ព័ត៌មានទាន់ហេតុការណ៍៖
'

FIFA គ្រោងបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះ World Cup នារីសម្រាប់ឆ្នាំ២០២៧

FIFA នឹងរៀបចំការបោះឆ្នោតដើម្បីសម្រេចថា តើប្រេស៊ីល ឬបែលហ្សិក ហូឡង់ និងអាល្លឺម៉ង់ (BNG) នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៧។ ការដេញថ្លៃទាំងពីរបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែប្រេស៊ីលទទួលបានពិន្ទុខ្ពស់ជាងលើទិដ្ឋភាពបច្ចេកទេសដែលគ្របដណ្តប់លើតំបន់ដូចជា កីឡដ្ឋាន កន្លែងស្នាក់នៅ តំបន់អ្នកគាំទ្រ និងការដឹកជញ្ជូន។ ប្រសិនបើការដេញថ្លៃរបស់ប្រេស៊ីលទទួលបានជោគជ័យ ... Read More »

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយលោក អ៊ុំ រាត្រី ... Read More »

គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ គម្រោងលើកកម្រិតគុណភាពនិងជួសជុលថែទាំផ្លូវចំនួន២ខែ្ស នៅខេត្តក្រចេះ សម្រេចការសាងសង់បានប្រមាណ៥៣%ហើយ

ខេត្តក្រចេះ ៖ វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវចំនួន០២ខែ្ស  នៅខេត្តក្រចេះ  សម្រេចការសាងសង់ បានប្រមាណ៥៣%  គិតត្រឹមខែឧសភាឆ្នាំ២០២៤ ដែលមានប្រវែងសរុបជិត៤៩គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ រួមមាន៖ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ... Read More »

លោក កែ គឹមយ៉ាន បំផុសការដាំដើមឈើឱ្យបានច្រើននៅតាមភូមិដ្ឋាន វត្តអារាម សាលារៀននិងទីសាធារណ:នានាទូទាំងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងឱកាសលោក អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់អញ្ជើញចុះពិនិត្យស្ថានភាពការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅវិទ្យាល័យជប់ វារី ក្នុងស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ។ ... Read More »

ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់អំពីអ្នកកាសែត ៣ឡាន ចុះទៅដល់ជួបជាមួយក្រុមអ្នកលេងល្បែងជល់មាន់ ហើយទារលុយពីអ្នកបើកបញ្ជល់មាន់ចំនួន៥០០,០០០ រៀល ក្នុង១ឡាន និងមានអំពើហិង្សាកើតឡើង នៅស្រុកល្វាឯម

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប ស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) និងប្រើហិង្សារវាងអ្នកសារព័ត៌មានប្រហែល១០នាក់ ជិះរថយន្ត០៣គ្រឿង និងអ្នកលេងជល់មាន់ប្រហែល៤០នាក់ ។  ... Read More »

ម៉ូតូហុងដាឌ្រី​មឆ្លងផ្លូវត្រូវហុងដាស្កូបពីបុករបួសទាំងសងខាង

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ទៀតជិះម៉ូតូហុងដាស្កូបពីបុកពេញទំហឹងបណ្តាលឱយរងរបួសទាំងសងខាងត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ តា​មប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកោះកុង1B ... Read More »

លោក គីម រិទ្ធី នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារសពនិងគ្រួសារងគ្រោះដោយសារខ្យល់កន្ត្រាក់

ខេត្តព្រះវិហារ ៖ លោកគីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែឧសភាបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារសពនិងគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៧គ្រួសារនៅឃុំស្តៅ ស្រុកសង្គមថ្មី និងបន្តចុះសួរសុខទុក្ខគ្រួសាររងគ្រោះបណ្តាលមកពីអគ្គិភ័យឆេះការាសសាំង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រយង់ត្បូង(ចំណុចបេងដូប) ឃុំស្រយង់ ... Read More »

ប្រទេសអុីតាលីបានព្រមានលោក Zelensky ពីសង្គ្រាមជាមួយរុស្ស៊ី ដែលគ្មានឱកាសទទួលជ័យជម្នះ

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crossetto បានព្រមានប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ប្រឆាំងនឹងការវាយប្រហារតបតនៅឆ្នាំ 2023។ អ៊ីតាលីក៏បានព្រមានប្រធានាធិបតី Zelensky ប្រឆាំងនឹងការវាយប្រហារតបតវិញ។ទាហានអ៊ុយក្រែនរាប់ម៉ឺននាក់បានស្លាប់នៅសមរភូមិក្នុងស្ថានភាពមិនសមហេតុផល ដែលទីក្រុងគៀវគ្មានឱកាសទទួលជ័យជម្នះ។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្តែងអ៊ុយក្រែនត្រូវបានណែនាំដោយមន្ត្រីណាតូមិនឱ្យប្រើយុទ្ធសាស្ត្រធ្វើអត្តឃាតបែបនេះ។ ... Read More »

