ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជនជាតិវៀតណាម៣នាក់ និងអ្នករត់ម៉ូតូឌុប២នាក់មានបំណងលួចឆ្លងដែនត្រូវកម្លាំងចម្រុះឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងអ្នករត់ម៉ូតូឌុបចំនួនពីរនាក់នៅវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នៅចំណុចគោលដៅត្រួតពិនិត្យមុខប៉ុស្តិ៍សិលាខ្មែរស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ក្នុងប្រត្តិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនិងអ្នកម៉ូតូឌុបចំនួន២នាក់នោះសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន២គ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនជនជាតិវៀតណាមដែលមានបំណងឆ្លងដែនពីប្រទេថៃមកកម្ពុជា ។ សមត្ថកិច្ចបញ្ជាក់ថា មុននឹងទៅឃាត់ខ្លួនសួរនាំអ្នកគួរឲ្យសង្ស័យទាំងនេះគឺកម្លាំងសមត្ថកិច្ចឃើញអ្នករត់ម៉ូតូឌុប២នាក់បានឌុបជនជាតិវៀតណាមតាមផ្លូវបម្រុងឆ្ពោះចូលក្រុងប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសវៀតណាម ក៏ត្រូវសមត្ថកិច្ចឈរជើងតាមគោលដៅហៅសួរនាំតែម្ដង។ ក្រោយពីសមត្ថកិច្ចសួរនាំរួចរាល់ ... Read More »

អភិបាលខេត្តព្រៃវែង​៖​ ចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋរស់នៅស្រុកពោធិ៍រៀង បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

ខេត្តព្រៃវែង​៖​ នៅថ្ងៃសុក្រទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ដោយ​សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី អ៊ាន សឿន ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ទ្រា ... Read More »

រដ្ឋបាល​ជល​ផលខេត្តព្រៃវែង ៖ ត្រីចិញ្ចឹម​ចម្រុះប្រមាណជា ១.២០០ តោន អាចនឹង​ចាប់លក់បាន​ពីខែកក្ដដានេះ រហូតដល់​ខែសីហា

ខេត្ត​ព្រៃវែង​៖ បេី​តាមការបញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តព្រៃវែង លោក អូន ស៊ី​ណាត បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះថា៖​ ត្រី​ច​ញ្ចឹ​ម​ច្រើន​ចម្រុះ​នៅក្នុង​ខេត្តព្រៃវែង ចំនួន​ប្រមាណ ១.២០០ អាច​ផ្គត់ផ្គង់​ដល់ទី​ផ្សារ ​ចាប់​លក់បានជា​បន្តបន្ទាប់ចាប់ពីខែនេះ រហូតដល់​ខែសីហា ... Read More »

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ យោងតាម ផេកផ្លូវការ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតអនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)»។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ... Read More »

ក្រុមការងារការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានរៀបចំទីតាំងធ្វេីតេស្តរហ័ស​ ដល់មន្ត្រីគ្រប់រូប !

ភ្នំពេញ៖ សូមជម្រាបជូនថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដោយគោរពអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ សម្តេចក្រឡាហោម​ ស​ ខេង​ បទបញ្ជារបស់ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ ... Read More »

ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៦០ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ដោយសារជំងឺលើសឈាមបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៦០ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ដោយដោយសារជំងឺលើសឈាមបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល។ រដ្ឋបាលខេត្ដក្រចេះ សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយបងប្អូនក្រុមគ្រួសារសព បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ-១៩ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។ រដ្ឋបាលខេត្តក្រចេះ ... Read More »

សម្តេចក្រឡាហោម ស ខេង : នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០២,៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧៧,៧៩៤គ្រឿង

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា, បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២១។ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ... Read More »

ផ្សារ​មង្គល​បូរី ត្រូវបានបិទខ្ទប់ដោយសារ​ផ្ទុះ​កូ​វីដ​១៩ ដោយក្រុមអាជីវករ ទៅ​កកកុញ នៅ​ផ្សារ​តា​យ៉ាវ ធ្វើឱ្យ​ម្ចាស់​ផ្សារ សុំ​បិទ​

