តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku បានកើនឡើងរហូតដល់ទៅ១៤០ លានផោនស្មើនឹង៥៤ភាគរយបើគិតចាប់តាំងពីផ្លាស់មកកាន់ក្លិបបិសាចក្រហមManchester United។ នេះបើយោងទៅតាមរបាយការណ៍ស្រាវជ្រាវរបស់ ក្រុមអ្នកស្រាវជ្រាវ CIES Football Observatory។ CIES Football Observatory គឺជាក្រុមអ្នកស្រាវជ្រាវបាល់ទាត់របស់ប្រទេសស្វុីសដែលមានជំនាញលើការប៉ាន់ស្មានបែបវិទ្យាសាស្ត្រអំពីតម្លៃផ្ទេររបស់កីឡាករបាល់ទាត់អាជីព។ ... Read More »
ស៊ូ ដាណេ ទម្លាយរឿងគេកាត់ឈ្មោះចេញពីមន្ត្រីក្របខណ្ឌក្រោយតស៊ូអស់១៤ឆ្នាំ
ភ្នំពេញ៖ សិល្បករពហុជំនាញ អ្នកនាងឆោម ច័ន្ទនេត ហៅ ស៊ូ ដាណេ បានបង្ហាញសារវែងអន្លាយមួយដែលបានរៀបរាប់អំពីការងារក្របខណ្ឌជាមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី របស់នាងត្រូវបានគេបញ្ចប់ក្រោយពីនាងតស៊ូធ្វើការអស់ជាង១៤ឆ្នាំ។ ការរៀបរាប់របស់នាងធ្វើឡើងក្រោយពីនាងសម្រេចចិត្តចាកចេញទាំងមិនដាច់អាល័យ។ នាងរៀបរាប់ថា នាងត្រូវបានបញ្ចូលឈ្មោះជាបុគ្គលិកបណ្តែតចាប់តាំងពីឆ្នាំ២០០៤មកគឺចាប់តាំងពីការធ្វើការងារសិល្បៈចាប់ពីមិនមានប្រាក់ខែសោះរហូតដល់ប្រាក់ខែ៥ម៉ឺនរៀល ប៉ុន្តែពេលនេះត្រូវបានគេបញ្ឈប់ព្រោះតែលើកហេតុផលមិនមានវត្តមានទៀងទាត់ក្នុងការបម្រើការងារ។ នាងបន្តថា ក្រៅពីនាងក៏មានបុគ្គលិកចាស់ៗជាច្រើនដែលធ្លាប់ឆ្លងកាត់ការតស៊ូនឹងការងារសិល្បៈត្រូវបានបញ្ឈប់ក្រោយពីក្រសួងចាប់ផ្តើមរិតបន្តឹងលើផ្នែកវត្តមាននិងក្រោយពីមានគោលការតម្លើងប្រាកខែកន្លងមក។ ... Read More »
លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យលោកគ្រូអ្នកគ្រូខ្មែរឥស្លាមទាំងអស់ត្រូវពង្រឹងគុណភាពអប់រំ ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិ បាល
ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូខ្មែរឥស្លាម (គណៈអ៊ីមាំ )ខេត្ត ក្រុងនិងនាយក អប់រំ គ្រប់ កម្រិត ទូទាំងប្រទេសចំនួន៣១៤នាក់ លោក អូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី បានស្នើឲ្យលោកគ្រូ ... Read More »
រថយន្តកូរ៉េបើកបុកម៉ូតូវ៉េវនិងកិនបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុនិង២នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសស្រាល ខណៈកំពុងជិះម៉ូតូហើយត្រូរថយន្តកូរ៉េបើកលឿន បួងចង្កតឆ្លងផ្លូវក៏ជ្រុលបុក និងកិន កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រប៊ឺរី តាមអូឌឹមទំបន់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »
សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា គឺមានការសោកស្តាយ និងសូមចូលរួមជាមួយរដ្ឋាភិបាលអាមេរិកាំង រំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនៃពលរដ្ឋអាមេរិកាំង ដែលទទួលរងអំពើបាញ់ប្រហារកាលពីថ្ងៃថ្មីៗ ដែលបានសម្លាប់មនុស្សអស់ ៥៩នាក់ និងរងរបួសជាង ៥០០ នាក់
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ចូលរួមជាមួយរដ្ឋាភិបាលអាមេរិកាំង រំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនៃពលរដ្ឋអាមេរិកាំង ដែលទទួលរងអំពើបាញ់ប្រហារកាលពីពេលថ្មីៗដែលបានសម្លាប់មនុស្សអស់ ៥៩នាក់ និងរងរបួសជាង ៥០០ នាក់ ។ សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាម ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់ស្រាល២នាក់នៅស្វាយរៀង
ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសដោយសារករណី គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា ហើយបត់ឆ្វេងខ្វះប្រុងប្រយត្ន័កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ លើផ្លូវលេខ២០៩ ស្ថិតក្នុងភូមិ វាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាក ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រាក់ អ៊ីឡេងកំពុងកាក់កបយ៉ាងខ្លាំងនឹងបទល្មើសក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
នៅខេត្តពោធិ៍សាត់ ក្នុងចំណោមមន្ត្រីជំនាញបរិស្ថាន នរណាក៏ស្គាល់លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះដែរ។ ភាពល្បីល្បាញរបស់លោកប្រាក់ អ៊ីឡេង នៅក្នុងចំណោមអ្នករកស៊ីដឹកជញ្ជូនឈើប្រណីតចេញពីតំបន់ដែនជម្រកសត្វព្រៃក៏ខ្លាំងក្លាណាស់ដែរ។ លោកអាចរកលុយបានរាប់សិបលានរៀលក្នុងមួយថ្ងៃពីបទល្មើសព្រៃឈើដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់។ គេរាយការណ៍ថា រថយន្តកែច្នៃមួយគ្រឿងមុននឹងចេញផុតពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបង់លុយឲ្យលោកប្រាក់ អ៊ីឡេង ៦០ម៉ឺនរៀល។ ក្រុមមន្ត្រីបរិស្ថានដែលឈរជើងនៅស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និយាយថា ករណីលោកប្រាក់ ... Read More »
បង្កហិង្សាដោយចេតនាត្រូវប៉ូលិសឃាត់ខ្លួន២នាក់
ភ្នំពេញ៖ ប៉ូលិសប៉ុស្តិ៍ទឹកថ្លាចាប់ឃាត់ខ្លួនយុវជនឈាមរាវ២នាក់ដោយចោទពីបទបង្កហិង្សាដោយចេតនា(យកខ្សែក្រវាត់ដេញវាយជនរងគ្រោះតាមផ្លូវសាធារណៈ ព្រោះតែក្រុមខ្លួនខឹងរឿងថា ជនរងគ្រោះជិតម៉ូតូប៉ះម៉ូតូខ្លួនហើយមិនឈប់សុំទោស) បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរូស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនបង្កទី១មានឈ្មោះ ធីម ... Read More »
លោក ឃួង ស្រេង ស្នើឲ្យយុវជនកម្ពុជាត្រូវចេះសាមគ្គីគ្នាដើម្បីមាតុភូមិរីកចម្រើនទៅថ្ងៃអនាគត
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យ យុវជនកម្ពុជា ត្រូវចេះសហការរួបរួម សាមគ្គីគ្នា ឲ្យបានល្អ ដើម្បីមាតុភូមិរបស់យើង រីកចម្រើន រុងរឿងទៅថ្ងៃអនាគត បើយើងចេះសាមគ្គីគ្នាបានល្អ ... Read More »
ស្ថាបនិកកម្មវិធីវិភាគទានច្បាប់ ទទួលការសរសើរនិងគាំទ្រពេញទំហឹងពីប្រធានគណៈមេធាវី
ភ្នំពេញ៖ ស្ថាបនិកកម្មវិធីវិភាគទានច្បាប់ លោកស្រីមេធាវី ទេព បូផល ទទួលការសរសើរ ការលើកទឹកចិត្ត និង គាំទ្រពេញទំហឹង ពីប្រធានគណៈមេធាវី ជុំវិញការបង្កើតកម្មវិធីវិភាគទានច្បាប់ ដែលជាឆន្ទះបណ្តុះបណ្តាលច្បាប់ដល់មហាជន ដោយពុំទទួលបានកម្រៃ ។ ប្រធានគណៈមេធាវី ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល ផ្លូវជាតិលេខ៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅរោងចក្រ តំបន់កំបូល ផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ ... Read More »
កម្លាំងនគរបាល២ខេត្តបាត់ដំបងនិងកំពតបំបែកសំណុំរឿងសំបុកក្រុមចោរលួចកាច់សោកម៉ូតូនិងដាក់ថ្នាំសណ្តំយកម៉ូតូ៧នាក់
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលចំនួន២ខេត្តគឺខេត្តបាត់ដំបង និងខេត្តកំពត សហការគ្នាចេញប្រតិបត្តិការបំបែកសំណុំរឿងសំបុកក្រុមចោរលួចកាច់សោកម៉ូតូនិងដាក់ថ្នាំសណ្តំយកម៉ូតូ បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដកហូតម៉ូតូចំនួន៤គ្រឿង រថយន្ត១គ្រឿង ស្លាកលេខម៉ូតូ៧បន្ទះ និងឧបករណ៍កាច់សោកម៉ូតូរួមនិងកូនសោដោះម៉ូតូមួយចំនួនផងដែរ។ ជនសង្ស័យទាំង៧នាក់ត្រូវបានយកមកបង្ហាញមុខនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី៣ ខែតុលា ក្រោយរងការបង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់នៅខេត្តបាត់ដំបង និងនៅខេត្តកំពត កាលពីថ្ងៃទី២ ខែតុលា ... Read More »
វិភាគអន្តរជាតិ៖ លោកឌុយទែរតេ ប្រឈមនឹងការចោទប្រកាន់ជាច្រើនពីគណបក្សប្រឆាំងនិងសហគមន៍អន្តរជាតិ
ការសម្លាប់មនុស្សយ៉ាងច្រើនក្រោមការដឹកនាំរបស់លោកឌុយទែរតេ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង ។ ប៉ុន្តែការ សម្លាប់ មនុស្សពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន មិនបានធ្វើឲ្យចរាចណ៍គ្រឿងញៀន ថយចុះនោះឡើយ ស្លាប់តែមនុស្ស គ្រឿង ញៀននៅរស់ដដែល។ កន្លងមកលោក Cesar Gaviria អតីត ... Read More »
ដោយការរិះគន់ខ្លាំងឡើងៗពីសហគមន៍អន្តរជាតិមីយ៉ាន់ម៉ាស្នើឲ្យជនភៀសខ្លួនវិលត្រឡប់មកផ្ទះវិញ
ក្រោយពេលដែលរដ្ឋាភិបាលប្រទេសបង់ក្លាដែស មិនព្រមទទួលយកជនភៀសខ្លួនមីយ៉ាន់ម៉ា រាប់សិបមុឺននាក់ ដែលចូល ដល់ទឹកដីបង់ក្លាដែស ហើយប្រឈមនឹងការបណ្តេញចេញនោះពេលនេះ រដ្ឋាភិ បាល មីយ៉ាន់ម៉ាបានសម្រេចស្នើដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់ វិលត្រឡប់ មកស្រុកវិញ។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលអង្គការសង្គមស៊ីវិលបាន ចោទ ប្រកាន់ ទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ... Read More »
កូរ៉េខាងជើងត្រៀមលក្ខណៈសាកល្បងមីស៊ីលជាថ្មី
ប្រភពព័ត៌មានពីក្រុមចារកម្ម កូរ៉េខាង ត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនមីស៊ីលឆ្លងទ្វីបចេញពីមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ទៅកាន់ទីតាំង ត្រៀម សាកល្បងសាជាថ្មី។ កូរ៉េខាងជើងមានប្រពៃណីក្នុងការសាកល្បងអាវុធ នៅក្នុងពិធីបុណ្យធំៗរបស់ជាតិក្នុងនោះមានពិធីរំលឹកខួបទី៧២ឆ្នាំថ្ងៃបង្កើតបក្សពលករកាន់អំណាចកូរ៉េខាងជើង នាថ្ងៃទី១០ ខែតុលា។ កាលពី៧ឆ្នាំមុន នៅថ្ងៃទី១០ ខែតុលាក៏ជាថ្ងៃមេដឹកនាំវ័យក្មេងគីម ជុងអ៊ុនបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ជាមួយនឹងឪពុកគីម ... Read More »
កងទ័ពជើងទឹកចិនសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងទឹកកម្ពុជាបន្ថែមទៀត
ភ្នំពេញ ៖ លោកឧត្តមនាវីទោ SHEN HAO មេបញ្ជាការរងកងនាវាសមុទ្រខាង កើតកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនបានសន្យាថានឹងខិតខំធ្វើយ៉ាងណា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ កងទ័ពជើងទឹកទាំងពីរ កម្ពុជា-ចិនឲ្យកាន់ តែខ្លាំងក្លាបន្ថែមទ្វេឡើងថែមមួយកម្រិតទៀត ។ ការសន្យារបស់លោកឧត្តមនាវីទោ SHEN HAO ... Read More »
នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ស្នាក់នៅមិនស្របច្បាប់
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ក្រុមប្រតិបត្តិការចម្រុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន សហការជាមួយកម្លាំងស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងឆែកឆេរគោលដៅសិប្បកម្មឈើចំនួន២កន្លែង ស្ថិតនៅ ភូមិភ្នំពេញថ្មី ... Read More »
លោក ខៀវ សុភ័គ ថានឹងចាត់ការរឿងប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិតប្រើក្មួយដើរប្រមូលលុយពីមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត
ភ្នំពេញ ៖ ករណីមន្ត្រីនគរបាលអន្តោ ប្រវេសន៍នាំគ្នាប្រតិកម្ម និងបានសរសេរ លិខិតប្តឹងដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រឿងលោក ខាត់ សារ៉ាត់ ប្រើក្មួយបង្កើតឈ្មោះ ប្រាក់ ពេញ ប្រមូលលុយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតនោះ ... Read More »
តូបលក់គ្រឿងទេស១ខ្នងសង់ពីឈើជញ្ជាំងស័ង្កសីត្រូវអគ្គិភ័យឆេះទាំងស្រុង
ខេត្តស្វាយរៀង ៖ តូបលក់គ្រឿងទេសមួយខ្នងសង់អំពីឈើប្រក់សង្ក័សី ជញ្ជាំងស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងខណៈដែលម្ចាស់ផ្ទះដេកលក់ សង្ស័យដោយសារភ្លេចពន្លត់ភ្លើងចង្ក្រាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុក កំពង់រោទ៍ ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ... Read More »
ស្គាល់គ្នាតាមហ្វេសប៊ុក២ថ្ងៃចូលក្រេបទឹកឃ្មុំនៅផ្ទះសំណាក់ខាងប្រុសក្លាយជាអ្នកទោស
ភ្នំពេញ៖ ស្នេហាវ័យក្មេងមួយគូដែលទើបស្គាល់គ្នាតាមបណ្តាញសង្គមហ្វេស ប៊ុករយៈពេល២ថ្ងៃក៏ណាត់ជួបគ្នាហើយ បន្តទៅក្រេបទឹកឃ្មុំនៅផ្ទះសំណាក់បាន សម្រេចម្តង។ លុះ៣ថ្ងៃក្រោយមកស្រាប់តែខាងស្រីប្រាប់នាង និងបានចោទប្រកាន់ខាងប្រុសពីបទរំលោភសេពសន្ថវៈទៅវិញហើយក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅក្នុង ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ ... Read More »
អតិថិជនរិះគន់ក្រុមហ៊ុនទឹកស្អាត តាយ សេង ក្រុងបានលុង ខេត្តរតនគិរីចែកចាយទឹកល្អក់កករប្រើមិនកើត
ខេត្តរតនគិរី៖ ក្រុមហ៊ុនទឹកស្អាត តាយ សេង នៅក្រុងបានលុងបានរងការរិះគន់ពីប្រជាពលរដ្ឋដោយធ្វើឲ្យទឹកល្អក់ប្រើមិនកើតថែមទាំងមានស្លែទៀត។ ប្រជាពល រដ្ឋបានលើកឡើងថា ក្រុមហ៊ុនទឹកស្អាត តាយ សេង មានទីតាំងស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែងបច្ចុប្បន្នបាននាំយកទឹកពីប្រភពដើមគឺបឹងកម្សាន្តក្នុងសង្កាត់ឡាបានសៀក សង្កាត់បឹងកន្សែង ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ... Read More »
នគរបាលខេត្តកំពតចាប់បានក្រុមចោរ៥នាក់ និងខេត្តបាត់ដំបងបានម្នាក់ជំនាញដាក់ថ្នាំសណ្តំ
ខេត្តកំពត៖ កម្លាំងនគរបាលខេត្តកំពតសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ ចាម និងកម្លាំងនគរបាលខេត្តបាត់ដំបងបានបន្ដបង្ក្រាបក្រុមដាក់ថ្នាំសណ្ដំ៥នាក់ទៀត ដែលលាក់ខ្លួននៅខេត្តកំពតដែលលើកមុនបង្ក្រាបបានម្នាក់នៅខេត្តបាត់ដំបងដែលក្រុម នេះតែងធ្វើសកម្មភាពដាក់ថ្នាំលួចយកម៉ូតូរបស់ពលរដ្ឋ។ ស្នងការនគរបាលខេត្តកំពតលោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ... Read More »
បេក្ខជនដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌយោធាប្រុងប្រយ័ត្នចំពោះជនខិលខូចឆ្លៀតឱកាសកេងចំណេញ
បេក្ខជនដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌយោធាប្រុងប្រយ័ត្នចំពោះជនខិលខូចឆ្លៀតឱកាសកេងចំណេញ Read More »
ប្រធានមន្ទីរធនធានទឹកខេត្តប្រកាសអាសន្នឲ្យប្រជាពលរដ្ឋជាប់ព្រំដែនកម្ពុជា-ថៃប្រុងប្រយ័ត្នពីទឹកជំនន់
ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ បានប្រកាសអាសន្នឲ្យប្រជាពលរដ្ឋចំនួន២ស្រុកក្រុងជាប់ព្រំដែនកម្ពុជា-ថៃគឺស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត មានការប្រុងប្រយ័ត្នពីទឹកជំនន់ទឹកភ្លៀង គ្រាដែលកំពស់ទឹកភ្លៀងបានកើនឡើងពី៦០មីល្លីម៉ែត្រទៅដល់៨៨.៤ មីល្លីម៉ែត្រ បណ្តាលឲ្យទឹកជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនៅក្នុងស្រុកម៉ាឡៃរាប់រយខ្នង ។ លោកបញ្ជាក់ឲ្យដឹងទៀតថា ទឹកភ្លៀងបានធ្លាក់នៅក្នុងខេត្តបន្ទាយមានជ័យ មានរយៈពេល៣ថ្ងៃយ៉ាងគំហុកធ្វើឲ្យស្រុកម៉ាឡៃបានជន់លិចទឹកភ្លៀងធ្ងន់ធ្ងរ ... Read More »
ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវថ្នល់និងលំនៅឋានពលរដ្ឋក្រុងសៀមរាបមួយចំនួនលិចលង់
ខេត្តសៀមរាប៖ បន្ទាប់ពីភ្លៀងធ្លាក់ពីរថ្ងៃផ្លូវថ្នល់និងលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងសៀមរាប រងការលិចទឹកទៅតាមកន្លែង តាមកំណាត់ផ្លូវជាតិលេខ៦ ផ្លូវ៦០ម៉ែត្រ និងផ្លូវលំជាច្រើនទៀត ព្រមទាំងផ្សារសាមគ្គីក្នុងក្រុងសៀមរាប។ បើតាមការរៀបរាប់របស់ប្រជាពលរដ្នប្រាប់ថា កាលពីមុន មិនដែលមានការលិចលង់បណ្ដាស្រុកជាច្រើនបែបនេះទេ ហើយក៏មិនមានជំនន់ទឹកភ្លៀងធ្លាក់យ៉ាងគំហុកហូរមិនទាន់បែបនេះដែរ។ ជុំវិញករណីនេះ លោកសូរ ប្លាតុង អភិបាលក្រុងសៀមរាប ... Read More »
អាជ្ញាធររាជធានី គ្រោងនឹងសាងសង់ស្ថានីយ៍បូមទឹកមួយកន្លែងទៀតនៅទីតាំងលូប្រាំ ផ្លូវវេងស្រេង ដើម្បីរំដោះទឹកនៅក្នុងខណ្ឌ៣ជាយក្រុង
ភ្នំពេញ៖ ដោយសារស្ថានភាពលិចលង់ដោយជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងខណ្ឌ ចំនួន៣ មានខណ្ឌសែនសុខ មានជ័យ និងខណ្ឌពោធិ៍សែនជ័យ និងក្រោយពីពិនិត្យសិក្សាឃើញថា តំបន់ទាំងនេះត្រូវតែដោះស្រាយជាបន្ទាន់ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចថា៖ នឹងសាងសង់ស្ថានីយ៍បូមទឹកមួយកន្លែងទៀត នៅទីតាំងលូប្រាំ សង្កាត់ ... Read More »
ឃុំ៤ក្នុងស្រុកម៉ាឡៃត្រូវលិចទឹកដោយសារភ្លៀងធ្លាក់ជាប់គ្នាជិត១សប្ដាណ៍
ប៉ោយប៉ែត៖ ភ្លៀងធ្លាកជាប់ៗគ្នា រយះពេលជិតមួយសប្ដាណ៍ធ្វើឲ្យភូមិ៤លិចទឺក និងប្រជាពលរដ្ឋជិត៣០០គ្រួសាររងផល់ប៉ះពាល់។ ដោយមើលឃើញពីផលប៉ះពាល់នូវទឺកជំនន់ លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងស្តីទី ក្រោបបទបញ្ជាររបស់លោកអាត់ ខែម ស្នងការខេត្ត ចុះពិនិត្យស្ថានភាព និងជួយពលរដ្ធដែលរងគ្រោះទឹកជំនន់។ ប្រជាពលរដ្ឋរាប់រយគ្រួសារ និងឃុំ៤នៅស្រុកម៉ាឡៃកំពុងរងគ្រោះទឹកជំនន់លិចផ្ទះសម្បែង ... Read More »
ប្រជាពលរដ្ឋ២១៤គ្រួសារ ជិត១ពាន់នាក់ត្រូវជម្លៀសចេញពីទីតាំងដោះគ្រាប់បែកនៅស្រុករមាសហែក
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋពីរភូមិបានជម្លៀសចេញពីលំនៅដ្ឋានជុំវិញទីតាំងដោះគ្រាប់បែកអាមេរិកកាំងទម្លាក់ទសវត្សរ៍ទី៧០នៅចំណុចវត្តគគី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។ ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកស្រី កឹម សំអឿនមេឃុំគគី បានឲ្យដឹងថា ការជម្លៀសពលរដ្ឋជុំវិញទីតាំងមានចំនួនពីរភូមិ គឺភូមិគគី ... Read More »
ឥឡូវនេះទូរស័ព្ទ Nokia 3310 មានភ្ជាប់បណ្តាញ 3G និងប្រើបាននៅសហរដ្ឋអាមេរិក
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន HMD Global បានធ្វើឱ្យទូរស័ព្ទម៉ាក Nokia classic 3310 candy bar ស៊េរីថ្មីទើបតែបាន update លក្ខណៈពិសេសខ្លះៗ ។ ហើយនៅខែក្រោយ ... Read More »
លោកយុត្ថារ៉ា ឆានី ក្លាយជាថៅកែពុះដីឡូតិ៍លក់
ភ្នំពេញ៖ តារាសម្តែង យុត្ថារ៉ា ឆានី បានធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីលោកបានប្រកាសបើកគម្រោងពុះដីឡូតិ៍លក់ដ៏ធំមួយនាសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ គម្រោងពុះដីឡូតិ៍នេះ មានតម្លៃប្រមាណជាង១លានដុល្លារអាមេរិកឯណោះ។ ថ្ងៃប្រកាសបើកគម្រោងកាលពីដើមខែតុលានេះ គេក៏ឃើញវត្តមានអតីតភរិយាលោក គឺអ្នកនាងចន ច័ន្ទលក្ខិណា ចូលរួម និងប្រគល់កន្ត្រកផ្កាអបអរសាទរផងដែរ រួមទាំងវត្តមានសិល្បករ ... Read More »