ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កម្មករធ្វើនំបញ្ចុក និងសំណង់ដូចគ្នាព្រួតវាយកម្មករម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ ក្មេងទំនើងជាកម្មករធ្វើនំបញ្ចុក និងសំណង់៣នាកបាន់ព្រួតគ្នាវាយប្រហារ កម្មករម្នាក់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកើតឡើងនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដោយជនរងគ្រោះ និងជនសង្ស័យធ្លាប់មានជម្លោះប៉ះទង្គិចពាក្យសម្តី ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ប្រជុំរដ្ឋសភាជាតិ

ភ្នំពេញ៖ នៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួម បន្តសម័យប្រជុំសភាលើកទី៩ និតិកាលទី៥ លើករបៀបវារៈមួយចំនួនដូចខាងក្រោម៖ ១) ការបោះឆ្នោតជ្រើសតាំងសមាជិកបន្ថែមចំនួន០២រូប សម្រាប់គណៈកម្មាធិការនានានៃរដ្ឋសភា។ ២) ការពិភាក្សា ... Read More »

ជនសង្ស័យ៥នាក់ញៀនថ្នាំត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចំណុះអធិការក្រុងសៀមរាប និង កម្លាំងប្រជាការពារភូមិបានចុះបង្ក្រាបករណី រក្សាទុក និងចាត់ចែងឲ្យប្រើប្រាស់ សារធាតុញៀនខុសច្បាប់ឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៥នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។ ហេតុការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី១៥ ... Read More »

បុរសវ័យចំណាស់ម្នាក់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកស្លាប់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសវ័យចំណាស់ត្រូវម៉ូតូបុកស្លាប់ ខណៈដើរឆ្លងផ្លូវមិនប្រយ័ត្ន នៅម៉ោងប្រមាណ៦និង១០នាទីព្រលប់ថ្ងៃ ១៥ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡមែត្រលេខ ១៥៣-១៥៤ ត្រង់ចំណុចភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ... Read More »

រថយន្តសណ្ដោងវៀតណាម១គ្រឿងដាច់រ៉ឺម៉កធ្លាក់ស្រែ បង្កការភ័យខ្លាចដល់អ្នកភូមិ

ខេត្តស្វាយរៀង ៖ រថយន្តសណ្តោងរ៉ឺម៉កជនជាតិវៀតណាម១គ្រឿង ដែលដឹកដែកពេញទ្រុងធ្វើដំណើរពីទីក្រុងហូជីមិញ ប្រទេសវៀតណាមចូលមកខេត្តស្វាយរៀង បានដាច់រ៉ឺម៉កខាងក្រោយធ្លាកស្រែ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ។ ករណីគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១និង០០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លើកំណាត់ផ្លូវជាតិ៣១០ នៅភូមិកណ្តាលឃុំធ្លក ... Read More »

បុរសវ័យចំណាស់ធាក់សុីក្លូម្នាក់បានខ្យល់គរស្លាប់ក្បែរសុីក្លូរបស់ខ្លួនគួរឲ្យសង្វេគ

  ភ្នំពេញ៖ មានរឿងហេតុបង្កឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីលោកតាវ័យចំណាស់ម្នាក់ ដែលជាអ្នកធាក់សុីក្លូ បានខ្យល់គរស្លាប់នៅលើសុីក្លូរបស់ខ្លួន ក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋ ជាប់ផ្លូវ217 (ផ្សារដីហ្គោល) ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់អូរឫស្សី៣ ... Read More »

ព្រូដិនសលកម្ពុជាបង្កើតស្នាមញញឹមដល់សិស្សជាង៥០០នាក់តាមរយៈសកម្មភាពលាបពណ៌អគារសិក្សា

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកាឆ្នាំ ២០១៧ បុគ្គលិក ទីប្រឹក្សាហិរញ្ញវត្ថុ និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រមាណជាង ១០០ នាក់ បានចុះជួយជួសជុល និងលាបថ្នាំអគារសាលារៀនចំនួនបីខ្នង ... Read More »

លោកឧត្តមសេនីយ៍ត្រីនុត នន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាកំណើតកងយោពលខេមរភូមមិន្ទ និងត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ត្រីនុត នន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតំណាងឧត្តមសេនីយ៍ត្រីសែ វុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអប់អរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាកំណើតកងយោពលខេមរភូមមិន្ទ និងត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង ... Read More »

ស្រូវវស្សា២០១៧ប៉ះពាល់៧,១១៤ហិកតា ខូចអស់១,៧៧១ហិកតា នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យោងតាមមន្ទ្រី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមានប្រសាសន៍ថា ដោយសារការបម្រែបម្រួលអាកាសធាតុ មានភាពរាំងស្ងួត និងមានភ្លៀងធ្លាក់នៅចុងរដូវវស្សា បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវវស្សាចំនួន៧,១១៤ហិកតា និងខូចខាតអស់ចំនួន១,៧៧១ហិកតា បើប្រៀបធៀបទៅឆ្នាំ២០១៦ ទទួលបានទិន្នផលទាបជាង២០ភាគរយ។ ប្រភពបន្តថា លទ្ធផល់ការងារផលិតកម្មកសិកម្មក្នុងក្រុង/ស្រុកទាំង៨នៃ ខេត្តស្វាយរៀង មានផលប៉ះពាល់ជាងគេ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចេញញត្តិគាំទ្រចំពោះសាលដីកាតុលាការកំពូលសំណុំរឿងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចេញញត្តិគាំទ្រចំពោះសាលដីកាតុលាការកំពូលសំណុំរឿងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ ជាមួយគ្នានេះ ... Read More »

មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងគាំទ្រអនុសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថ និងពលអាវុធហត្ថទូទាំងខេត្ត សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ ជាមួយគ្នានេះ ក៏បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុង ... Read More »

ប្រឈម​ផ្លូវ​ច្បាប់​ !​ តុលាការ​ កោះ​ហៅ​ ​កញ្ញា​ នី​ មុន្នីនាថ​ ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២២វិច្ឆិកា​

ភ្នំពេញ​៖​ កញ្ញា​នី​ មុន្នីនាថ​ តារា​សម្ដែង​ល្បីល្បាញ​មួយ​រូប​ ត្រូវ​បាន​លោក​អ៊ុក​ ​សុវណ្ណារិទ្ធ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​ឱ្យ​​ចូលទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ទាមទារ​ប្រាក់​របស់​អតីត​គូ​ដណ្តឹង​ដែលជា​អាណិកជន​ខ្មែរ​នៅ​អាមេរិក នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ ។​ ​ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ដីកា​កោះហៅ​បាន​បញ្ជាក់ថា​ការចូល​ខ្លួន​របស់​ចុង​ចម្លើយ​នី​មុន្នីនាថ​នាពេលនេះ​គឺ​ធ្វើ​ទៅតាម​នីតិវិធី​ដើម្បី​ត្រៀម​ការ​ទាញហេតុផល​តា​ម​បណ្តឹងទាមទារ​ប្រាក់​ពី​ដើមបណ្តឹង​។ ​ពាក់ព័ន្ធ​បញ្ហា​នេះ​នី​មុន្នីនាថ​នៅ​មិនទាន់​ប្រតិកម្ម​ឬ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។​ប៉ុន្តែ​នាង​ធ្លាប់​អះអាង​កន្លងមក​ថា ... Read More »

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល គាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល លើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ

ខេត្តកណ្តាល:  ពាក់ព័ន្ធបទល្មើសក្បត់ជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលត្រូវតុលាការកំពូលជាស្ថាប័នឯករាជ្យបានដំណើរការជំនុំជម្រះក្តីលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ និងហាមសមាជិកជាន់ខ្ពស់ចំនួន១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយរយ:ពេល០៥ឆ្នាំ។ សាលដីកាសម្រេចរបស់តុលាការកំពូលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការអនុវត្តវិធាននៃច្បាប់ស្របតាមអង្គហេតុ អង្គសេចក្តី ហើយស៊ីសង្វាក់គ្នាជាមួយសកម្មភាពគណបក្សសង្គ្រោះជាតិ ក្នុងរយ:ពេលជាង០៥ឆ្នាំកន្លងមកដែលបង្កចលាចលសង្គម តាមរយ:ការធ្វើកុបកម្ម បាតុកម្មដោយហិង្សា កាតសម្រេចរបស់តុលាការកំពូលពិតជារក្សាបាននូវសន្តិសុខ សុវត្ថិភាព ... Read More »

សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន   Read More »

រឿង​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្លាប់​បណ្ឌិត​កែម​ ឡី​ ៖​ ព្រឹក​នេះ​ សាលាឧទ្ធរណ៍​កាត់​ទោស​លោក​គឹម​ សុខ​

ភ្នំពេញ​៖ រឿង​ក្ដី​ចោទប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​សម្លាប់​បណ្ឌិត​កែម​ ឡី​ នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ នេះ​ សាលាឧទ្ធរណ៍​នឹង​ជំនុំជម្រះ​លើ​ជនជាប់ចោទ​គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ។​ នេះ​បើ​យោង​តាម​លិខិត​​អញ្ជើញ​មេធាវី​ជូង​ ជូងី​ ចូលរួម​សវនាការ​ ... Read More »

ប្រជាពលរដ្ឋស្រុកព្រៃនប់នៅតែបន្តរងគ្រោះដោយសារក្រុមហ៊ុនចិនរំលោភយកដីស្រែចម្ការគ្មានដំណោះស្រាយ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសារស្ថិតនៅចំណុចចំណោតរាម ក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុដែលមានដីប្រកបរបរកសិកម្ម និងលំនៅឋាននៅចំណុចខាងលើនាពេលកន្លងមកបន្ទាប់ពីក្រុមហ៊ុនចិនទទួលបានសិទ្ធិវិនិយោគក្រុមហ៊ុនបានធ្វើរបងព័ទ្ធជុំវិញនិងដឹកដីចាក់បំពេញរួចឈូសឆាយរំលោភយកដីរបស់ពួកគាត់អស់ជាច្រើនហិកតា ដែលពួកគាត់បានកាន់កាប់តកូនពូនជាចៅនិងប្រកបរបរកសិកម្មអាស្រ័យផលជារៀងរហូតមកតាំងតែពីមិនទាន់មានក្រុមហ៊ុនមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសនាពេលបច្ចុប្បន្ននេះមកម្លេ៉ះ។ លោកស្រី លី សុខងីម ... Read More »

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអនុញ្ញាតឱ្យលោក Vatché PAPAZIAN នាយកគម្រោងទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ រសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នា ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Vatché PAPAZIAN នាយកគម្រោងទទួលបន្ទុកកសិកម្ម ... Read More »

ចូលតាមបង្អួច យកប្រាក់ និងច្របាច់កប៉ុនប៉ងរំលោភមិនបានសម្រេច សមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន បន្ទាប់ពី លបចូលតាមបង្អួចផ្ទះ ហើយបានធ្វើសកម្មភាពយកប្រាក់ និងច្របាច់ក ប៉ុនប៉ងរំលោភលើ ជនរងគ្រោះ តែមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ... Read More »

តុលាការសម្រេចឃុំខ្លួនយុវជនម្នាក់ចាញ់បោកមិត្តភក្តិដោយសារគ្រឿងញៀន

ខេត្តកណ្តាល: នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ទី សំណាងចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនយុវជនម្នាក់ចាញ់បោកមិត្តភក្តិដោយសារគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់” តាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីត្រួតពិនិត្យគ្រឿងញៀន។ ជនសង្សយ័មានឈ្មោះ ឈ្មោះ ជា សម្បត្តិ ... Read More »

ប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ទាំងព្រឹក ដល់អ្នកភូមិចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈដែលប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ ចងកសម្លាប់ខ្លួននៅចម្រឹងខាងមុខផ្ទះនៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិសំបួរ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ... Read More »

លោក មៀច សុផាន់ណា ចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្តីពី “វិធានការក្នុងការប្រឆាំងនិងទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាពនៅលើទីផ្សារកម្ពុជា” នៅបណ្ធិត្យសភានគរបាលកម្ពុជា

  ភ្នំពេញ៖ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាន អញ្ជើញជាវាគ្មិនកិត្តិយស ... Read More »

គណៈបញ្ចាការខណ្ឌចំការមនសហការជាមួយសន្តិសុខក្នុងកោះពេជ្រចុះរដ្នបាលនៅក្នុងកោះពេជ្រដើម្បីរក្សាសន្តិសុខជូនដល់បងប្អូនកម្មករ

ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ ២០១៧ គណៈបញ្ចាការខណ្ឌចំការមនសហការជាមួយសន្តិសុខក្នុងកោះពេជ្រ បានចុះរដ្នបាលនៅក្នុងកោះពេជ្រដើម្បីរក្សាសន្តិសុខជូនដល់បងប្អូនកម្មករ ដែលបាននៅចំណុចបរិវេនកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្នុងការចុះរដ្នបាលខាងលើដឹកនាំដោយលោក ... Read More »

បង្រ្កាបមុខសញ្ញាធ្លាប់ប្រើប្រាស់និងជួញដូរសារធាតុញៀន៣នាក់ រួមទាំងវត្ថុតាង, សម្ភារ

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបានបាកាន បានសហការគ្នា ចុះបង្រ្កាបមុខសញ្ញាធ្លាប់ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងបានឃាត់ខ្លួនចំនួន ០៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »

ចុងឆ្នាំ២០១៧នេះយានដ្ឋានជួសជុលរថយន្តជាង១០០កន្លែងនៅខណ្ឌទួលគោកនឹងប្រឈមការបិទអាជីវកម្ម

