ព័ត៌មានទាន់ហេតុការណ៍៖
'

ធនាគារថ្មីនឹងបង្កើតឡើងជាមួយទឹកប្រាក់ប្រមាណ១០០លានដុល្លារ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានមានប្រសាសន៍ថា៖ ... Read More »

ប្រាក់ឈ្នួលផ្ទះកម្មករ ឆ្នាំ ២០១៨ គឺអត់ឡើងទេ

ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍៖ «ពូសូមប្រកាសប៉ាវជូនកូនក្មួយកម្មករកម្មការនីថា កន្លងទៅនេះ គឺក្រសួងរាជរដ្ឋាភិបាល បានជួបពិភាក្សាជាមួយម្ចាស់ផ្ទះជួលស្នើសុំកុំអោយតម្លើងថ្លៃឈ្នួលផ្ទះឆ្នាំ ២០១៨ ។ ប៉ុន្តែប្រសិនបើម្ចាស់ផ្ទះបែរជាតម្លើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ ២០១៨ នេះ គឺកូនក្មួយបង់តែតម្លៃឆ្នាំ ២០១៧ ទៅបានហើយ ក្រៅពីនោះគឺពូជាអ្នកជួយចេញអោយកូនក្មួយ។ ... Read More »

អាជ្ញាធរ រាជធានីភ្នំពេញ គ្រោងសាងសង់ ខ្សែរត់រថភ្លើងអាកាសជិត២០គីឡូម៉ែត្រ ដើម្បីរំដោះចរាចរណ៍

ភ្នំពេញ ៖ អាជ្ញាធរ រាជធានីភ្នំពេញ ត្រៀមសាងសង់ ខ្សែរថភ្លើងអាកាស AGT ប្រវែងជិត២០គីឡូម៉ែត្រ ដោយរត់លើមហាវិថី៦ខ្សែ នៅកណ្តាល នៅជាយរាជធានីនាពេលឆាប់ៗ ខាងមុខនេះ ដើម្បីចូលរួមការ កាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ ... Read More »

ឆ្នាំ២០២០កម្ពុជានឹងសម្រេចគ្របដណ្តប់ការប្រើប្រាស់អុីនធើណេត ១០០ភាគរយនៅទីប្រជុំជន និង៧០ភាគរយ នៅតាមទីជនបទ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈវិស័យវែងឆ្ងាយ ដោយបានកំណត់យកឆ្នាំ២០២០ ដើម្បីសម្រេចឲ្យបានការគ្របដណ្តប់ការប្រើប្រាស់់ អុីនធើណេតក្នុងវិស័យ ICT នេះ ឲ្យបាន១០០ភាគរយនៅទីប្រជុំជននឹង៧០ភាគរយ នៅតាមទីជនបទ និងអត្រាប្រើប្រាស់អ៊ីនធើណេត ៨០ភាគរយនៅក្នុងវិស័យផ្សេងៗទៀតរបស់រដ្ឋ ។ ប្រទេសកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ ... Read More »

សម្តេចតេជោ៖ យើងបន្តរួមគ្នាទប់ស្កាត់ និងកាត់បន្ថយការជក់បារី ដើម្បីសុខភាពពលរដ្ឋល្អ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ពូពិតជាមានមោទនៈភាំពខ្លាំងណាស់ ... Read More »

កម្ពុជា និងក្រុមហ៊ុនGRAB ចុះកិច្ចព្រមព្រៀងដើម្បីនាំបច្ចេកវិទ្យាសេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាពក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងសាធារណៈការនឹងដឹកជញ្ជូន បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយ ជាមួយនិងក្រុមហ៊ុនGRAB ... Read More »

កូនក្មួយកម្មករ គោរព ស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន គ្រប់ទីកន្លែង

ភ្នំពេញ៖ ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧, មុននឹងអញ្ជើញដល់វេទិកា នៃពិធីសំណេះសំណាលជាមួយកម្មករនៅរោងចក្រតំបន់ទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ  សម្តេច តេជោ ... Read More »

អាមេរិកម្នាក់ឯងច្រានចោលសេចក្តីព្រាងច្បាប់ថ្មីស្តីពីតំបន់ហ្ស៊េរុយសាឡឹមរបស់អង្គការសហប្រជាជាតិ

អាមេរិកបានប្រើប្រាស់សិទ្ធិច្រានចោលសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការស្នើដល់អាមេរិកឲ្យដកហូតការប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល។ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិចំនួន១៥ប្រទេស មាន១៤ប្រទេស គាំទ្រឲ្យអាមេរិកដកការប្រកាសរបស់ខ្លួនគឺមានតែអាមេរិកម្នាក់ឯងគត់ ដែលប្រឆាំងនឹងសកម្មភាពខាងលើ។ នៅក្នុងសេចក្តីព្រាងច្បាប់បានបញ្ជាក់ថា «ពិតជារឿងគួរឲ្យសោកស្តាយ ពីការសម្រេចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក ក្នុងការទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល»។ នៅក្នុងសេចក្តីព្រាងច្បាប់របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា «រាល់ការសម្រេច និងសកម្មភាពណាមួយក្នុងការផ្លាស់ប្តូរទម្រង់ ឬភូមិសាស្ត្រ ក្នុងនោះមានហ្ស៊េរុយសាឡឹម គឺមិនមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់ ... Read More »

នគរបាលស្រុកអង្គស្នួលអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ ធ្វើការបង្ក្រាបចាប់ខ្លួន ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ដែលជនសង្ស័យទាំង២នាក់ខាងលើជាប់ពាក់ព័ន្ធថ្នាំញៀន ។ ករណីបង្ក្រាបចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ... Read More »

គំនរឈើរាប់រយដើមកម្មករកំពុងជញ្ជូនចុះកំពង់ចម្លងឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងមានរថយន្តស្ទូចនៅស្រុកវើនសៃ

ខេត្តរតនគិរីៈ គំនរឈើរាប់ពាន់កំណាត់ដែលក្រុមឈ្មួញកំពុងតែប្រមូលយ៉ាងសកម្មនៅតាមដងទន្លេសេសាន្ត ក្នុងស្រុកវើនសៃ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំកុក ឃុំប៉ុង ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ្នកចូលភ្ជួរដីនៅតំបន់ហាមឃាត់ត្រូវបង់លុយឲ្យជលផល​

ដីព្រៃលិចទឹកដែលច្បាប់ហាមឃាត់ ស្ថិតនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ កំពុងត្រូវបាន​ក្លាយជាប្រធានបទសំខាន់មួយ និងជាប្រភពចំណូលដ៏សំខាន់របស់មន្ត្រីជលផលខេត្តតាកែវ។ លោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបូរី គឺជាអ្នកចាត់ចែង​ក្នុងការបិទភ្នែកអនុញ្ញាតឲ្យមានការភ្ជួរដីនៅតំបន់ហាមឃាត់ ដោយក្នុងមួយកន្លែងត្រូវបង់ឲ្យលោកខឹម ប៊ុនថន ២០០ដុល្លារ។ នៅមានថ្លៃត្រាក់ទ័រសម្រាប់ចុះទៅភ្ជួរដីនៅតំបន់អភិរក្សនោះទៀត។ ដីនៅតំបន់អភិរក្សក្បែរស្នាក់ការជលផលត្រូវ​បាន​លោកខឹម ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន១៦,១១៨នាក់មកពីរោងចក្រចំនួន១៤ ... Read More »

ក្រុមរ៉ូលីង អេហ្វស៊ី និងក្រុមហូមស្ប៉ត ជាជើងខ្លាំងក្នុងព្រឹត្តិការណ៍ Sponsor Futsal-Cup ២០១៧នៅមណ្ឌលភ្នំពេញ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់វគ្គជម្រុះនៃពានរង្វាន់ Sponsor Futsal-Cup លើកទី៦ នៅមណ្ឌល ភ្នំពេញ បានបញ្ចប់ជាស្ថាពរកាល កាលពីរាត្រីថ្ងៃអាទិត្យទី១៧ ខែធ្នូ នៅទីលាន ដោនថោន ក្នុង ខណ្ឌសែនសុខ ដោយបានរកឃើញ ... Read More »

នគរបាលខេត្តត្បូងឃ្មុំសហការគ្នាចាប់ជនសង្ស័យ៣នាក់យកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់បោកប្រាស់ដើម្បីដំឡើងស័ក្ដិ ផ្ទេរតំណែង

ខេត្តត្បូងឃ្មុំ៖ ក្រុមជនខិលខូច៣នាក់ដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំទៅ បោកប្រាស់ដើម្បីដំឡើងឋានន្តរស័ក្ដិ ផ្ទេរ តំណែង ឡើងកាំប្រាក់ និងរត់ការផ្សេងៗ ក្នុងជួរមន្ដ្រីរាជការនោះត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួនបាន៣នាក់ ហើយបញ្ជូនទៅសាលាដំបូងខេត្តដើម្បី ផ្ដន្ទាទោសតាមច្បាប់ ។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ ... Read More »

តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបកស្រាយការណ៍ពិតនៅកម្ពុជា

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារ៤ចំណុច ដើម្បីបញ្ជាក់ពីស្ថានការណ៍ នយោបាយពិតនៅកម្ពុជា។ ការបញ្ជាក់នេះ ដើម្បីឲ្យសមាជិកអង្គការសហប្រជាជាតិយល់ច្បាស់ពីស្ថានការណ៍នយោបាយនៅកម្ពុជាផង និងដើម្បីឆ្លើយតបចំពោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងការពិភាក្សា ស្តីពីបញ្ហាអ្វីដែលគេហៅថា “ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” រៀបចំរួមគ្នាដោយស្ថានបេសកកម្ម អចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកនិងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអង្គការសហ ... Read More »

១យប់បាញ់៤លើកកក្រើកនៅភ្នំពេញបាញ់ប្លន់, បាញ់ទំនាស់ និងបាញ់ស្រវឹង

ភ្នំពេញ៖ ចាត់ទុកជាកាដូចុងឆ្នាំ២០១៧ ក៏ថាបានបន្ទាប់ពីគេបានកត់សម្គាល់ឃើញ ថា ក្នុងមួយយប់ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ ... Read More »

វិភាគអន្តរជាតិ៖ តើអាមេរិកនិងអឺរ៉ុបនឹងរកវិធីសាស្ត្រផ្សេងទៀតទេក្រោយការដាក់ទណ្ឌកម្ម ទៅលើប្រទេសណាមួយអស់ប្រសិទ្ធភាពនោះ?

អាមេរិកនិងអឺរ៉ុប តែងតែប្រើប្រាស់ ទណ្ឌកម្មទៅលើប្រទេស ផ្សេងទៀតដែលមិនស្តាប់ឬធ្វើតាមអ្វីដែលខ្លួនចង់បាន ដែលខ្លួនចង្អុលបង្ហាញ ។ ប៉ុន្តែការដាក់ ទណ្ឌកម្ម របស់ប្រទេសលោកខាងលិច នាពេលនេះដូចជាមិនមានប្រសិទ្ធភាពសោះឡើយ ដូចជាការដាក់ទណ្ឌកម្ម ទៅលើ កូរ៉េខាងជើង អីុរ៉ង់ និង ... Read More »

ចេញពីក្លឹបនាំគា្នចូលដេកផ្ទះសំណាក់ត្រពាំងថ្លឹងមនោរម្យព្រឹកឡើងបាត់ម៉ូតូ ម្ចាស់ផ្ទះសំណាក់មិនទទួលខុសត្រូវ

ភ្នំពេញ៖ យុវជនម្នាក់រួមជាមួយនារី២នាក់ទៀតបាននាំគ្នាទៅដេកផ្ទះសំណាក់យីហោត្រពាំងថ្លឹង មនោរម្យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យ ថ្ងៃ១៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវថ្ងៃទី១៧ ខែធ្នូ ... Read More »

សកម្មភាពវាយប្រហារភេរវកម្ម កក្រើកពិភពលោកនៅឆ្នាំ២០១៧

នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះឆ្នាំ២០១៧នឹងឆ្លងផុត ឈានចូលដល់ ឆ្នាំ២០១៨។ ពលរដ្ឋនៅជុំវិញពិភពលោក សង្ឃឹមថា នៅឆ្នាំ២០១៨ នឹងមិនមានការ វាយប្រហារកើតឡើង សម្លាប់មនុស្សច្រើនដូចនៅឆ្នាំ២០១៧នោះឡើយ ។ ខាងក្រោមនេះជាការវាយប្រហារភេរវកម្ម សម្លាប់ មនុស្សគ្មានកំហុសជាច្រើន នៅលើពិភព លោកក្នុងឆ្នាំ២០១៧។ ... Read More »

ក្រមុំជនបទខេត្តតាកែវជិតដល់ថ្ងៃភ្ជាប់ពាក្យទៅហើយត្រូវគេចាប់ពង្រត់

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់រួមជាមួយ កូនស្រី និងក្មួយៗបានធ្វើដំណើរមកកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យរួច បានបន្តដំណើរទៅប្ដឹងនគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ។ បន្ទាប់ពីកូនស្រី របស់គាត់ត្រូវស្រ្តីម្នាក់ទៀតល្បួងនាំមក ទិញខោអាវនៅភ្នំពេញរួចក៏បានបាត់ខ្លួន រយៈពេលជិត១សប្តាហ៍ទៅហើយ។ ដោយ មិនឃើញនាងត្រឡប់ទៅផ្ទះវិញសោះ ដែលជាហេតុធ្វើឲ្យគាត់ និងក្រុមគ្រួសារ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនយុវជន៤នាក់ជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញធ្វើការឃាត់ខ្លួនបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទីព្រឹក នៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ... Read More »

បុរស​២​នាក់​ត្រូវ​នគរបាល​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន២៣​កញ្ចប់​

ខេត្ត​ព្រះសីហនុ៖ លោក​អនុសេនីយ៍​ឯក តាក​ រៀម​ អធិការរង​ នគរបាល​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ... Read More »

សិស្សវិទ្យាល័យជីភូម្នាក់ជិះម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូនិស្សិតសកលវិទ្យាល័យស្វាយរៀងបញ្ច្រាសគ្នារបួសធ្ងន់២នាក់

ខេត្តស្វាយរៀង៖ មនុស្សប្រុស២នាក់ បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិច នៅថ្ងៃថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោង៦និង៣០នាទីព្រឹក លើផ្លូជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៨ ... Read More »

មនុស្ស​ប្រុសស្រី​៤នាក់​ត្រូវ​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន៦កញ្ចប់

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍ទោ​ភុល​ ភស្តា​អធិការ នគរបាលក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថាៈ​ នៅ​វេលា​ម៉ោង​រំលងអធ្រាត្រ ឈាន​ចូល​ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ... Read More »

លួចម៉ូតូកង់៣បានសម្រេច តែរត់មិនរួច ពលរដ្នចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូកង់៣បានសម្រេចហើយ តែរត់មិនរួច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ចាប់បានឃាតកដែលសម្លាប់នារីខារាអូខេដឺឃីងនៅខ័ណ្ឌសែនសុខ ថ្ងៃមុនហើយ

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ដែលចាក់សម្លាប់នារីអូខេដឺឃីងម្នាក់ ក្នុងបន្ទប់ជួលនៅឯខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុន នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ... Read More »

បញ្ជូនថៅកែលក់កាហ្វេដែលរំលោភកូនចៅខ្លួនឯង មកតុលាការ

ខេត្តកណ្តាល៖ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ថៅកែលក់កាហ្វេ ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម២៧នាក់ ក្នុងនោះ៧នាក់ លួចស្នាក់នៅ និងធ្វើការខុសច្បាប់

ភ្នំពេញ៖ កម្លាំងចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិ វៀតណាមចំនួន២៧នាក់ ប៉ុន្តែក្រោយពិនិត្យឯកសារ ទៅឃើញថា មានជនជាតិវៀតណាម៧នាក់ ស្រី២នាក់ ដែលលួចស្នាក់នៅ ... Read More »

កាំកុងត្រូលដកហូត ផលិតផលប្រហិតខូចគុណភាព ដែលក្រុមហ៊ុនCP នាំយកលក់ឲ្យអាជីវករផ្សារកំពង់ធំ

ខេត្តកំពង់ធំ៖ លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ ចុះត្រួតពិនិត្យ ផលិតផល ដែលហួសកាលបរិច្ឆេតកំណត់ ផលិតខូចគុណភាព រួមទាំងពិនិត្យលើបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ មួយចំនួនដើម្បីទប់ស្កាត់ការប្រើប្រាស់សារធាតុគេមី ដែលត្រូវបានហាមឃាត់ នៅព្រឹកថ្ងៃទី១៩ ... Read More »

រថយន្តម៉ាកហាយឡែនឌ័របត់ឆ្វេងខ្វះប្រុងប្រយត្ន័ត្រូវម៉ូតូមកពីក្រោយបុកពេញទំហឺងរងរបួសសិស្សសាលា២នាក់

ខេត្តស្វាយរៀង៖ ក្មេងប្រុសស្រីសិស្សសាលា២នាក់ បានរងរបួសធ្ងន់ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ បុកជាមួយម៉ូតូស្របទិសគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ... Read More »