ខេត្ត​បន្ទាយ​មាន​ជ័​យ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាផ្សារ​មង្គល​បូរី នៅ​ក្នុងឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ត្រូវ​អាជ្ញាធរ ប្រកាស​ឲ្យបិទ​ខ្ទប់ ជា​បណ្ដោះអាសន្ន ដោយសារ​ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ។​ ដោយឃើញ​យ៉ាងដូច្នោះ ក្រុមអាជីវករ​មួយចំនួន បាននាំគ្នា​បង្វែរ​ទិសដៅទៅ លក់ដូរ​របស់ខ្លួន ទៅ​កកកុញ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតអាយប៉ាលើកទី៤២ និងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ និងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោមអធិបតីភាព ... Read More »

មន្ត្រីជំនាញ​ ក.ប.ប. រាជធានីភំ្នពេញ ចុះដកហូតអាល់កុលមានសារធាតុមេតាណុលប្រមាណ ២,១៨២លីត្រ

ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១​ បាននាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យជាក់ស្តែងនៅរថយន្តផ្ទុក ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងដោយមិនដឹងមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយបានកើតមាននៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុចក្រុមទី១៧ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងនៅសល់តែផេះនិងធ្យូង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាផ្ទះនេះជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ុន នីសាន់ ភេទប្រុស ... Read More »

ព្រឹកនេះ ! សិក្ខាកាម១១១នាក់ បានវិលត្រឡប់ចូលប្រទេសវិញ ក្រោយពីបញ្ចប់ការសិក្សានៅប្រទេសវៀតណាម

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៤០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានពិនិត្យឃើញ លោកឧត្តមសេនីយ៍ត្រី បូ ... Read More »

អភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី ទូទាំងក្រុងដូនកែវ

ខេត្តតាកែវ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្ដដា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ... Read More »

សេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណៈជន ... Read More »

អតីតខ្សែការពារក្រុម Real Madrid កីឡាករ Sergio Ramos ចូលរួមជាមួយ Paris St-Germain ក្នុងកិច្ចសន្យា២ឆ្នាំ

Paris St-Germain បានចុះកុងត្រាជាមួយខ្សែការពារវ័យជ្រេ Sergio Ramos ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំបន្ទាប់ពីខ្សែការពាររូបនេះចាកចេញពី Real Madrid ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ ... Read More »

អតីតអ្នកបើកបររថយន្ត Formula 1 លោក Carlos Reutemann ស្លាប់ក្នុងវ័យ៧៩ឆ្នាំ

លោក Carlos Reutemann ដែលជាអ្នកបើករថយន្តប្រណាំង Formula 1 កាលពីអំឡុងទសវត្សឆ្នាំ ១៩៧០ និងឆ្នាំ១៩៨០ និងក្រោយមកជាអ្នកនយោបាយជាន់ខ្ពស់នៅប្រទេសអាហ្សង់ទីនអស់រយៈពេល៣ទសវត្សបានទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៨ កក្កដាម្សិលមិញ។ ... Read More »

អ្នកគាំទ្រអុីតាលីរហូតដល់១.០០០នាក់ត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន Wembley ក្នុងវគ្គផ្តាច់ព្រ័ត្រយូរ៉ូ

សហព័ន្ធបាល់ទាត់អុីតាលី (FIGC) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាអ្នកគាំទ្ររហូតដល់១.០០០ នាក់នឹងអាចធ្វើដំណើរទៅក្រៅប្រទេសទៅកាន់ទីក្រុងឡុងសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រយូរ៉ូ២០២០ នៅរាត្រីថ្ងៃអាទិត្យនេះបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអាជ្ញាធរអង់គ្លេស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន iol.co.za បានបង្ហាញថា ដោយសារតែតម្រូវការដាច់ខាតពីលក្ខខណ្ឌការពារជំងឺ Covid-19 សម្រាប់ភ្ញៀវទេសចរទៅកាន់ចក្រភពអង់គ្លេស អ្នកគាំទ្រមកពីខាងក្រៅ មិនអាចចូលរួមប្រកួតបាន២លើកកន្លងមករបស់អុីតាលីនៅឯកីឡដ្ឋាន Wembley ក្នុងវគ្គ១៦និងពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។ ... Read More »

Pickford បំបែកកំណត់ត្រាអ្នកចាំទីរបស់អង់គ្លេស រារាំគូប្រកួតមិនឲ្យស៊ុតចូលច្រើនជាងគេតាំងពីឆ្នាំ១៩៦៦

កីឡាករJordan Pickford បានក្លាយជាអ្នកចាំទីជម្រើសជាតិអង់គ្លេសដែលរារាំងគ្រាប់បាល់មិនឲ្យចូលទីវែងជាងគេបំផុតដោយមិនមានគ្រាប់បាល់បំប៉ោងសំណាញ់ទីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ ដោយបំបែកកំណត់ត្រាមួយដែលមិនធ្លាប់មាននៅក្នុងយុទ្ធនាការ World Cup របស់ក្រុមតោកំណាចអង់គ្លេសកាលពីឆ្នាំ១៩៦៦ ។ យោងតាមសារព័ត៌មានរ៉យទ័រដែល CNA យកមកផ្សាយបានឲ្យដឹងថា អ្នកចាំទីរូបនេះបានវ៉ាដាច់កីឡាករ Gordon Banks រហូតដល់៧២០នាទីក្នុងអំឡុងពេលជ័យជំនះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូ២០២០របស់អង់គ្លេសឈ្នះដាណឺម៉ាក ... Read More »

ក្រុមតាលីបង់សាទរអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន និងស្វាគមន៍ចិនវិលត្រឡប់មកអភិវឌ្ឍន៍ប្រទេសជាតិ

ក្រុមតាលីបង់បានបង្ហាញពីការសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីអាមេរិកប្រកាសដកទាហានទាំងអស់ចេញពីអាហ្វហ្គានីស្ថាន ។ តាមគម្រោងទាហានអាមេរិកនឹងចាកចេញអស់ពីប្រទេសអាហ្វហ្គានីស្ថាននៅចុងខែសីហា ជាពេលវេលាបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល២ទសវត្សរ៍នៅអាហ្វហ្គានីស្ថាន។ ជាមួយគ្នានេះ អ្នកនាំពាក្យកម្លាំងទាហានតាលីបង់ លោក Suhail Shaheen បានឱ្យដឹងថា ក្រុមតាលីបង់បានចាត់ទុកចិនគឺជាមិត្តយ៉ាងជិតស្និទ្ធបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយសង្ឃឹមថា ទីក្រុងប៉េកាំងនឹងចុះកិច្ចព្រមព្រៀង វិនិយោគដើម្បីស្តារប្រទេសជាតិឡើងវិញ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ... Read More »

យន្តហោះដឹកកីឡាករនៅស៊ុយអែត ជួបគ្រោះថ្នាក់ស្លាប់៩នាក់

កម្លាំងប៉ូលិសប្រទេសស៊ុយអែត បានឱ្យដឹងថា យន្តហោះមួយគ្រឿង បានធ្លាក់ជិតផ្លូវហោះហើរនៅអាកាសយានដ្ឋាន Orebro ហើយបានឆាបឆេះក្រោយការហោះហើរភ្លាម។ គ្រោះថ្នាក់ខាងលើបណ្តាលឲ្យមនុស្សនៅលើយន្តហោះទាំង៩ នាក់ស្លាប់នាថ្ងៃទី៨ខែកក្កដា ។ តាមការប្រកាសរបស់កម្លាំងប៉ូលិសនៅលើគេហទំព័រជាផ្លូវការថា «នេះជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ហើយមនុស្សនៅលើយន្តហោះស្លាប់ទាំងអស់»។ តាមការលើកឡើងរបស់កម្លាំងប៉ូលិសស៊ុយអែតបានបញ្ជាក់ថា យន្តហោះ DHC-2 ... Read More »

បាញ់ប្រហារនៅរដ្ឋតិចសាស់អាមេរិក ស្លាប់២នាក់

មានករណីបាញ់ប្រហារនៅទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បង្កឲ្យមានអ្នកស្លាប់និងរបួស ។ សារព័ត៌មាន Fox News បានផ្សាយថា ការវាយប្រហារកើតឡើងនៅកណ្តាលទីក្រុង Houston នៅយប់ថ្ងៃទី៨ ខែកក្កដា។ ប៉ូលិសតិចសាស់បានឱ្យដឹងថា ... Read More »

កម្ពុជា​! ថ្ងៃនេះ​នៅតែបន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​ កេីន​ឡើង​ខ្ពស់​រហូត​ដល់​ចំនួន ៩៨៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៨៩៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ៣០នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រទី​០៩ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៨៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៨៩៧នាក់ និងករណីស្លាប់​ ៣០នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៨ ខែកក្កដា​​​ ... Read More »

ខេត្តកំពង់ចាម បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ០២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១

ខេត្តកំពង់ចាម៖ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ” នៅ មិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុង ខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ... Read More »

ឆមាស​ទីមួយ​ដើមឆ្នាំ​កម្ពុ​ជាមាន​ករណី​ផ្ទុះ​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​សរុប​ចំនួន ២២ លើក

ភ្នំពេញ៖ យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​បានបញ្ជាក់ដឹងថាមានជនរងគ្រោះ​ដោយសារ​មីន និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​កម្ពុជា (CMVIS)​រាប់សិបលានគ្រាប់​អះអាងថា ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២១ មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន២២​លើក ដែល​បាន​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ស្លាប់ និង​របួស​សរុប​ចំនួន ២៦​នាក់​។​ ... Read More »

ដំណឹងរីករាយ ! នៅព្រឹកស្អែក គឺវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាហើយ !!!

ភ្នំពេញ៖ ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី  ១០ ខែ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ៖ វឌ្ឍនភាពនៃការអនុវត្តគម្រោងសាកល្បងចុះបញ្ជីព្រៃឯកជនចម្ការឈើក្រញូង និងឈើនាងនួន ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រចាំឆ្នាំ២០២០

ភ្នំពេញ៖ លោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ វេង សាខុន នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងថា, រដ្ឋបាលព្រៃឈើបានសហការជាមួយលេខាធិការដ្ឋាន CITES ដើម្បីអនុវត្តគម្រោងស្តីពី “ការសាកល្បងចុះបញ្ជីព្រៃឯកជនចម្ការឈើក្រញូង និងឈើនាងនួន ក្នុងស្រុកជាំក្សាន្ត ... Read More »

សម្តេចហេង សំរិន ចូលរួមអបអរសាទរពិធីបុណ្យ ”រុក្ខទិវា” ៩ កក្កដា ឆ្នាំ២០២១

ភ្នំពេញ៖ ថ្ងៃទី០៩ ខែកក្កដា២០២១នេះ ជាទិវាដ៏មហានក្ខត្តឬក្សដែលយើង តែងតែប្រារព្ធពិធីបុណ្យនេះឡើងតាំងពីឆ្នាំ១៩៩២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។ ជារៀងរាល់ឆ្នាំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (SINOVAC) ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

ភ្នំពេញ៖ រដ្ឋបាល​ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមអធិបតីភាព ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍការងារដាំឈើដោយវិស័យឯកជន នៅកម្ពុជា !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍការងារដាំឈើដោយវិស័យឯកជន នៅកម្ពុជា ! ដោយលើកឡើងពីការចូលរួមដាំឈើដោយវិស័យឯកជនជាកត្តាចាំបាច់ក្នុងការជំរុញការសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិលើវិស័យព្រៃឈើ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈកំណែទម្រង់វិស័យព្រៃឈើ ដើម្បីផ្តល់ជាប្រយោជន៍ពិតប្រាកដសម្រាប់សេដ្ឋកិច្ច សង្គម ... Read More »

នៅព្រឹកនេះ ! រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥

ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ  អញ្ជើញប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »