ខេត្តកំពង់ស្ពឺ៖ កាំភ្លើងស៊េរីចាស់១ដើមម៉ាក(CKC) ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃខណៈដែលប្រជាពលរដ្ឋរូបនោះចេញទៅកាប់អុសនិងបេះបន្លែហើយក៏ប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចយកទៅរក្សាទុក។ ការប្រទះឃើញកាំភ្លើងវែងមួយដើមកាលពីវេលាម៉ោង០២រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងព្រៃស្ថិតនៅក្នុងភូមិក្រាំងតាកន ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថានៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ខាត់ ... Read More »
រថយន្តដឹកទំនិញបេីកគេចពីរថយន្តនិងម៉ូតូជ្រុលបុកគូទរថយន្តសណ្តោងរ៉ឺកមួយគ្រឿងទៀតគាបតៃកុងជាប់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសគាបជាប់កាប៉ិនរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះចេញមកវិញបន្ទាប់ពីបេីករថយន្តដឹកទំនិញគេចពីរថយន្តកុងតឺន័រមួយគ្រឿងនិងម៉ូតូក៏ជ្រុលទៅបុកគូទរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅគល់ស្ពានអាកាសល្បឿនលឿន ផ្លូវវិមានឈ្នះ ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខស្វាយរៀង ... Read More »
ឃាតកម្មសម្លាប់ និងរំលោភស្ដ្រីម្ចាស់ផ្ទះសំណាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម មូលហេតុខឹងមិនជួលផ្ទះឲ្យស្នាក់នៅ, ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន
ខេត្តកំពង់ចាម ៖ ស្ដ្រីម្ចាស់ផ្ទះសំណាក់មួយកន្លែង នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជនដៃដល់ប្រើប្រាស់អំពើហិង្សារហូតដល់ស្លាប់ រួចរំលោភតាមក្រោយ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់របស់ជនរងគ្រោះតែម្ដង។ តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជា់ថា ស្ដ្រីរងគ្រោះឈ្មោះ ... Read More »
នគរបាលស្រុកបរសេដ្ឋបង្ក្រាបក្រុមក្មេងទំនើងបីនាក់បង្ហោះម៉ូតូលើផ្លូវសាធារណៈនាំមកអនុវត្តតាមនីតិវិធី
ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៦អនុវត្តតាមបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផុង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានល្បាតតាមភូមិសាស្រ្តងាយរងគ្រោះ ក៏ប្រទះឃើញក្រុមក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូ ចំណុចផ្លូវបេតុងភូមិដំបូកខ្ពស់ ឃុំផុង រួចនាំខ្លួនក្រុមក្មេងទំនើងខាងលើ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ យុវជនទំនើងទាំងបីនាក់រួមមាន÷ ១- ឈ្មោះ ... Read More »
ឃាតកលើដងផ្លូវ ដែលបានសម្លាប់មនុស្ស៩នាក់ និងរបួសជាង៤០នាក់ នៅសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺឈ្មោះ វណ្ណារ៉ា ខេមរ:
ភ្នំពេញ ៖ សូមសមត្ថកិច្ចជំនាញខេត្តកំពង់ឆ្នាំង តាមចាប់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់នេះ ឲ្យបានឆាប់ ដើម្បីយកមកកាត់ទោសតាមច្បាប់ឲ្យធ្ងន់បំផុត។ គាត់ជាឃាតកលើដងផ្លូវ ដែលបានសម្លាប់មនុស្ស៩នាក់ និងរបួសជាង៤០នាក់ នៅសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជននេះមានឈ្មោះ វណ្ណារ៉ា ខេមរ: ... Read More »
នគរបាលស្រុកគងពិសីចុះល្បាតប្រទះឃើញយុវជន៥ នាក់មានកាំបិតជាប់ខ្លួនត្រូវបានឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែឧសភា ឆ្នាំ ២០២៦នេះថា សមត្ថកិច្ចឃាត់ខ្លួនយុវជន៥នាក់ ដែលប្រដាប់ដោយកាំបិត នៅគ្រាដែលពួកគេកំពុងអង្គុយនៅក្នុងទីងងឹត។ ប្រភពខាងលើបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ... Read More »
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «រត់ដោយបេះដូង – Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រត់ដោយបេះដូង – Run by Heart» លើកទី៣ ... Read More »
អគ្គនាយកស៉ីម៉ាក់៖ ហាងកាហ្វេមួយកន្លែង យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងយកកេសគ្រាប់ធ្វេីជាតុកាហ្វេហ្នង!! ជាទង្វេីគ្រោះថ្នាក់ និងខុសច្បាប់
ខេត្តឧត្តរមានជ័យ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា ប្រធានអង្គភាពស៉ីម៉ាក់កម្ពុជា បានសរសេរនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះថា៖ មានគំនិតឆ្នៃប្រឌិតបង្កេីនភាពទាក់ទងនិងការចងចាំអំពីសំណល់សង្គ្រាមសម្រាប់ធ្វេីពាណិជ្ជកម្ម ហាងកាហ្វេ! ដោយយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំងនិងយកកេសគ្រាប់ធ្វេីជាតុកាហ្វេហ្នង!! អគ្គនាយកស៉ីម៉ាក់រូបនេះ ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ គម្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមដោយកុំប៉ះពាល់ លេីកដាក់ ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីគ្រឿងញៀន២ទីតាំងឃាត់ខ្លួនជនសង្ស័យ៥នាក់
ខេត្តតាកែវ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២២និងថ្ងៃទី២៣ ... Read More »
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បន្តប្រកាសជំហរជាថ្មីក្នុងការគាំទ្រវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តបោសសំអាត Online Scams
ភ្នំពេញ៖ ប្រមុខទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យបោសសម្អាតឱ្យអស់នូវបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលហៅថា Online Scam។ ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីមានការប្រកាសបញ្ជាក់ជាថ្មីពី ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន ... Read More »
Update÷ច្បាស់ហើយគឺជនមានវិបល្លាសស្មារតីបង្កឲ្យយល់ច្រឡំថាមានករណីចាប់ក្មេងនៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនបានជ្រាបថា នាពេលថ្មីនេះឃេីញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថាមានករណីចាប់កូន ក្មេងនៅស្រុកឯកភ្នំ ដែលព័ត៌មាននេះមានការចែករំលែកតគ្នាបង្កឱ្យមានការភ្ញាក់ផ្អេីលនិងភ័យខ្លាច។ លោកឧត្តមសេនីយ៍ទោដាញ់អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឱ្យនគរបាលស្រុកឯកភ្នំធ្វេីការរឿងនេះ។ ជាលទ្ធផលឃេីញថា កាល ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ជនមានវិបល្លាសស្មារតី(សរសៃប្រសាទ) ... Read More »
ភ្ញាក់ផ្អើលនៅស្រុកចំការលើករណីស្ត្រីថៅកែផ្ទះសំណាក់ស្លាប់ដោយករណីឃាតកម្ម,សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់
ខេត្តកំពង់ចាម ៖ ស្ត្រីមេម៉ាយម្នាក់ ជាថៅកែផ្ទះសំណាក់ «ភូមិច្រណោម» ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ត្រូវបានឃាតករពុំស្គាល់អត្តសញ្ញាណវាយសម្លាប់ ។ ក្រោយពីហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងកម្លាំងស្នងការដ្ឋាននគរបាលខេត្តឈានរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់។ សមត្ថកិច្ចមូលដ្ឋានបានប្រាក់ឲ្យដឹងនាល្ងាចថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៦ ថា ... Read More »
ប្រជាពលរដ្ឋប្រទះឃើញរថយន្ត១គ្រឿង ត្រូវគេយកមកប្លុងចោលទាំងយប់ នៅស្រុកកំពង់ត្រាច
ខេត្តកំពត៖ មានការភ្ញាក់ផ្អើលមួយករណីបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានប្រទះឃើញរថយន្ត១គ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បើកយកមកប្លុងចោលនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច កាលពីវេលារំលងអធ្រាត្របង្កឱ្យមានការសង្ស័យ និងភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបឹងធំខាងកើត ... Read More »
ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងនិរតីបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ... Read More »
បុរសម្នាក់បេីកឡាំប្រឺតារេចង្កូតទៅបុករថយន្តព្រុសបណ្តាលឲ្យរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់ឡាំប្រឺតាមួយគ្រឿងក្នុងល្បឿនលឿនហើយរេចង្កូតបុករថយន្តព្រុស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៦ ទៅតាមបណ្ដោយផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តព្រុស ពណ៌ស មួយគ្រឿងធ្វើការតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពី ... Read More »
បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីក្បែរព្រំដែនកម្ពុជា-ថៃ ជាន់មីនផ្ទុះរងរបួសធ្ងន់ធ្ងរ
ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍ពីរបន្ទាត់ព្រំដែនបានឱ្យដឹងថា បុរសម្នាក់បានរងរបួសជាទម្ងន់ ខណៈយកត្រាក់ទ័រមួយគ្រឿងយកទៅភ្ជួរដីស្រែស្រាប់តែជាន់ចំគ្រាប់មីនសល់ពីសម័យសង្គ្រាមផ្ទុះ បណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង ៩និង៣៤ នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ នៅក្បែរបង្គោលសីមាលេខ ៣២ស្ថិតក្នុងភូមិសាស្ត្រភូមិសាមគ្គី ឃុំគោករមៀត ... Read More »
សមត្ថកិច្ចបំភ្លឺករណីបុរសពាក់ម៉ាស់ កាន់កូនកាំបិត ចុះពីឡានដេញចាប់ក្មេង នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញសេចក្ដីបំភ្លឺជុំវិញករណីភ្ញាក់ផ្អើលមួយ ក្រោយមានការចែកចាយព័ត៌មានលើបណ្ដាញសង្គមថា មានបុរសម្នាក់ពាក់ម៉ាស់បិទមុខជិត ដៃកាន់កូនកាំបិត ចុះពីរថយន្តដេញចាប់ក្មេង នៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ... Read More »
រថយន្តកូរ៉េបុករថយន្តយីឌុបដឹកធ្ងន់រាប់តោន! រថយន្តកូរ៉េខ្ទេចមុខម៉ដ្ឋ ខណៈតៃកុងរងរបួសធ្ងន់
ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរថយន្តកូរ៉េ ១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 2A-9875 បើកទៅជល់គូទរថយន្តយីឌុបដឹកទម្ងន់រាប់តោន ដែលកំពុងធ្វើដំណើរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យផ្នែកខាងមុខរថយន្តកូរ៉េខ្ទេចស្ទើរទាំងស្រុង និងអ្នកបើកបររងរបួសធ្ងន់។ ... Read More »
អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និង ដកហូតថ្នាំញៀនមួយ ចំនួនធំ
ខេត្តតាកែវ៖ នៅថ្ងៃទី២២និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកជួញដូរ និង ... Read More »
លោកត្រាំថា កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ត្រូវបានចរចារួចមួយផ្នែកធំ ក្នុងនោះរួមមានទាំងការបើកច្រកសមុទ្រ Hormuz ផងដែរ
សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថា កិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ត្រូវបានចរចាសម្រេចបានមួយផ្នែកធំ ក្នុងនោះរួមមានទាំងសំណើបើកច្រកសមុទ្រ Hormuz ... Read More »
មនុស្សរាប់ម៉ឺននាក់បានតវ៉ានៅទីក្រុងម៉ាឌ្រីដ ទាមទារឱ្យនាយករដ្ឋមន្ត្រី Pedro Sanchez លាលែងពីតំណែង
មនុស្សរាប់ម៉ឺននាក់បានចេញតាមដងផ្លូវនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃទី 23 ខែឧសភា ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី Pedro Sanchez លាលែងពីតំណែង ចំពេលមានសម្ពាធជាបន្តបន្ទាប់លើរដ្ឋាភិបាលរបស់គាត់ពីរឿងអាស្រូវពុករលួយជាបន្តបន្ទាប់ និងការស៊ើបអង្កេតនយោបាយដ៏ចម្រូងចម្រាស។យោងតាម Reuters ការតវ៉ាដែលមានឈ្មោះថា “ការដើរក្បួនដើម្បីសេចក្តីថ្លៃថ្នូរ” ដែលបានចាប់ផ្តើមដោយអង្គការសង្គមស៊ីវិលអេស្ប៉ាញ ... Read More »
ស្នងការនគរបាលជាតិពោធិ៍សាត់ : បើសិនជាបងប្អូនប្រទះឃើញ ឬសង្ស័យជនបរទេសរស់នៅប្រមូលផ្តុំប្រព្រឹត្តបទល្មើសផ្សេងៗ សូមរាយការណ៍មកសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមរំលឹកដល់បងប្អូនដែលមានផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ឬរីសត បើសិនជាមានជនបរទេសមានបំណងជួលស្នាក់នៅទីកន្លែងរបស់បងប្អូន ត្រូវត្រួតពិនិត្យលិខិតឆ្លងដែនឲ្យបានត្រឹមត្រូវ និងត្រូវរាយការណ៍មកសមត្ថកិច្ចក្នុងមូលដ្ឋានដែលនៅជិតបងប្អូនបំផុត ក្នុងករណីសមត្ថកិច្ចចុះត្រួតពិនិត្យ រកឃើញថាមានជនបរទេសដែលរស់នៅខុសច្បាប់ ម្ចាស់ទីតាំងត្រូវទទួលការពិន័យជាប្រាក់ចំនួន ៤លានរៀល ក្នុងជនបរទេសម្នាក់ ... Read More »
សេតវិមាន អាមេរិក បិទជាច្រើនម៉ោងបន្ទាប់ពីមានសំឡេងកាំភ្លើងរាប់សិបគ្រាប់
នៅល្ងាចថ្ងៃទី 23 ខែឧសភា (ព្រឹកនេះម៉ោងនៅភ្នំពេញ) ប៉ូលីស និងកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយយ៉ាងសកម្មនៅជុំវិញសេតវិមាន បន្ទាប់ពីសំឡេងកាំភ្លើងជាបន្តបន្ទាប់បានបន្លឺឡើងនៅជ្រុងផ្លូវទី 17 និងផ្នែកពាយ័ព្យនៃផ្លូវ Pennsylvania Avenue នៅខាងក្រៅអគារសេតវិមាន។ លោកស្រី Selina Wang ... Read More »
នគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ករណី កាប់ប្លន់យកស្លាកលេខម៉ូតូស្ថិត នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ នេះក្រុមជនសង្ស័យទាំង១០នាក់ ដែលជាប់សង្ស័យថា លើកគ្នាតាមស្ទាក់វាយទៅលើយុវជន ចំនួន០៣នាក់ រួចហេីយកាប់ប្លន់យកស្លាកលេខម៉ូតូដែលក្រុមជនសង្ស័យ ទាំងនេះអះអាងប្រាប់សមត្ថកិច្ចថា គ្រាន់តែជាការ ព្រមានតែប៉ុណ្ណោះ!!!។ បាយការណ៍សមត្ថកិច្ចឲ្យដឹងថា សកម្មភាពប្រព្រឹត្តអំពើកាប់ប្លន់,យកស្លាកលេខម៉ូតូ បានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែឧសភា ... Read More »
នគរបាលលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួល នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួល នៅក្រុងបាវិត។ នគរបាលខេត្តស្វាយរៀងបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ... Read More »
បាក់អគារកំពុងសាងសង់ មនុស្សជាច្រើនជាប់នៅខាងក្នុង
អគារកំពុងសាងសង់នៅប្រទេសហ្វីលីពីនដួលរលំ មនុស្សរាប់សិបនាក់ត្រូវបានជួយសង្គ្រោះ។ យោងតាមអាជ្ញាធរមូលដ្ឋាន មនុស្សចំនួន ២៦ នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីអគារកម្ពស់ប្រាំបួនជាន់ដែលកំពុងសាងសង់បានដួលរលំនៅព្រឹកថ្ងៃទី ២៤ ខែឧសភានៅទីក្រុង Angeles ខេត្ត Pampanga ភាគខាងជើងប្រទេសហ្វីលីពីន។ការិយាល័យកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទីក្រុង Angeles បាននិយាយថា ... Read More »
អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ ១នាក់ រួមនឹងគ្រឿងញៀនទម្ងន់ជាង ១គីឡូក្រាម
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ រួមនឹងដកហូតគ្រឿងញៀនទម្ងន់ជាង ១គីឡូក្រាម។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក ហើយនៅថ្ងៃទី២២ ខែឧសភា ... Read More »
នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបុរី វីឡា ផ្ទះល្វែង សម្រាប់ជួល នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបុរី វីឡា ផ្ទះល្វែង សម្រាប់ជួល នៅក្រុងបាវិត។ នគរបាល ខេត្តស្វាយរៀងបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្រីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង៤,៣៤៤នាក់ ... Read More »
ឃាត់ខ្លួនមនុស្ស ៨នាក់ និងម្ចាស់ទីតាំង ២នាក់ប្តីប្រពន្ធ សង្ស័យផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ នៅក្នុងបុរីពិភពថ្មីសែនសុខ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច