ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នគរបាលចាប់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាលៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំង៣នាក់ខាងលើនេះ ធ្វើសកម្មភាពរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដើម្បីប្រើប្រាស់ ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ... Read More »

ក្រសួងគ្រោងបញ្ចប់ការចាក់ឈុតផ្សព្វផ្សាយពាណិជ្ជកម្មសម្តែងដោយតារាបរទេសលើកញ្ចក់ទូរទស្សន៍

ភ្នំពេញ ៖ ដើម្បីបង្កើនទីផ្សារដល់សិល្បករ និងផលិតករខ្មែរ ក្រសួងព័ត៌មានគ្រោង នឹងបញ្ចប់ មិនឲ្យមានការចាក់ស្ប៉ត(ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម) ដែលសម្តែងដោយតារាបរទេសនៅកញ្ចក់ទូរទស្សន៍នានា។ ការប្រកាសដាក់បម្រាមនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ គ្រាដែលលោកចូលរួមពិធីបិទមហោស្រពភាពយន្តខ្លី ចតុមុខនៅសាលមហោស្រពចតុមុខកាលពីរាត្រីថ្ងៃទី៣០ ... Read More »

ម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសបុកគ្នាពេញទំហឹងរបួស៣នាក់

ខេត្តស្វាយរៀង៖ បុរស៣នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងម៉ូតូបើកបញ្ច្រាសទិសគ្នា កាលពីនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វយរៀង។ សមត្ថកិច្ចនគរបាលឃុំស្វាយតាយានបានប្រាប់សារព័ត៌មាននគរវត្តថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះម៉ាន់ សុភាព ... Read More »

សមត្ថកិច្ច​បិទ​ផ្លូវ​ ខណៈ​តុលាការ​កំពូល​សវនាការ​រឿង​ក្ដី​លោក​ កឹម​ សុខា​

ភ្នំពេញ​៖ សមត្ថកិច្ច​ចម្រុះ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​តុលា​ នេះ​ បិទ​ផ្លូវ​ ខណៈ​តុលាការ​កំពូល​ នឹង​ចាប់ផ្ដើម​សវនាការ​រឿង​ក្ដី​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ។ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ លោក​ កឹម​ ... Read More »

ស្ត្រីម្នាក់ស្រវឹងស្រាសង្ស័យខ្យល់គរដួលចូលស្រះទឹកលង់ស្លាប់

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះស្លាប់នៅស្រះទឹក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសាកសពកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យសារព័ត៌មាននគរវត្តដឹងថា សមត្ថកិច្ចក្រុងស្វាយរៀង កម្លាំងប៉ុស្ដិ៍រដ្ឋបាល ក្រុមប្រឹក្សាសង្កាត់ ... Read More »

ជនសង្ស័យប្រុសស្រី២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉ុល រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ... Read More »

មហោស្រពភាពយនុ្តខ្លីចតុមុខបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៧ បានបបញ្ចប់ដោយជោគជ័យ ព្រោះតែមានការគាំទ្រច្រើនពីមហាជន។ ការប្រកាសបិទត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៣០ ខែតុលា ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ។ ឆ្នាំនេះ មានមានភាពយន្តបរទេសប្រមាណជាង៣ពាន់រឿង ត្រូវបានបញ្ជូនមកវាយតម្លៃដើម្បីជ្រើសរើសយកមកចាក់បញ្ចាំង ។ មហោស្រពភាពយន្តខ្លីចតុមុខ ... Read More »

សម្តេចតេជោ៖ ព្រះរាជពិធីបុណ្យអុំទូកនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ថា៖ «ក្នុងឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺនឹងប្រារព្ឋធ្វើនៅថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងរយៈពេល៣ថ្ងៃ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ រៀបចំប្រណាំងទូកសាកល្បង នៅថ្នាក់រាជធានីចំនួន៣៩ ទូក និងមានកីឡាករ កីឡាការិនី ២៨៦៧នាក់ចូលរួម

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំប្រណាំងទូក សាកល្បង ដើម្បី រកទូកណាដែលលឿនជាងគេ និងទទួល បានរង្វាន់ លើកទឹកចិត្ដ ពីសាលារាជធានី និងត្រៀម ចូលរួមអ៊ុំប្រណាំងថា្នក់ជាតិ ចូលរួមអបអរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ... Read More »

ស្ត្រីជនជាតិភាគតិចម្នាក់សម្រាលកូនមិនរួចបណ្តាលឲ្យស្លាប់ទាំងម្តាយ និងកូនក្នុងពោះព្រោះមិនយកទៅមន្ទីរពេទ្យ

ខេត្តរតនគិរី៖ ស្ត្រីម្នាក់សម្រាលកូន មិនរួចបានបាត់បង់ជីវិតទាំងម្តាយ និងកូន បន្ទាប់ពីទារកបានស្លាប់នៅក្នុងផ្ទៃពោះ ហើយក្រុមគ្រួសារមិនបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៧ នៅត្រង់ចំណុចខ្ទមស្រែរបស់ជន រងគ្រោះ ស្ថិតក្នុងភូមិកែងសាន់ ... Read More »

ផ្ទុះឡកម្តៅក្នុងរោងចក្រផលិតអំបោះរងរបួសធ្ងន់មនុស្ស៦នាក់

ភ្នំពេញ៖ មនុស្សចំនួន៦នាក់បានរង របួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងធ្វើការនៅក្នុងរោងចក្រហើយត្រូវបានផ្ទុះឡើងដោយសារកម្តៅខ្លាំងហួសកម្រិតទប់មិនឈ្នះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅក្នុងរោង ចក្រយីហោ គ័ងសិុន ជារោងចក្រធ្វើកម្តៅ ផលិតអំបោះស្ថិតក្នុងភូមិទួលពង្រ សង្កាត់ ចោមចៅ ... Read More »

ដេកជាមួយគ្នាមួយយប់ទល់ភ្លឺព្រឹកឡើងនាងទារ១ម៉ឺនដុល្លារថ្លៃព្រហ្មចារី

ភ្នំពេញ៖ នារីក្រមុំអាយុ១៨ឆ្នាំម្នាក់បាន ដាក់ពាក្យបណ្ដឹងចោទប្រកាន់យុវជន ម្នាក់ថា បានយកកូនកាំបិតគំរាមសម្លាប់ និងចាប់រំលោភនាងរហូតបានសម្រេច២ ដងជាបន្តបន្ទាប់គ្នាក្នុងយប់តែមួយនៅ ចំណុចផ្លូវលំភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ប៉ុន្តែជនសង្ស័យថាពួកគេស្រលាញ់គ្នា និងព្រមព្រៀងដេកជាមួយគ្នាដោយគ្មានការបង្ខិតបង្ខំឡើយ ។ សមត្ថកិច្ចឲ្យដឹងថា យុវជនដែលរងការ ... Read More »

កម្លាំងចម្រុះគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ ចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និង ប្រេងខ្យងមិនមានគុណភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កម្លាំងចម្រុះនៃគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ បានចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និង ប្រេងខ្យងមួយកន្លែង ដែលមានយីហោ “ហូលាង” ស្ថិតនៅដីឡូត៍លេខ៣៤៤ ផ្លូវហាណូយ(១០១៩) សង្កាត់ទឹកថ្លា ... Read More »

ប្រមុខការទូតអះអាងថាកម្ពុជាបានប្តឹងអាមេរិកទៅកាន់ UN ហើយទាក់ទងនឹងអាវុធគីមីនៅខេត្តស្វាយរៀង

ខេត្តកណ្តាល៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអះអាងថា កម្ពុជាបានប្តឹងអាមេរិកទៅកាន់អង្គការសហប្រជាជាតិ (UN) រួចហើយទាក់ទង នឹងការទម្លាក់គ្រាប់បែករបស់អាមេរិកនៅ ក្នុងទឹកដីកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៧០ជាពិសេសអាវុធគីមីនៅខេត្តស្វាយរៀងនេះ តែម្តង ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជាប្រាប់ដល់សមាជិកសមាជិកាថ្នាក់ ... Read More »

ក្រសួងវប្បធម៌ហាមប្រើពាក្យ “ដកស្រួល ដាក់ស្រួល និង ហែកស្រួល ស៊កស្រួល”

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈបានស្នើដល់ប្រធានសមាគមទូរ ទស្សន៍កម្ពុជាធ្វើអន្តរាគមន៍ហាមទូរទស្សន៍ទាំងអស់ផ្អាកការចាក់ផ្សាយស្ប៉តពាណិជ្ជកម្មដែលប្រើពាក្យពេចន៍អសុរោះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកស្តាប់ និងតម្លៃសីល ធម៌សង្គម ។ នេះបើយោងតាមលិខិតផ្ញើជូនប្រធានសមាគមទូរទស្សន៍កម្ពុជារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលចុះហត្ថលេខាដោយលោករដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រ សោម សុគន្ធ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ។ បើតាមលិខិតដដែលបានលើកជា ... Read More »

ប្រជាពលរដ្ខ៣៦នាក់ដែលសង្ស័យរងផលប៉ះពាល់ដោយសារធាតុគីមីកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យស្វាយរៀង

ខេត្តស្វាយរៀង៖ យោងតាមលោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់សារព័ត៏មាននគរវត្តឲ្យដឹងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ថា រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលសង្ស័យរងផលប៉ះពាល់សារធាតុគីមី ដោយគ្រាប់បែករបស់អាមេរិកទាំង៣៦នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយមិនសភាពធ្ងន់នោះទេ ខណៈអ្នកជំងឺទាំងនេះភាគច្រើនមានបញ្ហារមាសលើរាងកាយ និងបញ្ហាជាច្រើនទៀតផងដែរ។ លោកបន្តថា ប្រជាពលរដ្ឋទាំង៣៦នាក់ ត្រូវបានដឹកមកពីមន្ទីរពេទ្យស្រុករមាសហែក ... Read More »

ទំនាស់ក្នុងវង់បៀ ស្រី្តម្នាក់បែកក្បាលហូរឈាម ស្រី្ត៣នាក់ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ ស្រី្តម្នាក់បានបែកក្បាលហូរឈាមកក្លាក់ពេញផ្ទៃមុខ បន្ទាប់ពីមានអំពើហិង្សាកើតឡើងក្នុងវង់បៀដោយស្រី្តជាជនដៃដល់៣នាក់ បាននាំគ្នាព្រួតយកដុំថ្មវាយឲ្យរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ... Read More »

ត្រៀមស្រោមអនាម័យ៤ម៉ឺនស្រោមទុកចែកជូនពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញៈ លោក តែង គន្ធី អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យចំនួន៤ម៉ឺនស្រោម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមកកម្សាន្ត នៅក្នុងឱកាសពិធីបុណ្យអុំ ទូកឆ្នាំនេះ នៅរាជធានីភ្នំពេញ ដើម្បីបញ្ឈប់ការឆ្លងរីករាលដាល នៃមេរោគអេដស៍ ... Read More »

កំហែងយកម៉ូតូពីស្ត្រីវ័យក្មេងទាំងថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុក្របួចភ្លាមៗ

ខេត្តព្រះសីហនុៈ រយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពប្លន់ម៉ូតូទាំងកណ្តាលថ្ងៃ ត្រូវបានកម្លាំងចម្រុះ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបភ្លាមៗបន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពកំហែងយក(ប្លន់)ម៉ូតូពីស្ត្រីវ័យក្មេង នៅចំណុចស្រះក្រពើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក។ ជុំវិញករណីនេះ ... Read More »

សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីប្រកាសឲ្យមន្ត្រីបិទច្រករបៀងនៅតាមបន្ទាត់ព្រំដែន បើនៅតែបើកទៀតនោះ មានតែនគរបាលការពារព្រំដែន និងទាហាន

ប៉ោយប៉ែតៈ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យមន្ត្រីបិទច្រករបៀងនៅតាមបន្ទាត់ព្រំដែន បើនៅតែបើក មានតែនគរបាលការពារព្រំដែនគោក និងទាហានតែប៉ុណ្ណោះ ។​ ការមានប្រសាសន៍បែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តជាតិប៉ោយប៉ែត មានកម្ពស់បីជាន់ ដែលមានសមាជិក ... Read More »

កម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យទោចក្រយានយន្ត និងអាវុធជាតិផ្ទុះ នៅកណ្ដាលក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះប្រមាណជាង ៤០នាក់ ដាក់គោលដៅកណ្ដាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការត្រួតពិនិត្យបទល្មើសនានា ពិសេសទោចក្រយានយន្ត និងអាវុធជាតផ្ទុះ។ ប្រតិបត្តិការខាងលើចាប់ផ្ដើមធ្វើឡើងនៅវេលាម៉ោង៦ព្រលប់រហូតដល់យប់ជ្រៅបន្តិច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១០១ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។ ... Read More »

ម៉ូតូប៉ូលិស ១៦៥គ្រឿងត្រូវបានអាជ្ញាធររាជធានីភ្នំពេញប្រគល់ជូនស្នងការនគរបាលរាជធានីទាំង១២ខណ្ឌដើម្បីល្បាតការពារ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ តុលានេះបានប្រគល់ម៉ូតូចំនួន១៦៥គ្រឿងជូនប៉ូលិសនៅទូទាំងរាជធានី ភ្នំពេញដើម្បីយកទៅល្បាតការពារ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពិសេសនៅក្នុព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។ ពិធីប្រគល់ត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឃួងស្រេងអភិបាលរាជធានីនិងលោកនាយឧត្តមសេនីយជួន សុវណ្ណ ស្នងការប៉ូលិសរាជធានីភ្នំពេញ ។ ពិធីនេះត្រូវបានប្រគល់រឺម៉កកង់ ៨គ្រឿងជូនសាលាខណ្ឌជូនម៉ូតូជូនប៉ូលិសក្រុងចំនួន១២គ្រឿងប្រគល់ជូន១ខណ្ឌ៤គ្រឿងនិងផ្តល់ជូន១០៥ប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍ចំនួន១គ្រឿងប្រគល់ជូនរថយន្តស្ទួចចំនួន១គ្រឿងជូនខណ្ឌសែន ... Read More »

បុរសម្នាក់ខ្យល់គរដាច់ខ្យល់ស្លាប់ខណៈកំពុងប្រឡែងលេងជាមួយកូន

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រឡប់មកពីធ្វើការនៅមន្ទីរពេទ្យវិញ ស្រាប់តែមានអក្ការមិនស្រួលទាញដៃទាញជើងដាច់ខ្យល់ស្លាប់ភ្លាមៗ ខណៈដែលកំពុងប្រឡែងលេងជាមួយកូន ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។ មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

ស្រវឹងស្រាជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ដបុកបណ្ដាលឲ្យរបួសធ្ងន់

ខេត្តកណ្ដាលៈ បុរសម្នាក់មានសភាពស្រវឹងស្រាជោកជាំបានជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្ដមួយគ្រឿងបើកបុកទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិ ស្វាយជ្រុំ ឃុំព្រែកដំបង ... Read More »

បុរសវ័យចំណាស់ចងកធ្វើអត្តឃាត

ខេត្តព្រះសីហនុ៖ បុរសម្នាក់តូចចិត្ត ដោយសារជំងឺរ៉ាំដាច់ចិត្តចងកសម្លាប់ខ្លួនដោយយកខ្សែនីឡុងចងភ្ជាប់ទៅនឹងធ្នឹមផ្ទះនៅវេលាម៉ោង១០និង៣០នាទី ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា សាកសពជនរងគ្រោះឈ្មោះកុល ងួន ... Read More »

បើកឡានទាំងស្រវឹងជ្រុលបុករថយន្តគេពីក្រោយ ទារសំណង២ពាន់ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាស្រឿងៗបានបើករថយន្ដ Libero pro ជ្រុលទៅបុកគូទរថយន្ដទំនើប ៥៧០ មួយគ្រឿង ដែលឈប់ចាំរថយន្ដ ១គ្រឿងទៀត កំពុងបត់នៅពីមុខបណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង ៨ និង ១០នាទី ... Read More »

ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីម្នាក់មិនបានសម្រេច ត្រូវប្រជាពលរដ្នដេញចាប់បាននាំគ្នាវាយ ទើបប្រគល់អោយកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៤ហ្សិត ក្នុងសង្កាត់វាល់វង ... Read More »

ផឹកស៊ីក្នុងវង់តែមួយ មានទំនាស់តិចតួច ទាញកាំបិតប៉័ងតោកាប់គេរបួស នគរបាលចាប់ខ្លួន

ភ្នំពេញ៖ ជនដៃដល់ម្នាក់ ត្រូវនគរបាលឃាត់ខ្លួនជាមួយវត្ថុតាងកាំបិតប៉័ងតោ១ដើម បន្ទាប់ពី ប្រើហិង្សាទាញកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះម្នាក់ក្នុងវង់ផឹកស៊ី ចំកំភួនដៃ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានក្រុមគ្រួសារ ដឹកយកទៅព្យាបាល នៅមន្ទីពេទ្យភ្លាមៗ ។ ហេតុការណ៍ទាស់គ្នាបង្កជាហិង្សាក្នុងវង់ផឹកស៊ីនេះ បានកើតឡើងនៅម៉ោង៣ និង៣០នាទីរសៀល ... Read More »

ទុស្សេរ៍ខ្សែភ្លើងឆេះវិទ្យាល័យសុខអានក្ដីទទ្ទឹមទាំងយប់ 

ខេត្តតាកែវ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២៣ និង៣០នាទី មានអគ្គីភ័យ កើតឡើងនៅវិទ្យាល័យ សុខ អាន ក្ដីទទ្ទឹម ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ... Read More »

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​ ជាថ្ងៃបើកសវនាការបណ្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ​៖តុលាការ​កំពូល​ សម្រេច​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ខាងមុខ​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​ក្រសួង​មហាផ្ទៃ​ ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ នេះ​បើ​យោង​តាម​ដីកា​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ហត្ថលេខា​ដោយ​លោក​ ឌិត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ ។ ក្រុម​មេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ ... Read More »