ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ ក្រុមហ៊ុនជិនធីអិលកំពុងនាំត្រីពីវៀតណាមវាយលុកទីផ្សារ

បច្ចុប្បន្នក្រុមហ៊ុនស៊ិនធីអិលនាំចូលត្រីពីប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយបង់ពន្ធមិនគ្រប់កំពុងធ្វើឲ្យអាជីវករនិងឈ្មួញតូច តាចមួយចំនួនរិះគន់យ៉ាងខ្លាំង ហើយចោទថាក្រុមហ៊ុននេះឃុបឃិតជាមួយមន្ត្រី ជំនាញ ជាពិសេសមន្ត្រីរដ្ឋបាលជលផលដែលប្រព្រឹត្តអំពើពុករលួយ ។ ក្រុមអាជីវករនិងឈ្មួញដែលរកស៊ីនាំចូលត្រីដូចគ្នាបានឲ្យដឹងថា ចាប់តាំងពីក្រុម ហ៊ុនស៊ិនធីអិលមកប្រកួតប្រជែងនៅទីនេះធ្វើឲ្យពួកគាត់បាត់បង់អតិថិជនអស់យ៉ាងច្រើន។ ដោយហេតុថា អតិថិជនដែលធ្លាប់ទិញត្រីពីពួកគាត់យកទៅលក់បន្តពួកគេទៅយកត្រីពីក្រុមហ៊ុនស៊ិនធីអិលជំនួសវិញដោយមានតម្លៃទាបជាង ។ ប្រភពបានឲ្យដឹងថា ... Read More »

បុរសម្នាក់ជាន់មីនដាច់ជើង ខណៈនាំអ្នកភូមិដើរជីកទំពាំង

ខេត្តប៉ៃលិន ៖ បុរសម្នាក់ដើរប៉ះចំមីនស្មាច់ សល់ពីសម័យសង្គ្រាម ខណៈនាំអ្នកភូមិដើរជីកទំពាំងប្ញស្សី នៅលើភ្នំមួយ ដែលមានចម្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ បណ្តាលឲ្យដាច់ជើងស្តាំ ត្រូវបានគេបញ្ជូបទៅមន្ទីរ ពេទ្យ ដើម្បីជួយសង្គ្រោះ។ ហេតុការណ៍ជាន់មីននេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ តុលា ... Read More »

ជឿបារីមួយកញ្ចប់មិនបាន ទាស់សម្តីគ្នារហូតផ្ទុះហិង្សាបែកក្បាលអ្នកលក់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបង្កអំពើហិង្សាទៅលើអ្នកលក់បារីម្នាក់បណ្តាលឲ្យរងរបួស ដោយសារតែមូលហេតុ ទិញបារីជឿមិនបាន ។ ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនដើម្បីកសាងសំណុំរឿងផងដែរ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យប្តឹង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ... Read More »

គ្មានអាជ្ញាប័ណ្ណផង នាំមនុស្សរាប់រយនាក់ជីករុកយករ៉ែត្បូងម៉ាសេរី បែករឿង តាំងត្រដាប់ត្រដួសបង្ក្រាប

ខេត្តរតនគិរី៖ មនុស្សជិត២០០នាក់ និងរណ្តៅរ៉ែត្បូងជាង១០០រណ្តៅ បាននិងកំពុងធ្វើសកម្មភាពជីកយករ៉ែត្បូង ដែលមានឈ្មោះ ច្រឹកទូច និង ឈ្មោះធួន ជាមេបទល្មើស និងជាថៅកែ។ នេះយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ នឹងកម្មករជីកត្បូងបានប្រាប់ ។ បទល្មើសរ៉ែត្បូង ដែលបាននិងកំពុងកើតមាន ... Read More »

នារីម្នាក់ស្រវឹងជោកជាំ បើករថយន្តបុកខឿន​ រួចដេកលក់យ៉ាងរំភើយ

ភ្នំពេញ៖ ព្រោះតែគ្រឿងស្រវឹង បានធ្វើឲ្យនារីម្នាក់បើករថយន្តក្នុងល្បឿនលឿនរួចបត់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកឡើងខឿនស្ពានស្ទឹងមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ប៉ុន្តែសំណាងល្អគ្រាន់តែរងការខូចខាតរថយន្តទៅមុខលែងរួចនិងមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ។ ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយសារអ្នកបើកបរពិសាគ្រឿងស្រវឹងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ... Read More »

លួចម៉ូតូគេបាន១សប្តាហ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១២ និង០៥នាទី ក្នុងករណីលួច( យកម៉ូតូ )កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៦វេលាម៉ោង ១៩និង ៣៥នាទីនៅចំណុចផ្លូវលំ ... Read More »

គាស់ផ្ទះយកទូស័ព្ទដៃអស់១៦២គ្រឿងនៅស្រុកបារាយណ៍

ខេត្តកំពង់ធំ៖ ទូរស័ព្ទដៃយ៉ាងតិច១៦២គ្រឿង ត្រូវជនសង្ស័យធ្វើសកម្មភាពលួចគាស់ផ្ទះចូលលួចអស់គ្មានសល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ទ្រី ចាន់សែ ... Read More »

លោកអូស្មាន ហាស្សាន់ ទទួលជួបប្រតិភូយុវជនកម្ពុជា‌សហគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍សុំបទពិសោធន៍ ការងារ ពាណិជ្ជកម្ម

ភ្នំពេញ៖ លោក អូស្មាន‌ ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារ បណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានទទួលជួប ប្រតិភូយុវជនកម្ពុជា‌សហគមនាវាយុ វជនអាស៊ីអាគ្នេយ៍ ២៩នាក់ សុំផ្ដល់ ... Read More »

ប្រព័ន្ធធារាសាស្ត្រមួយកន្លែងនៅរតនគិរីកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តជាតិ

ខេត្តរតនគិរី៖ ប្រព័ន្ធធារាសាស្ត្រមួយកន្លែង កំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តជាតិ ក្រោមការអភិវឌ្ឍរបស់គម្រោងកម្ចីឥណទានបរទេស ដែលមានការគ្រប់គ្រងដោយរារដ្ឋាភិបាល ដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នាពេលថ្មីៗនេះ ប្រព័ន្ធធារាសាស្ត្រមួយកន្លែង ដែលស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ... Read More »

សមត្ថកិច្ចស្រុកកូនមុំចាប់គោយន្តដឹកឈើប្រណីត១គ្រឿង

ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ បានស្ទាក់ចាប់គោយន្ត១គ្រឿងដឹកឈើសុក្រំ។ ប្រតិបត្តិការស្ទាក់ចាប់គោយន្ត១គ្រឿងនេះ ធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខណ:កំពុងបើកបរលើផ្លូវលំមួយខ្សែ ស្ថិតនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា គោយន្តកែឆ្នៃ១គ្រឿង ... Read More »

ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់នៅស្រុកអង្គស្នួល

ខេត្តកណ្តាលៈ ជនល្មើស២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧ និង ២០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល រឹបអូសវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ ... Read More »

រថយន្តកុងតឺន័រដឹកថ្មម៉ាបរបស់ក្រុបហ៊ុន​ ហួរ​ ស៊ីង​ដឹកលើសចំណុះ​ បណ្ដាលឲ្យផុងរងការខូចខាត

ភ្នំពេញ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ហួរ ស៊ីង មួយគ្រឿង បានដឹកម៉ាបលើសចំណុះ ធ្វើឲ្យផុងការឡារៀបចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុន ហួរ ស៊ីង ... Read More »

ហាស់ៗៗ គួរឲ្យអស់សំណើច! បញ្ជូនជនសង្ស័យទៅតុលាការ បែរជាបណ្តោយឲ្យលោតពីរថយន្ត គេចខ្លួនបាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ងត៍ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ បានលោតចុះពីរថយន្តរបស់នគរបាល ដែលកំពុងនាំខ្លួនទៅកាន់តុលាការនោះ រត់គេចខ្លួនដោយសុវត្ថិភាព ។ ករណីនេះ ... Read More »

បំបែកសំណុំរឿងសម្លាប់ប្តីប្រពន្ធ២នាក់នៅព្រៃវែង

ខេត្តព្រៃវែង៖ កម្លាំងមានសមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មប្តី ប្រពន្ធ២នាក់ស្លាប់នៅកណ្តាលវាលស្រែក្នុងស្រុកកញ្ចៀច ខេត្តព្រៃវែងនោះហើយ ដោយសារតែមូលហេតុ ជនរងគ្រោះ ជេរប្រមាថមើលងាយជនសង្ស័យ ។ ជនរងគ្រោះទាំង២នាក់ ត្រូវឃាតកសម្លាប់ ដោយប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ ... Read More »

អាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៦នាក់ដកហូតថ្នាំញៀន៤កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន៤កញ្ចប់ នៅជាប់ខ្លួន ខណៈកម្លាំងល្បាតឃើញ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២១និង៣៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខច្រកចូលផ្ទះសំណាក់ អង្គរពេជ្យ តាមបណ្ដោយផ្លូវ២៧១ ... Read More »

អាជ្ញាធរខណ្ឌមានជ័យ និងមន្ទីរសាធារណការជួសជុលផ្លូវដួងងៀបផង បើមិនដូច្នោះទេ នឹងក្លាយជាបឹងហើយ

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ តាមផ្លូវដួងងៀប ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននិយាយពីទុក្ខលំបាក ក្នុងការធ្វើដំណើររបស់ពួកគាត់ប្រចាំថ្ងៃ ដោយសារផ្លូវមួយនេះ មានប្រវែងជាង២០០ម៉ែត្រ ជាមួយនិងផ្លូវវែងស្រែង កំពុងតែខូចខាតធ្ងន់ធ្ងរ មានចង្ហុកធំៗស្របពេលភ្លៀងធ្លាក់មកទៀត ផ្លូវមួយនេះ ស្ទើរតែក្លាយទៅជាផ្ទៃបឹង ... Read More »

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី ( Asia Cooperation Dialogue –ACD) លើកទី២ នៅទីក្រុងបាងកក ប្រទេសថៃ

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញចូលរួម កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី ( Asia Cooperation Dialogue –ACD) លើកទី២ នៅទីក្រុងបាងកក ប្រទេសថៃ៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាកំពូល ACD លើកទី២

ភ្នំពេញ៖ នៅថ្ងៃទី ១០ តុលាម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី ( Asia Cooperation Dialogue –ACD) ... Read More »

សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនក្រាមពណ៌ស១កញ្ចប់តូច

ភ្នំពេញ: នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ចំណុចម្តុំច្រកឌឿងហែម ផ្លូវលេខ៤៣៤ ក្រុម ៣៤ ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យ២នាក់ ... Read More »

រថយន្តដឹកកម្មករក្រឡាប់នៅស្វាយរៀងព្រឹកនេះ មនុស្ស៦០នាក់​ របួសធ្ងន់ ស្រាល

ខេត្តស្វាយរៀង៖ កម្មករយ៉ាងតិច៦០នាក់ ត្រូវគេរាយការណ៍មកថា បានរងរបួស ធ្ងន់ និងស្រាល ដោយសារករណីក្រឡាប់រថយន្តដឹកពួកគាត់ទៅធ្វើការ ។ ករណីនេះបានកើតឡើងកាលពីព្រលឹមអុរ ម៉ោង៦និង៣០នាទី ថ្ងៃទី១១ ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវចូលផ្សារ ថូ ម៉ាស ... Read More »

ជនជាតិចិនម្នាក់សង្ស័យស្រវឹងបើករថយន្តបុកបង្គោលភ្លើងបាក់ពីរកំណាត់ តែមិនមានអ្នករងរបួស

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងបើករថយន្តទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់ជាពីរកំណាត់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់អ្នកបើកបរ ។ ហេតុការណ៍នេះ បានកើតឡើកាលពីវេលាម៉ោង២៣និង២៥នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ... Read More »

រថយន្តឡិចស៊ីសពន្លះម៉ូតូ ស្លាប់ និងរបួសធ្ងន់២នាក់នៅស្វាយរៀង

ខេត្តស្វាយរៀង៖ បុរស២នាក់ស្លាប់ និងរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ រវាងរថយន្តឡិចស៊ីស ពន្លះម៉ូតូហុងដាសេ១២៥ ទិសដៅបញ្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធរាតឈានចូលថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ នៅលើផ្លូវលំ(ផ្លូវកំពង់ស្ពាន) ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈអ្នកបើករថយន្តរត់គេចខ្លួន ។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ដូណាល់ ត្រាំ និងដាក់គុកលោកស្រី គ្លីនតុន ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតី

នៅក្នុងប្រកួតប្រជែងពាក្យសម្តីដែល ផ្សាយផ្ទាល់នៅថ្ងៃទី១០ ខែតុលាមុននេះ បេក្ខភាពប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងចាប់លោកស្រីគ្លីនតុនដាក់គុកប្រសិនបើលោកជាប់ជាប្រធានាធិបតីអាមេរិក។ ភ្លាមៗនោះព័ត៌មានខាងលើបានរីករាលដាល យ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ធ្វើឲ្យកិត្តិយសលោក ដូណាល់ ត្រាំ ធ្លាក់ ចុះយ៉ាងខ្លាំង។ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ South Africa, Elche, Notts, Dundalk មានរំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម South Africa, Elche, Notts, Dundalk ជាក្រុមដែលមានប្រវត្តិប្រកួតល្អជាងគូ ប្រកួត មានរំពឹងឈ្នះក្នុងទឹកដីរបស់ខ្លួន។ World – Friendlies South Africa Vs ... Read More »

ចិននៅតែមានទំនាក់ទំនងរកស៊ីយ៉ាងល្អជាមួយកូរ៉េខាងជើង បើទោះបីមានការដាក់ទណ្ឌកម្មក្តី

តួនាទីរបស់ចិន នៅក្នុងការគ្រប់គ្រងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង មានសារសំខាន់យ៉ាងខ្លាំង ប៉ុន្តែចិនបានបង្ហាញពីការគាំទ្រ ដល់កូរ៉េខាងជើង ដោយបន្តរកស៊ីជាមួយគ្នាដូចដើម បើទោះមានការដាក់ទណ្ឌកម្មពីអាមេរិកក្តី ។ ទាំងនោះគឺជាការឌឺដងមួយធ្វើឲ្យទំនាក់ទំនងរវាងចិន នឹងអាមេរិកកាន់តែតានតឹង ។ ចិនបានយល់ព្រមដាក់ទណ្ឌកម្មកូរ៉េខាងជើង ទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីខែមីនាមក ក្រោយកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤ ។ ... Read More »

បាល់ទាត់ជម្រុះ World Cup ថ្ងៃនេះ Czech, Germany , Denmark, Poland, Chile, Argentina មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ជម្រុះ World Cup ថ្ងៃនេះក្រុម Czech, Germany , Denmark, Poland, Chile, Argentina ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី សង្ឃឹមរកបាន៣ពិន្ទុនៅ តាមតំបន់របស់ខ្លួន ... Read More »

កងរាជអាវុធហត្ថចាប់រថយន្តដឹកឈើរកឃើញគ្រឿងសង្ហារិមជាច្រើន

ខេត្តមណ្ឌលគិរី ៖ ឈ្មួញឈើទាំងតូចទាំងធំនៅក្នុងខេត្តមណ្ឌលគិរីកំពុងញ័រញាក់ដូចកូនសត្វត្រូវទឹក ដោយសារតែប្រតិបត្តិការបង្ក្រាបជំនួញជួញដូរឈើប្រណីតយ៉ាងក្តៅគគុករបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងខេត្តភាគឦសានមួយនេះ ដូចភ្លៀងរលឹម ពោលគឺចាប់ទាំងឈើ និងចាប់ទាំងមនុស្សថែមទៀតផង ។ ជាក់ស្តែងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៨ខែតុលាកន្លងទៅថ្មីៗនេះ នៅចំណុចអូរតេ ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ កម្លាំង កងរាជអាវុធហត្ថបានស្ទាក់ចាប់រថយន្ត ... Read More »

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថៃឯកភាពជំរុញទំហំពាណិជ្ជកម្មឲ្យដល់១៥ពាន់លានដុល្លារ

ប្រទេសថៃ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបានមើលឃើញ ថា កម្ពុជា-ថៃនៅមានសក្តានុពលលើការ វិនិយោគ និងពាណិជ្ជកម្មជាច្រើនទៀត ដែលគួរតែប្រឹងប្រែងជំរុញទំហំពាណិជ្ជ កម្មកម្ពុជា-ថៃឲ្យដល់១៥ពាន់លានដុល្លារ ... Read More »

ប្ដីប្រពន្ធ២នាក់ត្រូវឃាតកសម្លាប់នៅកណ្តាលវាលស្រែ

ខេត្តព្រៃវែង៖ ប្ដីប្រពន្ធ២នាក់ត្រូវបាន ជនមិនស្គាល់មុខចាក់សម្លាប់ទាំងកណ្តាល យប់ ខណៈដែលរងគ្រោះកំពុងដើរឆ្លុះកង្កែប និងរើសខ្យង នៅវាលស្រែ ហើយសមត្ថ កិច្ចសង្ស័យថាឃាតកម្មនេះជារឿងគំនុំ។ អំពើឃាតកម្មនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១នៅវាលស្រែខាងលិចភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងមានចម្ងាយ៨៥០ម៉ែត្រខាងលិចផ្ទះជនរងគ្រោះ។ ... Read More »

អារកសម្លាប់ប្រពន្ធខ្មែររួចអារកសម្លាប់ខ្លួនឯងតាមក្រោយក្រោមក្រសែភ្នែកកូនស្រី

ប្រទេសថៃ៖ ស្ត្រីជាជនជាតិខ្មែរម្នាក់ដែលមានស្រុកកំណើតនៅក្នុងខេត្តបាត់ ដំបងត្រូវបានប្តីដែលជាជនជាតិថៃអារកសម្លាប់រួចបុរសជាប្ដីនោះក៏បានអារកខ្លួន ឯងស្លាប់តាមប្រពន្ធដែរ។ ហេតុការណ៍នេះបានធ្វើឡើងនៅក្រោមក្រសែភ្នែកកូនស្រី ខណៈដែលស្វាមីបានសើុបដឹងថា ភរិយារបស់ខ្លួនលបលួចមានសហាយ ស្មន់ជាមួយនឹងប្រុសថ្មី ។ យោងតាមរបាយការណ៍របស់តម្រួតថៃបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ លោក ថាវី ... Read More »