ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងកងរាជអាវុធហត្ថ​ស្រុកសំរោងទង សហការ​ជជាមួយអាវុធហត្ថ​ស្រុកអង្គស្នួល បង្ក្រាប​ករណីករណីលួចម៉ូតូ និងទទួលផលចោរកម្ម​

ខេត្តកំពង់ស្ពឺ​៖ មន្ត្រីកងរាជអាវុធខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ខែ មិថុនា នេះថា ដោយ​អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​ កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ ... Read More »

កម្លាំងសមត្ថកិច្ចស្រុកបាទីឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចស្រុកបាទីឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា នេះថា នៅវេលាម៉ោង២០ និង ១៥ នាទី ថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ៧នាក់ដក ហូតម៉ូតូរក្សាទុក ៣ខែ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅរសៀលថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៦នេះថាក្រុមក្មេងទំនើងមួយក្រុមដែលតែងនាំគ្នាបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងបង្កការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៧នាក់ យកមកអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ព្រមទាំងដកហូតម៉ូតូចំនួន ៤គ្រឿង រក្សាទុកជាបណ្តោះអាសន្នរយៈពេល ៣ខែ។ ... Read More »

បុរសជាងតបណ្តាញខ្សែអ៉ីនធឺណិតម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង៖ ព្រោះតែវិបត្តិផ្លូវចិត្តជាងតបណ្តាញខ្សែអ៉ីនធឺណិតម្នាក់បានសម្រេចធ្វើអត្តឃាតyy tvដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង០០ នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ ... Read More »

ឪពុក-ម្ដាយអស់ការអត់ធ្មត់,ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកូនប្រុសបង្កើតប្រើប្រាស់គ្រឿងញៀន ក្នុងករណីហិង្សាដោយចេតនានិងគំរាមកំហែងថានឹងសម្លាប់

ខេត្តកណ្តាល÷ជនសង្ស័យជាកូនប្រុស ហើយធ្លាប់ជាប់ពន្ធនាគារ ចំនួន៣ឆ្នាំ លុះពេលបានចេញពីគុកមកវិញ មិនរៀងចាលនោះឡើយ ដោយបានបង្កហេតុធ្វើឲ្យខូចខាតដោយចេតនា និងគម្រាមថា នឹងសម្លាប់ម្តាយ-ឳពុកចោលទៀត ។ ដោយសារអស់ការស៊ូទ្រាំ ម្តាយ-ឳពុកបានសម្រេចចិត្ត ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជាលើកទី២ តែម្តង។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ... Read More »

បុរសម្នាក់បេីករថយន្តម៉ាកLexus RX300 លឿនមិនប្រយ័ត្នរ៉េចង្កូតទៅបុកឃឿន រងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX300 មួយគ្រឿង ក្នុងល្បឿនលឿន និងមិនប្រយ័ត្នជ្រុលចង្កូតឡើងខឿនសួនផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា ... Read More »

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចាប់ផ្ដើមដំណើរការតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ 

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ... Read More »

អធិការនគរបាលស្រុកស្វាយជ្រំ បញ្ជាអោយកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ធ្វើលិខិតកោះហៅក្មេងទំនើង០១នាក់ មកធ្វើការអប់រំ

ខេត្តស្វាយរៀង ៖ អធិការនគរបាលស្រុកស្វាយជ្រំ បញ្ជាអោយកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ធ្វើលិខិតកោះហៅក្មេងទំនើង០១នាក់ មកធ្វើការអប់រំ។ នគរបាលស្រុកស្វាយជ្រំបានអោយដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩និង១៥នាទីព្រឹក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ... Read More »

នគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ នគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ អៀង ចាន់ ភារំ  អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ ... Read More »

អតីតប្តីត្រូវបញ្ជូនទៅតុលាការហើយ ក្រោយលែងលះគ្នាជាង១ឆ្នាំ សុំត្រូវរ៉ូវវិញ ប្រពន្ធមិនព្រម ចាក់សាំងដុតនាងទាំងរស់

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ម្នាក់ដែលជាអតីតប្តី ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនបានបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ក្រោយពីខឹងអតីតប្រពន្ធមិនព្រមត្រូវរ៉ូវវិញ ជនដៃដល់ក៏យកសាំងចាក់ស្រោចដុតបណ្តាលឲ្យរលាករងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ការបញ្ជូនជនដៃដល់ចាក់សាំងដុតអតីតប្រពន្ធទាំងរស់(ជាបុរសញៀនថ្នាំ) ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ... Read More »

ឃ្លាំងកាំជ្រួច «ផ្ទុះដូចគ្រាប់បែក» រញ្ជួយប្រទេសកោះអឺរ៉ុប

អន្ដរជាតិ៖ ការផ្ទុះដ៏ធំមួយបានឆាបឆេះរោងចក្រកាំជ្រួច Ta’Lourdes នៅលើផ្លូវ Triq tal Qaghdi ក្រុង Maghtab ប្រទេសម៉ាល់តា នៅម៉ោងប្រហែល 6:30 ព្រឹក ថ្ងៃទី 1 ... Read More »

អ៊ីស្រាអែល និងហេសបូឡា យល់ព្រមបញ្ឈប់ការវាយប្រយុទ្ធគ្នា

អន្តរជាតិ៖ សារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាអ៉ីស្រាអែល និងក្រុមហេសបូឡាបានយល់ព្រមបញ្ឈប់ ការវាយប្រយុទ្ធគ្នា ហើយថាកិច្ចចរចាជាមួយអ៉ីរ៉ង់នៅតែបន្តធ្វើឡើង។ ... Read More »

ពលរដ្ឋជប៉ុនរាប់ម៉ឺននាក់រងផលប៉ះពាល់ដោយសារ ព្យុះត្រូពិក Jangmi 

អន្ដរជាតិ៖ សារព័ត៌មាន AFP ព្យុះត្រូពិកដ៏ខ្លាំងក្លាមួយឈ្មោះ Jangmi បានវាយប្រហារលើភាគនិរតីប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យប្រជាជនរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់ ជើងហោះហើររាប់រយត្រូវបានលុបចោល និងមនុស្ស៩នាក់បានរងរបួស។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីរលកសមុទ្រមានកម្ពស់ខ្ពស់ ... Read More »

រុស្ស៊ីចាប់ផ្តើមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនកំណត់ត្រាលើអ៊ុយក្រែន

អន្ដរជាតិ៖ រុស្ស៊ីកំពុងបង្កើនសម្ពាធលើអ៊ុយក្រែនជាមួយនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ខណៈដែលការចរចារវាងភាគីទាំងពីរនៅតែជាប់គាំង។ យោងតាម AFP រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកវាយប្រហារចម្ងាយឆ្ងាយចំនួន 8,150 គ្រឿងក្នុងខែឧសភា ដោយផ្អែកលើរបាយការណ៍ប្រចាំថ្ងៃពីកងទ័ពអាកាសអ៊ុយក្រែន។ នេះតំណាងឱ្យការកើនឡើង 24% ពីខែមេសា និងជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីអរិភាពបានចាប់ផ្តើមជាងបួនឆ្នាំមុន។ ទីក្រុងគៀវបានបង្កើតបណ្តាញការពារដែនអាកាសដ៏ក្រាស់ក្រែលនៅទូទាំងប្រទេស ដែលមានសមត្ថភាពស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់សត្រូវភាគច្រើន ... Read More »

ជម្លោះនៅមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់ប្រកាសផ្អាកការចរចាជាមួយសហរដ្ឋអាមេរិក

អន្តរជាតិ៖ នៅថ្ងៃទី 1 ខែមិថុនា យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានផ្សាយថា សាធារណរដ្ឋអ៊ីស្លាមបានផ្អាកការផ្លាស់ប្តូរទាំងអស់ជាមួយសហរដ្ឋអាមេរិកតាមរយៈអន្តរការី ដោយសារតែភាគីទាំងពីរបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ យោងតាម Tasnim អ៊ីរ៉ង់នឹងមិនចូលរួមក្នុងការសន្ទនាទេ រហូតដល់ការទាមទាររបស់ខ្លួនសម្រាប់ “ការបញ្ឈប់ជាបន្ទាន់” ... Read More »

រដ្ឋមន្ត្រីព័ត៌មាន៖ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដែលទាមទារការកំណត់វិធានការឆ្លើយតប

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីបញ្ហាបប្រឈមនៃព័ត៌មានក្លែងក្លាយ ក្លែងបន្លំ ព័ត៌មានបំភាន់ មាតិកាដែល បង្កការយល់ច្រលំ ព័ត៌មានអនឡាញ ដែលបង្កគ្រោះថ្នាក់ និងអាចរីករាលដាលឆ្លងដែន នៅក្នុងតំបន់ ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បើកកិច្ចប្រជុំជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ... Read More »

ប្រឡាយមេរំដោះទឹកជំនន់ប្រវែង១៦០០ម៉ែត្រស្ថិតនៅតំបន់សែនសុខ ត្រូវបានអាជ្ញាធរខណ្ឌរួតរះស្ដារឱ្យទាន់រដូវវស្សា

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានរួតរះស្តារប្រឡាយមេប្រវែង១៦០០ម៉ែត្រ ដើម្បីរំដោះទឹកលិចលង់ ពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នៅមហាវិថីឈ្នះឈ្នះ។ ... Read More »

សិង្ហបុរីឈរលេខមួយលើពិភពលោកដែលមានហេដ្ឋារចនាសម្ព័ន្ធល្អដាច់គេ

អន្តរជាតិ៖ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតរបស់ពិភពលោកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក & របាយការណ៍ប្រទេសល្អបំផុតពិភពលោក ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ប្រព័ន្ធដឹកជញ្ជូន ការរៀបចំផែនការទីក្រុង និងសេវាកម្មសាធារណៈ។ ចំណាត់ថ្នាក់គឺជាផ្នែកមួយនៃការសិក្សាប្រទេសល្អបំផុតឆ្នាំ 2026 នៃការបោះពុម្ភផ្សាយដែលបានវាយតម្លៃសេដ្ឋកិច្ចចំនួន 100 ដោយប្រើវិធីសាស្រ្តដែលជំរុញដោយទិន្នន័យដែលគ្របដណ្តប់លើផ្នែកដូចជា អភិបាលកិច្ច សុខភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច ... Read More »

គួរយល់ដឹងអំពី៖ ការអនុវត្ត UNCLOS និងយន្តការផ្សះផ្សាដោយចាប់បង្ខំ

ក្នុងបរិបទដែលបញ្ហាព្រំដែនគោក និងការកំណត់ដែនសមុទ្រនៅតែជាប្រធានបទរសើបសម្រាប់​រដ្ឋ​ជា​ច្រើន ការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ “Compulsory Conciliation” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជាមួយប្រទេសថៃ ​មិន មែនគ្រាន់​តែជាជំហាន​ផ្នែកច្បាប់​ប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសនយោបាយ និងការទូតដ៏ច្បាស់​លាស់​ផង​ដែរ។ នេះបង្ហាញពីការ​ប្តេជ្ញា​ចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមគោល​ការណ៍ច្បាប់អន្តរជាតិ និងស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋជិតខាងទាំងពីរ។ ... Read More »

ហេតុអ្វីបានជាកម្ពុជាជ្រើសរើសយន្ដការ UNCLOS ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតគ្នាជាមួយថៃ?

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុត នៅជម្រើសផ្លូវច្បាប់ និងសន្ដិវិធីដែលមាន និងអាចអនុវត្ដទៅបាន។  យោងតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ... Read More »

សម្តេចតេជោ ហ៊ុន​ សែន​៖ ប្រសិនបើមិនធ្វើកំណែទម្រង់ទេ ប្រហែលប្រាក់ពន្ធរបស់កម្ពុជា នៅតែដដែលស្ទើរដូចអូសឫស្សីបញ្ច្រាសចុងអញ្ជឹង

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីបញ្ហាទាក់ទិននឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយរាប់បញ្ចូលទាំងការកែទម្រង់ពន្ធដារ មិនមែនជាបញ្ហាតូចតាចទេ វាធំណាស់ ស្ទើរដូចអូសឫស្សីបញ្ច្រាសចុងអញ្ជឹង។​ សម្តេចបានបន្តថា រឿងអ្នកជាប់ពន្ធ វាជារឿងមួយហើយ ប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺជារឿងមួយទៀត។ ជាក់ស្ដែងនៅក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច ... Read More »

ក្មេងទំនើងចូលច្រៀង KTV អស់លុយ ចេញមកវិញប្លន់ ប៉ះចំម៉ូតូប៉ូលីស ចាប់ជាប់ខ្នោះនៅស្រុកបរសេដ្ឋ

ខេត្តកំពង់ស្ពឺ÷ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ២.០០នាទីរំលងអាធាត្រ ចំណុចផ្លូវ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីពាន់ប្រដាប់អាមួយកើតឡើង។ មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យ២នាក់ ជិះម៉ូតូ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦​ បានអញ្ជើញធ្វើទស្សនកិច្ច នៅពិនិត្យមើលអគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិក ... Read More »

ក្នុងវង្វង់ប្រតិបត្ដិការធ្វើរដ្ឋបាលខណ្ឌទាំង១៤ព្រមគ្នារកឃើញជនបរទេស៩៤៨នាក់ គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ប៉ុន្តែជនបរទេសស្នាក់នៅគ្មានលិខិត ស្នាមត្រឹមត្រូវ និងហួសទិដ្ឋាការ៦៣នាក់

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានចុះព្រគ្នា បំពេញការងារ ដោយប្ដេជ្ញាថា លុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ... Read More »

សមត្ថកិច្ចស្រុកអង្គរបូរី អនុវត្តដីកាចាប់បានឃាតករ០១ នាក់ ដែលសម្លាប់មនុស្សតាំងពី១៣ឆ្នាំមុននិងម្នាក់ ទៀតពីបទល្មើសលួច

ខេត្តតាកែវ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ ២០២៦ នេះថា បុរសម្នាក់ដែលជាប់ចោទករណីអំពើឃាតកម្មកាលឆ្នាំ២០១៣ ត្រូវបានកម្លាំងនគរបាលស្រុកអង្គរបុរីអនុវត្តដីការ បន្ទាប់ពីរត់គេចខ្លួនរយៈពេល ១៣ ឆ្នាំ។ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ... Read More »

សមត្ថកិច្ចខ្លួនជនសង្ស័យ៤នាក់ដែលសម្លាប់នារីជាភេទទី៣នឹងអ្នករត់តាស៊ី យកសពកប់ ក្នុងដីឡូហ៍មួយកន្លែងជ្រោយចង្វា

ភ្នំពេញ ៖ សម្លាប់មនុស្សហើយរុំជិតហៅតាក់ស៊ី ដឹកចេញពីច្បារអំពៅ យកទៅដល់ផ្លូវជាតិលេខ៦ ស្ពានលេខ៤ បន្ទាប់មកសម្លាប់អ្នករត់តាក់ស៊ីម្នាក់ទៀត យកសពកប់ ក្នុងដីឡូហ៍មួយកន្លែង ហើយបើកទ្បានយកទៅប្លុងចោលនៅកៀនស្វាយ ជិត១០ថ្ងៃ។ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ បក្សពួកប៉ុន្មាននាក់ទៀត កំពុងរត់គេចខ្លួន ខណះពេលនេះកម្លាំងសមត្ថកិច្ចនិងជំនាញកំពុងកាយសាកសពចេញពីក្នុងដី ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ឆ្មក់​បង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនបរទេស២៧នាក់​ ស្ថិតនៅផ្ទះវីឡារបស់ឧត្តមសេនីយ៍ម្នាក់

ខេត្តបាត់ដំបង៖ គណៈបញ្ជាការរឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦​ បានចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡាលេខ ៣៣៦ ក្រុមទី៥ ភូមិ រំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនបរទេសជិត៣០នាក់ ជាប់ពាក់ព័ន្ធបទល្មើស Online ... Read More »

បង្កហិង្សានៅភ្នំពេញរត់ទៅលាក់ខ្លួននៅក្រុងសំរោង ខេត្តឧត្តរមានជ័យបានមួយសប្តាហ៍ត្រូវសមត្ថកិច្ចក្របួចទាំងពីរនាក់

ខេត្តឧត្តរមានជ័យ÷ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩និង១០នាទី កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចតាមផ្លូវក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ... Read More »