ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា”

ភ្នំពេញ៖ បានឃើញសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណ:រដ្ឋមន្រ្តីស្តីអំពី “ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបង្កើតសភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា”។ ទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់នេះ នៅទីស្តីការក្រសួងកសិកម្ម ... Read More »

អាមេរិក និងអង់គ្លេស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគយ ដោយកំណត់ចូលជាធរមាន ក្រោយការចាកចេញពីសហភាពអឺរ៉ុប នៅដំណាច់ឆ្នាំនេះ

ភ្នំពេញ៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃពុធទី១៦ ខែធ្នូឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគយដែលបានកំណត់ដើម្បីភ្ជាប់ជាមួយការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបនៅដំណាច់ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៍មាន AKP នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០​។ ជាក់ស្តែងបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា ... Read More »

រាត្រីនេះបេក្ខភាពកញ្ញាឯក MISS CAMBODIA 2020 ទាំង៣១រូបនឹងបង្ហាញសម្រស់ក្នុងការប្រកួតបឋម

    ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់នោះ មានបេក្ខនារី៣១រូបនឹងបង្ហាញមុខក្នុងការប្រកួតបឋមនៃកម្មវិធីកញ្ញាឯកកម្ពុជាMISS CAMBODIA 2020 ។ កម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះនៅលើកញ្ចក់ទូរទស្សន៍ My TV  និង Facebook ... Read More »

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ តាមប្រព័ន្ធវីដេអូ

​​ភ្នំពេញ ៖ លោក ប្រាក់​ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ... Read More »

លោក ប្រាក់ សុខុន ៖ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់​ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០​កាលកន្លងទៅ  លោលោកស្រី Tina Redshaw​​ ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើងបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ... Read More »

ផ្ទុះកំប៉ុងហ្គាស លក់លតឆា បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តកំពង់ចាម ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈបានយកចង្ក្រានហ្គាស លក់លតឆា បណ្តាលឲ្យផ្ទះកំប៉ុងហ្គាស នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ... Read More »

តោះស្វែងយល់ទាំងអស់គ្នា ពី ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ

ខេត្តសៀមរាប៖ បើយោងតាមប្រភព ពី ទំព័ររឿងបូរាណ បានបញ្ជាក់អោយដឹងថា, ខ្លោងទ្វារខាងត្បូង មានឈ្មោះថា ទន្លេអ៊ុំ៖ ខ្លោងទ្វារទន្លេអ៊ុំ(ទិសខាងត្បូង)ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីប្រលឹម(ថ្ងៃរះ) ទល់ព្រលប់(ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ... Read More »

មនុស្សជំនិតម្នាក់ និងជាទីប្រឹក្សារបស់លោក ចូ បៃដិន ធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩

អន្តរជាតិ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA បាននិយាយថា៖មនុស្សជំនិតម្នាក់ និងជាទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃដិន គឺលោក សេឌ្រិច រិចមិនដ៍ (Cedric ... Read More »

ព្រោះតែវិបត្តិ COVID-19 ក្រុមហ៊ុន Mercedes Benz បិទរោងចក្រផលិតរថយន្តទំនើប នៅប្រេស៊ីល

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនផលិតរថយន្តMercedes Benz របស់អាល្លឺម៉ង់ នៅថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែធ្នូឆ្នាំ២០២០ បានបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការផលិតរថយន្តសេរីទំនើប របស់ខ្លួន នៅក្នុងប្រទេសប្រេស៊ីល ដោយបិទរោងចក្រតូចមួយ ខណៈដែលរោងចក្រនេះសាងសង់ឡើង ដើម្បីផលិតរថយន្តទំនើប។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននេះ ... Read More »

អភិបាលខណ្ឌចំការមនអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ខណៈរដូវរំហើយបានចូលមកដល់

ភ្នំពេញ៖ ដោយសង្កេតឃើញថា មកដល់ពេលនេះ ជារដូវរំហើយ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទៀន ធូប បញ្ហាចរន្តអគ្គិសនី និងសូមចៀសវាងកុំដាក់ដាំបាយ ... Read More »

ក្រសួងសាធារណការ ផ្អាកមណ្ឌលផ្តល់សេវា ផ្សារទំនើប អុីអន១ និងអុីអន២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល បណ្តោះអាសន្នរយៈពេល ៣ថ្ងៃ (១៨-២០​ ធ្នូ ២០២០)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ មណ្ឌលផ្តល់សេវា ផ្សារទំនើប អុីអន១ និងអុីអន២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ត្រូវបានផ្អាកជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ (១៨-២០​ ធ្នូ ... Read More »

រថយន្តមែរសឺដេសមួយគ្រឿងបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បង្គោលភ្លើងមួយដើម រថយន្តកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងអស់មួយដើម ចំណែករថយន្តកល់ទ្រូងផ្លូវជាប់ទៅមុខលែងរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និងង៣០នាទីយប់ ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមែរសឺដេសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U- 5038 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន។ ... Read More »

ទំនាស់ព្រំដីបង្កជាហិង្សាធ្វើឲ្យតាអាយុ៨៦ឆ្នាំម្នាក់កាប់ទៅលើប្តីប្រពន្ធ២នាក់រងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ ដោយសារទំនាស់បន្តិចបន្តួចពីរឿងព្រំដី បានបង្កជាគំនុំគំកួនគ្នាឈានដល់ធ្វើឲ្យលោកតាអាយុ៨៦ឆ្នាំម្នាក់យកកាំបិតផ្គាក់ស្ទាក់កាប់ប្តីប្រពន្ធ២នាក់ដែលជាម្ចាស់ដីជាប់គ្នា បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីស្ថិតក្នុងភូមិ​ស្ទឹង​​ ឃុំ​រលាំង​កែន​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់

ភ្នំពេញ៖ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅម៉ោងប្រហែល១១និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅចំណុចតាមផ្លូវបេតុង ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសារសពក្មេងលង់ទឹកស្លាប់នៅស្រុកស្អាង

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលមានកូនស្រីចំនួន២នាក់ បានស្លាប់ដោយសារលង់ទឹកប្រឡាយព្រែកធំ កាលពីថ្ងៃទី១៥ ខែធ្នូ ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យស្ថាប័នព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យស្ថាប័នព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានគួរបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ... Read More »

ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែកអំបិល បាននាំយកបច្ច័យ ព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារនិង៦លានរៀលជូនសម្ដេចតេជោ តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែកអំបិល បាននាំយកបច្ច័យព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារ និង៦លានរៀលជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

បិសាចក្រហម Manchester United ឡើងឈរលេខ៦ក្រោយឈ្នះ Sheffield United

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sheffield United ក្នុងលទ្ធផល ៣ទល់២ ធ្វើឲ្យក្រុមមួយនេះទទួលបាន៣ពិន្ទុ ឡើងឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្ននៅក្របខ័ណ្ឌ Premier League រដូវកាលនេះ។ នេះបើយោងតាមការលទ្ធផលរបស់ soccerway ... Read More »

ឥណ្ឌាដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៧

ប្រទេសឥណ្ឌាបានចូលរួមការប្រណាំងជាមួយប្រទេស៥ទៀតដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Asian Cup ឆ្នាំ២០២៧ ដែលជាការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ទ្វីបអាស៊ី ខណៈដែលខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ការទទួលស្គាល់កីឡាអន្តរជាតិ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន AFP ដែលសារព័ត៌មាន CNA បានផ្សាយបញ្ជាក់បន្ថែមកាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២០។ អារ៉ាប៊ីសាអ៊ូឌីត និងកាតាបានឈានដល់ភាពបរាជ័យជាផ្លូវការ ... Read More »

ខ្សែប្រយុទ្ធ Robert Lewandowski ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich បានឈ្នះកីឡាករបុរសឆ្នើមក្នុងពានរង្វាន់បាល់ទាត់ Fifa Football Awards ក្នុងទីក្រុង Zurich ដោយបានយកឈ្នះកីឡាករ Lionel Messi ... Read More »

ការពន្យារពេលព្រឹត្តិការណ៍ Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំក្រោយ

យោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពី AFP បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសAustralian Open ដែលគ្រោងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ត្រូវបានវិលត្រឡប់មកវិញនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមានការចរចាជាច្រើនសប្តាហ៍ ... Read More »

ដេកផ្ទះមិនចង់ទេ ! ចង់តែទៅដេកក្នុងពន្ធនាគារ , នេះហើយជើងខ្លាំងបង្កើត facebook ក្លែងក្លាយ បំពុលសង្គម ចុងក្រោយអស់អនាគត ជាប់ចោទ ៥បទល្មើស

ខេត្តកំពត៖ ទីបំផុត ! តុលាការបានឃុំខ្លួនបុរសម្នាក់ដែលបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ   អភិបាលខេត្ត ស្នងការខេត្តនានា ត្រូវបានលោក សេង ម៉ាឡាប ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធការបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំ ... Read More »

តំណាងឱ្យ លោក ហ៊ុន ម៉ានី បាននាំយកម៉ាស់ និងជែលលាងដៃ ដែលជាអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូន លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារស្រាវជ្រាវ និងចងក្រងរបាំក្បាច់បុរាណខ្មែរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងនាមលោក ហ៊ុន ម៉ានី , លោក សុខ សប្បាយណា សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បាននាំយកម៉ាស់ និងជែលលាងដៃ ... Read More »

ក្រសួងមហាផ្ទៃ បន្ដរៀបចំសណ្ដាប់ធ្នាប់ និងសម្របសម្រួលអ្នកមកធ្វើតេស្ដរកវីរុសកូវីដ-១៩ លើកទី៣

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា នាព្រឹកថ្ងៃស្រុក ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បាននឹងកំពុងបន្ដរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលអ្នកមកធ្វើតេស្ដរកវីរុសកូវីដ-១៩ លើកទី៣ ចំពោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលម៉ាស់និងជែលលាងដៃពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោក អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកស្រី ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមានម៉ាស់ ... Read More »

ព្រឹកនេះ ! ក្រសួងសុខាភិបាល ធ្វើតេស្តរកកូវីដ-១៩ លើកទី៣ លើមន្ត្រីក្រសួងមហាផ្ទៃប្រមាណ១ពាន់នាក់ បុគ្គលិក(ធនាគារកាថេ) និង(ធនាគារចិន) នៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចាប់ផ្តើមធ្វើការយកសំណាក មន្ត្រីក្រសួងមហាផ្ទៃប្រមាណជា១ពាន់នាក់ បុគ្គលិកធនាគារកាថេ និងធនាគារចិន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ-១៩លើកទី៣ ដែលជាលើកចុងក្រោយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ  នៅក្រសួងមហាផ្ទៃ។ ការធ្វើតេស្តរកមេរោគកូវីដ-១៩នេះដែរ ប្រព្រឹត្តិទៅរយៈពេល ... Read More »

តុលាការឃុំខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស

ខេត្តពោធិ៍សាត់ ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ តុលាការនៃសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនចំនួន៣នាក់ បន្ទាប់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ។ ... Read More »

ស្លាប់៣នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែធ្នូម្សិលមិញ,សូមបើកបរកុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់!

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៣នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ... Read More »

ប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនលើឡាំប្រឺតាដោយមិនទាន់ដឹងមូលហេតុពិត

ភ្នំពេញ ៖ បុរសអ្នករត់ឡាំប្រឺតាម្នាក់មិនដឹងមានវិបត្តិអ្វីទើបសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយយកក្រមាចង់ជាប់លើដំបូលរួចចង់.កសម្លាប់ខ្លួនឯងបែបនេះ។ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែធ្នូឆ្នាំ២០២០នៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យោងតាមសម្ដីពីស្ត្រីម្នាក់ត្រូវជាសាច់ញាតិបានដឹងថាសពមានឈ្មោះ នុត សារុំ មានអាយុជាង៤០ឆ្នាំសម្បុរសណ្ដែកបាយ  ពាក់អាវ ក្រណាត់ពណ៌សដៃខ្លីស្លៀកខោក្រណាត់ជើងវែង ... Read More »

ម្សិលមុិញ ! អភិបាលខេត្តពោធិ៍សាត់ ប្រើប្រាស់ពេលវេលា៥ម៉ោង ដោះស្រាយបញ្ហាជូនពលរដ្ឋបាន១០ករណី

ខេត្តពោធិ៍សាត់ ៖ ទំនាស់ ក៏ដូចជាបញ្ហាប្រឈម ចំនួន១០ករណីផ្សេងគ្នា ត្រូវបានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង ក្នុងវេទិកាសាធារណៈ «សមាជ» ដែលធ្វើឡើងរវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងប្រជាជន ... Read More »