កម្លាំងសន្តិសុខអ៊ីរ៉ង់បានបង្ក្រាបយ៉ាងចាស់ដៃទៅលើបាតុករ ដែលរដ្ឋាភិបាលចាត់ទុកថា មានអាមេរិកនៅពីក្រោយជំរុញឲ្យមានអំពើហិង្សា ។ ហេតុនោះហើយបានជាអ៊ីរ៉ង ចាំបាច់ត្រូវតែបញ្ចប់បាតុកម្ម ដោយប្រើវិធីសាស្ត្រក្តៅ។
ចំណុចទាំងនោះហើយបានធ្វើឲ្យ អង្គការលើកលែងទោសការបង្រ្កាបបាតុកម្ម នៅអ៊ីរ៉ង់ ចំនួនអ្នកស្លាប់ កើនឡើងជាង២០០នាក់។អង្គការលើកលែងទោសអន្ដរជាតិ បានថ្លែង កាលពីថ្ងៃទី២ ខែធ្នូ ម្សិលមិញថា ការបង្រ្កាបទៅលើក្រុមអ្នកតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវគេជឿថា ចំនួនអ្នកស្លាប់ បានកើនឡើង 0ជាង២០០នាក់។
អង្គការដដែល បានបន្ដថា ផ្អែកលើរបាយការណ៍ដែលគួរឲ្យទុកចិត្ត បានឲ្យដឹងថា ការផ្ទុះ នូវបាតុកម្ម កាលពីខែមុន នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺប្រជាពលរដ្ឋយ៉ាងតិច២០៨នាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងការបង្រ្កាប ដោយឃោរឃៅពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងតេអេរ៉ង់។ ដោយឡែក មនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។
អង្គការលើកលែងទោសអន្ដរជាតិ បានបន្ថែមថា បើយោងតាមព័ត៌មានដែលប្រមូលបាន គឺគ្រួសាររបស់ជនរងគ្រោះ បានរងការគំរាមកំហែង និងព្រមានមិនឲ្យនិយាយទៅកាន់បណ្ដាញផ្សព្វផ្សាយ ឬធ្វើបុណ្យសពជូនមនុស្សជាទីស្រឡាញ់របស់ពួកគេ។
លោក Mike Pompeo រដ្ឋមន្រ្ដីការបរទេសអាមេរិក បានថ្លែង កាលពីម្សិលមិញថា ការតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបាតុកម្ម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងលីបង់ សុទ្ធតែជាកន្លែង ស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលតេអេរ៉ង់។ នេះចង់បង្ហាញថា ប្រជាពលរដ្ឋ មិនចូលចិត្តនឹងរបបគ្រប់គ្រងបែបនេះ។ រីឯលោក Adel Abdel Mahdi នាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បានលាលែងពីតំណែង ដោយសារតែប្រជាពលរដ្ឋ ទាមទារសេរីភាព តែត្រូវកងកម្លាំងសន្ដិសុខ បាញ់សម្លាប់។ រីឯប្រទេសអ៊ីរ៉ាក់ ក៏ស្ថិតនៅក្រោមឥទ្ធិពលរបស់អ៊ីរ៉ង់ផងដែរ ហើយប្រទេសលីបង់ ក៏ដូចគ្នានេះដែរ។ ប្រជាពលរដ្ឋរបស់ប្រទេសនេះ ចង់ឲ្យក្រុមហេសប៊ូឡាហ៍ (Hezbollah) និងអ៊ីរ៉ង់ ដកខ្លួន ឆ្ងាយពីប្រទេសរបស់ពួកគេ។
ប្រជាពលរដ្ឋអ៊ីរ៉ង់ បានផ្ទុះការតវ៉ានេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីរដ្ឋាភិបាលតេអេរ៉ង់ បានប្រកាសដំឡើងថ្លៃប្រេងឥន្ទនៈ រហូតដល់២០០ភាគរយ។ រីឯអាជ្ញាធរ ក៏បានបង្រ្កាបទៅលើបាតុកម្មយ៉ាងឃោរឃៅ បណ្ដាលឲ្យចំនួនអ្នកស្លាប់ បានកើតឡើងជាង២០០នាក់ និងរាប់សិបអ្នកត្រូវចាប់ខ្លួន។ ជាមួយគ្នានេះ អាជ្ញាធរអ៊ីរ៉ង់ ក៏ជំរុញឲ្យមានការដាក់ទោសយ៉ាងធ្ងន់ធរ រហូតដល់ការប្រហារជីវិតអ្នកដឹកនាំបាតុកម្ម នៅក្នុងប្រទេសនេះ ថែមទៀតផង៕