ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលនៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ ម៉ូតូឌ្រីមសង់ និងម៉ូតូឃ្លីកបុកគ្នា បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ និងស្រាលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសណ្ឋាគារសុង ដារ៉ា ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា នៅមុនពេលកើតហេតុ ... Read More »

ចាប់រំលោភប្អូនថ្លៃបានសម្រេចនគរបាលចាប់ដាក់ខ្នោះញាត់ទៅនៅក្នុងគុក

ខេត្តពោធិ៍សាត់៖ នារីម្នាក់បានមកប្តឹងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចោទបងថ្លៃពីបទ៖ រំលោភសេពសន្ថវៈ បានសម្រេចចំនួន ១លើកកាលកណ្ដាលអធ្រាត្រ ខណៈខ្លួនកំពុងដេកនៅផ្ទះ។ ហេតុការណ៍ខាងលើនេះបានអនុវត្តន៍ឡើង នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ... Read More »

កូរ៉ូឡាបើកលឿនបុកម៉ូតូខូចខាតយ៉ាងដំណំអ្នកជិះម៉ូតូរបួសស្រាល អ្នកបើករថយន្តដាក់មេប្រូច

ភ្នំពេញៈ រថយន្តកូរ៉ូឡា ១គ្រឿងបានបោះពួយយ៉ាងលឿនរួច ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង តែសំណាងល្អ ម្ចាស់ម៉ូតូរងរបួសស្រាល ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង ឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅខាងកើតវង្វង់មូលវត្តភ្នំ ចំណុចមុខអគ្គិសនីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ... Read More »

ក្រុមជម្រើសជាតិដែលដឹកនាំដោយគ្រូបង្វឹកថ្មីមានការដោះដូរកីឡាករមួយចំនួនខុសពីគ្រូបង្វឹកចាស់

ភ្នំពេញ ៖ យោងតាមបញ្ជីរាយនាមមន្ត្រីបច្ចេកទេស និងកីឡាករប្រមូលផ្តុំហាត់ហ្វឹកហ្វឺនត្រៀម ពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាក្រុមជម្រើសជាតិចូលរួមប្រកួតAFC Asian Cup UAE 2019 Qualifiers Final ... Read More »

សហព័ន្ធកីឡាកាយសម្ព័ន្ធជ្រើសរើសអត្តពលិកថ្នាក់ជាតិតាមលំនាំកីឡាជាតិ

ភ្នំពេញ៖ ការជ្រើសរើសកីឡាករ កីឡាការិនី កាយសម្ព័ន្ធថ្នាក់ជាតិឆ្នាំនេះ ធ្វើឡើង តាមលំនាំកីឡាជាតិ ដោយ ក្លិបដែលមានបំណងដាក់កីឡាករ កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួតតេស្តសមត្ថភាព ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រកួតកីឡាជាតិ និងចូលរួមព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធនានា ក្នុងឆ្នាំ២០១៨ខាងមុខនេះ ។ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី ៣១ តុលា – ០៧ វិច្ឆិកា ២០១៧)

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី ៣១ តុលា – ០៧ វិច្ឆិកា ២០១៧)   Read More »

សម្តេចតេជោហ៊ុន សែន សម្រេចទិញយក ត្រឡប់មកវិញស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចទិញយក ត្រឡប់មកវិញស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ។ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រីនបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំព្រះករុណាខ្ញុំបាន​សម្រេចទិញយក ​ត្រឡប់មកវិញ ... Read More »

រំលោភកុមារអាយុ៩ឆ្នាំហើយប៉ងសម្លាប់ ចុងក្រោយសមត្ថកិច្ចខណ្ឌមានជ័យចាប់ដាក់ខ្នោះ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ដែលដឹកនាំដោយលោក រវសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំ រួចប៉ុនប៉ងវាយសម្លាប់តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ... Read More »

មក​ទល់​ពេលនេះ​ជិត​៦ខែ​ហើយ​​ រឿង​ក្តី​លោក​ថោង​ សារ៉ាត់​ ពុំ​ទាន់​ប្រកាស​សាលក្រម

ភ្នំពេញ​៖ រហូត​មក​ទល់​ពេលនេះ​ មាន​រយៈពេល​ជិត​៦ខែ​ហើយ​ ដែល​សំណុំរឿង​អតីត​ឧកញ៉ា​​ថោង​ សារ៉ាត់​ អ្នក​មាន​ស្តុកស្តម្ភ​នៅ​កម្ពុជា​ បច្ចុប្បន្ន​មាន​ឈ្មោះ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ​តែ​ធាតុ​ពិត​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ ជាយូរមកហើយ​ នៅ​ពុំ​ទាន់​ត្រូវ​បាន​លោក​ តុប​ ឈុន​ហេង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​នៅ​ឡើយទេ​ បន្ទាប់​ពី​បញ្ចប់​សវនាការ​អង្គសេចក្តី​ ... Read More »

៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងនោះមានជនបរទេសម្នាក់ផងដែរ

ខេត្តព្រះសីហនុ ៖ បុរស៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងនោះមានជនបរទេសម្នាក់ផងដែរ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ លើផ្លូវលេខ១៤៩C ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហន។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ... Read More »

នគរបាលក្រុងព្រះសីហនុឃាត់ខ្លួនមនុស្សប្រុស ស្រី ២នាក់ពាក់ពន្ឋ័ករណីចែកចាយគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណី គ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុម១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

មន្ត្រីពន្ធដារចាស់ពីរនាក់ទៀតស្នើសុំបន្តការងារ

ភ្នំពេញ៖ យោងតាមបទពិសោធន៍ពេញខ្លួនរបស់មន្ត្រីជាន់ខ្ពស់នៅអង្គភាពពន្ធដារ ដែលចាស់វស្សាពីរនាក់ ត្រូវបានថ្នាក់ដឹកនាំអង្គភាពស្នើសុំរកការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីអាចឲ្យពួកគាត់មានលទ្ធភាពនៅបន្តជួយតម្រែតម្រង់ក្រុមក្មេងៗជំនាន់ក្រោយឲ្យធ្វើការងារបានស្រួលបួល។ នេះបើតាលិខិតរបស់លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លិខិតរបស់លោករដ្ឋលេខាធិការគង់ វិបុល ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ... Read More »

សង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ចាប់រថយន្តដឹកឈើបង្គាប់យកលុយបានជាញឹកញាប់

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ ក្រោមអំណាចចាត់ចែងរបស់ឈ្មោះឌីន ដែលជាមន្ត្រីជាប់កិច្ចសន្យាត្រូវគេរាយការណ៍ថា ជាអ្នកដែលបានទទួលផលប្រយោជន៍ច្រើនលើសលប់ពីរថយន្តដឹកឈើឆ្លងកាត់ផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំង។ វិក័យបត្រផ្ទេរប្រាក់ជាច្រើនសន្លឹកដែលពួកឈ្មួញផ្ញើទៅឲ្យលោកឌីន គឺជាភស្តុតាងបញ្ជាក់អំពីអំពើពុករលួយរបស់បុគ្គលម្នាក់នេះ ដែលចាំបាច់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវត្រួតពិនិត្យ។ អ្វីដែលធ្វើឲ្យពួកអ្នករកស៊ីដឹកឈើទាំងស្របច្បាប់ ឬមិនស្របច្បាប់មិនសប្បាយចិត្តចំពោះមន្ត្រីឈ្មោះឌីន នៅពេលដែលបានប្រាក់ពីក្រុមអ្នករកស៊ីដឹកឈើរួចហើយ ឈ្មោះឌីន តែងតែទូរស័ព្ទប្រាប់គ្នីគ្នា ... Read More »

សម្តេចតេជោហ៊ុន សែន ផ្តាំផ្ញើដល់ក្មួយៗ និងចៅៗសិស្សានុសិស្សទូទាំងប្រទេសត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដើម្បីបានជាពន្លឺនៃសុភមង្គលជីវិតទៅថ្ងៃអនាគត

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក ផ្តាំផ្ញើដល់ក្មួយៗ និងចៅៗសិស្សានុសិស្សទូទាំងប្រទេសត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដើម្បីបានជាពន្លឺនៃសុភមង្គលជីវិតទៅថ្ងៃអនាគត ។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ នៅក្នុងឱកាសនៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ... Read More »

បើកម៉ូតូលឿនចាប់ហ្រ្វាំងមិនទាន់ទៅប៉ះរថយន្តជនជាតិកូរ៉េដួលរបួសបែកក្បាល

ភ្នំពេញៈ រថយន្ត RAV4 មួយគ្រឿង បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ ម៉ូតូសង់កូរ៉េបើកប៉ះ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូដួលបោកក្បាលទៅលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង៤និង៥០នាទីព្រឹកព្រលឹមឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថី ព្រះនរោត្តម កែងនឹងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ... Read More »

