ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងចម្រុះចុះត្រួតពិនិត្យគ្រាប់ដែលគេលាក់ទុកក្នុងព្រៃសម័យសង្គ្រាម

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកវាលវែង ចុះត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើន នៅក្នុងព្រៃភ្នំ ដែលគេលាក់ទុកនៅសម័យសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។ ប្រតិបត្តិការខាងលើអនុវត្តឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បាលស្ទឹង៧០ utm លេខ (៧៧១៣២.៦៥៤៦៩) ស្ថិតក្នុងចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ... Read More »

អាមេរិកមានអគ្កនាយក CIA ថ្មី

សភាអាមេរិកបានបញ្ជាក់ថា សមាជិកព្រឹទ្ធសភា Mike Pompeo ត្រូវបានជ្រើសរើសធ្វើជាអគ្គនាយក អង្គការចារកិច្ចអាមេរិក CIA តាមបានជ្រើសរើសរបស់ប្រធានាធិបតីដូណាលត្រាំ។ ការបោះឆ្នោតសម្រេចខាងលើបានធ្វើឡើង កាលពីយប់ថ្ងៃទី២៣ ខែមករា ដោយមានសម្លេងគាំទ្រ៦៦និ ងសម្លេងប្រឆាំង៣២សម្លេង ទាំងនោះហើយបានជួយឲ្យលោក Mike ... Read More »

កម្លាំងមន្ទីរប្រឆាំងការជូញដូរមនុស្ស និងអនីតិជនចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទឃាត់មនុស្ស៦នាក់

ភ្នំពេញ ៖កម្លាំងមន្ទីរប្រឆាំងការជួញដូមនុស្ស និងអនីតិជនបានចុះបង្ក្រាបទីតាំងមាស្សាបង្កប់សេវាកម្មផ្លូវភេទ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧។ ក្នុងប្រត្តិបត្តិការនេះដែរ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ចំនួន៦នាក់ ខ្ទើយម្នាក់ ... Read More »

កែច្នៃរំសេវបោកយកត្រីផ្ទុះរបួសធ្ងន់២នាក់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់របួសដាច់ម្រាមដៃស្តាំទាំង៥ និងម្នាក់ទៀតរបួសសុះសាច់យ៉ាងធ្ងន់ ដោយសារការកែច្នៃរុំសេវប៉ាវគ្រាប់បែកបោកយកត្រី ប៉ុន្តែត្រូវបានផ្ទុះនៅក្នុងកណ្ដាប់ដៃ នៅពេលកំពុងធ្វើសកម្មភាពយកទៅបោក ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងត្រង់ចំណុចស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថាជនរងរបួសអាចហៅបានថាជាជនប្រព្រិត្តបទល្មើសដែរនោះទី១ឈ្មោះ សូយ ... Read More »

ជនជាតិវៀតណាម៣នាក់ឆ្លងដែនខុសច្បាប់ត្រូវនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួន

ខេត្តរតនគីរី៖ ប៉ុស្តិ៍បានចុះល្បាតតាមបណ្តោយខ្សែបន្ទាត់ព្រំដែននៅវេលា ម៉ោង១៧ និង ១០នាទី ថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៧ នៃស្លាបខាងស្តាំក្នុងភូមិសាស្រ្តរបស់ប៉ុស្តិ៍ កម្លាំងល្បាតបានត្រួតពិនិត្យឃើញជនជាតិវៀតណាមចំនួន៣នាក់ លួចឆ្លងដែនចូលមកអាឈើក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ប៉ុស្តិ៍បានឃាត់ខ្លួន និងនាំយកមកអង្គភាព ។ ... Read More »

បើករថយន្តលឿនដូចហោះទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់៧កំណាត់សង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៧កំណាត់បានរងការខូចខាត់ចេញពីទ្រុងទ្រាយដើម ខណៈមានរថយន្ត១គ្រឿងបើកទៅបុកទាំងកំរោលសង្ស័យអ្នកបើកបរស្រវឹងស្រា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣និង៤៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខបណ្ណាល័យ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ហ្វុយហ្ស៊ូដឹកស្រូវបើកលឿនហ្រ្វាំងមិនស៊ីរេចង្កូតក្រឡាប់ចាស់ស្រូវចោល សំណាងល្អអត់គ្រោះថ្នាក់ដល់មនុស្ស

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកស្រូវមួយគ្រឿង បានរេចង្កូតទៅបុកស្លាកពាណិជ្ជកម្ម បណ្តាលអោយក្រឡាប់ទាំងជំហរ បន្ទាប់អ្នកបើកបររថយន្តបើកលឿនរួចជាន់ហ្រ្វាំងអត់ស៊ី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ... Read More »

ផឹកស្រវឹងបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សម្នាក់របួសធ្ងន់និងរថយន្ត២គ្រឿងខូចខាត

ភ្នំពេញ៖ ដោយសារតែគ្រឿងស្រវឹង បានធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់និងរថយន្ត២គ្រឿងទៀតខូចខាតយ៉ាងដំណំ ខណៈដែរបុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ជ្រុលទៅបុកអ្នកជិះកង់និងរថយន្ត១គ្រឿង កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ២២២ ភូមិទី៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលចរាចរណ៍ខណ្ឌដូនពេញ ... Read More »

បុរស២នាក់ជិះម៉ូតូលឿនជ្រុលចង្កូតបុកបង្គោលសញ្ញាដងផ្លូវរងរបួសធ្ងន់ទាំង២នាក់ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍យុវជន២នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកបង្គោលសញ្ញាដងផ្លូវរងរបួសធ្ងន់ទាំង២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ត្រង់ចំណុចមុខផ្ទះ ឈ្មោះ ថា ណិន តាមបណ្តោយផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រ ២៧៦ -២៧៧ ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៨ និង២០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនសង្ស័យ ០១នាក់ជាក់ស្ដែង ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៣ ... Read More »

ស្ត្រីម្នាក់ត្រូវក្រុមចោរឆក់កាបូបមិនបានសម្រេចបណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ សន្លាប់ស្តូកស្តឹងហើយត្រូវរថយន្តសាម៊ុយមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ហើយត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងក្រុម៤ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ... Read More »

ជនជាតិចិនម្នាក់ផឹកស្រាលើសលប់ពេកបណ្តាលឲ្យគាំងបេះ​ដូងស្ទះដង្ហើមស្លាប់

ខេត្តព្រះសីហនុ៖ របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានអោយដឹងថា៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៧និង៤៥នាទី ផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុង បានទទួលព័ត៌មានថា មានបុរសជនបរទេស១នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។ សពឈ្មោះ ZHOU ZHENHUAN ... Read More »

កម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ សហការជាមួយអន្តរាគមន៍ បង្ក្រាបករណីជួញដូរឃាត់ជនសង្ស័យ២នាក់ ថ្នាំញៀន២កញ្ចប់ធំ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២កញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាប និងឃាត់ខ្លួននៅវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ... Read More »

ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូលឿនហើយជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ចាន់ធឿន ... Read More »

យ៉ីសអើ! គ្រាន់តែឃើញនាងដើរម្នាក់ឯង ស្ទុះទៅសុំថើបមិនបានឆក់ទូរស័ព្ទ ទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីឃើញនារីកម្មការិនីរោងចក្រដើរម្នាក់ឯង ហើយសុំថើបមួយខ្សឺត តែនាងមិនព្រម ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ជនជាតិចិន២នាក់ស្រវឹងបើករថយន្តតាកូម៉ាបុកក្បាលនាគ២កង់ រថយន្តដាច់កង់មុខទៅលែងរួច

ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ ធ្វើដំណើរថោយរថយន្តមួយគ្រឿងម៉ាក តាកូម៉ា ស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបរលឿនទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវខូចខាត២កង់ ហើយរថយន្តដាច់កង់មុខឆ្វេងទៅមុខលែងរួច ។ ហេតុការណ៍នេះ កើតនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ... Read More »

នគរបាលក្រុងប៉ៃលិនឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងថ្នាំញៀន១៧២គ្រាប់, ម្សៅគ្រើម២កញ្ចប់តូចក្នុងករណីជួញដូរគ្រឿងញៀននៅភូមិអូរតាប្រាង

ខេត្តប៉ៃលិន៖ ជនសង្ស័យជាមុខសញ្ញា ចាស់ត្រូវបាននគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ក្រុង បានចុះចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់ ដោយបានទទួលបញ្ជាពីលោក ជា ចាន់ឌិន ស្នងការនគរបាល ខេត្តប៉ៃលិន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ... Read More »

លោក អាំង សិរីពិសិដ្ឋ៖ មានមហិច្ឆតាលើកពានរង្វាន់ Soccer League2017

ភ្នំពេញ៖ លោកអាំង សិរីពិសិដ្ឋ ប្រធានក្លិប ស.ស.យ.ក យុវជនកំចាយមា បានអះអាងថា មកដល់ពេលនេះ ក្រុម យុវជនកំចាយមា របស់លោក ក៏មានមហិច្ឆតា លើកពានរង្វាន់ Soccer League2017 ... Read More »

រៀបការថ្មោងថ្មីប្រពន្ធសុំលុយពីប្តីដើម្បីដើរលេងភ្នំពេញមិនបានផឹកថ្នាំពុលសម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១១ និង២៣នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៧ មាននារីវ័យក្មេងម្នាក់ដែលទើបនឹងមានស្វាមីថ្មីថ្មោងបានទទួលមរណភាពទាំងឈាមពេញក្នុងមាត់ បន្ទាប់ពីនារីរូបនេះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយសារតែនាងបានផឹកថ្នាំបាញ់ស្មៅដើម្បីសម្លាប់ខ្លួន។ យោងតាមតាមការអះអាងពីលោក សារ៉េត វិសេដ្ឋ អធិការរងទទួលបន្ទុកការងារ ព្រហ្មទណ្ឌបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃ ... Read More »

រដ្ឋបាលព្រៃឈើមេមត់បង្ក្រាបបទល្មើសព្រៃ ឈើមុនពេលឈ្មួញដឹកទៅប្រទេសវៀត ណាម

ខេត្តត្បូងឃ្មុំ ៖ កម្លាំងរដ្ឋបាលព្រៃឈើ មេមត់និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការ ៧០៣បានសហការគ្នាបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញលាក់ទុកបម្រុងដឹក បន្តទៅកាន់ប្រទេសវៀតណាម ក្នុងនោះ មានឈើប្រណីតប្រភេទសុក្រំចំនួន២០ដុំ ធំៗ និងឈើជន្លង់ម្រេចប្រមាណ២០០ដុំ។ លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាល ព្រៃឈើត្បូងឃ្មុំបានឲ្យដឹងថា ... Read More »

ប្អូនថ្លៃកាប់បងថ្លៃស្លាប់ក្នុងពិធីមង្គលការដោយទាស់ពាក្យសម្តីតិចតួច

ខេត្តព្រៃវែង៖ ឥទ្ធិពលស្រាធ្វើឲ្យប្អូនថ្លៃចិត្តខ្លាំងលបកាប់បងថ្លៃស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ ព្រោះតែទំនាស់ពាក្យសម្តីបន្តិចបន្តួចក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនថ្លៃអ្នកទាំងពីរ ។ ទីបំផុតម្នាក់ស្លាប់ ម្នាក់រត់ចោលស្រុក រីឯរោងការត្រូវជំនួសភ្លាមៗដោយរោងបុណ្យនៅក្បែរគ្នានោះ។ បុរសជាប្អូនថ្លៃបានកាប់បងថ្លៃរបស់ ខ្លួន៣កាំបិតផ្គាក់បណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានី ភ្នំពេញ រីឯជនដៃដល់បានរត់គេចបាត់។ ហេតុការណ៍នឹកស្មានមិនដល់នេះបាន កើតឡើងកាលពីវេលាម៉ោង១០និង៣០ ... Read More »

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យការជីកព្រែកនៅស្រុកកោះធំ

ខេត្តកណ្តាល ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្ត កណ្តាល បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារជីកព្រែកនាំទឹក និងដីល្បាប់ពី ... Read More »

ទាហានស៊ីរីបានរឹបអូសឃ្លាំងអាវុធទ្រង់ទ្រាយធំនៅជាយក្រុងដាម៉ាកាស

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កម្លាំងទាហានស៊ីរីបានរឹបអូសអាវុធមួយ ចំនួនធំនៅក្នុងតំបន់ Barzeh ជាយក្រុង ដាម៉ាកាស។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមចារកម្មបានឲ្យដឹងថា បានរកឃើញ ឃ្លាំងអាវុធនិង អាវុធមួយចំនួនធំក្នុងនោះមានកាំជ្រួចមីស៊ីល RPG-29 និងកាំជ្រួច ... Read More »

ឥណ្ឌាបង្កើនសមត្ថភាពយោធាកាន់តែខ្លាំងឡើង

រយៈពេលចុងក្រោយនេះឥណ្ឌាបាន បង្កើនសកម្មភាពយោធានិងអាវុធទំនើបៗជាច្រើនដើម្បីពង្រឹងអំណាចនៅក្នុងតំបន់មិនឲ្យចាញ់ប្រទេសជិតខាងឡើយ។ ទាំងនោះបានបង្ហាញតាមរយៈការសាកល្បងកាំជ្រួចមីស៊ីលជាច្រើនលើកកន្លងមក។ ការសាកល្បងមីស៊ីលទំនើបៗដែលអាច បំពាក់ក្បាលគ្រាប់បរមាណូរបស់ឥណ្ឌានាពេលកន្លងមកធ្វើឡើងតែនៅលើគោក ប៉ុណ្ណោះ ប៉ុន្តែពេលនេះឥណ្ឌាបានចាប់ផ្តើម សាកល្បងមីស៊ីលចេញពីនាវាមុជទឹកវិញម្តង។ អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍សព្វាវុធការពារជាតិឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ការសាកល្បងដ៏ថ្មីសន្លាងនូវមីស៊ីលផ្លោងចេញពីនាវាមុជទឹកចម្ងាយវែងនៃសមត្ថ ភាពនុយក្លេអ៊ែ K-14 ពីជើងទម្របាញ់ ក្រោមទឹកនៅសប្ដាហ៍ចុងក្រោយនៃខែនេះ។ ប្រសិនបើរឿងរ៉ាវគ្រប់យ៉ាងបានដំណើរ ... Read More »

ជំនួបគ្រួសារបែកបាក់របស់កូរ៉េទាំងពីរកាន់តែពិបាក

ក្រោយពេលដែលមន្ត្រីកូរ៉េខាងជើង និងជនស៊ីវិលជាច្រើនបានរត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងបានធ្វើឲ្យជំនួប គ្រួសារបែកបាក់កាន់តែជួបផលលំបាក ថែមទៀត អាចនឹងមិនមានការជួបគ្នាទៀត ឡើយ។ ប្រធានាធិបតីស្តីទីនិងជានាយករដ្ឋ មន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូងលោក Hwang Kyo-Ahn នៅថ្ងៃចន្ទ ទី២៣ ខែ មករា ឆ្នាំ២០១៧ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Napoli, Alavés, ParisSG, Galatasaray មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Napoli, Alavés, ParisSG, Galatasaray ជាក្រុមដែលមានប្រវត្តិល្អនៅតែមានសង្ឃឹមឈ្នះគូប្រកួតនៅក្នុងទឹក ដីរបស់ខ្លួន ។ អុីតាលី Cup Napoli Vs Fiorentina Napoli ៥ប្រកួតចុងក្រោយគឺ ... Read More »

អស់គំរាមកំហែង ចិនបានផ្តល់សញ្ញាចង់សហការជាមួយប្រធានាធិបតី ដូណាល់ ត្រាំ

ប្រឈមនឹងបញ្ហាជាច្រើនពីប្រធានា ធិបតីអាមេរិករដ្ឋាភិបាលទីក្រុងប៉េកាំង បានផ្តល់សញ្ញាចង់សហការជាមួយរដ្ឋា ភិបាលទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ។ ក្រៅពីនេះ ចិនមានគោលនយោបាយមួយចំនួនទៀតដើម្បីធ្វើឲ្យអាមេរិកស្ងប់អារម្មណ៍ផងដែរ។ សារព័ត៌មាន Bloomberg បានផ្សាយ ថា សារព័ត៌មានចិនស៊ីនហួមានបទវិចារណកថា ជូនពរដល់ប្រធានាធិបតី ... Read More »

បាល់ទាត់នៅអង់គ្លេសថ្ងៃនេះ Brighton, Sheff United, Brackley, Salford រំពឹងរកបាន៣ពិន្ទុ

ការប្រកួតបាល់ទាត់នៅអង់គ្លេសថ្ងៃនេះ ក្រុម Brighton, Sheff United, Brackley, Salford ជាក្រុមដែលមានប្រៀបជាង គូប្រកួតមានសង្ឃឹមរកបាន៣ពិន្ទុពីគូ ប្រកួតក្នុងទឹកដីរបស់ខ្លួន ។ អង់គ្លេស Championship Brighton (2) ... Read More »

ណាហ្គាវើល មានបម្រើម្ហូបថ្មីៗកំពូលរសជាតិជាច្រើនមុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សម្រាប់លោកអ្នករីករាយតាមតម្រូវការក្នុងបរិយាកាសដ៏មានសុភមង្គល

រាជធានីភ្នំពេញ ថ្ងៃទី ២៣ មករា ២០១៧ ៖ ណាហ្គាវើល មានម្ហូបកំពូលរសជាតិជាច្រើនមុខ និងកម្មវិធីកម្សាន្តដ៏សម្បូរបែបដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរកា។ ជួបជុំគ្រួសារ មិត្តភ័ក្តិ និងអ្នកជាទីស្រឡាញ់របស់អ្នកនៅណាហ្គាវើល! នៅទីនេះ យើងមានបម្រើ ្ហូបប្រពៃណីចិនរសជាតិដើមជាច្រើនជម្រើសនៅគ្រប់ភោជនីយដ្ឋានរបស់យើង! ... Read More »

កីឡាបាល់ឆ្នើមកម្ពុជា​ ចាន់ វឌ្ឍនាការៀបចំពិធីខួបកំណើតនៅភោជនីយដ្ឋាន ភ្នំពេញ ស្យាម

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៣ ខែមករានេះ តារាបាល់ទាត់ល្បីឈ្មោះចាន់ វឌ្ឍនាកា បានរៀបចំពិធីខួបកំណើតគម្រប់អាយុ២៣ឆ្នាំរបស់ខ្លួននៅក្នុងភោជនីដ្ឋានភ្នំពេញស្យាម(Phnom Penh Siam) ដែលជាហាងមានម្ហូបរស់ជាតិឆ្ងាញ់ៗពិសេស បែបខ្មែរ-ថៃពិតៗ ស្ថិតនៅផ្ទះលេខ១៦៨ផ្លូវប៉ាស្ទ័រសង្កាត់បឹងកេងកង១ខណ្ឌចម្ការមន។ កម្មវិធីនេះមានវត្តមានភ្ញៀវកិត្តិយសមួយចំនួនជាមន្ត្រីរាជការ កីឡាករ សិល្បករនិងសាច់ញាតិជិតដិតប្រមាណជាង១០០នាក់។ កីឡាករចាន់ ... Read More »