ព័ត៌មានទាន់ហេតុការណ៍៖
'

គិតត្រឹមព្រឹកនេះ កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រេចបានប្រមាណ ៣០% ទៅ ៤០%

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ... Read More »

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ ស្នើសុំដល់សមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុនទាំងអស់​ មេត្តាផ្តល់កិច្ចសហការជួយបញ្ជ្រាបការឈ្វេងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចនានានៅប្រទេសជប៉ុន

ទីក្រុងតូក្យូ, ជប៉ុន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចប្រទេសជប៉ុនចាប់ពីថ្ងៃទី០៧-០៩នេះ បានចូលជួបពិភាក្សាការងារជាមួយលោក Imamura Masahiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិប្រតិកម្មនឹងការផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវាកងទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ

ភ្នំពេញ៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចេញប្រតិកម្មទៅនឹងការ ចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កងទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈការសំចតរបស់នាវាចិនពីរគ្រឿងនេះ គឺសម្រាប់ត្រៀមធ្វើសមយុទ្ធនាគមាសលើកទី៦ជាមួយកម្ពុជាតែប៉ុណ្ណោះ។ មិនមែនតាំងមូលដ្ឋានទ័ពរបស់ ចិនលើទឹកដីកម្ពុជាដូចការលើកឡើងរបស់សារព័ត៌មានដែលបម្រើឲ្យបរទេស និងក្រុមប្រឆាំងនោះឡើយ។ ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ អបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​អបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។  ... Read More »

ខេត្តឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤​ ខណៈ​ខេត្តឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។  ... Read More »

រន្ធត់ណាស់..! មន្រ្តីពន្ធនាគារខេត្តកណ្តាលម្នាក់​បានស្លាប់ភ្លាមៗ​ បន្ទាប់ពីត្រូវរថយន្តបុកកិនពីលើ

ភ្នំពេញ​ ៖​ បុរសម្នាក់ជាមន្រ្តីពន្ធនាគារខេត្តកណ្ដាល​ ពាក់សក្តិ៤កន្លះ​ បានជិះម៉ូតូទៅធ្វើការ​ តែអកុសលត្រូវបានរថយន្តបែនដឹកខ្សាច់បួងចង្កូតបត់ចូលការដ្ឋានបុកចំពីមុខពេញទំហឹងរួចកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃទី ០៧​ ខែឧសភា​ ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។  ... Read More »

ធ្លាប់តែឃើញគេលាក់គ្រឿងញៀនក្នុងខោ ពេលនេះអ្នកដំណើរលាក់ពស់ក្នុងខោ ត្រៀមឡើងយន្តហោះ

ការលាក់គ្រឿងញៀននៅក្នុងខោ ក្លាយជារឿងធម្មតារបស់ក្រុមល្មើសច្បាប់រត់ពន្ធគ្រឿងញៀន ដោយកម្លាំងប៉ូលិសចាប់បានជាញឹកញាប់។ ប៉ុន្តែករណីលាក់ពស់នៅក្នុងខោគឺជារឿងដ៏កម្រ។ មនុស្សជាច្រើនស្រមៃដល់ការសម្តែងរឿងពេលនៅលើយន្តហោះ ធ្វើឱ្យអ្នកដំណើរភ័យខ្លាចប៉ុនណា អាចបង្កឱ្យមានភាពចលាចលឈានដល់គ្រោះថ្នាក់ជាយថាហេតុ។ ពេលនេះ សត្វពស់តូចៗពីរក្បាល ពណ៌ផ្កាឈូក ស្ទើរតែមានឱកាសធ្វើដំណើរលើមេឃតាមជើងហោះហើរពីទីក្រុង Miami កាលពីសប្តាហ៍មុន ប្រសិនបើមន្ត្រីសន្តិសុខមិនតាមទាន់។ រូបថតដែលបានបង្ហោះលើបណ្តាញសង្គម ... Read More »

ប្រតិកម្មរបស់អាមេរិកនៅពេលដែលរុស្ស៊ីបង្ហាញអាវុធលោកខាងលិចរឹបអូសជាបន្តបន្ទាប់នៅអ៊ុយក្រែន

មន្ទីរបញ្ចកោណតែងតែគិតគូរពីលទ្ធភាពដែលឧបករណ៍យោធាដែលអាមេរិកផ្ទេរទៅឱ្យដៃគូបរទេស’ រួមទាំងអ៊ុយក្រែនមានហានិភ័យនៃការរឹបអូស។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik នេះគឺជាសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី 6 ខែឧសភា របស់រដ្ឋមន្ត្រីព័ត៌មាននៃមន្ទីរបញ្ចកោណ លោក Pat Ryder ទាក់ទងនឹងការបង្ហាញអាវុធរបស់លោកខាងលិចនិងអ៊ុយក្រែន ដែលរឹបអូសបានដោយកងកម្លាំងរុស្ស៊ីក្នុងអំឡុងពេលវាយឆ្មក់ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។ នៅពេលត្រូវបានសួរថា តើក្រសួងការពារជាតិអាមេរិកបានដឹងថា ... Read More »