ខ្ញុង និងនាយកៃដ ចង់រៀបការក្រោយវិលពីអាមេរិក

ភ្នំពេញ៖ ក្រោយពីប្រកាសសែនព្រេនយកគ្នាជាប្តីប្រពន្ធ នាង ខ្ញុង និងនាយ កៃដ កាន់តែសម្រុកចេញច្រៀងរាំរកលុយរួមគ្នា។ ពួកគេ ក៏គ្រោងដឹកដៃគ្នាចេញទៅច្រៀងរាំរួមគ្នាលើកដំបូងនៅលើទឹកដី នៃសហរដ្ឋអាមេរិកផងដែរ ហើយពួកគេនឹងរៀបចំមង្គលការធំដុំមួយក្រោយពីបញ្ចប់ការច្រៀងរាំនៅទីនោះ។ ក្រោយរួមរស់ជាមួយគ្នា ខ្ញុងនិងនាយ កៃដបានបន្តការងារសិល្បៈកំប្លែង រួមទាំងពង្រីកការងារទាក់ទិននឹងសិល្បៈមួយចំនួនទៀតទាំងពង្រីកក្រុមតន្ត្រីសម័យ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលមនុស្សរបួសធ្ងន់ស្រាល៤នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ប្រុស ស្រី៤នាក់ បានរងរបួសធ្ងន់ ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ លើផ្លូវខេត្តលេខ១០ ក្រាលក្រួសក្រហម ត្រង់ចំណុចភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា ... Read More »

សមត្ថកិច្ចចាប់បានហើយពួកឃាតកសម្លាប់គ្រួសារប្ដីប្រពន្ធនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ករណីឃាតកម្មលើប្តី ប្រពន្ធ២នាក់ស្ថិតនៅភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ត្រូវបានកម្លាំងនគរបាល ខេត្តត្បូងឃ្មុំចាប់ខ្លួនជនសង្ស័យជាឃាតក ២នាក់ហើយតុលាការបានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនដាក់ពន្ធនាគារហើយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ... Read More »

សម រង្ស៊ី ថ្លែងថា លោក ម៉ៅ មុនីវណ្ណក្បថបក្សកំពុងធ្វើតាមការបញ្ជារបស់បក្សកាន់អំណាច

ភ្នំពេញ៖ សង្គ្រាមផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិបាននិងកំពុងមានការផ្ទុះជា បណ្តើរៗដោយមន្ត្រីមួយចំនួនកំពុងតែមានការចោទប្រកាន់គ្នាទៅវិញទៅមក ពិសេស នោះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានចោទលោក ម៉ៅ មុនីវណ្ណ ថាកំពុងក្បត់បក្ស ។ យោងតាមវីដេអូឃ្លីបដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ៣០ ខែតុលា ... Read More »

លោក​ លឺ​ ឡាយ​ស្រេង​ ត្រូវ​តុលាការ​កោះ​អញ្ជើញ​ចូល​បំភ្លឺ​ថ្ងៃ​ទី​២៧វិច្ឆិកា​ តាម​បណ្តឹង​សម្តេច​តេជោ​

  ភ្នំពេញ​៖ លោក​ លឺ​ ឡាយ​ស្រេង​ ត្រូវ​បាន​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កោះ​អញ្ជើញ​ជា​ជនសង្ស័យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​ ពី​ដំណើរ​រឿង​លោក​ គី​ តិច​ ... Read More »

លោកអូស្មាន ហាស្សាន់៖ កម្ពុជា _ថៃ នៅតែបន្ដទំនាក់ទំនងជាមួយគ្នាល្អ លើផ្នែកសេដ្ឋកិច្ច,វប្បធម៌,សង្គមកិច្ច, ពាណិជ្ជកម្ម និងទេសចរណ៍

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់៖ កម្ពុជា _ថៃ នៅតែបន្ដទំនាក់ទំនងជាមួយគ្នាល្អ លើផ្នែកសេដ្ឋកិច្ច, វប្បធម៌,សង្គម កិច្ច,ពាណិជ្ជកម្ម,ឧស្សាហកម្ម និងទេសចរណ៍ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះឃាត់រថយន្តប្រភេទ៣A និង ៥A ដែលល្មើសច្បាប់ ជិះកាត់តំបន់ហាមឃាត់ (មុខព្រះបរមរាជវាំង) បានចំនួន៨គ្រឿង

ភ្នំពេញ៖ នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះឃាត់រថយន្តប្រភេទ៣A និង ៥A ដែលល្មើសច្បាប់ ... Read More »

កម្លាំងល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវល្បាតប្រទះឃើញជនសង្ស័យម្នាក់ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវ កំពុងល្បាតដល់ចំណុចខាងលើមានការសង្ស័យ ក៏ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ដែលឃាត់ខ្លួន ... Read More »

ក្លឹបកម្សាន្ត២ទីតាំង ប្រឈមការបិទទ្វារអាជីវកម្ម ក្រោយអាជ្ញាធររកឃើញថាបានបង្កជាសម្លេងរំខាន ដល់ពលរដ្ឋក្បែរខាង នាពេលរាត្រី

ភ្នំពេញ : ទីតាំងក្លឹបកម្សាន្ត Pop និង Disco ២ទីតាំង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ត្រូវបានប្រជាពលរដ្ឋក្បែរខាងផ្តិតមេដៃប្តឹងទៅអាជ្ញាធរ ពាក់ព័ន្ធ ប្តឹងពីការបង្កសម្លេងបទភ្លេងរំពងអើងកង រំខានដល់ដំណេកនាពេលរាត្រីរបស់បងប្អូនពលរដ្ឋនៅតំបន់នោះ មិនអាចសម្រាកបានលក់ស្រួល ។ ... Read More »

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនក្រុមជនសង្ស័យ ៦នាក់ ដកហូតបានថ្នាំញៀន៩កញ្ចប់ និងម៉ូតូ៣គ្រឿង ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនក្រុមជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៦នាក់ ដកហូតបានថ្នាំញៀន៩កញ្ចប់ និងម៉ូតូ៣គ្រឿង ករណី៣ផ្សេងគ្នា ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខសាលាកសិកម្ម ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ... Read More »

បុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ រួមគ្នា លួចស្រាបៀរពីម្ចាស់កម្មវិធី មង្គលការជាប្រព័ន្ធ

ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៧ ដោយហេតុការណ៍នេះត្រូវបានគេ តាមទាន់រកឃើញបាឡូចំនួន៤ដាក់ញាត់ ស្រាបៀរពេញ និងកេសស្រាបៀរ ABC ចំនួន១កេស, ស្រាបៀរថៃហ្គ័រ ចំនួន១ ... Read More »

ម៉ូតូនិងគោយន្តកន្ត្រៃបុកគ្នាយ៉ាងពេញទំហឹងរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់នៅស្រុកបន្ទាយអំពិល

ខេត្តឧត្តរមានជ័យ៖ ជនរងគ្រោះ2នាក់បានរងរបួសធ្ងន់ និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរមួយរវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង9ព្រឹក នាថ្ងៃទី30 ខែតុលា ឆ្នាំ2017 នៅចំណុចភូមិតាមាន់សែនសុខ ឃុំគោកមន សហរុកបន្ទាយអំពិល ខេត្តឧត្យរមានជ័យ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង2នាក់ខាងលលទី ... Read More »

អធិការ​រង​ស្រុក​កណ្ដាល​ស្ទឹង​ដែល​បាញ់​គេកំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​បើ​ទោះបី​ជា​តុលាការ​ខេត្ត​កណ្ដាល​ចោទប្រកាន់​ពី​បទ​ល្មើស​ឧក្រិដ្ឋ​ រួចហើយ​ក៏ដោយ​

ខេត្តកណ្ដាល​៖ ​ពេលនេះ​ លោក​ យង់​ គង់​ អធិការ​រង​ស្រុក​កណ្ដាល​ស្ទឹង​ ដែល​បាញ់​យុវជន​ម្នាក់​ឱ្យ​រងរបួស​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ បើ​ទោះបី​ជា​តុលាការ​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ពី​បទ​ល្មើស​ឧក្រិដ្ឋ​ រួចហើយ​ក៏ដោយ​ ។​ មជ្ឈដ្ឋាន​មួយ​ចំនួន​ សម្តែង​ការ​​ងឿងឆ្ងល់​ថា​ ហេតុអ្វី​បាន​ជា​អធិការ​រង​រូប​នេះ​ អាច​មាន​សេរីភាព​ជា​ធម្មតា​ដូច្នោះ​ ... Read More »

ប្រជាពលរដ្ឋ១៤០គ្រួសារទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុនទី១ និងបឹងទំពុនទី២សរុប១៤០គ្រួសារដែលប្រឈមនឹងការខ្វះខាតក្នុងជីវភាពរស់នៅនោះ កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រោមការដឹកផ្ទាល់ដោយលោកស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិតិ្តយស និងជាប្រធានក្រុមការងារគណៈកម្មាធិការសាខារាជធានីភ្នំពេញ អមដំណើរដោយប្រតិភូសាខា ... Read More »

ម៉ូតូក្មេងស្ទាវបុកបុរសម្នាក់បាក់ឆ្អឹងដងកាំបិត រួចលើកម៉ូតូជិះគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយបាក់ឆ្អឹងដងកាំបិត ចំណែកស្រ្តីជាប្រពន្ធរបស់គាត់រងរបួសស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលបុរសជាប្តីជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវឌុបប្រពន្ធពីក្រោយ ហើយកំពុងធ្វើដំណើរសុខៗ ស្រាប់តែមានក្មេងស្ទាវម្នាក់ជិះម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្គូពីក្នុងទិសដៅបញ្ច្រាស់គ្នាទៅដល់កន្លែងកើតហេតុ បុកពីក្រោយម៉ូតូពួកគាត់ពេញទំហឹងរួចជនបង្កបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចទល់មុខហាងនំបុ័ងហេង ចេង ... Read More »