ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់អាជ្ញាធរគ្រប់ផ្នែកត្រូវតាមដាន ពីស្ថានភាពទឹកជំនន់ និងត្រៀមមធ្យោបាយ សម្ភារ អន្តរាគមន៍ ឲ្យបានទាន់ពេលវេលា

    ខេត្តកំពង់ធំ៖ ប្រសាសន៍ដាក់បទបញ្ជារបស់ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី១៩តុលានេះ ក្នុងគ្រាដែលលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក និងកងកម្លាំងទាំង ៣ ... Read More »

មេកន្ទុយលេខម្នាក់ កំពុងរត់ការទៅតុលាការ ដើម្បីសុំដោះលែងឲ្យមានសេរីភាព ក្រោយនគរបាលខណ្ឌសែនសុខបង្ក្រាប

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានមួយបានលួចបង្ហើបប្រាប់ថា៖ បុរសម្នាក់ ដែលជាមេកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្ទាប់ពីកម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ។ ពេលនេះកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ ។ សូមជម្រាបថា កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ខណ្ឌសែនសុខ ... Read More »

ផ្អើលទាំងព្រលឹមប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកប្រឡាយនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមពីសំណាក់ក្មេងៗឃ្វាលក្របីបន្ទាប់ពីពួកគេប្រទះឃើញបុរសម្នាក់បានស្លាប់ក្នុងទឹកប្រឡាយទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យសព ខណៈដែលគ្រួសារសពអះអាងថាជនរងគ្រោះមានជំងឺវង្វេងស្មារតី។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ស្ថិតនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។ បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះហោ យ៉ង អាយុ ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ... Read More »

លោក ផៃ ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំរបស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតក្រសួង នាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២០

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំរបស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតក្រសួង នាថ្ងៃទី៣-៤ ខែវិច្ឆិកា ... Read More »

អាជ្ញាធរ និងសិល្បករ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ប្រមាណ៤០០០គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីជាមួយលោក ឡេង ណាវ៉ាត់ត្រា, តារាចម្រៀង លោក ព្រាប សុវត្ថិ, ... Read More »

ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយអង្ករ និងគ្រឿងបរិភោគ ឧបភោគមួយចំនួនពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា​ ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានឧបត្ថម អង្ករ ៣០តោន ... Read More »

នាយករដ្ឋមន្ត្រីថៃកោះប្រជុំសភាជាបន្ទាន់ក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាល​កាន់តែកើនឡើង

នៅថ្ងៃទី​១៩ខែតុលា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំសភាជាបន្ទាន់មួយ​ក្នុងពេលដែលក្រុមបាតុករត្រៀមធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំ​ក្នុងទីក្រុងបាងកក និងខេត្តក្រុងមួយចំនួនទៀតទូទាំងប្រទេស​។ សារព័ត៌មាន AFP បានផ្សាយថា មានបាតុករថៃរាប់សិបពាន់នាក់ ភាគច្រើនជាយុវជន​បាននាំគ្នាដង្ហែក្បួន​បាតុកម្មរយៈពេលកន្លងមក បង្ខំឲ្យរដ្ឋាភិបាលត្រូវប្រកាសអាសន្ន ហាមប្រាមពលរដ្ឋជួបជុំគ្នាលើសពី​៥នាក់ឡើង។ ប៉ុន្តែក្រុមបាតុករនៅតែបន្តប្រមូលផ្តុំគ្នាជាច្រើនមិនខ្វល់ពីច្បាប់ហាមប្រាមនោះឡើយ។ កាលពីថ្ងៃទី​១៨ ... Read More »

ករណីលិចទឹក សត្វក្រពើពនេចរ អ្នកចិញ្ចឹមរងការពិន័យ​​៣៥០​លានដុង(មានវីដេអូ)

បើទោះបីបានចិញ្ចឹមសត្វក្រពើធ្វើអាជីវកម្មជាយូរណាស់មកហើយ ក្តី ប៉ុន្តែមិនបានផ្តល់ព័ត៌មានឬសុំច្បាប់​ពីមន្ត្រីក្នុងតំបន់នោះឡើយ ។​ ទាំងនោះហើយពេលមានគ្រោះទឹកលិចដូចជាពេលនេះ ម្ចាស់ដែលចិញ្ចឹមនឹងត្រូវទទួលខុសត្រូវ ក្រោយក្រពើចេញពនេចរ«គោះទ្វារ»​ផ្ទះពលរដ្ឋដែលរងការលិចទឹកដូចគ្នា។ នៅវេលាថ្ងៃត្រង់ ថ្ងៃទី​១៩ ខែតុលា​​ លោក ផាម វាំង យ៉ុង​ អនុប្រធានគណៈកម្មាធិការស្រុក​​ ... Read More »

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចុះពិនិត្យ ស្វែងយល់ និងវាយតម្លៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាសខេត្តកំពត

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា លុយទឹក លីអង្ករចែក​អំណោយផ្ទាល់​ជូន​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

   បន្ទាយមានជ័យ៖ ក្រោយ​បរិច្ចាគ​​ថវិកា៦០ម៉ឺនដុល្លារ តប​តាម​ការ​អំពាវ​នាវ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ជួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ដោយជំនន់​ទឹក​ភ្លៀង នៅ​ព្រឹកថ្ងៃទី១៩ ខែតុលា​នេះ​​ ​ លោក ឡេង ណាវ៉ាត់ត្រា បាន​ដឹក​នាំ​​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​ របស់​លោក​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់​តែ​ម្ដង​នៅ ... Read More »

ប្រជាពលរដ្ឋក្រីក្រ និងអ្នកប្រឈមនឹងជំនន់ទឹកភ្លៀងចំនួន២០០គ្រួសារ ទទួលបានអំណោយពីក្រុមការងារចុះជួយសង្កាត់ និងសប្បុរសជន

ភ្នំពេញ ៖ កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោកជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ រួមនិងសមាជិក សមាជិកា១ចំនួនទៀត បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា១ចំនួនដែលជាអំណោយរបស់ក្រុមការងារ និងសប្បុរសជន ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ៖ អង្គការទស្សនៈពិភពលោក បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ។ ការលើកឡើងនេះធ្វើឡើង ពេលដែលលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាត ឲ្យលោក ... Read More »

ក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ឧបត្ថម្ភដល់សមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ក្រោយពីចេញបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០រួចមក លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌដង្កោបានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ត្រី សៀ ប៊ុនថាត មេបញ្ជាការរងខណ្ឌ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី យក់ ពិសិដ្ឋ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ ... Read More »

សាកថ្មទូរស័ព្ទនិងបើកកង្ហារទុកចោល បណ្ដាលឲ្យទុស្សេឆេះសម្ភារក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងខណៈដែលម្ចាស់ផ្ទះបានសាកថ្មទូរស័ព្ទចោលបណ្ដាលឲ្យឆេះខូចខាតសម្ភារក្នុងផ្ទះមួយចំនួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ២គ្រឿងមកជួយធ្វើអន្តរាគមន៍។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែងតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម១១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះជួលឈ្មោះ រ័ត្ន ... Read More »

ស្ថាប័នច្បាប់កំពូលចិន អនុម័តច្បាប់ជីវសន្តិសុខដើម្បីទប់ស្កាត់ជំងឺឆ្លង COVID-19

អន្តរជាតិ៖ បន្ទាប់ពីការផ្ទុះជំងឺ COVID-19 ដែលបច្ចុប្បន្នឆ្លងលើមនុស្សជិត៤០លាននាក់នៅលើពិភពលោក កាលពីថ្ងៃទី១៧ ខែតុលាថ្មីៗនេះស្ថាប័នតាក់តែងច្បាប់កំពូលរបស់ចិន បានអនុម័តសេចក្ដីស្នើច្បាប់ជីវសន្តិសុខ ដែលមានគោលដៅទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។ ច្បាប់នេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២១ ទៅ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ... Read More »

ពលកខ្មែរនៅប្រទេសជប៉ុនម្នាក់រត់ចេញពីការងារដោយសារថៅកែធ្វើបាបបាត់ដំណឹងឈឹងមិនដឹងស្លាប់ឬរស់ បែរជាក្រុមហ៊ុននាំពលករចេញមុខប្តឹងក្រុមគ្រួសារទារសំណង

ខេត្តកំពង់ឆ្នាំង ៖ ក្រុមគ្រួសារមួយនៅស្រុកបរិបូរណ៍បានលើកដៃសំពះអង្វរ ដល់ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការងារនិងប្រមុខថ្នាក់ដឹកនាំសម្តេចហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយដល់ពួកគាត់ផងពេលនេះពួកគាត់ត្រូវជាឪពុក ម្តាយ និង ជាប្រពន្ធ មានទុក្ខជាន់គ្នាផ្ទួនៗតែម្តង គឺបានបាត់សមាជិកគ្រួសារម្នាក់ជាជន្ទល់រឹងមាំក្នុងគ្រួសារដែលជាពលករម្នាក់នៅប្រទេសជប៉ុនបានឃ្លាតបាត់ឆ្ងាយពីផ្ទះ មិនដឹងថាស្លាប់ឬរស់នោះទេ នៅពេលរត់ចេញពីកន្លែងការងារ ក្រោយពីថៅកែនៅប្រទេសជប៉ុនបានវាយធ្វើបាបយ៉ាងដំណំហើយនោះ។ ... Read More »

រសៀលនេះ.! លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅច្រកអូរល្ហុង នៃអាងទឹកអូខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃដដែល ថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក ... Read More »

បាតុកម្មនៅប្រទេសឈីលី ក្លាយទៅជាអំពើហិង្សា

បាតុកម្មដោយសន្តិភាពនៅក្នុងប្រទេសឈីលី​បានប្រែក្លាយទៅជាអំពើហិង្សា ​ក្រោយពេលមានករណីឆក់ប្លន់ទំនិញ​នៅក្នុងផ្សារទំនើប​នាពេលយប់​។ កាលពីថ្ងៃទី​១៨ខែតុលា ​ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅទីក្រុង Santiago ដើម្បីរំលឹកដល់មហាបាតុកម្ម ទាមទារសិទ្ធិស្មើភាពគ្នា រវាងបុរស និងស្ត្រី​ក្នុង​ប្រទេសនេះកាលពីមួយឆ្នាំមុន បណ្តាលឲ្យមនុស្សដល់ទៅ​៣០នាក់ស្លាប់​និងរាប់ពាន់នាក់រងរបួស។ ពេលដំបូង​បាតុកម្មធ្វើឡើងដោយសន្តិភាព ប៉ុន្តែក្រោយមក ក៏បានប្រែក្លាយទៅជាអំពើហិង្សា ​ ... Read More »

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ទទូច​ឲ្យ​លោក ស៊ូ​ហ្កា​លើក​កង្វល់​ពាក់ព័ន្ធ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី

អន្តរជាតិ៖ ខណៈដែលលោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ដែលជា​ទស្សនកិច្ច​នៅ​បរទេស​លើកដំបូងរយៈពេល​៤​ថ្ងៃ​របស់លោក ចាប់ពី​ថ្ងៃទី ១៨ ដល់ ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២០ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ... Read More »

ព័ត៌មានបឋម៖ ប្រទះឃើញសាកសពស្ត្រីម្នាក់នៅចិញ្ចើមផ្លូវនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ​​​មានការ​ភ្ញាក់ផ្អើល​មួយកើតឡើង  កាលពីវេលា​ម៉ោង​ជា​ង​៩​ព្រឹក ថ្ងៃ​ទី​១៩ ​ខែតុលា ឆ្នាំ​​២០២០ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ ​១៦៦-១៦៧ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយប្រទះឃើញសាកសព​ស្ត្រីម្នាក់មានសភាពហើមស្អុយហើយមិនដឹងពីអត្តសញ្ញាណនិងមិនដឹងថា បាត់បង់ជីវិត​ដោយសារ​មូលហេតុអ្វីនោះទេ ។ ... Read More »

លោក ឃួង ស្រេងទទួលគ្រឿងឧបភោគ បរិភោគ មានទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារ ត្រូវបានសប្បុរសជនប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនរងគ្រោះនិងជនងាយរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលមានទឹកប្រាក់សរុបចំនួនជាង១ម៉ឺនដុល្លារត្រូវបានសប្បុរសជននៅរាជធានីប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានី បានចាត់ចែងបន្ត ជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរង គ្រោះដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ខណៈ ទឹកជំនន់បាននិងកំពុងជន់លិចលំនៅឋានរបស់ពួកគាត់នូវឡើយ។   ពិធីប្រគល់និងទទួលអំណោយ ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ លោក ... Read More »

គ្រូពេទ្យធ្មេញ ដែលបើកឡានបុកយុវជនម្នាក់រួចថយកិនបន្ថែមរហូតដល់ស្លាប់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ថា គ្រូពេទ្យធ្មេញ ដែលបើកឡានបុកយុវជនម្នាក់រួចថយកិនបន្ថែមរហូតដល់ស្លាប់ ត្រូវបានលោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ... Read More »

វៀតណាមមនុស្សស្លាប់កើនដល់ ៧០នាក់នៅក្នុងគ្រោះទឹកជំនន់ខណៈទាហាន ១១នាក់ទៀតបន្តបាត់ខ្លួន

អន្តរជាតិ៖ បើតាមសារព័ត៌មាន BBC បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទទី១៩ខែតុលា ឆ្នាំ២០២០នេះថា ក្រុមអ្នកជួយសង្រ្គោះរបស់អាជ្ញាធរវៀតណាមនៅតែបន្តប្រតិបត្តិការស្វែងរកទាហាន ១១នាក់ដែលកំពុងជាប់នៅក្រោមគំនរបាក់បែក នៃអាគារស្នាក់នៅរបស់ពួកគេ ត្រូវបានកប់ដោយគ្រោះរអិលដីកាលពីថ្ងៃអាទិត្យម្សិលមិញ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១៨ ខែតុលា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ទាហានយ៉ាងហោច ២២នាក់បានបាត់ខ្លួន ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យ ដែលតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក ... Read More »

សិល្បករជាច្រើនរួមគ្នាផ្តល់ជំនួយជួយជនរងគ្រោះដោយទឹកជំនន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សិល្បករប្រុសស្រីល្បីឈ្មោះ រួមទាំងសប្បុរសជនជាច្រើនបានរួមគ្នាក្នុងការផ្តល់ជាថវិកា និងអំណោយជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នាស្រុកគងពិសីខេត្តកំពង់ស្ពឺ។ ការរួមគ្នាពីសិល្បករនេះធ្វើឡើងក្រោយពីការបង្ហាញពីគំរូនៃវីរភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលការជួយនេះដែរក៏ត្រូវបានធ្វើឡើងតាមរយៈតារាចម្រៀងលោក ករុណាពេជ្រ ក្រោមយុទ្ធនាការរួមគ្នាដើម្បីខេត្តកំពង់ស្ពឺ។ ​ការចុះចែកអំណោយដោយផ្ទាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា នេះដោយមានការចូលរួមផងដែរ ពីសំណាក់លោក សំ  រិទ្ធី  តំណាងរាស្រ្តខេត្តកំពង់ស្ពឺ ... Read More »

រដ្ឋសភាកម្ពុជា-កូរ៉េ បានពង្រឹងពង្រីកខណៈវិស័យពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន​ប្រទេសទំាងពីររីកចម្រើនជាលំដាប់

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានទទួលជួប លោក ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park ... Read More »

តំបន់អឺរ៉ុប​មានករណីស្លាប់ដោយកូវីដ​-១៩ កើនឡើងជាង​ ២៥០.០០០នាក់​

គិតដល់ល្ងាចថ្ងៃទី​១៨ខែតុលាឆ្នាំ២០២០ តំបន់អឺរ៉ុបមានករណីស្លាប់ ដោយកូវីដ​-១៩​កើនឡើងដល់ទៅជាង​២៥០.០០០នាក់ ​ក្លាយជាតំបន់​ដែលរងគ្រោះធ្ងន់លំដាប់ទីពីរលើពិភពលោក​។ តាមសារព័ត៌មាន​ AFP បានផ្សាយថា ចំនួនអ្នកឆ្លងនៅក្នុងតំបន់អឺរ៉ុប កើនឡើងខ្ពស់ គួរឲ្យបារម្ភ​។ អឺរ៉ុបមានករណីស្លាប់ច្រើនជាងគេបន្ទាប់ពីអាមេរិកឡាទីន និង​Caribbean ជាតំបន់ដែលមានអ្នកស្លាប់ដោយកូវីដ-​១៩ ជាង​ ៣៥០.០០០ ... Read More »

ជិះម៉ូតូជែងរថយន្តកាមរីប៉ះដួលខ្ទាតចូលក្រោមរថយន្តដឹកកម្មករបើកបញ្ច្រាសគ្នាកិនស្លាប់ម្នាក់របួសប្រុសស្រី៦នាក់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងដោយសារតែម៉ូតូមួយគ្រឿងបើកវ៉ាជែងទៅប៉ះរថយន្តកាមរីបាឡែនរួចខ្ទាតចូលក្រោមរថយន្តដឹកកម្មករមួយគ្រឿងផ្សេងទៀតម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះបណ្ដាលឱ្យកិនស្លាប់ម្នាក់និង រងរបួស៦នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ... Read More »

ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

ក្រុម AC Milan និងក្រុម Aston Villa គឺជាក្រុមតែមួយគត់ដែលមានកំណត់ត្រា ១០០ ភាគរយនៅ ក្នុងលីគកំពូលអឺរ៉ុបទាំង៥។ បើគិតពីក្រុមល្បីគឺមានក្រុម Juventus និងក្រុម Inter Milan ... Read More »

នាយករដ្ឋមន្ត្រីថ្មីជប៉ុន ជ្រើសរើស​វៀតណាម សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត

នាយករដ្ឋមន្ត្រីថ្មីជប៉ុនលោក Suga Yoshihide បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី​១៨ ខែតុលា ដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ​២០២០ ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។ អគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា ការដែលនាយករដ្ឋមន្ត្រីថ្មីជប៉ុនជ្រើសរើសវៀតណាមសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ដោយសារតែជប៉ុន ចាត់ទុកវៀតណាម ... Read More »