ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ប្រុសចរិតស្រី ឌុបគ្នាមកបន្ទប់បម្រុងឡើងឋានសួគ៌ តែត្រូវខាងប្រុសចាក់ជាច្រើនកាំបិតបម្រុងប្លន់

ខេត្ត​បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់​ដែល​ជា​មនុស្ស​ប្រុសចរិតស្រី« ខ្ទើយ » បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយផ្លែកាំបិតចិតបន្លែពីដៃគូបុរសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗបន្ទាប់​ពី​ពួកគេ​ត្រឡប់​មកពី​កម្មវិធី​ខួបកំណើត ហើយ​ឆ្ពោះ​ទៅ​កាន់​បន្ទប់​ជួល​បម្រុង​នាំគ្នា​ឡើង​ឋាន​សួគ៌ តែ​ត្រូវ​ភាគី​ខាង​ប្រុស ​ចាក់​បម្រុង​ប្លន់​ទៅវិញ។ តាមសាក្សីមួយចំនួនបាននិយាយថា កាលពីព្រលប់ថ្ងៃកើតហេតុជនរងគ្រោះដែលមាន ឈ្មោះ​ នឿន រ៉ា​ឌី ... Read More »

ពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី ដោយសារកូវីដ១៩ បានមកដល់កម្ពុជា នឹងបញ្ជូនទៅស្រុកកំណើត ដើម្បីធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៉ី ដោយសារជំងឺកូវីដ-១៩ សរុបជាង២០០នាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ៥៖៣០នាទី។ ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរទាំងនេះ បានធ្វើឡើងបន្ទាប់ពី លោក ... Read More »

កម្ពុជា បញ្ជាទិញរថយន្តយោធា ២៩០គ្រឿង ពីប្រទេសចិន

ភ្នំពេញ៖ ប្រទេសកម្ពុជា បានបញ្ជាទិញរថយន្តយោធាចំនួន ២៩០គ្រឿង ពីប្រទេសចិន ហើយចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារតាមអង្គភាពនីមួយៗ។ នៅពហុកីឡដ្ឋានជាតិ អូរឡាំពិក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

អ្នកដើររៀបចំភ្លេងការម្នាក់ផឹកស្រាស្រវឹងចងកក្នុងផ្ទះផ្អើលគ្រួសារទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលអ្នកភូមិស្គាល់ថាជនប្រមឹកផឹកស្រាស្រវឹងជាប្រចាំរហូតដល់វង្វេងស្មារតីបានចងកសម្លាប់ខ្លួននៅផ្ទះបង្កការភ្ញាក់ផ្អើលដល់គ្រួសារនិងសមត្ថកិច្ចទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំនុច ភូមិឬស្សីព្រៃឃុំកំពង់ចំលងស្រុកសា្វយជ្រំ។ បើតាមសមត្ថកិច្ចស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះឈ្មោះ មុី រដ្ឋា  អាយុ២៩ឆាំ្ន មុខរបរដើរភ្លេងការ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ តាមសមត្ថកិច្ចបញ្ជាក់ទៀតថាក្រោយពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រុកនិងលោក គ្រូពេទ្យបានចុះមកពិនិត្យសពតាមការសន្និដ្ឋានគឺពិតជាធ្វើអត្តឃាតដោយយកខ្សែចង.កនឹងននងផ្ទះរបស់គាត់ស្នាក់នៅកន្លែងកើតហេតុពិតប្រាកដមែនខណះមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ។ ... Read More »

វិមានប្រធានាធិបតីពូទីនមានបន្ទប់កម្ចាត់មេរោគសម្រាប់មនុស្សគ្រប់រូបចូលទៅទីនោះ

រុស្សុី៖ មនុស្សគ្រប់រូប មិនថាមានតួនាទី តំណែងធំប៉ុណ្ណានោះឡើយ ក្នុងពេលចូលទៅជួបប្រធានាធិបតីពូទីន នៅឯវិមាននៅជាយក្រុង មូស្គូ គឺចាំបាច់ត្រូវតែឆ្លងកាត់ បន្ទប់កម្ចាត់មេរោគជាមុន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សារព័ត៌មាន RIA របស់រុស្ស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ... Read More »

