នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់អាមេរិកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតិដូណាល់ ត្រាំ ស្តីពីភាពមិនច្បាស់លាស់ អំពីទំនាក់ទំនង រវាងអាមេរិក នឹង តួកគី។ សកម្មភាពខាងលើ កើតឡើងក្រោយអាមេរិកដាក់សម្ពាធទៅលើប្រទេសតួកគីកាន់តែខ្លាំង ។
នៅក្នុងដំណើរទស្សនកិច្ចនោះ មានទាំងការស្វាគមន៍ នៅក្នុង និងខាងក្រៅសេតវិមាន ដោយក្រុមអ្នកតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក។ បញ្ហានេះ បង្កើតឲ្យមានជាចម្ងល់ សម្រាប់អ្នកនយោបាយអាមេរិកផងដែរ។ ក្រុមអ្នកតវ៉ា បានទទួលមិនស្គាល់ចំពោះរបាយការណ៍សិទ្ធិមនុស្សរបស់ លោក អែរឌូហ្គេន (Erdogan) ប្រធានាធិបតីតួកគី នោះឡើយ។ ពួកគេបានទាមទារតួកគី ដកកងទ័ពចេញពីប្រទេសស៊ីរី និង សុំឲ្យចាកចេញពីសេតវិមានរបស់លោក ដូណាល់ ត្រាំ ថែមទៀតផង។
ការខ្វែងគំនិតគ្នា រវាងអាមេរិក និង តួកគី បានកើតឡើង ក្រោយពេលរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានទិញប្រព័ន្ធការពារដែនអាកាស S-400 និង យន្ដហោះចម្បាំង S-35 ពីប្រទេសរុស្ស៊ី។ ជាការឆ្លើយតបវិញនោះ អាមេរិក ក៏បានលុបចោលកម្មវិធី F-35 ចេញពីប្រទេសនេះ។ ស្របគ្នានេះដែរ ព្រឹទ្ធសភាអាមេរិក ក៏បង្កើនការដាក់ទណ្ឌកម្មប្រឆាំងបន្ថែមទៀត។
កាសែត វ៉ាស៊ីនតោនប៉ុស្ដិ៍ បានរាយការណ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទឹកប្រាក់ ១០០ ពាន់លានដុល្លារអាមេរិក រវាងប្រទេសទាំង២ ហើយនិងការដាក់ទណ្ឌកម្មពីសភាអាមេរិក ត្រូវគេរំពឹងថា លោក ត្រាំ នឹងលើកយកមកពិភាក្សា នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីតួកគី។
លោក ដូណាល់ ត្រាំ បានអរគុណលោក អែរដូហ្គេន ចំពោះការងារដែលគាត់កំពុងធ្វើ ហើយលោកបានការពារការសម្រេចចិត្តរបស់លោក ចំពោះការដកកងទ័ពចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី។ ប៉ុន្ដែលោក ត្រាំ បានបញ្ជាក់ថា អាមេរិកកំពុងការពារអណ្ដូងប្រេង នៅក្នុងប្រទេសស៊ីរីនោះ។ យើងការពារប្រេង យើងមានប្រេង ហើយប្រេងក៏កំពុងមានសន្ដិសុខល្អ។
លោក Aaron Stein នាយកកម្មវិធីមជ្ឈិមបូព៌ា នៃវិទ្យាស្ថានស្រាវជ្រាវនយោបាយបរទេស បានថ្លែងថា តួកគី ទំនងជានឹងមិនបោះបង់ចោលប្រព័ន្ធមីស៊ីល S-4០០របស់រុស្ស៊ី នោះឡើយ ព្រោះពួកគេបានចំណាលុយ២,៥ពាន់លានដុល្លារ លើការទិញសម្ភារសឹកទាំងនេះ។ ប៉ុន្ដែប្រសិនបើ មិនអាចស្វែងរកដំណោះស្រាយណាមួយបានទេ សម្ពាធទណ្ឌកម្មនឹងបន្ដទៀត បន្ទាប់ពីទស្សនកិច្ចនេះ៕