ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជប៉ុននិងកូរ៉េខាងត្បូងនឹងមិនហាមប្រាមក្រុមហ៊ុនហួវៃតាមសំណើអាមេរិកឡើយ

ជប៉ុនបានប្រកាសទៅកាន់អាមេរិកថា ទីក្រុងតូក្យូនឹងមិនអាចចូលរួមក្នុងគម្រោងបោះបង់ក្រុមហ៊ុនហួវៃ​ តាមអាមេរិក​ឡើយ ប៉ុន្តែជប៉ុនអាចនឹងចូលរួម​ប្រសិនបើមានការផ្លាស់ប្តូរសមស្របណាមួយ​ដែលជប៉ុនទទួលបាន។ សារព័ត៌មានYomiuri Shimbun ​បានផ្សយថា ជប៉ុន​បានផ្តល់ព័ត៌មានទៅឲ្យអាមេរិកវិញ​ថាមិនអាចចូលរួម​បោះបង់ក្រុមហ៊ុនហួវៃរបស់ចិននោះឡើយ​។ រដ្ឋាភិបាលជប៉ុន​នឹងមាន​វិធានការទប់ស្កាត់ប្រសិនបើរកឃើញមានករណីគំរាមកំហែងដល់សន្តិសុខជាតិ។ កាលពីខែសីហា​កន្លងមក ក្រសួងការបរទេសអាមេរិក​បានអំពាវនាវដល់ជប៉ុនឲ្យបោះបង់បច្ចេកវិទ្យា ទូរគមនាគម៍របស់ចិន ពិសេសគឺបច្ចេកវិទ្យា​សេវាអត់ខ្សែជំនាន់ទី​5G ។ ជាមួយគ្នានោះដែរ​ ... Read More »

កងពលធំអន្តរាគមន៍លេខ២ បានចុះពិនិត្យស្ថានភាពទឹកក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន និងបញ្ជាដល់កម្លាំងចេញប្រតិបត្តការជួយសង្គ្រោះប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានចុះពិនិត្យស្ថានភាពទឹកក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដែលឃុំ មួយចំនួនមានការជន់លិច ដោយបានបញ្ជាដល់កម្លាំងចេញប្រតិបត្តការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង សហការជាមួយអាជ្ញាធរដែនដី នគរបាល កងរាជអាវុធហត្ថ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ... Read More »

បែកធ្លាយបញ្ជីឈ្មោះកីឡាករដែលជាក្តីសុបិនឈ្នះពាន Ballon d’Orឆ្នាំ២០២០

ទោះបីជាការប្រកាសពីអ្នកដែលឈ្នះពានរង្វាន់ Ballon d’Or មិនទាន់ដំណើរសម្រាប់ឆ្នាំ២០២០ ក៏ដោយក៏មានការធ្វើបច្ចុប្បន្នភាពទៅនឹងគម្រោងក្តីស្រមៃរបស់កីឡាករដែលឈ្នះ Ballon d’Or ជាមួយនឹងបញ្ជីឈ្មោះដែលបានប្រកាសនៅលើសារព័ត៌មានផ្សេងៗ។ កាលពីថ្ងៃចន្ទគេបានឃើញការចេញផ្សាយនូវបញ្ជីឈ្មោះបេក្ខជនដែលមានសក្តានុពលជាច្រើនដែលរួមមានទាំងឈ្មោះកីឡាករល្បីៗក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរដោយមាន Lionel Messi, George Best និង Stanley Matthews ... Read More »

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យអនុម័តការងារនីតិកម្ម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួនបួន ដែលគណៈកម្មាធិការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ថ្មីទៀត ... Read More »

បារាំងឃុំខ្លួនមនុស្ស​១៥នាក់ពាក់ព័ន្ធ ការសម្លាប់សាស្ត្រាចារ្យនៅជាយក្រុងប៉ារីស

ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅថ្ងៃទី​១៦ខែតុលា កម្លាំងប៉ូលិសបារាំង​បានសម្រេចឃុំខ្លួនមនុស្ស​១៥នាក់​ ក្នុងនោះ​មានសិស្សសាលាបឋមសិក្សា៤នាក់​ដើម្បីបំពេញតាម​ការស្រាវជ្រាវ​។ ការស្រាវជ្រាវពាក់ព័ន្ធ​​នឹងភេរវករ សមា្លប់​សាស្ត្រាចារ្យ​កាលពីថ្ងៃទី​១៦ខែតុលា​មានការរីកចម្រើនយ៉ាងខ្លាំង​។ គិតមកដល់ថ្ងៃទី​១៩ខែតុលា ប៉ូលិសបានចាប់ខ្លួនមនុស្ស​១៥នាក់ ក្នុងនោះមានសាច់ញាតិក្រុមភេរវករ​​ផងដែរ។ កម្លាំងប៉ូលិសបារាំង​បានបញ្ជាក់ថា​ លោក Abdoullakh Anzorov ជាភេរវករបានផ្តល់ប្រាក់ដល់សិស្សអាយុ​១៤ឆ្នាំម្នាក់​ដើម្បី​កំណត់សម្គាល់អត្តសញ្ញាណគ្រូ Samuel Paty ... Read More »

កីឡាករសំខាន់ៗ៣នាក់របស់ក្រុមបិសាចក្រហមអាចនឹងមិនបានចូលរួមពេលប៉ះ PSG យប់នេះ

កីឡាករសំខាន់ៗ៣រូបរបស់ក្រុមបិសាចក្រហម Manchester United អាចនឹងមិនបានបង្ហាញខ្លួននៅទឹកដីបារាំងទេ ដោយប្រធានក្រុមកីឡាករHarry Maguire, ខ្សែប្រយុទ្ធ Mason Greenwood និងកីឡាករចំណូលថ្មី Edinson Cavani មិនបានធ្វើដំណើរទៅប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ... Read More »

Wayne Rooney ត្រូវនៅដាច់ដោយឡែកពីគេ១០ថ្ងៃដោយសារប៉ះពាល់អ្នកមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុម Derby County នឹងត្រូវញែកខ្លួនដោយខ្លួនឯងរយៈពេល១០ ថ្ងៃបន្ទាប់ពីមិត្តម្នាក់ដែលបានមកលេងគាត់នៅផ្ទះកាលពីថ្ងៃព្រហស្បតិ៍បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថាគាត់មិនមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩ទេ ប៉ុន្តែនៅតែត្រូវខកខានការប្រកួត៣ប្រកួតបន្ទាប់របស់ Derby County ។ Rooney ... Read More »

ទឹកបាក់ទំនប់ពីថៃកំពុងជន់លិចផ្លូវជាតិលេខ៥ក្រុងប៉ោយប៉ែតអាជ្ញាធរផ្អាកចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែតុលាឆ្នាំ២០២០ នេះទឹកដែលបាក់ពីទំនប់អាងអូខៃដនបានហូរកាត់ផ្លូវជាតិលេខ៥នៅចំណុចមុខផ្លូវ ៣០ នៅក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ឆ្លងកាត់ឡើយដោយសារស្ថានភាពទឹកកំពុងតែហូរខ្លាំង អាចបង្កឲ្យមានគ្រោះថ្នាក់។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាកម្លាំងទឹកដែលបាក់នៅអូខៃដនត្រង់ចំណុចខាងលើនេះ មានទឹកហូរខ្លាំងមិនអាចឲ្យប្រជាពលរដ្ឋបើករថយន្តធ្វើដំណើរឆ្លងកាត់បានឡើយ។ លោកបញ្ជាក់ថានៅពេលនេះកម្លាំងមូលដ្ឋានក៏ដូចជាកម្លាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏បានមកជួបជុំគ្នាដើម្បីជួយស្រង់ ... Read More »

Judd Trump ឈ្នះជើងឯកកីឡាស្នូកឃ័រកម្មវិធី English Open

កីឡាករស្នូកឃ័រលំដាប់លេខ១ពិភពលោក Judd Trump បានបំបាក់កីឡាករអូស្ត្រាលីអូស្ត្រាលី Neil Robertson ក្នុងលទ្ធផល ៩-៨ ដើម្បីដណ្តើមតំណែងជើងឯកនៅកម្មវិធីស្នូកឃ័រ English Open កាលពីចុងសប្តាហ៍មុន។ កីឡាករ Judd Trump ... Read More »

Van Dijk ប្តេជ្ញាថានឹងវិលត្រឡប់មកវិញល្អជាងមុនបន្ទាប់ពីវះកាត់ជង្គង់

ខ្សែការពារឆ្នើមរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk បានប្តេជ្ញាថា នឹងវិលត្រឡប់មកល្អប្រសើរជាងមុន និងស្វាហាប់ជាងមុនបន្ទាប់ពីវះកាត់ជង្គង់រួចរាល់។ ក្រុមអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាខ្សែការពាររូបនេះបានប៉ះពាល់ដល់សរសៃជង្គង់របស់គាត់ ហើយទំនងជាខកខានស្ទើរតែទាំងអស់នៃរដូវកាលនេះ។ កីឡាករជម្រើសជាតិហូឡង់រូបនេះនឹងត្រូវធ្វើការវះកាត់លើការរងរបួសកាលពីប៉ះទង្គិចគ្នានៅពាក់កណ្តាលតង់ទីមួយនៃការប្រកួតស្មើ ២-២ ... Read More »

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់លង់ទឹកស្លាប់ ពេលចុះលេងទឹកជាមួយឪពុក

ខេត្តសៀមរាប​៖ ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល នៅព្រឹកនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២០ ត្រង់ចំណុចអូរក្រោមស្ពានថ្ម ក្នុងភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាបហើយ ទើបរកសាកសពឃើញនៅល្ងាចថ្ងៃទី១៩ខែតុលានេះ ។ សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​និយាយថា ថ្ងៃទី​១៨ ... Read More »

លោក ឃួង ស្រេង៖ ចាំបាច់ចំពោះមុខអាជ្ញាធររាជធានីត្រូវទប់ទំនប់ជុំវិញបុរីត្រពាំងថ្លឹង១ ក្នុងសង្កាត់ចោមចៅ៣ ប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីឱ្យអស់ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនិងសត្វល្អិត

       ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បុរីត្រពាំងថ្លឹង១ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លោកបានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការទប់ទំនប់ជុំវិញ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីឱ្យអស់ ខណៈបុរីនេះកំពុងតែទទួលរងការ លិចលង់នៅឡើយ។ ... Read More »

ពីជ្រុងមួយថ្មីទៀតនៃកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

     ភ្នំពេញ៖ បន្ទាប់ពីមានការជន់លិចក្នុងសង្កាត់មួយចំនួននៃខណ្ឌដង្កោ រាជធានីភ្នំពេញមួយរយៈមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០មានផ្ទះប្រជាពលរដ្ឋមួយចំនួនហាក់ស្រកទឹកចុះបន្តិចដែលធ្វើឲ្យពលរដ្ឋខ្លះសម្រេចចិត្តចូលទៅនៅជាបណ្តើរៗដើម្បីមើលថែនិងបោសសម្អាតផ្ទះសម្បែង ព្រមទាំងរៀបចំទុកដាក់សម្ភារដែលខូចខាត។ ដោយបានទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ ... Read More »

ក្រសួងធនធានទឹក៖ សូមពលរដ្ឋបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ! ពីថ្ងៃទី២១-២៧ ខែតុលា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ

ភ្នំពេញ៖ សូមពលរដ្ឋបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ! ពីថ្ងៃទី២១-២៧ ខែតុលា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ... Read More »

នារីម្នាក់ដេញចាប់យកទូរស័ព្ទអ្នកសារព័ត៌មានក្រោយពេលចុះថតរូបគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា

ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតបានបើករថយន្តម៉ាកហ្វដរ៉េនជើរជ្រុលទៅបុករថយន្តឡិចស៊ីស បណ្តាលឲ្យរងការខូចខាតទាំងសងខាងហេីយត្រូវបានអ្នកសារព័ត៌មានចុះមកថតផ្សាយផ្ទាល់​ តែត្រូវបានស្ត្រីរូបនោះដេញចាប់យកទូរស័ព្ទអ្នកសារព័ត៌មានរត់ចែកជើងគ្នាតែម្តង​។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែតុលាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ខាងមុខ​ភោជនីយដ្ឋាន(តាយតាយ២)  ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញស្ត្រីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត​បានបើករថយន្តម៉ាកហ្វដរ៉េនជើរ​ ពណ៌ស​​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-6799​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ... Read More »

សម្ដេចតេជោហ៊ុនសែនធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ពេលនេះសម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្ដេចនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០។ ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោម ជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់ ... Read More »

រថយន្តព្រូសបុកជាមួយរថយន្តឡិចសុីស រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងប្រុសម្នាក់ទៀតសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ព្រូស មួយគ្រឿងជ្រុលទៅបុកជាមួយនឹងរថយន្ត Lexus Rx450h បើកបរបញ្រ្ចាសទិសដៅគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ យប់ថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២០ស្ថិតតាមបណ្ដោយផ្លូវ ១៤៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ... Read More »

រំលោភ​ក្មួយស្រីឯង៣ដង​ ទីបំផុតបែកការណ៍​នគរបាលឃាត់ខ្លួន

ខេត្តត្បូងឃ្មុំ​ ៖​ កុមារីអាយុ៩ឆ្នាំម្នាក់​ រង​គ្រោះ​បាត់បង់ព្រហ្មចារីដោយសារតែឪពុកមាចាប់បង្ខិតបង្ខំរំលោភ៣ដងទាំង​ប្រព្រឹត្តនៅ​ក្នុងបន្ទប់ទឹក និងនៅលើផ្ទះ​ ដែលមកស្នាក់នៅជាមួយ​ ស្ថិតក្នុងភូមិសន្ទៃទី១ ឃុំកក់ ស្រុកពញាក្រែក ។   មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកក់អោយដឹងថា​ កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ វេលាម៉ោង០៨ និង០០នាទី បានទទួលព័ត៌​មានពីលោកមេភូមិសន្ទៃទី១ ... Read More »

ឥណ្ឌា​ចាប់ខ្លួនទាហានចិន​មួយរូបនៅតំបន់ព្រំដែន

នៅថ្ងៃទី​១៩ ខែតុលា​ ទាហានឥណ្ឌា បានចាប់ខ្លួនទាហានចិនមួយរូបនៅតំបន់ព្រំដែន Demchok ស្ថិតនៅភាគខាងកើត Ladakh។ ទាហានរូបនោះត្រូវបានប្រគល់ទៅឲ្យចិនវិញ​ក្រោយបំពេញឯកសាររួចរាល់​។ ​សារព័ត៌មានរ៉យទ័របានផ្សាយថា​កម្លាំងទាហាន PLA របស់ចិន នឹងទទួលបានការមើលថែសុខភាព អាហារ​សម្លៀកបំពាក់ ក្នុងពេលអាកាសធាតុត្រជាក់។ កាលពីខែមិថុនា ... Read More »

រដ្ឋាភិបាលថៃប្តេជ្ញា​ការពារ​ព្រះមហាក្សត្រ​និងរបបរាជានិយម ចំពោះ​ការធ្វើបាតុកម្ម

រដ្ឋាភិបាលថៃនៅថ្ងៃទី១៩ ខែតុលានេះបានប្រកាសថានឹងការពាររបបរាជានិយម​ ក្រោយពេលមានបាតុកម្មជាច្រើន​កើនឡើង​នៅទីក្រុងបាងកក និងខេត្តក្រុងជាច្រើនផ្សេងទៀតប្រឆាំងរដ្ឋាភិបាលនិងកែទម្រង់រដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​។ បើទោះបីរដ្ឋាភិបាលចេញច្បាប់​គ្រាមានអាសន្ន ហាមប្រាមជួបជុំគ្នាលើសពី​៥នាក់ ​ ប៉ុន្តែក៏មានបាតុករជាង១ម៉ឺននាក់ជួបជុំគ្នា កាលពីថ្ងៃទី​១៨ ខែតុលាកន្លងមក ក្នុងទីក្រុងបាងកក។ បាតុកម្មធ្វើឡើងនៅជុំវិញវិមាន​ជ័យជម្នះក្នុងរាជធានីបាងកក។ មានប្រសាសន៍នៅក្នុងវិមាននាយករដ្ឋម​ន្ត្រីនាថ្ងៃទី​១៩ខែតុលា លោកប្រាយុទ្ធ ... Read More »

រដ្ឋលេខាធិការ ឯម ច័ន្ទមករា ចាត់ទុកការបង្កើនការផ្សព្វផ្សាយព័ត៌មាន ឬប្រព័ន្ធស្វែងរកការងារឱ្យបានទូលំទូលាយដល់ជនមានពិការភាពគឺជាកិច្ចសំខាន់!

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាត់ទុកការបង្កើនការផ្សព្វផ្សាយព័ត៌មាន ឬប្រព័ន្ធស្វែងរកការងារឱ្យបានទូលំទូលាយដល់ជនមានពិការភាពគឺជាកិច្ចសំខាន់ ហើយការបង្កើនការយល់ដឹងអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការកំណត់អត្រានិងបែបបទជ្រើសរើសជនមានពិការភាពចូលបម្រើការងារជាមួយអ្នកជាប់កាតព្វកិច្ចត្រូវតែបន្តសកម្មភាពឱ្យកាន់តែមានភាពសកម្ម។ ការលើកឡើងរបស់រដ្ឋលេខាធិការលោក ឯម ច័ន្ទមករា បែបនេះក្នុងគឺនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ”ឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព” ... Read More »

ស៊យនោះស៊យ! កំពុងបណ្ដើរម៉ូតូខូចមានគេមកបុកពីក្រោយរបួសធ្ងន់ទាំងសងខាង

    ខេត្តពោធិ៍សាត់៖ បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងអ្នកបណ្ដើរម៉ូតូខូច នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ខាងលើ បានកើតឡើនៅវេលាម៉ោង៦ និង៣៥នាទី ព្រលប់ថ្ងៃអាទិត្យ ២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ... Read More »

បុរសដែលត្រូវទឹកហូរគួចបាត់ពេលហែលឆ្លងស្ទឹង ពលរដ្ឋនិងសមត្ថកិច្ច រកសពឃើញហើយ

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលត្រូវទឹកគួចពេលហែលឆ្លងស្ទឹងទៅកាប់ឬស្សីនោះ រកសពឃើញហើយ។ ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះ នៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០  ដែលមានចម្ងាយ១.៥០០ម៉ែត្រ ពីកន្លែងកើតហេតុ ។  សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង ។ ... Read More »

អង្គការCCF ទទួលអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាថ្មីម្ដងទៀត

ភ្នំពេញ៖ ក្មេងៗនិងមនុស្សចាស់ នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលថវិកាចំនួន៣.០០០ដុល្លារ គ្រឿង ឧបភោគ បរិភោគ និងសម្ភារបរិក្ខាពេទ្យ ជាថ្មីម្ដងទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ... Read More »

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអញ្ជើញអមព្រះរាជសកម្មភាពនិមន្តចែកអំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិច

ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ៣កេីត ខែកត្តិក ឆ្នាំជូត ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២០​  លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអញ្ជើញអមព្រះរាជសកម្មភាពនិមន្តចែកអំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិច លំនៅឋានជាច្រេីនគ្រួសារ​ ... Read More »

ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹកអូរព្រំដែនកើនឡើង

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនដំណឹងបន្ថែមទៀត ដល់ពុកម៉ែមាមីងបងប្អូនគិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹកអូរព្រំដែនកើនឡើង និងហូរបុកលើកំណាត់ផ្លូវក្បែរដល់រង្វង់មូលប៉ោយប៉ែត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានេះក៏បានបង្ករឲ្យមានការជនលិចក្នុងភូមិមួយចំនួន ដែលក្រុមការងារបានជម្លៀសប្រជាពលដ្ឋមកកាន់ទីទួលសុវត្ថិភាពប្រមាណ ... Read More »

ពលរដ្ឋបារាំងដង្ហែក្បួនបាតុកម្មជាទ្រង់ទ្រាយធំក្រោយសាស្ត្រាចារ្យ ត្រូវគេអារ.ក

ពលរដ្ឋបារាំងនៅទីក្រុងប៉ារីសនាំគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅថ្ងៃទី​១៨ ខែតុលា​​ ដោយលើកស្លាកបដា​ មានសរសេរអក្សរថា «ប្រឆាំង​​មនោគមន៍អាក្រក់» «ខ្ញុំជាSamuel» ដើម្បីជាការគោរពដល់សាស្ត្រាចារ្យរងគ្រោះត្រូវក្រុមអ៊ិស្លាមជ្រុលនិយមអារ.កនៅជាយក្រុងប៉ារីស​។ ពលរដ្ឋបារាំងបង្ហាញពីក្តីឈឺចាប់យ៉ាងខ្លាំង​​ ដោយនាំគ្នាដង្ហែក្បួនបាតុកម្ម និងបង្ហាញការឈឺចាប់ ចំពោះការស្លាប់​របស់សាស្ត្រាចារ្យ Samuel Paty វ័យ​៤៧ឆ្នាំ ត្រូវ​យុវជនអ៊ិស្លាមជ្រុលនិយមកាត់ក្បាលកាលពីថ្ងៃទី​១៦ខែតុលា​។ ... Read More »

ឆក់យកទូរស័ព្ទនារីម្នាក់ពីក្នុងឃ្លុបម៉ូតូតែជិះគេចខ្លួនមិនរួចត្រូវនគរបាលឃាត់ខ្លួនបាន២នាក់

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់នារីម្នាក់ដែលទុកក្នុងឃ្លុបម៉ូតូ រួចជិះគេចខ្លួនតែមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកអង្គស្នួលក្របួចបាន២នាក់ រីឯ២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ករណីនេះ​បានកើតឡើង​នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី ត្រង់ចំណុចផ្លូវលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »

រាជរដ្ឋាភិបាលទទួលបានថវិកាជំនួយឧបត្ថម្ភកើនដល់ជាង៧លាន៥សែនដុល្លារ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលានេះ

ភ្នំពេញ៖ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលានេះ រាជរដ្ឋាភិបាលទទួលបានជំនួយឧបត្ថម្ភកើនដល់ ៧.៥៧៣.១៦៣ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។  សម្តេចតេជោ ... Read More »

ការផ្សព្វផ្សាយនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លី ជាសាធារណៈមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិបាដើម

ខេត្តស្ទឹងត្រែង៖ មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានសហការជាមួយរដ្ឋបាលស្រុកសេសានរៀបចំប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិបាដើម ។ បានធ្វើឡើងក្នុងបរិវេណវត្តចេតីយរាម ស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។  ក្រោមអធិបតីភាព ... Read More »