ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា 698,000 ដុល្លារ ជាជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា !

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា 698,000 ដុល្លារ ជាជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ... Read More »

ទីតាំងផ្សារឌុយមិច ស្ថិតនៅ ខណ្ឌ៧មករា ដែលពាក់ព័ន្ធករណីDelta ! ក្រុមគ្រូពេទ្យបានបញ្ចប់ការយកសំណាក !

  ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ សីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ទីតាំងផ្សារឌុយមិច ស្ថិតនៅ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីDelta ក្រុមគ្រូពេទ្យបានបញ្ចប់ការយកសំណាក។  អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បន្តថា, ... Read More »

ស្រុតអគារខុនដូកម្ពស់៣ជាន់នៅអេស្ប៉ាញ

អគារខុនដូមានកម្ពស់៣ជាន់បានបាក់ស្រុតនៅក្នុងតំបន់ Peñíscola ស្ថិតនៅភាគឦសាននៃប្រទេសអេស្ប៉ាញបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ កម្លាំងជួយសង្គ្រោះបានរកឃើញសាកសពស្ត្រីម្នាក់នៅក្រោមគំនរអគារបាក់បែក ។ កាលពីល្ងាចថ្ងៃទី២៦ខែសីហា មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានស្លាប់ក្នុងការបាក់ស្រុតអគារនោះផងដែរ ។ នៅយប់ថ្ងៃទី២៦ខែសីហា ក្រុមជួយសង្គ្រោះបានរកឃើញនិងជួយសង្គ្រោះបុរសវ័យ២៦ឆ្នាំម្នាក់ចេញពីគំនរអគារបាក់បែកក្នុងស្ថានភាពរបួសធ្ងន់ ក្រោយយុទ្ធនាការស្វែងរកជួយសង្គ្រោះទ្រង់ទ្រាយធំ ។ លោក ... Read More »

សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទម្នាក់ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត តាមដីកាបង្គាប់អោយនាំខ្លួន !

ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទម្នាក់ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ព័ន្ធករណីឆបោក  និងរំលោភលើទំនុកចិត្ត តាមដីកាបង្គាប់អោយនាំខ្លួន ! របស់ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា ។  តែក្រោយមកតាម មានដំណឹងខ្លះលេចឮមកថា ... Read More »

អាមេរិក​៖​ ការនាំចេញសាច់គោបង្កកទៅកាន់ទីផ្សារចិនគឺនាំមុខអូស្ត្រាលី,​ ខណៈការនាំចេញសាច់គោរបស់អូស្ត្រាលីថយចុះ

អន្តរជាតិ​៖​ បើយោងតាមទិន្នន័យនាំចូលរបស់គយប្រទេសចិន​ បានបញ្ជាក់ថា​ សហរដ្ឋអាមេរិក​ បាននាំមុខអូស្ត្រាលីក្នុងការនាំចេញសាច់គោបង្កកទៅកាន់ទីផ្សារចិន​ ខណៈ​ការនាំចេញសាច់គោរបស់អូស្ត្រាលីធ្លាក់ចុះ បន្ទាប់ពីមានភាពតានតឹងផ្នែក នយោបាយ និងពាណិជ្ជកម្មជាមួយចិន។ ជាក់ស្ដែង​ចំពោះរឿងនេះដែរ អាមេរិក ត្រូវបានគេមើលឃើញថា កំពុងកេងយកប្រយោជន៍ពីជម្លោះផ្នែកពាណិជ្ជកម្មចិន និងអូស្ត្រាលីជាជាងការសហការជាមួយសម្ព័ន្ធមិត្ត ខណៈដែល​កន្លងមកខ្លួនប្រកាសក្ដែងៗថា ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីវឌ្ឍនភាពនៃការចរចារបើកផ្លូវក្នុងការនាំផ្លែតាង៉ែនហៅផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ... Read More »

អាជ្ញាធរ​សុខាភិបាល​ថៃ​ បន្ត​​រកឃើញអ្នកជំងឺកូវីដ​-១៩​ស្លាប់​ ២៧៣នាក់បន្ថែមទៀត​,ខណៈ​រកឃើញអ្នកឆ្លងថ្មី​ ១៨,៧០២នាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​នៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៧០២ករណីបន្ថែមទៀត ខណៈ​អ្នកជំងឺចំនួន ២៧៣នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ... Read More »

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ពីការរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវ ក្រៀមកញ្ចប់ មានរូបសញ្ញាប្រាសាទអង្គរវត្ត គ្មានច្បាប់ !

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក សូមជម្រាបជូនដល់បងប្អូនជនរួមជាតិកម្ពុជាទាំងអស់មេត្តា ជ្រាបថា ថ្មីៗនេះស្ថានទូតបានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវ ក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ“ និង “រូបសញ្ញាប្រាសាទអង្គរវត្ត កំពុងត្រូវបានដាក់លក់នៅតាមបណ្ដាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East ... Read More »

រថយន្តឡង់គ្រីស័របើកលឿនជ្រុលចង្កូតទៅបុកចូលផ្ទះពលរដ្ឋ ហើយសង២.៧៥០ដុល្លារដេីម្បីបញ្ចប់រឿង

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តឡង់គ្រីស័រស៊េរីទំនើបក្នុងល្បឿនលឿនពេកបួងចង្កូតបត់ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងកែងនឹងមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើបពណ៌ខ្មៅ​ បើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតបត់ស្តាំតែមិនផុតក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខផងដែរ។  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះមកដល់ ... Read More »

ផ្ទុះឃ្លាំងគ្រាប់នៅកាហ្សាស្ថាន ស្លាប់និងរបួស៧០នាក់

ព័ត៌មានស្តីពីការផ្ទុះឃ្លាំងគ្រាប់របស់ក្រសួងការពារជាតិកាហ្សា ស្ថាន ស្ថិតនៅទីក្រុង Taraz ក្នុងតំបន់ Jambyl ។ នៅថ្ងៃទី២៧ ខែសីហា មន្ត្រីក្រសួងការពារជាតិ កាហ្សាស្ថានបានប្រកាសថា ការផ្ទុះនោះបណ្តាលឲ្យទាហាន៤នាក់ស្លាប់ និង៦៦នាក់រងរបួស។ រដ្ឋមន្ត្រីការពារជាតិ កាហ្សាស្ថាន ... Read More »

ខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ២៩នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ !

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ២៩នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០១នាក់, ស្រុកកងមាស ០៥នាក់, ស្រុកកំពង់សៀម ១៣នាក់, ស្រុកចំការលើ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្លាស់មុខ តំណែងលោក ជា ពិសី ទៅកាន់ អភិបាលខណ្ឌទួលគោក រីឯលោក ឯក ឃុនដឿន ទៅកាន់ ជាអភិបាលខណ្ឌឫស្សីកែវ វិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ សីហា ២០២១នេះ  រដ្ឋបាលរាជធានីភ្នំពេញ បាន ប្រកាសផ្លាស់ ប្ដូរ មុខ តំណែងលោក ជា ពិសី ទៅកាន់ជា អភិបាលខណ្ឌទួលគោក រីឯលោក ... Read More »

នៅ ណាវីន ទួញយំសស្រាក់ក្រោយពីប្តីចុះចោលទាំងមិនដឹងរឿងអ្វី

ភ្នំពេញ៖ ធ្វើឲ្យគេភ្ញាក់ផ្អើលសាជាថ្មីទៀតហើយក្រោយពីតារាសម្តែងតួកាចឆ្នាសឆ្នើមអ្នកនាង នៅ ណាវីន បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមTik Tok ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីនាងបានបញ្ចេញវីដេអូទួញយំសស្រាក់រៀបរាប់រឿងប្តីចុះចោលទាំងនាងមិនបានសាងកំហុសអ្វីសោះនោះ។ ការថ្លែងសារដ៏គួរឲ្យអាណិតនេះបានធ្វើឡើង ក្រោយពីតារាស្រីរូបនេះទើបនឹងធ្វើការវះកាត់ក្រលៀនព្រោះតែនាងមានជំងឺរ៉ាំរ៉ៃនោះ ហើយដែលទើបនឹងជាសះស្បើយបានមួយរយៈប៉ុណ្ណោះ។  តារាសម្តែងរូបនេះបានទម្លាយថា ស្វាមីបានលួចចុះចេញពីផ្ទះ និងសុំនាងបញ្ចប់ចំណងស្នេហ៍ត្រឹមហ្នឹង ហើយរូបនាង មិនសុខនៅក្នុងចិត្ត ... Read More »

នាយសេនាធិការយោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យការបង្រៀនបំប៉នជំនាញបញ្ចូលទិន្នន័យបន្ថែមទៀតដល់អង្គភាពចំណុះ

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញត្រួតពិនិត្យ ក្រុម IT បង្រៀនបំប៉នជំនាញបន្ថែមជូនតាមបណ្ដាអង្គភាពចំណុះ ... Read More »

កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៤ត្រូវបានបញ្ចប់

ភ្នំពេញ៖ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៤ (The 24th ASEAN Directors-General of Immigration Departments and Heads of Consular Affairs ... Read More »

ព្រឹកនេះ ! ក្រុមគ្រូពេទ្យចុះមកយក សំណាកលើកទី៣ នៅផ្សារឌុយមិច ក្នុងខណ្ឌ៧មករា !

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យចុះមកយកសំណាកលើកទី៣ នៅផ្សារឌុយមិច ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាករណី កូវីដ-១៩ បំប្លែងថ្មី Delta  ។  ... Read More »

កាកបាទក្រហមកម្ពុជា បញ្ចេញវីដេអូ ៖ កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ លេីកទី ២០

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លើផេកផ្លូវការ របស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហោះ(វីដេអូ) កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ លើកទី២០ នាថ្ងៃព្រហស្បតិ៍ ទី ២៦ ... Read More »

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបង្ហោះនូវសារ (វាចាចិត្តខ្ញុំ)ស្ថិតក្នុងតំណែងជាអភិបាលរងខណ្ឌប្ញស្សីកែវ រយៈពេល ៤ ឆ្នាំ ១ ខែ និង២៨ថ្ងៃ និងជាអភិបាលខណ្ឌប្ញស្សីកែវ រយៈពេល ៥ ឆ្នាំ ៥ ខែ និង២៧ ថ្ងៃ !

ភ្នំពេញ៖ លោក ជា ពិសី អតីតជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បច្ចុប្បន្នជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបង្ហោះនូវសារ លើ facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដោយពាក្យថា, (វាចាចិត្តខ្ញុំ)ស្ថិតក្នុងតំណែងជាអភិបាលរងខណ្ឌប្ញស្សីកែវ រយៈពេល ... Read More »

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងជនពិការសរុបចំនួន៤៥គ្រួសារ រស់នៅក្នុងសង្កាត់ឃ្មួញ ទទួល​អំណោយ​ពី​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​សែនសុខ​

ភ្នំពេញ៖​ ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដឹកនាំដោយ​ លោក អ៊ុច សម្បត្តិ ប្រធានក្រុម នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ... Read More »

អភិបាលខេត្តតាកែវ អបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់កម្មវិធីរបស់អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា ប្រចាំស្រុកកោះអណ្ដែត តាមប្រព័ន្ធវិដីអូ Zoom

ខេត្ត​តាកែវ​៖​ លោក​ អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាឣធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់កម្មវិធីរបស់ អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា ប្រចាំស្រុកកោះអណ្ដែត ... Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧៥នាក់ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣៤នាក់ និងស្លាប់ចំនួន០៣នាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧៥នាក់ ជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣៤នាក់ និងស្លាប់ចំនួន៣នាក់ នៅថ្ងៃទី២៦ ខែសីហា ... Read More »

កម្ពុជា​​!​ បន្ត​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤១១នាក់ និង​​អ្នក​ជាសះស្បើយ​ ៣០៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៧នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រទី​២៧ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤១១នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៣០៦នាក់ និងករណីស្លាប់​ ១៧នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៦ ខែសីហា​​​​ ... Read More »

ចាប់ឆ្នោតវគ្គចែកពូល Champions League រដូវកាល២០២១-២០២២៖ Man City ប៉ះ PSG

ការចាប់ឆ្នោតវគ្គចែកពូលសម្រាប់រដូវកាល Champions League ឆ្នាំ២០២១-២០២២ ត្រូវបានប្រារព្ធឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីរាត្រីថ្ងៃព្រហស្បតិ៍ដោយក្រុមអេស្ប៉ាញទាំង៥នៅក្នុងការប្រកួតឆ្នាំនេះបានដឹងពីជោគវាសនារបស់ពួកគេ។ ក្រុម Barcelona និង Atletico Madrid មានការប្រកួតវគ្គចែកពូលយ៉ាងស្វិតស្វាញ ខណៈដែលក្រុម Villarreal នឹងត្រូវឡើងទៅជួបក្រុម Manchester ... Read More »

អភិបាល​ខេត្ត​កណ្ដាល​ ទទួលផ្លែមៀនប៉ៃលិន (តាង៉ែន) ចំនួន០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នាព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ​ បានទទួលផ្លែមៀនប៉ៃលិន ... Read More »

ក្មេងស្រីអាយុ០៣ឆ្នាំម្នាក់លង់ទឹកប្រឡាយស្លាប់

ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសង្វេគក្មេងស្រីអាយុ០៣ឆ្នាំម្នាក់លង់ទឹកប្រឡាយស្លាប់នៅវេលាម៉ោង៥និង១៧នាទីល្ងាចថ្ងៃទី២៦ខែសីហា ឆ្នាំ ២០២១ នៅភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ក្មេងស្រីរងគ្រោះឈ្មោះ ឡោច ញ៉ាញ់ ភេទស្រីអាយុ ០៣ឆ្នាំ ... Read More »

ជប៉ុនរកឃើញករណីឆ្លងជំងឺកូវីដ-១៩លើកដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ

ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហាថា អ្នកចូលរួមជនជាតិបរទេសម្នាក់នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេមនៅប្រទេសជប៉ុនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាជំងឺកូវីដ-១៩ ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរនោះទេ។ ករណីនេះគឺជាចូលមន្ទីរពេទ្យដំបូងគេនៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ២០២០ ដែលបានបើកដំណើរការកាលពីថ្ងៃអង្គារ។ មន្ទីរពេទ្យនៅប្រទេសជប៉ុនដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាធម្មតាបានកក់គ្រែសម្រាប់មនុស្សដែលមានរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ។ រដ្ឋាភិបាលជាតិ និងរដ្ឋបាលទីក្រុងតូក្យូបានអំពាវនាវដល់មន្ទីរពេទ្យក្នុងរដ្ឋធានីដើម្បីទទួលយកអ្នកជំងឺកូវីដ-១៩បន្ថែមទៀត។ ស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសជប៉ុនកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចាប់តាំងពីពិធីបើកការប្រកួតកីឡាអូឡាំពិកដោយប្រទេសនេះកត់ត្រាការឆ្លងប្រចាំថ្ងៃជាង២៥,០០០នៅសប្តាហ៍មុន។ ការផ្ទុះឡើងរបស់ជប៉ុននៅតែមានតិចតួចបើប្រៀបធៀបទៅនឹងការស្លាប់ប្រហែល១៥.៥០០នាក់រហូតមកដល់ពេលនេះ ប៉ុន្តែមានតែ៤០ភាគរយប៉ុណ្ណោះនៃប្រជាជនដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញដែលមិនគ្រប់គ្រាន់សម្រាប់ជំងឺបំលែងថ្មី Delta ដែលរីករាលដាលយ៉ាងឆាប់រហ័ស៕ ... Read More »

ព្រហើន! ស្ងាត់ៗ លួចរៀបខឿនចូលសមុទ្រប្រុងព័ទ្ធយក,ត្រូវ អាជ្ញាធរសម្រេចយកគ្រឿងចក្រវាយកម្ទេចចោល !

ខេត្តកែប ៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ម្សិលមុិញនេះ សំណង់ខឿនលួចសង់ចូលទៅ​ក្នុងសមុទ្រ​ ប្រុងនឹងវាទយកធ្វើកម្មសិទ្ធិ​មួយ​កន្លែង ស្ថិត​នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវ​អាជ្ញាធរ​ចុះទៅ​វាយកម្ទេច​ចោលគ្មានសល់។ ប៉ុន្តែគេពុំទាន់បញ្ជាក់ពីអត្តសញ្ញាណជនរំលោភយកសមុទ្រនោះនៅឡើយទេ អាចជាអ្នកមានមុខមានមាត់ក្នុងខេត្តនេះ។   ... Read More »

ព្រឹកនេះ​! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្លាស់ប្ដូរការចូលកាន់តំណែងអភិបាលខណ្ឌទួលគោក និងអភិបាលខណ្ឌឫស្សីកែវ

ភ្នំពេញ​៖​ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ០៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ​ បានប្រារព្ធពិធីប្រកាសចូលកាន់តំណែង លោក ជា ពិសី ... Read More »

Atletico Madrid ទិញបានកីឡាករ Matheus Cunha ពីក្លិប HerthaBerlin

ក្លិប Atletico Madrid បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Matheus Cunha ពីក្លិប Hertha Berlin ខណៈដែលការស្វែងរកខ្សែប្រយុទ្ធក្លិបជើងឯក Li Liga មួយនេះបានឈានដល់ទីបញ្ចប់ហើយ។ កីឡាករវ័យ២២ឆ្នាំរូបនេះប្រហែលជាមិនស្ថិតក្នុងទម្រង់លេងរបស់ខ្សែប្រយុទ្ធ Luis ... Read More »

រដ្ឋបាលខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០នាទី រដ្ឋបាលខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ ... Read More »