ព័ត៌មានទាន់ហេតុការណ៍៖
'

បោះឆ្នោតអាមេរិកឆ្នាំ២០១៦៖ លោកស្រីហ៊ីលឡារី គ្លីនតុន ប្រកាសថា នឹងវិលត្រឡប់ចូលរួមការប្រកួតនៅពេលដ៏ខ្លីខាងមុខ

ដោយសារតែមានព្យុះភ្លៀងពីសាធារណមតិស្តីពីសុខភាពរបស់លោកស្រី មិនគ្រប់គ្រាន់ដើម្បីក្លាយជាប្រធានាធបតីអាមេរិក ។ កាលពីថ្ងៃទី១២ ខែកញ្ញា លោកស្រី បានប្រកាសថា នឹងវិលត្រឡប់ចូលរួមប្រកួតប្រជែង ក្នុងការឃោសនាបោះឆ្នោត នាពេលដ៏ខ្លីខាងមុខ។ លោកស្រីបានប្រកាសព័ត៌មាននៅលើគេហទំព័រផ្ទល់ខ្លួន Twitter ថា «ស្ថានភាពសុខភាពរបស់ខ្ញុំមានភាពល្អប្រសើរឡើង ហើយ ... Read More »

បុរស៣នាក់ត្រូវនគរបាលចាប់ខ្លួនករណី ប្រើប្រាស់ និងលក់ថ្នាំញៀន

ខេត្តប៉ៃលិន ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខេត្តប៉ៃលិនសហការជាមួយនគរបាលក្រុងប៉ៃលិនបានឃាត់ខ្លួនបុរស៣នាក់ពាក់ ព័ន្ធការប្រើប្រាស់ និងលក់ថ្នាំញៀនដើម្បី បញ្ជូនទៅតុលាការ ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះសមត្ថកិច្ចធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦ ហើយគ្រោង បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៣ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្តយុទ្ធនាការចុះបិទចំណាំងផ្លាតឬស្ទីកគ័រសុវត្ថិភាពចរាចរណ៍យានជំនិះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការចុះចែកនិងបិទស្លាកសុវត្ថិភាពចរាចរណ៏ឬស្ទីកគ័រចំណាំងផ្លាតលើយានជំនិះដែលកំពុងធ្វើចរាចរក្នុងរាជធានីភ្នំពេញមានរយៈពេល១០ថ្ងៃមកហើយ ដើម្បីអនុវត្តន៍តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឲ្យលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ដោយយានយន្តបានជាអតិបរិមា ។ ចាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៦នៅសាលាបឋមសិក្សាជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ ... Read More »

នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័នឹងសារធាតុញៀន

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់សារធាតុញៀន។ ការបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឃុំកំពាន់ ស្រុកមេមត់ ... Read More »

កម្មករសំណង់វ័យចំណាស់ម្នាក់ដេកស្លាប់ដោយខ្យល់គររហូតរឹងខ្លួនទើបដឹង

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីគេបានប្រទះឃើញ បុរសម្នាក់ ដេកស្លាប់នៅក្នុងដីឡូត៍ មួយកន្លែងដែកគេសង្ស័យខ្យល់គរ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ ហេតការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងែទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងអណ្តូង ... Read More »

នគរបាលសេដ្ឋកិច្ចក្រសួង និងយោធាស្រុកមេមត់បើកឡានដេញកៀរឡានដឹកឈើ និងបណ្តាលឲ្យបុករងរបួសធ្ងន់អ្នកបើកបរឡានដឹកឈើ២នាក់ ក្នុងនោះមានម្នាក់បាក់ភ្លៅ ខ្ទេចទាំង២

ខេត្តត្បូងឃ្មំុៈ នគរបាលសេដ្ធកិច្ចក្រសួង បានដាក់ប៉ុស្តិ៍ជជុះនៅលើផ្លូវជាតិលេខ៧ ក្នុងទឹកដីខេត្តត្បូងឃ្មំុ បណ្តាក់គ្នាដូចខ្យង ជាពិសេសនៅចំណុចភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបើកឡានប្រដេញស្កាត់អោយឡានដឹកឈើ ដែលមិនចូលបង់លុយយ៉ាងអនាធិបតេយ្យ រហូតបុកបាក់ជើងទាំងសងខាងម្នាក់ និងរបួសធ្ងន់ម្នាក់នៅចំណុចភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ម៉ោង១២ ... Read More »

