កើតអត្ថន័យថ្មីសម្រាប់ការធ្វើដំណើរប្រកបដោយប្រណីតភាពដែលធ្វើឲ្យការធ្វើដំណើរមិនបាច់ប្រឹងគ្រប់ទីកន្លែង។ចាប់តាំងពីថ្ងៃនោះមកពិភពលោកបានទន្ទឹងរង់ចាំចង់ឃើញការមកដល់នូវរថយន្តRolls-Royce ថ្មីមួយនេះ។ ការរង់ចាំកាន់តែជិតកន្លងផុតទៅមែនទែនហើយដោយក្រុមហ៊ុនរថយន្តRolls-Royce បញ្ជាក់ថារថយន្តម៉ូដែលថ្មីរបស់ខ្លួននោះមានឈ្មោះថាCullinan (ខាលីនិនជាឈ្មោះគ្រាប់ពេជ្រមិនទាន់ច្នៃធំជាងគេបំផុត)។ លោកTorsten Müller-Ötvös អគ្គនាយកក្រុមហ៊ុនរថយន្តRolls-Royce បានមានប្រសាសន៍ថា៖“តាមពិតទៅឈ្មោះCullinan បានលេចឡើងតាំងពីយើងបានបង្ហាញឈ្មោះនេះត្រឹមតែជាឈ្មោះគម្រោងនៅឡើយមកម្លេះកាលពីប៉ុន្មានឆ្នាំមុន។នេះជាឈ្មោះដ៏សក្តិសមសម្រាប់រថយន្តថ្មីពិសេសរបស់យើង។Cullinan គឺជាម៉ូដែលរថយន្តដែលមានគោលបំណងច្បាស់លាស់មានគុណភាពល្អឥតខ្ចោះនិងមានតម្លៃដែលទាំងអស់នេះបានបង្ហាញពីការកើនឡើងនូវលទ្ធភាពនៃការបង្កើតភាពប្រណីតពិតៗ។ ... Read More »

លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញចុះពិនិត្យសម្ភារៈ ឧបករណ៍ Switt នៅប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុងបាវិត ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯឧ ត្រាំ អ៊ីវតឹក បានអញ្ជើញចុះពិនិត្យសម្ភារៈ ឧបករណ៍ Switt នៅប្រៃសណីយ៍ និងទូរគមនាគមន៍ បាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកុម្ភៈ ... Read More »

ស្ត្រីវ័យកណ្ដាលម្នាក់បានដេកស្លាប់នៅខាងក្រោយផ្សារព្រំក្រោម ដោយសារជំងឺបេងរ៉ាំរ៉ៃយូរមកហើយ

ខេត្តប៉ៃលិន៖ ស្ត្រីវ័យកណ្ដាលម្នាក់ត្រូវគេអះអាងថា កើតជំងឺបេះដូងរ៉ាំរ៉ៃយូរមកហើយនោះ បានដេកស្លាប់នៅខាងក្រោយផ្សារព្រំក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ១៣ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ... Read More »

សម្តេចក្រឡាហោមជំរុញឲ្យអាជ្ញាធរខេត្តកំពង់ចាមបន្តពង្រឹងអនុវត្តន៍ទៅលើរថយន្តតទ្រុង និងដឹកលើសទម្ងន់

ខេត្តកំពង់ចាម ៖ ថ្លែងនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃអង្គារ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ... Read More »

បុរសម្នាក់ស្លាប់ភ្លាមៗខណៈជិះម៉ូតូបុកនិងរថយន្តកុងតឺន័រ

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសារបើកម៉ូតូលឿនពេក ទៅបុករថយន្តកុងតឺន័រដែលក្រឡាប់កាលពីពេលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ... Read More »

ចោរ៤នាក់លួចគោ៥ក្បាលត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចាប់ជាប់

ខេត្តកំពង់ធំ៖ ចោរ៤នាក់លួចគោញីចំនួន៥ក្បាល ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុបារាយណ៍ចាប់ជាប់។ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ និងគោញី៥ក្បាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលពន្សាំងបង្ក្រាបជនសង្ស័យ២នាក់និងថ្នាំញៀន៤៨ថង់តូច ១កញ្ចប់ធំ

ភ្នំពេញ ៖ ថ្នាំញៀនចំនួន៤៨កញ្ចប់តូចនិង១កញ្ចប់ធំ រួមនិងជនសង្ស័យ ដែលជាអ្នកជួញដូរយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពន្សាំងបង្ក្រាបបាននិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្ត ។ ហេតុការណ៍បង្ក្រាបជនសង្ស័យ ដែលជួញដូរគ្រឿងញៀនយ៉ាងសកម្មនេះ ធ្វើឡើងកាលពីវេលាម៉ោង ០១រសៀល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ... Read More »

សិស្សអនុវិទ្យាល័យសន្តិភាពឃុំស្ទឹងកាច់ជាង១០នាក់អង្គុយរៀនសុខៗដួលសន្លប់រកមូលហេតុច្បាស់លាស់មិនឃើញ

ខេត្តប៉ៃលិន៖ សិស្សនៃសាលាអនុវិទ្យាល័យសន្តិភាពជាង១០នាក់បានដួលសន្លប់ជាបន្តបន្ទាប់រហូតមកដល់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ ក្នុងសាលាអនុវិទ្យាល័យសន្តិភាព ឃុំស្ទឹងកាច់ ... Read More »

រំលឹកឡើងវិញពីហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសរុស្ស៊ីក្នុងអំឡុងឆ្នាំ២០១០ដល់ឆ្នាំ២០១៨

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក យន្តហោះដឹកអ្នកដំណើរ៧១ នាក់ បានធ្លាក់នៅជិតទីក្រុងមូស្គូ បណ្តាល ឲ្យមនុស្ស៧១នាក់ ស្លាប់រួមទាំងក្រុមពហុនិការផងដែរ។ គ្រោះថ្នាក់ខាងលើ ធ្វើឲ្យគេនឹកឃើញដល់គ្រោះថ្នាក់ដែលបានកើតឡើងនា ពេលកន្លងមក ដោយបានសម្លាប់មនុស្ស រាប់រយនាក់ ... Read More »

បុរសសុំទានម្នាក់ដែលមានដៃជើងនិងកម្លាំងពេញលេញតែក្លែងធ្វើជាពិការ វារនៅលើដីធ្វើដៃជើងខ្វើកៗដូចសត្វអណ្តើកបោកប្រាស់ក្តីមេត្តារបស់មហាជន

ភ្នំពេញ៖ រាប់ឆ្នាំមកហើយដែលបុរស ម្នាក់នេះវារលើបន្ទះក្តារដូចសត្វអណ្តើក នៅតាមភ្លើងស្តុប តាមរោងចក្រ តាមផ្សារ និងទីប្រជុំជនផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីសុំទាន តពូជ តត្រកូលតាំងពីឪពុក ដល់កូន ព្រោះតែភាពខ្ជិលច្រអូស ខ្ជិលរក ការងារធ្វើ។ គាត់បានសារភាពថា ... Read More »

រថយន្ត២គ្រឿងបុកគ្នានៅ​ផ្លូវ​ជាតិ​លេខ​៤​ មនុស្ស​៣​នាក់​រង​របួស​

ខេត្ត​ព្រះសីហនុ៖ នៅ​វេលា​ម៉ោង​២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ មាន​រថយន្ត​២គ្រឿង បុក​គ្នា​នៅផ្លូវ​ជាតិ​លេខ​៤​ ... Read More »

ទំនងជាស្រវឹងស្រាបុរសម្នាក់បានបើករថយន្តដឹកស្រីស្នេហ៍ជ្រុលបុករបាំងថ្មនៅគល់ស្ពានជ្រោយចង្វារបួសធ្ងន់២នាក់

ភ្នំពេញ ៖ ទំនងជាស្រវឹងស្រា បុរសម្នាក់បានបើករថយន្តដឹកស្រីស្នេហ៍ក្នុងល្បឿនយ៉ាងលឿន ចុះពីលើស្ពានជ្រោយចង្វាបានជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ ដែលគេដាក់បែងចែងទិសដៅចរាចរនៅចំណុចគល់ស្ពានរង្វង់មូលប៉ែកខាងកើតបណ្តាលរថយន្តក្រឡាប់ផ្ងារជើង ផ្លោងចេញអ្នកបើកបង និងអ្នករួមដំណើរមកក្រៅ រងរបួសធ្ងន់ទាំង២នាក់។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ នៅម៉ោងរំលងអាធ្រាត្រឈានចូល ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា ... Read More »

សង្ស័យកំហឹងប្រច័ណ្ឌបាញ់សម្លាប់ប្រពន្ធរួចរត់គេចខ្លួនបាត់នៅកោះកុង

ខេត្តកោះកុង៖ សេចក្តីរាយការជាបឋមបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ... Read More »

ឱក សុគន្ធកញ្ញា ចាប់ផ្តើមបណ្តើរប្អូនប្រុសថៅកែផលិតកម្មដោយបើកចំហរ

ភ្នំពេញ៖ ក្រោយលេចចេញដំណឹងស្នេហ៍រវាងតារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្មហង្សមាសរួចមក ពេលនេះពួកគេបានចាប់ផ្តើមលាតត្រដាងស្នេហ៍ដោយបើកចំហរបណ្តើរៗហើយ រួមជាមួយដំណឹងចូលរោងការនៅចុងឆ្នាំនេះ ។ ចំណងស្នេហ៍រវាងតារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនប្រុសលោកថៅកែផលិតកម្មហង្សមាស ធ្លាប់បានលេចចេញម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញ ។ ... Read More »