ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ខ្លាំងដៃម្ល៉េះ!! ពេលល្ងាចកាប់បំផ្លាញនិងចង់ដុតទូកគេចោលម្ដងហេីយ​ យប់ឡេីងបេីកទូកបុកទូកគេទៀត​ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនម្នាក់

ភ្នំពេញ​ ៖​ ទូកទេសចរណ៍របស់ឈ្មោះឈឿន​ ម៉េងហៀកទេសចរណ៍ត្រូវភាគីម្ចាស់ទូក២នាក់ប្ដីប្រពន្ធ​ មានឈ្មោះមេគង្គស្តារចូលចតក្បែរហេីយទាញពូថៅកាប់ទៅលេីបង្កាន់ដៃទូក​ និងយកសាំងមកជះបម្រុងដុតបំផ្លាញចោល​ បង្កការភ្ញាក់ផ្អេីលទាំងភ្ញៀវទេសចរនៅលេីទូក កាលពីវេលាម៉ោង៦៖៤០នាទី​ល្ងាចថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចច្រាំងទន្លេសាប​ ទល់មុខភោជនីយដ្ឋាន(FCC)​ ផ្លូវព្រះសុីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ​ ... Read More »

បុរស ២នាក់សម្រេចធ្វើអត្តឃាត ក្នុងថ្ងៃតែមួយដូចណាត់គ្នា

ខេត្តពោធិ៍សាត់៖ បុរស២នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចង.កដូចណាត់គ្នា ដែលករណីនេះគេសង្ស័យអាចបណ្ដាលមកពី ញៀនស្រារហូតមានជំងឺសរសៃប្រសាទ និងបែកថ្នាំ ។ នគរបាលស្រុកវាលវែងប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ... Read More »

តើក្មេងៗមានកំហុសអី បានបំផ្ទុះគ្រាប់បែក​ក្នុងសាលារៀន សម្លាប់សិស្សជាច្រើននៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទង្វើរបស់មនុស្សធំ ធ្វើឲ្យកុមារក្លាយជាជនរងគ្រោះដោយអយុត្តិធម៌ ក្នុងសង្គ្រាម​ អំពើហិង្សាជាតិសាសន៍​។ សារព័ត៌មាន​​AFP ​នៅថ្ងៃទី​១៨ ខែមិថុនា បានផ្សាយថា មានករណីបំផ្ទុះគ្រាប់បែកនៅក្នុងសាលារៀន សាសនាមួយនៅភាគខាងជើង អាហ្វហ្គានីស្ថាន បណ្តាលឲ្យសិស្ស៩នាក់ស្លាប់និងរបួសជាច្រើន។ អ្នកនាំពាក្យកម្លាំងប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា​តាមលទ្ធផលស្រាវជ្រាវជាបឋមការផ្ទុះ បង្កឡើងដោយគ្រាប់កាំភ្លើងត្បាល់​។​ ... Read More »

ចិនច្រានចោលព័ត៌មានថា ប្រធានាធិបតី ស៊ី ជីនពីង ជួយលោកត្រាំឲ្យជាប់ឆ្នោតអាណត្តិទីពីរ

នៅថ្ងៃទី​១៨ ខែមិថុនា​ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានប្រកាសនៅក្នុងសន្និសីទកាសែតថា​ ចិនគោរពទៅតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងទៀតនោះឡើយ។ កន្លងមកមានសារព័ត៌មានអាមេរិក បានដកស្រង់ខ្លឹមសារ​នៅក្នុងសៀវភៅរបស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក​ John Bolton ​ដែលបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានស្នើដល់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ជួយឲ្យលោកជាប់ឆ្នោត​មួយអាណត្តិទៀត ... Read More »

ពលរដ្ឋ​ជិត​៨០លាននាក់នៅលើពិភពលោកចាកចោលផ្ទះសម្បែងដោយអំពើហិង្សាគ្រប់រូបភាព

តាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លន (UNHCR) បានប្រកាសនៅថ្ងៃទី​១៨ ខែមិថុនា​ថា បច្ចុប្បន្ននៅលើពិភពលោក មានពលរដ្ឋជិត​៨០លាននាក់បានចាកចោលផ្ទះសម្បែង ដោយសារតែអំពើហិង្សា ។ចំនួននេះគឺកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងមួយទសវត្សរ៍មុន។ តាមរបាយការណ៍របស់ ​UNHCR បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ៩៧នាក់ នៅលើពិភពលោក​ គឺមានមនុស្សម្នាក់​បានចាកចេញពីផ្ទះសម្បែង​ ... Read More »

បុរសម្នាក់ធ្លាក់ពីលើអគារកំពស់៤ជាន់ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាកម្មករបានរងរបួសធ្ងន់ដោយធ្លាក់ពីលើអគារកំពស់៤ជាន់នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុន ស្តាហ្គោល ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្មករដូចគ្នានាំយកទៅសង្រ្គោះជាបន្ទាន់ផងដែរ តែជាអកុសលបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ។    ... Read More »

បុរសម្នាក់បើកបរម៉ូតូលឿនជ្រុលទៅបុកស្ត្រីម្នាក់កំពុងដើរទៅធ្វើស្មៅនៅមុខផ្ទះស្លាប់

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នៅលើផ្លូវលេខ១៥៧IAក្រុមទី៤ភូមិកំពង់ពិលឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងអ្នកថ្មើរជើងដោយម៉ូតូម៉ាកហុងដាឌ្រីមធុនC125ពណ៌ខ្មៅស៊េរី២០១៩មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង1AI5452បើកបរឈ្មោះផាច សាវឿន ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបងបានបុក អ្នកដើរឈ្មោះកឺ គាន ភេទស្រីអាយុ៦៣ឆ្នាំរស់នៅ   ភូមិកំពង់អំពិល ... Read More »

បុរសអាយុ៦០ឆ្នាំម្នាក់ទៅដឹកគោចូលក្រោលខណៈមេឃកំពុងរលឹមត្រូវរន្ទះបាញ់ស្លាប់

ខេត្តកណ្ដាល​៖ បុរសអាយុ៦០ឆ្នាំម្នាក់​ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបុរសរងគ្រោះចេញពីផ្ទះទៅដឹកគោចូលក្រោល ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ។ ករណីនេះ​បានកើតឡើង​ កាលពីថ្ងៃទី ១៦ ខែមិថុនា​ ឆ្នាំ២០២០​ វេលាម៉ោង ១៨៖០០នាទី នៅចំណុចវាលបឹងឈូក ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ... Read More »

ការដេញថ្លៃមិនប្រក្រតីលេីគម្រោងសាងសង់ផ្លូវកាត់បន្ថយភាពក្រីក្រថ្នាក់ឃុំសង្កាត់នៅក្នុងឃុំទួលស្នួលចំនួន ១ គម្រោងមាន២ខ្សែ

ខេត្ត​ត្បូងឃ្មុំ ៖​ ប្រជាពលរដ្ឋដែលអាស្រ័យ​ផលលើផ្លូវដែលដាក់ដេញថ្លៃនៅក្នុងសាលាស្រុកក្រូចឆ្មារកាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងមកបាននិយាយថាជាការដេញថ្លៃរបៀបចងមុង​ទុក​ ពោលគឺការដេញថ្លៃដោយការចរចាតម្លៃទឹកតែត្រូវរ៉ូវគ្នាជាប្រព័ន្ធពីខាងក្រៅរួច ទើបដាក់សំណើដេញថ្លៃ គឺខុសគ្នាឆ្ងាយពីការដេញថ្លៃនៅក្នុងសាលាស្រុកត្បូងឃ្មុំ។  ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវ ក្រាលក្រួសក្រហម១គម្រោង នៅក្នុងសាលាឃុំទួលស្នួល ស្រុកក្រូចឆ្មារ ... Read More »

រយៈពេលមួយថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗ ជាង១ម៉ឺននាក់

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនាឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ១២,៨៨១នាក់ នឹងករណីស្លាប់ថ្មីចំនួន ៣៣៤នាក់ផងដែរក្នុងរយៈពេលមួយថ្ងៃ ខណៈតួលេខនេះខ្ពស់បំផុតដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺ COVID-19 ... Read More »

ឃាត់ខ្លួនមនុស្ស២នាក់ជាមួយថ្នាំញៀនជិត៣០០គ្រាប់

  ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ បានឃាត់ខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធនឹងករណីរក្សាទុក ការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដែលប្រព្រឹត្តនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចវ៉ើនខាំ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។  ... Read More »

អតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន និងភរិយា ត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធរឿងចំណាយលុយរាប់លានយ៉េន ទិញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន

អន្តរជាតិ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ យោងតាមទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយថា លោក កាត់សូយូគិ កាវ៉ាអ៉ិ(Katsuyuki Kawai) អតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន និងភរិយារបស់លោកដែលជាសមាជិកសភាម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ... Read More »

រថយន្តក្រុងឆាបឆេះនៅលើផ្លូវល្បឿនលឿនអ្នកដំណើរ១១នាក់រួចផុតពីក្តីស្លាប់

អ្នកដំណើរ១១នាក់បានចេញពីរថយន្តទាន់ពេលវេលា ក្នុងពេលដែលរថយន្តក្រុងគ្រែដេក ឆាបឆេះនៅលើផ្លូវល្បឿនលឿន ណូយបាយ-ឡាវកាយ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិថុនា ប៉ុន្តែជាភ័ព្វសំណាង អ្នកដំណើរបានចាកចេញពីរថយន្តទាន់ពេលវេលា។ ក្នុងពេលកំពុងតែបើកបរ ក៏មានផ្សែងចេញពីខាងក្រោយរថយន្ត ត្រង់ចំណុចម៉ាស៊ីន។ អ្នកដំណើរក៏បានស្រែកហើយនាំគ្នារត់ចុះពីរថយន្ត។ ប៉ុន្មាននាទីក្រោយមក អណ្តាតភ្លើងបានគ្របដណ្តប់ ... Read More »

ប្រទេស​ចំនួន៧ នឹង​ប្រកួតប្រជែង​គ្នា ដណ្តើមយក​កៅអី​ចំនួន​៥ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ សម្រាប់​ឆ្នាំ​២០២១ និង​២០២២​

អន្តរជាតិ៖ ទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញផ្សាយ​ថា មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃទី​១៧ ខែមិថុនា នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ (UNSC) ចំនួន ៥​កៅអី​ ។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ប្រទេស​ចំនួន ... Read More »

អាជ្ញាធរាជធានីភ្នំពេញ បានដាក់គ្រឿងចក្រជាច្រើនគ្រឿងកាយប្រឡាយអមផ្លូវជាតិ លេខ៤តំបន់មុខសាលាក្តីខ្មែរក្រហម ដើម្បីស្តារប្រឡាយ

ភ្នំពេញ៖ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រជាច្រើនគ្រឿងទៅកាយប្រឡាយអមផ្លូវជាតិលេខ៤ និងតំបន់មុខសាលាក្តីខ្មែរក្រហមក្នុងសប្តាហ៍នេះ ដើម្បីស្តារប្រឡាយនៅអមសងខាងផ្លូវជាតិលេខ៤នេះឱ្យបានជ្រៅ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងឱ្យបានលឿន។ ការណែនាំនិងជម្រុញបែបនេះរបស់ លោក ឃួង ស្រេងបានធ្វើឡើងក្នុងកិច្ចប្រជុំ ... Read More »

តុលាការប្រទេសបារាំង សម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

ប្រទេសបារាំង៖ ទីបំផុតតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី ដែលជាមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក ក្រោយទទួលពីមេធាវីបារាំងការពារក្តីជូនលោក ... Read More »

តុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីសសម្រេចដាក់ទណ្ឌិត សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងសម្តេចតេជោ ហ៊ុន សែន

ប្រទេសបារាំង៖ ទីបំផុត ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានសំងំលាក់ខ្លួននៅក្នុងប្រទេសបារាំង ត្រូវតុលាការព្រហ្មទណ្ឌ នៃទីក្រុងប៉ារីស បានសម្រេចដាក់ទោស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះព្រះគ្រូ អក្កោធចិត្តោ អែម​ ឡឹក ព្រះចៅអធិការវត្តធម្មរតនពោធិគង្គា

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោក ​ អ៊ុក ដាមរី តំណាងរាស្រ្ត ... Read More »

អនុវត្តតាមអភិក្រមក្រសួងយុត្តិធម៌ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និង គ្មានអំពើពុករលួយ» , គណៈមេធាវី នឹងផ្តល់មេធាវីជួយការពារក្តីក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

ភ្នំពេញ៖ គណៈមេធាវីបានសហការជាមួយក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការ ការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត តាមរយៈការផ្តល់មេធាវីជួយការពារសិទ្ធិជនត្រូវចោទ ឬ ជនជាប់ចោទដែលច្បាប់តម្រូវឱ្យមានមេធាវី ។  គណៈមេធាវី បានណែនាំដល់ប្រតិភូគណៈមេធាវីគ្រប់រាជធានី-ខេត្ត ឱ្យខិតខំជំរុញ និង លើកទឹកចិត្តដល់មេធាវិស្ម័គ្រចិត្តជួយការពារក្តីជូនជនក្រីក្រទាំងអស់ឱ្យចូលរួមក្នុងយុទ្ធនាការនេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់គណៈមេធាវី ... Read More »

តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្បៀង និងចាស់ជរា ៥០គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ដែលមាន លោក ប៉ាល់ សំអឿន អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ លោកស្រី នួម ... Read More »

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ ដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត

ខេត្តព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋាន គតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជាង៣១គីឡូក្រាម

ភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជាង៣១គីឡូក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកក្នុងបទល្មើសជាក់ស្តែង ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម ... Read More »

បាតុកម្មប្រឆាំងចិន ផ្ទុះឡើងនៅបណ្តារដ្ឋក្នុងប្រទេសឥណ្ឌា

ពលរដ្ឋឥណ្ឌាបាននាំគ្នាធ្វើបាតុកម្មប្រឆាំង ចិន ក្រោយពេលមានទាហាន២០នាក់ស្លាប់ដោយការប៉ះទង្កិចគ្នានៅតំបន់ព្រំដែន។ សារព័ត៌មានឥណ្ឌា ANI និង PTI បានផ្សាយថា បណ្តារដ្ឋដូចជា Uttar Pradesh, Bihar, Gujarat និង Jammu ... Read More »

រឿងព្រេង÷ ​ត្មាត​បោក​ដំរី​ស

កាល​ពី​ព្រេង​នាយ មាន​ស្ដេច​ត្មាត​មួយ មាន​ពួក​ពល​បរិវារ​ជា​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ។ យប់​មួយ​ស្ដេច​ត្មាត​នោះ ដេក​ទៅ​យល់​សប្តិឃើញថា បាន​ចាប់​ស្ដេច​ដំរី​ស យក​មក​ស៊ី​ជា​អាហារ ។ លុះ​ភ្ញាក់​ឡើង​ក៏​ប្រើ​ពួក​ពល ឲ្យ​ហើរ​ទៅ​ហៅ​ស្ដេច​ដំរី​ស ។ ពួក​សេនា​រេហ៍ពល​ក៏​ហើរ​សំដៅ​ទៅ​លំនៅ​នៃ​ស្ដេច​ដំរី​ស​នោះ ដល់​ហើយ​ក៏​ស្រែក​ហៅ​ស្ដេច​ដំរី​ស​ថា “អឺ​បង​ដំរី! ... Read More »

អុញនោះ! រថយន្តដឹកនាយករដ្ឋមន្ត្រីអង់គ្លេសជួបគ្រោះថ្នាក់ធ្វើឱ្យក្រពឹតទាំងមុខទាំងក្រោយ

សារព័ត៌មានអង់គ្លេស Guardian បានផ្សាយថា រថយន្តដឹកនាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានជួបគ្រោះថ្នាក់ប៉ុន្តែមិនបណ្តាលឲ្យលោករងរបួសនោះឡើយ។ រូបភាពវីដេអូបានបង្ហោះកាលពីថ្ងៃទី១៧ខែមិថុនា បង្ហាញឲ្យឃើញថា រថយន្តរបស់នាយករដ្ឋមន្ត្រីរងការខូចខាតទាំងខាងមុខនិងខាងក្រោយ ហើយក្រោយពីមានហេតុការណ៍ខាងលើ មានមនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ។ ... Read More »

ក្រោយ​ COVID-19 ឆ្លងជា​ចង្កោម​ថ្មី​ក្នុង​ផ្សារ​Xinfadi ចិនសម្រេច​លុបចោល​ជើងហោះហើរ​ខ្លួន

អន្តរជាតិ៖ ក្រោយ​ការផ្ទុះ​រាលដាលជំងឺCOVID-19 ថ្មីភ្លាមៗ មនុស្ស​រាប់ម៉ឺន​នាក់ ត្រូវបាន​ធ្វើតេស្ត​រក COVID-19 ដែល​គេ​ជឿថា​បានចាប់ផ្ដើម​ក្នុង​ផ្សារ​លក់​បោះ​ដុំ​បន្លែ​សាច់ Xinfadi ។ ជាក់ស្តែងនៅ​ថ្ងៃទី​១៧ ខែមិថុនាម្សិលមិញនេះ អាជ្ញាធរ​ប៉េកាំង​បាន​រាយការណ៍​ឆ្លង​ថ្មី​ចំនួន៣១​ករណី ដែល​ធ្វើ​ឲ្យ​ករណី​សរុប​ឆ្លង​ចេញ​មកពីផ្សារ​នេះ​ឡើងដល់​១៣៧​ករណី​ហើយ​។ ដោយ​បារម្ភ​រលក​ចម្លង​ទី​២​ក្នុងប្រទេស​ចិនអាជ្ញាធរ​ទទូច​ឲ្យ​ប្រជាជន​កុំ​ចាក​ចេញពី​ទីក្រុង​ប៉េកាំង​។ មិនតែប៉ុណ្ណោះព្រលានយន្តហោះ​របស់​ប៉េកាំង ... Read More »

រថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូន យោធា និងនគរបាលជាតិ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់និងទទួលរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ចាក់អង្រែលេី ឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្ដិ៍ចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃ ពុធ  ១២រោច ខែ ជេស្ឋ ឆ្នាំ ... Read More »

លោក​ ត្រាំ សម្រេច​ពន្យារ​ទណ្ឌ​កម្ម​របស់​អាមេរិក​ទៅលើ​ប្រទេស​កូរ៉េខាងជើង​១​ឆ្នាំ​បន្ថែមទៀត

អន្តរជាតិ៖ ខណៈ​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​ ក្រោយ​កូរ៉េខាងជើង​ចាប់ផ្ដើម​សកម្មភាព​បង្ករឿង​ជាថ្មី​នោះ លោកដូ​ណា​ល់ ត្រាំប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២០ បានសម្រេច​ពន្យារ​ទណ្ឌ​កម្ម​របស់​អាមេរិក​ទៅលើ​ប្រទេស​កូរ៉េខាងជើង​១​ឆ្នាំ​បន្ថែមទៀត ដោយ​សម្អាងថា របប​ដឹកនាំ​កូរ៉េខាងជើង​ នៅតែ​បន្ត​ការ​គំរាមកំហែង​ទៅលើ​ផលប្រយោជន៍​អាមេរិក​ ។ ​តាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ... Read More »

ប្រពន្ធតាមទាន់ប្តីនៅជាមួយស្រីដល់មុខបន្ទប់ជួលផ្អើលទាំងព្រឹក

ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធនិង កូន២នាក់ទៅហើយ បានលួចលាក់មានស្រីថ្មី រហូតចុះចេញពីផ្ទះអស់រយៈពេល២ខែមកហើយដោយមករួមរស់នៅជាមួយស្រីកំណាន់ក្នុងបន្ទប់ជួលមួយកន្លែង រហូតដល់ប្រពន្ធដើមដើររកឃើញចងទ្វារពីក្រៅជាប់ បង្កឲ្យមានការឈ្លោះប្រកែកគ្នាបែកផ្សែង ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣​ លោកថេង កុសល ជាមេប៉ុស្តិ៍ ដឹកនាំកម្លាំងមកជួយសម្របសម្រួលគ្នា ជៀសវាងភាគីទាំងសងខាងបង្កហិង្សាដាក់គ្នាដោយប្រការណាមួយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ ... Read More »