ព័ត៌មានទាន់ហេតុការណ៍៖
'

ចោរលួចម៉ូតូចេញពីក្នុងក្រុងសៀមរាបសមត្ថកិច្ចចាប់ជាប់នៅស្រុកពួក

ខេត្តសៀមរាប៖ ចោរលួចម៉ូតូម្នាក់ធ្វើសកម្មភាពចេញពីក្នុងក្រុងសៀមរាប មកជាប់អន្ទាក់នគរបាលស្រុកពួក ខណៈជនសង្ស័យកំពុងជិះម៉ូតូ ដូចភិនភាគដែលបានរាយការណ៍ ទើបកម្លាំងសមត្ថកិច្ចដាក់យាមកាមតាមដងផ្លូវឃាត់ និងសួរនាំ ទើបដឹងថា ពិតជាចោរ លួចម៉ូតូចេញពីភូមិសាស្ត្រ ក្នុងសង្កាត់គោកចក ក្រុងសៀមរាបប្រាកដមែនទើបឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង ២០ និង១៧ នាទី ... Read More »

អគ្គិភ័យឆេះផ្ទះលក់គ្រឿងអគ្គិសនី យីហោ ឡាយ​ វ៉េងឃាង នៅផ្សារតូចខណ្ឌដូនពេញ

ភ្នំពេញ៖ ហេុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១កន្លែង នៅជាន់ទី២ បានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ ខណៈនោះក៏ត្រូវកម្លាំងសមត្ថកិច្ចរាយការណ៍ជូន រថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ។ ករណីនេះកើតឡើង នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្សារតូចក្បែរផ្សារទួលសង្កែ ផ្ទះលេខ៩៣  ដែលមានយីហោ ... Read More »

ប្រជាពលរដ្ឋចាប់ក្រុមឆក់បាន២នាក់ប្រគល់ឲ្យសមត្តកិច្ច បន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមហើយទើបប្រគល់ឲ្យសមត្តកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាមរ៉ាថតរូបពីជនបរទេស មិនបានសម្រេចកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវ២០៨ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនសង្ស័យ ... Read More »

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៦៥គ្រាប់ប្រមូលបាននៅឃុំតាលោ

ខេត្តពោធិ៍សាត់៖ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៦៥គ្រាប់ ត្រូវបានកម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace) កំលាំសមត្ថកិច្ចនគរបាលស្រុកបាកាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោសហការជាមួយប្រជាពលរដ្ឋចំនួន ០៧ភូមិ ប្រមូលយកទៅកម្ទេចចោលតាមបច្ចេកទេសរបស់មន្រ្តីជំនាញ ។ ប្រតិបត្តិការខាងលើនេះ ប្រព្រឹត្តឡើងតាំងពីថ្ងៃទី ១២ ... Read More »

សម្តេចព្រះវ័នរ័ត្នណយ ច្រឹក សង្ឍនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនិងចឆស់ជរា ២២០ គ្រួសារក្នុខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន២២០គ្រួសារ មកពីសង្កាត់ទាំង៣នៅខណ្ឌព្រែកព្នៅ បានទទួលអំណោយ កុងទរ័ទឹក និងសម្ភារៈមួយចំនួនទៀត របស់សម្តេចព្រះវ័នរ័ត្នណយ ច្រឹក សង្ឍនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ ... Read More »

អង្គការទស្សនៈពិភពលោក សហការជាមួយអាជ្ញាធរខណ្ឌមានជ័យចុះពិនិត្យផ្ទាល់តំបន់លិចទឹកផ្ទះពលរដ្ឋ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ទឹកបានជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅក្រុម៣ និងរហូតក្រុម៧ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយដោយមិនអាចទ្រាំអង្គុយមើលផលលំបាក់របស់បងប្អូនពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នោះ គេបានឃើញក្រុមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី ... Read More »

ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់នៅទំនប់ម្កាក់ក្នុងស្រុកជីក្រែង

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៧ និង៥០នាទី មានករណីក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ហេតុការណ៍នេះកើតឡើងនៅទំនប់ម្កាក់ ក្នុងភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ ... Read More »

ភ្លៀងធ្លាក់ជាប់ៗគ្នា ទឹកជន់លិចផ្លូវ និងលិចស្រែរាប់សិបហិកតា ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ផ្លូវថ្នល់ជាច្រើនខ្សែ និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវបានទឹកជន់លិច ដោយសារអាកាសធាតុ ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឲ្យប៉ះពាល់ កាត់ផ្តាច់ចរាចរណ៍ លើកំណាត់ផ្លូវមួយចំនួន ស្រូវប្រជាកសិករទទួលរងការខូចខាត ។ តាមអាជ្ញាធរបានឲ្យដឹងថា សង្កាត់ទាំង១០ ... Read More »

សមត្ថកិច្ចបង្ក្រាបជនសង្ស័យប្រុស ស្រី២នាក់ ចាប់យកថ្នាំញៀន២៧កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យប្រុស ស្រី២នាក់ រួមនិងថ្នាំញៀនចំនួន២៧កញ្ចប់ ត្រូវកំលាំងនគរបាលខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួនករណីជួញដូគ្រឿងញៀនកាលពីវាលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ដើរទាក់ឆ្កែពេលយប់ ត្រូវនគរបាលចាប់បានម្នាក់ រត់រួចម្នាក់

ភ្នំពេញ ៖ អ្នកទាក់ឆ្កែពេលយប់ម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបាននគរបាល ស្ទឹងមានជ័យឃាត់ខ្លួនបានកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីឃើញឆ្កែពីរក្បាលដែលគេទើបទាក់បានច្រកក្នុងបាវមួយ រួមមានទាំងអន្ទាក់ផងដែរ ។ មន្រី្តនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ... Read More »

ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់នៅក្រុងតាខ្មៅ

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅល្បាតចាប់ខ្លួនបាន កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១០៧ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៣កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ... Read More »

អគ្គិភ័យឆាបឆេះកុដិលោក១ខ្នងនៅវត្តជាំស្វាយ ស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៦ មានករណីអគ្គិភ័យមួយកើតឡើង នៅចំណុចភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តរបណ្តាល ឆេះកុដិវត្តជាំស្វាយអស់គ្មានសល់ មូលហេតុដោយសារកូនសិស្សដុតធូបចោលមិ នបានប្រយ័ត្ន ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ... Read More »

រថយន្តដឹកដំឡូងមីក្រឡាប់ស្លាប់ និងរបួស១៩នាក់​នៅស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី១៩នាក់ ស្លាប់ និងរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតក្រឡាប់កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិតាវាំង ឃុំស្រុករមាសហែក ខេត្តស្វាយរៀង ខេត្តស្វាយរៀង ។ ... Read More »

ស្ទាវ២ក្រុមដេញវាយគ្នាទាំងយប់ ផ្អើលអស់សមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម មិនដឹងថា ដេញវាយគ្នាតាំងពីកន្លែងណាមកទេ ដោយជនរងគ្រោះជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ និងជនបង្កមានគ្នា៩នាក់ ជិះម៉ូតូ៤គ្រឿង បានដេញវាយគ្នាទាំងយប់ ក៏ត្រូវសមត្ថកិច្ចបានផ្ទុះអាវុធ ធ្វើឲ្យជនបង្ក និងជនរងគ្រោះនាំគ្នាជិះម៉ូតូគេចខ្លួនអស់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ... Read More »

ស្នងការនគរបាលខេត្តរតនគិរីបានដោះលែងជនជាតិវៀតណាម៣នាក់ក្រោយការឃាត់ខ្លួនពាក់ព័ន្ធករណីដាក់ម៉ាស៊ីនខួងយករ៉ែថ្ម នៅស្រុកកូនមុំ

ខេត្តរតនគិរី៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានសម្រេចដោះលែងជនជាតិវៀតណាមចំនួន៣នាក់ក្រោយពីការឃាត់ខ្លូនបានបីថ្ងៃដែលជាប់ពាក់ព័ន្ធករណីរុករករ៉ែថ្មគ្មានច្បាប់នៅស្រុកកូនមុំ ។ ជនជាតិវៀតណាមទាំង៣នាក់នោះ ឈ្មោះ ង្វៀន ជុងយឿង ភេទប្រុស មានលិខិតឆ្លងដែន ឈ្មោះង្វៀន យ៉ាំងកង ភេទប្រុស ... Read More »

ទឹកជំនន់លិចជាច្រើនសង្កាត់ក្នុងមូលដ្ឋានខណ្ឌដង្កោ​ ធ្វើឲ្យខូចខាតដល់ផលដំណាំរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាលថ្ងៃក្រោយមក បូករួមទាំងមានទឹកហូរធ្លាក់មកពីខេត្តកំពង់ស្ពឺផងនោះ ទើបធ្វើឲ្យផ្លូវសណ្ដស្ទឹងព្រែកត្នោត បានបាក់ទឹកហូរជាខ្លាំងហើយទឹកហូរចូលក្នុងសង្កាត់៦ ដែលនៅក្នុងមូលដ្ឋានខណ្ឌដង្កោ រួមមាន សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស សង្កាត់សាក់សំពៅ សង្កាត់រលួសនិងសង្កាត់ដង្កោ មិនតែប៉ុណ្ណោះផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ ជាច្រើនហិកតា ផ្លូវថ្នល់ជាច្រើនកន្លែងកំពុងរងការជន់លិចជាបន្តបន្ទាប់។ ... Read More »

ភិន សុដាលីសមិនទាន់បើកផ្លូវឲ្យ ប៉ែន ចំរ៉ុង ជួបមុខកូនស្រី

ភ្នំពេញ៖ តារាសម្តែង ភិន សុដាលីស បានសម្រាលកូនស្រីកាលពីដើមខែតុលាហើយដោយមិនមានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុងទេ។ បើទោះបីជា កូនស្រីដែលជាតំណក់ឈាមរួមគ្នាក្តីក៏នាងនៅតែមិនទាន់អនុញាតឲ្យប៉ែន ចំរ៉ុងបានជួបមុខកូនស្រីនៅឡើយព្រោះតែនាងឆ្អែតចិត្តនឹងសម្តីប៉ែន ចំរ៉ុងគ្រានៅតុលាការ។ ឈ្មោះKatherinaគឺជាឈ្មោះកូនស្រីដែលនាងបានដាក់ឲ្យមុនពេលនាងបានឃើញពន្លឺថ្ងៃមកម្ល៉េះហើយនាងនិងឪពុកបាន បង្ហោះរូបថតកូន និងចៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ... Read More »

ក្រុមIS នឹងប្រើប្រាស់អាវុធគីមីដើម្បីរក្សាទីក្រុង Mosul ពីការដណ្តើមរបស់ទាហានអីរ៉ាក់

កម្លាំងអន្តរជាតិ និងទាហានអីរ៉ាក់ បានបើកការវាយប្រហារ ទៅលើទីតាំងរបស់ក្រុម IS និងដណ្តើមគ្រប់គ្រងទីក្រុងធំទីពីររបស់អីរ៉ាក់ ។ ប៉ុន្តែក្រុម IS មិនអាចឲ្យបាត់បង់ទីក្រុង ដែលខ្លួនធ្លាប់គ្រប់គ្រងដោយងាយនោះឡើយ គឺក្រុមនេះអាចប្រើគ្រប់វិធីសាស្ត្រ ក្នុងនោះយកពលរដ្ឋធ្វើជារនាំង និងប្រើប្រាស់អាវុធគីមីក្នុងការវាយបកវិញ ។ ... Read More »

សហព័ន្ធកីឡាបាល់ទះកម្ពុជាដាក់ក្រុមចំនួន២៤រាជធានី-ខេត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ

ភ្នំពេញ ៖ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ សហព័ន្ធបានរៀបចំក្រុមកីឡាករកីឡាការិនីបាល់ទះ មកពី២៤រាជធានី-ខេត្ត និងក្រសួងមួយចំនួនគឺ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បានបែងចែកជា៣វិញ្ញាសា គឺវិញ្ញាបាល់ទះបុរស ... Read More »

សាំយ៉ុងបើកលឿនបុកម៉ូតូសង់កូរ៉េរបួសធ្ងន់២នាក់នៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធពីរនាក់ រងរបួសធ្ងន់ ត្រូវបានគេដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ជនរងគ្រោះទាំងពីរនាក់ ត្រូវរថយន្តបុកពេញពីក្រោយពេញទំហឹងបណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅលើកណ្តាលទ្រូងផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ តាមកំណាត់ផ្លូវជាតិលេខ៥ ... Read More »

ករណីគ្រោះមហន្តរាយទឹកជំនន់នៅកំពង់ស្ពឺខូចខាតផ្ទះសម្បែងច្រើនខ្នង និងផ្លូវច្រើនខ្សែ

ខេត្តកំពង់ស្ពឺ៖ ផ្ទះសម្បែងប្រជាពលរដ្ឋ ក៏ដូចជាទ្រព្យសម្បត្តិផ្សេងៗទៀត រួមទាំងហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ជាដើម បានរងការខូចខាតយ៉ាងខ្លាំង បន្ទាប់ពីរងនូវជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ ។ លោកនាក់ ប៊ុនធី អភិបាលស្រុកបសេដ្ឋបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ថា សប្តាហ៍កន្លងទៅ ស្រុកបសេដ្ឋបានរងនូវផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងមានដូចជា ៖ ... Read More »

អភិបាលខេត្តកំពង់ធំចេញលិខិតឲ្យមន្ត្រីដឹកឈើ បែរជាឃើញឈ្មួញដឹកជញ្ជូនទៅវិញ

ខេត្តកំពង់ធំ ៖ លោកអភិបាលខេត្តកំពង់ធំ តាមការស្នើសុំរបស់ស្នងការនគរបាលខេត្តបានអនុញ្ញាតឲ្យអ្នកស្រី ឡេង សុគន្ធា នាយរងការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដឹកជញ្ជូនឈើ១៨ម៉ែត្រគូប តាមភូមិសាស្ត្រនានាក្នុងភូមិសាស្ត្រកំពង់ធំមកសាងសង់ផ្ទះនៅទីរួមខេត្ត ។ ប៉ុន្តែលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនឈើរបស់លោកអភិបាលខេត្តជូនអ្នកស្រីឡេង សុគន្ធានោះ បែរជាគេឃើញធ្លាក់ទៅលើដៃឈ្មួញម្នាក់ឈ្មោះ ទី យកទៅកំញើញសមត្ថកិច្ចនៅតាមផ្លូវឆ្ពោះទៅខេត្តកំពង់ចាមឯណោះទៅវិញ ។ ... Read More »

ប៊ែលហ្ស៊ិច៖ ជនចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅផ្សារទំនើបទីក្រុងប្រ៊ុចស៊ែល ចេញសារភាព

ក្រោយពេលចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង នៅក្នុងផ្សាទំនើប Carrefour ស្ថិតនៅក្នុងទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្សិច កម្លាំងប៉ូលិសបានឡោមព័ន្ធបង្ខំឲ្យជនចាប់ចំណាប់ខ្មាំងចេញសារភាព។ នៅវេលាម៉ោង១៩ បុរសវ័យប្រហែលពី២០ទៅ៣០ឆ្នាំ បានកាន់កាំបិតគំរាម និងបង្ខាំងមនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង ។ ភ្លាមៗនោះ ប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ ឡោមព័ទ្ធទីតាំងខាងលើ ។ ... Read More »

ករណីពុលអាហារនៅតាកែវកើនដល់៩៥នាក់ហើយ

ខេត្តតាកែវ ៖ មកដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ចំនួន ក្មេងៗដែលពុលអាហារមានការកើនឡើង បួករួមទាំងអាណាព្យាបាលសិស្សានុសិស្ស និងគ្រូបង្រៀនផងដែរ ។ ករណីពុលអាហារនេះ បើតាមការលើកឡើងជាបឋមពីលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវបានប្រាប់ថា ... Read More »

ប្រទះឃើញគ្រាប់បេប្រភេទB81នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់បេប្រភេទB81មួយគ្រាប់ ត្រូវបានក្រុមជាងសំណង់ប្រទះឃើញនៅក្នុងមន្ទីរពេទ្យ នៅពេលដែលកំពុងជីកដីសម្រាប់ធ្វើបង្គន់អនាម័យ ។ ហេតុការណ៍នេះបានប្រទះឃើញកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅក្នុងមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ។ ក្រុមជាងសំណង់ ដែលជីកនៅទីនោះបានឲ្យដឹងថា នៅមុនដំបូង ... Read More »

ចោរស្រីលូកហោប៉ៅដៃស្អិតប្រចាំផ្សារកំពង់ថ្មត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកំពង់ធំ៖ ចោរស្រីដែលធ្លាប់តែលូកកាបូប លូកហោប៉ៅ នៅផ្សារកំពង់ថ្មនោះ ឥឡូវនេះបានអស់ល័ក្ខណ៍ហើយ ដោយសារតែត្រូវសមត្ថកិច្ចចាប់ក្របួចជាប់នៅនឹងកន្លែងកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១១និង ១០នាទី នៅផ្សារកំពង់ថ្ម ដែលស្ថិតក្នុង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ... Read More »

បើកម៉ូតូលឿនគ្មានភ្លើងបំភ្លឺផ្លូវជ្រុលទៅបុករថយន្ដពីក្រោយរងរបួសធ្ងន់

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៩និង២៩នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្ដុកស្ដម ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីរថយន្ដម៉ាកហ៊ីយ៉ានដាយ ... Read More »

សូមមន្រ្តីពាក់ព័ន្ធក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជួយមើលផ្លូវកៅស៊ូមួយខ្សែនេះផង ដូចថ្លុកក្របីទៅហើយ

ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរ ក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវកៅស៊ូមួយខ្សែនៅខាងលើនេះផងបាន ខូចក្រហេងក្រហូង ដូចថ្លុកក្របី ធំទៅៗហើយ សូមអាជ្ញាធរខណ្ឌ៧មករា និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី។ ទីតាំងផ្លូវនេះស្ថិតនៅផ្លូវលេខ១៣៩ ... Read More »

តារាចម្រៀង Original Song នឹងរួមគ្នាច្រៀងរកលុយជួយសហគមន៍ចាប៉ីបុរាណខ្មែរ

ភ្នំពេញ៖ តារាចម្រៀង Original Song ប្រុសស្រី ល្បីឈ្មោះជាច្រើនរូប នឹងចូលរួមច្រៀងក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីសប្បុរសធម៌មួយមានឈ្មោះថា “ក្តីសង្ឃឹម១” ប្រយោជន៍ស្វែងរកថវិកាជួយដល់សិល្បករ ពិសេសដល់សមាគមន៍ចាប៉ីបុរាណខ្មែរ។ ព្រឹត្តិការណ៍ធំនេះនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងបរិវេណផ្សារទំនើបសុវណ្ណា។ វត្តមានតារាចម្រៀង ... Read More »

បុគ្គលិកអង្គការមួយនៅស្រុកស្អាងកិបកេងលុយជិត១០លានរៀលត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាលៈ បុគ្គលិកផ្នែកឥនទានរបស់អង្គការលើស្ទួយសេដ្ឋកិច្ចគ្រួសាររីករាយ ត្រូវបានប្រធានអង្គការប្តឹងសមត្ថកិច្ចនគរបាលស្រុកស្អាងឲ្យជួយអន្តរាគមន៍ចាប់ខ្លួន បន្ទាប់ពីរកឃើញថាបុគ្គលិករូបនេះក្បត់ទំនុកចិត្តលួចកិបកេងលុយជិត១០លានរៀល ។ បុរសជាបុគ្គលិកខាងលើនេះត្រូវសនត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន កាលពីវេលាម៉ោង៤ និង២៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ខណៈហៅយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក តាមការឯកភាពលោក លឹម សុគន្ថា ... Read More »