រថយន្តឡិចស៉ីសRX300បេីកបុកឡំប្រឺតាពីក្រោយរុញគាបជាប់ដេីមពុទ្រា​

   ភ្នំពេញ៖​ បុរសម្នាក់បេីកឡំប្រឺតាតាមដងផ្លូវសុខៗស្រាប់តែមានរថយន្តឡិចស៉ីសRX300មួយគ្រឿងបេីកបរក្នុងល្បឿនលឿនមកពីក្រោយជ្រុលទៅបុករុញទៅគាបជាប់ដេីមពុទ្រាបណ្តាលឱ្យរងការខូចខាត ហេីយរថយន្តបង្កបានបេីកគេចខ្លួនបាត់។      ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២៤​ នៅចំណុចខាងត្បូងច្រកចូលសាលាសង្កាត់ចោមចៅទី២​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។      ... Read More »

នៅស្រុកស្រែអំបិល មានធនធានធម្មជាតិប្លែកៗនៅ (តំបន់ឆាយខ្សែភ្លើង)

ខេត្តកោះកុង ៖ ធនធានធម្មជាតិប្លែកៗនៅ (តំបន់ឆាយខ្សែភ្លើង)  ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ យើងអាចធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកស្រែអំបិល ហួសស្ពានស្រែអំបិលបន្តិចបត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយខ្សែភ្លើង មានចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម នៃអង្គការ WTO

ទីក្រុងហ្សឺណែវ ៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រចាំទីក្រុងហ្សឺណែវ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញ ជាអធិបតី ពិធីកម្ពុជាប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥

ខេត្តបាត់ដំបង ៖ កម្ពុជាប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងបំផុសស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។ សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ លោក ... Read More »

អគ្គិសនីកម្ពុជា​ ជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី​ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា​ នៅថ្ងៃទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា។  អគ្គិសនីកម្ពុជា​ បានបញ្ជាក់ថា​ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ... Read More »

អ៊ំស្រីឈ្មោះ គង់ យ៉ាន អាយុ ៥៤ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង មានជំងឺភ្នែកទ្បើងបាយ ពុំមានលទ្ធភាពព្យាបាលដោយមានជីវភាពខ្វះខាត

ភ្នំពេញ​៖​ ដោយក្ដីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នាំយ​កអ៊ំស្រី មកពិនិត្យ ព្យាបាល និងបានធ្វើការវះកាត់ដោយទទួលបានជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង ... Read More »

ក្រុមហ៊ុនរថយន្តទំនើប Ferrari កើនចំណូលតែភាគហ៊ុនធ្លាក់ចុះ

​ប្រាក់ចំណូលរបស់ក្រុមហ៊ុនស្ព័រសេរីទំនើប Ferrari បានកើនឡើងចំនួន១៣ភាគរយនៅក្នុងត្រីមាសទីមួយឆ្នំនេះ ប៉ុន្តែភាគហ៊ុនរបស់ពួកគេបែរជាធ្លាក់ចុះទៅវិញ។ ​ទោះបីជាការធ្លាក់ចុះភាគហ៊ុនដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនមានការព្រួយបារម្ភ ក៏អគ្គនាយកក្រុមយក្សរបស់អ៊ីតាលីFerrari បានបញ្ជាក់ថានេះគឺជាការចាប់ផ្តើមប្រកបដោយភាពវជ្ជមាននៅក្នងឆ្នាំថ្មី។ គាត់បានបន្ថែមថាមូលហេតុដែលធ្វើឲ្យមានចំណូលកើនឡើងដូចនេះដោយសារតែកត្តារួមផ្សំជាច្រើន ដូចជាតម្លៃ ការលក់ផលិតផលចម្រុះ ពិសេសគឺកត្តាគុណភាពយានយន្តផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះការចែកចាយរថយន្តម៉ូដែល Daytona SP3 ដែលមានតម្លៃ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស ៤៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន​ ៤៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីម្សិលមិញនេះ។  លោកអ្នកនាំពាក្យ​ ... Read More »

វ៉ាក់សាំង AstraZeneca COVID-19 ត្រូវបានប្រមូលមកវិញទូទាំងពិភពលោក

យោងតាម Telegraph ក្រុមហ៊ុនឱសថ AstraZeneca បានប្រមូលវ៉ាក់សាំង COVID-19 នឹងមិនត្រូវបានប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី 7 ខែឧសភា ហើយកំពុងដកអាជ្ញាប័ណ្ណអាជីវកម្មរបស់ខ្លួនទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Telegraph ប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុនឱសថអង់គ្លេស ... Read More »

ជនដៃដល់៣នាក់ទៀត ត្រូវចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្ត​ ក្នុងករណីរំលោភបូកលើក្មេងស្រីម្នាក់នៅខេត្តសៀមរាប

ខេត្ត​សៀមរាប៖ យោង​តាម​សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២៤នេះថា​ ចៅក្រម​សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់បន្ថែមទៀត ពាក់ព័ន្ធរំលោភបូកលើក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង និងចែកចាយព្រោងព្រាតលើបណ្តាញសង្គម។ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទចំនួន៣នាក់ មកបង្ហាញនៅចំពោះចៅក្រមករណីរំលោភបូក ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយ ករណីប្រជាពលរដ្ឋ១១៧គ្រួសារ ស្នើឲ្យជួយពិនិត្យពាក់ព័ន្ធនឹង ការអភិរក្សផ្លូវអន្ទង់អាំង «ចំណុចអូរ១៧ ជើងភ្នំ១៥០០»

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ អះអាងថា ពុំបានចាប់បង្ខំ ឬណែនាំដល់ប្រជាពលរដ្ឋរូបណាម្នាក់ឱ្យធ្វើការរុះរើ ដូចការផ្សាយរបស់គណនីមួយនោះផ្សាយឡើយ។  សូមបញ្ជាក់ថា ៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានចំពោះការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ... Read More »

ចិន បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១៨ ចំណុច

នៅក្នុងសន្និសីទសារព័ត៌មានលោក Xi បាននិយាយថា ប្រទេសចិន និងបារាំងនឹងខិតខំឆ្ពោះទៅរកតុល្យភាពនៅក្នុងពាណិជ្ជកម្មទ្វេភាគី។ ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិ-ម្ហូបអាហារ ហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀត ហើយជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍរួមគ្នា (R&D) និងការច្នៃប្រឌិតក្នុងវិស័យនានា រួមទាំងអាកាសចរណ៍ អវកាស និងថាមពលនុយក្លេអ៊ែរស៊ីវិល។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសបារាំង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិកក្នុងអណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយសម្តេចធិបតី ក៏បានបន្ថែមផងដែរថា ... Read More »

ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅក្នុងបរិវេណ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម ... Read More »

ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មាន ក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ

ភ្នំពេញ ៖ ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មានដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន នៅលើទីវាល។ អាវកាក់ចំនួនជាង ៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam,Sardar Umar ប្រគល់ជូនដល់ លោម នេត្រ ភក្ត្រា ... Read More »

ស្រ្តីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឱ្យរងរបួសធ្ងន់ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល

ភ្នំពេញ ៖ ស្ត្រីម្នាក់ដើរឆ្លងផ្លូវទៅរង់ចាំជិះរថយន្តក្រុង ត្រូវបានម៉ូតូបើកលឿនជ្រុលបុក បណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់បាក់ជើងឆ្វេង ចំណែកបុរសអ្នកបើកម៉ូតូរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ ចោមចៅទី២ ... Read More »

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាទស្សនកិច្ចនៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុម ការងារចុះទស្សនកិច្ច នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

Update ៖ ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤  អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអោយដឹងថា ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ... Read More »

រថយន្តធុនធំ២គ្រឿងបុកគ្នាបណ្តាលឱ្យបុរសម្នាក់រងរបួស

ភ្នំពេញ ៖ រថយន្តបែនដឹកដីបើកលឿនវ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលបុកជាមួយរថយន្តសណ្តោងទូកុងតឺន័រ បើកបញ្ច្រាសទិសគ្នា ខ្ទាតទៅកៀរបង្គោលភ្លើង បណ្តាលឲ្យ របួសអ្នកបើកបររថយន្តកុងតឺន័រម្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតកើតឡើងកាលពីម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ... Read More »

ស្វែងយល់ អំពី អាថ៌កំបាំងនៃភាពកម្សោយការស្តាប់!

ភ្នំពេញ ៖ ការបាត់បង់ការស្តាប់ វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង ជាពិសេសចំពោះការប្រាស្រ័យទាក់ទងគ្នា និងអាចនាំទៅរកភាពឯកោនៅក្នុងសង្គម បាក់ទឹកចិត្ត និងការព្រួយបារម្ភ។ ការបាត់បង់ការស្តាប់មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើន រួមមានដូចជា៖ ១- ចំពោះទារក៖    – ម្តាយកើតស្អូចកំឡុងពេលមានផ្ទៃពោះ ... Read More »

Dortmund ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយខកខានតាំងពីឆ្នាំ២០១៣

ក្រុមយក្សរបស់អាល្លឺម៉ង់ Borussia Dortmund បានបង្កើតទម្រង់លេងយ៉ាងល្អដើម្បីផ្តួលក្រុមយក្សមកពីបារាំង Paris St-Germain ឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៣។ Dortmund មានប្រៀបក្នុងលទ្ធផល ១–០ កាលពីប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានបន្ថែមការនាំមុខ១គ្រាប់ទៀត ... Read More »