ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ចន ច័ន្ទតារា បង្ហើបរឿងធ្វើជំនួញថ្មីរួមជាមួយគ្រួសារ

ភ្នំពេញ៖ តារាសម្តែង ចន ច័ន្ទតារា ដែលគេស្គាល់ថាជាប្អូនប្រុសបង្កើត​របស់អ្នកនាង​ចន ច័ន្ទលក្ខិណា នោះ បានបង្ហាញពីគម្រោងក្នុងប្រឡូកក្នុងអាជីពជំនួញថ្មីដែលកំពុងពេញ​និយម​គឺការបើកដំណើរការហាងកាហ្វេ។ ជំនួញនេះត្រូវបានគេដឹងថាចាយទុនប្រមាណ​ជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ​ស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលខ្លី តារាសម្តែង ចន ច័ន្ទតារា បានធ្វើឲ្យអ្នក​ក្នុងចង្កោមសិល្បៈភ្ញាក់ផ្អើលនឹងការប្រកាសត្រៀមខ្លួនក្លាយជាអ្នកជំនួញដោយគម្រោងនៃការបើកដំណើរការហាងកាហ្វេយីហោ TICK ... Read More »

គួរអាសូរពេលឃើញតារាចម្រៀង ខេង សម្ផស្សធ្លាក់ខ្លួនលក់ផ្លែឈើតាមចិញ្ចើមផ្លូវ

ភ្នំពេញ៖ តារាចម្រៀង ខេង សម្ផស្ស បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈមានការ​ភ្ញាក់ផ្អើល​ខ្លាំងក្រោយពីគេបានឃើញនាងអង្គុយលក់ផ្លែឈើនៅតាមចិញ្ចើមផ្លូវគួរឲ្យអាសូរ។ ការធ្លាក់​ខ្លួននេះក៏ក្រោយពេលកន្លងទៅតារាស្រីរូបនេះធ្លាប់បានប្រកាសលក់ផ្ទះដែលបង់រំលួស១កន្លែងឲ្យទៅម្ចាស់ដើមវិញព្រោះតែស៊ូ នឹងការបង់ប្រចាំខែមិនរួច។ ​តារាចម្រៀង ខេង សម្ផស្ស ត្រូវបានទស្សនិកជនមួយចំនួនបានស្គាល់តាមរយះការច្រៀងក្នុងផលិតកម្មក្នុងស្រុកមួយចំនួន រួមទាំងផលិតកម្មរបស់សមាគមសិល្បករខ្មែរ​ផង​ដែរ។ នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងរូបនេះបានលើកឡើងថា “ពាក្យថា​តស៊ូ វាងាយនិយាយទេ ... Read More »

ឃាត់បុរស ២នាក់ ធ្វើសកម្មភាពដើរទារលុយពលរដ្ឋលក់ដូរនៅ ឆ្នេរអារីស្ដុន ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ មនុស្ស២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន បន្ទាប់ពីពួកគេតែងតែធ្វើសកម្មភាពដើរទារលុយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតំបន់ឆ្នេរអារីស្ដុន ផ្ទុយពីអ្វីដែលជាការរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំខេត្តមួយនេះ។ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បុគ្គលទាំងពីរនាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា ដើម្បីយកមកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់ការធ្វើសកម្មភាព។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសទាំងពីរនាក់នេះ ... Read More »

ចំណតរថយន្តក្រោមដីសួនច្បារមុខទូតអាមេរិកអាច ផ្ទុករថយន្តបានជាង 300 គ្រឿង សាងសង់បានរួចរាល់

ភ្នំពេញ៖ ចំណតរថយន្តក្រោមដី និងសួនច្បារពីលើ នៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិច និងក្រសួងសេដ្ឋកិច្ច (សួនច្បារ មិត្តភាពកម្ពុជាថៃ) ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿងបាន សាងសង់រួចរាល់ ១០០% និងដាក់ឲ្យប្រើប្រាស់ហើយ។ លក្ខណៈពិសេសនៅចំណតរថយន្តនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប ... Read More »

ទាហានមហាអំណាចបរមាណូទាំងពីរនៅអាស៊ី ឥណ្ឌា-ចិន ប្រើកម្លាំងបាយ ប្រយុទ្ធគ្នា ស្លាប់និងរបួសជាច្រើន

សារព័ត៌មាន Foxnews ផ្សាយកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា៖ កម្លាំងទាហានឥណ្ឌា និង ចិន បានប៉ះទង្គិចគ្នាយ៉ាងសាហាវកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឲ្យទាហានឥណ្ឌាស្លាប់២០នាក់ និងរបួសជាច្រើន។ ហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើង ... Read More »

រថយន្តនិងម៉ូតូបុកគ្នាស្លាប់២នាក់ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយ រថយន្តនិងម៉ូតូបុកគ្នាពេញមួយទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១៖៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ (88-87) ស្ថិតនៅចំណុចធានាគារ(A,M,K) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ... Read More »

មុខរបរមានច្រើនមិនធ្វើ! បែជាទៅជួញដូរគ្រឿងញៀនសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនករណីពួកគេនាំគ្នាជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង១៦៖០០នាទីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ ជនសង្ស័យ០២នាក់នោះទី១មានឈ្មោះ​ លាង ស៊ីណែត ភេទប្រុស ... Read More »

បងថ្លៃជីដូនមួយបង្កើត និងប្អូនថ្លៃបង្កហិង្សាយកកាំបិតបុ័ងតោគប់បណ្ដាលឲ្យរបួស ចំណែកឯម្នាក់ទៀតបានគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖បងថ្លៃជីដូនមួយនិងប្អូនថ្លៃបង្កហិង្សារយកកាំបិតបុ័ងតោគប់បណ្ដាលឲ្យម្នាក់របួសឈាមហូរស្រោចខ្លួន ចំណែកឯម្នាក់ទៀតបានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ក្បែរបុរីភ្នំពេញថ្មី(ទឹកថ្លា) តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ... Read More »

Bayern Munich លើកពានលីគកំពូលអាល្លឺម៉ង់៨ឆ្នាំជាប់ៗគ្នា

អាល្លឺម៉ង់៖ក្រុម Bayern Munich បានប្រារព្ធពិធីអបអរសាទរនៅឯកីឡដ្ឋានដោយគ្មានអ្នកចូលទស្សនាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Werder Bremen ក្នុងលទ្ធផល ១ទល់០ ដែលការឈ្នះពាននេះក៏ជាភាពអស្ចារ្យរបស់ក្លឹបដែលឈ្នះ៨ឆ្នាំជាប់ៗគ្នា។ ខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅយប់ម្សិលមិញទៅលើក្លឹប Werder ... Read More »

នៅថ្ងៃនេះ សាច់ជ្រូក នៅតែថ្លៃដដែល ខុសពីការអះអាងរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

ភ្នំពេញ៖នាពេលកន្លងមក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា នឹងខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាអោយតម្លៃជ្រូករស់មកនៅត្រឹម ១២,០០០រៀល ក្នុងមួយគីឡូក្រាម នាថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ប៉ុន្តែ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ ... Read More »

ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា៖ ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ... Read More »

ស្ត្រីចំណាស់ម្នាក់បន្លំទិញខោអាវពេលអ្នកលក់ជាប់រវល់បន្លំលួចលុយអស់ជាង១ពាន់ដុល្លារ

កណ្ដាល៖ ស្ត្រីចំណាស់ពុំស្គាល់អត្តសញ្ញាណម្នាក់ ប្រើល្បិចបន្លំធ្វើជាទិញខោអាវពីនារីជាអាជីវករម្នាក់ ខណៈដែលនារីរងគ្រោះកំពុងរវល់លក់​ ក៏ធ្វើសកម្មភាពលួចលុយពីក្នុងកាបូបនារីរងគ្រោះអស់ជាង១ពាន់ដុល្លារ រួមទាំងបណ្ដោងខ្សែកប្លាទីនចំនួន២ទៀតផងដែរ​ បន្ទាប់ពីធ្វើសកម្មភាពរួច.​ស្ត្រីសង្ស័យក៏គេចខ្លួនបាត់ស្រមោល។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១២និង២២នាទី​ ត្រង់ចំណុចហាងលក់ខោអាវក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

ដំណឹងល្អថ្ងៃនេះ ..! កម្ពុជាយេីងបានព្យាបាលជាសះស្បើយ ករណីអ្នកជំងឺកូវីដ-១៩​ ចំនួន១នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង៣០​ព្រឹក ថ្ងៃទី​ ១៧ ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងបានព្យាបាលជាសះស្បើយ ករណីអ្នកជំងឺកូវីដ-១៩​ ចំនួន១នាក់ ។ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១២៨នាក់​ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន២នាក់, ចំនួនអ្នកជាសះស្បេីយ​១២៦​នាក់​, ... Read More »

រថយន្តស្លាកលេខនគរបាលបើកបុករះបង្គោលភ្លើង និងស្លាកប៉ាន់ណូបាក់រាបដល់ដី

ភ្នំពេញ ៖ រថយន្តស្លាកលេខនគរបាលបានបុកខឿនសួនច្បារនិងបុកបង្គោលភ្លើង ស្លាកប៉ាន់ណូ ចំណែករថយន្តបើកទៅមុខលេងរួច។ ហេតុការណ៍នេះបានកើតឡើង កាលម៉ោង១២និង១០រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ១ សង្កាត់និរោធ ... Read More »

Ubdate ៖ ទីបំផុតសមត្ថកិច្ចកំណត់មុខសញ្ញាជនផ្សំគំនិត និងឃាត់ខ្លួន ២នាក់ ករណីសម្លាប់មនុស្សយកទៅកប់ក្នុងឡត៍ដុតធ្យូង សុទ្ធសឹងសាច់ញាតិ

ខេត្តពោធិ៍សាត់៖ ទីបំផុតសមត្ថកិច្ចនគរបាលស្រាវជ្រាវរកឃាត.កឈានដល់កំណត់មុខសញ្ញាជនជាប់ពាក់ព័ន្ធផ្សំគំនិតក្នុងនោះឃាត់ខ្លួន ២នាក់ ករណីកាប់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ រួចសែងយកទៅកប់ក្នុងឡត៍ដុតធ្យូងកណ្ដាលព្រៃ ។ ជនសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់មនុស្សយ៉ាងសាហាវឃោរឃៅខាងលើ ដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន ២នាក់នេះ ទី១ ឈ្មោះ ញំាង ធីម ភេទប្រុស អាយុ ... Read More »

រថយន្តព្រូសបុករង្វង់មូលផ្សារដេីមថ្កូវ​ រួចផ្លោងទៅទម្លុះជញ្ចាំងផ្ទះខូចខាតយ៉ាងដំណំថែមទៀត

ភ្នំពេញ​ ៖​ មនុស្សប្រុស៤នាក់បានរងរបួសស្រាល​ ​និងត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្ដិ៍ផ្សារដេីមថ្កូវ​ក្រោយពីរួមដំណេីរជាមួយគ្នាដោយរថយន្តព្រូសមួយគ្រឿងទៅបុករង្វង់មូលផ្សារដេីមថ្កូវ​ រួចប្លោងទៅបុកទម្លុះជញ្ចាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៤​ និង៥០នាទីទាបភ្លឺ​ ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅរង្វង់មូលផ្សារដេីមថ្កូវ(នាងមច្ឆា)​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ ​ ... Read More »

បុរសម្នាក់តាំងខ្លួនជាឧកញ៉ា លក់ដីខ្យល់ម្តងហើយម្តងទៀតមិនចេះរាងសោះចុងក្រោយជាប់ខ្នោះដដែល

   កំពង់ស្ពឺ៖ ឈ្មួញគួកជេដីល្បីពេញស្រុកឧដុង្គ  ខាងលក់ដីខ្យល់ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនជាលើកទី២តាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ។ ជនដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួននេះធ្លាប់ប្រកាសថាខ្លួនគឺជា ឧកញ៉ា ឈ្មោះ សូ សារឹម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ ពាក់ព័ន្ធករណីលក់ដីខ្យល់។ ប្រភពពីកងរាជអាវុធហត្ថខេត្ថកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថាកងរាជអាវុធហត្ថខេត្តសហការជាមួយនឹងស្រុកនិងស្នាក់ការ៥៥១  បានធ្វើការឃាត់ខ្លួនលោកឧកញ៉ាត្បាញអាយ សូ ... Read More »

ទៅឆ្លុះសត្វបាត់មួយយប់ ពេលរកឃើញក្លាយជាសពនៅក្បែរដំបូកសង្ស័យពស់ចឹក

 ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានចេញពីផ្ទះទៅឆ្លុះសត្វបាត់មួយយប់ លុះព្រឹកឡើងប្រពន្ធដើររកស្រាប់តែប្រទះឃើញក្លាយសាកសពដេកស្លាប់នៅកណ្តាលវាលស្រែក្បែរដំបូក ត្រង់ចំណុចគ្រិះតាគ្រាំងខាងត្បូងចម្ងាយ ៦គ.ម ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២រសៀលថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២០ ដោយសង្ស័យថាស្លាប់ដោយពស់ចឹក។   លោកសៅ  សារឿន អធិការនគរបាលស្រុកថ្មពួក ... Read More »

អាកាសចរស៊ីវិលកម្ពុជា នៅតែបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តសៀមរាប នឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ទោះបីវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយក៏ដោយ

ខេត្តសៀមរាប៖ព្រលានយន្ដហោះអន្ដរជាតិអង្គរ ដែលបាននិងកំពុងសាងសង់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣ ដោយពុំមានការពន្យារពេល ក្នុងអំឡុងវិបត្តិជាសកលនៃជំងឺកូវីដ-១៩ឡើយ នេះបើតាមការបញ្ជាក់ របស់ លោកជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងឱកាសលោកចុះពិនិត្យការដ្ឋានសាងសង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។ ... Read More »

Update ៖ មន្ត្រីជំនាញចុះពិនិត្យទីតាំងស្តុកផលិតផលគ្រឿងសំអាង របស់ក្រុមហ៊ុន ATOMY (CAMBODIA) Co,.LTD ឈានដល់បិទទីតាំង និងនាំខ្លួនម្ចាស់ទៅសាកសួរ

ភ្នំពេញ ៖ បន្ទាប់ពីមន្ត្រីជំនាញចុះពិនិត្យទីតាំងស្តុកផលិតផលគ្រឿងសំអាង របស់ក្រុមហ៊ុន ATOMY (CAMBODIA) Co,.LTD ហើយម្ចាស់ទីតាំងមិនព្រមយកឯកសារពាក់ព័ន្ធមកបង្ហាញ គឺឈានដល់គណៈកម្មការចម្រុះបិទទីតាំងបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទៅសាកសួរនៅអង្គភាព ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ។ សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ទោ ទូច ... Read More »

កូរ៉េខាងជើង បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ ដែលមាន​ទីតាំង​ក្នុង​ទឹកដី​ខ្លួន នៅ​ទីក្រុង Kaesong

អន្តរជាតិ៖ ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​១៦ ខែមិថុនាឆ្នាំ២០២០នេះ បានចេញផ្សាយដោយដកស្រង់ពីការបញ្ជាក់​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ថា៖ កូរ៉េខាងជើង បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េដែលមាន​ទីតាំង​ក្នុង​ទឹកដី​ខ្លួន នៅទីក្រុង Kaesong ។ យោងតាមក្រសួង​បង្រួបបង្រួម​កូរ៉េ​ បានសរសេរ​ក្នុង​សារ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា «​កូរ៉េខាងជើង បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​នៅ​ម៉ោងជាង​ពីរ​រសៀល ... Read More »

លោក ដូ​ណា​ល់ ត្រាំ នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បីកំណែទម្រង់​ស្ថាប័ន​ប៉ូលិស

អន្តរជាតិ៖ មួយរយៈ​ចុងក្រោយ​នេះ បញ្ហា​រវាង​ប៉ូលិស​អាមេរិក និង​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ បានកើត​ឡើងជា​បន្តបន្ទាប់ លោកប្រធានាធិបតី​អាមេរិកដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១៦ ខែមិថុនា នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បី​កែលម្អ​ពីរ​បៀប​ធ្វើការ​របស់​ប៉ូលិសអាមេរិក​ក្នុង​លក្ខខណ្ឌ​មួយចំនួន​ដូចជា៖ ការកែលម្អ​គុណភាព​របស់​ប៉ូលិស ការហ្វឹកហាត់ និង​សុខភាព​ផ្លូវចិត្ត​ជាដើម​។ ​​​បើតាម​ការលើកឡើង​រប​ស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​ ... Read More »

យន្តហោះចម្បាំងរបស់អាមេរិក ប្រភេទ ​F-15 ធ្លាក់ចូលក្នុងសមុទ្រ North Sea ​ប្រទេសអង់គ្លេស

អន្តរជាតិ ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានអោយដឹងថា យន្តហោះចម្បាំងប្រភេទ ​F-15 ធ្លាក់ចូលទៅក្នុងសមុទ្រ North Sea ​របស់ប្រទេសអង់គ្លេស បណ្តាលអោយ បុរសម្នាក់ ដែលជាអ្នកបើក​យន្ដហោះចម្បាំង​ក្នុងកងទ័ពអាកាសសហរដ្ឋអាមេរិកម្នាក់ ​បានស្លាប់​។ ... Read More »

កម្មករដាក់លូម្នាក់ឡើងឈរ លើប៉ែលគ្រឿងចក្របង្វិលខ្សែកាប្លិ៍ឆក់ធ្លាក់ចុះមកដីស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ ៖កម្មករដាក់លូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលដែលរូបគេឡើងឈរលើប៉ែលគ្រឿងចក្រទៅបង្វិលខ្សែកាប្លិ៍ភ្លើងដើម្បីទាក់ទប់កុំឲ្យបង្គោលរលំ ហើយក៏ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យធ្លាក់បោកផ្ទប់ថ្មបែកក្បាលស្លាប់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៤ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះខាងលើឈ្មោះ ពៅ វែង ... Read More »

ព្រឹកស្អែក អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ នៅព្រឹកស្អែកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ»។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី១៦ ខែមិថុនា ... Read More »

អគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្នុងបុរី មេគង្គ ខូចខាត អស់សម្ភារក្នុងបន្ទប់

ភ្នំពេញ៖ ផ្ទះមួយល្វែងនៅក្នុងបុរីមេគង្គ មួយកន្លែងសង្ស័យឆ្លងចរន្តអគ្គិសនី ត្រូវបានអគ្គីភ័យឆាបឆេះអស់សម្ភារក្នុងបន្ទប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងបុរីមេគង្គមួយកន្លែង ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាផ្ទះល្វែងមួយនៅក្នុងបុរីមេគង្គមួយកន្លែងសង្ស័យឆ្លងចរន្តអគ្គិសនីត្រូវបានអគ្គីភ័យឆាបឆេះបន្ទប់ជាន់ទី២ ផ្អើលប្រជាពលរដ្ឋនៅក្នុងបុរី តែត្រូវបាន ... Read More »

លោកអភិបាលខេត្តដឹកនាំមន្ត្រីជុំវិញខេត្ត យកចង្ហាន់នឹងទេយ្យទានវេប្រគេនព្រះសង្ឃ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ គម្រប់ខួប៨៤ យាងចូល៨៥ព្រះវស្សា

ខេត្តស្ទឹងត្រែង៖ នៅក្នុងឱកាសដ៏មហាជ័យមង្គលប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខនេះលោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្ត លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ... Read More »

នាយករដ្ឋមន្ត្រី​ថៃ ​ដាស់តឿន​ប្រជាជន​ថៃ​កុំ​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​មហាក្សត្រ ព្រោះ​នឹង​នាំ​បញ្ហា​ដល់​ខ្លួនឯង​

អន្តរជាតិ៖ លោក ប្រា​យុទ្ធ ចាន់អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នៅថ្ងៃទី​១៥ ខែមិថុនាឆ្នាំ២០២០ បាន​ដាស់តឿន​ប្រជាជន​ថៃ​កុំ​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​មហាក្សត្រ ព្រោះ​នឹង​នាំ​បញ្ហា​ដល់​ខ្លួនឯង​។ ប៉ុន្តែ​លោក ប្រា​យុ​ទ្ធ អះអាងថាមាត្រា​ស្ដីពី​ការ​ទោសទណ្ឌ​អ្នក​ប្រមាថ​ស្ដេច (Les Majeste) មិនត្រូវ​បាន​យកមកអនុវត្ត​ឡើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​តាម​ព្រះរាជតម្រិះ​មហាក្សត្រមហា ... Read More »

លទ្ធផលសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ»

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានចេញ សេចក្តីប្រកាសព័ត៌មានលើលទ្ធផលសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី ... Read More »

កម្ពុជាបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារដល់ពលរដ្ឋខ្មែរនៅបរទេស

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជានៅក្រៅបរទេស តែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ពលរដ្ឋខ្មែរនៅបរទេស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា៖ ចាប់តាំងពីមានការផ្ទុះរាលដាលនៃជម្ងឺកូវីដ-១៩មក គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ការឧបត្ថម្ភម៉ាស ... Read More »