ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចស្តីពី ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកវីដ-១៩ (coVID-19) លោក ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេច បង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ក្នុងនោះសម្រេច

-ប្រការ១…ត្រូវបានបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) ដែលមានសមាសភាពដូចខាងក្រោម៖ ១. លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រធាន។

-ប្រការ២..អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងគោលដៅ និងតំបន់ចត្តាឡីស័កដូចតទៅ៖ ដឹកនាំ និងសម្របសម្រួលការងារគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់

ត្រួតពិនិត្យ វាយតម្លៃ និងលើកយោបល់អំពីការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ សហការជាមួយស្ថាប័នពាក់ព័ន្ធ កសាងផែនការហ្វឹកហ្វឺន និងបំពាក់ដល់កងកម្លាំង និងមន្ត្រី សុខាភិបាលដែលទទួលបន្ទុកការងារគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់

កសាងបទដ្ឋានប្រតិបត្តិការ (SOP) ក្នុងការគ្រប់គ្រងការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីស្នើ សុំការសម្រេចពីប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត និងតាមដានការអនុវត្តបទដ្ឋានប្រតិបត្តិការ (SOP)

កសាងផែនការត្រៀមបម្រុងកម្លាំងអន្តរាគមន៍ មន្ត្រីសុខាភិបាល សម្ភារ និងមធ្យោបាយ ដើម្បី ធានាដល់ការងារគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងករណីមានតម្រូវការចាំបាច់ ចាត់តាំងប្រើប្រាស់ និងគ្រប់គ្រងកម្លាំងអន្តរាគមន៍នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដែលបានកំណត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច គ្រប់គ្រងទិន្នន័យអ្នកធ្វើចត្តាឡីស័កនៅតាមគោលដៅ និងតំបន់ចត្តាឡីស័កស្ថិតក្នុងការគ្រប់គ្រង កសាងផែនការធានា ផ្គត់ផ្គង់ដល់ដំណើរការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ បូកសរុបរបាយការណ៍ប្រចាំថ្ងៃ ស្តីពីលទ្ធផល និងសកម្មភាពការងារសន្តិសុខ និងសណ្តាប់ធ្នាប់នៅ តាមគោលដៅ និងតំបន់ចត្តាឡីស័កក្នុងអំឡុងពេលប្រតិបត្តិការ បំពេញភារកិច្ចផ្សេងៗ តាមការប្រគល់ជូនពីប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
-ប្រការ៣..អនុគណៈកម្មការនេះ អាចប្រើប្រាស់មន្ត្រីក្រោមឱវាទក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តភារកិច្ច។ គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការដល់អនុគណៈកម្មការនេះ ក្នុងការបំពេញភារកិច្ចតាមការចាំបាច់។
-ប្រការ៤…អនុគណៈកម្មការនេះ មានលេខាធិការដ្ឋានមួយដែលសមាសភាពត្រូវសម្រេចដោយប្រធានអនុគណៈ កម្មការ ដើម្បីប្រមូលព័ត៌មាននិងបូកសរុបរបាយការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ព្រមទាំងសម្របសម្រួលកិច្ច ប្រតិបត្តិការផ្សេងៗ។ លេខាធិការដ្ឋាន ត្រូវរៀបចំរបាយការណ៍សរុបជាប្រចាំដាក់ជូនប្រធានគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

-ប្រការ៥..សមាសភាពដូចមានចែងក្នុងប្រការ ១ ត្រូវចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់ប្រធាន ឬចាត់តាំងតំណាង ដែលមានសិទ្ធិសម្រេច ដើម្បីចូលរួមជំនួសក្នុងករណីអវត្តមាន។ ក្នុងករណីប្រធានអវត្តមាន អនុប្រធានអាចកោះ អញ្ជើញ និងដឹកនាំការប្រជុំតាមការប្រគល់សិទ្ធិរបស់ប្រធាន។

អនុគណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសុខាភិបាល សម្រាប់ដំណើរការការងារ របស់ខ្លួន៕

ដោយ៖សុខ ខេមរា


ចែករំលែក៖