ក្រសួងអប់រំ​ បានឱ្យសាលារៀនទាំងអស់អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាវិញហេីយ​ បន្ទាប់ពីមានភ្លៀងធ្លាក់ និងសីតុណ្ហភាពធ្លាក់ចុះ

ភ្នំពេញ​ ៖​ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៤នេះបានបញ្ជាក់ប្រាប់ដល់គ្រឹះស្ថានសិក្សាទាំងអស់ថា៖ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ បន្ទាប់ពីមានភ្លៀងធ្លាក់ និងសីតុណ្ហភាពបានត្រឡប់មកត្រជាក់បន្តិចវិញ​ ... Read More »

មនុស្សជាច្រើននាក់បានស្លាប់និងរងរបួសក្នុងការវាយប្រហារដោយកាំបិតក្នុងប្រទេសចិន

កាលពីថ្ងៃទី 7 ខែឧសភា យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងថា មានមនុស្សស្លាប់និងរបួសជាង 10 នាក់នៅក្នុងការវាយប្រហារមួយនៅក្នុងខេត្ត Yunnan ។ ចំណែកទូរទស្សន៍ខេត្ត Guizhou បានដកស្រង់សម្តីអាជ្ញាធរដែលនិយាយថា មនុស្សពីរនាក់បានស្លាប់ ... Read More »

ព័ត៌មានបឋម៖ ខ្មាន់កាំភ្លើងបាញ់បង្ករបួសដល់យុវជនម្នាក់ ត្រូវឃាត់ខ្លួនបាន ក្រោយបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់

ភ្នំពេញ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងក្រោយបាញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡោមព័ទ្ធទីតាំងមួយកន្លែងក្បែរនិងផ្សារសាំហាន់ដើម្បីឃាត់ខ្លួនខ្មាន់កាំភ្លើងពាក់ព័ន្ធករណីបាញ់បណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួសចង្កេះ។ តែក្នុងប្រតិបត្តិការឡោមព័ទ្ធនេះខ្មាន់កាំភ្លើងបានបាញ់តដៃជាមួយនឹងសមត្ថកិច្ចជាច្រើនគ្រាប់រហូតដល់អស់គ្រាប់ទើបកម្លាំងសមត្ថកិច្ចឈានចូលដល់ការឃាត់ខ្លួនខ្មាន់ ... Read More »

រុស្ស៊ី-គុយបា កាន់តែជិតស្និទ្ធ ក្រោយប្រទេសទាំងពីរពង្រឹងទំនាក់ទំនងឡើងវិញ

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានប្រកាសថា រូបលោកកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីបំពេញទស្សនកិច្ចការងារមួយ ស្របពេលដែលទីក្រុងឡាហាវ៉ាន់និងមូស្គូ ដែលត្រូវជាសម្ព័ន្ធមិត្តចាស់នឹងគ្នា ... Read More »

ចាប់បញ្ជូនបុគ្គលិកហាងម៉ាស្សាSKម្នាក់ទៅតុលាការ ពាក់ព័ន្ធចេញសែកស្អុយជិត២ ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលិកហាងម៉ាស្សា SK ម្នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន “ប្រើប្រាស់មូលប្បទានប័តគ្មានសាច់ប្រាក់”សែកស្អុយជិត២ ម៉ឺនដុល្លារអាមេរិក ។  ... Read More »

មកស្គាល់អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ដែលជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០២៣

ខេត្តសៀមរាប៖ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតនៅក្នុងវត្តព្រះឥន្ទកោសា មានផ្ទៃដីសរុប ៥២៥៣ ម៉ែត្រការ៉េ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៤ កាលនោះមាន អគារសិក្សាតែ០១ខ្នង និង០៣បន្ទប់ មានគ្រូចំនួន ... Read More »

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា

ភ្នំពេញ ៖ នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ផាទ្រីក មើហ្វី ... Read More »

ខឹងប្រពន្ធបុរស២នាក់ចាក់ខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាត ពីរករណីផ្សេងគ្នា ក្នុងពេលតែមួយ

ភ្នំពេញ ៖ បុរស២នាក់ផ្សេងគ្នា សុទ្ធតែចិត្តខ្លាំងដូចគ្នា ក្រោយពីផ្ទុះជម្លោះជាមួយប្រពន្ធ តូចចិត្តខ្លួនឯង យកកន្ត្រៃ កូនកាំបិត ចាក់ក ចាក់ពោះ ប៉ុនប៉ងសម្លាប់ខ្លួនដូចគ្នា ក្នុងពេលតែមួយ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ... Read More »

លោក ហ៊ុន ម៉ានី ៖ “កត្តាមនុស្សជាគន្លឹះនៃភាពជោគជ័យលើការងារនីមួយៗ”

ខេត្តសៀមរាប ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រលប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ៖ ផ្នែកមួយនៃបេសកកម្មនៅក្នុងខេត្តសៀមរាបរយៈពេល២ថ្ងៃនេះ ខ្ញុំ និងក្រុមការងារ ... Read More »

ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ​៖​ នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah ... Read More »

ចាប់ឃាត់ខ្លួន២នាក់ប្តីប្រពន្ធបញ្ជូនទៅតុលាការ ករណីប្រើសែកស្អុយប្រមាណ ៤ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ សមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានត្រៀមរៀបចំសំណុំរឿងប្តីប្រពន្ធ២ នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង ឆបោក ដែលមានទំហំទឹក ... Read More »

លិខិតមិត្តអ្នកអាន៖ ការចេញមុខមកប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ពីសន្ដានជួជាតិរបស់អ្នកនយោបាយក្បត់ជាតិ

ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅពេលដែលលេចចេញជារូបរាងឡើង នឹងក្លាយជាព្រែកជីកប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ ដែលបានកើតឡើងនៅក្នុងសម័យសន្តិភាពមួយពេញលេញ ដែលយើងនឹងទទួលបានក្រោយពីបាត់បង់សន្តិភាពអស់រយៈពេលជិត ៥០០ ឆ្នាំកន្លងមក។ ជាពិសេសគឺគម្រោងនេះបានកើតឡើងនៅក្នុងសម័យតេជោសែន ដែលគ្មានមេដឹកនាំជំនាន់ណាអាចធ្វើបានឡើយ ចាប់តាំងពីក្រោយសម័យអង្គរក្នុងសតវត្សទី១១ មក។ ទោះបីប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស គ្រប់និន្នាការ ... Read More »

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) អញ្ជេីញទស្សនកិច្ចអង្គភាពផ្តល់សេវាសាធារណៈគំរូចំនួន ២កន្លែងក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណេីរលោក ហ៊ុន ... Read More »

បាក់ដើមអំពិលធំមួយដើម រលំសង្កត់លើបង្គោលភ្លើងបណ្ដាលឱ្យបាក់

ភ្នំពេញ ៖ បាក់ដើមអំពិលធំមួយដើម រលំសង្កត់លើបង្គោលភ្លើងបណ្ដាលឱ្យបាក់ តែមិនបានឱ្យបះពាល់ដល់អ្នកធ្វើដំណើរនោះឡើយ។  សូមបញ្ជាក់ថា ៖ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមណ្ដោយផ្លូវលេខ២៤០ ក្បែរ និងមន្ទីរពេទ្យគន្ធបុប្ផា ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៧ ឧសភា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៩នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៩នាក់ (ស្រី ០០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ... Read More »

វិមានក្រឹមឡាំង៖ លោក ពូទីន ឡើងកាន់តំណែងជាប្រធានាធិបតីលើកទី៥ ជាមួយនឹង “ភាពច្បាស់លាស់”

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS លោក វ្ល៉ាឌីមៀ ពូទីន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីជាលើកទី៥ នៅក្នុងពិធីមួយដែលចាប់ផ្តើមនៅវិមានក្រឹមឡាំង នៅថ្ងៃត្រង់ថ្ងៃទី ៧ ឧសភា ម៉ោងនៅទីក្រុងមូស្គូ។ សារព័ត៌មាន TASS បានបន្ថែមថា លោកពូទីនបានស្បថចំនួនបួនដង។ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញវិធានការ៥ចំណុច ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ... Read More »

ថ្នាក់ដឹកនាំក្រសួងអប់រំនិងក្រសួងប្រៃសណីយ៍ទស្សន កិច្ចពិនិត្យកម្មវិធីសាកល្បងថ្នាក់ឌីជីថលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូ ធ្វើទស្សនកិច្ចពិនិត្យកម្មវិធីសាកល្បងថ្នាក់ឌីជីថលជំរុញការសិក្សាតាមប្រព័ន្ធឌីជីថល ... Read More »

ជំនួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC)

ទីក្រុងតូក្យូ, ជប៉ុន៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អមដំណើរដោយ លោកទុយ រី ... Read More »

ក្មេងស្រី២នាក់បងប្អូនតស៊ូដើររើសអេតចាយដើម្បីលក់យកប្រាក់ជួយឪពុកម្តាយសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

ខេត្តស្វាយរៀង៖ ក្មេងស្រី២នាក់បងប្អូន ខំតស៊ូដើររើសអេតចាយដើម្បីលក់យកប្រាក់ជួយឪពុកម្តាយសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បានអំពាវនាវរកសប្បុរសជនជួយឧបត្ថម្ភថវិកាដើម្បីទិញសម្លៀកបំពាក់និងសម្ភារសិក្សា។ ក្មេងស្រី ឆន ភីណា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានរៀបរាប់ប្រាប់ទាំងមុខក្រៀមក្រំថា ដោយជីវភាពគ្រួសារក្រីក្រ ក្រៅម៉ោងសិក្សា ... Read More »

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នា នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មាន បើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ ស្ថិតក្រោមអធិបតីភាពលោក ... Read More »

លោកបណ្ឌិត ទូច សុខៈ ៖ រយៈពេលមួយសប្តាហ៍ មន្ត្រីបន្តផ្ដល់អត្តសញ្ញាណបណ្ណជាង៩ពាន់សន្លឹកទៀត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងប្រទេស!

ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៩ ... Read More »