ភ្នំពេញ ៖ ជនសង្ស័យចំនួន០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ ... Read More »
Author Archives: Roth Sopha
កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើង៦នាក់ មកធ្វើកិច្ចសន្យាអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមទីសាធារណៈ
ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើង៦នាក់ មកធ្វើកិច្ចសន្យាអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមទីសាធារណៈនៅស្រុកស្វាយជ្រំ។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ ដែលបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិថ្មស ... Read More »
រថយន្តកុងតឺន័របុកម៉ូតូពីក្រោយកិននារីម្នាក់ស្លាប់ភ្លាមៗ
ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះបេីតាមបញ្ជាក់ពីកាតធ្វេីការនៅជាប់ខ្លួនមានឈ្មោះ កេត សាវ័ន្ត ភេទស្រី។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ... Read More »
ក្រសួងរៀបចំដែនដី នឹងចាត់វិធានការតាមច្បាប់ លើជនទុច្ចរិតក្លែងជាជំនួយការឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានទាក់ទងទៅអតិថិជនគម្រោងដីឡូត៍ភូមិមរតក
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (៥. ន. ស.) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានជនទុច្ចរិតមួយចំនួនបានឆ្លៀតឱកាសក្លែងបន្លំឋានៈជាថ្នាក់ដឹកនាំក្រសួង ដ.ន.ស. និងឋានៈ ជាជំនួយការផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី សាយ ... Read More »
លោក Xi Jinping ប្រធានរដ្ឋចិនធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅក្រុង Chengdu
អន្តរជាតិ ៖ ថ្ងៃទី៥ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំងនៅក្រុងDujiangyanខេត្តSichuan។ លោកXi Jinpingបានណែនាំអំពីប្រវត្តិនិងសារៈសំខាន់នៃទីក្រុងDujiangyan ដោយចង្អុលបង្ហាញថា វិស្វកម្មធារាសាស្ត្រDujiangyanគឺជាវិស្វកម្មធារាសាស្ត្របុរាណតែមួយគត់នៅលើពិភពលោក ដែលនៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយក៏ជាការអនុវត្តដោយជោគជ័យដំបូងបំផុតមួយនៃការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិផងដែរ។ដំណើរការសាងសង់បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវស្មារតីរបស់ប្រជាជាតិចិនដែលមិនខ្លាចការលំបាកនិងហ៊ានត្រួសត្រាយ។ប្រជាជាតិបារាំងក៏មានស្មារតីមិនចុះចាញ់ការលំបាកផងដែរ។ប្រទេសចិននិងបារាំងគួរតែអាចស្វែងយល់និងគោរពគ្នាទៅវិញទៅមកបានល្អជាងប្រទេសដទៃទៀត។ ជាការឆ្លើយតប លោកMacronបានលើកឡើងថា ... Read More »
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានថ្នាលឌីជីថលចំនួន២ ដាក់តាំងបង្ហាញក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥”
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈក្រុមការងារចូលរួមការតាំងពិពណ៌សមិទ្ធផលឌីជីថលឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ... Read More »
ម្តាយអាយុ ៧៣ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញកប់នៅក្នុងផ្ទះដោយមាននិមិត្តសញ្ញាសាសនានៅលើខ្លួនរបស់គាត់ ! ប៉ូលីសកំពុងប្រញាប់ប្រញាល់ស្វែងរកមូលហេតុ
ប្រទេសថៃ ៖ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ ករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានធ្វើឱ្យសហគមន៍នៃស្រុក Palm Pattana ក្នុងស្រុក Manang រង្គោះរង្គើបន្ទាប់ពីប៉ូលីសបានរកឃើញសាកសពស្ត្រីអាយុ ៧៣ ឆ្នាំម្នាក់ដែលត្រូវបានកប់នៅក្នុងយានដ្ឋាននៃផ្ទះរបស់គាត់ផ្ទាល់។ ... Read More »
មុននេះ ! សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបភាពអង្គុយលេង នៅមុខឆ្នេរសមុទ្រ ក្នុងខេត្ដព្រះសីហនុ អមនឹងខ្លឹមសារ និយាយពីការផ្លាស់ប្ដូរតួនាទី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះលើផេកផ្លូវការ នូវរូបភាពប៉ុន្មានសន្លឹក ដែលសម្ដេចកំពុងតែអង្គុយលេង និងងូតទឹកសមុទ្រ ... Read More »
Cary-Hiroyuki Tagawa តារាសម្តែងដែលបានសម្តែងក្នុងរឿង ‘Mortal Kombat’ បានទទួលមរណភាពក្នុងអាយុ 75 ឆ្នាំ
អន្តរជាតិ ៖ Santa Barbara រដ្ឋ California (AP) —8លោក Cary-Hiroyuki Tagawa ជាតារាសម្តែងដែលកើតនៅទីក្រុងតូក្យូ ដែលត្រូវបានគេស្គាល់ដោយសារតួនាទីរបស់គាត់នៅក្នុងខ្សែភាពយន្ត “Mortal Kombat” និងរឿងភាគទូរទស្សន៍ ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ជាការគួរឲ្យចង់អស់សំណើចណាស់ដែលសៀមនិយាយថាខ្មែរក្លែងប្រវត្តិសាស្ត្រនិងមានមហិច្ឆតាឈ្លានពានសៀម ... Read More »
ក្រសួងមហាផ្ទៃបើកឱ្យមន្ត្រីប្រើចំណតយានយន្ត៥ជាន់ បាន២សប្ដាហ៍ហើយ! តស់មកដឹងលក្ខណៈពិសេសចំណតថ្មីនេះ!
ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងមហាផ្ទៃ ដែលមានយានជំនិះទាំងរថយន្ត និងម៉ូតូ ប្រើប្រាស់ចំណតយានយន្តថ្មីកម្ពស់៥ជាន់ បានពីរសប្តាហ៍ហើយ។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ... Read More »
សិស្សសាលាពីរនាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តដួលខ្ទាតចូលក្រោមកង់រថយន្តនោះកិនបែកក្បាលស្លាប់
ភ្នំពេញ៖ ក្មេងស្រីសិស្សសាលាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ូតូឌុបគ្នាហើយបានវ៉ាជែងខាងឆ្វេងរថយន្តឃ្លុប១គ្រឿង ខណៈនោះក៏ទាក់ដៃចង្កូតជាមួយរថយន្តខាងលើបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តនោះកិនបែកក្បាលស្លាប់ភ្លាមៗ ចំណែកមិត្រភក្ដិរងរបួសស្រាលប៉ុណ្ណោះ ។ ហេតុការាណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីពរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសមហាវិថីសុី ជីនពីង ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »
លោកអភិបាល ក្រុងបាវិត អញ្ជើញ ក្រុងពាលីសាងសង់ក្លោងទ្វារ បូជនីយដ្ឋាន លោកយាយស្រី សង្កាត់បាទី ក្រុងបាវិត
ខេត្តស្វាយរៀង:លោក អភិបាលក្រុងបាវិតអញ្ជើញ ក្រុងពាលី សុំសេចក្ដីសុខក្នុងការសាងសង់ក្លោងទ្វារ បូជនីយដ្ឋាន លោកយាយស្រី សង្កាត់បាទី ក្រុងបាវិត ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក លឹម ... Read More »
រថយន្តធុនធំបុកតកន្ទុយគ្នាហេីយត្រូវឡាំប្រឺតាបុកពីក្រោយបន្តទៀតរបួស៤នាក់
ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបេីកបុកគូទរថយន្តកុងតឺន័រមួយគ្រឿងទៀតរងការខូចខាតបន្ទាប់ស្រាប់តែមានឡាំត្រឺតាបុកបន្តកន្ទុយបន្ថែមទៀតបណ្តាលឲ្យរងរបួស៤នាក់ត្រូវបាន កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ជនរងគ្រោះទី១ មានឈ្មោះ ស៑ន នីន ... Read More »
ក្រុមហ៊ុនចំនួន 8 ត្រូវបានដាក់ក្នុងបញ្ជីខ្មៅជាប់ពាក់ព័ន្ធក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីចំនួនប្រាំបីត្រូវបានដាក់ក្នុងបញ្ជីខ្មៅ និងរារាំងមិនឱ្យធ្វើអាជីវកម្មដោយសារតែទំនាក់ទំនងរបស់ពួកគេទៅនឹងជនរត់គេចខ្លួនពីរនាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរតួកណ្តាលនៅក្នុងករណីលាងលុយចំនួន 2.3 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនោះត្រូវបានគេរកឃើញថាមានទំនាក់ទំនងភាគច្រើនជាមួយបុគ្គល Su Binghai និង Xu Haika នេះបើយោងតាមកងកម្លាំងប៉ូលីសសិង្ហបុរី និងអាជ្ញាធរនិយតកម្មគណនេយ្យ និងសាជីវកម្ម ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន The ... Read More »
បង្ក្រាបឃាត់ខ្លួនក្មេងទំនេីង៤នាក់ បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ យកមកអប់រំនៅអធិការដ្ឋានស្រុកបាណន់
ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកបាណន់ឲ្យដឹងនៅថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង០៩÷៣០នាទីកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ទទួលពត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ពេញលើដងផ្លូវ ដែលបង្កឲ្យមានភាពអាណាធិបតេយ្យ នៅចំណុចលើផ្លូវកៅស៊ូ ភូមិបាណន់ ឃុំកន្ទឺ២ ... Read More »
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់
ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មានជនសង្ស័យ១ក្រុម ជាជនជាតិចិន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿងម៉ាក RANGE ... Read More »
ឃាត់រថយន្តមួយគ្រឿងប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងបំពងរំខាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅខណ្ឌបឹងកេងកង
ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ... Read More »
កម្ពុជា-ស៊ុយអែត ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងពិភាក្សាអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្ពុជា និងស៊ុយអែត បានបង្ហាញឆន្ទៈរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦ និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ ដោយរាប់បញ្ចូលទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ ការលើកឡើងនេះ ... Read More »
សុំលុយម៉ែទៅទិញថ្នាំញៀនមិនបានក៏ការខឹងបោកចានហើយគំរាមសម្លាប់ម្ដាយ,ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២៥នេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា អនុវត្ដតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះឃាត់បុគ្គលម្នាក់ដែលពោរពេញដោយសារធាតុញៀន ហើយបានគំរាមកំហែងដល់ក្រុមគ្រួសារនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះនៅចំណុចភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។ លោកវរសេនីយ៍ទោ សាវ ... Read More »
ហ៊ានហែកដីកាតុលាការហើយដឹកដែកចេញពីរោងចក្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន និងខ្មែរ៣នាក់
ខេត្តកណ្តាល÷មន្ត្រីនគរបាលនៃការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងនូវរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជនសង្ស័យជាជនជាតិចិន និងខ្មែរ៣ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពហែកឯកសាររបស់តុលាការ និងលួចដឹកដែកចេញពីរោងចក្រដែលកំពុងជាប់បម្រាមរក្សាការពារ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ ទី៣ ធ្នូ ២០២៥ វេលាម៉ោង ៨ព្រឹក ... Read More »
យុវជនម្នាក់ជិះម៉ូតូបុករថយន្តកូរ៉េផ្លូវបំបែកជាបួន បណ្តាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនឆ្លងផ្លូវជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវដូចគ្នាចំពីចំហៀងខាងឆ្វេងពេញទំហឹង កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ២២៣កែងផ្លូវ២២៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BM-9104 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២២៣ឆ្លងផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ... Read More »
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះពិនិត្យណែនាំក្លឹបកំសាន្ត២ទីតាំងក្នុងមូលដ្ឋាន
ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះពិនិត្យណែនាំក្លឹបរាំលេងកំសាន្តចំនួន២កន្លែងនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី២ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។ អាជ្ញាធរបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ផុន សុផាន ... Read More »
នារីម្នាក់ចាញ់បោកក្រុមទម្លាក់យោងដោះយកគ្រឿងអលង្ការអស់ពីខ្លួន
ភ្នំពេញ៖ នារីម្នាក់ចាកចេញពីស្រុកកំណេីតដេីម្បីមករកការងារធ្វេីនៅភ្នំពេញស្រាប់តែប៉ះក្រុមទម្លាក់យោងលួងលោមដឹកយកទៅកន្លែងស្ងាត់ដោះយកគ្រឿងអលង្ការអស់ពីខ្លួនហេីយគេចខ្លួនបាត់អស់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា រូបគេទេីបតែមកពីស្រុកនៅឯកខេត្តកំពង់ធំ ដេីម្បីមករកការងារធ្វេីនៅភ្នំពេញ ។ នៅពេលព្រឹករូបគេបានទៅដាក់ពាក្យរួចរាល់ហេីយ តែខាងរោងចក្រតម្រូវឲ្យទៅថតរូប ... Read More »
ម្តាយអស់ការស៊ូទ្រាំ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុស ដែលប្រើប្រាស់គ្រឿងញៀននិងកាន់កាំបិតផ្គាក់គម្រាមសម្លាប់ម្តាយជាច្រើនលើក
ខេត្តកណ្តាល ÷ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ស្ត្រីជាម្តាយម្នាក់ដោយអស់ការស៊ូទ្រាំនឹងជនសង្ស័យដែលជាកូនប្រុសបង្កើតខ្លួនឯងលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូនប្រុសដែលប្រើប្រាស់គ្រឿងញៀននិងតែង តែកាន់កាំបិតផ្គាក់គម្រាមថា នឹងសម្លាប់ម្តាយបង្កើតជា ច្រើនលើកពេក។ ហេតុការណ៍ចុងក្រោយបានកើតឡើង នៅវេលាម៉ោង០៤និង៣០ នាទីទាបភ្លឺ ថ្ងៃទី០២ ខែធ្នូឆ្នាំ២០២៥ ... Read More »
លោក Doan Van Sang ត្រូវបានចាប់ខ្លួនពីបទឃាតកម្មនៅ Lang Son
ប្រទេសវៀតណាម ៖ លោក Doan Van Sang អតីតអនុប្រធានក្រុមគ្រប់គ្រងទីផ្សារលេខ ៤ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មបុរសអាយុ ៣៦ ឆ្នាំម្នាក់នៅទីស្នាក់ការកណ្តាលអង្គភាពក្នុងឃុំ Huu Lung និងកំពុងបោះចោលសាកសព។ នៅរសៀលថ្ងៃទី ... Read More »
នៅថៃ ! ស្ត្រីអាយុ ៨៤ ឆ្នាំម្នាក់នៅក្រុងអយុធ្យារស់នៅលើដងផ្លូវរយៈពេល ៤ ខែដោយសារទឹកជំនន់ និយាយថាទឹកជំនន់ឆ្នាំនេះអាក្រក់ជាងឆ្នាំ ២០១១
ប្រទេសថៃ ៖ យោងតាមរបាយការណ៍នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ស្ថានភាពទឹកជំនន់នៅខេត្តអយុធ្យានៅតែធ្ងន់ធ្ងរ។ បន្ទាប់ពីទំនប់ចៅប្រាយ៉ាបានកែសម្រួលការបញ្ចេញទឹករបស់វាមកត្រឹម ១៥៥០ ម៉ែត្រគូបក្នុងមួយវិនាទី តំបន់ខាងក្រោមដូចជាទន្លេណយ នៅតែហៀរចេញ និងជន់លិចសហគមន៍ជាច្រើន។ តំបន់ខ្លះបានឃើញកម្រិតទឹកធ្លាក់ចុះបន្តិច ... Read More »
មានករណីបាក់ដើមឈើមួយបាន សង្កត់លើរថយន្ត១គ្រឿង នៅក្បែរសួននាគបាញ់ទឹក
ភ្នំពេញៈ បន្ទាប់ពីមានខ្យល់កន្ត្រាក់ និងធ្លាក់ភ្លៀងធ្លាក់ ក៏ស្រាប់តែមានដើមឈើមួយបានបាក់ សង្កត់លើរថយន្ត១គ្រឿង នៅក្បែរសួននាគបាញ់ទឹកហេតុកាលនេះ នៅវេលាម៉ោង ៥:៤០នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពពីព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថា ... Read More »
លោកស្រីភារធារី Walker និងមន្ត្រីស្ថានទូតអាមេរិក បានរៀបចំកម្មវិធីជប់លៀង ដើម្បីទទួលស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា
ភ្នំពេញ ៖ លោកស្រីភារធារី Walker និងមន្ត្រីស្ថានទូតអាមេរិក បានរៀបចំកម្មវិធីជប់លៀង កាលពីថ្ងៃទី១ ធ្នូ ដើម្បីទទួលស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ស្ថានទូតអាមេរិក មានមោទកភាពក្នុងការគាំទ្រដល់ក្រុមហ៊ុនអាមេរិកដែលមានស្តង់ដារកម្រិតខ្ពស់ ក្នុងពេលដែលពួកគេមានបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក ... Read More »
មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានផ្តល់វឌ្ឍនភាពនៃការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ នៅក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ
ភ្នំពេញ ៖ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានផ្តល់វឌ្ឍនភាពនៃការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ នៅក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ។ ចាប់ពីថ្ងៃទី២៨ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច