ព័ត៌មានទាន់ហេតុការណ៍៖
'

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃពីបុរសម្នាក់

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់បានសម្រេចតែរត់មិនរួច។បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២និង២០ ថ្ងៃ២១ខែមេសាឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨២សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃឿន ដាវីត ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក, ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធសារធាតុញៀនតាមដីកាចៅក្រម

ខេត្តពោធិ៍សាត់៖ កំលាំងជំនាញរបស់អធិការដ្ឋាននគរស្រុកក្រគរ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលបឹងកន្ទួត ឃាត់ខ្លួនបុរសម្នាក់ ដោយជាប់ពាក់ព័ន្ធករណីគ្រឿងញៀន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់។ ប្រតិបត្តិការខាងលើអនុវត្តឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជជក ឃុំបឹងកន្ទួត ស្រុកក្រគរ ... Read More »

រថយន្ត៣គ្រឿងបើកលឿនបុកគ្នានៅផ្លូវកែង រងការខូចខាតទាំងសងខាង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៣គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បុកគ្នាបន្តបន្ទាប់វិលជុំ បណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានរងរបយសដល់មនុស្សណាម្នាក់ កាលពីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៣៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ... Read More »

ឃាតកសម្លាប់ជនជាតិចិនជំរិតទារលុយត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យយកមកធ្វើត្រាប់ឡើងវិញ

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌបាននាំខ្លួនជនសង្ស័យដៃដល់ ដែលចាប់បុរសជនជាតិចិនជំរិតទារលុយតែមិនបាន ក៏សម្រេចចិត្តសម្លាប់នៅក្នុងផ្ទះសំណាក់យីហោតារាថ្នល់កោង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ហើយបានយកទៅទំលាក់ចោលនៅស្ពានអ្នកលឿងទឹកដីខេត្តកណ្តាល ដើម្បីយកមកធ្វើត្រាប់ឡើងវិញ​ កាលពីវេលាម៉ោង៩និង៤០នាទី​ ព្រឹកថ្ងៃទី២១​ ... Read More »

សម្រាប់ត្រីមាសទី១នេះអាជ្ញាធររាជធានីភ្នំពេញបង្ក្រាបករណីគ្រឿងញៀនបានជាង៧០០ករណីនិងឃាត់ខ្លួនជនសង្ស័យបានជិត២ពាន់នាក់

ភ្នំពេញ៖ សម្រាប់ត្រីមាសទី១នេះ អាជ្ញាធររជធានីភ្នំពេញបង្ក្រាបលើករណីគ្រឿងញៀនបានជាង៧០០ករណី និងឃាត់ខ្លួនជនសង្ស័យបានជិត២ពាន់នាក់ ដើម្បីចាត់ការទៅតាមច្បាប់ ។ នេះបើតាមការលើកឡើងរបស់លោកឃួង ស្រេងអភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ មេសានេះ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងមានការចូលរួមពីគ្រប់កងកម្លាំងនិងអាជ្ញាធរក្រោមឱវាទចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។ លោកឃួង ស្រេងបានមានប្រសាសន៍ថា សម្រាប់ត្រីមាសទី១ ... Read More »

ជិះម៉ូតូក្រុមហ៊ុនយកទៅបញ្ចាំស៊ីចាយអស់ ត្រឡប់មកវិញ គេចាប់ឲ្យប៉ូលិស

ភ្នំពេញ៖ បុរសម្នាក់ត្រូវថៅកែចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យ សមត្ថកិច្ចសាកសួរខណៈយកម៉ូតូក្រុមហ៊ុនជិះហើយបែរជាយកទៅបញ្ចាំ និងគេចខ្លួនបាន៣ថ្ងៃ ។ កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ កែវ ធារ៉ា ... Read More »

បាញ់ប្រហារនៅកណ្តាលទីក្រុងប៉ារីសប៉ូលិសម្នាក់ស្លាប់

ប៉ូលិសបារាំងបានប្រកាសឲ្យដឹងថា ការផ្ទុះអាវុធនៅមហាវិថី Champs Elsees កណ្តាលទីក្រុងប៉ារីស បណ្តាលឲ្យប៉ូលិស ម្នាក់ស្លាប់ និង២នាក់រងរបួសគឺជាការវាយប្រហារភេរវកម្ម ហើយក្រុម IS បានចេញ មុខទទួលស្គាល់ថាជាទង្វើរបស់ខ្លួនផងដែរ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២០ ខែមេសា ដោយពេលនោះបុរសម្នាក់បានបាញ់ប្រហារទៅលើរថយន្តដឹកប៉ូលិសលើដងវិថី ... Read More »

ច្របាច់ដោះ និងឱបថើបមិនទាន់បានស៊ីជម្រៅផង នាងប្តឹងសមត្ថកិច្ចចាប់ដាក់ខ្នោះល្មម

ខេត្តស្វាយរៀងៈ យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះថា បានលូកលាន់ឱបថើប និងប្រទូសកេរខ្មាស និងរំលោភ តែមិនបានសម្រចកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅក្នុងកាសីុណូភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

បុរសជនជាតិស៊ុយអែតម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួលរហូតស្អុយទើបដឹង

ខេត្តព្រះសីហនុ៖ ជនបរទេសសញ្ជាតិស៊ុយអែតម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់នៅលើគ្រែពូកក្នុងផ្ទះជួលបន្ទប់លេខ៨ ជាន់ផ្ទាល់ដីជាប់បឹងកាឡូមានរិទ្ធ មុខផ្ទះសំណាក់យីហោ ហាចហ៊ុន ស្ថិតក្នុង ក្រុម៣ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។ សពជនបរទេសដែលស្លាប់ហើមស្អុយហើយគ្មានសំលៀកបំពាក់នេះ ត្រូវគេប្រទះឃើញនៅវេលាម៉ោងប្រមាណ ៤រសៀល ... Read More »

បើកបរល្បឿនលឿនជ្រុលទៅបុកម៉ូតូគេពីក្រោយដួលរងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រុស ស្រី៣នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូបុកគ្នាពេញទំហឹង ក្នុងទិសដៅស្រប បណ្ដាលឲ្យដួលរដូករណែលពេញផ្លូវ កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវលំ ក្រាលក្រួសក្រហម ... Read More »

អាមេរិកបញ្ជូនយន្តហោះតាមដានវិទ្យុសកម្មបរមាណូទៅកាន់កូរ៉េខាងជើង

ដោយខ្លាចកូរ៉េខាងជើងបន្តសាកល្បងគ្រាប់បែកបរមាណូ អាមេរិកបានបញ្ជូន យន្តហោះឆ្លាតវៃដើម្បីតាមដានសារធាតុ បរមាណូនៅក្នុងប្រទេសកូរ៉េខាងជើង។ នៅពេលនេះយន្ដហោះហិតក្លិនអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានទៅ ដល់មូលដ្ឋានទ័ពអាកាសកាឌីណា ក្នុងរដ្ឋ អូគីណាវ៉ា ប្រទេសជប៉ុន កាលពីដើមខែនេះ ស្របពេលដែលមានការបង្ហាញថា ប្រទេស ផ្ដាច់ការកូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្ដអាវុធនុយក្លេអ៊ែរថ្មីមួយទៀត។ យន្ដហោះហិតក្លិនអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកនឹងហោះហើរនៅលើដែនសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ ... Read More »

អ្នកជំនាញរៀបចំកាត់ក្រី និងព្យាបាលដើមឈើទាលដែលមានអាយុកាលជាង១០០ឆ្នាំជាប់ប្រាសាទបាយ័ន

ខេត្តសៀមរាប៖ ដើមឈើទាលមួយ ដើមធំ ដែលមានអាយុកាលប្រហែលជាង១០០មួយឆ្នាំ ដុះជាប់នឹងបរិវេណប្រាសាទ បាយ័នជ្រុងពាយព្យ ត្រូវបានរន្ទះបាញ់ កាលពីជាង១០ឆ្នាំមុន ហើយកំពុងតែស្ថិត នៅក្នុងសភាពពុកផុយដោយអន្លើ។ អ្នក ជំនាញគ្រប់គ្រងព្រៃនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកខាងលើបញ្ជៀសការបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងព្យាបាល ដើមឈើទាលនេះតាំងពីថ្ងៃទី៨ ... Read More »

ប្រឡាយទាំង៣ខ្សែនិងសំណង់មួយចំនួននៅស្រុកជាំក្សាន្តរួចរាល់៥០ភាគរយហើយ

ខេត្តព្រះវិហារ៖ ការដ្ឋានសាងសង់ ប្រឡាយទឹកចំនួន៣ខ្សែ និងសំណង់សិល្ប ការមួយចំនួនទៀត ស្ថិតក្នុងឃុំមរកត ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ សម្រេចការងារ បានប្រមាណ៥០ភាគរយហើយ ។ សូមរំលឹកផងដែរថា ដោយមានការ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ... Read More »

នាំគ្នាទៅជីករកសត្វ ដីបាក់សង្កត់ពីលើថប់ដង្ហើមស្លាប់ និងរបួស

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈនាំគ្នាទៅជីកដីរកសត្វ ហើយពេលកំពុងជីកដីនោះស្រាប់តែបាក់ដីសង្កត់ពីលើបណ្តាលឲ្យថប់ដង្ហើបស្លាប់តែម្តង ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២០ ខែមេសា ឈ្មោះ ចិក វុធថៃ ហៅម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ, ... Read More »

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋនៅក្នុងខណ្ឌសែនសុខ 

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ១០និង៥០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាអន្តរាគមន៍ ។ ករណីនេះបានកើតឡើងនៅបណ្តោយផ្លូវ១០១១ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅពេលបច្ចុប្បន្ននេះ ... Read More »

សាលាឧទ្ធរណ៍​សម្រេច​មិន​ត្រឹម​ត្រូវ​ ,​ តុលាការកំពូល​ឲ្យ​ឧទ្ធរណ៍​ជម្រះ​ម្តង​ទៀត​ រឿង​ក្តី​ឈ្មួញ​ដី​ប្តឹង​ស្ត្រី​ម្នាក់​​

ភ្នំពេញ​៖ តុលាការ​កំពូល​ សម្រេច​បង្វិល​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​ ដោយ​មាន​ដើម​បណ្ដឹង​ឈ្មោះ​ ហ៊ុន​ ប៊ុនធឿន​ ហៅ​តាលាង​ ជា​ឈ្មួញ​ដី​ដ៏​មាន​ឥទ្ធិពល​ ប្តឹង​ស្ត្រី​ម្នាក់​ពីបទ​បរិហារកេរ្តិ៍​ទាមទារ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ទៅ​សាលាឧទ្ធរណ៍វិញ​ ដើម្បី​​ជំនុំជម្រះ​ម្តង​ទៀត​ ។ អនុប្រធាន​​តុលាការ​កំពូល​ លោក​ ឃឹម​ ... Read More »

Yuneec បន្ថែមlivestreamingទៅកម្មវិធីយន្តហោះ Drone បញ្ជាពីចម្ងាយ

Yuneec បានបង្វែរ យន្តហោះ Drone higher-end មុននេះក្នុងការបញ្ចេញម៉ូដែលមានតំលៃសមរម្យបន្ថែមទៀតនៅចុងរដូវស្លឹកឈើជ្រុះនេះ។ ចំពោះ កាមេរ៉ា 4K និង flight mode ជាច្រើនបូករួមជាកញ្ចប់ $ 500 ... Read More »

ដោយ​យល់​ថា​ទោស​ធ្ងន់​ពេក​គ្មាន​ឱកាស​កែប្រែ​កំហុស ជួប​ សម្លាប់​ ប្តឹង​ឧទ្ធរណ៍​ ​

ភ្នំពេញ៖ ទីបំផុត​ អឿត​ អាង​ ហៅ​ជួប​ សម្លាប់​ សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍​ ដើម្បី​ប្រឆាំង​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​ ជនជាប់ចោទ​ អះអាងថា​ ទោស​មួយ​ជីវិត​នេះ​ ធ្ងន់ធ្ងរ​ពេក​ ដែល​ធ្វើ​ឲ្យ​គេ​គ្មាន​ឱកាស​កែប្រែ​កំហុស​ ... Read More »

លួចទូរស័ព្ទជនបរទេស ម្ចាស់គេតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បម្រុងលួចទូរស័ព្ទដៃពីជនបរទេសម្នាក់ មិនទាន់បានសម្រេចផង ត្រូវម្ចាស់តាមទាន់ស្រែកថា ចោរៗ ត្រូវប្រពលរដ្នដេញចាប់បាននាំគ្នាវាយមួយដៃមួយជើង រងរបួសយ៉ាងដំណំទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវរលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមេសា នៅក្បែរវិមានឯករាជ្យ នៅចំណុចផ្លូវព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ដើមក្ងោកធំ១ដើមដួលរលំសង្កត់លើម៉ូតូបណ្ដាលឲ្យមនុស្ស៥នាក់រងរបួសស្រាល ធ្ងន់

ភ្នំពេញ: ដើមក្ងោកធំ១ដើម បានដួលរលំសង្កត់ពីលើម៉ូតូ៤គ្រឿងបណ្តាលឲ្យរបួសមនុស្ស៥នាក់ តែត្រូវសមត្ថកិច្ច ស្នើសុំឲ្យអាជ្ញាធរខណ្ឌចំការមនជួយចេញថ្លៃព្យាបាលរបួសផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា នៅក្បែរវិមានឯករាជ្យ នៅចំណុចផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លាភមង្គលលើកទី២នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទីពីរនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអានឆ័រសម្រាប់កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ។ កម្មវិធី ... Read More »

ឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀន៧កញ្ចប់នៅក្នុងសង្កាត់ច្រាំងចំរេះ២

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២បានសហការជាមួយកម្លាំងផ្នែកជំនាញខណ្ឌចុះឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅក្នុងទីតាំងមិនរៀបរយ ។ ករណីនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២(ច្រាំងទន្លេ) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »

ជនសង្ស័យ២នាក់ ត្រូវឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញថ្នាំញៀន១៤កញ្ចប់

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅ ត្រួតពិនិត្យជាតិស្រវឹង និងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជិះម៉ូតូឆ្លងកាត់គោលដៅ ឆែកឆេរ រកឃើញថ្នាំញៀនម៉ាទឹកកកលាក់នៅក្នុងកញ្ចប់បារី ចំនួន១៣កញ្ចប់ថង់ តូច និង១កញ្ចប់ថង់ធំល្មម ។ ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ... Read More »

Tablet superthin E ink ថ្មី របស់ក្រុមហ៊ុន Sony មានតម្លៃត្រឹមតែ $ 700

បើទោះបីជាមានការប្រកួតប្រជែងយ៉ាងខ្លាំង ក៏ក្រុមហ៊ុន Sony នៅតែបន្តអភិវឌ្ឍន៍ E Ink devices។ ក្រុមហ៊ុននេះបានព្យាយាមលក់ ផលិតផលដ៏អស្ចារ្យនេះ នៅលើ displayថ្មី ចាប់តាំងពីវាបានចេញផ្សាយ 13,3 អ៊ីញនៅឆ្នាំ 2014 ... Read More »

សត្វអណ្តើកសមុទ្រទម្ងន់១៨៧គីឡូក្រាមត្រូវបានលោក ឧកញ្ញ៉ា ទា វិចិត្រ ព្រលែងចូលសមុទ្រធម្មជាតិវិញ

​ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ​​ ប្រធានសមាគមន៍គ្រួសារអូបី បានព្រលែងសត្វអណ្តើកសមុទ្រយក្ស១ក្បាលទម្ងន់១៨៧គីឡូក្រាមចូលទៅក្នុងសមុទ្រធម្មជាតិវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ។ លោកឧកញ៉ាទៀ វិចិត្របានឲ្យដឹងថា សត្វអណ្តើកដ៏ធំ១ ក្បាលនេះ គឺ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ យុទ្ធសាស្ត្ររបស់អាមេរិក «ព្រួញមួយបាញ់បានសត្វពីរ » ពេលបញ្ជូនទាហានមកកាន់ឧបទ្វីបកូរ៉េ

អាមេរិកបានបញ្ជូនកម្លាំងទាហាននិងអាវុធមកកាន់តំបន់អាស៊ីដើម្បី ទប់ទល់ជា មួយកូរ៉េខាងជើង គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់អាមេរិកក្នុងគោលដៅពង្រីកឥទ្ធិពលនៅទីនោះ ដែលមានទាំងការគ្រប់គ្រងឥទ្ធិពលរបស់ចិននៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងផងដែរ ។ ចំណុចទាំងនោះនឹងធ្វើឲ្យអាមេរិក កាន់តែមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ស្កាត់ ចិនដែលកំពុង សាងសង់កោះសិប្បនិមិត្ត ដែលជាទីតាំងយោធាដ៏សំខាន់អាចគំរាមកំហែងដល់មហាអំណាចអាមេរិកបានគ្រប់ពេល។ នៅពេលនេះអាមេរិកត្រូវតែបង្ហាញឥទ្ធិពល ក៏ដូចជាការពារច្បាប់អន្តរជាតិដោយការ ដាក់គំនាបទៅលើចិន ។ ... Read More »

កម្មវិធីលក់ថ្មីរបស់ GoPro ដើម្បីទាក់ទាញអតិថិជនឲ្យចង់ទិញ Hero5

GoPro ពិតជាចង់លក់ Hero5 ឲ្យអតិថិជន វាបានចាប់ផ្តើមដំណើរការកម្មវិធីលក់ថ្មី ដោយសង្ឃឹមទុកនៃការផ្ដល់ឡើងជាម៉ូដែលចាស់ដែលធ្វើឲ្យមានការទាក់ទាញបន្ថែមទៀត។ ការចាប់ផ្តើមថ្ងៃនេះទី 11 ខែមេសា អ្នកអាចទទួលបាន Hero5 ខ្មៅតំលៃត្រឹម $100 តិចជាងតំលៃលក់រាយឬ Hero5 ... Read More »

ស្ថានភាពសន្តិសុខពិភពលោកក្រោមការដឹកនាំរបស់លោកត្រាំកាន់តែយ៉ាប់យឺុន

ស្ថានភាពសន្តិសុខនៅលើពិភពលោកកាន់តែតានតឹង ក្រោយពេលអាមេរិកមាន សកម្មភាព មួយចំនួនបង្កក្តីបារម្ភដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក ដោយសកម្មភាពនោះអាចបង្កឲ្យមានសង្គ្រាមជាទ្រង់ទ្រាយធំបានគ្រប់ពេលវេលា ។ ដោយសារ ហេតុការណ៍ខាងលើនេះហើយ ទើបធ្វើឲ្យ ប្រទេសជាច្រើន បានប្រកាសអាសន្ន ត្រៀមលក្ខណៈ សម្រាប់ធ្វើសង្រ្គាម ដូច​ជារុស្ស៊ី អឺរ៉ុប ... Read More »

ពលរដ្ឋស្នើក្រសួងរ៉ែ និងថាមពលឲ្យបពា្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនចំនួនបី ដែលកាយថ្មភ្នំចំបាប់ប៉ះពាល់ការរស់ពួកគាត់

ខេត្តតាកែវ៖ ពលរដ្ឋស្ទើតែមួយស្រុកបាទី បានស្នើសុំឲ្យក្រសួងរ៉ែ និងថាមពលជួយបញ្ឈប់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនចំនួនបី ដែលកំពុងធ្វើសកម្មភាពកាយថ្មភ្នំចំបាប់ធ្វើអាជីវកម្ម ។ ក្រុមពលរដ្ឋបានលើសឡើងថា ក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពកាយថ្មភ្នំចំបាប់ទាំងបីនោះ មានឈ្នោះ ១ ក្រុមហ៊ុនច្រាយគង់ ២ ក្រុមហ៊ុនអាយ ស៊ី ប៊ី(ICB) ... Read More »

អាមេរិកពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលជាសម្ពន្ធមិត្តក្នុងពេលស្ថានភាពពិភពលោកកំពុងតានតឹង

ក្នុងរយៈពេលចុងក្រោយនេះ ប្រធានា ធិបតីអាមេរិក បានបង្កើនទំនាក់ទំនងជា មួយ ប្រទេសជាសម្ពន្ធមិត្តកាន់តែជិតស្និទ្ធថែមទៀត ក្នុងពេលដែលស្ថានភាពពិភពលោកកំពុងតែតានតឹង ដោយការវាយ ប្រហារ ទៅលើទីតាំងយោធារបស់ស៊ីរី និង ការបញ្ជូនអាវុធទៅកានឧបទ្វីបកូរ៉េ។ ការធ្វើឲ្យសម្ពន្ធមិត្ត មានទំនុកចិត្តលើ អាមេរិកគឺជារឿងចាំបាច់បំផុតនាពេលនេះ ... Read More »