ព័ត៌មានទាន់ហេតុការណ៍៖
'

តំបន់មជ្ឈិមបូព៌ាកាន់តែតានតឹង អារ៉ារួម បង្កើនការទិញអាវុធទំនើបៗពីអាមេរិក

ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយការប្រឈមមុខរវាងសម្ពន្ធមិត្តអារ៉ាប ដឹកនាំដោយសាឌីអារ៉ាប៊ី នឹងប្រទេសអ៊ីរ៉ង់ នៅក្នុងជម្លោះនៅប្រទេសយេមែន ។ ភាគីអារ៉ាបបានគាំទ្ររដ្ឋាភិបាល ចំណែក អ៊ីរ៉ង់វិញ បានគាំទ្រ ក្រុមហូធី នៅក្នុងសង្គ្រាម។ ភាពតានតឹងកាន់តែខ្លាំងឡើង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់នៅតំបន់ រោងចក្រ 7NG

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនីជាង១៨,០៩១នាក់ នៅតំបន់រោងចក្រ7NG ស្ថិតនៅក្នុងខេត្តកណ្តាល។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន ... Read More »

ករណីជួញដូរថ្នាំញៀននៅស្រុកកងមាស កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀនឃាត់ខ្លួនបាន១៨នាក់

ខេត្តកំពង់ចាម ៖ ជនសង្ស័យប្រុស ស្រី១៨នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិ ស្វាយស្រណោះទី២ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ... Read More »

នគរបាលស្រុកចំការលើឃាត់ខ្លួនជនសង្ស័យ៥នាក់ ពីបទរក្សាទុកនិងប្រើប្រាស់ថ្នាំញៀននៅផ្ទះសំណាក់យីហោផ្កាឈូក

ខេត្តកំពង់ចាម ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ស្រេង អធិការនគរបាលស្រុកចំការលើ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ស្នាក់នៅក្នុង បន្ទប់ជួលនៃផ្ទះសំណាក់យីហោផ្កាឈូក កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី១៥ ខែ វិច្ឆិកា ... Read More »

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ចុះឆែកឆេរសិប្បកម្មវិចខ្ចប់ សាច់គោងៀតពិសេស សញ្ញាគោញញឹម ការពិតធ្វើពីសាច់ជ្រូកសោះ

ភ្នំពេញ៖ សិប្បកម្ម ១កន្លែង  ដែលបើកអាជីវកម្មកែច្នៃចំណីអាហារ ពីស្រស់ទៅក្រៀម ដែលមានការវេចខ្ចប់ត្រឹមត្រូវ ប៉ុន្តែបែរជាបានបំភ្លៃការផលិត ដោយដាក់ចំណីខ្លះផលិតនៅប្រទេសថៃ ការពិតគឺធ្វើនៅក្នុងសិប្បកម្ម មួយដែលមានលក្ខណៈកខ្វក់ មិនត្រឹមតែប៉ុណ្ណោះសិប្បកម្មនេះ បានយកសាច់ជ្រូក ទៅធ្វើជាងៀតបន្លំ ដាក់ថាជាងៀតគោ ហើយច្រកដោយដាក់យីហោ ... Read More »

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើលិខិតផ្លូវការមួយ ទៅកាន់អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)ដើម្បីបញ្ជាក់ថា អាមេរិកនឹងបន្តផ្តល់ជំនួយ ក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកខ្លួន ដែលទម្លាក់លើទឹកដីខ្មែរកាលពីអតីតកាល

ភ្នំពេញ៖ លិខិតផ្លូវការមួយរបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើទៅកាន់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ដើម្បីបញ្ជាក់ថា អាមេរិកនឹងបន្តផ្តល់ជំនួយ ក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកខ្លួន ដែលទម្លាក់លើទឹកដីខ្មែរកាលពីអតីតកាល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ... Read More »

DJI បានបើកដំណើរការម៉ាក Drone Mavic Pro របស់ក្រុមហ៊ុន Apple

DJI បានបើកដំណើរការបង្ហាញនូវ Drine Mavic Pro Alpine White ដែលមានកំណត់នៅថ្ងៃនេះដែលជាកំណែពណ៌សរបស់ Mavic Pro ជាមួយនឹងការបញ្ជាពីចំងាយដែលមានពណ៌និងស្លាបចក្រដើម្បីផ្គូរផ្គង។ យន្តហោះ Drone នេះអាចរកបាននៅ Apple.com ... Read More »

បុរសជនជាតិចិនម្នាក់បានបានលង់ទឹកស្លាប់ជិះទូកកំសាន្ត

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានបានលង់ទឹកស្លាប់នៅវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃ ទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះទូកទេសចរណ៍ដើរកំសាន្តតាមឆ្នេរកោះឈ្មោះ សាន់ នីបូត ពីខេត្តព្រះសីហនុមកលេងចំណុចកូនកោះ ... Read More »

ហ៊ីយ៉ាន់ដាយយីឌុបបុកជាមួយកាមរីលើផ្លូវជាតិលេខ៥ទៅមុខលេងរួចម្ចាស់ព្រលឹងចុងសក់

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់រថយន្តកាមរីម្នាក់ រងរបួសយ៉ាងដំណំ និង ភ័យព្រលឹងចុងសក់ បន្ទាប់ពីរថយន្តយីឌុបមួយគ្រឿង បានជ្រុលមកបុកពេញមួយទំហឹងបណ្តាលឲ្យរថយន្តទៅមុខលែងរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៧និង៩៨ ... Read More »

សហព័ន្ធកីឡាប្រដាល់សាកលនឹងប្រកួតជើងឯកថ្នាក់ជាតិលើកដំបូង

ភ្នំពេញ ៖ បន្ទាប់ពីបែកចេញដាច់ដោយឡែកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងឆ្នាំ២០១៦កន្លងទៅ សហព័ន្ធកីឡា ប្រដាល់សាកលកម្ពុជា បានពង្រឹងធនធានមនុស្ស កីឡាករ កីឡាការិនី របស់ខ្លួនដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានានា ក្នុងគោលបំណងឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំន់ដ៏ធំលើកដំបូងមួយនេះ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៤នាក់ រួមជាមួយដាវ ទីបដែក និងថ្នាំញៀន៦កញ្ចប់

ខេត្តតាកែវ ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង ១៦ និង២០នាទីនៅចំណុច វិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ស្ថិតនៅភូមិ ត្នោតជុំ ឃុំ ... Read More »

សង្គ្រាមធ្វើឲ្យពលរដ្ឋយេមែនប្រឈមនឹងវិបត្តិគ្រប់យ៉ាង

សង្គ្រាមវាយប្រហារទៅលើក្រុមហ៊ូធីរបស់សម្ពន្ធមិត្តអារ៉ាប់ ដឹកនាំដោយសាវឌីអារ៉ាប៊ីនៅក្នុងប្រទេសយេមែន បានធ្វើឲ្យពលរដ្ឋនៅទីនោះ ប្រឈមនឹងការអត់ឃ្លានកើតជំងឺតម្កាត់ និងការខ្វះខាតជាច្រើន។ អង្គការសហប្រជាជាតិបានស្នើដល់អារ៉ាប៊ីសាអ៊ូឌីតផ្តល់ជំនួយដល់ពលរដ្ឋស្លូតត្រង់ដែលរងគ្រោះ។ មន្ត្រីទទួលបន្ទុកផ្តល់ជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសយេមែននៅថ្ងៃអង្គារនេះ បានអំពាវនាវកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បើកផែសមុទ្រយេមែនទាំងអស់ជាបន្ទាន់ ដោយនិយាយថា វាប្រថុយនឹងគ្រោះថ្នាក់ចំពោះការមិនធ្វើការប្រយុទ្ធប្រឆាំង នឹងជំងឺអាសន្នរោគ និងភាពអត់ឃ្លានដែលមានមនុស្ស៧នាក់ បានស្ថិតនៅក្នុងស្ថានភាពនេះទៅហើយ។ ... Read More »

អគ្គលេខាធិកាកីឡាសូហ្វតឺន្នីស ៖ តំបន់អាស៊ានមានតែឥណ្តូនេស៊ីប៉ុណ្ណោះជាឧបសគ្គ សម្រាប់ក្រុមកម្ពុជា

ភ្នំពេញ៖ លោក ជា ប៊ុនហេង ប្រធានអ្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសហ្វតឺន្នីសកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ក្រុមកីឡាករ កីឡាការិនី សូហ្វតឺន្នីសក្នុងតំបន់អាស៊ីអាគ្នេយយ៍ទាំងអស់ គ្មានអ្វីដែលជាឧបសគ្គក្រុមកីឡាសូហ្វតឺនី្នសកម្ពុជាបានទេ មានតែក្រុមកីឡាសូហ្វតឺន្នីសរបស់ឥណ្ដូនេស៊ី១គត់ដែលជារបាំង រារាំងកម្ពុជាក្នុងការប្រជែងដណ្តើមយកមេដាយ ... Read More »

កម្មករកិនថ្មផឹកស៊ីស្រវឹងចាក់គ្នារបួសធ្ងន់ម្នាក់ចូលពេទ្យ ៣នាក់ចូលគុក

ខេត្តកំពង់ស្ពឺ៖ ក្រុមកម្មករដែលបម្រើការនៅក្រុមហ៊ុនកិនថ្មបានផឹកស៊ីរហូតស្រវឹងរៀងៗខ្លួន ក៏កើតជាទំនាស់ពាក្យសំដីឈានដល់ការចាក់ប្រហារគ្នាបណ្តាលឲ្យម្នាក់ចូលពេទ្យ និង៣នាក់ទៀតត្រូវឃាត់ខ្លួន។ នគរបាលស្រុកសំរោងទងបានប្រាប់ថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រុមជនសង្ស័យដែលសមត្ថកុច្ចឃាត់ខ្លួនរួមមាន៖ ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកថវិកា សម្រាប់សម្រាលកូនជូនដល់បងប្អូនកម្មការនីមានផ្ទៃពោះ ចំនួន៧០២នាក់ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ជាង១ម៉ឺននាក់ នៅតំបន់រោងចក្រ 7NG

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកថវិកា សម្រាប់សម្រាលកូនជូនដល់បងប្អូនកម្មការនីមានផ្ទៃពោះ ចំនួន៧០២នាក់ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ជាង១ម៉ឺននាក់ នៅតំបន់រោងចក្រ 7NG ។ ខេត្តកណ្ដាល, ថ្ងៃទី១៦ ... Read More »

ខាងស្រីស្រវឹង ខាងប្រុសសុំរំលោភបានសម្រេច២ដង ស្វាងស្រាវិញប្តឹងចាប់ដាក់ខ្នោះ

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលរងការចោទក្រាន់ រំលោភសេពសន្ធវៈ នារីម្នាក់បានសម្រេចរហូតដល់ទៅ២ដង ខណៈខាងស្រីស្រវឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ លុះបែកធ្លាយរឿងប្តឹងនគរបាលឃាត់ខ្លួនខាងប្រុសកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ... Read More »

ចន ច័ន្ទលក្ខិណា ស្រក់ទឹកភ្នែក រឿងពេជ្រ ចរណៃ កំពុងសង្គ្រោះបន្ទាន់នៅថៃ

ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា បានសម្រក់ទឹកភ្នែកព្រោះតែរំលឹកដល់តារាសម្តែងពេជ្រ ចរណៃ ដែលកំពុងសង្គ្រោះបន្ទាន់នៅប្រទេសថៃព្រោះតែជំងឺបេះដូងធ្ងន់ធ្ងរនិងត្រូវការជំនួយបន្ទាន់។ ការសម្រក់ទឹកភ្នែកនេះបានធ្វើឡើងគ្រាដែលអ្នកនាងបានឡើងថ្លែងក្នុងកម្មវិធីសម្ពោធភាពយន្តខ្មែរមួយកាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ។ តារាសម្ដែងរូបស្រស់ និងជាសិស្សក្បាច់គុនល្បុកតោ កញ្ញាពេជ្រ ចរណៃ ដែលមានជំងឺដាច់សរសៃប្រេះបេះដូង ហើយត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ... Read More »

សមត្ថកិច្ចចម្រុះខណ្ឌសែនសុខឃាត់រថយន្តកាមរីហើម២គ្រឿងដឹកឈើធ្នង់

ភ្នំពេញ រថយន្តម៉ាកកាមរីហើម២គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចចម្រុះរបស់សាលាខណ្ឌសែនសុខឃាត់ និងត្រួតពិនិត្យ ខណៈបើកឆ្លងកាត់កន្លែងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យរថយន្ត ហើយក៏ឃើញដឹកឈើ(កូនក្រឡឹង)ពុំទាន់កែច្នៃ។ ការឃាត់រថយន្តទាំង២គ្រឿងត្រួតពិនិត្យនេះបន្ទាប់ពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកអ្នដំណើរនៅពេលយប់ ដើម្បីការពារសុវត្ថិភាពជួនប្រជាពលរដ្ឋក្នុងមូលដ្ឋានកាលពីវេលាម៉ោង១០ និង៥៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខវត្តសុវណ្ណមុនីវង្ស តាមបណ្តោយផ្លូវហាណូយ ... Read More »

អ៊ីតាលីបណ្តេញគ្រូបង្វឹកចេញភ្លាមក្រោយធ្លាក់ពី World Cup

លោក Gian Piero Ventura ត្រូវបានដកតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិអ៊ីតាលី ក្នុងរយៈពេល២ថ្ងៃក្រោយចាញ់ស៊ុយអែតហើយអត់បានទៅលេង World Cupឆ្នាំ២០១៨នៅក្នុងប្រទេសរុស្ស៊ី ។ គ្រូបង្វឹកវ័យ៦៩ឆ្នាំរូបនេះបានចូលកាន់តំណែងជំនួសលោក Antonio Conte កាលខែមិថុនា ឆ្នាំ២០១៦លើកិច្ចសន្យា២ឆ្នាំ ... Read More »

ធ្លាប់ឆក់គេបានវាគ្រាន់ ដល់គេទាន់ចាប់បានវាយទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ក្នុងចំណោមបីនាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេចហើយ តែរត់មិនរួច។ ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរសាលាណត់ប្រ៊ីច តាមបណ្តោយផ្លូវ២០០៤ ស្ថិតសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ... Read More »

ប្រទេសនៅក្នុងតំបន់ស្នើឲ្យហ្ស៊ីមបាវេរក្សាការអត់ធ្មត់ បញ្ចៀសអំពើហិង្សា

រដ្ឋាភិបាលប្រទេសជាច្រើន នៅក្នុងតមបន់ បានស្នើដល់ប្រទេស ហ្ស៊ីមបាវេ រក្សាការអត់ធ្មត់ បញ្ចៀសហេតុការណ៍អាក្រក់កើតឡើង។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា អំពាវនាវ បញ្ចៀសអំពើហិង្សា គោរពច្បាប់រដ្ឋធម្មនុញ្ញ ក្នុងពេលដែលប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង មួយនេះ ស្ថិតនៅ ... Read More »

Ronaldo មិនចង់បន្តកិច្ចសន្យាជាមួយ Real Madrid ព្រោះចង់ចាកចេញនៅខែមិថុនាខាងមុខ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានថ្លែងប្រាប់ប្រធានក្លិប Real Madrid លោក Florentino Perez ពីការចង់ចេញពីក្រុមនៅខែមិថុនាខាងមុខបន្ទាប់ពីការដាក់សំណើសាជាថ្មីសម្រាប់បន្តកិច្ចសន្យាដោយរូបគេគិតថាវាមិនបានផ្តល់តម្លៃសម្រាប់ខ្លួន ។ សារព័ត៌មានប្រទេសអេស្ប៉ាញមួយបានឲ្យដឹងថា Cristiano Ronaldo បានបដិសេធ ... Read More »

ជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ទៅបុកនិងឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកឃឿនសួនច្បារ ពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ខណៈមេឃកំពុងមានធ្លាក់ភ្លៀងផងនោះ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងកណ្តាលអធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវភ្នំពេញ ហាណូយ កែងនឹងផ្លូវឧកញ្ញាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ... Read More »

តម្លៃខ្លួនរបស់ Gareth Bale ត្រូវក្លិបប្រកាសជាផ្លូវការ

ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានក្រុម Real Madrid ប្រកាសជាផ្លូវការដោយមានការចុះថ្លៃ ពោលគឺតម្លៃខ្លួនធ្លាក់ចុះពេលទិញ ក្រោយពីការចង់បានរូបគេពីក្រុមបិសាចក្រហម។ កីឡាករ រូបនេះត្រូវញាំញីដោយសាររបួសប្រអប់ជើង (ភ្នែកគោល)ម្តងហើយម្តងទៀត នៅរដូវកាលថ្មីនេះនិងទើបតែបង្ហាញខ្លួនឲ្យក្រុមបាន១៩ប្រកួតប៉ុណ្ណោះ។ ក្រោយក្រុមពីក្រុមបិសាចក្រហម Man ... Read More »

មុខសញ្ញាគ្រឿងញៀន២នាក់ត្រូវនគរបាលចាប់ខ្លួនជាមួយនឹងបានថ្នាំញៀន១៣កញ្ចប់

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ នៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២ និង១០ នាទី នគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បាន បង្រ្កាបបទល្មើសគ្រឿងញៀន១ករណី ... Read More »

ខ្សែប្រយុទ្ធ Sergio Aguero សន្លប់ពេលអាហ្សង់ទីនចាញ់នីហ្សេរីយ៉ា ៤ទល់នឹង២

ខ្សែប្រយុទ្ធSergio Aguero របស់ក្លិប Manchester City បានដួលសន្លប់នៅក្នុងបន្ទប់ផ្លាស់ ខោអាវហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្នុងពេលប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិនីហ្សេរីយ៉ា។ កីឡាករវ័យ២៩ឆ្នាំរូបនេះអាចរកគ្រាប់បានមួយគ្រាប់នៅក្នុងតង់ទី១ ដោយជម្រើសជាតិអាហ្សង់ទីនបាននាំមុខមុន២-០ នៅវគ្គទីមួយ។ នៅពេលសម្រាកចប់តង់ទីមួយគ្រូបង្វឹកអាហ្សង់ទីនលោក Jorge Sampaoli និយាយថាខ្សែប្រយុទ្ធSergio Agueroមានអាការវិលមុខនិងចុះខ្សោយខ្លាំងដែលតម្រូវឲ្យទទួលការសង្គ្រោះបន្ទាន់ប៉ុន្តែក្រោយមកបានត្រឡប់មកសណ្ឋាគារវិញ។ ... Read More »

សម្តេចតេជោហ៊ុន សែនអរគុណកូនក្មួយៗកម្មករទាំងអស់ ដែលបានផ្តល់ក្តីស្រឡាញ់ និងរាប់អានចំពោះសម្តេច

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណកូនក្មួយៗកម្មករទាំងអស់ ដែលបានផ្តល់ក្តីស្រឡាញ់ និងរាប់អានចំពោះសម្តេច។ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖ «ពូអរគុណកូនក្មួយៗកម្មករទាំងអស់ ដែលបានផ្តល់ក្តីស្រឡាញ់ និងរាប់អានចំពោះពូ។ ពូបានដឹងច្បាស់ណាស់នៅពែលដែលបានឃើញកូនក្មួយឈររង់ចាំពូដោយទឹកមុខរួសរាយរាក់ទាក់រង់ចាំឱប ... Read More »

បុរសអ្នកលក់លៀសហាលម្នាក់បើកម៉ូតូត្រូវរថយន្តដឹកប្រេងបុកស្លាប់នៅនឹងកន្លែងនៅស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ១៨និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវសម្ដេចសង្ឃទេពវង្សពីស្រុកស្ទឹងហាវ មកវាលរេញ ស្ថិតនៅក្រុមទី១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ... Read More »

ខ្សែប្រយុទ្ធ Lukaku បំបែកកំណត់ត្រាក្លាយជាអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិ

កីឡាករ Romelu Lukaku ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិបែលហ្សុិក ក្រោយទាត់បាល់បញ្ចូលទីមួយគ្រាប់ជួយក្រុមបែលហ្សុិកឈ្នះក្រុមជប៉ុន ១-០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាក្នុងជំនួបមិត្តភាពអន្តរជាតិ ។ កីឡាករវ័យ២៤ឆ្នាំរូបនេះរកបានគ្រាប់បាល់ទី៣១របស់ខ្លួន សម្រាប់ក្រុមជម្រើសជាតិ បន្ទាប់ពីតែតបាល់បញ្ជូលទីចូលក្រុមជប៉ុនយ៉ាងល្អដោយមានការបញ្ជូនពីកីឡាករ ... Read More »

ផ្ទះប្រជាពលរដ្ឋ៣ខ្នងត្រូវអគ្គិភ័យឆេះដោយសារផ្ទុះកំប៉ុងហ្គាសនៅស្រុកបាទី

ខេត្តាកែវ៖ អគ្គីភ័យមួយ បានឆេះផ្ទះចំនួន៣ខ្នង ដែលបណ្តាលឲ្យ២ខ្នងខូចខាតទាំងស្រុង និងមួយខ្នងខូចខាតអស់មួយចំនួន ហើយនិងទ្រព្យសម្បត្តិមួយចំនួន ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ... Read More »