ព័ត៌មានទាន់ហេតុការណ៍៖
'

យោធាថៃចាប់ខ្លួនកម្មករខ្មែរ៦នាក់ពេលចូលទៅកាប់ឈើគ្រញូង

ប៉ោយប៉ែតៈ កម្មករខ្មែរចំនួន៦នាក់ ត្រូវបានកម្លាំងយោធាថៃ សហការជាមួយនឹង ក្រុមតម្រួតថៃតាមប្រមាញ់នឹងឃាត់ខ្លួនពាក់ព័ន្ធឈើគ្រញូង ។ របាយការណ៍របស់ក្រុមតម្រួតថៃ ដែលបានប្រាប់យោធាខ្មែរ បានឲ្យដឹងថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ អង្គភាពរបស់ស្ថានីយតម្រួតថៃប្រចាំខេត្ត ... Read More »

រថយន្តហ៉ីយ៉ាន់ដាយពន្លះគ្នាជាមួយម៉ូតូពេញមួយទំហឹងបណ្តាលឲ្យស្លាប់៣នាក់

ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍បើកបរបញ្ច្រាសទិសរវាងរថយន្តដឹកអំពៅ ពន្លះគ្នាជាមួយម៉ូតូឌុបគ្នាបីនាក់បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈរថយន្តហ៉ីយ៉ាន់ដាយបើកបរពីត្បូងទៅជើង ម៉ូតូពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកនឹងម៉ូតូតែម្តង ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចក្រោយមណ្ឌលកុមារកំព្រា ឋិតក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ លើកំណាត់ផ្លូវជាតិលេខ ៩វេលាម៉ោង១៩និង២៧នាទី ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៦ ... Read More »

មុនពេលមនុស្សច្រើនពាន់នាក់រត់ប្រណាំងនៅទីក្រុងញូវយ៉ក ស្រាប់តែមានហេតុការណ៍ផ្ទុះ

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា មនុស្សយ៉ាងតិច២៥នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះនាទីក្រុងញូវយ៉ក មុនពេលដែលមនុស្សរាប់ពាន់នាក់ចាប់ផ្តើមជួបជុំគ្នាដើម្បីរត់ប្រណាំង ។ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងផ្ទុះភ្លាម បន្ទាប់ពីអ្វីដែលសាក្សីបានលើកឡើងថា ជាការផ្ទុះគ្រាប់ដែលគេបង្កប់នៅក្នុងថង់ ស្ថិតក្នុងសង្កាត់ Chelsea នៃ Manhattan អំឡុងម៉ោង២១ ម៉ោងនៅក្នុងតំបន់ ... Read More »

ព្រឹកនេះ សម្តេចតេជោឆ្លៀតពេលកីឡាវាយកូនគោល

ភ្នំពេញៈ ព្រឹកថ្ងៃទី១៨ ខែកញ្ញា សម្តេចតេជោឆ្លៀតពេលកីឡាវាយកូនគោល ។ សម្តេចតេជោបានថ្លែងថាៈ “បន្ទាប់ពីដំណើរក្នុងចម្ងាយផ្លូវជាង ១២៥០គីឡូមែ៉ត្រ។ ថ្ងៃនេះជាថ្ងៃសំរាកចុងសប្ដាហ៏ ឆ្លៀតពេលមកកីឡាវាយកូនគោលនៅពេលព្រឹក មុនចាប់ផ្តើមការងារនៅពេលល្ងាច ។ បន្ទាប់ពីភ្លៀងធ្លាក់យា៉ងច្រើនដែលអនុគ្រោះដល់កសិករសំរាប់ការងារកសិកម្ម ទីលានវាយកូនគោលមិនងាយស្រួលក្នុងការវាយនោះឡើយ ។ សំរាប់ខ្ញុំកសិកម្មរបស់ប្រជាជនយើងសំខាន់ជាងកីឡាកូន ... Read More »

រដ្ឋបាលព្រៃឈើបកែវ ចុះរឹបអូសឈើប្រភេទលេខ១សុក្រមបាន១៦ដុំ នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖ ផ្នែករដ្ឋបាលព្រៃឈើបកែវ បានរឹបអូសឈើអារឡាំង៤ជ្រុង កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ។ បើតាមការបញ្ជក់ពីលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះថា ប្រភេទឈើលេខ១(សុក្រម)មានចំនួន១៦ដុំស្នើនឹង៤ម៣៨៤៧ ដែលជនមិនស្គាល់មុខបានចូលលួចកាប់ឈើ នៅក្នុងចំណុចភូមិព្រិល ឃុំបខាំ ... Read More »

កម្លាំងនគរបាលខណ្ឌទួលគោកបន្ត បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន២៤ថង់តូច

ភ្នំពេញ៖ ការចរាចរគ្រឿងញៀន ដែលជារឿងរសើបនិងបង្កគ្រោះថ្នាក់ដល់មនុស្សក្នុងសង្គម ព្រម ទាំងជាចំណុច ដែលអាចបង្កើតឲ្យមាននូវបទល្មើសនោះ កម្លាំងនគរបាលខណ្ឌទួលគោក នៅ តែបន្តប្រតិបត្តិការបង្ក្រាបរបស់ខ្លួនដូចភ្លៀងរលឹម ។ ប្រតិបត្តិការណ៍បង្កាបករណីចែក ចាយគ្រឿងញៀននេះដែរ ធ្វើឡើងកាលពីវេលាម៉ោង១០និង៥០យប់ថ្ងៃទី ១៧ ខែកញ្ញា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខសិស្សានុសិស្សនៅសាលាបឋមសិក្សា ស្រែធ្នង់ ខេត្តព្រះវិហារ

ខេត្តព្រះវិហារៈ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ដដែលនេះ បន្ទាប់ពីបានអញ្ជើញ ជួបសំណេះសំណាលជាមួយ សិស្ស និងលោកគ្រូ អ្នកគ្រូនៃ វិទ្យាល័យរវៀង រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលសាលាបឋមសិក្សា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យ វិទ្យាល័យរវៀង​ ខេត្តព្រះវិហារ

ខេត្តព្រះវិហារៈ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នេះដដែល បន្ទាប់ពីបានអញ្ជើញ ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យ ហ៊ុន សែន រវៀងរួចមក សម្តេចតេជោ ហ៊ុន សែន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអនុវិទ្យាល័យ ហ៊ុន សែន រវៀង ខេត្តព្រះវិហារ

  ខេត្តព្រះវិហារៈ បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ព្រះសង្ឃនៅវត្តចន្ទនិមិត្ត ហៅវត្តរវៀងរួចមក នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ដដែលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យ ... Read More »

ទៅបង់សំណាញ់និងដាក់មងជំងឺចាស់រើឡើងវិញប្រកាច់លង់ទឹស្លាប់តែម្តង

  ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានប្រកាច់ឈ្លក់ទឹករហូតដល់លង់ស្លាប់ ក្នុងពេលដែលទៅមើលមង នៅក្រោមស្ពានហើយត្រូវជំងឺចាស់រើឡើងវិញ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ពានអូរកណ្តោល ភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ ព្រះសង្ឃនៅវត្តចន្ទនិមិត្ត ហៅវត្តរវៀង

ខេត្តព្រះវិហារៈ នៅរព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្នុងដំណើរចាកចេញពីខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តព្រះវិហារនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ឧបាសកឧបាសិកា និងព្រះសង្ឃ យាយជីតាជីនៅតាមដងផ្លូវ ស្ថិតនៅវត្ត ចន្ទនិមិត្ត ... Read More »

សម្តេចតេជោៈ ខ្ញំបានធ្វើដំណើរលើចម្ងាយផ្លូវជាង១២៥០គីឡូមែ៉ត្រ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានធ្វើដំណើរលើចម្ងាយផ្លូវជាង១២៥០គីឡូមែ៉ត្រ ។ សម្តេចបានលេីកឡេីងយ៉ាងដូច្នេះថាៈ “ជាមួយការធ្វើដំណើរទៅខេត្តមណ្ឌលគិរីដែលចាប់ផ្ដើមចេញពីភ្នំពេញកាត់ខេត្តកណ្តាលតាមផ្លូវលេខ៦អាឆ្លងកាត់ខេត្តព្រៃវែងផ្លូវលេខ៧កាត់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះផ្លូវ លេខ៧៦តភ្ជាប់ពីផ្លូវលេខ៧ទៅទីរួមខេត្តមណ្ឌលគិរី ។ កាន់តែសប្បាយសំរាប់ខ្ញុំគឺបានតភ្ជាប់ផ្លូវជូនប្រជាជនពីមណ្ឌលគិរីមករតនគិរីបន្តមកស្ទឹងត្រែងនិងតភ្ជាប់មកខេត្តព្រះវិហារនិងខេត្តកំពង់ធំវិញ។ សរុបដំណើរលើកនេះខ្ញំបានធ្វើដំណើរលើចម្ងាយផ្លូវជាង១២៥០គីឡូមែ៉ត្រដែលជាផ្លូវកសាងឡើងក្រោមនយោបាយកសាងហេដ្ឋាសម្ពន័ផ្លូវ ស្ពានដើម្បីការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្រព្រមទាំងការលំបាករបស់ប្រជាជន។ ... Read More »

ទារកអភ័ព្វ ត្រូវគេយកទៅប្លុងចោលនៅចំការស្វាយ តែមានសំណាង មានគេឃើញទាន់

  ខេត្តប៉ៃលិន៖ ទារកអភ័ព្វម្នាក់ត្រូវគេយកទៅប្លុងចោលនៅលើគ្រែក្នុងរោងចំការមួយកន្លែង ដែលអត់មានមនុស្សរស់នៅ ។ ប៉ុន្តែទោះបីយ៉ាងណា ទារកនេះ មានសំណាង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏មានការជួយសង្គ្រោះអាយុជីវិត ដោយយកទៅនៅវត្ត ឲ្យដូនជីអ្នកអ្នកចិញ្ចឹម ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ... Read More »

ក្រុម ឌីអេសអាយ របស់ថៃ ចុះចាប់អាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿ រិបអូសខោ អាវ អស់៣តូប ចាប់ខ្លួនបុរសម្នាក់

ខេត្តបន្ទាយមានជ័យ៖ តូបអាជីវករខ្មែរ លក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ឈមជាមួយប្រទេសកម្ពុជា ក្រុងប៉ោយប៉ែត ត្រូវបានក្រុម ឌីអេសថៃ ចុះបង្ក្រាបអស់៣តូប រិបអូសយកខោអាវ ដោយសំអាងថា មានការលក់ដូរផលិតផលរំលោភកម្មសិទ្ធិបញ្ហា ។ ជាមួយគ្នានេះដែរ បុរសខ្មែរម្នាក់ ក៏ត្រូវក្រុម ... Read More »

គ្រូពេទ្យតាមភូមិព្យាបាលជំងឺស្លាប់ស្ត្រីម្នាក់នៅកៀនស្វាយ

ខេត្តកណ្តាល: គ្រូពេទ្យព្យាបាលជំងឺតាមភូមិម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនសាកសួរ បន្ទាប់ពីព្យាជំងឺអោយស្ត្រីបណ្តាលអោយស្លាប់ កាលពីវេលាម៉ោង២និង៥០នាទី រសៀល្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះដែលស្លាប់ដោយសរស្នាដៃគ្រូពេទ្យតាមភូមិនេះ មានឈ្មោះ ... Read More »

ព្រះសង្ឃវត្តទួលទំពូង​វាយអ្នករើសអេតចាយបែកក្បាលខឹងរំខានពេលបុណ្យទាន

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងប្រមាណ១០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃសូត្រមន្តចូលកាន់បិណ្ឌទី១ នៅវត្តទួលទំពូង ខណ្ឌចំការមន ខណៈបានឃើញព្រះសង្ឃជាច្រើនអង្គគង់នៅវត្តនេះ ដេញវាយគ្រួសារក្រីក្រ ដែលប្រកបរបររើសអេតចាយ ជ្រកតាមរបងវត្តនោះ បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានហេតុការណ៍នេះគេឃើញព្រះសង្ឃជាច្រើនអង្គ គ្រងស្បង់ជីពរ ... Read More »

តូច ស្រីពេជ្រ ថាកាត់សក់ខ្លីរាសីឡើង

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានអ្នកនាង តូច ស្រីពេជ្រ កាន់តែទទួលបានការងារសម្តែងច្រើនក្នុងអាជីពសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តភាគជាបន្ទាប់ ។ តារាស្រីរូបនេះបញ្ជាក់ថា នាងបាននឹងកំពុងសម្តែងក្នុងខ្សែភាពយន្ត មិនតិចជាង៥រឿងទេ ក្នុងពេលតែមួយក្រោយពីនាងប្តូរម៉ូដសក់វែងមកជាសក់ខ្លីវិញ ។ អតីតារាបង្ហាញម៉ូដប្រចាំក្រុម EMA អ្នកនាងតូច ... Read More »

ប្រទេសក្នុងតំបន់អាស៊ានព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសហ្ស៊ីកានៅរដូវភ្លៀង

បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងការឆ្លងរាលដាល នៃវីរុសហ្ស៊ីកាក្រោយពេលដែលជំងឺនេះបាន ឆ្លងចូលប្រទេសជាច្រើនក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃជាដើម។ កន្លងមកក្រសួងសុខាភិបាលថៃបាន ឲ្យដឹងថា ចាប់តាំងពីខែមករាមកទល់ពេល នេះវីរុសហ្ស៊ីកា (Zika) នៅក្នុងប្រទេសបាន កើនឡើងដល់២០០ករណីក្លាយជាប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេបង្អស់នៅក្នុង តំបន់អាស៊ី។ សារព័ត៌មាន ... Read More »

បាក់ដំបូលឃ្លាំង​ដែក​កំពុងសាងសង់ដ៏ធំមួយ សំណាងមិនគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញ៖ ឃ្លាំងសាងសង់ពីដែកមួយកន្លែងសង់ខុសបច្ចេកទេស បានបាក់ដំបូលធ្លាក់មកក្រោមដល់ដី បង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងសម្ភារៈផ្សេងៗ នៅខាងក្រោមនោះទេ ។ ហេតុការណ៍នេះ កើតឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅឃ្លាំងកំពុងសាងសង់ធំមួយសម្រាប់ដាក់លក់គ្រឿងចក្រ អេស្កាវ៉ាទ័រ និងត្រាក់ទ័រ ... Read More »

សម្តេចតេជោ ប្រគល់សិទ្ធិឲ្យគ្រប់គ្រងដីស្របច្បាប់ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាចាញ បង្ហាញក្តីរីករាយ

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋចំនួន ៥ភូមិរស់នៅលើដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងសង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី បានសម្តែងក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់សិទ្ធិឲ្យពួកគាត់គ្រប់គ្រងដី ដែលកំពុងរស់នៅដោយស្របច្បាប់នោះ។ ប្រជាពលរដ្ឋថា ការសម្រេចរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៤កញ្ចប់ និងម៉ូតូ ១គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ១គ្រឿង ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំងស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនខាងលើមានឈ្មោះអ៉ិត សីហា អាយុ២១ឆ្នាំ មានមុខរបរនៅផ្ទះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិសារនំបញ្ចុក នៅស្រុករវៀងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះក្នុងដំណើរចាកចេញពីខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តព្រះវិហារនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះសួរសុខទុក្ខងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវស្ថិត ភូមិតាតុង ឃុំរស្មី ស្រុក រវៀង ... Read More »

ប្រជាការពារខណ្ឌសែនសុខឃាត់ខ្លួនបុរសម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ខណៈកំពុងអង្គុយក្នុងកាប៊ីនរថយន្តសម្ងំជក់ថ្នាំញៀន

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាការពារខណ្ឌសែនសុខចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីខណៈរូបគេកំពុងអង្គុយក្នុងកាប៊ីនរថយន្តសម្ងំជក់ថ្នាំញៀន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុមុខរោងចក្រស្បែកជើង ហ្សាន ស៊ូ ខេមបូឌា ផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រភពពីប្រជាការពារខណ្ឌបានអោយដឹងថាមុនពេលឃាត់ខ្លួន ... Read More »

រថយន្តកុងតឺន័របស់ក្រុមហ៊ុនសូួនបុករះម៉ូតូ១០គ្រឿងនៅជិតផ្សាគគីរ

ខេត្តកណ្តាល: រថយន្តកុងតឺន័រ១គ្រឿងដែលអ្នកបើបរងងុយដេកបានរេចង្កូតទៅបុករះម៉ូតូអ្នកផឹកកាហ្វេពេលព្រឹកបណ្តាលអោយខូចខាតចំនួន១០គ្រឿងកាលពីវេលាម៉ោ៥,៤០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅខាកើតផ្សារគគីរទល់មុខមន្ទីរពេទ្យបង្អែកកៀនស្វាយ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រថយន្តបង្កជារបស់ក្រុមហ៊ុនសូ ងួនម៉ាកស្តាលីង ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ4D-1642 ... Read More »

ទោះបីមានជំងឺ លោកស្រីហ៊ីលឡារី គ្លីនតុន នៅតេនាំមុខលោកដូណាល់ ត្រាំ

បើទោះបីមានសុខភាពមិនអំណោយផល ក្លាយជាចំណុចខ្សោយរបស់លោកស្រី គ្លីនតុន ប៉ុន្តែការស្ទង់មតិ នាពេលកន្លងមក បង្ហាញឲ្យឃើញថា លោកស្រីនៅតែនាំមុកលោកដូណាលត្រាំងនៅក្នុងរដ្ឋជាច្រើនដដែល ។ ការស្ទងមតិរបស់បណ្តាញព័ត៌មានរ៉យទ័រ បង្ហាញឲ្យឃើញថា បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារី នៅតែនាំមុខលោកដូណាលត្រាំង ៤ពន្ទុះដដែល។ នៅក្នុងការស្ទងមតិ ... Read More »

នគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបទីតាំងផ្ទះបើកល្បែងហ្គេមបាញ់ត្រីមួយកន្លែងឃាត់មនុស្ស៤នាក់ និងទូហ្គេមចំនួន២

ភ្នំពេញ ៖ មនុស្សចំនួន៦នាក់ ដែលញៀន និងល្បែងសុីសងហ្គេមបាញ់ត្រី និងនាំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងផ្ទះហ្គេមបាញ់ត្រីដុសស្លែមួយកន្លែង ត្រូវបានកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦ ក្រុមទី១៣ ភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ... Read More »

លោក វ៉ាត់ ចំរើន “កីឡាជាតិ” គឺជាព្រឹត្តិការណ៍សម្រាប់ឲ្យកម្ពុជាត្រៀមខ្លួនធ្វើម្ខាស់ផ្ទះស៊ីហ្គេម២០២៣

ភ្នំពេញ៖ ព្រឹត្តិការណ៍ “កីឡាជាតិ”ឬ National gamesលើកដំបូងនេះគឺជាដំណើរ វិវត្តន៍ថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងការ អភិវឌ្ឍវិស័យកីឡាដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងកិច្ចសម្ភាសន៍កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នាក់ការ NOCC ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី៣នៅសង្កាត់ទួលស្វាយព្រៃ១ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២គ្រឿង

ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅជាន់ទី៣ បានឆាបឆេះបង្ករអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ រត់ចេញជាន់ជើងគ្នា។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៤៦E៣ តាមបណ្ដោយផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ស្ថាបនាជញ្ជាំងបេតុងប្រឡាយបឹងសាឡាង ៣៦៥ម៉ែត្រ ដើម្បីដោះស្រាយបញ្ហាទឹកលិច

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាទឹក លិចក្នុងរាជធានីភ្នំពេញ សាលា រាជ ធានីភ្នំពេញ និងមន្ទីរសាធារណការ បើកការដ្ឋាន ស្ថាបនា ជញ្ជាំងបេតុងប្រឡាយបឹងសាឡាង និងផ្លូវបេតុងអមសងខាងមាត់ប្រឡា យ កាលពីព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ លោកសាំ ... Read More »

ក្រុមហ៊ុន D.T.Cសង្ស័យនាំចូលប្រេងសាំងគេចពន្ធតាមច្រកដាក់ដាំ

ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុន D.T.C របស់លោកឧកញ៉ា អ៊ឹងស៊ីតាតវរះហៅឧកញ៉ា លក្ខ័ត្រូវបានគេសង្ស័យថាកំពុងនាំប្រេងសាំងគេចពន្ធទាំងយប់ថ្ងៃចូលតាមច្រកអន្តរជាតិដាក់ដាំស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍បានអោយដឹងថាកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ ខែកញ្ញា២០១៦នេះមានរថយន្តស៊ីតែនចំនួន២គ្រឿងមានស្លាកយីហោ ស៊ូគីម៊ិចបានដឹកប្រេងសាំងពេញចេញពីផែស្ងួតរបស់ក្រុមហ៊ុនD.T.C ដែលនៅក្បែរច្រកអន្តជាតិដាក់ដាំយកទៅចែកចាយតាម ស្ថានីយ៍ប្រេងបណ្តាផ្សេងៗទូទាំងប្រទេស។ ពាក់ពន្ធ័ព័ត៍មានខាងលើនេះលោក តាន់ ប៊ុនហឿន ... Read More »