ភ្នំពេញ៖ នៅខែធ្នូចុងឆ្នាំ២០១៧នេះយានដ្ឋានជួសជុលរថយន្តជាង១០០កន្លែងនៅក្នុងមូលដ្ឋានខណ្ឌទួលគោកប្រឈមនឹងការបិទអាជីវកម្មរបស់ខ្លួន បើនៅតែមិនព្រមធ្វើច្បាប់អោយបានត្រឹមត្រូវទៅតាមការណែនាំរបស់អាជ្ញាធរនិងមន្ទីរជំនាញ ខណៈដែលមានយានដ្ឋានជាង១០០កន្លែងផ្សេងទៀត គេបានរួសរាន់ធ្វើច្បាប់ត្រឹមត្រូវហើយនោះ។ ការព្រមានបែបនេះរបស់អាជ្ញាធរខណ្ឌទួលគោកនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ វិច្ឆិកា ក្នុងកិច្ចជុំមួយជាមួយម្ចាស់អាជីវកម្ម យានដ្ឋានជួសជុលរថយន្ត ដែលមានមូលដ្ឋាននៅក្នុងខណ្ឌទួលគោក ដើម្បីអោយពួកគាត់បំពេញច្បាប់អោយបានត្រឹមត្រូវ។ លោកស្រីបុផ្ផា ផានី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍លើកថា ... Read More »

ពិធីសម្ពោធបើកលក់ជាផ្លូវការនៃ ស្ថានីយប្រេងឥន្ធនៈភីធីធី និងកាហ្វេអាម៉ាហ្សូនភ្នំពេញថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៦ វិច្ឆិកា ២០១៧ នៅស្ថានីយប្រេងឥន្ធនៈភីធីធី ស្ថិតតាមបណ្តោយផ្លូវ លេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានរៀបចំពិធីសម្ពោធបើកលក់ជាផ្លូវការនៃស្ថានីយប្រេងឥន្ធនៈភីធីធី និងកាហ្វេអាម៉ាហ្សូនភ្នំពេញថ្មី ដើម្បីបម្រើអតិថិជនអស់ពីចិត្ត និងថ្លើម ចាប់ពីពេលនេះតទៅ ... Read More »

ក្មេងប្រុសម្នាក់ត្រវរានទេវតាធ្លាក់សង្កត់ពីលើស្លាប់

ខេត្តកណ្តាល ៖ កុមារាម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ដោយសាយធ្លាក់រានទេវតា សង្កត់ចំលើទ្រូង តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះ កៀនរបងខាងមុខ នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ... Read More »

ឃាត់ខ្លួនពីរនាក់ម្តាយកូនពាក់ព័ន្ធសារធាតុញៀនជិត១០០០គ្រាប់

ខេត្តស្ទឹងត្រែងៈ សមត្ថកិច្ចខេត្តស្ទឺងត្រែងបានចាប់ខ្លួនជនសង្ស័យ២នាក់ម្តាយ កូន ពាក់ព័ន្ធថ្នាំញៀន៥កញ្ចប់ធំ ប្រភេទ(WYពណ៍ក្រហម) ជិត១០០០គ្រាប់ កាលពីវេលាម៉ោង២១ និង៣០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ត្រង់ទីតាំងផ្ទះមួយកន្លែង នៅជាប់ក្លោងទ្វាវត្តផាបាំង ស្ថិតនៅក្នុងភូមិផាបាំង ឃំុថ្មកែវ ... Read More »

ទៅមើលឪពុកច្រូតស្មៅ កូនប្រុសដើរធ្លាក់រណ្តៅដីលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាលៈ ក្មេងប្រុសវ័យ៥ឆ្នាំម្នាក់ បានដើរធ្លាក់ចូលក្នុងរណ្តៅដីបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអណោចអធម្ម នៅគ្រាដែលក្មេងប្រុសរងគ្រោះបានដើរជាមួយប្អូនស្រីទៅមើលឪពុកកំពុងច្រូលស្មៅគោនៅក្នុងព្រៃចេកកាលពីវេលាម៉ោង១២,៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្មេងប្រុសរងគ្រោះឈ្មោះហ៊ុយ អ៊ូជី អាយុ៥ឆ្នាំ ... Read More »

ជនសង្ស័យពាក់ព័ន្ធករណីបង្កើតព័ត៌មានញុះញង់ បង្កឲ្យមានចលាចលក្នុងសង្គម ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ តាន់ តុងហ៊ី ភេទប្រុស អាយុ ៤៤ឆ្នាំ ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ដើរបាចឯកសារព័ត៌មានញុះញង់ ដើម្បីឲ្យមានចលាចលក្នុងសង្គម ... Read More »