ព័ត៌មានទាន់ហេតុការណ៍៖
'

បញ្ជូនបុរសល្មោភកាមទៅតុលាការក្រោយពីចាប់ក្មេងស្រីអាយុ១៣ឆ្នាំអូសចូលព្រៃរំលោភ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សីបន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះប្ដឹងថា បានចាប់កូនស្រី គាត់អូសចេញពីក្នុងផ្ទះទាំងកំរោលយកទៅរំលោភរហូតបានសម្រេច ខណៈជីដូន កំពុងដេកនៅក្នុងផ្ទះ ។ នគរបាលស្រុកមោងឫស្សីបានឲ្យដឹង ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពី សាកលវិទ្យាល័យក្វាងសុី ប្រទេសចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាន សម្តែងការអបអរសារទដល់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា ភរិយា និងជាប្រធានកាកបាទក្រហមកម្ពុជា ... Read More »

បើកបរមិនគោរពភ្លើងស្តុប និងមិនយោគយល់គ្នា រថយន្តបុក ម៉ូតូរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ខណៈរូបគាត់ជិះម៉ូតូមិនគោរពភ្លើងស្តុប ត្រូវរថយន្តដែលបើកផ្លូវអាទិភាពបុកចំពីចហៀងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្តុបផ្សារដើមគរ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងជនជាតិវៀតណាម ៣នាក់ពាក់ពន្ធ័ករណីជួញដូរថ្នាំញៀន

ខេត្តស្វាយរៀង៖ ប្រុស ស្រី៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិតឃាត់ខ្លួន តាមពាក្យបណ្ដឹងតាមម្ចាស់ផ្ទះសំណាក់ពាក់ពន្ធ័នឹងករណីជួញដូថ្នាំញៀន។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលា ម៉ោង២០និង១៥នាទីស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់ក្រុងបាវិត ។ តាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ... Read More »

ភ្លៀងធ្លាក់ខ្លាំងជន់លិច១០ខេត្តនៅភាគខាងត្បូងប្រទេសថៃ ស្លាប់១៨នាក់

  គិតមកដល់ព្រឹកថ្ងៃតី៩ ខែមករា មានមនុស្សដល់ទៅ១៨នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ មិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក នៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ។ គ្រោះទឹកជំនន់នោះ ធ្វើឲ្យពលរដ្ឋជាង ១លាននាក់ រងផលប៉ះពាល់ ភូមិស្រុករាប់ពាន់ត្រូវទឹកជន់លិច ។ សាលារៀបរាប់ពាន់ខ្នងនៅក្នុងខេត្តទាំង១០ ត្រូវទឹកជន់លិច ... Read More »

កូរ៉េខាងជើងនឹងសាកល្បងកាំជ្រួចមីស៊ីលដែលអាចបាញ់ដល់អាមេរិកគ្រប់ពេល

សារព័ត៌មានរ៉យទ័របានផ្សាយថា កូរ៉េខាងជើងបានប្រកាសថានឹងធ្វើការសាកល្បងកាំជ្រួចមីស៊ីល ICBM គ្រប់ពេលគ្រប់ទីកន្លែងឲ្យតែទទួលបានការបញ្ជាពីមេដឹកនាំ គីម ជុងអ៊ុន។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចាត់ទុកអាមេរិកជាមូលហេតុធ្វើឲ្យប្រទេសនេះត្រូវតែអភិវឌ្ឍអាវុធទំនើបៗ។ នៅថ្ងៃទី៨ ខែមករា សារព័ត៌មានជាតិ កូរ៉េខាងជើង KCNA បានផ្សាយថា ក្រសួង ការបរទេសកូរ៉េខាងជើងបានប្រកាសឲ្យ ... Read More »

បុរសចំណាស់ស្រវឹងស្រាចុះមុជទឹកស្រះលង់ស្លាប់

ខេត្តកំពង់ចាម ៖ បុរសចំណាស់ម្នាក់ព្រោះតែខ្វះខាតជីវភាពបានទៅស៊ីឈ្នួលចាំចម្ការឲ្យគេ តែអកុសលបានលង់ទឹក ស្រះស្លាប់ក្នុងខណៈដែលគាត់ចុះមុជទឹកនៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី៨ ខែ មករា ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ទួលពន្លៃ ស្ថិតក្នុងភូមិព្រែកព្រះអង្គ ឃុំ ព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ទួលទំពូងទី១ បង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ តាន់ថាវ័រ

  ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ចុះបង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ តាន់ថាវ័រ ជាន់ទី៥ នៅវេលាម៉ោង១រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ស្រវឹង! រថយន្តកូរ៉ូឡាបើកលឿនរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀត ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចផ្នែកខាងមុខយ៉ាងដំណំ បែកកាឡេហៀប្រេងម៉ាស៊ីនទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុចជិតក្រសួងមហាផ្ទៃ ... Read More »

មុខសញ្ញាជនសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញៀន៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំរៀងបង្រ្កាបចាប់ឃាត់ខ្លួន និងថ្នាំញៀន១០៤គ្រាប់

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀនចំនួន៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំរៀងបង្រ្កាបចាប់ឃាត់ខ្លួនខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជាមួយនិងការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេរ រកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីន wy ចំនួន១០៤គ្រាប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។ ... Read More »

ពិធីផ្ទេរតំណែង​ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា​ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សខេត្តកំពង់ធំ បានប្រារព្ធពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំគឺ លោក អ៊ុត សំអន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្រូវបានសម្រួលភារកិច្ច និងលោក សុខ ... Read More »

លោកស្រីសោ មន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនអញ្ជើញបិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពាន់រង្វាន់ ក្លឹបបាល់ទាត់ជាង ហៀង

ខេត្តប៉ៃលិន៖ កាលពីល្ងាចថ្ងៃទី០៧ ទី៨ ខែមករា ឆ្នាំ២០១៧ នៅទីលានក្លឹបកីឡាបាល់ទាត់ ជាង ហៀង ដែលស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ក្លឹបកីឡាបាល់ទាត់ ជាង ... Read More »

ហាងម៉ាស្សាយីហោ “Flowery” លួចបើកម៉ាស្សាលឹង្គធ្វើឲ្យជនជាតិអាមេរិកម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់ បានចូលទៅម៉ាស្សាពងស្វាសនិងលឹង្គនៅហាងម៉ាស្សាយីហោ “Flowery” រហូតដល់ ចេញទឹកកាម រួចហើយបានគាំងបេះដូង ស្លាប់កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅ ក្នុងបន្ទប់ឡៅតឿជាន់ទី១ ទីតាំងផ្ទះលេខ ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារបើកម៉ូតូបុកជាមួយរថយន្ដ

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកកូរ៉ូឡា បើកបុកម៉ូតូវ៉េវ ក្នុងទិសដៅបញ្ច្រាស គ្នាបណ្ដាលឲ្យបុរសម្នាក់បានស្លាប់យ៉ាងអនោចអធ័មនៅថ្លុកឈាមខណៈម្ចាស់រថយន្តគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៣ និង៤០នាទី ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិក្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ... Read More »

ពលរដ្ឋខ្មែរ២នាក់រស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវតម្រួតថៃចាប់ឃាត់ខ្លួនចោទប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់

ប្រទេសថៃ៖ ពលរដ្ឋខ្មែរ២នាក់ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងការពារព្រំដែនកម្ពុជា ប្រាប់ឱ្យដឹងថា រងការចាប់ឃាត់ខ្លួនពីតម្រួតថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោយពីពលរដ្ឋខ្មែរ២នាក់នោះ បានធ្វើដំណើរតាមច្រករបៀងតំបន់៥ ចូលក្នុងដីថៃដើម្បីលេងល្បែងជល់មាន់ នៅក្នុងព្រៃមួយកន្លែងស្ថិតនៅភូមិទ័ពសៀម ... Read More »

សម្តេចតេជោ៖ ថ្ងៃនេះ ខ្ញុំមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ “បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ” ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ “បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ” ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់។ ខ្ញុំពិតជាមានមោទនៈភាពខ្លាំងណាស់ ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងលះបង់គ្រប់យ៉ាងដោយគ្មានការនឿយហត់របស់ឧត្តមភរិយានៅក្នុងកិច្ចការមនុស្សធម៌ដើម្បីសេចក្តីសុខ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ ... Read More »

ក្រុមចោរលួច៥នាក់ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនជំនាញខាងគាស់ផ្ទះអ្នកភូមិលួចយកទ្រព្យសម្បត្តិត្រូវបាននគរបាលក្រុងបាត់ដំបង បង្រ្កាបឃាត់ខ្លួន

ខេត្តបាត់ដំបង៖ មុខសញ្ញាប្រើប្រាស់ថ្នាំញៀនជាចោរលួច៥នាក់ ដែលមានជំនាញខាងគាស់ផ្ទះលួចទ្រព្យសម្បត្តិអ្នកភូមិយ៉ាងសកម្មនៅក្នុង ក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ក្រោយពីក្រុមជនសង្ស័យនិងបក្ខពួកមួយចំនួនទៀតបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិមានតម្លៃរបស់ប្រជាពលរដ្ឋរួចហើយនោះ។ លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ... Read More »

ប្រជាពលរដ្ឋលើកគ្នាតវ៉ាមុខការិយាល័យបុរីមហាសេដ្ឋីក្នុងសង្កាត់ឫស្សីកែវ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជិត៥០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ានៅមុខការិយាល័យបុរីមហាសេដ្ឋី ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់ដឹងថា ម្ចាស់ទីតាំងបុរី បានបោកប្រាស់ពួកគាត់ជាច្រើនដង ក្នុងករណីមិនផ្តល់ប្លង់រឹងឲ្យ ។ ហេតុការណ៍ខាងលើនេះបានផ្ទុះឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែមករា ... Read More »

បាត់មុខពីសិល្បៈជាង៣ឆ្នាំ សម ម៉ាណា ក្លាយជាមន្ត្រីយោធាពាក់ស័ក្កិ៤

ភ្នំពេញ៖ តារាសម្តែង ចម្រៀង និងបង្ហាញម៉ូត កញ្ញា សម ម៉ាណា បានបញ្ចប់ការងារសិល្បៈយ៉ាងស្ងាត់កំបាំងអស់រយៈពេលជាង៣ឆ្នាំមកហើយ។ ថ្មីៗនេះនាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះតែរូបថតស្លៀកសម្លៀកបំពាក់ និងពាក់ស័ក្កិ៤នៅលើស្មាទៅវិញ។ កន្លងមកមានការលើកឡើងថា នៅពីក្រោយការបាត់មុខនេះ ត្រូវបានគេទម្លាយថា នាងអាចនឹងផ្អាកការងារសិល្បៈក្នុងរយៈពេលវែងឬលែងរវីរវល់ក្រោយពេលមានម្ចាស់ចិត្ត ប៉ុន្តែនាងបានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយរូបថតក្នុងសម្លៀកបំពាក់ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ត្រី។ ... Read More »

ជនជាប់ចោទម្នាក់មានដីកាចំនួន៤ត្រូវចាប់ខ្លួននៅខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសម្នាក់ត្រូវតុលាការធ្វើការចោទប្រកាន់បទល្មើស៤ក្នុងករណីផ្សេងគ្នា ហើយបានព្យាយាមគេចខ្លួន តែគេចមិនផុតពីសំណាញ់ច្បាប់ឡើយត្រូវកម្លាំងនគរបាលខណ្ឌមាន ជ័យចាប់ឃាត់ខ្លួនតាមដីការបស់តុលាការកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែនករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្រុម១ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ សមត្ថកិច្ចបាននិយាយថា ជនជាប់ចោទមានឈ្មោះ ... Read More »

ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ពីបទប្រើប្រាស់សារធាតុញៀន

ភ្នំពេញ ៖ កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ បានឃាត់ខ្លួនយុវជនម្នាក់ជាក់ស្តែង ពីបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៩៧បេ ផ្លូវលេខ ១៥០ ... Read More »

បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ សហការនិងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យចាប់ខ្លួនកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចទល់មុខសាលាមតេ្តយ្យភ្នាត ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ សមត្ថកិច្ចបាននិយាយថា ជនសង្ស័យមានឈ្មោះ ... Read More »

កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបាន កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រភេទម្សៅក្រមសរថ្លា ( ម៉ាទឹកកក )។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងកាលពីវេលាពីវេលាម៉ោង០៣ និង ៣៥នាទី ថ្ងៃទី ០៨ ខែមករា ឆ្នាំ ... Read More »

ស្រវឹងជិះម៉ូតូ ឌុបប្អូនស្រីទៅផ្ទះ បុករថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅកន្លែង រីឯនារីម្នាក់ទៀតត្រូវជាប្អូនជីដូនមួយបាក់ជើងខាងឆ្វេងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារជិះម៉ូតូលឿនទៅបុកពីក្រោយរថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៣០យប់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៧លើតំណាត់ ផ្លូវសហព័ន្ធរ៉ុស្សី មុខក្រុមហ៊ុនលក់រថយន្ត NISSAN ស្ថិតក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ... Read More »

ស្ថានភាពអាកាសធាតុប្រចាំសប្តាហ៍៖ ព្យុះទី ១ ប្រចាំឆ្នាំ ២០១៧ ឈ្មោះ MUIFA នឹងកើតឡើង ហើយឥទ្ធិពលរបស់វានឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ១៤-១៦ ខែមករា ឆ្នាំ ២០១៧ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន

ស្ថានភាពអាកាសធាតុប្រចាំសប្តាហ៍៖ ព្យុះទី ១ ប្រចាំឆ្នាំ ២០១៧ ឈ្មោះ MUIFA នឹងកើតឡើង ហើយឥទ្ធិពលរបស់វានឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ១៤-១៦ ខែមករា ឆ្នាំ ២០១៧ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន Read More »

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ដោយសារចោរយកពូថៅកាប់ប្លន់ម៉ូតូនៅស្រុកសណ្ដានខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២៣ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នៅចំណុចតំបន់ទួលរ៉ាវ ព្រំប្រទល់ ភូមិរនាម និងភូមិត្របែក ស្រុកសណ្ដាន់ មានករណីចោរប្លន់ម៉ូតូដោយប្រើហិង្សាយកពូថៅកាប់ជនរងគ្រោះ បង្កឲ្យស្លាប់ ម្នាក់និងរបួសធ្ងន់ម្នាក់ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះទំ ... Read More »

លោក អូស្មាន ហាស្សាន់ ចូលរួមសន្និបាតគណបក្ស ប្រជាជន សង្កាត់ស្វាយប៉ាក ត្រៀមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧

ភ្នំពេញ៖ សម្រាប់ដំណើរឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា សង្កាត់ស្វាយ ប៉ាក នៅព្រឹកថ្ងៃទី ០៩ ខែមករា នេះ បានរៀបចំសន្និបាតផ្ទៃក្នុង ដោយមានការចូលរួមពីសមាជិក-សមាជិកា ... Read More »

ការប្រកួតកីឡាបាល់ទាត់ដណ្តើមពាន់រង្វាន់7 មករា ថ្នាក់ស្រុកមេមត់ ត្រូវបានបញ្ចប់ជាមួយការសារទរយ៉ាងច្រើនពីយុវជន និងមហាជន

ខេត្តត្បូងឃ្មុំ៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស៊្រុន ផឹងឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកមេមត់ បានរៀបចំការប្រគួតកីឡាបាល់ទាត់ដណ្តើមពាន់ង្វាន់៧មករា (៧មករា១៩៧៩-៧មករា២០១៧) ថ្នាក់ស្រុកមេមត់ ដែលការរៀបចំនេះចាប់ផ្តើមតាំងពីថ្ងៃទី៣ដល់ថ្ងៃទី៨ខែមករា ២០១៧ នៅក្នុងទីលានបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់។ ពិធីបិតការប្រគួតនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីត្រីយ៍ វ៉ា សារិទ្ធិ ... Read More »

ជនសង្ស័យម្នាក់សម្ងំចាក់ថ្នាំញ្ញៀនហើយប៉ុនពងលួចព្រទ្យសម្បត្តិត្រូវម្ចាស់ទាន់ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិវៀតណាមបានឡើងទៅសម្ងំចាក់ថ្នាំញ្ញៀននៅក្នុងផ្ទះជាន់ទី២ ហើយប៉ុនពងលួចព្រទ្យសម្បត្តិ ត្រូវម្ចាស់ផ្ទះតាមទាន់ប្តឹងសមត្ថកិច្ចបុ៉ស្តិ៍អូរឫស្សី២ចាប់វាយខ្នោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ នៅចំណុចផ្ទះជាន់ទី២ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ... Read More »

បើកម៉ូតូបុករថយន្តបណ្តាលឲ្យដួល រថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយកិនស្លាប់២នាក់ ក្នុងស្រុកមុខកំពូល​​​

ខេត្តកណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាមោ៉ង៨និង១០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៤ លេខ២៥ ភូមិលើ ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ករណីនេះបង្កដោយម៉ូតូម៉ាកហុងដា C125 ... Read More »