លោកអនុសេនីយ៍ទោ​អគ្គស្នងការនគរបាលជាតិម្នាក់​ ត្រូវ​រថយន្តកុងទីតឺន័របើក​បុកណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជាអនុសេនីយ៍ទោ នៅអគ្គស្នងការនគរបាលជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ដោយសាររថយន្តកុងតឺន័រមួយគ្រឿងបើកបញ្ច្រាសទិសគ្នា ហើយបុកចំពីមុខពេញទំហឹង ។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ១ ... Read More »

ឃាត់ខ្លួនយុវជន៣នាក់​ជាមួយដាវសាំម៉ូរ៉ៃមួយដើមដាក់ក្រោមកែបម៉ូតូ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចទឹកថ្លា ខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះក្រុង ឃាត់ខ្លួនយុវជនបីនាក់ មានលាក់ដាវសាំមូរៃមួយដើមនៅក្រោមកែបម៉ូតូ។ ការឃាត់ខ្លួនយុវជនបីនាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើឡើង ខណៈដែលឆែកឆេររកឃើញដាវចំនួនមួយដើមនៅក្រោមកែបម៉ូតូរបស់ពួកគេ កាលពីវេលាម៉ោង ២១ថ្ងៃទី១២ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ... Read More »

មន្រ្តីជំនាញដោះមីនស៊ីម៉ាកអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ធ្វើចម្ការតំបន់ដែលមិនទាន់បានបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ខេត្តបាត់ដំបង៖ មន្រ្តីជំនាញដោះមីន នៃអង្គភាពស៊ីម៉ាក នៅខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានអំពាវឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង នាំគ្នាប្រុងប្រយ័ត្ន ចូលទៅធ្វើចំការក្នុងតំបន់ ដែលមិនទាន់មានការបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលគេសង្ស័យ សេសសល់កប់ក្នុងដីតាំងពីសម័យសង្រ្គាម ... Read More »

នគរបាលខណ្ឌសែនសុខបញ្ជូនស្រ្តីម្នាក់ទៅតុលាការករណីជួលរថយន្តទៅជិះបែរជាយកទៅបញ្ចាំ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នឹងដឹកបញ្ជូនស្រ្តីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីជួលរថយន្តទៅជិះ បែរជាយកទៅបញ្ចាំឲ្យអ្នកផ្សេង ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ កែវ ... Read More »

ទណ្ឌិតជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារខេត្ដកណ្ដាលជាច្រើនលើកទើបចាប់ខ្លួនបាន

ខេត្តកណ្ដាលៈ ទណ្ឌិតដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្ដកណ្ដាលបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅទីនោះបានសម្រេចច្រើនលើកច្រើនសារចុងក្រោយទើបមន្រ្ដីអនុរក្សពន្ធនាគារឆែកឆេរបង្រ្កាបឃាត់ខ្លួនស្រ្ដីជាម្ដាយ ខណៈដែលលាក់ទុកគ្រឿងញៀនចំនួន១០កញ្ចប់នៅក្នុងគ្រាប់ស្វាយនាំចូលទៅក្នុងពន្ធនាគាទៅអោយទណ្ឌិតរូបនេះ ។ ប្រតិបត្ដិការឃាត់ខ្លួនស្រ្ដីជាម្ដាយទណ្ឌិតធ្វើឡើងកាលពីវេលាម៉ោង១៤និង៥០នាទី ត្រង់ចំណុចច្រកចូលពន្ធនាគារខេត្ដកណ្ដាល ។ បន្ទាប់ពីឃាត់ខ្លួនស្រ្ដីខាងលើនេះមន្រ្ដីអនុរក្សពន្ធនាគារសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលនាំខ្លួនស្រ្ដីសង្ស័យនិងទណ្ឌិតដែលជាប់ពាក់ព័ន្ធយកទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ មន្រ្ដីនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលបានឲ្យដឹងថា ស្រ្ដីសង្ស័យឈ្មោះ សាត បូរ៉ានី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ... Read More »

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដេវិដ កាមឺរ៉ុន ដកខ្លួនចេញពីសភាបញ្ចប់សកម្មភាពនយោបាយ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវិដ កាមឺរ៉ុន បានសម្រេចដកខ្លួនចេញពីសភា ក្រោយការពិចារណាអស់រយៈពេលពីរខែកន្លងមក ។ ការដកខ្លួននោះ គឺជារឿងត្រឹមត្រូវបំផុតសម្រាប់រូបលោក ។ លោកដេវិដ កាមឺរ៉ុន បានបញ្ជាក់ថា លោកបានប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញាថា ការដកខ្លួនចេញពីសភាបញ្ចប់ការងាជាអ្នកនយោយបាយ ... Read More »

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងធំមានចំនួន១២បន្ទប់ នៅខណ្ឌទួលគោកទាំងព្រឹក

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានប្រជាពលរដ្ឋនាំគ្នារត់ចែកជើងទាំងព្រឹកដោយអ្នកខ្លះរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ អ្នកខ្លះកាន់ទុយយោទឹក ជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ដែលកំពុងតែឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងធំ មានចំនួន១២បន្ទប់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសារទុស្សេខ្សែភ្លើង ។ ករណីអគ្គិភ័យនេះបាន កើតឡើងនៅវេលាម៉ោងប្រហែល០៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ... Read More »

ព្រឹត្តិបត្រ័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រ័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម   Read More »

បុរសម្នាក់សង្ស័យប្រពន្ធរួមគំនិតជាមួយសហាយរឹតកសម្លាប់

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ ម្នាក់សង្ស័យប្រពន្ធរួមគំនិតជាមួយនឹង សហាយរឹតកសម្លាប់ រួចនាំគ្នាគេចខ្លួនបាត់។ នេះបើតាមការសន្និដ្ឋានរបស់អ្នកភូមិរស់ នៅភូមិផងរបងជាមួយនឹងបុរសជាជនរង គ្រោះ។ សាកសពបុរសរងគ្រោះត្រូវបានគេ ប្រទះឃើញកាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅ ... Read More »

លោកខាងលិចកាន់តែគំរាម កិត្តិយសរុស្ស៊ីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ

រយៈពេលកន្លងមកលោកខាងលិចបាន គំរាមកំហែងឲ្យរុស្ស៊ីនៅឯកោដោយការដាក់ ទណ្ឌកម្មសេដ្ឋកិដ្ចទៅលើប្រទេសនេះ។ ប៉ុន្តែសកម្មភាពទាំងនោះបានធ្វើឲ្យរុស្ស៊ីកាន់ តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ រយៈពេលចុងក្រោយនេះទីក្រុងមូស្គូបាន បង្ហាញពីភាពជឿជាក់របស់ខ្លួននៅលើឆាក អន្តរជាតិដោយក្នុងនោះបានបង្ហាញតាម រយៈកិច្ចប្រជុំ G 20 នៅទីក្រុងហានចូវប្រទេស ចិន។ នៅក្នុងកិច្ចប្រជុំនោះរុស្ស៊ីបានជួប ពិភាក្សាទ្វេភាគីជាមួយមេដឹកនាំ១០ប្រទេស ... Read More »

កិច្ចព្រមព្រៀងស្តីពីអនាគតរបស់រដ្ឋាភិបាលស៊ីរីរវាងរុស្ស៊ីនឹងអាមេរិកនាពេលកន្លងមកនឹងទទួលបានជោគជ័យឬទេ?

សន្តិភាពនៅក្នុងប្រទេសស៊ីរីគឺជារឿងដ៏សំខាន់បំផុតដើម្បីទប់ស្កាត់ជនអន្តោ ប្រវេសន៍នៅលើពិភពលោកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបង្កឲ្យមានកង្វះស្បៀងអាហារ មានអសន្តិសុខនៅតំបន់ ជាច្រើនក្នុងនោះមានអឺរ៉ុបជាដើម ដែល មានក្រុមភេរវករបង្កប់ខ្លួនជាមួយជនអន្តោប្រវេសន៍។ តើកិច្ចព្រមព្រៀងរវាងអាមេរិកនឹងរុស្ស៊ីនាពេលកន្លងមកនឹងសម្រេចបានជោគ ជ័យដែរឬទេ តើរដ្ឋាភិបាលនិងក្រុមប្រឆាំងព្រមទទួលយកដែរឬទេ? ទាំងនោះជាក្តី កង្វល់ហើយក៏ជាចំណុចដែលធ្វើឲ្យកិច្ចព្រម ព្រៀងឈប់បាញ់កន្លងមកបរាជ័យជាបន្តបន្ទាប់។ សូបរំលឹកថានៅក្នុងកិច្ចព្រមព្រៀងរវាង អាមេរិកនឹងស៊ីរីមានពីរចំណុចជាចម្បង ក្នុងនោះមានបទឈប់បាញ់នៅស៊ីរីដែលមានសុពលភាពចាប់ពីថ្ងៃទី១២ ... Read More »

អ្នករួមបង្កើតហ្វេសប៊ុកចំណាយប្រាក់២០លានដុល្លារប្រឆាំង ដូណាល់ ត្រាំ

អ្នករួមបង្កើតហ្វេសប៊ុកលោក Dustin Dmoskovitz បានចំណាយប្រាក់២០លាន ដុល្លារសម្រាប់ប្រឆាំងលោក ដូណាល់ ត្រាំ។ ប្រាក់ពាក់កណ្តាលបញ្ជូនទៅឲ្យក្រុមសម្រាប់ស្វែងរកសំឡេងគាំទ្រ និងពាក់ កណ្តាលទៀតសម្រាប់សកម្មភាពឃោសនារបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។ សារព័ត៌មាន AP បានផ្សាយថា ... Read More »

បាល់ទាត់ជម្រុះ UEFA Champions League តាមពូល​ថ្ងៃនេះ

  Benfica, Man City, Barcelona, Bayern Munich រំពឹងឈ្នះក្នុងទឹកដី ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League តាមពូលថ្ងៃនេះ ក្រុម Benfica, ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ការសាកល្បងគ្រាប់បែកបរមាណូជាបន្តបន្ទាប់គឺជាយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងបង្ខំឲ្យអាមេរិកពិភាក្សា

ក្រោយការសាកល្បងគ្រប់បែកបរមាណូលើកទី៥ធ្វើឲ្យសហគមន៍អន្តរជាតិព្រួយ បារម្ភ អង្គការសហប្រជាជាតិកោះប្រជុំជា បន្ទាន់លើបញ្ហាខាងលើពេលនេះកូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងជាលើក ទី៦ក្នុងរយៈពេលមួយសប្តាហ៍។ សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា កូរ៉េខាងជើងបានរៀបចំរួចរាល់សម្រាប់ការសាកល្បងគ្រាប់បែក បរមាណូជាលើកទី៦ ដោយកូរ៉េខាងជើងបានប្រើប្រាស់ផ្លូវក្រោមដី ដែលបានប្រើប្រាស់ក្នុងការសាកល្បងនាពេលកន្លងមកនៅលើភ្នំ។ សកម្មភាពសាកល្បងជាបន្ទាប់ នោះត្រូវបានអ្នកវិភាគលើកឡើងថា នៅ ពេលនេះកូរ៉េខាងជើងអាចធ្វើជាម្ចាស់គ្រាប់ ... Read More »

ពលករខ្មែរជាង២០នាក់ចាញ់បោកមេខ្យល់ទៅម៉ាឡេស៊ីបានមកខេត្តក្រចេះវិញ

ខេត្តក្រចេះ៖ ពលករខ្មែរចំនួន២២នាក់ ក្នុងនោះមានស្រី៣នាក់ បានធ្វើចំណាកស្រុកចេញពីស្រុក ឆ្លូង និងស្រុកព្រែកប្រសព្វ តាមការចាញ់បោកមេខ្យល់ ទៅធ្វើការងារខុសច្បាប់នៅប្រទេស ម៉ាឡេស៊ី និងរងការធ្វើបាបមានរយះពេលជាង១ខែមកហើយ ត្រូវបានរដ្ឋអំណាចប្រទេស ម៉ាឡេស៊ីចាត់បញ្ជូនមកប្រទេសកម្ពុជាវិញហើយក៏បានមកដល់ផ្ទះរៀងៗនៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦ ។ នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា ... Read More »

អ្នកស្លាប់ និងបាត់ខ្លួនដោយគ្រោះទឹកជំនន់នៅកូរ៉េខាងជើងកើនឡើងជាបន្តបន្ទាប់

គ្រោះទឹកជំនន់បង្កឡើងដោយព្យុះ Lionrock នៅកូរ៉េខាងជើង បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនជាច្រើន ។មកទលពេលនេះចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៣នាក់ និងបាត់ខ្លួន ៣៩៥នាក់ហើយ។ ជាមួយគ្នានេះ ពលរដ្ឋកូរ៉េខាងជើង ជាងកន្លះលាននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋាន ទៅរកកន្លែងមានសុវត្ថិភាពដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នេះ ដែលជាឥទ្ធិពលបន្សល់ទុកពីព្យុះទីហ្វុង ... Read More »

សម្តេចតេជោហ៊ុន សែនៈ មិនមានដំណោះស្រាយនយោបាយណាដែលអាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន បានថ្លែងថា មិនមានដំណោះស្រាយនយោបាយណាដែលអាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ ។ កាលពីយប់ថ្ងៃទី12 ខែកញ្ញា បានផ្សព្វផ្សាយថាៈ “ពីរថ្ងៃជាប់គ្នារួចមកហើយ ដែលមេដឹកនាំបក្សប្រឆាំងបានគំរាមដល់ស្ថេរភាពជាតិតាមរយៈការរៀបចំធ្វើមហាបាតុកម្មដើម្បីទាមទាររបស់ដែលហៅថាដំណោះស្រាយនយោបាយ។ ខ្ញុំសុំប្រាប់ទៅវិញថាទេ! មិនមានដំណោះស្រាយនយោបាយណាដែលអាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ។ បុគ្គលដែលធ្វើខុស កុំយក ... Read More »

ម្ចាស់ចម្ការចង់ផឹកស្រា រកអីក្លែមមិនបាននាំបក្ខពួកលួចគោរបស់ប្រជាពលរដ្ឋ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ គោញីមួយក្បាលត្រូវបានចោរលួួចយកទៅសម្លាប់យកសាច់ចែកគ្នាក្លែមស្រាក្នុងចម្ការមួយកន្លែងនៅស្រុកលំផាត់។ ដោយមានពាក្យបណ្តឹងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦ ជនរងគ្រោះមានឈ្មោះយ៉ូន គភេទប្រុសអាយុ៣៥ឆ្នាំជនជាតិទំពួនមានទីលំនៅភូមិណងហៃ ឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី។ គាត់បានបាត់គោញីចំនួន១ក្បាលកាលពីយប់លុះព្រឹកឡើងទើបបានគាត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគបាលប៉ុស្តិ៍ឃុំសេដា ស្រុកលំផាត់ហើយកម្លាំងប៉ុស្តិ៍បានចុះទៅធ្វើការស្រាវជ្រាវរកឃើញវត្ថុតាងដូចជាសាច់គោស្រស់ៗដាក់ក្នុងឆ្នាំងក្បាលគោមួយជើងគោ៤ ដែលពួកគេដាក់ក្នុងការុងស នៅក្នុងដីចម្ការមួយកន្លែង ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដើើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ដោយឡែកលោកនូ ថេអភិបាលស្រុកលំផាត់បានប្រាប់តាមទូរស័ព្ឌថាខណៈពេលនេះសមត្ថកិច្ចកំពុងអញ្ជើញម្ចាស់ចម្ការទៅសួនាំយ៉ាងណានោះទាក់ទិនទៅនឹងករណីខាងលើ។ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Bristol, Dagenham, Lincoln, Kidderminster, Hampton មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Bristol, Dagenham, Lincoln, Kidderminster, Hamptonជាក្រុមដែលមាន ប្រវត្តិល្អ និងមានសង្ឃឹមឈ្នះគូប្រកួតក្នុង ទឹកដីរបស់ខ្លួន ។ អង់គ្លេស League 1 Bristol(19) Vs ... Read More »

លោកទៀ បាញ់ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ

អង់គ្លេស ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិត្រូវបានប្រារព្ធធ្វើកាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងឡុងចក្រភពអង់គ្លេសដោយមានការចូលរួមពីបណ្តាប្រទេសចំនួន៧៤លើ១២៥ប្រទេសដែលបានបរិច្ចាគ កម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្នុងនោះប្រទេសក្នុងសហគមន៍អាស៊ាន មានចំនួន៥ រួមមាន កម្ពុជា , ឥណ្ឌូនេស៊ី ... Read More »

ចាប់វៀតណាម៤នាក់បញ្ជូនទៅស្រុកវិញ ខណៈចូលមកកម្ពុជាដើរលក់សម្ភារគ្មានច្បាប់

ខេត្តកំពង់ស្ពឺ : បុរសជនជាតិវៀតណាម ៤នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនពេលដែលពួកគេជិះម៉ូតូដើរលក់សម្ភារ ប្រើប្រាស់និងស្បែកជើងជ័រតាមបណ្តា ផ្សារនានានិងតាមស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ។ ការឃាត់ខ្លួនជនជាតិវៀតណាមបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សារសាមគ្គី ស្រុក សំរោងទង និងផ្សារកំពង់ស្ពឺ ក្រុងច្បារមន ... Read More »

ផ្លូវនៅមុខមន្ទីរសាធារណការខេត្តព្រះសីហនុរងការខូចខាតទើបតែធ្វើបាន២ខែ

ខេត្តព្រះសីហនុ ៖ ថ្មីៗនេះមានការផ្ទុះ ប្រតិកម្មឡើងខ្លាំងៗទៅលើមន្ទីរសាធារណ ការខេត្តព្រះសីហនុបានជួលឲ្យក្រុមហ៊ុន ម៉ៅការធ្វើថ្នល់ត្រង់ចំណុចមុខមន្ទីរសាធារណ ការតែម្ដង ។ ផ្លូវកៅស៊ូនៅម្តំុចំណោតលោកយាយម៉ៅជិតមន្ទីរសាធារណការខេត្តព្រះសីហនុត្រូវបានពលរដ្ឋលើកឡើងថា ធ្វើមិនបាន ២ខែផងខូចទាំងដុំៗ ប្រេះឡើងមានកន្លែងខ្លះម៉ូតូអាចដួលបើបើកបរចំកន្លែងដែល ខូចទាំងនោះ ។ ចំពោះបញ្ហាខាងលើនេះប្រធានមន្ទីរសាធារណការលោកណុប ... Read More »

លោកវរសេនីយ៍ទោ ភោក​ ភន និងមេភូមិពីរនៅស្រុកអន្លង់វែងយកដីពលរដ្ឋ៤៧គ្រួសារលក់ឲ្យឈ្មួញ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ៤៧ គ្រួសារនៅភូមិថ្មី ឃុំត្រាំងតៅ ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យបានចោទប្រកាន់លោក វរសេនីយ៍ទោ ភោគ ភន មេបញ្ជា ការកងអនុសេនាធំលេខ៧នៃតំបន់សឹករងស្រុកអន្លង់វែង និងមន្រ្តីក្រោមឱវាទម្នាក់ឈ្មោះហ៊ឹម សៀប ... Read More »

មន្រ្តីបរិស្ថានចុះបង្រ្កាបបទល្មើសព្រៃឈើ៤ចំណុចនៅក្នុងតំបន់ព្រៃឡង់ប្រមូលបានឈើ៤៧ម៉ែត្រគូបនិងម៉ាស៊ីនត្រង់សឺន័រ២០គ្រឿង

ខេត្តកំពង់ធំ ៖ ឈើចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់សឺន័រ២០គ្រឿង ត្រូវបានដឹកបញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត កំពង់ធំ ក្រោយពីបានចុះបង្រ្កាបនៅក្នុង តំបន់ព្រៃឡង់ ក្នុងទឹកដី ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ។ ... Read More »