ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

បុរសម្នាក់ផឹកស្រាស្រវឹងដើររអិលជើងដួលចូលទឹកជំនន់ឡើងជិតមុខផ្ទះលង់ស្លាប់

ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ ខណៈដែលបុរសរូបនោះបានផឹកស៊ីនៅតូបអ្នកលក់នាចុងភូមិ  ហើយពេលស្រវឹងស្រាជោកហើយក៏ដើរត្រឡប់ទៅផ្ទះវិញ តែពេលដើរទៅជិតដល់ផ្ទះហើយស្រាប់តែរអិលជើងដួលចូលទឹកជំនន់ដែលមានជម្រៅត្រឹមចង្កេះលង់ស្លាប់តែម្ដង។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២១ខែតុលា ឆ្នាំ២០២០នៅត្រង់ចំណុចក្រុមទី៨ ភូមិ​ក្បាលថ្នល់ ឃុំកំពង់ព្រៀង​ ស្រុក​សង្កែ ខេត្តបាត់ដំបង។ បើតាមសមត្តកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់មាន ឈ្មោះគង់​ សម្បត្តិ​ ... Read More »

លោក ស ថេត៖ មន្ត្រីគ្រប់រូបតែងតែត្រូវបានយកចិត្តទុកដាក់នៅពេលមានជំងឺ​ ជួបបញ្ហាផ្សេងៗ​ និងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ បានអញ្ជេីញសួរសុខទុក្ខលោកវរសេនីយ៍ត្រី គិត សំរេច ប្រធានផ្នែកគោលដៅការពារដែលកំពុងសម្រាកព្យាបាលជំងឺ​ ។  ក្នុងឱកាសសួរសុខទុក្ខនេះដែរ លោកស្នងការបាននាំយកជាសម្ភារ ... Read More »

តារាតៃវ៉ាន់ម្នាក់ ក្រោយលក់អីវ៉ាន់អនឡាញក្លែងក្លាយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ

អន្តរជាតិ៖ តុលាការកំពូលរបស់ប្រទេសតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះបានសម្រេចឲ្យតារាចម្រៀងស្រី ជនជាតិតៃវ៉ាន់ T-ana ដែលមានឈ្មោះពិតDing Xiao-qin ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ៦ខែពីបទលក់អីវ៉ាន់ ក្លែងក្លាយលើប្រព័ន្ធអ៉ីនធើណេត។ បើ​តាម​ការអះអាងពីព្រះរាជអាជ្ញា ... Read More »

រដ្ឋបាលជលផលកំពង់ចាមចុះបង្រ្កាបបទល្មេីសជលផលបានចំនួន២ករណី​នៅស្រុកកំពង់សៀម​

ខេត្តកំពង់ចាម ៖​ ខណ្ឌរដ្ឋបាលជលផល​កំពង់ចាមចុះសហការជាមួយ​អធិការដ្ឋានរដ្ឋបាលជលផល​មេគង្គ​ អាជ្ញាធរឃុំកៀនជ្រៃ​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ​បង្រ្កាបបទល្មេីសជល​ផលចំនួន២ករណី​ និងបំផ្លាញចោលវត្ថុតាងជាច្រេីននៅនឹងកន្លែង​ ។  ការចុះបង្ក្រាបទីតាំងទាំង២កន្លែងខាងលេីធ្វេីឡេីងនៅក្នុងថ្ងៃតែមួយ​ គឺថ្ងៃ​ទី២២​ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុង​ស្រុកកំពង់​ សៀម​  ។  ចំពោះ​ត្រីដែលចាប់ដកហូតបានត្រូវលែងឱ្យចូលបឹងធម្មជាតិវិញ​ ទៅតាម​ ... Read More »

កម្មករជីករ៉ែ១១នាក់ នៅឥណ្ឌូណេស៊ី បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យបាក់ដី

អន្តរជាតិ៖ បើតាមការអះអាងពីអាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ទី២២ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្មករជីករ៉ែចំនួន ១១នាក់បានស្លាប់នៅក្នុ្ងងហេតុការណ៍បាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង នៅត្រង់ចំណុចរុករកមួយកន្លែង នៅលើកោះស៊ូម៉ាត្រា។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយថា៖ គ្រោះរអិលបាក់ដីនេះ បានកើតឡើងកាលពីថ្ងៃពុធម្សិលមិញ នៅក្នុងអណ្ដូងរ៉ែមួយដែលមានជម្រៅ២០ម៉ែត្រ ... Read More »

«រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា»

ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាដូចខាងក្រោម ។ ១-តង់ ២០០ ២-ឧបករណ៍ចម្រោះទឹក ២០ ៣-ភួយ ៧៨០ ៤-ម៉ាស៊ីនភ្លើង ៥  ៥-កម្រាលផ្លាស្ទីក ... Read More »

លោក ម៉ែន វិបុល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំ អគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ... Read More »

ខាងពន្ធដារ រំឭក​ឱ្យ​ម្ចាស់​យានយន្ត បង់ពន្ធ​ឱ្យបាន​ត្រឹម​ចុងខែ​វិច្ឆិកា ចៀសវាងផុតកំណត់

ភ្នំពេញ​៖ អ្នក​មិនទាន់​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០ ត្រូវបំពេញ​កាតព្វកិច្ច​ពន្ធ ឱ្យបាន​ត្រឹម​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះជាការរម្លឹក របស់អង្គភាព អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អគ្គនាយកដ្ឋាន​ពន្ធដារ បានចេញ​សេចក្ដីជូនដំណឹង ... Read More »

ប្រមុខរាជរដ្ឋាភិបាល បានឯកភាពឲ្យពន្យារពេលប្រមូលពន្ធលើចំណេញមូលធន ទៅដើមឆ្នាំ២០២២

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដា ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពឲ្យលើកពេល ការប្រមូលពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដើមឆ្នាំ២០២២។ ... Read More »

កោះតៃវ៉ាន់ អបអរសាទរ​កិច្ចព្រមព្រៀងទិញអាវុធពីអាមេរិកមានតម្លៃជិត​២ពាន់លានដុល្លារ​

កោះតៃវ៉ាន់បានប្រកាសថា ខ្លួននឹងមិនមានការប្រកួតប្រជែងអាវុធ​ ជាមួយចិននោះឡើយ ហើយការទិញអាវុធពីអាមេរិក គឺដើម្បីពង្រឹងសមត្ថភាពការពារ​ប៉ុណ្ណោះ។ ការលើកឡើងខាងលើ ក្រោយពេលទីក្រុងវ៉ាស៊ីនតោន​បានព្រមព្រៀង លក់អាវុធឲ្យកោះតៃវ៉ាន់។ លោក​Yen Teh-fa មន្ត្រីយោធាជាន់ខ្ពស់តៃវ៉ាន់​បានឲ្យដឹងថា​ ការណ៍ដែលអាមេរិកយល់ព្រម​លក់អាវុធឲ្យកោះតៃវ៉ាន់ គឺជាការយកចិត្តទុកដាក់​ដល់សន្តិសុខក្នុងតំបន់​ពិសេសគឺកោះតៃវ៉ាន់​។ លោក​Yen Teh-fa ... Read More »

លោក ឃួង ស្រេងទទួលអំណោយពីសប្បុរសជនសមាគមមហាមិត្ដចិនដើម្បីបន្ដយកទៅចែកជូនដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារពីសប្បុរសជនសមាគមអភិវឌ្ឍន៍ពាណិជ្ជជើជាំងចិននៅកម្ពុជាគិតជាទឹកប្រាក់១មុឺនដុល្លារ ដើម្បីបន្ដយកទៅចែកជូនដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។     លោក ឃួង ស្រេង ... Read More »

គ្រឿងចក្រ២គ្រឿងធ្វើសកម្មភាពឈូសឆាយកាយព្រំយកដីរដ្ឋធ្វើកម្មសិទិ្ធល្មើសច្បាប់រាប់សិបហិកតាត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តស្ទឹងត្រែង៖ ជនល្មើសច្បាប់ដែលប្រើគ្រឿងចក្រចំនួនពីរគ្រឿងធ្វើសកម្មភាពលួចឈូសឆាយកាយព្រំដីរដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធុរាប់សិបហិកតា ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្ត ដឹកនាំដោយលោកវ៉ា សុផាន់ និងមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោកជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ចេញប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ... Read More »

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បាននាំយកអំណោយ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ... Read More »

លោកឧត្តមសេនីយ៍ទោ ឯម កុសល នាំ​ សហការីចុះពិនិត្យនិងកាយលូបង្ហូរទឹកកុំឱ្យខូចផ្លូវ​

ខេត្តកំពង់ចាម ៖​ ក្នុងនាមកម្លាំង​សមត្ថកិច្ច​ត្រូវខិតខំប្រឹងប្រែងពុះពារការពារសន្តិ​ភាព សណ្តាប់ធ្នាប់សង្គម​ ដើម្បីសន្តិ​សុខ​សុវត្ថិភាពដល់បងប្អូនប្រជាជន​ អ្នក​ដំណើរតាមដងផ្លូវ​ ចៀសវាងការកកស្ទះចរាចរណ៍​ ដោយសូមអំពាវនាវដល់ប្រជាពលរដ្ឋ​បញ្ជាចង្កូតយានយន្តគ្រប់ប្រភេទ មេត្តាបើកបរក្នុងកម្រិតល្បឿនតាមស្លាក​សញ្ញាកំណត់ឬនិងតាមស្ថានភាពផ្លូវថ្នល់រួមតូចចង្អៀត និងបើក​បរគ្មានជាតិស្រវឹង។ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនិងសហការី​ និងមានការចូលរួមពីលោក ... Read More »

ប្រជាពលរដ្ឋខណ្ឌទួលគោក ស្នើសុំអាជ្ញាធរជួយដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធនៅក្នុងមូលដ្ឋាន

ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ មានលូ ផ្លូវ មួយចំនួនបានរងការបាក់ ស្រុត ប្រេះខូច ដូច្នេះប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក ទទូចស្នើសុំអោយអាជ្ញាធរជួយដោះស្រាយជាបន្ទាន់ ។ ការស្នើសុំខាងលើរបស់ប្រជាពលរដ្ឋបានឡើង ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០២០នេះ ... Read More »

ក្រុមហ៊ុន ជេ ឈីង សម្រស់ស៉ីជម្ពូ ខសមេធីក ឯ.ក មិនមានលេខបញ្ជីពីក្រសួងសុខាភិបាលត្រឹមត្រូវ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្រ្កាប

ភ្នំពេញ៖ ទីតាំងក្រុមហ៊ុនយីហោ ” ជេ ឈីង សម្រស់ស៉ីជម្ពូ ខសមេធីក ឯ.ក” J Ching Samros sychmpu Commetic Co,Ltd មិនមានលេខបញ្ជីពីក្រសួងសុខាភិបាលត្រឹមត្រូវ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងផលិតផលកែ្លងក្លាយ នៃក្រសួងមហាផ្ទៃ ... Read More »

ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាមេរិក អះអាងថា៖ ចិន ជាការគំរាមដល់សន្តិសុខជាតិអាមេរិកប្រចាំសតវត្សរ៍ទី ២១

អន្តរជាតិ៖ ក្នុងកិច្ចសន្ទនារយៈពេល២០នាទី ក្នុងវេទិកា Atlantic Future លោក Robert O’Brien ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាមេរិកបានអះអាងប្រាប់មន្ត្រីចារកិច្ចអង់គ្លេស និងអាមេរិកថា៖« បក្សកុម្មុយនីស្តចិនព្យាយាមគ្រប់គ្រងលើគ្រប់វិស័យទាំងអស់ និងមានផែនការក្នុងការគ្រប់គ្រងឧស្សាហកម្មសំខាន់ៗនៅជុំវិញពិភពលោកទាំងអស់នោះក្នុងសតវត្សរ៍ទី២១»។ មិនតែប៉ុណ្ណោះ លោក អះអាងថា ... Read More »

ជនជាតិចិនបាញ់ជាច្រើនគ្រាប់បណ្តាលឲ្យរបួសមនុស្ស២នាក់

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ២រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍បាញ់ប្រហារជាច្រើនគ្រាប់បង្កដោយជនជាតិចិននិងជនជាតិចិន ដែលបណ្តាលឲ្យរងរបួសមនុស្ស២នាក់ ស្ថិតនៅចំណតរថយន្តមហោស្រពក្នុងភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។ តែយ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបើក ប្រតិបត្តិការតាមបង្ក្រាបបានភ្លាមៗ និងពេលនេះកំពុងបន្តនីតិវិធី។ ករណីផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់នេះ ... Read More »

កម្មវិធីសិក្ខាសាលាតាមអ៊ីនធឺណិត​លើកទីពីរ​ស្ដីអំពី «ការនិយាយអំពីអាជីវកម្ម​ជាមួយ Facebook» នៅកម្ពុជា ចែក​រំលែកគន្លឹះ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ សម្រាប់អាជីវកម្ម​ខ្នាត​តូច

រាជធានីភ្នំពេញ៖ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ – អាជីវកម្ម​ខ្នាត​តូច និងមធ្យម​នៅកម្ពុជា ​កំពុង ​ប្រឹងប្រែងសម្រប​ខ្លួន​ទៅ​នឹង​បញ្ហាប្រឈម​ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើង​ដោយ​រោគរាត​ត្បាត កូរ៉ូណា ហើយ​ក្នុងនោះអាជីវកម្មជា​ច្រើន​​កំពុង​តាមដាន​មើល ដំណើរឌីជីថលនីយកម្ម​យ៉ាងលឿន ... Read More »

ទិដ្ឋភាពពិធីបុណ្យដង្ហែសពក្នុងស្ថានភាពទឹកជំនន់នៅទីក្រុងវ៉េ

ពិធីបុណ្យសព​៥ថ្ងៃមកហើយដោយសារតែភ្លៀងធ្លាក់រហូតធ្វើឲ្យពិបាកក្នុងការដង្ហែសពចេញ​។ នៅពេលភ្លៀងដាច់គ្រាប់អ្នកភូមិក៏បានសម្រេចបញ្ជូនសពចេញ​ឲ្យបានមុនព្យុះលេខ​៨ចូលមកដល់​ អាចបង្កឲ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំជាងនេះ។ នៅព្រឹកថ្ងៃទី២២ខែតុលា​ ពិធីដង្ហែសពនៅក្នុងស្រុកក្វាងអាង​ ទីក្រុងវ៉េ បានប្រព្រឹត្តទៅដោយ​ក្តុកក្តួល​ដោយសារតែគ្រប់ទីកន្លែងគ្របដណ្តប់ដោយទឹកជំនន់ ។ សពខាងលើបានស្លាប់តាំងពីថ្ងៃទី២១ខែតុលា ប៉ុន្តែដោយគ្រោះទឹកជំនន់​មិនអាចដង្ហែចេញបាន។ ចំណែកទីកន្លែងបញ្ចុះសពក៏ត្រូវប្តូរទីតាំងផងដែរ មានចម្ងាយពីផ្ទះដល់ទៅ​៤គីឡូម៉ែត្រ​។ ដោយសារតែជាសពអ្នកចាស់ទុំក្នុងភូមិ​​ពលរដ្ឋជាច្រើនបានទៅចូលរួម​ដង្ហែសព ឆ្លងកាត់ទឹកជំនន់។ ទាំងនោះជាការសាមគ្គីជួយគ្នាក្នុងគ្រាអាសន្ន​​​។ ... Read More »

លោក គង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោល ឆ្លៀតឱកាសចាក់ដីលុបសមុទ្រ ខណៈថ្នាក់ដឹកនាំកំពុងមមាញឹករឿងទឹកជំនន់

ខេត្តកែប៖ លោក គង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឆ្លៀតឱកាសប្រើគ្រឿងចក្រចាក់ដីលុបសមុទ្រ ខណៈបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងមមាញឹកយ៉ាងខ្លាំងចុះទៅតាមបណ្តារាជធានី-ខេត្តដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ៖  ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀនម្នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួន និងដកហូតបានកាលពីថ្ងៃត្រង់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះជុំ មុះ ... Read More »

ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ជាមួយបណ្ដាប្រទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្រោមអធិបតីភាពលោក ស៊ វរិន ... Read More »

កំណាត់ផ្លូវបេតុងប្រវែង៧០០ម៉ែត្រ ចូលវត្តពោធិ៍ពេជ្យគីរីហៅវត្តភ្នំពេជ្យ ប្រឈមរងការខូចខាតដោយសាររថយន្តដឹកដី

ខេត្តព្រះសីហនុ៖ កំណាត់ផ្លូវបេតុងមួយខ្សែមានប្រវែង៧០០ម៉ែត្រ ជាកំណាត់ផ្លូវចូលទៅវត្តពោធិ៍ពេជ្យគីរីហៅវត្ត(ភ្នំពេជ្យ )តភ្ជាប់ផ្លូវជាតិលេខ០៤ត្រង់ចំណុច ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាកំណាត់ផ្លូវកើតឡើងដោយកិច្ចសហការកសាងឡើងរបស់បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្តខាងលើជិត.ឆ្ងាយ ជាពិសេសប្រជាពលរដ្ឋ ដែលមានលំនៅឋានជាប់និងកំណាត់ផ្លូវខាងលើ។ ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទដែលចូលរួមបរិច្ចាគថវិកាក្នុងការស្ថាបនាកំណាត់ផ្លូវខាងលើបានឲ្យដឹងថាការស្ថាបនាកំណាត់ផ្លូវបេតុងចូលទៅវត្តពោធិ៍ពេជ្រគីរីហៅវត្ត( ភ្នំពេជ្យ ) គឺជាការចូលរួមនៅក្នុងវិស័យព្រះពុទ្ធសាសនានិងដើម្បីជាប្រយោជន៍សារធារណៈ។ ... Read More »

លោកឃួង ស្រេងបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ ខែតុលា

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។    លោក ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត (គោលដៅទី២ ចំនួន៥០០០គ្រួសារ)

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកថ្មពួក (គោលដៅទី១) រួចហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០០គ្រួសារជាបន្តទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (គោលដៅទីមួយ ចំនួន៥០០០គ្រួសារ)

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ(គោលដៅស្រុកថ្មពួ ក៥ពាន់គ្រួសារ និងគោលដៅក្រុងប៉ោយប៉ែត ៥ពាន់គ្រួសារ) នៅខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ០៨នាក់​និងម៉ូតូ ៥គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារបានឃាត់ខ្លួនក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈនៅចំណុចផ្លូវ បេតុងOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារបានឲ្យដឹងថា មុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ គឺកម្លាំងសមត្ថកិច្ចរបស់ខណ្ឌជ្រោយចង្វារ ... Read More »

មនុស្ស​៥​នាក់​​ស្លាប់​ ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយបានពីរថ្ងៃ នៅកូរ៉េខាងត្បូង

អន្តរជាតិ៖ បើយោងតាមការអះអាងពីអាជ្ញាធរ​កូរ៉េខាងត្បូង បញ្ជាក់ថា ក្នុងពេល​១​សប្ដាហ៍​ចុងក្រោយនេះ មនុស្ស​៥​នាក់​បាន​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​រួចបានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ​។ ប៉ុន្តែបើទោះ​ជាស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​មែន អាជ្ញាធរ​អះអាងថា មិនទាន់មាន​ភស្តុតាង​ណា​បង្ហាញថា ករណី​ស្លាប់​ទាំងនេះ​ជាប់ទាក់ទង​នឹង​ថ្នាំ​វ៉ាក់សាំង​ផ្ដាសាយ​នៅឡើយ​ទេ ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រឿងនេះ​។ ចំណែកឯបញ្ហា​នេះ​ ក៏ជា​កង្វល់​ពាក់​ព័ន្ធ​សុវត្ថិភាព​វ៉ាក់សាំង ខណៈ​កម្មវិធី​ចាក់​វ៉ាក់សាំង​រដ្ឋ កំពុង​ពង្រីក​ដើម្បី​កុំ​ឲ្យ​ស្មុគស្មាញ​ជាមួយ​យុទ្ធនាការ​ជំងឺ​កូ​វីដ​-១៩​។​ ​សូមជម្រាបថា ... Read More »

ពលរដ្ឋភ្ញាក់ផ្អើលស្រែកថាចោរឡេីងលេីដំបូលផ្ទះត្រូវគេទាន់ បែរជាចោរលោតទម្លាក់ខ្លួនដើម្បីបញ្ចប់ជីវិត​​ ,លោកអធិការក្រុងតាខ្មៅថា​មនុស្សបែកថ្នាំ

ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលទាំងព្រឹក​​​ ខណៈដែលអ្នកស្រុកមើលឃើញបុរសម្នាក់ឡើងលើផ្ទះគេ​ធ្វើដូចជាចោ​​​រ លុះពេលឃើញម្ចាស់ផ្ទះ​និងពលរដ្ឋ​នាំគ្នាស្រែកថាចោរ​​ៗក៏លោតទម្លាក់ខ្លួនពីលើដំបូលផ្ទះចុះមកដីធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង។​​ តែការណ៍ពិតជននេះជាមនុស្សបែកថ្នាំសោះ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។ ជុំវិញបញ្ហារនេះលោកវរសេនីយ៍ យី វណ្ណដា ... Read More »