ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី២៣ ខែតុលា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន១១

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងប្រជុំ ក្រោមអធិបតីភាពរបស់លោកកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា ... Read More »

នាយករដ្ឋមន្ត្រីជប៉ុន​បំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី​បន្ទាប់ពីវៀតណាម​

ប្រទេសតំបន់អាស៊ានពិតជាមានសារៈសំខាន់យ៉ាងខ្លាំង​ចំពោះប្រទេស​មហាអំណាចសេដ្ឋកិច្ច ក្នុងពេលដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ​-១៩។ នៅពេលនេះ​នាយករដ្ឋមន្ត្រីថ្មីជប៉ុន​ លោក Yoshihide Suga បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី​​ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងប្រទេសទាំងពីរ​។ ប្រធានាធិបតី Joko Widodo ​បានយល់ព្រមលុបចោលច្បាប់ចត្តាឡីស័កសម្រាប់ប្រទេសទាំងពីរ ដើម្បីងាយស្រួលបំពេញការងារ។ នាយករដ្ឋមន្ត្រីជប៉ុនសម្រេចបន្តបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសវៀតណាម​ ដែលជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោក​។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន សុំឱ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះអវត្តមានលោកកែ គឹមយ៉ាន នៅខេត្តបន្ទាយមានជ័យ ខណៈកំពុងជួបគ្រោះជំនន់ទឹកភ្លៀងពេលនេះ

ខេត្តបន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់អំពីអវត្តមាន លោកកែ គឹមយ៉ាន នៅខេត្តបន្ទាយមានជ័យ ក្នុងគ្រាដែលប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង ហើយលោក កែ គឹមយ៉ាន គឺជាប្រធានក្នុងការដឹកនាំជួយខេត្តមួយនេះ ... Read More »

ធនាគារពិភពលោក​​ផ្តល់ប្រាក់ជំនួយ​១ពាន់លានដុល្លារដល់ឥណ្ឌា

ធនាគារពិភពលោក​បានប្រកាសឲ្យដឹងថា ខ្លួនបានផ្តល់កញ្ចប់ជំនួយមានទឹកប្រាក់ដល់ទៅ​១ពាន់លានដុល្លារ​ ដើម្បីជួយដល់ប្រទេសឥណ្ឌា​ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ​-១៩​​។ ទឹកប្រាក់ជំនួយទាំងនោះ សម្រាប់ផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋឥណ្ឌា​។ អ្នកនាំពាក្យធនាគារពិភពលោក​ ​បានលើកឡើងថា «យើងកំពុងតែអនុវត្តកម្មវិធីកូវីដ​-១៩​មានតម្លៃ​១ពាន់លានដុល្លារ​ដល់រដ្ឋាភិបាលឥណ្ឌា ពិសេសនៅក្នុងវិស័យសុខាភិបាល​ ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ បច្ចុប្បន្នឥណ្ឌាស្ថិតនៅលំដាប់ទីពីរជាប្រទេសមានករណីឆ្លងច្រើនជាងគេបំផុតលើពិភពលោក។ គិតមកដល់វេលាម៉ោង​៨និង៣០នាទីព្រឹកថ្ងៃទី​២១ខែតុលា​នេះ តាមគេហទំព័រ​ Worldometers ... Read More »

សម្ដេចតេជោ ហ៊ុន សែន ឃើញប្រជាពលរដ្ឋផ្ញើសារជូនពរកងទ័ព ក៏នឹកឃើញអនុស្សាវរីយ៍ ជាកងទ័ពក្នុងវ័យ ២១ឆ្នាំកន្លងទៅ

ខេត្តបន្ទាយមានជ័យ ៖ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក គឺជាឃ្លាមួយដែលសម្ដេចតេជោ មានប្រសាសន៍លើកឡើងក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រឈមនឹង ការប៉ះពាល់ដោយសារគ្រោះទឹកជំនន់»។  សម្ដេចមានប្រសាសន៍ លើកឡើងអំពីទឹកចិត្តរបស់ប្រជាពលរដ្ឋ បានសរសេរ ដាក់តាមបាយបញ្ចប់ជូនដល់កងទ័ព នូវពាក្យថា «ខ្ញុំបាទ ញៀន សំខឿន ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ អ្វីៗដែលជាមធ្យោបាយបំពាក់ឲ្យកងទ័ព ក្លាយទៅជា យកមកសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រាលំបាក

ខេត្តបន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីការចោទប្រកាន់របស់ក្រុមអគតិមួយចំនួន ដែលកន្លងមកបានធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពកម្ពុជា ពាក់ព័ន្ធទៅនឹងករណីទិញរថយន្តមកបំពាក់ឲ្យកងទ័ពនោះ។  សម្ដេចបានថ្លែងយ៉ាងដូច្នេះថា ៖ «គេចោទថាទិញរថយន្តយកមកធ្វើអី ដើម្បីដឹកទ័ពសម្លាប់ប្រជាជន ឬយ៉ាងម៉េច ... Read More »

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅតែបន្តបញ្ជូនកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ដោយយកចិត្តទុកដាក់ដល់ទីតាំងលិចទឹកផ្ទាល់ ... Read More »

បុរសម្នាក់បានរងរបួសធ្ងន់ខណៈបើកម៉ូតូបុករថយន្តពីក្រោយ

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈបើកម៉ូតូបុករថយន្តពីក្រោយ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ លាង សំបុក ... Read More »

រដ្ឋមន្ត្រីទេសចរណ៍សន្យា តាមជួយប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិទឹកជំនន់នឹងត្រៀមជួយ ថែមទៀតក្រោយទឹកស្រកអស់

ខេត្តកំពង់ធំ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ទោះបីស្ថិតក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់នេះ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅក្រោយពេលទឹកជំនន់នេះទៅ ក្រុមការងារនឹងជួយដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋបន្តទៀត ពិសេសគឺប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធ និងការបង្កបង្កើនផល។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានលើកឡើងនាឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ... Read More »

រថយន្តនីស្សាន់បេីកបុកខឿនផ្លូវក្រោមដីស្ពាន៥មករារងការខូចខាតហេីយព្យាយាមបេីករត់ត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ​៖​ រថយន្តនីស្សាន់មួយគ្រឿងសង្ស័យម្ចាស់ស្រវឹងស្រាបានបេីកបរចុះផ្លូវក្រោមដីស្ពានអាកាស៥មករា​ក៏ជ្រុលទៅ បុកខឿនផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាតបែកកង់ម្ខាង​កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ខែតុលា​ឆ្នាំ២០២០។ បន្ទាប់មកអ្នកបើករថយន្តនេះបានព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចផ្លូវលេខ១៣៨កែងនិឹងផ្លូវលេខ២២៥​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២​ ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីស្សាន់ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB-5666​ បេីកបរដោយបុរសម្នាក់និងរួមដំណេីរជាមួយនារីម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៩៨ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចស្ពានអាកាស៥មករាក៏បានចុះផ្លូវក្រោមដីដោយល្បឿនលឿនក៏ជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យរថយន្តបែកកង់ម្ខាង។ ប្រភពព័ត៌មានបានបន្តថា​ បន្ទាប់មករថយន្តក៏បន្តព្យាយាមបើកគេចខ្លួនរហូតទៅដល់ផ្លូវលេខ១៣៨កែងនិឹងផ្លូវលេខ២២៥ទេីបសមត្ថកិច្ចឃាត់ជាប់តែម្តង។ ក្រោយកេីតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញធ្វេីការស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ ដោយ៖ សុខាសែនជ័យ​ Read More »

មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មាន ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។  ក្រសួងសុខាភិបាល ... Read More »

ព្រឹកនេះ.! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺ ... Read More »

អាជ្ញាធរ​ប្រទេស​វៀតណាម និង​ហ្វីលីពីន ត្រៀមលក្ខណៈ​ទទួល​ឥទ្ធិពល​ព្យុះ «​សូ​ដែល​» ដែល​អាច​បង្ក​ទឹកជំនន់​និង​បាក់​ដី​

អន្តរជាតិ៖ បន្ទាប់ពីអ្នកស្លាប់​ក្នុង​គ្រោះទឹកជំនន់ និង​បំណាក់​ដី​នៅ​វៀតណាម​ឡើងដល់ ១០៥​នាក់​ហើយ ដោយសារ​ឥទ្ធិពល​ព្យុះ​មុនៗ​។ពេលនេះអាជ្ញាធរ​ប្រទេស​វៀតណាម និង​ហ្វីលីពីន កំពុងត្រៀមលក្ខណៈ​ទទួល​ឥទ្ធិពល​ព្យុះ «​សូ​ដែល​» ដែល​អាច​បង្ក​ទឹកជំនន់​និង​បាក់​ដី​ក្នុងប្រទេស​ទាំងពីរ​នេះ។ ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP និយាយថា ក្រុម​ជួយសង្គ្រោះ និង​មន្ត្រី​ទទួលបន្ទុក​គ្រោះមហន្តរាយ​ក្នុងប្រទេស​ហ្វីលីពីនកំពុង​ឈរ​ប្រចាំការ​ជានិច្ច ហើយក៏​ត្រៀម​ឧបករណ៍​ឲ្យ​បាន​គ្រប់គ្រាន់ ... Read More »

នាវាចម្បាំង អាមេរិក ជប៉ុន អូស្ត្រាលី ធ្វើសមយុទ្ធរួមនៅសមុទ្រចិនខាងត្បូង

កងពលលេខ​៧ នៃកម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា នាវាចម្បាំង នាវាផ្ទុកយន្តហោះបានចូលរួមធ្វើសមយុទ្ធរួម ជាមួយ ទាហានជើងទឹកជប៉ុន និង អូស្ត្រាលី​នៅសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី​១៩ខែតុលា​។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី​២០ខែតុលា កងពលលេខ​៧នៃកម្លាំងទាហានជើងទឹកអាមេរិក ដែលមាននាវា USS John ... Read More »

រដ្ឋាភិបាលថៃសម្រេចស្នើសភាបើកកិច្ចប្រជុំនៅថ្ងៃទី​២៦-២៧ ខែតុលា

នៅថ្ងៃទី​២០​ខែតុលា គណៈរដ្ឋមន្ត្រីថៃ បាន​បើកកិច្ចប្រជុំដោយបានសម្រេចស្នើរដ្ឋសភាកោះប្រជុំជាបន្ទាន់ រយៈពេល​២ថ្ងៃ​គឺនៅថ្ងៃទី​២៦-២៧ខែតុលាឆ្នាំ​២០២០ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ក្រោយពីមានបាតុកម្មជាច្រើនកើតឡើង ។ បច្ចុប្បន្នរដ្ឋាភិបាលថៃ បានប្រកាសអាសន្នក្នុងទីក្រុងបាងកកដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម​ដដែលមិនខ្វល់ពីច្បាប់​ហាមប្រាមនោះឡើយ​។ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ​កន្លងមកបានប្រកាសពីគោលជំហររបស់រដ្ឋាភិបាលការពារព្រះមហាក្សត្រនិងរបបរាជានិយម​។ លោកក៏បានស្នើដល់ក្រុមបាតុករ មិនត្រូវបង្កឲ្យមានអំពើហិង្សា​នោះឡើយ​។ តាមរូបភាពវីដេអូ ... Read More »

វាយប្រហារនៅមន្ទីរឃុំឃាំង សាធារណរដ្ឋកុងហ្គោ អ្នកទោសប្រមាណ​៩០០នាក់រត់ចេញពីគុក

នៅថ្ងៃទី​២០ខែតុលា ​ខ្មាន់កាំភ្លើងក្រុមភេរវកម្មអ៊ិស្លាម ​បានវាយប្រហារទៅលើមន្ទីរឃុំឃាំង Kangbayi ​ស្ថិតនៅទីក្រុងBeni ​សាធារណរដ្ឋកុងហ្គោ។ ការវាយប្រហារនោះបានរំដោះអ្នកទោសជាច្រើន ហើយ​បានធ្វើឲ្យអ្នកទោសប្រមាណ​៩០០នាក់ រត់គេចខ្លួនចេញពីគុក​។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អភិបាលក្រុងBeni លោកModeste Bakwanamaha បានបញ្ជាក់ថា ការវាយប្រហារខាងលើកើតឡើង​នៅមន្ទីរឃុំឃាំង ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកសម្ភារចាំបាច់ បំពេញតម្រូវការ គ្រួសាររងគ្រោះព្រោះទឹកជំនន់ ៥០គ្រួសារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ និងលោកស្រី គង់ សំអូន ... Read More »

ពលការិនីខ្មែររងគ្រោះពីររូប បានមកដល់អាកាសយានដ្ឋាន​អន្តរជាតិ​​​​​​​ភ្នំពេញ​ល្ងាចមុិញនេះ

ភ្នំពេញ៖ ដោយ​មានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលការិនីខ្មែររងគ្រោះពីររូប (ឈ្មោះ​ វិន​ ស៊ា​ និង​ឈ្មោះ​ យួន​ ស្រីពៅ)​ បានមកដល់អាកាសយានដ្ឋាន​អន្តរជាតិ​​​​​​​ភ្នំពេញ​តាមជើងយន្ត​ហោះ​ MI 608 នៅថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២០ ... Read More »

លោក ហ៊ុន ម៉ានី ៖ ចេះជួយគ្នាក្នុងគ្រាលំបាក 🇰🇭

ភ្នំពេញ៖ ផ្តើមចេញពីស្មារតីនៃការចេះជួយគ្នាក្នុងគ្រាលំបាក ថ្ងៃនេះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខណ្ឌដង្កោ ... Read More »

កងទ័ពឃើញសារប្រជាពលរដ្ឋថ្លែងអំណរគុណតាមកញ្ចប់បាយ រំភើបចិត្ត មានកម្លាំងចិត្ត និងសូមអរគុណទឹកចិត្តអរគុណពិតៗរបស់ប្រជាពលរដ្ឋ!

ភ្នំពេញ៖ សារថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋចំពោះកងទ័ពតាមកញ្ចប់បាយ បានធ្វើឱ្យកងទ័ពរំភើបចិត្ត មានកម្លាំងចិត្ត និងសូមអរគុណទឹកចិត្តអរគុណពិតៗរបស់ប្រជាពលរដ្ឋ! អ្វីដែលខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក ឈានដល់សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យតាមរកអ្នកសរសេរលិខិតអរគុណកងទ័ព ដាក់នៅក្នុងបាយខ្ទប់ស្លឹកចេក ដើម្បីជូនរង្វាន់ពិសេស។ សូមបព្ជាក់ថា៖ សម្តេចតេជោ ... Read More »

ល្ងាចនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅរក្សាកម្ពស់ដដែល (ពុំមានការស្រកចុះ ឬកើនឡើងទេ) ធៀបនឹងពេលព្រឹកមិញ

ខេត្តកណ្តាល៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣០ នាទីល្ងាច ៖ – កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ​ ស្រកចុះ​ ... Read More »

ទូតកម្ពុជា និងនាយករដ្ឋមន្ត្រីកូរ៉េ ជួបគ្នាផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun ដែលជំនួបនេះបានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។  បន្ថែមពីនេះកិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្មក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង NongHyup (NH) ... Read More »

រថយន្តដឹកទឹកកកសេះហោះមានជ័យ បុកស្ត្រីចំណាស់ម្នាក់ស្លាប់

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ស្លាប់ដោយសារ រថយន្តដឹកទឹកកកសញ្ញាសេះហោះមានជ័យបុក កាលពីវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី២០ ខែតុលាឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ២៥៦៣ ស្ថិតនៅចំណុចខាងលិចសាលាឃុំគោករមៀត ចម្ងាយ២៥០ម៉ែត្រ ស្ថិតក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ។ ជនរងគ្រោះដែលស្លាប់ឈ្មោះធាន ... Read More »

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នងនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ

ខេត្តកណ្ដាល៖  នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី ២០ខែតុលា ឆ្នាំ២០២០ មានអគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ៖ ផ្ទះចំនួន ២ខ្នងត្រូវបានរងការខូចខាតទាំងស្រុង ... Read More »

លោក ឃួង ស្រេង បន្តចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់២៧៥គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ នៅខណ្ឌដង្កោ

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន២៧៥គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងពង្រ នៅក្នុងខណ្ឌដង្កោ  ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បានមកទទួលអំណោយ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហ៊ុន ម៉ានី ... Read More »

ចិន និង​តៃវ៉ាន់ ចេញមក​អះអាង​រៀងៗ​ខ្លួន​ថា៖ ហេតុការណ៍​ប្រតាយប្រតប់​គ្នារវាងអ្នកការទូត​នៅឯ​កោះ​ហ្វី​ជី​ សុទ្ធតែ​រងរបួស

អន្តរជាតិ៖ បន្ទាប់ពីមានហេតុការណ៍​ប្រតាយប្រតប់​គ្នា​មួយ​ រវាងអ្នកការទូត​ប្រទេសចិន និងតៃវ៉ាន់ នៅ​កន្លែង​ជួបជុំ​ប្រារព្ធ​ពិធី​បុណ្យជាតិ​តៃវ៉ាន់កាលពី​ថ្ងៃទី​៨ ខែតុលា កន្លងទៅនៅឯ​កោះ​ហ្វី​ជី ភាគីចិន និង​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ខែតុលា​ ឆ្នាំ២០២០ បានចេញមក​អះអាង​រៀងៗ​ខ្លួន​ថាអ្នកការទូត​ប្រទេស​ទាំងពីរ សុទ្ធតែ​រងរបួស​ដូចគ្នា ។ ​បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន ... Read More »

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានអំណោយដល់ប្រជារាស្រ្ត រងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៦៧៤គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាវេលាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម ... Read More »

អ្នករៀបចំ​បាតុកម្ម​ថៃ ​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ ព្រោះ Facebook….

អន្តរជាតិ៖ បន្ទាប់ពីមាន​ពាក្យ​ចចាមអារ៉ាម​ថា រដ្ឋាភិបាល​ថៃ​នឹង​ចាត់វិធានការ​ទៅលើ​គ្រុប Facebook របស់​បាតុករ ស្រាប់តែនៅ​ថ្ងៃទី​១៨ ខែតុលាថ្មីៗនេះ អ្នករៀបចំ​បាតុកម្ម​ថៃ បាន​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ សំដៅ​កាត់បន្ថយ​ហានិភ័យ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​សព្វថ្ងៃ​ដែល​ផ្ដោតលើ Facebook ។ ​ជាក់ស្តែងក្រុម ... Read More »

សមត្ថកិច្ចចាក់លែងត្រី៤០គីឡូក្រាម និងកម្ទេចឧបករណ៍ចាប់ត្រី៧៥០ម៉ែត្រ

     ខេត្តពោធិ៍សាត់ ៖ មន្រ្តីសង្កាត់រដ្ឋបាលជលផលកណ្ដៀង ចូលរួមសហការនគរបាលស្រុកកណ្ដៀង យោធាខេត្ត ចុះបង្រ្កាបបទល្មើសនេសាទដោយបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីជាវត្ថុតាង និងចាក់លែងត្រីចំរុះចូលបឹងធម្មជាតិ ។  ករណីកម្លាំងសមត្ថកិច្ចសហការចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនៅថ្ងៃចន្ទ ៣កើត ខែកត្ដិក ... Read More »

ធនាគារជាតិនៃកម្ពុជា ដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ប្រកាសថា នឹងដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ក្នុងសប្តាហ៍នេះ ។ ការដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ នាពេលនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា លើកឡើងថា ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ ... Read More »