ខេត្តស្ទឹងត្រែង៖ រយៈពេលចំនួន១២ថ្ងៃកន្លងមកហើយ ខាងកម្លាំងទាហានខេត្តអាតតះពឺ របស់ឡាវជាច្រើននាក់បានកាន់អាវុធគ្រប់ដៃចូលមករារាំងការស្ថាបនាផ្លូវយុទ្ធសាស្រ្តតាមក្រវាត់ព្រំដែន ចំណុចអូតាឡាវ ក្នុងភូមិសាស្រ្ត ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ដោយសារតែខាងទាហានឡាវ ថែមកម្លាំងកាន់តែច្រើន ទើបខាងកម្លាំងប្រដាប់អាវុធការពារព្រំដែនកម្ពុជា រួមមានកម្លាំទាហានការពាព្រំដែនលេខ១០១ និងកម្លាំងនគរបាលការពារព្រំដែនលេខ៧០១ ... Read More »
ក្រុម អ្នករកស៊ីដឹកដីតាមរថយន្តលើកឡើងថា ក្រសួសាធារណការដឹកជញ្ជូនមិនមានអប់រំ បន្ទាប់ពីចាប់រថយន្តហើយផាកពិន័យតែម្តង
ប៉ោយប៉ែតៈ អ្នករកស៊ីដឹកដីម្នាក់ឈ្មោះក្លែង ខ្លី ភេទប្រុស អាយុ ប្រហែល៤៧ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត តំណាងឲ្យក្រុមអ្នករកស៊ីដឹកដីតាមរថយន្តនៅក្រុងប៉ោយប៉ែត បានលើកឡើងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នៅចមណុចផ្លូវជាតិលេ៥៨ ឋិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា ក្រសួងសាធារណការចាប់រថយន្តរដឹកដីរបស់គាត់តាមផ្លូវ ... Read More »
កម្លាំងនគរបាលនគរបាលខណ្ឌ៧មករា សហការជាមួយប៉ុស្តិ៍បឹងព្រលិត ធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសំណាក់ ដ្រាហ្គិន
ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍បឹងព្រលិតធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសំណាក់ ដ្រាហ្គិនជាន់ទី១បន្ទប់លេខ១០៥និងឃាត់ខ្លួនប្រុស២នាក់ស្រីម្នាក់នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្លូវលេខ១០៧ នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក កេ្រត សិខរិន ... Read More »
យន្តហោះធុនតូចបុកផ្សារទំនើបនៅអូស្ត្រាលីផ្ទុះឆេះ ស្លាប់៥នាក់
យ៉ាងហោចណាស់ ក៏មានមនុស្ស៥នាក់ស្លាប់ ក្រោយពេលយន្តហោះធុនតូចមួយគ្រឿង ប្រភេទ Beechcraft B200 បានដាំក្បាលបុកចូលមជ្ឈមណ្ឌលផ្សារទំនើបនៅទីក្រុងម៉ែលមឺន ប្រទេសអូស្ត្រាលី ។ សារព័ត៌មាន BBC បានផ្សាយថា ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ... Read More »
ក្លិប(Wok)កំពុងបំពុលសម្លេងតន្រ្តីយ៉ាងខ្លាំងធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះក្តៅក្រហាយរំខានដល់ពួកគាត់
ភ្នំពេញ៖ ក្លិបរាត្រីយីហោ(Wok) ដែលមានទីតាំងនៅសណ្ឋាគារហូលីដេ បាននឹងកំពុងបំពុលសម្លេងតន្រ្តីដោយឮញ័ររន្ធត់យ៉ាងខ្លាំង ធ្វើឲ្យមានការរំខាន ដល់ប្រជាពលរដ្ឋរស់នៅជិតខាង ក្នុងការសម្រាកដេកពួនពុំលក់ជារៀងរាល់យប់ ហើយពួកគាត់ ភ័យខ្លាច និងភាពអសន្តិសុខផងដែរ ។ ក្លិបរាត្រីយីហោ (Wok) ដែលកំពុងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាងនោះ ... Read More »
សារិកាព្រៃហក់មកឈរកំពូលតារាង ខណៈAston Villa ធ្លាក់ទៅជិតតំបន់គ្រោះថ្នាក់
ក្រុមសារិកាព្រៃ Newcastle Unitedបានហក់មកឈរកំពូលតារាងអង់គ្លេសChampionshipវិញ ហើយបន្ទាប់ពីយកឈ្នះលើក្រុមAston Villaដោយលទ្ធផល2-0នៅក្នុងទឹកដីSt James’ Parkកាលពីថ្ងៃ២១ ខែកុម្ភះឆ្នាំ២០១៧។ ខ្សែបំរើសញ្ជាតិបារាំងYoan Gouffranស៊ុតបញ្ចូលទីគ្រាប់ទីមួយឲ្យម្ចាស់ផ្ទះNewcastle Unitedនៅ នាទី៤២មុនចប់តង់ទី១។ មួយគ្រាប់ទៀតរបស់ម្ចាស់ផ្ទះបានមកពីការធ្វើឲ្យចូលទីខ្លួនឯកពីសំណាក់ កីឡាករHenri Lansburyរបស់ក្រុមភ្ញៀវAston ... Read More »
កាំភ្លើងធំArsenal ផ្តួលសិស្សប្អូន Sutton Unitedឡើងទៅប៉ះក្រុមខ្សោយមួយទៀតនៅFA Cup
ក្រុមកាំភ្លើងធំArsenalនៅក្របខណ្ឌអង់គ្លេសPremier Leagueបានយកឈ្នះលើSutton Unitedដែលនៅ ក្របខ័ណ្ឌអង់គ្លេសNational League ដោយលទ្ធផល2-0ក្នុងកម្មវិធីអង់គ្លេសFA Cupជុំទី ៥។ ក្នុងការប្រកួតជាមួយនឹងក្រុមសិស្សប្អូនSutton United ក្លិបArsenalបានផ្លាស់ប្តូរកីឡាករសំខាន់ ៗរហូតដល់៧នាក់បើប្រៀបធៀបនឹងកីឡាករដែលដាក់លេងនៅChampions League ពេលចេញ់ក្រុម Bayern ... Read More »
Man Utd អាចចាញ់ប្រៀប Chelsea ការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយ
អ្នកចាត់ការ Jose Mourinho របស់ក្រុម Manchester United បានលើកក្នុងសន្និសីទកាសែតមួយថា ក្រុមបិសាចក្រហមរបស់លោក អាចនឹងចាញ់ប្រៀប Chelsea ក្នុងការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយ នាខែមិនាខាងមុខនេះ ... Read More »
ខ្សែប្រយុទ្ធ Diego Costa ត្រៀមបន្តកិច្ចសន្យាថ្មី
ក្លិបតោខៀវ Chelsea បានត្រៀមផ្តល់កិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ៥៧លានផោន និងអាចកើនរហូតដល់៦៥លានផោន ជាមួយនិងប្រាក់បៀវត្សពលកម្មនឿយហត់ប្រមាណ២២០០០០ផោន ក្នុង១សប្តាហ៍ដល់កីឡាករ Diego Costa។ ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលតែបានចូលសញ្ជាតិអេស្បាញវ័យ២៨ឆ្នាំរូបនេះ ស្ថិតយ៉ាងប្រកៀក ក្នុងការចុះកិច្ចសន្យាបន្តលេងអោយក្លិបChelsea ដែលកំពុងនាំមុខតារាង អង់គ្លេស Premier ... Read More »
ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំថ្នាំជក់បើទោះបីឆ្នាំខ្លះមិនមានទីផ្សារក៏ដោយ
ខេត្តត្បូងឃ្មុំ៖ ខណៈថ្នាំជក់ជាដំណាំដែលត្រូវចំណាយដើមច្រើនជាងដំណាំផ្សេងដូចជាពោត សណ្តែក ប៉េងប៉ោះ ត្រសក់ ជាដើម ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំដំណាំថ្នាំជក់នេះទាំងប្រថុយប្រថានបើទោះបីឆ្នាំខ្លះមិនមានទីផ្សារក៏ដោយ។ បើតាមការរៀបរាប់របស់បងប្អូនប្រជាកសិករដែលដាំថ្នាំជក់ទាំងនេះរស់នៅភូមិបាតដីក្រោម ឃុំបឹងព្រួលបានអោយដឹងថា គាត់នៅតែចាប់យករបរដាំថ្នាំជក់ជារៀងរាល់ឆ្នាំ ខណៈការដាំសព្វថ្ងៃគឺត្រូវចំណាយដើមច្រើន និងធ្វើតាមបទដ្ឋានបច្ចេកទេស រួមទាំងជ្រើសរើសពូជតាមការកំណត់របស់ក្រុមហ៊ុន។ ពួកគាត់បន្តថា បើយើងធ្វើតាមការណែនាំរបស់ក្រុមហ៊ុនគឺមិនពិបាកលក់នោះទេព្រោះក្រុមហ៊ុនចាំទទួលទិញនៅពេលចំហុយស្ងួត។ ... Read More »
ម៉េង កែវពេជ្ជតា ថាខកចិត្តនឹងផលិតកម្មថោន
ភ្នំពេញ៖ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញសារប្រតិកម្មភ្លាមៗទៅនឹងផលិតកម្មថោន ដែលបានយកបទចម្រៀង «រាំវង់អន្លង់រមៀត» របស់នាងទៅច្រៀងដោយគ្មានការអនុញ្ញាត ។ ប្រតិកម្មនេះ ត្រូវបានធ្វើឡើងក្រោយពីផលិតកម្មថោន បានចាប់ផ្តើម ផ្សព្វផ្សាយបទចម្រៀងថ្មីៗរបស់ខ្លួនដែលត្រៀមលក់នៅលើទីផ្សារ ពិសេសក្នុងអំឡុងមុនឱកាសចូលឆ្នាំថ្មី ... Read More »
សឿន ផានផាភួង ចេញមុខបដិសេធចំណងស្នេហ៍ប្រុសក្មេងយុទ្ធ ឋានៈ
ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានកញ្ញា សឿន ផានផាភួង បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មី ក្រោយរូបថតឱបថើបរវាងនាងនឹងតារាសម្តែង យុទ្ធ ឋានៈ ត្រូវបានគេទម្លាយជាមួយនឹងដំណឹងថា ពួកគេកំពុងភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា ។ ទោះជាយ៉ាងណា ដំណឹងនេះត្រូវបាន សឿន ផានផាភួង ... Read More »
បុរសញៀនថ្នាំរត់ចូលរថយន្តក្រុងបុកបណ្ដាលរបួសធ្ងន់
ប៉ោយប៉ែតៈ បុរសម្នាក់អ្នកស្រុកបាននិយាយថា ជាអ្នកញៀនថ្នាំ បានរត់ចូលឲ្យរថយន្តក្រុងដឹកភ្ញៀវពេញបុកបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្តង់ដឹកទំនិញប៉ាស៊ីភិច ឋិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសំដីអ្នកឃើញហេតុការណ៍ប្រាប់សមត្ថកិច្ចថា បុរសញៀនថ្នាំខាងលើគេមិនស្គាល់អត្តសញ្ញាណឡើយ ... Read More »
ចេញពីផឹកស៊ីក្នុងក្លិបជិះម៉ូតូលឿនពេកដួលបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២នាក់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតបានរងរបួសធ្ងន់ ស្រាល ខណៈពួកគេបានចេញពីផឹកស៊ីក្លិបហើយបានជិះម៉ូតូក្នុងល្បឿនលឿន ដួលបោកផ្ទប់នឹងរនាំងថ្ម ពុះចែកទ្រូងផ្លូវក្នុងបំណងជួនមិត្តភក្កិទៅផ្ទះវិញ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៧ ... Read More »
ម៉ូតូជែងរថយន្តកុងតឺន័រនៅលើស្ពានអ្នកលឿងជ្រុលទៅបុករថយន្តច្រាស់ទិសគ្នា ស្លាប់ និងរបួស៣នាក់
ខេត្តកណ្តាលៈ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបុរសទាំង៣នាក់នេះ ជិះម៉ូតូឌុបគ្នាព្យាយាមឡើងជែងរថយន្តកុងតឺន័រនៅលើស្ពានអ្នកលឿង បណ្តាលឲ្យជ្រុលចង្កូតទៅបុករថយន្តបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៨ និង៣៥នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានអ្នកលឿង (ត្សឺបាសា) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ... Read More »
ធ្លាយរឿងស្នងការនគរបាលខេត្តកំពង់ធំពុករលួយ
ខេត្តកំពង់ធំ៖ ពាក្យបណ្តឹងរបស់នាយ, នាយរង និងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្នើរកកិច្ចអន្តរាគមន៍ពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីស្នងការនគរបាលខេត្តនេះ និងបក្ខពួកប្រព្រឹត្តអំពើពុករលួយ ។ ពាក្យបណ្តឹងដែលមានស្នាមមេដៃនាយ, នាយរង និងមន្ត្រីនគរបាលផង ចុះថ្ងៃទី៣ ... Read More »
ឃាតកម្មសម្លាប់មនុស្សរួចយកទៅប្លុងចោលយ៉ាងសាហាវព្រៃផ្សៃ
ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មានសាកសពមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ ដែលសមត្ថកិច្ចសន្និដ្ឋានថា ... Read More »
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិស្លាប់ដោយមិនដឹងពីមូលហេតុ
កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា អគ្គរដ្ឋទូតរុស្សីប្រចាំនៅអង្គការសហប្រជាជាតិលោក Vitaly Churkin បានទទួលមរណភាព ដោយមិនដឹងពីមូលហេតុនៅទីក្រុងញ៉ូវយ៉កអាមេរិក មុនថ្ងៃខួបកំណើតលើកទី៦៥របស់លោក ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ពីការស្លាប់ខាងលើតែមិនបានបញ្ចាក់ពីមូលហេតុបណ្តាលឲ្យស្លាប់នោះឡើយ ។ ប៉ុន្តែតាមប្រភពព័ត៌មានពីមន្ទីរពេទ្យនៅ Manhattan ទីក្រុងញ៉ូវយ៉ក ... Read More »
ប្រទះឃើញសាកសពមួយនៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់
ខេត្តព្រះសីហនុៈ វេលាម៉ោង15និង20 នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រទះឃើញសាកសពមួយនៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពឈ្មោះឈូក ចន្នី ភេទប្រុស អាយុ១៩ឆ្នាំ ... Read More »
រថយន្តហាយព្រឺដបុកជាមួយរថយន្តកាមរីបាឡែនត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាង
ភ្នំពេញ៖ រថយន្តកាមរីហាយព្រឺដ មួយគ្រឿងបានបើកបុកគ្នាជាមួយរថយន្តកាមរីបាឡែនមួយគ្រឿងទៀតត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៤៥៦កែងនិងផ្លូវ១២៣ ស្ថិតក្នុងភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្ត២គ្រឿងដែលបុកគ្នារងការខូចខាតនោះ ទី១ ... Read More »
ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងថ្នាំញៀន២៤កញ្ចប់តូចធំនិងយ៉ាម៉ា២គ្រាប់កន្លះ
ភ្នំពេញ៖ នគរបាលខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាកបានឆ្មក់ ចូលបង្ក្រាបចទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន ជាបន្តបន្ទាប់ចំនួន០២ទីតាំងក្បែរគ្នានិងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ដកហូតថ្នាំញៀនចំនួន២៤កញ្ចប់តូចធំ យ៉ាម៉ា២គ្រាប់កន្លះ និងឧបករណ៍ប្រើប្រាស់មួយចំនួនកាលពីវេលាម៉ោង៥និង៤១៥នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៩៧ផ្លូវបេតុងក្រុមទី៥ភូមិឡកំបោសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង០២នាក់ទី់១ឈ្មោះ ... Read More »
រថយន្តពីរគ្រឿងបេីកជែងគ្នាលេីផ្លូវជាតិលេខ៥ស្លាប់ម្នាក់របួសធ្ងន់ស្រាល៧នាក់
ប៉ោយបែត៖ រថយន្តពីរគ្រឿងបើកលឿន ដូចហោះ ជែងគ្នា តាមបណ្ដោយផ្លូវជាតិ៥រេចង្កូតចូលប្រឡាយធ្វេីឲ្យមនុស្ស១នាក់បានស្លាប់ និងប្រុស ស្រី៧នាករងរបូសធ្ងន់ស្រាលកាលពីវេលា ម៉ោង១៨ និង២០នាទី ល្ងាចថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុច ចន្លោះបង្គោល ... Read More »
មានអ្នកទូរស័ព្ទអន្តរាគមន៍ព្រោងព្រាតពេលអាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៌ទៅលើរថយន្តធុនធ្ងន់
ភ្នំពេញ: ទោះបីជាសាលារាជ ធានីភ្នំពេញចេញសេចក្តីជូនដំណឹងហាមរថយន្តធុនធ្ងន់បើកឆ្លងកាត់តំបន់កាដ្ឋានផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់រវាងសង្កាត់វាលស្បូវ និងសង្កាត់និរោធយ៉ាងណាក៏ដោយ គេពិនិត្យឃើញថា មានរថយន្តធុនធ្ងន់ជាច្រើន គ្រឿងបានបង្វែទិសធ្វើចរាចរដោយមិនបើកបរឆ្លងកាត់តំបន់ហាមឃាត់នោះឡើយ ។ ប៉ុន្តែនៅមាន រថយន្តធុនធ្ងន់មួយចំនួនទៀតផ្គើនទៅនឹងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅតែបើកឆ្លងកាត់តំបន់ហាមឃាត់ដដែលបង្កការកកស្ទះចរាចររំខានដល់ក្រុមការ ងារស្ថាបនាផ្លូវជាតិលេខ១ ។ ផ្តើមចេញពីទង្វើបំពានសេចក្តី ជូនដំណឹងនេះ ... Read More »
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ថ្ងៃចន្ទ ទី២០ ខែកុុម្ភៈ ឆ្នាំ២០១៧
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ថ្ងៃចន្ទ ទី២០ ខែកុុម្ភៈ ឆ្នាំ២០១៧ Read More »
រដ្ឋសភាអនុម័តសេចក្តីស្នើច្បាប់ថ្មី «មិន អនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិតធ្វើ ជាប្រធាន ឬអនុប្រធានបក្សនយោបាយ»
ភ្នំពេញ ៖ រដ្ឋសភាបានបើកកិច្ចប្រជុំ វិសាមញ្ញនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដូចការគ្រោងទុកដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយ ។ អង្គប្រជុំវិសាមញ្ញរដ្ឋសភានេះធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាដោយមាន កូរុមចំនួន៦៦រូបជាក្រុមសមាជិករដ្ឋសភាមកពីគណបក្សប្រជាជន។ ... Read More »
ដំឡូងមីនៅខេត្តក្រចេះមានតម្លៃ១គីឡូក្រាម ៣០០-៤០០រៀលប៉ុណ្ណោះ
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋនៅខេត្ត ក្រចេះ ជាពិសេសស្រុកព្រែកប្រសព្វ និង ស្រុកសម្បរណ៌បានលើកឡើងស្រដៀង គ្នាថា បើទោះបីតម្លៃដំឡូងមីថោកដកលក់មិនអាចចំណេញក៏ដោយក៏ពួកគាត់បង្ខំចិត្តដកលក់ដើម្បីដោះស្រាយបំណុលធនាគារឯកជនប្រសើរជាងធ្វើចំណាកស្រុក ។ បើតាមសម្តីប្រជាពលរដ្ឋបានលើកឡើង ថា ការចំណាយទុនដាំដុះតាំងពីដំណាក់កាលដំបូងទាំងទុនដាំដុះភ្ជួររាស់ដីដាំដំឡូង គឺត្រូវចំណាយក្នុងមួយហិកតាមិនក្រោម១លានរៀលទៅ១,៥លានរៀលឡើយ ហើយ ... Read More »
ខ្សឹបដាក់ត្រចៀក៖ កាន់តែល្បីមេគយច្រកអូរស្មាច់ពុករលួយ
អំពើពុករលួយរបស់មេគយច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យត្រូវបាន ឈ្មួញ អាជីវករ និងប្រជាពលរដ្ឋដែលរកស៊ីនាំទំនិញចេញចូលតាមច្រកនេះបើកកកាយ ជាបន្តបន្ទាប់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានដឹងឮហើយចាត់វិធានការ ទប់ស្កាត់។ ប៉ុន្តែរហូតមកដល់ពេលនេះមេគយធំបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្តោយឲ្យមេគយប្រចាំច្រកអូរស្មាច់ប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃ។ មន្ត្រីគយតូចតាចក្នុងខេត្តឧត្តរមានជ័យបានបង្ហើបឲ្យដឹងថា ការដែលមេ គយច្រកអូរស្មាច់ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺបានត្រូវរ៉ូវគ្នាពីប្រធានសាខាគយខេត្តឧត្តរមានជ័យផងដែរ ។ សមត្ថកិច្ចពាក់ព័ន្ធនៅច្រកអូរស្មាច់បានឲ្យដឹងថាមេគយច្រកនេះកំពុងកាក់កបក្នុង ការប្រមូលលុយពីឈ្មួញដឹកជញ្ជូនទំនិញចេញចូលតាមច្រកនេះ ... Read More »
ចោរសមុទ្រវាយប្រហារប្លន់នាវាដឹកទំនិញវៀតណាមចាប់នាវិក៧នាក់
នាវាដឹកទំនិញ Giang Hai របស់វៀតណាមដឹកស៊ីម៉ងត៍រួមជាមួយនាវិក១៧នាក់នៅលើនាវាត្រូវបានចោរសមុទ្រវាយ ប្រហារប្លន់នៅតំបន់សមុទ្រហ្វុីលីពីន។ ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនអន្តរជាតិបានឲ្យដឹងថា នាវាដឹកស៊ីម៉ងត៍ពីប្រទេស ឥណ្ឌូនេស៊ីទៅកាន់ហ្វុីលីពីន ហើយនៅ ពេលធ្វើដំណើរដល់ជិតកោះ Sulu របស់ ហ្វុីលីពីនក៏ត្រូវចោរសមុទ្រវាយប្រហារនៅវេលាម៉ោង១៨ថ្ងៃទី១៩ខែកុម្ភៈ។ ចោរ សមុទ្របានចាប់នាវិក៧នាក់ក្នុងនោះមាន ... Read More »
ការជួញដូរអាវុធនៅលើពិភពលោកមានសកម្មភាពខ្លាំងក្លាបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់
ការជួញដូរអាវុធនៅលើពិភពលោក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះកើតឡើង ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក។ តាមលទ្ធផលស្រាវជ្រាវរបស់ មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ SIPRI បាន ប្រកាសនៅថ្ងៃទី២០ខែកុម្ភៈថា ប្រទេស ដែលលក់អាវុធច្រើនបំផុតនោះគឺអាមេរិក ក្នុងរយៈពេលពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦។ បន្ទាប់មកគឺប្រទេសរុស្ស៊ី ចិន បារំាង និង ... Read More »
អីុរ៉ង់គំរាមដំណើរការកម្មវិធីបរមាណូឡើយវិញបើអាមេរិកលុបកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ប្រធានរដ្ឋ សភាអីុរ៉ង់លោក Ali Larijani បាន ប្រកាសថា ប្រសិនបើរដ្ឋាភិបាលថ្មីអីុរ៉ង់ លុបចោលកិច្ចព្រមព្រៀងបរមាណូជា ប្រវត្តិសាស្ត្រដែលរដ្ឋាភិបាលទីក្រុងតេអេ រ៉ង់ និងប្រទេសមហាអំណាចទាំង៦បានចុះហត្ថលេខាកាលពីខែកក្កដាឆ្នាំ២០១៥នោះអ្វីគ្រប់យ៉ាងនឹងវិលត្រឡប់ទៅកាន់ សភាពដើមវិញគឺអីុរ៉ង់នឹងចាប់ផ្តើមកម្មវិធីបរមាណូជាថ្មី។ លោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច