ខេត្តកណ្តាល៖ ដោយកសិករម្ចាស់ចំការឈូកចេះតែបាត់ ម៉ាស៊ីនបូមទឹក ប្រេងម៉ាស៊ូត ជី អាគុយ និងផ្លែឈូកជាច្រើននិងញឹកញយពេក ហើយមិនដែលបានមកទាន់នូវសកម្មភាពរបស់ជនសង្ស័យនោះឡើយ ទើបរៀបគ្នាចាំឃ្លាំមើលក៏បានឃើញជនសង្ស័យបើកទូកស្មាច់ប្រើម៉ាស៊ីនចូលមកលួចកាច់ផ្លែឈូកនៅក្នុងចំការរបស់គាត់។ ទើបជនរងគ្រោះជាម្ចាស់ចំការឈូកនាំគ្នាដេញចាប់ក៏ត្រូវជនសង្ស័យបើកទូកស្មាច់រត់ ហើយជនរងគ្រោះក៏បានប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏រហូតឈានទៅឃាត់ជន សង្ស័យបាន កើតហេតុកាលពីវេលាម៉ោង០៨និង៤០នាទីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៦ នៅចំណុចចំការឈូកស្ថឹតក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពឹល ... Read More »
សហរដ្ឋអាមេរិកបង់ប្រាក់ចំនួន ៧២៥ លានដុល្លារដល់អង្គការសហប្រជាជាតិ
អន្តរជាតិ៖ ការទូទាត់នេះជួយសហរដ្ឋអាមេរិកកាត់បន្ថយបំណុលរបស់ខ្លួនចំពោះអង្គការសហប្រជាជាតិ និងរក្សាសិទ្ធិបោះឆ្នោតរបស់ខ្លួននៅឯមហាសន្និបាតនៅសប្តាហ៍ក្រោយ។ នៅថ្ងៃទី ១៦ ខែកញ្ញា អង្គការសហប្រជាជាតិបានប្រកាសថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង់ប្រាក់ចំនួន ៧២៥ លានដុល្លារដល់អង្គការនេះ។ ចលនានេះជួយទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយបំណុលដ៏ច្រើនរបស់ខ្លួន ហើយក៏រក្សាសិទ្ធិបោះឆ្នោតរបស់ខ្លួននៅឯសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅសប្តាហ៍ក្រោយ។ ... Read More »
ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ពីលក្ខខណ្ឌនៃការរៀបចំការបោះឆ្នោត
មេដឹកនាំអ៊ុយក្រែនបានបង្ហាញពីពេលវេលាដ៏ត្រឹមត្រូវសម្រាប់ប្រទេសនេះរៀបចំការបោះឆ្នោតដែលត្រូវបានពន្យារពេលដោយសារតែសង្គ្រាម។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់ CBS News ថា ប្រជាជនអ៊ុយក្រែនប្រហែល 9 លាននាក់នៅបរទេស ហើយនេះនឹងក្លាយជាបញ្ហាសំខាន់មួយនៅពេលរៀបចំការបោះឆ្នោតនាពេលខាងមុខ។ បញ្ហាប្រឈមមួយទៀតគឺការបោះឆ្នោតដោយប្រជាជននៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។ ។ លោក ... Read More »
ប្អូនស្រីរបស់លោកគីមជុងអ៊ុនបានធ្វើសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់លើ «ស្ថានភាពនុយក្លេអ៊ែរ» របស់កូរ៉េខាងជើង
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបានអះអាងថា ស្ថានភាពនុយក្លេអ៊ែររបស់ប្រទេសនេះគឺ «ដាច់ខាត» ដោយពណ៌នាអំពីការអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរថាជា «រឿងមិនសមហេតុសមផលដែលធ្លាប់ស្គាល់»។ សារព័ត៌មានយ៉ុនហាបបានរាយការណ៍នៅថ្ងៃទី១៧ ខែកញ្ញាថា លោកស្រីគីមយ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ថ្មីៗនេះបានបដិសេធការអំពាវនាវអន្តរជាតិសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ លោកស្រីគីមបាននិយាយ«ឋានៈរបស់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរគឺដាច់ខាត និងមិនអាចត្រឡប់វិញបាន។ ទោះបីជាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងលោកខាងលិចពិភាក្សាជាបន្តបន្ទាប់អំពីការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងក៏ដោយ ... Read More »
ទ្រព្យសម្បត្តិសុទ្ធរបស់លោកប្រធានាធិបតី Trump កើនឡើង 2.7 ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតឆ្នាំ 2024
អន្ដរជាតិ៖ ទ្រព្យសម្បត្តិសុទ្ធរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានកើនឡើង 2.7 ពាន់លានដុល្លារ ចាប់តាំងពីលោកជាប់ឆ្នោតឡើងវិញនៅឆ្នាំ 2024។ ទស្សនាវដ្តី Forbes ទើបតែបានចេញផ្សាយការប៉ាន់ស្មានថ្មីដែលបង្ហាញថាទ្រព្យសម្បត្តិសុទ្ធរបស់លោកប្រធានាធិបតី Donald Trump បច្ចុប្បន្នមានចំនួន ... Read More »
ប្រធានាធិបតីរុស្ស៊ី ពូទីន អំពាវនាវឱ្យអ្នកបោះឆ្នោតអនុវត្តសិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ពួកគេ
អន្តរជាតិ៖ មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតគ្រប់រូបគឺមានសារៈសំខាន់ ព្រោះវាកំណត់ថាកម្លាំងនយោបាយមួយណានឹងតំណាងឱ្យផលប្រយោជន៍របស់ប្រជាជនគ្រប់កម្រិត។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងមូស្គូ នៅថ្ងៃទី១៦ ខែកញ្ញា ពីរថ្ងៃមុនការបោះឆ្នោតសភាឌូម៉ា (សភាជាន់ទាប) ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាទូទាំងប្រទេស ដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអ្នកបោះឆ្នោតអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ និងសង្កត់ធ្ងន់លើការទទួលខុសត្រូវពលរដ្ឋក្នុងការបោះឆ្នោត។ ... Read More »
អភិបាលរងខេត្តព្រះវិហារ៤រូប ត្រូវបានតែងតាំងឲ្យកាន់តួនាទីដដែលសម្រាប់អាណត្តិទី២
ភ្នំពេញ ៖ អភិបាលរងខេត្តព្រះវិហារ៤រូប ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងឲ្យកាន់តួនាទីដដែលសម្រាប់អាណត្តិទី២ រួមមាន៖ លោក មិន ស៊ីថា, លោក យឹម បញ្ញា, លោក អ៊ុក គឹមសាន និងលោក ... Read More »
បុរសម្នាក់ដុតផ្ទះហើយលោតពីលើស្លាប់យ៉ាងអណោចអធមបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្រោមស្ពានអាកាសមរតកតេជោ
ភ្នំពេញ៖ បុរសសតិមិនសូវល្អម្នាក់បានដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆាបឆេះហើយលោតពីលើផ្ទះបែក្បាលបត់កស្លាប់ភ្លាមៗ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលា៩និង៤០នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅម្តុំខាងក្រោមស្ពានអាកាសមរតកតេជោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលមានសតិមិនសូវល្អខាងលើ បានយកចង្រ្កានហ្គាសដុត ផ្ទះខ្លួនឯងនៅជាន់ខាងលើបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ... Read More »
គ្រូបង្វឹក៖ Loh Kean Yew និង Yeo Jia Min កំណត់គោលដៅឡើងឈរលើវេទិកាមេដាយនៅ Asian Games
អតីតម្ចាស់ជើងឯកពិភពលោក Loh Kean Yew មិនមានអនុស្សាវរីយ៍ល្អប៉ុន្មានទេ ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅ Asian Games ឆ្នាំ២០២៣។ ប៉ុន្តែបីឆ្នាំក្រោយមក កីឡាករវាយសីសិង្ហបុរីវ័យ ២៩ឆ្នាំរូបនេះ មានឱកាសកែប្រែលទ្ធផលរបស់ខ្លួនឡើងវិញ។ Loh បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ... Read More »
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់អាង ២០០០ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោក ... Read More »
ប្រធាន Asian Games ការពារកន្លែងស្នាក់នៅថា «មានមុខងារគ្រប់គ្រាន់» ក្រោយមានការរិះគន់
កន្លែងស្នាក់នៅរបស់កីឡាករ និងមន្ត្រីដែលចូលរួមព្រឹត្តិការណ៍កីឡា Asian Games នៅប្រទេសជប៉ុន គឺមានលក្ខណៈ «អាចប្រើប្រាស់បានតាមតម្រូវការ» ហើយអ្នករៀបចំកំពុងខិតខំដោះស្រាយបញ្ហាជាច្រើនដែលក្រុមកីឡាករមិនពេញចិត្ត។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណៈកម្មការរៀបចំ ប្រាប់សារព័ត៌មាន AFP។ កីឡាករ និងមន្ត្រីជាង ១៧,០០០នាក់ ត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ទ្វីបអាស៊ី ... Read More »
កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តអំពើឃាតកម្មទៅលើស្ត្រីរងគ្រោះម្នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៦:១០នាទីព្រឹក កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម ដែលបានប្រព្រឹត្តនៅចំណុចបន្ទប់ជួលគ្មានលេខ ជាន់ទី២ ទីតាំងផ្ទះលេខ២៤១ ផ្លូវលេខ១៤៦ ភូមិ១១ ... Read More »
កម្លាំងនគរបាលស្រុកកែវសីមា ចាប់ខ្លួនពិរុទ្ធជនម្នាក់តាមដីការបស់តុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ខេត្តមណ្ឌលគិរី៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៥៣ដចន/២៥ ចុះថ្ងៃទី១១ ខែមេសា ... Read More »
នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ... Read More »
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក និងកែបន្លំឈ្មោះគណនីធនាគារដើម្បីឆបោកប្រាក់ពីប្រជាពលរដ្ឋ
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ជាមួយនឹងការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ... Read More »
ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះព្រះវិហារវត្តស្លាកែត នៅស្រុកកៀនស្វាយ
ខេត្តកណ្តាល៖ ករណីអគ្គិភ័យបានឆាបឆេះព្រះវិហារវត្តស្លាកែត បណ្តាលឱ្យខូចខាតសម្ភារខាងក្នុងស្ទើរទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចព្រះវិហារវត្តស្លាកែត ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ព្រះគ្រូចៅអធិការវត្តស្លាកែត និងជាអនុគណស្រុកកៀនស្វាយ ព្រះនាម **ឃឹម ... Read More »
ជនសង្ស័យ ០២នាក់ ផ្លោះរបងតុលាការខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ពេលបញ្ជូនខ្លួនទៅអយ្យការដើម្បីសួរនាំ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ០២នាក់ បានផ្លោះរបងសាលាដំបូងខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ក្រោយមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនទៅកាន់អយ្យការដើម្បីសួរនាំ។ ករណីនេះបានកើតឡើងនៅម៉ោងប្រមាណ ១០:០០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ។ ប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលបានរត់គេចខ្លួន ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមទទួលភ្ញៀវទេសចរទៅកម្សាន្ត និងសម្រាកលំហែកាយ នៅសួនថ្មីបឹងតាមោកលើទំហំដី ៧៥ហិកតា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជធានីភ្នំពេញនឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើននៅបឹងតាមោក លើផ្ទៃដី ៧៥ហិកតា ដើម្បីផ្តល់ជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើរលេងកម្សាន្ត និងសម្រាកលំហែ ដោយគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ ការដាំដើមឈើសម្រេចបាន ... Read More »
បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៥:៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់យីហោ «ចំការខ្នុរ» ... Read More »
ក្រុមស្ត្រីជើងខ្លាំង ០៣នាក់ប្រចាំស្រុកស្នួល ត្រូវបានឃាត់ខ្លួន ក្រោយតែងតែជេរប្រមាថតាមបណ្តាញសង្គម និងរំលោភលើលំនៅឋាន
ខេត្តក្រចេះ៖ ក្រុមស្ត្រីជើងខ្លាំងប្រចាំស្រុកស្នួល ដែលតែងតែជេរប្រមាថនៅតាមបណ្តាញសង្គម និងរំលោភលើលំនៅឋាន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនបានហើយ។ ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះ៖ ១. ឈ្មោះ យ៉េង កំហុង ហៅ អាពី ... Read More »
រថយន្តកុងតឺន័របុករថយន្តដឹកថ្មពីក្រោយ ក្រឡាប់កំពប់ថ្មលើមហាវិថីស៊ីជីនពីង ក្រុងតាខ្មៅ បណ្តាលឱ្យខូចខាតសួនច្បារ
ខេត្តកណ្តាល៖ រថយន្តប្រភេទ V1 ដឹកកុងតឺន័រ បានបើកបុករថយន្តដឹកថ្មពីក្រោយ បណ្តាលឱ្យក្រឡាប់ចាក់កំពប់ថ្មល្បាយពេញលើកំណាត់ផ្លូវមហាវិថីស៊ីជីនពីង (ខាងលិចបឹងត្នោត ៥០០ម៉ែត្រ) ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បណ្តាលឱ្យស្ទះចរាចរណ៍រាប់ម៉ោង ... Read More »
Joao Pedro របស់ Chelsea ដកខ្លួនពីការប្រកួតមិត្តភាពប្រេស៊ីលជាមួយអូស្ត្រាលី និងឥណ្ឌា ដោយសាររបួស
អន្តរជាតិ៖ ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Joao Pedro បានដកខ្លួនចេញពីក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតមិត្តភាពជាមួយអូស្ត្រាលី និងឥណ្ឌា ដោយសាររបួស។ នេះបើតាមការបញ្ជាក់របស់ក្រុមជម្រើសជាតិប្រេស៊ីល កាលពីថ្ងៃពុធ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ... Read More »
ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី: (ឃាតកម្ម,លើនារីបុគ្គលិកលក់រថយន្ត) ខណៈជនសង្ស័យជានារី ម្នាក់ទៀត កំពុងរត់គេចខ្លួន
រាជធានីភ្នំពេញ÷ នារីជាបុគ្គលិកលក់រថយន្តម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួល០១កន្លែង ស្ថិតនៅជាន់ទី២ ផ្ទះលេខ២៤១ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។ ... Read More »
នគរបាលខេត្តប៉ៃលិន បំបែកសំណុំរឿង លួចមានស្ថានទម្ងន់ទោសប្រេីអំពេីហិង្សារដោយប្រើកាំបិត និងធាក់ផ្តួលយកម៉ូតូ និងទូរស័ព្ទដៃ
ខេត្តប៉ៃលិន÷យោងតាមផេកផ្លូវការនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងនៅថ្ងៃទី១៧ខែកញ្ញានេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បំបែកសំណុំរឿង លួចមានស្ថានទម្ងន់ទោស (ប្រេីអំពេីហិង្សារដោយប្រើកាំបិត និងធាក់ផ្តួលយកម៉ូតូ និងទូរស័ព្ទដៃ) នៅភូមិបឹងព្រលិត ... Read More »
កម្លាំងប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកកែវសីមា និងស្រុកកោះញែក ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៣ករណី និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន១ដីកា
ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រីជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងការ សម្រប សម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង ... Read More »
ខឹងជំពាក់លុយមិនសង..ជនជាតិចិនម្នាក់យកសាំងចាក់ដុតផ្ទះជនជាតិចិនដូចគ្នាបណ្ដាលឲ្យមនុស្សប្រុសស្រី,ក្មេងចាស់ របួសចំនួន ៥នាក់
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានយកសាំងទៅចាក់ដុតផ្ទះភាគីជនជាតិចិនដូចគ្នាជារងគ្រោះបណ្ដាលឲ្យឆាបឆេះនិងមានមនុស្សប្រុសស្រី ក្មេងចាស់ របួសចំនួន ៥នាក់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ខែ កញ្ញា ឆ្នាំ២០២៦ នៅក្នុងបុរីពិភពថ្មីគួរស្រូវ ... Read More »
ថៃចង់បានទំនុកចិត្តពីកម្ពុជា ឬចង់ឱ្យកម្ពុជាទុកចិត្តតាមលក្ខខណ្ឌរបស់ខ្លួន?
ថៃតែងតែចោទកម្ពុជាថា កំពុងបំផ្លាញទំនុកចិត្ត និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។ ពាក្យ «ទំនុកចិត្ត» ត្រូវបានថៃលើកឡើងជាញឹកញាប់ រហូតហាក់ដូចជាកម្ពុជាគឺជាភាគីដែលត្រូវទទួលខុសត្រូវចំពោះការបាត់បង់ទំនុកចិត្តនោះ។ ប៉ុន្តែសំណួរមួយដែលគួរត្រូវបានសួរត្រឡប់ទៅវិញនោះគឺ តើថៃចង់បានទំនុកចិត្តពីកម្ពុជាបែបណា? ប្រសិនបើទំនុកចិត្តដែលថៃចង់បាននោះ គឺជាទំនុកចិត្តដែលកម្ពុជាត្រូវដើរតាមបន្ទាត់ដែលថៃកំណត់ ត្រូវទទួលយកការបកស្រាយរបស់ថៃ ... Read More »
នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទដៃ សង្កាត់ទួលសង្កែទី១
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០និង២០នាទី នគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទដៃ នៅចំណុចផ្ទះលេខ៧៤G ផ្លូវបេតុង ក្រុមទី៣ ភូមិបាក់ទូក ... Read More »
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រោងដែកតាំងលំអរមុខវត្តភ្នំ សង្កត់រថយន្ត២គ្រឿង
ភ្នំពេញ:រថយន្តចំនួន២គ្រឿងបានរងការខូចខាត បន្ទាប់ពីរោងដែកសម្រាប់តាំងលំអរមួយកន្លែងនៅខាងមុខវត្តភ្នំ ត្រូវបានបាក់រលំដោយសារភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦កាលពីវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាច តាមបណ្តោយផ្លូវព្រះនរោត្តម ខាងមុខវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកំពុងមានភ្លៀងធ្លាក់ ស្រាប់តែមានខ្យល់បក់ខ្លាំង ... Read More »
ជនសង័្សយចំនួន០២នាក់ត្រូវនគរបាលស្រុកសំពៅលូនស្រាវជ្រាវនិងបង្រ្កាបករណីគាស់ផ្ទះលួចទូរសព្ទ
ខេត្តបាត់ដំបង÷នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២ និង៤០នាទីនៅចំណុចក្រុមទី០៩ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលទិសដឹកនាំរបស់លោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច