ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នាវាមុជទឹកឥណ្ឌូនេស៊ីបាត់ខ្លួន ជាមួយនាវឹក៥៣នាក់

នាវាមុជទឹក KRI Nanggala-402 របស់កម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី បានបាត់ខ្លួននៅតំបន់សមុទ្រកោះបាលី នាថ្ងៃទី២១ខែមេសា ដោយមាននាវឹក៥៣នាក់។ នាវានេះបាត់ខ្លួនពេលចូលរួមធ្វើសមយុទ្ធនៅតំបន់សមុទ្រកោះបាលី។ អ្នកនាំពាក្យកម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី លោក Julius Widjojono បានឱ្យដឹងថា នាវាមុជទឹក KRI ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅឥណ្ឌាកើនឡើងខ្ពស់បំផុតលើពិភពលោក

មកទល់ពេលនេះពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ១៤៣,៦លាននាក់ និងស្លាប់ជាង៣លាននាក់ហើយ។ ក្នុងពេលដែលប្រទេសក្នុងតំបន់អាមេរិក អឺរ៉ុប មានការថយចុះ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី បែរជាកើនឡើងខ្ពស់ទៅវិញពិសេសគឺឥណ្ឌាមានអ្នកឆ្លងរហូតដល់ជិត៣សែននាក់ក្នុងមួយថ្ងៃ គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មាននៅប្រទេសនីមួយៗជុំវិញពិភពលោកក្នុងរយៈពេល ២៤ម៉ោង។ តាមតួលេខពីក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី២១ខែមេសា បានប្រកាសឱ្យដឹងថា ... Read More »

រដ្ឋបាលខេត្តស្វាយរៀងចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩

      ខេត្តស្វាយរៀង៖ យោងតាមផេករដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ជាលើកដំបូងក្នុងខេត្តស្វាយរៀង នៅថ្ងៃនេះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ក្នុងខេត្ត ... Read More »

គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ យកសំណាកនៅសាលាបឋមសិក្សា សុភមង្គល បានសរុបចំនួន ៣២៦នាក់ / វិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់

ភ្នំពេញ៖ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានបញ្ជាក់អោយដឹងនៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ថា,គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ យកសំណាកនៅសាលាបឋមសិក្សា សុភមង្គល បានសរុបចំនួន ៣២៦នាក់ / វិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់។  ... Read More »

Breaking News ៖ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទមូលដ្ឋានផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងបេងកង រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ ទាំងយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទមូលដ្ឋានផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងបេងកង រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។ រដ្ឋបាលខណ្ឌបឹងកេងកង បានចេញសេចក្តីជូនដំណឹង ស្តីពី ដំណើរការផ្អាកជាបណ្ដោះអាសន្ន មូលដ្ឋានផ្សារអូឡាំពិក ... Read More »

បន្ទប់ព្យាបាលជម្ងឺ អនុវត្តរាជធានី ដែលមានទីតាំងស្ថិតនៅ ​ផ្ទះលេខ ១៤គ ផ្លូវលេខ ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩​ បានទៅទទួលសេវាព្យាបាល

ភ្នំពេញ៖ បន្ទប់ព្យាបាលជម្ងឺ អនុវត្តរាជធានី ដែលមានទីតាំងស្ថិតនៅ ​ផ្ទះលេខ ១៤គ ផ្លូវលេខ ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩​ បានទៅទទួលសេវាព្យាបាលនៅទីនោះ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ... Read More »

រុស្ស៊ីបញ្ជូននាវាចម្បាំង ២០គ្រឿង និងយន្តហោះចម្បាំងSu-25SM3ធ្វើសមយុទ្ធនៅសមុទ្រខ្មៅ