ផឹកស៊ីក្លែមសំដីផ្ទុះហិង្សាម្នាក់ចូលពេទ្យម្នាក់គេចខ្លួនបាត់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវចំ ពោះមួយ កាំបិតចិតបន្លែ បំពង់កនិងថ្ងាស់បណ្ដាលឲ្យហូរឈាមជោគខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បន្ទាប់ពីទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីជាមួយគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ថាច់ ... Read More »

លំនៅឋានប្រជាពលរដ្ឋចំនួន៤គ្រួសារអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនៅខេត្តក្រចេះ

ខេត្តក្រចេះ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៤គ្រួសារត្រូវបានអគ្គីភ័យលេបត្របាក់បណ្តាលមកពីភ្លើងទៀនឆេះអស់ទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត។ ហេតុការណ៍អគ្គីភ័យឆាបឆេះនោះបានកើតឡើងនៅវេលាម៉ោង២៣៖២០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិកែងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាការឆាបឆេះនោះអស់ចំនួន០៤ផ្ទះស្មើ១៣ដំបូលហើយសមត្ថកិច្ចបានប្រើប្រាស់ទឹកជួយពន្លត់អស់ចំនួនបីរថយន្តទើបទប់ស្កាត់បាន។  ប្រភពបន្តថាផ្ទះទី១-ម្ចាស់ឈ្មោះ ប៉ុល ភួង ភេទប្រុស អាយុ៧៥ឆ្នាំប្រពន្ធឈ្មោះ នួន ធឹង អាយុ៧៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ផ្ទះ២ខ្នងអស់ទ្រព្យសម្បត្តិមានរួមមាន៖ ខ្សែករមាសចំនួនមួយដំឡឹងកន្លះ,ខ្សែដៃមាសមួយដំឡឹងកន្លះ,ប្រាក់រៀលចំនួន៣.១០០.០០០រៀល,ម៉ូតូមួយគ្រឿង ... Read More »

អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង រួមមាន លោកស្រី ដួង វណ្ណា ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ពៅ សុភាព រួមដំណើរដោយ លោកស្រី ... Read More »

រឿងព្រេង÷ សត្វ​ក្អែក​ការ​កូន

សេចក្ដី​ដំណាល​ថា៖ មាន​ស្ដេច​ក្អែក​មួយ នៅ​អា​ស្រ័យ​លើ​ចុង​ត្នោត​យ៉ាង​ខ្ពស់ ។ ថ្ងៃ​មួយ​ក្អែក​នេះ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន ឲ្យ​មាន​គូស្រករ ។ ស្ដេច​ក្អែក​ក៏​ចាត់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ ចាត់​ពល​ខ្លះ​ទៀត ឲ្យ​ហើរ​រក​ចំណី ផ្លែ​ឈើ ស្រូវ​អង្ករ ត្រី ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅម៉ោង១១និង៣០ថ្ងៃត្រង់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០  កំលាំងជំនាញនៃអធិកាដ្ឋានគរបាលខណ្ឌឬស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលប៉ុសិ៍្ត ស្វាយប៉ាក  បានស្រាវជ្រាវបង្ក្រាបជនសង្ស័យម្នាក់រួមនិងក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់  ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ... Read More »

ក្លឹបបិសាចក្រហម Manchester United ងាកមកចាប់អារម្មណ៍លើកីឡាករ Ndidi របស់ក្លឹប Leicester City

ព័ត៌មានចចាមអារ៉ាមពីការផ្ទេរកីឡាករនៅតំបន់អឺរ៉ុបបានទម្លាយថា ប្រសិនបើក្រុមបិសាចក្រហម Manchester Unitedខកខានមិនបានដណ្តើមខ្សែការពារ Donny van de Beek នោះក្រុមបិសាចក្រហមនឹងងាកទៅរកខ្សែបម្រើក្នុងក្របខ័ណ្ឌ Premier League វិញ។ កីឡាករខ្សែបម្រើដែលក្លឹបបិសាចក្រហមចាប់អារម្មណ៍នោះគឺកីឡាករ Wilfried Ndidi ... Read More »

បេីកបររថយន្តមិនអធ្យាស្រ័យលេីដងផ្លូវ​ បុកប៉ះគ្នាពេញទំហឹង​ រួចប្រកែកយកត្រូវសងខាង

ភ្នំពេញ៖ រថយន្ត២គ្រឿងបើកក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវបំបែកជាបួន ចង់ឈ្នះគ្នាបណ្តាលឱ្យបុកគ្នាពេញទំហឹងតែមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦០៦ កែងផ្លូវលេខ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

សេចក្តីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរដ្ឋាភិបាល កម្ពុជា-ចិន លើកទី៥

ភ្នំពេញ៖ សូមអានខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរដ្ឋាភិបាល កម្ពុជា-ចិន លើកទី៥ ខាងក្រោមទាំងស្រុងដូចតទៅភ្នំពេញ៖ សូមអានខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរដ្ឋាភិបាល កម្ពុជា-ចិន លើកទី៥ ខាងក្រោមទាំងស្រុងដូចតទៅ៖ ដោយ៖សុខ ខេមរា Read More »

ប្រេស៊ីលកាន់តែធ្ងន់ធ្ងរ ខណៈរកឃើញករណីឆ្លង COVID-19ថ្មី ក្នុងរយៈពេលមួយថ្ងៃៗ ២-៣ម៉ឺននាក់

អន្តរជាតិ៖ តាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ថ្មីៗរហូតទៅដល់ ៣៤,៩១៨នាក់ និងករណីស្លាប់ថ្មីចំនួន ១,២៨២នាក់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះហើយបើតាមសន្ទុះនៃការឆ្លងប្រចាំថ្ងៃនេះ តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះប្រេស៊ីលនឹងមានករណីឆ្លង COVID-19 ដល់ខ្ទង់លាននាក់ជាមិនខាន។នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃអង្គារសប្តាហ៍នេះ ... Read More »

រឿងដើមកំណើតទីក្រុងភ្នំពេញ

ភ្នំពេញ៖ ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា៖ ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ ” ពេញ ” ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ... Read More »

ចូលទៅឃាត់ក្មួយកុំឲ្យឈ្លោះគ្នា ដូចចូលទៅឲ្យក្មួយវ៉ៃបែកក្បាល

ខេត្តកំពង់ឆ្នាំង៖ មានអំពើហិង្សាក្នុងគ្រួសារមួយ ធ្វើឲ្យបុរសម្នាក់រងរបួសបែកក្បាល ដោយសារក្មួយបង្កើតឈ្លោះគ្នាជាមួយប្រពន្ធហើយពូបានចូលទៅឃាត់ ត្រូវក្មួយទាញដំបងវាយត្រូវពូ ។ មន្រ្តីនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុក ជីន ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ... Read More »

ក្មេងប្រុស៣នាក់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវ រថយន្តកុងតឺន័របុកកិនកល់ជាប់ម៉ូតូពីក្រោម

ភ្នំពេញ ៖ ពិតជាសំណាងមែនដោយក្មេងប្រុសតូចៗចំនួន៣នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនបានប្រយ័ត្ន ត្រូវបានរថយន្តកុងតឺន័របើកបញ្ច្រាស់ទិសបុកកិនកល់ជាប់ម៉ូតូនៅពីក្រោម សំណាងល្អក្មេងទាំង៣នាក់ផ្លោងខ្ទាតចេញផុតពីរថយន្ត គ្រាន់តែរលាត់ដៃជើងប៉ុណ្ណោះ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ... Read More »

មិនទាន់មានការរុះរើ ផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ តាមការបញ្ជារបស់ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅឡើយទេ

ភ្នំពេញ៖ តាំងពីខែមីនា រហូតមកទល់ពេលនេះ គឺ មានរយៈពេលជាង៣ខែមកហើយ ដែលផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ មិនទាន់មានការរុះរើតាមការបញ្ជារបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ។ ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី១៧ ... Read More »

សាខាកាំកុងត្រូលខេត្តព្រះវិហាររកឃើញទំនិញច្រើនមុខខូចគុណភាពរឹបអូសយកទៅបំផ្លាញចោល

ខេត្តព្រះវិហារ៖កម្លាំងសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ... Read More »

ទីក្រុងប៉េកាំង លុបជើងហោះហើរ រាប់ពាន់ជើង ក្រោយបង្កើនការប្រកាសអាសន្នពីកូវីដ-១៩

ទីក្រុងប៉េកាំង៖ គិតដល់វេលាម៉ោង៩ និង១០ នាទីព្រឹកថ្ងៃទី១៧ ខែមិថុនាអាកាសយានដ្ឋានធំបំផុតនៅទីក្រុងប៉េកាំងបានប្រកាសលុបជើងហោះហើរដល់ទៅ១២៥៥ជើង ស្មើនឹង៧០ភាគរយ។ តាមសារព័ត៌មាន China daily បានផ្សាយថា ៖ ចំណែកក្រុមហ៊ុនផ្លូវ ដែក នឹងសងតម្លៃសំបុត្រគត់មុន ទៅឲ្យអ្នកដំណើរវិញ។ ... Read More »

រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា!

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានអោយដឹងថា៖ ចាបចង្ក្រង់ចុងខ្នងស White-rumped Munia​ ជា​ប្រភេទបក្សីរស់នៅតាមទីក្រុង និងជនបទ ហើយមាន​វត្តមាន​ពេញមួយឆ្នាំ។ ចាបចង្រ្កង់ចុងខ្នងស​ ពេលពេញវ័ញ​គេសម្គាល់​ផ្នែក​ខ្នងពណ៌​ត្នោត​ខ្ចី​ ចុង​ ខ្នង​ និងពោះពណ៌ប្រផេះ។ រីឯមិនទាន់ពេញវ័យ​ផ្នែក​ខ្នង​ពណ៌​ត្នោត​ខ្ចី​ ... Read More »

គួរឲ្យសោកស្តាយ! ទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ ងាកទៅរកភាពតានតឹងជាថ្មី

ភាពកក់ក្តៅល្អូកល្អើនរបស់បងប្អូនកូរ៉េទាំងពីរ បានតែមួយរយៈខ្លីប៉ុណ្ណោះ ក៏ប្រឈមមុខតានតឹងឡើងវិញ ។ ទាំងនោះជាអ្វីដែលពលរដ្ឋប្រទេសទាំងពីរមិនចង់បានទល់តែសោះ ដោយសារតែប្រទេសទាំងពីរ គឺជាជាតិសាសន៍តែមួយ។ នៅថ្ងៃទី១៧ ខែមិថុនាកូរ៉េខាងជើង ប្រកាសថានឹងបញ្ជូនកងទ័ពទៅគ្រប់គ្រងទីតាំងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដែលបានបិទនោះ នឹងដំឡើងប៉ុស្តិ៍យាមរបស់កម្លាំងយោធា និងធ្វើសមយុទ្ធកងទ័ពឡើងវិញ នៅតំបន់ព្រំដែនជួរមុខ ព្រមទាំងលុបចោលកិច្ចព្រមព្រៀងបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ... Read More »

នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនយុវជន២នាក់ ករណីហិង្សាបង្ករបួសស្នាមទៅវិញទៅមក

ភ្នំពេញ៖ យុវជន២នាក់ បានប្រើកាំបិតបុ័ងតោកាប់គ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាង បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ នៃអធិការដ្ឋានខណ្ឌបឹងកេងកង ចុះទៅធ្វើអន្តរគមន៍ឃាត់ខ្លួនទាំង២នាក់តែម្តង ។ លោក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីហិង្សាខាងលើនេះ ... Read More »

រដ្ឋមន្ត្រី ថោង ខុន៖ នឹងប្រាប់អន្តរជាតិថាកម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន

ខេត្តព្រះសីហនុ៖ លោករដ្ឋមន្ត្រី ថោង ខុន គ្រោងកំណត់យកការរៀបចំបុណ្យសមុទ្រឆ្នាំ២០២០នេះ ផ្សព្វផ្សាយប្រាប់អន្តរជាតិថាកម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន។ លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុង កិច្ចប្រជុំមួយនៅសាលាខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា៖ លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ... Read More »

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនរំពឹងថានឹងបញ្ចប់ការចរចាក្នុង ពេលដ៏ខ្លីខាងមុខ

ភ្នំពេញ ៖​ ជាមួយនឹងការស្វាគមន៍ចំពោះការសម្រេចបានការព្រមព្រៀងជាឯកច្ឆ័ន្ធពេលចរចាជុំទី៣នោះ កម្ពុជា-ចិនរំពឹងថា នឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមនៃ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិនលើកទី ៥។ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី ៥ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ... Read More »

អ្វីដែលត្រូវដឹងពីការវិលត្រឡប់មកវិញនៃក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃពុធនេះ

ក្របខ័ណ្ឌ Premier League នឹងវិលត្រឡប់នៅថ្ងៃរាត្រីថ្ងៃពុធនេះ ប៉ុន្តែមិនច្បាស់ដូចដែលយើងបានដឹង។ បន្ទាប់ពីអវត្តមានរយៈពេល ១០០ ថ្ងៃដោយសារតែជំងឺរាតត្បាតកូវីដ-១៩យ៉ាងខ្លាំងនោះនៅរាត្រីនេះគឺជាការប្រកួតរវាងក្រុម Aston Villa និង Sheffield United និងមួយក្រុមទៀត Manchester ... Read More »

លីគកំពូលអូស្ត្រាលី A-League នឹងចាប់ផ្តើមឡើងវិញថ្ងៃទី១៦ ខែកក្កដា

លីគបាល់ទាត់កំពូលរបស់អូស្រ្តាលីគឺ A-League គ្រោងនឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះដោយក្រុម Melbourne Victory នឹងប្រកួតជាមួយ Western United កីឡដ្ឋាន AAMI Park ក្នុងទីក្រុង Melbourne ។ ... Read More »

ជេន ជីរ៉ា បានការពេញចិត្តខ្លាំងក្រោយលេចការគាំទ្រខ្លាំងក្នុងរឿងអប់រំ”មកផ្ទះយើងវិញកូន”

ភ្នំពេញ៖ ស្នាដៃសម្តែង របស់កញ្ញា ជេន ជីរ៉ា ទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជនក្រោយពីនាងបានសម្តែងជាតួអង្គម្តាយក្នុងភាពយន្តខ្លីពីជីវិតរឿង ”មកផ្ទះយើងវិញកូន”របស់ផលិតកម្ម យ៉ូប(JOB Production)។ ខណៈដែលភាពយន្តនេះមានអ្នកទស្សនាប្រមាណជាង១លានដងឯណោះ។ ​តារាសម្តែង ជេន ជីរ៉ា ដែលមានទឹកដីកំណើតនៅខេត្ត ក្រចេះ ... Read More »

ចន ច័ន្ទតារា បង្ហើបរឿងធ្វើជំនួញថ្មីរួមជាមួយគ្រួសារ

ភ្នំពេញ៖ តារាសម្តែង ចន ច័ន្ទតារា ដែលគេស្គាល់ថាជាប្អូនប្រុសបង្កើត​របស់អ្នកនាង​ចន ច័ន្ទលក្ខិណា នោះ បានបង្ហាញពីគម្រោងក្នុងប្រឡូកក្នុងអាជីពជំនួញថ្មីដែលកំពុងពេញ​និយម​គឺការបើកដំណើរការហាងកាហ្វេ។ ជំនួញនេះត្រូវបានគេដឹងថាចាយទុនប្រមាណ​ជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ​ស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលខ្លី តារាសម្តែង ចន ច័ន្ទតារា បានធ្វើឲ្យអ្នក​ក្នុងចង្កោមសិល្បៈភ្ញាក់ផ្អើលនឹងការប្រកាសត្រៀមខ្លួនក្លាយជាអ្នកជំនួញដោយគម្រោងនៃការបើកដំណើរការហាងកាហ្វេយីហោ TICK ... Read More »

គួរអាសូរពេលឃើញតារាចម្រៀង ខេង សម្ផស្សធ្លាក់ខ្លួនលក់ផ្លែឈើតាមចិញ្ចើមផ្លូវ

ភ្នំពេញ៖ តារាចម្រៀង ខេង សម្ផស្ស បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈមានការ​ភ្ញាក់ផ្អើល​ខ្លាំងក្រោយពីគេបានឃើញនាងអង្គុយលក់ផ្លែឈើនៅតាមចិញ្ចើមផ្លូវគួរឲ្យអាសូរ។ ការធ្លាក់​ខ្លួននេះក៏ក្រោយពេលកន្លងទៅតារាស្រីរូបនេះធ្លាប់បានប្រកាសលក់ផ្ទះដែលបង់រំលួស១កន្លែងឲ្យទៅម្ចាស់ដើមវិញព្រោះតែស៊ូ នឹងការបង់ប្រចាំខែមិនរួច។ ​តារាចម្រៀង ខេង សម្ផស្ស ត្រូវបានទស្សនិកជនមួយចំនួនបានស្គាល់តាមរយះការច្រៀងក្នុងផលិតកម្មក្នុងស្រុកមួយចំនួន រួមទាំងផលិតកម្មរបស់សមាគមសិល្បករខ្មែរ​ផង​ដែរ។ នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងរូបនេះបានលើកឡើងថា “ពាក្យថា​តស៊ូ វាងាយនិយាយទេ ... Read More »