ព័ត៌មានទាន់ហេតុការណ៍៖

កសិកម្ម

អាជ្ញាធរខេត្តមន្ត្រីរាជការប្រមាណជាង ៥០០នាក់ ចុះជួយស្ទូងស្រូវជូនដល់ប្រជាកសិករនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តនិងមន្ទី-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការជុំវិញស្រុកស្វាយជ្រំ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ប្រមាណជាង ៥០០នាក់ ចុះជួយស្ទូងស្រូវជូនដល់ប្រជាកសិករ ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧។ ... Read More »

ការបង្កបង្កើតផលដាំដំណាំសណ្តែកបាយឆ្នាំនេះទទួលបានផលល្អ បែរជាតម្លៃថោក ពិបាករកទីផ្សារលក់

ខេត្តស្ទឹងត្រែងៈ ពលរដ្ឋដែលប្រកបមុខរបរផ្នែកកសិឧស្សាហ៍កម្មនៅតាមស្រុកស្រែចំការ ទីជនបទដាច់ឆ្ងាយពីខេត្ត ពួកគាត់បានលើកឡើងថា ការបង្កបង្កើតផលដាំដំណាំសណ្តែកបាយនៅក្នុងឆ្នាំនេះទទួលបានផលល្អប្រសើហើយ ក៏ប៉ុន្តែតម្លៃហាងឆេងចុះថោក ពិបាកក្នុងការរកទីផ្សារលក់ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចព្រៃស្លឹក ស្ថិតនៅក្នុងភូមិទាល់ ឃំុចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ... Read More »

ប្រជាកសិករ​ភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ក្រៅពីមុខរបរធ្វើស្រែចម្ការគឺនាំគ្នា​ដាំម្ទេស

ខេត្តស្វាយរៀង៖ ប្រជាកសិករ​ជាច្រើនគ្រួសារដែលមានទីលំនៅ​ភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ក្រៅពី​​មុខរបរ​ធ្វើស្រែចម្ការខ្លះក៏នាំគ្នាប្រកបមុខរបរផ្សេង​ដូចជាការ​ដាំ​ម្ទេសបន្ថែម​ទៀតដើម្បី​រក​ប្រាក់ចំណូល​ចិញ្ចឹមក្រពះនិងក្រុមគ្រួសារផងដែរ។​ បើតាមប្រជាកសិករដែលរកស៊ីដាំផ្លែរម្ទេសមានឈ្មោះលោក គឹម រ៉េត អាយុ​៥៣​ឆ្នាំ​រស់នៅភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា​ការប្រកបមុខរបរ​ដាំផ្លែរ​ម្ទេស​នេះគឺមានការពិបាកបន្តិច​ក្នុងការ​ថែ​រទាំ​ព្រោះ​មាន​សត្វ​ដ​ង្លូ​វ​ស៊ី​ស្លឹក ស៊ី​ផ្លែ អោយតែ​ប្រហែស​បន្តិច​ច្បាស់​ជា​ដង្កូវ​ស៊ី​អស់ ម្យ៉ាង ទៀត​គឺ​ក្របី​គោ​អ្នកស្រុក គេ​ប្រលែង​ចោល​ពាសវាល​ពាសកាល​ធ្វើអោយ​យើង​ពិបាក​ថែរក្សា​ក្នុង​ការដាំដុះ អញ្ចឹង​ហើយ​បានជា​អ្នកស្រុក​ពុំ​សូវ​មាន​អ្នកណា​ដាំ​នោះទេ ... Read More »

ប្រជាកសិករ៨ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តប៉ៃលិននៅតែខិតខំបន្តការដាំដុះដំឡូងមី បើមានការទីផ្សារតម្លៃចុះក៏ដោយ

ខេត្តប៉ៃលិន៖ ប្រជាកសិករក្នុងខេត្តប៉ៃលិន បានខិតខំដាំដុះដំឡូងមី រហូតមកដល់ខែឧសភានេះ ប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ នៅតែបន្តប្រមូលផលដំឡូងមី ដែលអ្នកខ្លះនៅមិនទាន់ដកលក់អស់នៅឡើយ និងអ្នកខ្លះទៀត ក៏បន្តដាំជាបន្តបន្ទាប់ បើទោះបីតម្លៃដំឡូងមីពេលបច្ចុប្បន្ននេះ មានការធ្លាក់ចុះយ៉ាងខ្លាំង និងពេលខ្លះគ្មានអ្នកទិញ ក៏ដោយ ក៏ពួកគាត់នៅតែបន្តដាំដោយគ្មានជំរើស និងសង្ឃឹមថា ... Read More »

ក្រសួងកសិកម្មទទួលបានម៉ាស៊ីនតេស្តថ្នាំកសិកម្ម

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានរៀបចំពិធី ប្រគល់-ទទួលម៉ាស៊ីនតេស្តសំណល់ថ្នាំ កសិកម្មដោយឆាប់រហ័ស រវាងក្រុមហ៊ុន Guangxi Forword ... Read More »

ការបណ្ដុះ​ផ្សិតមិនចាំបាច់ចំណាយដើមទុនធំប៉ុន្មាន​ទេ

ខេត្តសៀមរាប៖ ការបណ្ដុះ​ផ្សិត​ មិន​ចាំបាច់​ចំណាយ​ដើម​ទុន​ធំ​ប៉ុន្មាន​ទេ ព្រោះ​យើង​អាច​ជ្រើស​រើស​តាម​ខ្នាត គឺ​ខ្នាត​តូច ខ្នាត​កណ្ដាល ខ្នាត​ធំ ខ្នាត​តូច​ត្រឹម​៣០០$ ខ្នាតកណ្តាល​៦០០$​ និង​ខ្នាតធំ​៣០០០$ ​ទៅ​តាមការ​ជ្រើស​រើស​របស់​លោក​អ្នក ។ ចំពោះ​ប្រជា​ពល​រដ្ន​ស្រុក​ស្រែ​ចំ​ការ ដែល​ទំ​នេរ​ពីរ​ការ​ធ្វើស្រែ​ចំការ​ អាច​ជ្រើស​រើសការ​បណ្ដុះ​ផ្សិត​នេះ​ ... Read More »

អាចម៍គោរាប់សិបតោនត្រូវក្រុមឈ្មួញទិញយកទៅប្រទេសវៀតណាមគ្នានរំខានសមត្ថកិច្ចពាក់ព័ន្ធ

ខេត្តស្វាយរៀង៖ ឈ្មួញវៀតណាមបានមកប្រមូលទិញលាមកសត្វ គោ ក្របី ពីប្រជាកសិករខ្មែរ ប្រមាណ៣០តោនទៅ៥០តោនក្នុងមួយថ្ងៃៗ នៅស្រុកស្វាយជ្រំ ពុំមានឃើញស្ថាបន័មានសមត្ថកិច្ចណាអើពើឡើយរហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ។ បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ... Read More »

ប្រជាកសិករនៅសហគមន៍បាត់ដំបងប្រកបអាជីវកម្មដាំដំណាំជីគ្រប់ប្រភេទ អាចផ្គត់ផ្គង់ជីវភាពបានងាយស្រួល

ខេត្តបាត់ដំបង ៖ បន្ទាប់ពីប្រមូលផលស្រូវ នារដូវរំហើយ កសិករប្រមាណ៥០ភាគរយ ដែលរស់នៅជាយៗ ក្រុង បាត់ដំបង បាននាំគ្នាដាំបន្លែ និងជីគ្រប់ប្រភេទ ដែលអ្នកភូមិចាត់ទុកថា ជាដំណាំវិលជុំ ងាយស្រួលរកទីផ្សារ និងអាចផ្ដល់ចំណូល ប្រចាំថ្ងៃ ... Read More »

ស្រូវប្រាំងប្រជាពលរដ្ឋស្រុកស្ទោងប្រឈមនឹងការខ្វះខាតទឹក

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋនៅឃុំ ចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំបាន អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់រាប់រយហិកតា ដែលកំពុងរងការខូចខាត ដោយសារគ្មាន ទឹកស្រោចស្រព។ ជាមួយគ្នានេះអាជ្ញាធរស្រុកបានចុះពិនិត្យទីតាំងស្រូវប្រាំងទាំងនោះជាច្រើនដងប៉ុន្តែនៅក្បែរនោះគ្មាន ប្រភពទឹក។ ប្រជាពលរដ្ឋហាក់អស់សង្ឃឹម ពីព្រោះដើមទុនធ្វើស្រូវប្រាំងទាំងនោះ ភាគច្រើនពួកគេខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុ ... Read More »

ប្រជាកសិកររស់នៅតំបន់វាលក្រោមជាប់មាត់ទន្លេសំដែងការសប្បាយចិត្តដោយសារផលស្រូវប្រាំងទទួលបានទិន្នផលខ្ពស់

ខេត្តសៀមរាប៖ ប្រជាកសិករ រស់នៅតំបន់វាលក្រោម ជាប់មាត់ទន្លេ សំដែងការសប្បាយចិត្ត ដោយសារផលស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ ជាពិសេសប្រជាកសិករនៅឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ប្រជាកសិករនៅទីនេះបានខិតខំប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើងដើម្បីបញ្ចេញស្រូវលក់ ខណៈដែលស្រូវកំពុងឡើងថ្លៃ ។ បងប្រុស សុខ ... Read More »

ប្រជាកសិករដង្ហោយហៅរកតម្លៃហាងឆេងដំឡូងមីក្រៀមកំពុងតែចុះថោក មិនស្មើនឹងកម្លាំងពលកម្ម

ខេត្តស្ទឹងត្រែង៖ តម្លៃដំឡូងមីនៅតែចុះថោក កសិករដង្ហោយរកក្រសួងនិងអាជ្ញាធរពាក់ព័ន្ធជួយរកឈ្មួញ និងទីផ្សារឲ្យមានតម្លៃសមរម្យណាមួយ ជូនដល់ពួកគាត់ ដើម្បីឲ្យស័ក្តិសមទៅនឹងកម្លាំងពលកម្មរបស់ពួកគាត់ផង ។ សព្វថ្ងៃនេះទីផ្សារនាំដំឡូងមីចេញទៅប្រទេសក្រៅកំពុងតែធ្លាក់ចុះ ធ្វើឲ្យទាំងអ្នកលក់ និងអ្នកទិញ កំពុងតែត្អួញត្អែរគ្រប់គ្នា ។ អ្នកលក់ត្អួញត្អែរថា មិនរួចថ្លៃជួលកម្មករ តាំងពីដាំ ... Read More »

ប្រជាកសិករជាង៣០គ្រួសារ អរគុណដល់អាជ្ញាធរឃុំកំពង់អុស បានគិតគូរផ្ដល់ទឹកគ្រប់គ្រាន់ សម្រាប់ធ្វើស្រែប្រាំងលើផ្ទៃដី១១០ហិកតា

ខេត្តកណ្តាល៖ អាជ្ញាធរ ឃុំកំពង់អុស ស្រុកពញាឮ ខេត្ដកណ្ដាល ដោយបានសហការជាមួយក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៏ បានចុះបូមទឹក ពីអាងស្ដុកទឹក កំពង់អុស ដាក់ស្រែ កសិករ ៣៩ គ្រួសារ លើផ្ទៃដី ១១០ ... Read More »

ខ្មែរឥស្លាមក្នុងឃុំជីរោរ៍ទី១ស្រុក_ខេត្តត្បូងឃ្មំុងាកមកចិញ្ចឹមសត្វពពែដើម្បីធ្វើជាមុខរបរចញ្ជឹមជីវិតបន្ទាប់មុខរបរនេសាទមានការធ្លាក់ចុះ

ខេត្តត្បូងឃ្មុំ៖ ដោយសារសត្វពពែ គឺប្រភេទសត្វដែលងាយស្រួលក្នុងការចិញ្ចឹម ងាយថែទាំ ហើយធន់និងជំងឺ ចំណីអាហារ គឺស៊ីមិនរើសមុខ ចំណែកការអោយផល ក៏សមរម្យអាចទប់នឹងការចំណាយទូទៅនៅក្នុងគ្រូសារបាន និងសល់ប្រាក់មួយចំនួនផងនោះ ទើបប្រជាពលរដ្ឋចំនួនពីរភូមិ គឺភូមិព្រែកតូច និងភូមិបឹងទន្សោងនាំគ្នាងាក មកប្រកបរបរចិញ្ចឹមសត្វពពែដើម្បីជាចំណូលបន្ថែមសម្រាប់គ្រូសារ។ បើតាមអ្នកភូមិដែលចិញ្ចឹមសត្វពពែនៅទីនោះបានអោយដឹងថា ... Read More »

ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំថ្នាំជក់បើទោះបីឆ្នាំខ្លះមិនមានទីផ្សារក៏ដោយ

ខេត្តត្បូងឃ្មុំ៖ ខណៈថ្នាំជក់ជាដំណាំដែលត្រូវចំណាយដើមច្រើនជាងដំណាំផ្សេងដូចជាពោត សណ្តែក ប៉េងប៉ោះ ត្រសក់ ជាដើម ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំដំណាំថ្នាំជក់នេះទាំងប្រថុយប្រថានបើទោះបីឆ្នាំខ្លះមិនមានទីផ្សារក៏ដោយ។ បើតាមការរៀបរាប់របស់បងប្អូនប្រជាកសិករដែលដាំថ្នាំជក់ទាំងនេះរស់នៅភូមិបាតដីក្រោម ឃុំបឹងព្រួលបានអោយដឹងថា គាត់នៅតែចាប់យករបរដាំថ្នាំជក់ជារៀងរាល់ឆ្នាំ ខណៈការដាំសព្វថ្ងៃគឺត្រូវចំណាយដើមច្រើន និងធ្វើតាមបទដ្ឋានបច្ចេកទេស រួមទាំងជ្រើសរើសពូជតាមការកំណត់របស់ក្រុមហ៊ុន។ ពួកគាត់បន្តថា បើយើងធ្វើតាមការណែនាំរបស់ក្រុមហ៊ុនគឺមិនពិបាកលក់នោះទេព្រោះក្រុមហ៊ុនចាំទទួលទិញនៅពេលចំហុយស្ងួត។ ... Read More »

រាជរដ្ឋាភិបាលកម្ពុជាកសាងប្រព័ន្ធធារាស្ត្រតូចធំបន្ថែមកាន់តែច្រើនឡើង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកសាងប្រព័ន្ធធារាស្ត្រតូចធំបន្ថែមកាន់តែច្រើនឡើងៗ ដើម្បីជួយដល់កសិករក្នុងការធ្វើស្រែចម្ការ និងដាំដុះដំណាំផ្សេងៗអោយកាន់តែទទួលបានផលខ្ពស់ ។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ... Read More »

មានជនអគតិមួយចំនួន តែងតែប្រើពាក្យថា «អាស្រែ» តាមពិតពាក្យនេះ ជាអ្នកមានគុណសម្រាប់អ្នក

ភ្នំពេញ៖ អ្នកស្រែ គឺជាអ្នកផលិតស្បៀងសម្រាប់ទ្រទ្រង់ក្រពះនគរខ្មែរ។ ប៉ុន្តែអ្នកស្រែ ត្រូវបានគេ ប្រមាថមើលងាយពីសំណាក់អ្នករស់នៅទីក្រុង ឬទីប្រជុំជន ដែលបង្កជាជម្លោះវណ្ណៈរវាងអ្នកទីក្រុង និងអ្នកជនបទ។ ពាក្យ«អាស្រែ» ត្រូវបានមនុស្សមួយចំនួននិយាយ ដើម្បីបន្តុះបង្អាប់ អ្នកជនបទជារឿយៗ ហើយពាក្យនេះ បានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេយ៉ាងខ្លាំង។ ... Read More »

កសិករខេត្តត្បូងឃ្មុំ ចាប់ផ្តើមប្រមូលស្រូវ វស្សាជាមួយនឹងការ ព្រួយបារម្ភពីតម្លៃទាប

ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករមួយចំនួនធំក្នុងខេត្តត្បូងឃ្មុំកំពុងញាប់ដៃជើងប្រមូលផលស្រូវវស្សាដែលកំពុងទុំពេញវាល ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ផលស្រូវឆ្នាំនេះគឺមានការធ្លាក់ចុះដោយសារកាលពីដើមឆ្នាំនិងរហូតមកដល់ពេលនេះនៅតែមានភ្លៀងធ្លាក់មិនឈប់ដែលធ្វើឲ្យស្រូវដួល រាបខ្លះនៅក្នុងទឹកពិបាកច្រូតដោយម៉ាស៊ីនត្រូវបង្ខំចិត្តច្រូតដោយដៃ។ បើតាមការរៀបរាប់របស់ប្រជាកសិករក្នុងឃុំម៉ងរៀវបានឲ្យដឹងថាឆ្នាំនេះក្រៅពី ទិន្នផលធ្លាក់ចុះ គឺតម្លៃទាបពោលគឺក្នុងមួយ គីឡូក្រាមសម្រាប់ស្រូវល្អគឺបានតែ៧៥០រៀលប៉ុណ្ណោះ ដែលតម្លៃនេះពួកគាត់ ប្រឈមនឹងការគ្មានប្រាក់សម្រាប់ឲ្យថ្លៃជីថ្លៃថ្នាំដែលជំពាក់ចិនយកមកប្រើសន្យាឲ្យនៅពេលប្រមូលផលរួច។ ពួកគាត់បន្តថាបើទោះបីតម្លៃទាបក៏ត្រូវបង្ខំចិត្តលក់ដែរព្រោះគ្មានប្រាក់ឲ្យថ្លៃច្រូត និងថ្លៃចំណាយផ្សេងៗដែលការធ្វើស្រែនេះហាក់គ្មានបានផលចំណេញសូម្បី មួយកាក់មួយសេន ... Read More »

ប្រជាកសិករខេត្តស្វាយរៀងអំពាវនាវដល់អាជ្ញាធរខេត្តជួយរកទីផ្សារលក់ស្រូវ ខណៈដែលស្រូវចុះថោក និងគ្មានហាងឆេង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅស្រុកកំពង់រោទិ៍ នាំគ្នាលើកឡើងអំពីបញ្ហាតម្លៃស្រូវរបស់ពួកគាត់ ដែលរកទីផ្សារលក់ចេញពុំបាន ហើយចេះតែចុះថោកគ្មានឈ្មួញទិញពេលច្រូតកាត់ហើយគរទុក ចោលពីរបីថ្ងៃ ទើបមានឈ្មួញមកទិញ ដោយឲ្យក្នុងតម្លៃថោកវិញ ស្ទើរតែមិនរួចថ្លៃជី ថ្លៃប្រេងផង ខណៈទៅផ្សារគ្នានហាងឆេងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដល់ជីវភាពរស់ និងសេដ្ឋកិច្ចផងដែរ ។ បើតាមប្រជាពលរដ្ឋរស់នៅភូមិ ... Read More »

ប្រមូលផលស្រូវប្រាំងលើកទី២របស់កសិករ នៅខេត្តបាត់ដំបង តម្លៃស្រូវបន្តធ្លាក់ចុះថោក និង ឈ្មួញទិញរើសយកស្រូវល្អលេខ១ ស្រូវខ្លះឈ្មួញចាក់មើលហើយ មិនទិញ

ខេត្តបាត់ដំបង៖ ប្រជាកសិករនៅខេត្តបាត់ដំបងត្រូវគេមើលឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកំពុងមានភាពមមាញឹកបន្តប្រមូលផលស្រូវប្រាំងជាលើកទី២ ដោយ តម្លៃស្រូវត្រូវបានប្រជាកសិករប្រាប់ឱ្យដឹងថា នៅតែបន្តចុះថោក ឈ្មួញទិញរើសយកតែស្រូវល្អៗលេខ១ ចំណែកស្រូវខ្លះត្រូវបានឈ្មួញបង្អាប់បន្ថោកទិញតម្លៃថោកតាមតែអំពើចិត្តហើយជួនកាលចាក់ស្រូវមើលហើយដើរចេញ មិនទិញទៀតផង ។ ទន្ទឹមនោះក៏គេមើលឃើញទៀតថានៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ មួយចំនួននៅពេលកសិករដឹកតាមគោយន្តយកទៅលក់ដល់រោងម៉ាស៊ីនផ្ទាល់ ស្រូវខ្លះត្រូវបានម្ចាស់រោងម៉ាស៊ីនទិញ ស្រូវមួយចំនួនទៀតត្រូវបានគេមិនទិញដោយ បង្ខំចិត្តឱ្យប្រជាកសិករ ដឹកស្រូវត្រឡប់មកផ្ទះវិញក្នុងចម្ងាយផ្លូវវែងឆ្ងាយ។ម្ចាស់រោងម៉ាស៊ីននិយាយថា ... Read More »

ក្រសួងកសិកម្មជំរុញការស្តារដំណាំស្រូវដែល ខូចខាតដោយទឹកជំនន់

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជំរុញឲ្យមន្ទីរកសិកម្មគ្រប់បណ្តាខេត្តត្រៀមពូជស្រូវសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងទឹកជំនន់ ក្នុងគោលបំណងស្តារឡើងវិញចំពោះដំណាំស្រូវដែលបានខូចខាតពីគ្រោះធម្មជាតិ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា គ្រប់មន្ទីរទាំងអស់ត្រូវតែរក្សាពូជស្រូវទុកដើម្បីជួយអន្តរាគមន៍ដល់ប្រជាជនដែលប្រឈមនឹងគ្រោះទឹកជំនន់និង រាំងស្ងួតព្រមទាំងជំរុញមន្ទីរកសិកម្មស្វែង រកទីតាំងសម្រាប់ធ្វើជាថ្នាលសំណាបរួម ដើម្បីជួយដល់ប្រជាកសិករ។ ... Read More »

ដំណាំស្រូវរាប់រយហិកតានិងផ្លូវច្រើនខ្សែក្នុងក្រុងស្វាយរៀងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ខេត្តស្វាយរៀង ៖ ដំណាំស្រូវជាច្រើន ហិកតា និងផ្លូវកៅស៊ូ ផ្លូវលំ ជាច្រើនរយ ម៉ែត្រនៅក្នុងក្រុងស្វាយរៀងបាននិងកំពុងយាយីដោយជំនន់ទឹកភ្លៀងដែលបង្កដោយការធ្លាក់ភ្លៀងខ្លាំងជាប់គ្នាក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ។ មន្ត្រីក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឲ្យដឹងថាក្នុងរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះស្រូវជិត៤០០ហិកតាផ្លូវថ្នល់ក្រាលកៅស៊ូ និងផ្លូវលំជាង១០០០ម៉ែត្រ នៅក្នុងក្រុងស្វាយរៀង ... Read More »

រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថាភាពទឹក និងការងារបង្កបង្កើនផលបងប្អូនប្រជាកសិករខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថាភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ... Read More »

ឈ្មួញកណ្តាលបន្តឆ្លៀតឱកាសទិញស្រូវប្រជាកសិករតម្លៃថោក 

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖  ប្រជាកសិករផលិតពូជស្រូវ សែនក្រអូប នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបន្តត្អូញត្អែរលក់ស្រូវតម្លៃថោកជាដដែល ទន្ទឹមដែលក្រុមហ៊ុន ដែលប្រមូលទិញស្រូវតម្លៃថ្លៃ មានក្រុមការងារចុះទៅទិញស្រូវនៅមានកំរិត ទន្ទឹមដែលប្រជាកសិករកំពុងប្រមូលផលស្រូវយ៉ាងគំហុក ជាហេតុនាំឱ្យឈ្មួញកណ្តាលឆ្លៀតឱកាសចូលទៅទិញស្រូវ ប្រជាកសិករដែលក្រុមហ៊ុនទៅទិញ មិនទាន់ដល់ ដោយទិញពីប្រជាកសិករក្នុងតម្លៃថោក។ ជាងនេះទៅទៀតនៅថ្ងៃទី២៨ ... Read More »

កសិករខេត្តស្ទឹងត្រែងប្រកាសលែងដាំល្ពៅ

ខេត្តស្ទឹងត្រែង ៖ កសិករមួយចំនួននៅខេត្តស្ទឹងត្រែងរអ៊ូរទាំបន្ទាប់ពីតម្លៃកសិផលឆ្នាំនេះធ្លាក់ចុះខ្លាំង បើទោះបីជាកសិករ អំពាវនាវទទូចសុំស្ថាប័នពាក់ព័ន្ធ ជួយស្វែង រកទីផ្សារដើម្បីលើកស្ទួយកសិផលដែល ពួកគេដាំដុះបានក្តី ។ ក្រុមកសិករមួយចំនួនបង្ខំចិត្តកម្ទេចល្ពៅចោលក្នុងចម្ការរាប់សិបតោន បន្ទាប់ពីតម្លៃល្ពៅមិនអាចទូទាត់កម្លាំងពលកម្មដែលត្រូវចំណាយពេលប្រមូល ផលចេញពីចម្ការបាន ។ ក្រុមកសិករដាំល្ពៅនៅខេត្តស្ទឹងត្រែង សម្ដែងក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ ... Read More »

ឈ្មួញសម្រុកទិញស្រូវ ទន្ទឹមនឹងពេលដែលប្រជាកសិករត្អូញត្អែរតម្លៃស្រូវចុះថោក

ខេត្តបន្ទាយមានជ័យ៖ ឈ្មួញកំពុងសម្រុកទិញស្រូវដល់វាលស្រែ ខណៈដែលប្រជាកសិករផលិតស្រូវបង្កើនរដូវនៅខេត្តបន្ទាយមានជ័យ ភាគច្រើន ពួកគាត់ផលិតស្រូវប្រភេទពូជន៍សែនក្រអូប ដែលជា ស្រូវត្រូវប៉ាន់នៅលើទីផ្សារ មានតម្លៃខ្ពស់កន្លងមក បាននាំគ្នាត្អូញត្អែថាតម្លៃស្រូវនៅឆ្នាំនេះចុះថោកបង្កឱ្យបង់ខាតបើប្រើប្រៀបនូវការចំណាយច្រើនហើយទទួលចំណូលពីការលក់ស្រូវមិនសមាមាត្រគ្នា ។ ប្រជាកសិករនៅក្នុងឃុំចំណោមបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះថា ឆ្នាំនេះ ពួកគាត់ផលិតស្រូវទទួលបានទិន្នផលកើនល្អ ... Read More »

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យអ្នកចូល comment ក្នុងផេករបស់សម្តេច ឲ្យប្រើភាសាថ្លៃថ្នូរ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអ្នកចូល Comment នៅលើផេក របស់សម្តេចប្រើប្រាស់ភាសាឲ្យបានថ្លៃថ្នូរបន្តិច ។ នៅរសៀលស្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ គណនេយ្យហ្វេសប៊ុកឈ្មោះ Sysowatt Munyrit ... Read More »

ដំណាំស្រូវ៨០០ហិកតានៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណដែលរងការខូចខាតដោយគ្រោះរាំងស្ងួតត្រូវមន្រ្តីជំនាញធនធានទឹកដាក់ម៉ាស៊ីនបូមទឹកជួយសង្រ្គោះ

ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវ៨០០ហិកតា នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលប្រឈមរងការខូចខាតដោយគ្រោះរាំងស្ងួត កាលពីកន្លងទៅនេះ ត្រូវបានមន្រ្តីជំនាញធនធានទឹក នៃមន្ទីរធនធានទឹកខេត្ត សហការជាមួយនឹងក្រសួងធនធានទឹក ជួយអន្តរាគមន៍សង្រ្គោះដំណាំស្រូវទាំងនោះហើយ ។ ការសង្រ្គោះស្រូវកំពុងរងការខូចខាតពីសំណាក់មន្រ្តីធនធានទឹក ត្រូវគេមើលឃើញថា ក្រោយពីសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយពីការក្តីបារម្ភរបស់ប្រជាកសិករបញ្ហាគ្រោះរាំងស្ងួតខូចខាតដំណាំស្រូវ ។ ... Read More »

ព្រៃលិចទឹករាប់សិបហិកតាជាប់បឹងទន្លេសាបនៅស្រុកមោងប្ញស្សីជិតរលាយហើយ

ខេត្តបាត់ដំបង៖ ព្រៃលិចទឹករាប់សិប ហិកតា នៅក្នុងតំបន់២ និងតំបន់៣ ជាប់ដង ទន្លេសាប ក្នុងស្រុកមោងប្ញស្សី ត្រូវបានអ្នកមានអំណាចកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទន្ទ្រានយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ។ បើតាមការលើកឡើងរបស់ប្រជាពល រដ្ឋដែលរស់នៅជិតវត្តអំពិលរលើង ឃុំព្រៃ តូច ... Read More »

ដំណាំស្រូវសង្កាត់ភ្នៀតក្រុងសិរីសោភ័ណច្រើនរយហិតតាកំពុងប្រឈម ការខូចខាតដោយគ្រោះរាំងស្ងួត

ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវរាប់រយហិកតានៅក្នុងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា កំពុងតែប្រឈមរងការខូចខាតយ៉ាងធ្ងន់នៅពេលខាងមុខ បើសិនអាជ្ញាធរ និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធគ្មានវិធានការជួយសង្រ្គោះទាន់ពេលវេលាទេនោះ ។ ភាពប្រឈមនិងការខូចខាតដំណាំ ស្រូវនៅសង្កាត់ភ្នៀត គ្រាដែលមើលឃើញថា ខេត្តបន្ទាយមានជ័យ បានទទួលរបបទឹកភ្លៀងក្នុងរដូវវស្សាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេកន្លែងខ្លះមានភ្លៀងធ្លាក់ច្រើននិងកន្លែងផ្សេងទៀតភ្លៀងធ្លាក់តិចតួចដែលធ្វើតំបន់មួយចំនួនទទួលរងភាពរាំងស្ងួតកើតឡើង ហើយទឹកអូរប្រឡាយ មួយចំនួន ... Read More »