កងពលប្រចាំសមុទ្រខ្មៅរបស់រុស្ស៊ី នៅថ្ងៃទី២០ខែមេសា(ពេលវេលាក្នុងតំបន់) បានបញ្ជូននាវាចម្បាំង ២០គ្រឿងចូលរួមធ្វើសមយុទ្ធ ជាមួយនិងយន្តហោះចម្បាំង Su-25SM3 របស់កងពលប្រចាំភូមិភាគខាងត្បូង។ តាមការប្រកាសរបស់កងពលប្រចាំសមុទ្រខ្មៅបានឱ្យដឹងថា «កម្លាំងទាហានជើងទឹកដែលមាននាវាចម្បាំងជាច្រើនគ្រឿង អមដោយនាវាការពារបំពាក់មីស៊ីល Makarov, Essen ព្រមទាំងនាវាធុនតូចបំពាក់មីស៊ីលផងដែរ និងនាវាប្រឆាំងនាវាមុជទឹក នាវាវាយឡើងគោក ... Read More »

មានករណីស្លាប់ស្រ្តីជនជាតិខ្មែរចំនួន ០២នាក់ , ឣាយុ ៥៤ឆ្នាំ និងឣាយុ ៥៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៥៤ឆ្នាំ និងអាយុ ៥៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩។  ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ... Read More »

ផ្ទុះគ្រាប់បែក១គ្រាប់ បណ្ដាលឱ្យស្លាប់ និងរងរបួសមនុស្សចំនួន៣នាក់

ខេត្តត្បូងឃ្មុំ​ ៖​ យ៉ាងតិចណាស់ក៏មានមនុស្សម្នាក់​ស្លាប់​ និងពីរនាក់រងរបួសធ្ងន់ស្រាលដោយ​សារការផ្ទុះគ្រាប់បែក​ បន្ទាប់ពីជនរងគ្រោះ​ម្នាក់ក្នុងចំណោមទាំង៣នាក់រេីសបានគ្រាប់​បែកដែលកប់ក្នុងដីហេីយយកមកវាយដំយករំសេវ​ ។    ប្រភពព័ត៌មាន​ឱ្យដឹង​ថា​ ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលា​ម៉ោង១២:១០នាទី នៅចំណុចខាងកើតភូមិត្រពាំងព្រីងចម្ងាយ២០០ម៉ែត្រ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ... Read More »

សូមបន្តរួមគ្នាអនុវត្ត​រាល់វិធានការរដ្ឋបាលបានដាក់ចេញ​ ដេីម្បីបង្ការ​ ទប់ស្កាត់​ ប្រយុទ្ធ​នឹងការឆ្លងរាលដាលនៃ​ជំងឺ​កូវីដ-១៩

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រលប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពី ការបន្តអនុវត្តគោលការណ៍វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។  រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេច៖ ប្រការ ១…បន្តអនុវត្តគោលការណ៍នៃវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ... Read More »

កម្លាំងអន្តរាគមន៍ពិសេសស្នងការដ្ឋានរាជធានីប្រេីវិធានការក្តៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ដែលជាតំបន់ក្រហម

       ភ្នំពេញ​៖​ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះអនុវត្តរឹតបន្តឹងប្រេីវិធានការក្តៅចំពោះបុគ្គលណាដែលមិនស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាល​ក្នុងគ្រាជំងឺកូវីដ-១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា។    ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងនៅរសៀលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​ ដែលជាតំបន់ក្រហម។  ​   ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់ប្រទេសព្រុយណេដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ... Read More »

ឆ្លៀតឱកាសឃើញស្រុកទេសកំពុងវឹកវរដោយជំងឺកូវីដ-១៩ទៅលួចគោគេត្រូវជាប់ខ្នោះល្មម

ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីលួចគោប្រជាពលរដ្ឋ ដែលជនសង្ស័យប្រព្រឹត្តកាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ... Read More »

សូមប្រុងប្រយ័ត្នជាមួយល្បិចកលបោកប្រាស់មួយចំនួនក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ស្របពេលដែលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតពីជំងឺកូវីដ-១៩ ក៏មានជនខិលខូចមួយចំនួនបានកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ដោយបន្លំធ្វើជា អាជ្ញាធរ ឬសប្បុរសជនដើម្បីចែកម្ហូបអាហារ ជួយឧបត្ថម្ភថវិកា ឬផ្ដល់ប្រាក់កម្ចីជាដើម ដូច្នេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួន ... Read More »

សមត្ថកិច្ចគោលដៅខណ្ឌជ្រោយចង្វា​ ឃាត់ខ្លួនមនុស្ស៣នាក់ ក្នុង​នោះ​ម្នាក់ជាជនជាតិចិន ខណៈ​ធ្វើដំណើរពេលបិទខ្ទប់គ្មានឯកសារត្រឹមត្រូវ និងជិះបុកបារាស

ភ្នំពេញ​៖ បុរសជនជាតិខ្មែរ​ ២នាក់​ និងជនជាតិចិនម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ធ្វើការ​បង្ក្រាបក្នុងករណីល្មើសវិធានបិទខ្ទប់រាជធានីភ្នំពេញចំនួន២ករណី ដែលគ្មានលិខិតអនុញ្ញាត ព្រមទាំងដកហូតរ៉ឺម៉ក់ម៉ូតូមួយគ្រឿង​ និងម៉ូតូ​មួយគ្រឿង​។ បើតាមអះអាងពីមន្រ្តីសមត្ថកិច្ចដែលប្រចាំការនៅចំណុចគោលដៅរង្វង់មូលស្ពានជ្រោយចង្វា​ បានឲ្យដឹងថា​ ករណីទី១៖ ... Read More »

រាជធានីភ្នំពេញបង្ហាញឈ្មោះ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញម្សិលមុិញ

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើសារជូនអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  សម្តេចមានប្រសាសន៍ថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ទាំងអស់ ... Read More »

Breaking News ៖ មកដល់ផ្សារពិភពថ្មី ឈូកមាស! និងផ្សាររីករាយហើយបងប្អូន , កូវីដ-១៩សាហាវណាស់ អាជ្ញាធរខណ្ឌសែនសុខ សម្រេចបិទលក់ដូរបណ្តោះអាសន្ន១៤ថ្ងៃ !

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារពិភពថ្មីឈូកមាស ផ្សាររីករាយ និងអាជីវករ ទាំងអស់ដែលលក់ដូរនៅជុំវិញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។  ... Read More »

លោក ឃួង ស្រេង បន្ដចុះចែអំណោយ សម្ដេចតេជោជូនប្រជាពលរដ្ឋ១៦៩៤គ្រួសាររស់នៅតំបន់បិទខ្ទប់ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជយ័

      ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះចែកអំណោយ របស់សម្ដេចតេជោជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦៩៤គ្រួសារដែលរស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  ។        ... Read More »

ក្របួច​ជាប់ហេីយ! បុរស២នាក់ ដែលបង្ហោះការផឹកស្រាបង្អួតតាមបណ្តាញសង្គម TikTok ក្នុងការបេីកបររថយន្ត ល្មើសបំរាមពេលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់

ភ្នំពេញ​៖ ទីបំផុត​! បុរស២នាក់ ដែលបង្ហោះការបង្អួតផឹកស្រានៅក្នុងរថយន្តតាមបណ្តាញសង្គម TikTok ដែលល្មើសបំរាមខណៈរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវបានបិទខ្ទប់នោះ។ ពេលនេះ​ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ​ ឃាត់ខ្លួនបានហេីយកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។ ... Read More »

លោក ឃួង ស្រេង ៖ ការកាន់រំពាត់ដេញពលរដ្ឋឲ្យចូលផ្ទះ ដូចឪពុកម្ដាយប្រដៅកូនប៉ុណ្ណោះ បើអ្នកមិនស្ដាប់ទៀតត្រូវឃាត់ខ្លួនមកផាកពិន័យតាមច្បាប់កំណត់

       ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា៖ ការកាន់រំពាត់របស់កងកម្លាំងសមត្ថកិច្ច ដេញប្រជាពលរដ្ឋឲ្យចូលផ្ទះ គឺគ្រាន់តែគំរាមប្រជាពលរដ្ឋដែលនៅតែគឃ្លើន ... Read More »

ប្រយ័ត្នបងប្អូន! មានគណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន៤ កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងម៉ាក SWISS ENERGYគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន៤ កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងម៉ាក SWISS ENERGYគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល។  ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោងតាមការពិនិត្យ ឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ... Read More »

កូវីដ-១៩ ដល់ផ្សារត្រពាំងថ្លឹង ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

       ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារត្រពាំងថ្លឹង ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ... Read More »

លោក គឹម សន្តិភាព ៖ បញ្ជាក់ពី ការធ្វើ LOCK DOWN របស់ប្រទេសនានា លើពិភពលោកដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ការធ្វើ LOCK DOWN  របស់ប្រទេសនានា លើពិភពលោកដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺ កូវីដ១៩ ... Read More »

មានកម្មការិនី​ម្នាក់ឆ្លងកូវីដ-១៩ ជិះរថយន្ដជាមួយកម្មករជា​ច្រើនទៀត​ចុះ​ឡើង​ទៅផ្ទះរាល់ថ្ងៃ

ខេត្តព្រៃវែង ៖ បើ​យោងតាម​ការបញ្ជាក់ពី​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​ពារាំង នៅ​ព្រឹក​ទី​២១ ខែមេសា ឆ្នាំ២០២១​នេះ ប្រាប់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា, កម្មការិនីម្នាក់ធ្វើការនៅរោងចក្រ 7NG ឃុំ​វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ឈ្មោះ ឌឿ​ន ច​ន្ធា ​អាយុ​២៩​ឆ្នាំ ... Read More »

អភិបាលខណ្ឌដង្កោ​ ដឹកនាំកម្លាំងចុះរុះរើទីតាំងលក់ដូរមិនរៀបរយ និងរំលោភលើដងផ្លូវសាធារណៈ នៅម្ដុំផ្សារថ្នល់បត់ចំការដូង ដែលបងប្អូនអាជីវករ​ និងប្រជាពលរដ្ឋ​មកទិញទំនិញ​ បានផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ចុះរុះរើទីតាំងលក់ដូរមិនរៀបរយ និងរំលោភលើដងផ្លូវសាធារណៈ នៅម្ដុំផ្សារថ្នល់បត់ចំការដូង ដែលបងប្អូនអាជីវករ​ និងប្រជាពលរដ្ឋ​មកទិញទំនិញ​ ... Read More »

គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ B Cambodia និង SAKAGRO _ Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ ZAGRO គ្មានលេខបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មាន ស្ដីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ B Cambodia និង SAKAGRO _ Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ ZAGRO គ្មានលេខបញ្ជិកាឬប្រវេទន៍ពីក្រសួងសុខាភិបាល។  ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្ដីពី ការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២១

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈ សកល និងតំបន់ ។ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២១ ដូចខាងក្រោម ... Read More »

សមត្ថកិច្ចម្នាក់រងរបួសធ្ងន់ ខណៈឈរស្ទាក់ម៉ូតូជនសង្ស័យមានគ្នា២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច រួច ជិះបំបុកបារាសអនុវត្តបម្រាមគោចរ

ភ្នំពេញ ៖ ជនសង្ស័យមានគ្នា២នាក់ ត្រូវបានឃាត់ខ្លួន ខណៈជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រួចជិះរត់គេចខ្លួន បំបុកបារាសមកបុកកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងយាមនៅគោលដៅ បណ្តាលរងរបួសធ្ងន់ ដែលព្យាយាមបង្អាក់ដំណើររបស់ជនសង្ស័យ ខណៈពេលកំពុងជិះរត់គេចខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥នាទីរសៀល ថ្ងៃទី២១ ... Read More »

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះមកយកសំណាកនៅ ផ្សារដេប៉ូខណ្ឌទួលគោកជាច្រើននាក់ !

ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ ផ្សារដេប៉ូនៅខណ្ឌទួលគោក។  ... Read More »