ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ក្រសួងសុខាភិបាលសម្រចធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅរៀងរាល់ថ្ងៃចន្ទសប្តាហ៍នីមួយៗវេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនព័ត៌មានឱ្យដឹងថា ក្រសួងសម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ នីមួយៗនៅវេលាម៉ោង ៩និង៣០នាទី ព្រឹកដើម្បីធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩។ ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអោយដឹងនៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០នេះ ថាក្រសួងសុខាភិបាល សម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ នៅវេលាម៉ោង ... Read More »

ទីបំផុត…នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្អាកការងារ លោកស្នងការរងខេត្តកណ្តាល ស្រេង សុខា បណ្តោះអាសន្នហើយ

ខេត្តកណ្តាល៖ ទីបំផុតលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល ដែលមានរឿងអាស្រូវមិនចេះចប់នោះ ត្រូវបាននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេច ផ្អាកការងារបណ្តោះអាសន្ន ។ ... Read More »

សម្រាប់ថ្ងៃទី៨នេះ មានអ្នកជាសះស្បើយថ្មីរហូតដល់ចំនួន៥នាក់ ធ្វើឲ្យចំនួនសរុបអ្នកជាសះស្បើយកើនដល់៦៣នាក់ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់ថ្មីទៀត

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី៨ខែ មេសាឆ្នាំ២០២០ នេះ។ -រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ២នាក់ -អ្នកជាសះស្បើយថ្មីចំនួន ៥នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ៦៣នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៥៤នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា ... Read More »

លោក ឧត្តមសេនីយ៍ទោ លឹម សុខាភក្ដី បរិច្ចាគថវិកាចំនួន ២០០,០០០រៀល រយៈពេលចំនួន៦ខែ ដល់គណកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ លឹម សុខាភក្ដី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបរិច្ចាគនូវថវិកាចំនួន ២០០,០០០៛(ពីររយពាន់រៀលគត់) នៃប្រាក់បៀវត្សប្រចាំខែ ចំនួន០៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ ។ ... Read More »

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា ធាតុអាកាសក្តៅនឹងចុះមកកម្រិតពី៣២-៣៧អង្សាសេ និងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ដោយបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា។ ស្ថានភាពបែបនេះ និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ... Read More »

ព្រហ្មទណ្ឌ កម្រិតធ្ងន់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទ ដៃ ជនជាតិចិន

ភ្នំពេញ៖ កម្លាំង​​ល្បាត​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានប្រដេញ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២នាក់​។​ករណីឆក់​(​ទូរស័ព្ទ​ដៃ​ជនជាតិចិន)ធ្វើដំ ណើរតាម(PASSAPP)តែមិនបានសម្រច កាលពីម៉ោង៧:៣០​នាទីយប់ ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២០ ​​ត្រង់ផ្លូវលេខ៦៣ កែង២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។​ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ចាប់ខ្លួនបុរសម្នាក់បង្កើតហ្វេសប៊ុកក្លែងដាក់ឈ្មោះអតីតប្រពន្ធប្រមាថថ្នាក់ដឹកនាំនិងព្រះមហាក្សត្រ

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យម្នាក់ ឈ្មោះ អាត់ អេង ឬ សេន អាត ... Read More »

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ទាំងគណ:មហានិកាយ និង គណ:ធម្មយុត្តិកនិកាយ ចេញព្រះរាជសង្ឃប្រកាស ស្តីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ទាំងគណ:មហានិកាយ និង គណ:ធម្មយុត្តិកនិកាយ ចេញព្រះរាជសង្ឃប្រកាស ស្តីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ព័ត៌មានលម្អិតសូមអានខ្លឹសារដូចខាងក្រោម ៖ Read More »

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់២ខ្នងនៅខណ្ឌដង្កោ​

ភ្នំពេញ ៖​ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង​ នៅត្រង់ចំណុចខាងលិចរង្វង់មូលនាងបីគួរស្រូវ ប្រមាណ២០០ម៉ែត្រ ក្នុងភូមិប្រធាត សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​កាលពីវេលាម៉ោង១២​ និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០​ ។ ... Read More »

ងោកមួយភាំងបើករថយន្តដឹកទឹកកកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តដឹកទឹកកកងោកមួយភាំងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងរថយន្តកល់ជាប់ពីលើផ្អៀងមួយចំហៀងសំណាងមិនបង្កឲ្យមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ១០ នាទីយប់ថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២០ នៅចំណុចមុខទីស្តីការក្រសួងសុខាភិបាល តាមបណ្ដោយធ្វើ ២៨៩ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ តាមការរៀបរាប់ពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបើករថយន្តដឹកទឹកកកមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-2154ដឹកទឹកកកចេញពីរោងចក្រនៅម្ដុំផ្សារព្រែកព្នៅយកមកដាក់ឲ្យម៉ូយនៅក្នុងភ្នំពេញក្រោយពីដាក់ឲ្យម៉ូយអស់រួចរាល់ហើយក៏បានបើករថយន្តយកទៅទុកនៅរោងចក្រទឹកកកវិញដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ... Read More »

ខ្យល់កន្រ្តាក់បន្តបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋសង់ផ្ទាល់ដីទំហ៊ុំ ៥ម៉្រែត្រ គុណនឹង ៨ម៉ែត្រ ត្រូវបានរងការខូចខាតអស់ទាំងស្រុង ដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់វាយប្រហារ ។ ករណីខ្យល់កន្រ្តាក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខាងលើ បានកើតឡើងនារសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

ការប្រកួត ONE Championship ​ពន្យារ​ពេល​​កម្មវិធីប្រកួតចំនួន២ដោយសារកូវីដ-១៩

នាយក​ប្រតិបត្តិ​ ​ONE Championship​ ​លោក​ Chatri Sityodtong បានចេញសេចក្តីប្រកកាសព័ត៌មាន​ការ​ពន្យារ​​​កម្មវិធីប្រកួតចំនួនពីរក្នុងខែមេសានេះ ដោយគ្រោងប្រកួតបិទទ្វារ ។ ប៉ុន្តែការរំពឹងទុកនេះត្រូវបានផ្អាកដោយសារការរីករាលដាលនៃ មេរោគកូរ៉ូណា (កូវីដ-១៩) ហើយសេចក្តីប្រកាសនេះក៏បានផ្សព្វផ្សាយលើ​ទំព័រ​​ Facebook ​ផ្លូវ​ការ​​​របស់​លោក ... Read More »

បរិក្ខារពេទ្យ​ជាច្រើនត្រូវកូរ៉េខាងត្បូង បញ្ជូនទៅជួយអ៊ីរ៉ង់ ក្នុងពេលអាមេរិកប្រឈមកង្វះយ៉ាងខ្លាំង

ប្រទេសអុីរ៉ង់៖ កន្លងមកប្រធានាធិបតីអាមេរិក ស្នើកូរ៉េខាងត្បូង ផ្តល់ជំនួយជាបរិក្ខារពេទ្យ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង មិនហ៊ានសម្រេចឡើយ ទល់តែក្រសួងសុខាភិបាលទើប អាចសម្រេចបាន។ ប៉ុន្តែនៅពេលនេះ​​កូរ៉េខាងត្បូង​ជួយបរិក្ខារវេជ្ជសាស្ត្រ ​តម្លៃ​​២លានដុល្លារដល់អ៊ីរ៉ង់​ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ សារព័ត៌មានអ៊ីរ៉ង់ MEHR ​នៅថ្ងៃទី​៧ ... Read More »

ជនដៃដល់ដែលចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារ ទំនងត្រូវបានដោះលែង ក្រោមហេតុផលសម្របសម្រួលនិងធ្វើកិច្ចសន្យាអប់រំ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងប្រាប់សារព័ត៌មានថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ ថា ជនសង្ស័យដែលចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារ កំពុងស្ថិតក្រោមការសាកសួរនៅឡើយ ។ លោកអធិការ ... Read More »

សម្ដេចក្រឡាហោម ស ខេង បរិច្ចាគនូវប្រាក់បៀវត្សរ៍ប្រចាំខែ រយៈពេល០៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សរ៍ប្រចាំខែ រយៈពេល០៣ខែ គិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ... Read More »

ស្ថានឯកអគ្គរាជទូតកម្ពុជា៖ ពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅធ្វើការ និងសិក្សានៅប្រទេសម៉ាឡេសុី សូមមេត្តាកុំព្យាយាមរកមធ្យោបាយវិលត្រឡប់ទៅកាន់កម្ពុជាវិញក្នុងអំឡុងពេលនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរួចមកហើយ ក្នុងសន្និសីទកាសែតនៅវិមានសន្តិភាព គឺសុំចិត្តប្រជាជនខ្មែរ១៥០នាក់ ដែលត្រូវមកកាន់កម្ពុជាវិញនៅថ្ងៃនេះ មេត្តារស់នៅប្រទេសម៉ាឡេសុីសិន ដើម្បីការពារចំពោះសុវត្ថិភាព រួចផុតពីការរាកដាល នៃជំងឺកូវីដ១៩ អនុវត្តតាមការណែនាំប្រទេសម៉ាឡេសុី ... Read More »

អធិការនគរបាលខណ្ឌឫស្សីកែវ និងភរិយា ប្រគល់ទឹកក្រូច ទឹកសុទ្ធ និងថវិកា មួយចំនួនជូនបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី បម្រើអោយផ្នែកមនុស្សធម៍ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញ៖លោកវីរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងភរិយា បានប្រគល់ទឹកក្រូច ទឹកសុទ្ធ និងថវិកា មួយចំនួនជូន លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ... Read More »

ពលរដ្ឋ១០៥គ្រួសារនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃទទួលគ្រឿងឧបភោគ បរិភោគ ពីអាជ្ញាធរ

ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្វះខាត១០៥គ្រួសារ ចំនួន២ភូមិគឺភូមិប៉ោយប៉ែតនិងភូមិអូរជ្រៅដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ សំរាកពីការងារក្នុងស្ថានភាពរាជរដ្ឋាភិបាលកម្ពុជា.ថៃ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទទួលគ្រឿងឧបភោគ បរិភោគពីសប្បុរសជនតាមរយៈសាលាសង្កាត់ប៉ោយប៉ែតនៅរសៀលថ្ងៃទី៧ខែមេសាឆ្នាំ២០២០នេះ។ នៅក្នុងឱកាស់ចែករំលែកគ្រឿងឧបភោគបរិភោគនោះលោកអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល បានមានប្រសាសន៌ណែនាំពលរដ្ឋឲ្យចេះសំអាតនិងអនាម័យ លាងដៃដោយជែល ឬទឹកអាកុលមុនទទួលទានអាហារផ្សេងៗ ។ ជួយសហការគ្នាឲ្យនៅដាច់ដោយឡែកចំពោះពលរដ្ឋដែលមានមនុស្សក្នុងគ្រួសាររបស់គាត់វិលធ្វើការពីប្រទេសជិតខាង ... Read More »

មានទំនាស់តាមលេងហ្វេសបុកក្មេងទំនើងចិត្តខ្លាំង២នាក់តាមរកគូទំនាស់កាប់គ្នារង របួសធ្ងន់ ត្រូវអាវុធហត្ថចាប់បញ្ជូនតុលាការ

បន្ទាយមានជ័យ៖ នេះពិតជាចិត្តសាហាវមែនគ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសបុកសោះក្មេងទំនើងចិត្តខ្លាំងចំនួន៣នាក់ បានស្វែងតាមរកគូទំនាស់ឃើញទាញកាំបិតកាប់ចំ ក របួសធ្ងន់ ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្រ្កាប ចាប់ខ្លួនបាននៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ... Read More »

គ.ជ.ប សម្រេចពន្យាពេលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ភ្នំពេញ៖ គ.ជ.ប សម្រេចពន្យាពេលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ។ នេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ ជ ប ទាំងស្រុង៖ Read More »

លោក ហុឹម វុិចតេលា ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន២០ ០០០០រៀល សម្រាប់រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩ លោក ហុឹម វុិចតេលា អនុប្រធាននាយកដ្ឋាន អាជ្ញាសាលា នៃក្រសួងយុត្តិធម៌ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន២០,០០០០រៀល ... Read More »

ទីបំផុត អាជ្ញាធរ កម្លាំងចម្រុះចុះទៅអើតមើល ទីតាំងសណ្ឋាគារ មណ្ឌលគិរី លួចបើកល្បែងអនឡាញ

ខេត្តមណ្ឌលគិរី ៖ សណ្ឋាគារមណ្ឌលគិរី ស្ថិតក្នុងក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលគេរាយការណ៍ថា លួចបើកបនល្បែងអនឡាញ អិនធើណេត នោះ ត្រូវបានកម្លាំងចម្រុៈ អាជ្ញាធរ ប្រមាណជាង២០នាក់ ក្នុងនោះមានខាងកម្លាំងនគរបាលដឹកនាំលោក ទៀង ... Read More »

រដ្ឋបាលខណ្ឌមានជ័យ ទទួលសម្ភារ៖ ម៉ាស់ អាកុល ពីលោក ឃួង ស្រេង អភិបាល និងទទួល ម៉ាស់ ទឹកសុទ្ធ និងថវិកា ពីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅគេហដ្ឋានផ្ទាល់

ភ្នំពេញ៖ នៅរសៀល ថ្ងៃច័ន្ទ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២០ លោក ពេជ្រ ... Read More »

ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ឆែក​លើជ​នសង្ស័យរកឃើញ​គ្រឿងញៀន

ខេត្ត​ត្បូងឃុំ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានស្រុកពញាក្រែក សហការប៉ុស្តិ៍នគរបាលរដ្ឋបាល កណ្តោលជ្រុំ ចុះឆែកឆេរអាវុធជាតិផ្ទុះនៅ ចំណុចភូមិទួលចំការ ឃុំកណ្ដោល ជ្រុំ ស្រុកពញាក្រែក  ឃាត់ខ្លួនជនសង្ស័យ ០១នាក់ កាលពីវេលាម៉ោង២០ និង ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួចយកផលិតផលមួយចំនួន)

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួចយកផលិតផលមួយចំនួន)ហើយរត់គេចខ្លួនបាន១ថ្ងៃក៏ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ កាលពីម៉ោង​១៣:៣០នាទីរសៀល ថ្ងៃទី​០៥ខែមេសា​ឆ្នាំ​២០២០​​ នៅចំណុច​ឃ្លាំង​លេខ២២៣J ផ្លូវ​៥៩៨​ ក្រុមទី៦​ ភូមិគង្គាផុស​ សង្កាត់​ទួលសង្កែ​ងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។ ​ លោកហ៊ាង ថារ៉េត ... Read More »

មន្ត្រីខ្មែរម្នាក់ដែលសះស្បើយពីជំងឺកូវីត១៩ រៀបរាប់ពី ការព្យាបាល និងការប្រើប្រាស់ថ្នាំ និងសមត្ថភាពពេទ្យ

ភ្នំពេញ៖ ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីត១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ១) ការឆ្លង និងអាការៈដំបូង ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ ... Read More »

Google Pixel 4 បានupdate ការដោះសោដោយ ‘កែវភ្នែក’

ហ្គូហ្គោលបានចេញនូវការអាប់ដែតសម្រាប់ភីកសែល ៤ ថ្ងៃនេះទាមទារឱ្យអ្នកប្រើប្រាស់ការបើកភ្នែកនៅពេលប្រើដោះសោរ មុខដើម្បីបើកទូរស័ព្ទ។ ការធ្វើអាប់ដែតនេះណែនាំអំពី“ ត្រូវការបើកភ្នែក” លក្ខណៈពិសេសដែលបើកដំណើរការតាមលំនាំដើម។ វាផ្តល់នូវវិធានការសុវត្ថិភាពបន្ថែមប៉ុន្តែអ្នកមានជម្រើសក្នុងការបិទវានៅក្នុងការកំណត់ដោះសោមុខរបស់ភីកសែល ៤ ។ កង្វះនៃលក្ខណៈពិសេសនៃការរកឃើញដោយបើកចំហគឺជាការរិះគន់ដ៏ធំបំផុតមួយរបស់ភីកសែល ៤ នៅពេលចាប់ផ្តើម ដំណើរការ។ មុខងារត្រូវបានសន្មត់ថានឹងជួយធានាថាទូរស័ព្ទរបស់អ្នកមិនត្រូវបានដោះសោដោយមនុស្សដែលព្យាយាមបើកវាពេល ... Read More »

ប្រាក់ចំណេញរបស់ក្រុមហ៊ុនសាំស៊ុងមានការកើនឡើងបន្តិចក្នុងអំឡុងពេលនៃការផ្ទុះ Covid-19

សាំស៊ុងអេឡិចត្រូនិចគឺជាក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាធំដំបូងគេមួយដែលប្រកាសពីតួលេខរកប្រាក់ចំណូលចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងហើយរហូតមកដល់ពេលនេះយ៉ាងហោចណាស់ក្រុមហ៊ុនហាក់ដូចជាមិនមានផលប៉ះពាល់អ្វីទេ។ នៅក្នុងការណែនាំដែលចេញនៅថ្ងៃនេះក្រុមហ៊ុន Samsung និយាយថាប្រាក់ចំណូលត្រីមាសទី ១ របស់ខ្លួនមានចំនួនប្រមាណ ៥៥ ពាន់ពាន់លានវ៉ុន (៤៤,៩ ពាន់លានដុល្លារ) ដែលជាកំណើន ៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញ ប្រតិបត្តិការត្រូវបានគេរំពឹងថានឹងកើនឡើង ... Read More »

ជញ្ជ្រាំងស្រែចំនួន៤៥ហិកតា និងដើមប្រេងខ្យល់ត្រូវបានអគ្គីភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជញ្ជ្រាំង ស្រែចំនួន៤៥ហិកតា និងដើមប្រេងខ្យល់ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយពន្លត់និងយករថយន្តពន្លត់៣គ្រឿងអន្តរាគមន៏បាញ់ពន្លត់ចំណាយអស់ទឹក៧រថយន្តទើបគ្រប់គ្រងស្ថានការណ៏បានខណះសង្ស័យមានគេលួតដុតទើបមានការឆេះទ្រង់ទ្រាយធំបែបនេះ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី៦មេសាឆ្នាំ២០២០ស្ថិតភូមិទួលត្របែក ឃុំប្រសូតិ ស្រុកស្វាយទាប ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាការឆេះជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នានេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលបណ្ដាលអោយមានភ្លើងឆាបឆេះនេះនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដោយសង្ស័យថា មានមនុស្សលួចដុតទើបភ្លើងឆាបឆេះមានទ្រង់ទ្រាយធំបែបនេះ។ ប្រភពបន្តថាសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៏បាន និងបាញ់ពន្លត់ជោគជ័យដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង របស់កងរាជអាវុធហត្ថស្រុកស្វាយទាបនិង ... Read More »

នៅស្រុកពារាំង ពលករចំណាកស្រុក មកពីក្រៅប្រទេស រស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ

ខេត្តព្រៃវែង៖ ពលករចំណាកស្រុក មកពីក្រៅប្រទេស ដែលរស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ បាននិងកំពុងពិនិត្យតាមដានសុខភាពរបស់ពួកគាត់។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថ្លែងសសើរដល់ ពលករនាសន្និសីទកាសែត ថាចេះ អនុវត្តរស់នៅដាច់ដោយឡែកពីគេ ហើយមានការយកចិត្តទុកពីក្រុមការងារនោះទៀតផង។ ជាក់ស្តែងនារសៀលថ្ងៃអង្គារ ... Read More »