ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំដើរដួលធ្លាក់ទឹកស្នាមភ្លោះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំដើរដួលធ្លាក់ទឹកស្នាមភ្លោះស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងដឹង៦.៣០នាទីថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ... Read More »

នគរបាលប៉ុស្តិ៍បឹងទំពន់ទី១ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចកាច់ស្លាកលេខពីរថយន្តរបស់ប្រជាពលរដ្ឋ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ១០៩ ផ្លូវលេខ៣១BT ភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ... Read More »

បុរសម្នាក់ បែកថ្នាំមានឈាមស្រោចពេញខ្លួន ដើរអុកឡុកពលរដ្ឋតាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច

ភ្នំពេញ៖ ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិត បានធ្វើឲ្យបុរសម្នាក់រវើរវាយ(បែកថ្នាំ)ដើរតាមផ្លូវមានហូរឈាមប្រឡាក់ពេញខ្លួន បានធ្វើសកម្មភាពអុកឡុកប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដឺលឃើញហេតុការណ៍នេះ បានឲ្យដឹងថា ... Read More »

ដេញតាមចាប់យុវជន២នាក់ ពីខណ្ឌចំការមនមកដល់ខណ្ឌដូនពេញ ស្មានថាចោរមានអីពលរដ្ឋចាប់វាយឡើងទ្រមខ្លួន

ភ្នំពេញ ៖ យុវជន២នាក់ បានរងរបួសយ៉ាងទ្រមខ្លួន​​ស្ទើរតែ​អស់​ជីវិត ដោយ​សារ​ពលរដ្ឋនាំគ្នា​ភ្ញាក់ផ្អើល​ចោមរោមមើលនិង​វាយ​ទាត់​ធាក់​ ខណៈដែលកម្លាំងនគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ ខណ្ឌចំការមន បានជិះ​ល្បាតការពារសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុច​​ផ្លូវ​លេខ​៥១ ក៏​ប្រទះឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន ​ដោយក្នុងហេតុការណ៍​ព្រម​ទាំង​​សម្រែក​ថា​ ចោរ​ៗទៀត​ ភ្លាមនោះសមត្ថកិច្ចក៏​បាន​​ដេញ​តាម​ជនសង្ស័យ ​រហូត​មក​ដល់​ប្លុក​បឹង​កក់​វិហារ​អ៊ិ​ស្លា​ម ក្នុងសង្កាត់ស្រះចក ... Read More »

ករណីនគរបាលប្រឆាំងគ្រឿងញៀន ចាប់នគរបាលប៉ុស្តិ៍មិត្តភាពគឺជារឿងយល់ច្រលំ

ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រតិបត្តិការក្រសួងមហាផ្ទៃនៅមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានគ្នាប្រមាណជាង១០នាក់ ស្លៀកឯកសណ្ឋាន ស៊ីវិលបានចុះច្បាម មុខសញ្ញាគ្រឿងញៀន (ជនសង្ស័យ) ពេលនោះជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ រហូតមានការចាប់ខ្លួនមន្រ្តីនគរបាលប៉ុស្តិ៍មិត្តភាពម្នាក់ស្ថិតក្នុងឯកសណ្ឋាន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅក្បែរប៉ុស្តិ៍មិត្តភាព ផ្លូវ១៣៩ ... Read More »

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនជាងបួនពាន់ បួនរយនាក់ ទៅកាន់តុលាការក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ

ភ្នំពេញ៖ បញ្ជូនឧក្រិដ្ឋជនប្រមាណ៤៤១២នាក់ទៅកាន់តុលាការ ខណៈរឹបអូសបានសារធាតុញៀនប្រ មាណជាងមួយរយគីឡូក្រាមក្នុងរយៈពេលប្រាំមួយខែ ឆ្នាំ២០១៨នេះហើយតួលេខនេះត្រូវបានអាជ្ញាធរអះអាងថាថយចុះជាងឆ្នាំ២០១៧កន្លងទៅបើគិតរយៈពេលដូចគ្នា។ ថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីក្នុងកិច្ចសម្ភាសន៍នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះអាជ្ញាធរ ... Read More »

សមត្ថកិច្ចបង្រាបជាក់ស្តែងករណីប៉ុនប៉ងលួចឃាត់ខ្លួន២នាក់

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបង្រាបជាក់ស្តែងករណីប៉ុនប៉ងលួច ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិបឹងសាឡាង ... Read More »

រលាញ់គ្នាជាង៥ខែរួមភេទច្រើនដងចុងក្រោយត្រូវឪពុកម្ដាយខាងស្រីដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ យុវជនម្នាក់ស្រលាញ់គ្នាជាមួយក្មេងស្រីអាយុ១៤ឆ្នាំជាង៥ខែនិងបានរួមភេទជាមួយគ្នាបានសម្រេចជាច្រើនដង តែចុងក្រោយត្រូវឪពុកម្ដាយខាងស្រីតាមទាន់ក៏ប្ដឹងសមត្ថកិច្ចចាប់ខ្លួន ។ ករណីចាប់ខ្លួនខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ១៦ បុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

សម្ដេចតេជោ ហ៊ុន សែន បញ្ឈប់មិន​ឱ្យ​យកប្រាក់តាមផ្លូវវាងក្រុងលេខ២១ក្រុងដូនកែវ ខេត្តតាកែវ

តាកែវ​៖ ​ក្រោយពីទទួលបាននូវសំណូមពរពីបងប្អូនប្រជាពលរដ្ឋ​ អាជីវករ​ និង ម្ចាស់យានយន្ដដឹកទំនិញគ្រប់ប្រភេទនៅខេត្តតាកែវស្នើសុំសម្តេចកុំ​ឱ្យ​យកលុយថ្លៃឆ្លងកាត់ផ្លូវលេខ២១ ដែលភ្ជាប់ពីផ្លូវជាតិ​លេខ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវ​លេខ១២៥ក ឬហៅថាផ្លូវវាងក្រុង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវខាងលើដោយមិន​យកប្រាក់ជារៀងរហូត ... Read More »

លួចគាស់ផ្ទះគេយកលួចយកទូរស័ព្ទដៃម្ចាស់គេស៊ើបដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើលួចគាស់ផ្ទះប្រជាពលរដ្ឋលួចយកទូរស័ព្ទដៃ ខណៈដែលម្ចាស់ផ្ទះចេញទៅក្រៅដើម្បីទិញត្រីយកលក់បន្ដ ។ ករណីលួចខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣និង២០នាទីយប់ ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

ស្រវឹងស្រាចូលក្នុងផ្ទះគេរួចវាយគូថកូនស្រីគេ៤ដៃ ត្រូវម្ដាយឪពុកប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំដើរចូលក្នុងផ្ទះគេជិតខាង រួចវាយគូថកូនស្រីគេ៤ដៃ ម្ដាយឪពុកខាងស្រីខឹងប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ស្ថិតក្នុងភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ... Read More »

ចាប់ខ្លួនជនជាតិវៀតណាមចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់នៅព្រែកប្រា

ភ្នំពេញៈ ជនជាតិវៀតណាមចំនួន១២នាក់ ក្នុងនោះ៧នាក់ប្រើបករាស់ឯកសារក្លែងក្លាយ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃពាក់ព័ន្ធករណីចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។ យុទ្ធនាការចុះអនុវត្តនីតិវិធីច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ តំបន់និគមន៍ជនវៀតណាមស្នាក់នៅ និងធ្វើការក្នុងសិប្បកម្មអាឈើរ ហាងការហ្វេ ទីតាំងលក់អេតចាយ ផ្ទះសំណាក់ ... Read More »

ជោគវាសនា​ លោក​ គឹម​ សុខ​ នឹង​ត្រូវ​តុលាការ​សម្រេច​រសៀល​នេះ​ ដោះលែង​ ឬ​ មិន​ដោះលែង​

ភ្នំពេញ​៖ មន្ត្រី​តុលាការ​ ថ្លែង​ថា​ នៅរសៀលថ្ងៃទី១៤ ខែសីហា​ នេះ​ តុលាការ​នឹង​ពិនិត្យ​ករណី​លោក​គឹម​ សុខ​ លើការអនុវត្តទោសរបស់លោកក្នុង​ពន្ធនាគារ​ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។ លោក គឹម សុខ កាលពីរសៀល​ថ្ងៃ​ទី​១០ ... Read More »

ស្រ្តីម្នាក់សង្ស័យមិត្តប្រុសសម្លាប់នៅក្នុងបងន្ទប់ផ្ទះសំណាក់ដួងច័ន្ទ២

ភ្នំពេញ: ស្រ្តីម្នាក់អាយុប្រហែល៤០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ ឃើញ ដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ ដួងច័ន្ទ២ មានការភ្ញាក់ផ្អើលតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ... Read More »

បញ្ជូន​ក្រុមចោរឆក់​សកម្ម​៣នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា បាន​បញ្ជូន​ជនសង្ស័យ​៣នាក់ ឡើង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្រោយ​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​ករណី​ឆក់​។​ ​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ និង​សហការ​ជាមួយ​នគរបាល​ខេត្តកំពត ប្រដេញ​ស្ទាក់​បាន​ជនសង្ស័យ​៣នាក់ ... Read More »

ពលរដ្នមួយចំនួនតូចនៅមិនទាន់ទទួលយកការណែនាំពីអាជ្ញាធរក្នុងការចោលសំរាមនៅឡើយ

ខេត្តសៀមរាប៖ ជារឿយៗអាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរដែនដី បានណែនាំពលរដ្នឲ្យចេះសំអាត ចេះស្រឡាញ់បរិស្ថាន និងរួមគ្នាថែរក្សាអនាម័យ តាមផ្ទះ តាមទីសាធារណៈ និងតាមតំបន់នានាក្នុងក្រុង និងក្រៅក្រុងក្នុងខេត្តសៀមរាប ប៉ុន្ដែរការណែនាំនេះ ហាក់បីដូចជាមានប្រសិទ្ធភាពតែមួយរយះតូចតែប៉ុណ្ណោះ ក្រោយមកពលរដ្នមួយចំនួនតូច នៅតែយកសំរាម កាកសំណល់ទៅចោលដដែល ... Read More »

បុរសម្នាក់ សង្ស័យស្រវឹងជិះម៉ូតូដួលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ហើយត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ី ដឹកទៅសង្គ្រោះភ្លាមៗ ខណៈដែលជនរងគ្រោះជិះម៉ូតូដួលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្ស័យថាស្រវឹងស្រាជោកជាំ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ... Read More »

ជិះម៉ូតូកៀររ៉ឺម៉កដួលបោកក្បាលស្លាប់មួយរំពេច

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងជិះម៉ូតូកៀរឺុម៉កម៉ូតូចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេជ នៅលើកំណាត់ផ្លូវកៅស៊ូស្របមាត់ស្ទឹងពោធិ៍សាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូកៀររឺុម៉កខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្តទើបព្យាយាមសម្លាប់ខ្លួនទាល់តែបានសម្រេច

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់កូនប្រទះឃើញចងកធ្វើអត្តឃាតនៅរោងគោ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត នៅគ្រាដែលជនរងគ្រោះរូបនេះព្យាយាមនាកន្លងមក ។ ហេតុការណ៍ចងកធ្វើអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង០០នាទី ល្ងាចថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

ឃាត់ខ្លួនអ្នកលក់គ្រឿងបន្លាស់រថយន្ត២នាក់ពាក់ព័ន្ធករណីស្លាកលេខ​រថយន្ត​លោកមេប៉ុស្តិ៍បឹងព្រលឹតបាត់

ភ្នំពេញ៖ លោកប៉ាត សំណាប ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងព្រលឹតបាន​បាត់ស្លាកលេខរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3231 អស់រយៈពេលជិត១ខែ ស្រាប់តែប្រទះឃើញស្លាកលេខ ដែលបាត់នោះទៅពាក់​នៅរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី ដែលកំពុងតែយកបងប្អូននៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ... Read More »

នារីបរទេសវ័យក្មេងម្នាក់ សង្ស័យបែកថ្នាំ ដើរ​ជើងទទេ​​រវើរវាយកណ្ដាលផ្លូវ ពីម្ដុំវត្តភ្នំ រហូតដល់ផ្លូវ​ច្រាំងបាក់ ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីស្បែរសម្នាក់ ត្រូវបានគេប្រទះឃើញដើរ​ជើងទទេ​និយាយរវើរវាយកណ្ដាលផ្លូវ ពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ រហូតដល់ផ្លូវ​ច្រាំងបាក់ ខណ្ឌច្បារអំពៅ​ បណ្ដាលឲ្យ​ដាច់​រលាតស្បែក​បាតជើងចេញឈាម បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ចកិច្ច​ ចុះទៅដឹកនារីរងគ្រោះទៅនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បីស្វែងរកអត្តសញ្ញាណរបស់គាត់ ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៣ទៀបភ្លឺថ្ងៃ​អង្គារ​ ... Read More »

សម្តេចតេជោហ៊ុន សែន ផ្ញើសារសាកសួរសុខទុក្ខបងប្អូនជនរួមជាតិជាទីស្រឡាញ់

ភ្នំពេញ៖ សម្តេចតេជោ​បានផ្ញើសារនៅលើហ្វេសប៊ុក​ព្រឹកមិញនេះ​យ៉ាងដូច្នេះថាៈ «សុខសប្បាយជាទេបងប្អូនជនរួមជាតិព្រមទាំងក្មួយៗជាទីស្រឡាញ់? បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែកទី ១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការអំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៦ (២០១៨-២០២៣)។ នៅថ្ងៃស្អែកនេះដែរខ្ញុំក៏នឹងចុះជួបសួរសុខទុក្ខព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនដល់កូនក្មួយកម្មករនៅខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផងដែរ។ ... Read More »

សិស្សវិទ្យាល័យវត្តភ្នំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេច

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនសិស្សវិទ្យាល័យវត្តភ្នំម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយពីនារីម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមក្របួចជាប់ម្នាក់ ចំណែក២នាក់ទៀតរត់កេចខ្លួនរួមយកទាំងកាបូបជនរងគ្រោះទៅជាមួយផងដែរ ។ ករណីឆក់កាបូបខាងលើនេះ បានកើតឡើងកាលពី​វេលាម៉ោង៣និង២០នាទីរសៀលថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

តាមរយះប្រព័ន្ធធារាសាស្ត្រកសាងដោយក្រសួងធនធានទឹក បានកែប្រែ(ទំនប់ក្សាក )ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ! ដ៏ស្រស់ត្រកាល នៃទីជនបទ ទឹកដីអង្គរ

ខេត្តសៀមរាប៖ សំឡេងទឹកហូររត់ប្រដេញគ្នាយ៉ាងរមិញនាំឆ្ពោះទៅគ្របដណ្តបលើដីស្រែប្រឡាយចេញពីប្រព័ន្ធធារាសាស្រ្ត(ទំនប់ក្សាក) ធ្វើអោយប្រជាជនរស់នៅទីនោះ មិនជិនណាយនិងការចោលក្រសែភ្នែកគយគន់ សឹងតែដកជើងពុំរួចពីទេសភាពនៃទីជនបទមួយនេះ។ ទំនប់ក្សាក មានទីតាំងស្ថិតនៅក្នុងភូមិខ្វាវ ព្រះធាតុ ស្រោង និងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ នេះបើតាមអ្នកភូមិរៀបរាប់ប្រាប់ ខណះពួកគាត់កំពុងមកងូតទឹកកំសាន្ត ... Read More »

ចោរចិត្តអប្រិយ៍ មិនប្រណីស្រីស្អាតសោះ ធ្វើឲ្យនាងយំ ទឹកភ្នែកហូរទាំងព្រឹក

ភ្នំពេញ៖ ចោរឆក់កាបូបពីនារីម្នាក់ពេលជិះម៉ូតូទៅធ្វើការបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ ជាប់ នឹងរបងមន្ទីរពេទ្យ (កេតុមាលា) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុសស្រី២៩នាក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបានចុះបង្ក្រាបទីតាំងហាងម៉ាស្សា ដែលបង្កប់បទល្មើស ប្រព្រឹត្តិសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់ ) មួយករណីកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ៣០នាទី ... Read More »

នេះជាសកម្មភាព ត្រាក់ទ័រ ឡានបាកុង កាឡេថង របស់ ឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន ចូលទៅអូសឈើនៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច នារសៀលនេះ

ខេត្តមណ្ឌលគិរី៖ នេះជាសកម្មភាពជាក់ស្តែងនៃក្បួន ត្រាក់ទ័រ ឡានបាកុង កាឡេថង របស់ ឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន ចូលទៅអូសឈើនៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម​ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី ស្ថានភាពរបស់ព្យុះទី១៦ ឈ្មោះ បេប៊ីនកា

ភ្នំពេញ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ បានផ្សព្វផ្សាយសេចក្តីជូនដំណឹងមួយស្តីពី ស្ថានភាពរបស់ព្យុះទី១៦ ឈ្មោះ បេប៊ីនកា (BEBINCA) ដែលនឹងធ្វើដំណើរមកដល់ភាគខាងជើងប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែសីហា ... Read More »

រថយន្តយក្សប្រភេទ(V1) ប្រាំផ្លូវត្រូវបានជញ្ជីងថ្លឹងរថយន្តអូរពងមាន់ឃាត់ទុកទៀតហើយ សម្បូរ​ម៉េះ ពួកលួចដឹកលើសទម្ងន់ មិនខ្លាចខូចផ្លូវទេអី ពិតជាថ្លើមធំ

ខេត្តស្ទឹងត្រែង៖ រថយន្តធុនយក្សប្រភេទ(V1) មួយគ្រឿងនេះពិតជាព្រហើន ហ៊ានផ្ទុកទំនិញលើសទម្ងន់ មិនខ្លាចខូចផ្លូវ ប្រឆាំងល្មើសនិងប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តើលោកអភិបាលខេត្ត និងអភិបាលស្រុកថាឡាបរីវ៉ាត់ គួរតែចាត់ការយ៉ាងណា ទៅលើក្រុមឈ្មួញរកស៊ីដឹកទម្និញលើសបែបនេះ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចជញ្ជីងថ្លឹងរថយន្តអូរពងមាន់ ... Read More »

ស្រីស្អាត បើករថយន្តស្រវឹងបួងចង្កូតមិនទាន់ជ្រុលឡើងខឿនរង្វង់មូលវត្តភ្នំ បុកទំលុះរនាំងដែកទាំងកំរោល

ភ្នំពេញ៖ ព្រោះតែគ្រឿងស្រវឹង បានធ្វើឲ្យនារីរូបស្រស់ម្នាក់បើកបរក្នុងស្ថានភាពស្រវឹងយ៉ាងលឿន មិនប្រយ័ត្នត្រង់ចំណុចផ្លូវកោងហើយបួងចង្កូតមិនទាន់បណ្ដាលឲ្យជ្រុលឡើងលើខឿនរង្វង់មូលវត្តភ្នំ បុកទំលុះរនាំងដែកព័ទ្ធជុំវិញក្នុងសួនច្បារវត្តភ្នំ ទាំងកំរោលខូចខាតយ៉ាងដំណំ ។ក្រោយកើតហេតុម្ចាស់រថយន្តបង្កហៅបងប្អូនមកដោះស្លាកលេខរថយន្តហើយគេចខ្លួនបាត់អស់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »